បណ្ណសារ | ជិវិត RSS feed for this section

បង្កើនថាមពលសិច

Written by ភ្នំពេញដេលីញូវ
Tuesday, 29 November 2011

ក្នុងទូទឹកកក របស់អ្នក គួរពោរពេញ ទៅដោយ អាហារដែល សមរម្យនោះ អ្នកនឹងមើលឃើញ លទ្ធផលល្អ នៅលើគ្រែ មិនខាន ។

* ស្រាសាំប៉ាញ : ការទទួលទាន ២-៣ កែវ ធានាថានឹង ធ្វើឱ្យអារម្មណ៍ ពុះកញ្ជ្រោល រហូតដល់ ពេលខ្លះ អាចកាត់ បន្ថយបាន ទាំងអារម្មណ៍ អៀនខ្មាស ។ ក៏ប៉ុន្តែប្រសិនបើ ទទួលទាន ហួសកម្រិត អាចធ្វើឱ្យ អង្គជាតបុរស លែងងើប ទៅវិញ ។

* ខ្យងថ្ម : ខ្យងប្រភេទនេះ កំពុងល្បីល្បាញ ឈ្មោះ ព្រោះការ ស្រាវជ្រាវបាន រកឃើញថា ខ្យងថ្មនេះ ប្រៀបដូចជា អាស៊ីដអាមីណូ ដ៏កម្រជួយភ្ញោច បង្កើនអ័រម៉ូន ផ្លូវភេទ បានយ៉ាងប្រសើរ ។ អាស៊ីដ ប្រភេទនេះ គ្មានវត្តមាន នៅក្នុងហាង ដើម្បីសុខ ភាព តែគួរទទួលទាន វាក្នុង រូបភាពនៅឆៅ ហើយបើយកទៅ ចម្អិនឆ្អិន នឹងចុះខ្សោយ គុណភាព ។

* ឈើអែម ប្រភេទផ្សេងៗ : អ្នកមានបំណង បង្កើនថាមពល ផ្លូវភេទដែរទេ ? សមាគមស្រាវជ្រាវ នៅឈីកាហ្គោ បានរកឃើញថា ក្លិនឈើអែម ដែលមាន នៅក្នុង នំប៉័ង ធ្វើឱ្យចរន្តឈាម បុរសមាន សភាពក្លៀវក្លា ព្រោះក្រោយពេល គេបានពិនិត្យ ល្អិតល្អន់ ក្លិនដែលមាន ប្រសិទ្ធភាព ភ្ញោចអារម្មណ៍ ផ្លូវភេទបាន ប្រសើរជាងគេ មិនមែនទឹកអប់ កោរពុកមាត់ តែជាក្លិនឈើអែម ទៅវិញ ។

* ទឹកឃ្មុំ : ជាតិផ្អែម ពីធម្មជាតិ មានប្រភព ផលិតជាច្រើន ក្នុងនោះមាន ទាំងក្នុងបន្លែ ពណ៌បៃតង ផ្លែឈើ និង សណ្តែក ជួយឱ្យរាងកាយ បំប្លែង ថាមពល និង ប្រើអេស្ត្រូជេន ដើម្បីបង្កើន កម្រិតឈាម នៃអ័រម៉ូន តេសតូស្តឺរ៉ូន ដែល មានតួនាទី ជា អ្នកភ្ញោច ថាមពលផ្លូវភេទ នៅត្រង់ អវយវភេទ ព្រមទាំងជួយ ជំរុញ ឱ្យដល់ចំណុច កំពូល ទាំងបុរស និង ស្ត្រី ។

* ការ៉េម វ៉ានីលឡា : ការ៉េម ជាចំណីអាហារ ដែលសម្បូរ ទៅដោយ កាល់ស្យូម និង ហ្វូសហ្វ័រ ដែលធាតុរ៉ែ ទាំងពីរនេះ ជាអ្នកបង្កើត សាច់ដុំ ថាមពល បម្រុងនឹងភ្ញោច ផ្លូវតណ្ហា ។ កាល់ស្យូម ២០០ មិល្លីក្រាម អាចជួយឱ្យអ្នក ឈានដល់ ចំណុច កំពូល បានយ៉ាងរលូន ព្រោះសាច់ដុំ ដែលគ្រប់គ្រង ដើម្បីឱ្យដល់ ចំណុចកំពូល នេះ ត្រូវការកាល់ស្យូម ជាអ្នកជំរុញ ។ ដូច្នេះប្រសិន បើអ្នក ប្រើប្រាស់ ការ៉េមនៅពេល មានសិច នឹងជួយបង្កើន ភាពត្រេកត្រអាល របស់អ្នក បានច្រើនដង ។

* សណ្តែកប៊្រេស៊ីល : ជាប្រភពវីតាមីន ែ ដ៏វិសេសវិសាល បំផុត និង មានសកម្មភាព សំខាន់ក្នុងការ ផលិត អ័រម៉ូនសិច ជួយឱ្យឈាម រត់ទៅចិញ្ចឹម អវយវភេទ ។ លើសពីនេះ ទៅទៀត ក៏ជាប្រភព ដ៏កំពូលនៃ អាស៊ីដខ្លាញ្ញ់ មិនកក ដែលហុចផល យ៉ាងល្អដល់ បេះដូងក្នុងការ ភ្ញោចដើម្បី ផលិតអ័រម៉ូនសិច ផងដែរ ។

* សូកូឡា : ជាចំណី សំណព្វចិត្ត ដែលពោរពេញ ទៅដោយសារជាតិ ម៉្យាងឈ្មោះ ហ៊្វីនីនីរ៉ាមីន ជួយភ្ញោចលំហូរ ចេញអ័រម៉ូន អ៊ីនដូហ្វីន ដើម្បីឱ្យអារម្មណ៍ រលូនល្អ តាមធម្មជាតិ ។ ក្រៅពីនេះ សូកូឡា ក៏នៅមាន សារជាតិ ម៉េតទីល សាន់ទីន ជួយ ភ្ញោចសរសៃ ប្រសាទធ្វើឱ្យ ស្បែកកាន់តែ ទន់គួរឱ្យ ចង់អង្អែល ជាពិសេសក្លិន របស់សូកូឡា ជួយភ្ញោច អារម្មណ៍ឱ្យឆាប់ ស្រើបស្រាល ទៀតផង ៕

វិធី ៧ យ៉ាងជួយបង្កើនភាពស្រៀវស្រើប

Written by ភ្នំពេញដេលីញូវ
Monday, 21 November 2011

កាលណា ជីវិតគូ និង រឿងសិច ដើរទន្ទឹមគ្នា គឺគូស្នេហ៍ ត្រូវធ្វើយ៉ាងណា កុំឱ្យសិច ក្លាយជារឿង គួរឱ្យធុញទ្រាន់ ដោយឈរ លើបច្ចេកទេស បង្កើនភាព ស្រៀវស្រើប ឱ្យសិចរបស់អ្នក មានជីវិត កាន់តែ ប្រសើរឡើង ។

១- ដៃ
ជួយដាស់ អារម្មណ៍ ដោយភាគីប្រុស អាចចាប់ផ្តើម ប្រើបាតដៃ ក្តោបមីអូនតូចទុក ។ បន្ទាប់មក ត្រូវយកដៃ ស៊កចូលតាម ឆ្អឹងថ្ងាសភេទ ហើយលញ់ ឬ ត្រដុសតិចៗ លើមីអូនតូច អាចសាកល្បង យកខ្នងដៃដាក់ ផ្អិបទៅលើឆ្អឹង ថ្ងាសភេទ រួចសង្កត់ទៅ លើគ្លីតូរីស ទៅព្រមគ្នា ឬ លញ់គ្លីតូរីស ចំណែកឯ ដៃមួយទៀត យកមកលញ់ ត្រង់កន្លែងតូចៗ នៅចន្លោះ ទ្វារមាស និង ទ្វារធំ ធានាថាស្រៀវ យកតែមែនទែន ។

២- ម្រាមដៃ
អាចប្រើជួយ ដាស់អារម្មណ៍ ឱ្យស្រៀវស្រើប បានងាយៗ ដោយអ្នកគ្រាន់តែ លាដៃចេញ ជារូប រួចដាក់ផ្អឹប ទៅនឹងគែម ទាំងពីរ លើស្បែកស្រោប គ្លីតូរីស បន្ទាប់មកចាប់ ផ្តើមភ្ញោច ក្រពេញ ស្រៀវដោយការ ធ្វើចលនាម្រាម ដែលអ្នកអាច កំណត់ ខ្លួនឯង បានថា ចង់ស្រាល ឬ ធ្ងន់ តាមចូលចិត្ត ។

៣- អណ្តាត
ត្រូវស្រមៃ ដោយគិតថា មីអូនតូច របស់អ្នកគឺ ជាមុខនាឡិកា ដែលមានលេខ ១-១២ ដោយនៅ លើដុំពក គ្លីតូរីស ជាលេខ ១២ ហើយខាងក្រោម ដុំពកគ្លីតូរីស ជាលេខ ៦ បន្ទាប់មកត្រូវ យកអណ្តាត លិទ្ធបបោស អង្អែល ដោយសង្កេត មើលថា តើលេខ ណាមួយ របស់ស្រីៗ ដែលស្រៀវ ជាងគេបំផុត ?

៤- ប្រដាប់រំញ្ញ័រ
ជាឧបករណ៍ម៉្យាង ដែលជួយបង្កើន ភាពស្រៀវ បានល្អបំផុត ។ វិធីប្រើ គឺមិនត្រូវ យកវាមក ដាក់ត្រង់ បរិវេណ គ្លីតូរីស ដោយផ្ទាល់ឡើយ ព្រោះវាហាក់ ដូចជាខ្លាំងពេក ។ សូមសាកល្បង ចាប់ផ្តើមពីផ្នែក ផ្សេងៗនៃ រាងកាយ ដេញទៅដល់ បរិវេណជើង ខាងក្នុងរួច បង្អូសរំកិល ទៅរឿយៗ រហូតទាល់តែ អារម្មណ៍ ព្រឺព្រួច ស្រើបស្រាល ។

៥- ទឹករំអិល
ទឹករំអិល សិប្បនិម្មិត ជាផ្នែកមួយ ដែលធ្វើឱ្យសិច របស់អ្នក ស្រើបស្រាល ដោយសារតែ គ្លីតូរីស ចូលចិត្ត ភាពសើម ពោលគឺកាន់តែ មានទឹកច្រើននោះ អារម្មណ៍ក៏កាន់តែ ពុះកញ្ជ្រោលខ្លាំង ។ ដូច្នេះមិនត្រូវ បណ្តោយឱ្យ ស្ងួតពេកទេ គួរតែប្រើ ទឹករំអិល ជំនួយ មីអូនតូច ឬ ប្រើវិធីបើកគែម ដើម្បីឱ្យជាតិរំអិល បានចេញ ។

៦- មាត់
ការធ្វើ អូរ៉ាល់សិច ក៏ជាចំណែក សំខាន់បំផុតមួយ ជួយឱ្យអារម្មណ៍ ពុះកញ្ជ្រោល រោលរាលបានដែរ ពីព្រោះការ ប្រើមាត់ជា ការប៉ះដោយផ្ទាល់ ជាមួយនឹង គ្លីតូរីស ។ វិធីនេះ គូស្នេហ៍ ទាំងពីរនាក់ ត្រូវបន្ធូរ អារម្មណ៍ឱ្យអស់ មិនត្រូវប្រឹង បណ្តោយទៅតាម អារម្មណ៍របស់អ្នក ប្រមាណជា ២០ នាទីក៏នឹងទៅ ដល់ចំណុច កំពូល ។ អ្នកអាចសុំឱ្យ ខាងប្រុសលិទ្ធ ឡើងចុះ ទៅមកជុំវិញៗ បរិវេណគ្លីតូរីស បញ្ចប់ដោយ ការលិទ្ធ បង្អូសវែងៗ តាមបណ្តោយ មីអូនតូច តែប៉ុណ្ណឹង ក៏ធ្វើឱ្យអារម្មណ៍ ស្រើបស្រាល មិន អាចភ្លេចបាន ឡើយ ។

៧- ភ្នាក់ងារជំនួយ
កាលណាអ្នក រួមភេទដោយ ប្រើក្បាច់ស៊ក ពីក្រោយនោះ គ្លីតូរីសច្រើនតែ មិនត្រូវបានភ្ញោច ។ ដូច្នេះត្រូវឈោងដៃ ទៅស្ទាបលញ់ គ្លីតូរីស ព្រមជាមួយ ចង្វាក់យោកដាក់ ចូលដកចេញ ឬ ឱ្យខាងប្រុស ជួយត្រដុស លញ់ថ្នមៗ ក្នុងក្បាច់ ដែលស៊កពីខាង ក្រោយ ៕

អនាម័យផ្លូវភេទ

Written by ភ្នំពេញដេលីញូវ
Tuesday, 08 November 2011

ចម្ងល់ : ទោះបីថានាងខ្ញុំ ធ្វើការសម្អាត ប្រដាប់ភេទ យ៉ាងហ្មត់ចត់ និង ស្អាតបាត យ៉ាងណាក្តី នៅតែមានក្លិន មិនល្អដដែល ។ តើនេះមាន អ្វីខុសពី ប្រក្រតីឬទេ?

ចម្លើយ : បើតាមការរៀបរាប់ អាចបញ្ជាក់បានថា អ្នកអាចឆ្លង មេរោគ បាក់តេរី នៅត្រង់រន្ធ ប្រដាប់ភេទ ដែលគេ ហៅថា Bacterial Vaginosis (BV) ។ មេរោគប្រភេទនេះ កើតមកពីខ្វះ តុល្យភាពរបស់ pH (អាស៊ីដក្បុង) ក្នុង ប្រដាប់ភេទ ។ អ្នកគួរ ប្រញាប់ ទៅរកគ្រូពេទ្យ ដើម្បីព្យាបាល ដោយប្រើថ្នាំ អង់ទីប៊ីយោទិក ដើម្បីបញ្ឈប់ ការរីកលូតលាស់ របស់បាក់តេរី ឬ មេរោគដទៃទៀត ឱ្យបានលឿនបំផុត ។ ក្នុងករណី បើក្លិននេះ មកជាមួយនឹង ការធ្លាក់សពី រន្ធប្រដាប់ភេទ ផង នោះ អាចបញ្ជាក់ថា អ្នកកើត រោគប្រមេះហើយ ។ ទោះបីយ៉ាងណា រោគទាំងពីរ ប្រភេទនេះ អាចធ្វើការ ព្យាបាលបាន បើទទួលការ ព្យាបាល ពីអ្នកឯកទេស ត្រឹមត្រូវ ។

ចម្ងល់ : នាងខ្ញុំធ្វើ ការងារ រៀងរាល់ថ្ងៃ ឥតសូវមាន ពេលសម្រាកទេ គឺមានអារម្មណ៍ តានតឹងណាស់ ដេកមិនលក់ ស្កប់ស្កល់ ច្រើនសប្តាហ៍ហើយ ។ ពេលនេះមុខ ហាក់ឆាប់ចាស់ និង មិនស្រស់ស្រាយ ឡើយ តើមកពីមូល ហេតុ អ្វី?

ចម្លើយ : តាមការស្រាវជ្រាវ គេបានរកឃើញថា ស្ត្រីស្ទើរតែ ៦០ភាគរយ តែងទទួលទាន ដំណេក មិនគ្រប់គ្រាន់ មូលហេតុនេះ គ្រូពេទ្យ ឯកទេសនៃការ ទទួលទានដំណេក លោក ម៉ៃឃើល ហ្គ្រុយ បានធ្វើការ ណែនាំថា វិធីដ៏ល្អ ដើម្បីបំបាត់ អាការនេះ ទៅវិញ យើងចាំបាច់ ត្រាំ ឬ ងូតទឹកក្តៅឧណ្ហៗ មុនចូលទៅ ទទួលទានដំណេក ឱ្យបាន ២០ នាទី ព្រោះថាទឹក ក្តៅឧណ្ហៗ ជួយកាត់បន្ថយ ភាពតានតឹង សាច់ដុំ ដែលធ្វើការ ពេញមួយថ្ងៃ ។ ចំពោះមូលហេតុ នេះអាចបណ្តាល មក ពីអាកាសធាតុ ផ្នែក ខាងក្រៅ ដែលត្រជាក់ ជាងសីតុណ្ហភាព ខាងក្នុងរាងកាយ ព្រោះតែ មូលហេតុនេះ ទើបធ្វើឱ្យ រាងកាយ ត្រូវសម្របតាម អាកាសធាតុ ផ្នែកខាងក្រៅ ។ ដូច្នេះសីតុណ្ហភាព ថយចុះនេះឯង ដែលបញ្ជូនសញ្ញា ឱ្យដល់ខួរក្បាល ម៉្លោះ ហើយខួរក្បាល បញ្ចេញ សារជាតិ មេឡាថូនីន ដែលជាសារជាតិ ជួយឱ្យការដេកលក់ ងាយស្រួលជាងមុន ។

ចម្ងល់ : នាងខ្ញុំឈប់ ទទួលទានថ្នាំ ពន្យារកំណើតហើយ ប៉ុន្តែពេលរួមភេទ ជាមួយគូស្នេហ៍ មានទឹក រំអិល មកតិចបំផុត ហើយថែមទាំង មានការឈឺចាប់ ខ្លាំងផងដែរ តើត្រូវធ្វើដូចម្តេច? ហើយតើនាងខ្ញុំ អាចមានកូន បានដែរ ឬ ទេ?

ចម្លើយ : ទឹករំអិលមកតិច មិនពាក់ព័ន្ធជាមួយ ការមានកូន ឬ ក៏អត់នោះទេ គ្រាន់តែវាប៉ះពាល់ ដល់ដំណើរការ រួមដំណេក របស់អ្នក និង គូស្នេហ៍ រហូតទាល់តែ មិនអាចរួមដំណេក បានដោយសារ ការឈឺចាប់ មិនស្រួល ឬ អស់ អារម្មណ៍ ផ្លូវភេទ ។ ប្រ ការនេះហើយ ដែលជាមូលហេតុ ធ្វើឱ្យមិនមានកូន ។ ដំណោះស្រាយគឺ ត្រូវធ្វើ ការបបោសអង្អែល ដាស់អារម្មណ៍ ឱ្យបានយូរបន្តិច មុននឹងឈាន ដល់ការដាក់ ចូលដកចេញ ។ ម៉្យាងវិញទៀត គូស្នេហ៍ទាំងពីរ ត្រូវជួយគ្នាមុន នឹង រួមភេទ រាល់លើក ឬ ប្រើទឹករំអិល ជាជំនួយ ដែលអាច រកទិញបាន នៅតាមឱសថស្ថាន ទូទៅ ៕

១៣ នាទី ជារយៈពេល ដ៏ល្អប្រសើរ នៃការរួមភេទ

Written by ភ្នំពេញដេលីញូវ
Friday, 04 November 2011

កាលពីពេល ថ្មីៗនេះ នៅសាកលវិទ្យាល័យ ផេនស៊ីង៉ានីញ្ញ៉ា បានចេញផ្សាយ របាយការណ៍ នៃការ ស្រាវជ្រាវមួយ ដោយបង្ហាញ ឱ្យដឹងថា មានអ្នកឯកទេស ជាច្រើន យល់ឃើញថា រយៈពេលដ៏ ល្អប្រសើរ ក្នុង ការ រួមភេទនោះ គឺមិនឱ្យ លើសពី ១៣ នាទី ឡើយ (ក្នុងនោះ ពុំបាន គិតបញ្ចូល ពេលវេលានៃ ការប្រឡែងគ្នា មុននឹងបើក ឆាកប្រយុទ្ធ) ។

ការស្រាវជ្រាវនេះ បានធ្វើការសាកសួរ ទៅលើពួកអ្នក ឯកទេស ផ្នែកចិត្តសាស្ត្រ គ្រូពេទ្យ អ្នកធ្វើការក្នុងសង្គម និង អ្នកជំនាញផ្នែក ឯកទេសសិច ជាច្រើនរូបទៀត ។

មានអ្នកឯកទេស ៣៤ រូបបានឆ្លើយ ទៅនឹងសំណួរថា ៣ ទៅ ៧ នាទី ជាការសមល្មម ។ រីឯគូស្នេហ៍ ដែលចង់បាន រយៈពេលយូរនោះ គឺអាចពី ៧ ទៅ ១៣ នាទី ហើយបើ លើសពីនេះ អាចចាត់ទុកថា យូរពេក ។ រីឯតិចជាង ៣ នាទី គឺជារយៈពេល ខ្លីពេក ។

ប៉ុន្តែមុននេះ ក៏ធ្លាប់បានធ្វើការ ស្រាវជ្រាវដែរ ដោយពួកបុរស និង ស្ត្រីជាច្រើន បាននិយាយថា ពួកគេចង់បាន រយៈពេលយូរបន្តិច គឺចាប់ពី ៣០ នាទីឡើងទៅ ៕

កំហុសឆ្គង របស់បុរស ក្នុងវិធី ការការពារ មិនអោយមានកូន

Written by ភ្នំពេញដេលីញូវ
Sunday, 23 October 2011

នៅក្នុងសង្គម នាពេល បច្ចុប្បន្ននេះ វិធីការពារ មិនឱ្យមានកូន គឺជាកម្មវិធី ដ៏សំខាន់មួយ សម្រាប់ ជីវិតផ្លូវភេទ ។ ដូច្នេះស្ថិតក្នុង កាលៈទេសៈ ជាច្រើនក្នុង ការការពារ មិនឱ្យមានកូន បុរសមាន តួនាទីសំខាន់ ជាងស្ត្រីភេទ និង មានវិធីការពារ ដ៏សម្បូរបែប ទៀតផង ។ ប៉ុន្តែជា ផលវិបាក វិធីការពារណា ដែលពុំសមស្រប តាមក្បួនខ្នាត ពុំគ្រាន់តែ គ្មានប្រសិទ្ធភាព ប៉ុណ្ណោះទេ ព្រមទាំងអាច បំផ្លាញ សុខភាព ទៀតផង ដូចជាវិធី ការពារមិនឱ្យ មានកូន ដោយបញ្ចោញ ទឹកកាមមកក្រៅ ដោយច្របាច់ ចុងលិង្គ និងខំអត់ទ្រាំ មិនបញ្ចោញ ទឹកកាម ។

- ការបញ្ចោញ ទឹកកាមមកក្រៅ
ដោយសារ ពេលកំពុងតែ បើកឆាកប្រយុទ្ធ មានភាព តានតឹង ក្នុងកម្រិតខ្ពស់ ហើយបន្ទាប់មក ក៏ប្រុងប្រៀប ដកអង្គជាតិ ចេញដើម្បីបញ្ចប់ ការរួមភេទនោះ ទើបពុំអាចធ្វើឱ្យ ការរួមភេទ ឈានដល់ ភាពស្រណុក ដល់កំពូល ។ ដូច្នេះអាច បណ្តាលឱ្យ គុណភាព និង ភាពត្រេកត្រអាល នៃការរួមភេទ ត្រូវកាត់បន្ថយ ។ ម៉្យាងទៀត ស្មារតីរបស់បុរស មានកម្លាំងសម្ពាធ គាបសង្កត់ យ៉ាងធ្ងន់ធ្ងរ និង មានចិត្តគំនិត ស្ថិតក្នុងស្ថានភាព តានតឹង ដែលអាចជះ ឥទ្ធិពលដល់ សមត្ថភាព ផ្លូវភេទ ហើយក្នុងរយៈ ពេលយូរៗទៅ អាចបណ្តាល ឱ្យកើតរោគ អសមត្ថភាព ផ្លូវភេទ និងឆាប់ចេញ ទឹកកាមទៀតផង ។

- ការច្របាច់ចុងលិង្គ
វិធីបែបនេះ អាចបំផ្លាញ សុខភាព ពីព្រោះអាច ធ្វើឱ្យទឹកកាម ហូរបញ្ច្រាសចូលមក ផ្នែកខាងក្នុងវិញ ព្រមទាំងកក ស្ទះនៅក្នុងប្រព័ន្ធ ផ្លូវទឹកម៉ូត្រ ទៀតផង ។ ដូច្នេះអាច បណ្តាលឱ្យ កើតរោគ ហើមប៉ោង និង រលាកផ្លូវទឹកម៉ូត្រ ហើយដល់ ពេលយូរៗទៅ អាចបណ្តាលឱ្យ ទឹកកាមហូរ បញ្ច្រាសទិស ទៀតផង ។

- ខំអត់ទ្រាំ មុនបញ្ចោញ ទឹកកាម
វិធីបែបនេះ រឹតតែបង្កឱ្យ មានគ្រោះថ្នាក់ ដល់សុខភាព ទៀតផង ។ ម៉្យាងទៀត ការបញ្ចោញទឹកកាម ក្នុងពេលរួមភេទ ជារឿងធម្មតា ។ ដូច្នេះការខំ អត់ទ្រាំមិនបញ្ចោញ ទឹកកាម គឺអាចបណ្តាល ឱ្យមុខងារបញ្ចោញ ទឹកកាម ត្រូវអន្តរាយ ហើយយូរៗទៅ អាចបណ្តាលឱ្យ កើតអាការ បញ្ចោញទឹកកាម មានភាពយឺតយ៉ាវ ។ ការបញ្ចោញ ទឹកកាមខ្សោយ និងអត់ចេញ ទឹកកាម ព្រមទាំងអាចធ្វើឱ្យ អសមត្ថភាព ក្នុងការរួមភេទ និង រលាកក្រពេញ ទៀតផង ។ មួយផ្នែកទៀត ការខំអត់ទ្រាំ មិនបញ្ចោញ ទឹកកាម អាចបណ្តាលឱ្យ កើតរោគស្លាក់ឈាម ហើយឈាមអាច ហូរចូលក្នុង ថង់ទឹកកាម វាអាចបំផ្លាញ សរសៃឈាម តូចនៅក្នុង ថង់ទឹកកាម និង អាចបណ្តាលឱ្យ ទឹកកាម ឡើងក្រហម (លាយឈាម) ព្រមទាំងធ្វើឱ្យ ចុករួយចង្កេះ ទៀតផង ៕

ប្រដាប់បន្តពូជ ទម្ងន់ ៤៥ គីឡូក្រាម

Written by ភ្នំពេញដេលីញូវ
Saturday, 22 October 2011

លោក Wesley Warren JR, មានអាយុ ៤៧ ឆ្នាំ រស់នៅ រដ្ឋណេវឺដា សហរដ្ឋ អាមេរិក មានជំងឺ ដ៏គួរឱ្យខ្លាច គឺពងរបស់គេ មានទម្ងន់ ៤៥ គីឡូក្រាម ។ លោកគ្រូពេទ្យ បានឱ្យដឹងថា គេត្រូវការ ប្រាក់ប្រមាណ ១ លានដុល្លារ ដើម្បីវះកាត់ “ពងយក” នេះ ដោយសារ មិនមានប្រាក់ គ្រប់គ្រាន់ លោក Warren បានចូលរួម កម្មវិធីវិទ្យុមួយ ក្នុងតំបន់ ដើម្បីប្រមូលប្រាក់ ។ បុរសនេះមាន ជំងឺហើម “ប្រដាប់” ចាប់ពីឆ្នាំ ២០០៨ មក ។ ដំបូងគេមាន អារម្មណ៍ ពិបាកទ្រាំ ហើយវាចាប់ផ្តើម ហើមឡើង ។

បច្ចុប្បន្ននេះ បុរសនេះ មានការអៀនខ្មាស អ្នកផង មិនសូវហ៊ាន ធ្វើដំណើរ ចេញពីផ្ទះទេ ។ ហើយការធ្វើដំណើរ ទៅមក មានការ លំបាកយ៉ាងខ្លាំង ។ បុរសនោះ និយាយថា ខ្ញុំចង់ដូចគេ ទាំងឡាយ ខ្ញុំចង់បាន ប្រពន្ធដូចគេ ។ លោកគ្រូពេទ្យបាន ប្រាប់ថា ជំងឺរបស់ Wesley ត្រូវចំណាយពេល ព្យាបាល និង វះកាត់ ៧ ឆ្នាំ ទើបអាច ជាសះស្បើយ ៕

រូបអាក្រាត​​ របស់តារា សម្ដែង គង់ ច័ន្ទស្រីមុំ គឺជារូបកាត់ត

Friday, 21 October 2011
ដោយ ៖ ស៊ន សុភក្ដ្រ
DAP NEWS

ភ្នំពេញ ៖ គ្រាន់តែ គេហទំព័រ ដើមអម្ពិល បានបង្ហោះ សាច់រឿង ទាក់ទិនទៅនឹង រូបថត អាក្រាតរបស់ តារាសម្ដែង ដែលកំពុងឡើងកូដ គង់ ច័ន្ទស្រីមុំ មួយប៉ព្រិចភ្នែក ស្រាប់តែ ប្រិយមិត្ដ អ្នកលេងបណ្ដាញ ទំនាក់ទំនង សង្គម ហៅថា ហ្វេសប៊ុក មួយរូប បានចេញមក អះអាង ដោយបង្ហាញ រូបថតដើម ពិតប្រាកដ មិនមែនជា រូបរបស់តារា សម្ដែង គង់ ច័ន្ទស្រីមុំ ថតក្នុងរូបភាព អាក្រាត បែបនេះឡើយ ។

ទោះជាយ៉ាងណា អ្នកលេងហ្វេសប៊ុក ខាងលើ មិនបានធ្វើការ អត្ថាធិប្បាយ ឱ្យបាន ក្បោះក្បាយ នោះទេ គ្រាន់តែបញ្ជាក់ថា រូបថតអាក្រាត របស់តារាសម្ដែង គង់ ច័ន្ទស្រីមុំ គឺជារូបកាត់ត ។

ជាមួយគ្នានេះ តាមអ្នកបច្ចេកទេស កុំព្យូទ័រមួយចំនួន ក៏បានបញ្ចេញ ទស្សនៈផងដែរថា រូបភាព អាក្រាត របស់ គង់ ច័ន្ទស្រីមុំ ជា រូបភាពកាត់ត ពិតមែន បើប្រៀបធៀបទៅ នឹងរូបថត មួយសន្លឹក ដែលប្រិយមិត្ដអ្នក លេងហ្វេសប៊ុក បានបង្ហាញនោះ ។

បើយ៉ាង ដូច្នេះមែន ការចេញមក បដិសេធ របស់អតីត ហ្វ្រេសស៊ីហ្គឺល ឆ្នាំ២០០៨ រួមទាំងគូស្នេហ៍ ដ៏ស្អិតល្មួត របស់នាង លោក គឹម សីហា អតីតហ្វ្រេសស៊ីប៊យ ប្រចាំឆ្នាំ២០០៧ នោះ គឺជាការត្រឹមត្រូវ បន្ទាប់ពីជន អនាមិកបាន កាត់តរូបភាព របស់នាង ក្នុងគោល បំណង ចង់បង្ខូច កេរ្ដិ៍ឈ្មោះ និងទម្លាក់ ប្រជាប្រិយភាព ។

ទាក់ទិននឹង ការបង្ហាញរូបភាព ពិតប្រាកដ កញ្ញា គង់ ច័ន្ទស្រីមុំ បានសម្តែងការ សប្បាយចិត្ត ចំពោះព័ត៌មាននេះ ប៉ុន្តែកញ្ញានៅពេលផ្តល់ កិច្ចសម្ភាសន៍ ជាមួយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ បាននិយាយ ស្ទើរស្ទាក់ ដោយមិនប្រាកដថា រូបនេះជារូប របស់កញ្ញា ធ្លាប់បានថត ឬមួយយ៉ាងណា? ។

តារាសម្តែង វ័យក្មេងរូបនេះ បានបន្តទៀតថា រូបថតរបស់នាង ដែលត្រូវបាន ជនអនាមិក យកទៅកាត់ត ខាងលើនេះ ជាមុខរបស់នាង ដែលថតនៅ អណាចក្រតារា កាលពីពេល កន្លងទៅ ។

ទាក់ទិននឹង ទង្វើចង់បង្ខូច កេរ្តិ៍ឈ្មោះ និងចង់បំផ្លាញ ប្រជាប្រិយភាព របស់នាង ពីសំណាក់ ជនអនាមិកនេះ កញ្ញា គង់ ច័ន្ទស្រីមុំ បានបង្ហាញពីគម្រោង ដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចឲ្យ មានវិធានការ ទៅតាមផ្លូវច្បាប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ការយល់ភាន់ច្រឡំ របស់ស្ត្រី ក្នុងរឿងសិច

Written by ភ្នំពេញដេលីញូវ
Thursday, 20 October 2011

កាលណាគេពោល ពីរឿងសិចកន្លងមក មានគូស្នេហ៍ ជាច្រើន បាននាំគ្នា ភាន់ច្រឡំ ក្នុងរឿងនេះ ទៅតាមជំនឿ របស់ពួកគេ ដែលរឿងខ្លះ វាជាការពិត តែរឿងខ្លះទៀត ជារឿងប្រឌិតឡើង ដើម្បីការពារ ការរួមភេទ ក្នុងរូបភាពមួយ ដែលមិនត្រឹមត្រូវ មិនសមគួរ ឬ ជារឿងពោល តៗគ្នា កើតចេញពីការ ប៉ាន់ស្មានទុក តែប៉ុណ្ណោះ ។

* លើកទីមួយរបស់ស្ត្រី ក្នុងការរួមភេទ នឹងមានអារម្មណ៍ ឈឺបំផុត
សុភាពស្ត្រីគ្រប់រូប ច្រើនគិតឃើញថា ការរួមភេទ លើកដំបូង ក្នុងឆាកជីវិត របស់នាង នឹងមានអារម្មណ៍ ឈឺខ្លាំងបំផុត ក៏ប៉ុន្តែការពិតវិញ អាការឈឺចាប់ ដែលកើតចេញពី ការរួមភេទ លើកដំបូងនោះ វាជាការភាន់ ច្រឡំមួយ តែប៉ុណ្ណោះ ព្រោះការពិត ក្រោយពេល នាងផ្តោត អារម្មណ៍ថា នឹងរងការ ឈឺចាប់នោះ វាធ្វើឱ្យកើតអាការ ប្រឹងនៅត្រង់ សាច់ដុំជុំវិញ អវយវភេទ ជាពិសេស មិនត្រឹមតែ សាច់ដុំ បរិវេណនេះ មិនរលានោះទេ វាថែមទាំងគ្មាន ទឹករំអិលជាជំនួយ ទៀតផង ។ ទាំងអស់នេះ ជាដើមចមបង្កឱ្យ មានអាការឈឺចាប់ កើតឡើង ។ ការភាន់ ច្រឡំដូចបាន ពោលមកនេះ គឺការពារមិនឱ្យ ស្ត្រីមាន សកម្មភាព រួមភេទមុនវ័យ ដ៏សមគួរនោះឯង ។

* ស្ត្រីណាគ្មាន សន្ទះព្រហ្មចារី ជាស្ត្រីគ្មានភាពបរិសុទ្ធ
ការយល់ច្រឡំ ខាងលើនេះ ជះឥទ្ធិពល ដោយត្រង់ៗ ទៅលើស្ត្រី មួយចំនួនធំ ជាហេតុធ្វើឱ្យ បុរសដែលមាន ជំនឿ ទៅលើរឿងនេះ កើតការមិនពេញចិត្ត យ៉ាង ខ្លាំង ។ ប្រសិនបើ ក្រោយពេល រៀបការហើយ និង ក្រោយ ពេល រំលងរាត្រីទីមួយ គេមិនបានឃើញអ្វី ដែលជា តឹក តាងអះអាងថា ជាព្រហ្មចារីនោះ បុរសៗគេ នឹងធ្លោយគិតថា ស្ត្រីម្នាក់នោះ ធ្លាប់ឆ្លងកាត់ បុរសរួចហើយ ។

ទាំងអស់នេះ ក៏ចាត់ទុកថាជា ការយល់ភាន់ ច្រឡំមួយ ដើម្បីការពារការ រួមភេទមុនវ័យ ដ៏សមគួរ ។ រីឯការពិតវិញ ព្រហ្មចារីគឺជា សន្ទះស្តើងម៉្យាង នៅក្នុងរន្ធភេទ ដែលអាចរងនឹង ការដាច់រហែក ប្រសិនបើរង នឹងការប៉ះ ទង្គិច យ៉ាងខ្លាំង ណាមួយចំ បរិវេណភេទ ក្នុងនោះ មាន ដូចជា ឧបទ្ទវហេតុ សូម្បីតែការ ហាត់ប្រាណ ក៏អាចធ្វើឱ្យសន្ទះ ព្រហ្មចារីអាច ដាច់រហែកបានដែរ ។ ដូច្នេះសន្ទះព្រហ្មចារី មិនអាចចាត់ទុក បានថា “ជាវត្ថុតាងបញ្ជាក់ ពី ភាពបរិសុទ្ធរបស់ ស្ត្រីបានដរាបនោះ ដែរ ។

* ការនៅព្រៅយូរពេក នឹងធ្វើឱ្យអារម្មណ៍ ផ្លូវភេទ ស្រកស្រុតចុះ
នេះជាការយល់ ភាន់ច្រឡំមួយទៀត ដែលកើតចេញ ពីការកាត់ស្មាន ព្រោះការពិត ការនៅព្រៅ របស់ស្ត្រីរយៈ ពេលយូរពេក វាគ្មានហេតុផលអ្វី ធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ ផ្លូវភេទរបស់នាង នោះទេ ។ ស្ត្រីគ្រប់រូបអាច មានអារម្មណ៍ ត្រូវការ ផ្លូវភេទតាម ធម្មតា តែមិន ដល់ កម្រិតថា ខ្វះការរួមភេទ មិនបាននោះដែរ ព្រោះនាងអាចមាន អារម្មណ៍រួមភេទ ជាមួយមនុស្ស ដែលនាងស្រឡាញ្ញ់ ។ ក្រោយពេល គ្មានវត្តមាន មនុស្សជាទីស្រឡាញ្ញ់ ស្ត្រីក៏គ្មានអារម្មណ៍ ត្រូវការខាង ផ្លូវភេទនោះ ដែរ ។ ចំណុចនេះខុសប្លែក ពីបុរសដែលទោះបី គ្មានដៃគូក្តី គេ នៅតែមាន អារម្មណ៍ ត្រូវការផ្លូវភេទ ជាដរាប ។

* ប្រសិនបើពុំបាន រំសាយអារម្មណ៍ ផ្លូវភេទ នឹងធ្វើឱ្យ ចិត្តមិនស្ងប់ ឬ ខុសប្រក្រតី
ភាពតម្រូវការ ក្នុងផ្លូវភេទ វាជារឿងធម្មតា ដែលមនុស្សគ្រប់រូប ត្រូវតែមាន តែបើមានអារម្មណ៍ ហើយបានរំសាយ ចេញដោយការជួយ សម្រេចបំណងដោយ ខ្លួនឯង ឬ បានរួមភេទនោះ ក៏មិនមែនជារឿង ខុសប្រក្រតី ណា មួយនោះដែរ ។ ចំណែកការមាន អារម្មណ៍ឬ ត្រូវ ការ រួមភេទ ហើយមិនបាន បញ្ចោញចោល ក៏ មិនមែនជារឿង ខុសប្រក្រតី ហើយក៏មិន ប៉ះពាល់ដល់ ផ្លូវចិត្តនោះដែរ ព្រោះវាជា ធម្មជាតិ និង ភាពពេញចិត្ត ផ្ទាល់ របស់ បុគ្គល ។

* ការមានសិចប្រៀប ដូចជាការ ហាត់ប្រាណមួយ ល្អបំផុត
ស្ត្រីមួយចំនួនធំ នាំគ្នាភាន់ច្រឡំថា ការរួមភេទទុកដូចជា ការហាត់ប្រាណ ព្រោះសកម្មភាព វាជួយបំប្លែងកាឡូរី ស្មើនឹងការរត់ហាត់ ប្រាណក្នុងរយៈចម្ងាយ ផ្លូវ ៤០០ ម៉ែត្រ ។ ហេតុដូច្នេះហើយ ទើបស្ត្រីជាច្រើន នាំគ្នាទន្ទឹងរង់ចាំ ហ្គេមស្នេហា ដើម្បីទុកជាការ ហាត់ប្រាណ និង ការសម្រកទម្ងន់ ក៏ប៉ុន្តែការពិត ថាមពលដែលប្រើប្រាស់ នៅលើគ្រែនោះ មានតិចតួចបំផុត ។ ដូច្នេះប្រសិនបើគិត សម្រកទម្ងន់ យើងណែនាំឱ្យ ហាត់ប្រាណតាម វិធីធម្មតា និង គ្រប់គ្រងអាហារ ឱ្យល្អប្រសើរវិញ ៕

ស្រ្តីអាយុ ៤០ ឆ្នាំ ពូកែរឿងលើគ្រែ

Written by ភ្នំពេញដេលីញូវ
Sunday, 16 October 2011

ពីមុន ស្ត្រីភាគច្រើន ច្រើនតែខ្លាចនៅ ពេលឈានដល់ វ័យក្បាលបី ពីព្រោះ មានអារម្មណ៍ថា ខ្លួនមិនអាច ខ្លាំងដូចស្ត្រី វ័យ ២០ ឆ្នាំ ។ ប៉ុន្តែឥឡូវនេះ សូមឱ្យស្ត្រីទាំងឡាយ ស្ងប់ចិត្តលែងបារម្ភ រឿងអាយុ ទៀតទៅ ពីព្រោះមានការ សិក្សាមួយ គេបានរក ឃើញថា ស្ត្រីវ័យ ៤០ ឆ្នាំឡើង ជាអំឡុងវ័យមួយ ដែលសមត្ថភាព ខាងរាងកាយ ល្អបំផុត ជាពិសេសរឿង សិចតែម្តង ។

ទស្សនាវដ្តី ថប់សានថេ បានធ្វើការសិក្សា រកឃើញថា ស្ត្រីដែលមានអាយុ ៤០ ឆ្នាំឡើងទៅ គឺជាស្ត្រីដែលមាន ជំនឿជឿជាក់ លើខ្លួនឯងបំផុត ដោយសារតែ ពួកនាងបាន ទទួលជោគជ័យ ក្នុងការងារ រួចមកហើយ ពោលគឺស្ទើរតែ មិនចាំបាច់ ប្រកួត ប្រជែង ឬ ស្មុគស្មាញ រឿងជីវិតប្រចាំថ្ងៃ រាងកាយ ក៏ធូរស្បើយ ។ មិនតែប៉ុណ្ណោះ ស្ត្រីខ្លះក៏ធ្លាប់បាន ឆ្លងកាត់ បទពិសោធជីវិត គូរួចមកហើយដែរ ជាហេតុធ្វើឱ្យ ស្ត្រីជាង ៨១ ភាគរយ ត្រូវបាន គេរកឃើញថា មានជំនាញ រឿងលើគ្រែ ដោយមិនមាន ការ អៀនប្រៀន ដូចស្ត្រីវ័យក្មេងឡើយ ដែលកត្តានេះហើយ បានបណ្តាលចិត្ត កម្លោះក្មេងៗ មួយចំនួនឱ្យឈ្លក់ វង្វេងក្នុងអន្លង់ ស្នេហ៍ស្ត្រីវ័យ ៤០ ឆ្នាំ ឡើង នេះ ។

យើងអាច ធ្វើការសង្កេត ដឹងបានតាមរយៈ តារាស្រី ហូលីវូដ ដែលទទួលបាន ជោគជ័យ ក្នុងរឿងនេះ ពោលគឺពួក នាងអាចចងចិត្ត បុរសវ័យក្មេង រូបសង្ហាៗ ឱ្យងាប់ក្រឡាស្តូក តែម្តង ពីព្រោះពួកនាង មិនមែនមាន ចំណុចខ្លាំង តែរឿងលើគ្រែ ប៉ុណ្ណោះទេ ប៉ុន្តែបទពិសោធ ជីវិតដ៏ជោកជាំ បានធ្វើឱ្យពួកនាង យល់អំពីចំណង មេត្រីភាព រវាងបុរសស្ត្រី បានយ៉ាងច្បាស់ មិនមានស្នេហា បែបភ្លើងចំបើង ដែលស្រឡាញ់គ្នា បានមួយ រយៈពេលខ្លី ក៏បែកគ្នាវិញ ងង៉ក់ឱ្យតែគេ យកចិត្ត ដូចក្មេងស្រី ដែលឆ្លងកាត់ បទ ពិសោធ តិចតួចឡើយ ។ ដូច្នេះបើបាន ឃើញតារាសម្តែង ជើងចាស់ដូចអ្នកនាង ហេឡែន មីរ៉េន បណ្តើរ ប្រុសក្មេង គឺមិនបាច់ឆ្ងល់ថា តើហេតុអ្វីបានជា ស្រីក្មេងៗមិនអាច ធ្វើដូចនាងបាន នោះឡើយ ៕

វិធីដោះស្រាយបញ្ហានៅលើគ្រែ

Written by ភ្នំពេញដេលីញូវ
Thursday, 13 October 2011

បញ្ហាផ្លូវភេទ ជារឿងរបស់ មនុស្សពីរនាក់ ដែលត្រូវដោះដូរ ជជែកគ្នាដើម្បី រកដំណោះស្រាយ រួមមួយប្រសិនបើ កិច្ចដំណើរការ លើគ្រែនោះ មិនបានផ្តល់ សេចក្តីសុខស្រួល ឱ្យគ្នា ដោយសារតែ មូលហេតុផ្សេងៗ ដែលអាចកើត មានឡើង ។

១- រកមូលហេតុ ឱ្យឃើញជាមុនសិន
ប្រសិនបើ រាងកាយយើង មិនសម្តែងអាការ ឆ្លើយតបវិញ ចំពោះការថ្នាក់ថ្នម បបោសអង្អែលពី ដៃគូទេនោះ វាមិនមែនសុទ្ធតែ មានន័យថា បណ្តាលមកពី ការឈឺថ្កាត់ មួយមុខប៉ុណ្ណោះទេ ជួនកាលវាអាច បណ្តាលមកពី ភាពតានតឹង ក្នុងអារម្មណ៍ ។ ហេតុនេះ ត្រូវងាកមកមើល បញ្ហារបស់អ្នក ឡើងវិញ ហើយស្រាវជ្រាវរក ឱ្យឃើញថា តើវាកើតមកពី មូលហេតុអ្វី ? ពេលខ្លះអ្នកអាច ដឹងថា បញ្ហាកើតពីអ្វី ប៉ុន្តែពេលខ្លះទៀត ដឹងដែរតែមិនព្រម ទទួលស្គាល់ ។ ដូច្នេះ បើបានដឹងពី មូលហេតុ ហើយនោះ ត្រូវព្យាយាម ដោះស្រាយរួមគ្នា ឱ្យបានកាន់តែលឿន កាន់តែប្រសើរ ។

២- សហការជួយគ្នា ដោះស្រាយ
គូស្នេហ៍ទាំងពីរនាក់ គប្បីបើកចិត្តឱ្យ ទូលាយជជែកគ្នា ពិគ្រោះគ្នាដើម្បីរក មូលហេតុពិត ដែលធ្វើឱ្យអ្នកមាន អារម្មណ៍ មិនសប្បាយចិត្ត ឬអស់អារម្មណ៍ ។ ការពិគ្រោះគ្នា ដោយមិន បន្ទោសទៅលើ ភាគីណាម្ខាងៗ អាចធ្វើឱ្យអ្នក រកឃើញ ឫសគល់នៃ បញ្ហា ។ ប្រសិនបើរកឃើញ ហើយ ច្បាស់ណាស់ថា អ្នកនឹងកាត់បន្ថយ ក្តីកង្វល់បានជាង ពាក់កណ្តាល ពីព្រោះអ្នកនឹងរក វិធីដោះស្រាយ វាបាន ។ ប្រសិនបើ ដំណោះស្រាយ ជួបការលំបាក អ្នកក៏នៅមានផ្លូវ ជួយគ្នា គិតថា ត្រូវធ្វើយ៉ាងណា កុំឱ្យមាន បញ្ហារីករាលដាល តទៅទៀត ។

៣- យល់ពីសារសំខាន់ របស់សិចដែល មានចំពោះដៃគូ
ដោយសារតែ យើងជាស្ត្រីខ្មែរ ក៏តែងមាន គំនិតគិតថា រឿងសិចចង់មាន ក៏បាន មិនមាន ក៏បាន ប៉ុន្តែសុំឱ្យតែបាន រស់នៅជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ បានមើលថែ មនុស្សដែល ខ្លួនស្រឡាញ់ ក៏ជាការ គ្រប់គ្រាន់ហើយ ។ ប៉ុន្តែសម្រាប់ បុរសវិញ សិចជារឿង សំខាន់ ខ្លាំងណាស់ ដោយសារវាជា តម្រូវការមូលដ្ឋាន របស់បុរស ។ ការដែលគេបាន ដល់ចំណុចកំពូល នឹងធ្វើឱ្យគេមាន អារម្មណ៍ថា បានធូរស្បើយ ក្នុងអារម្មណ៍ ស្រឡះមុខ ស្រឡះមាត់ ។ អ្នកត្រូវ គិតថា ហេតុអ្វីបានជា បុរសខ្លះមាន ប្រពន្ធហើយ នៅតែឆ្លៀត ទៅរកស្រី ខាងក្រៅទៀត ។ ចម្លើយមិនពិបាក យល់ទេ គឺដោយសារតែ ភរិយារបស់គេ មិនព្រមឱ្យ រួមដំណេក ជាមួយ ឬក៏ព្រម ទាំងអារម្មណ៍ ទើសទាល់ ។ អ្នកខ្លះប្រាប់ថា មួយខែរួមដំណេក ត្រឹមតែ ១-២ ដង ក៏ធ្វើឱ្យ គេត្រូវ ចេញទៅរក សេវាខាងក្រៅ ។ ប៉ុន្តែការរួមរស់ ជាមួយគ្នាជា ប្តី-ប្រពន្ធ ត្រូវជជែកគ្នាឱ្យ យល់ថា តើខ្លួនមានតម្រូវ ការប៉ុនណា មិនបាច់ច្រើនជ្រុល ប៉ុន្តែក៏សុំឱ្យល្មម ដែលអាចឱ្យភាគី ប្រុស ទទួលយកបាន ។ បើអ្នកមិនសូវ មានសិចសោះ ឬអ្នកព្រងើយ កន្តើយចំពោះតម្រូវការ របស់ប្រុសស្នេហ៍ ច្បាស់ណាស់ថា គេនឹងទៅរក សេវាក្រៅហើយ ។

៤- ស្គាល់ពីធម្មជាតិរបស់សិច
ការសសៀរឡើងគ្រែ ដោយបំណងឱ្យ អវយវៈរបស់គេ ឡើងរឹង ឬ អវយវភេទរបស់អ្នក សើមទៅដោយ ទឹករំអិល ភ្លាមៗនោះមិនអាច កើតមានបានឡើយ ពីព្រោះវាកើតមាន តែនៅក្នុងភាពយន្ត ក្តៅសាច់ប៉ុណ្ណោះ ។ ដូច្នេះអ្វីដែលអ្នក គួរតែបំពេញគឺ អ្នក ទាំងពីរត្រូវ នៅលើគ្រែជាមួយគ្នា ទាំង សម្លៀកបំពាក់ នែបនិត្យគ្នា បបោសអង្អែល ឱ្យគ្នាទៅវិញទៅមក ដើម្បីរំសាយ ភាពតានតឹង ក្នុងអារម្មណ៍ ។ ដោយចាប់ផ្តើម ពីដើម-ក រួចទើបប្រឡេះ ឡេវអាវឡេវខោ ម្តងមួយៗ ។ ពេលខ្លះ អ្នកទាំងពីរអាច ប្រើវិធី ងូតទឹកក្តៅឧណ្ហៗ ជាមួយគ្នា បណ្តោយ ទុកឱ្យពេលវេលា ជាអ្នកជួយដោះ ភារៈក្តីកង្វល់ មុននឹងអ្នកទាំងពីរ ចាប់ផ្តើមលេង ធៀរផេលាយ ជាមួយគ្នាយ៉ាង ពុះកញ្ជ្រោល ។

៥- សម្លឹងមើលខ្លួនឯងវិញ
ការបំពេញចិត្ត បំពេញអារម្មណ៍ ប្រុសស្នេហ៍ ចំពោះអ្វី ដែលអ្នកមិនចង់ ហើយធ្វើគ្រាន់តែ បំពេញចិត្តឱ្យគេនោះ អ្នកជាភាគី ទទួលការមិនពេញចិត្ត ដោយខ្លួនឯង ។ ដូច្នេះមិនចាំបាច់ ព្យាយាមមាន សិចជាមួយគេ ព្រោះតែចង់ឱ្យគេ មានសេចក្តី សុខ ស្រួល ក្នុងពេលដែលអ្នក គ្មានអារម្មណ៍ ចង់ធ្វើឡើយ ។ ក្នុងពេលនោះ អ្នកមិនអាច សង្ឃឹមថា រាងកាយរបស់អ្នក តបស្នង ឬពុះកញ្ជ្រោល បានល្អទេ ។ ហើយនៅទីបំផុត ទាំងអ្នក និង គេក៏អាចត្រូវ អស់អារម្មណ៍ ទាំងពីរនាក់ ។ បានសេចក្តីថា ពេលខ្លះ យើងត្រូវការ ឬចង់បានត្រឹម នៅជិតគ្នា ឱបថើប សម្តែងក្តីស្រឡាញ់ ក្តីបារម្ភផ្សេងៗ ដោយមិនចាំបាច់ មានសិចចូល មកពាក់ព័ន្ធ ។ ចូរប្រាប់ទៅគេ ត្រង់ៗថា អ្នកចង់ឱបគេ ទុកក្បែរខ្លួន មិនមែនដើម្បី ដាស់អារម្មណ៍ ហើយឈានទៅ ដល់ការមាន សិច ឡើយ ។

៦- ពិគ្រោះជាមួយ អ្នកជំនាញពិត
រឿងខ្លះដែលបាន កើតឡើងហើយជារឿង ដែលមិនអាច ព្យាបាល ឬដោះស្រាយ ដោយខ្លួនឯង បានទេ អ្នកគួរតែទៅ ពិគ្រោះជាមួយ អ្នកដែលមាន ជំនាញពិត ប្រសើរជាងចេះតែ សន្និដ្ឋានថាខ្លួនឯង ប្រហែលជាកើត អ៊ីចេះកើតអ៊ីចុះ ជាពិសេស ដំណើរ ខុសប្រក្រតី ខាងផ្លូវកាយ ឬផ្លូវភេទ ដែលមានលក្ខណៈ ស្មុគស្មាញខ្លាំង ។ ដូច្នេះដើម្បីការពារ និង បង្ការកុំឱ្យបញ្ហា ខាងលើកាន់តែ រីករាលដាល ពីមួយថ្ងៃ ទៅមួយថ្ងៃ ចូរធ្វើចិត្ត ឱ្យក្លាហាន រួចដើរតម្រង់ ទៅរកគ្រូពេទ្យ ដែលជំនាញច្បាស់ ពិតទើបជាការ ប្រពៃ ។ រឿងខ្លះអាការខ្លះ ត្រឹមតែសួរមិត្តភក្តិ ឬអ្នកដែលមានបទ ពិសោធសិច ជោកជាំ ជួនកាលអ្នកអស់ ទាំងនោះ ក៏មិនដឹង ដែរថាអ្នកកើតអី និង ត្រូវកែខៃដោយ វិធីណាដែរ ពីព្រោះពួកគេ មិនដែលកើត បញ្ហាដូចអ្នក ៕

មេរៀនទាំង ៧ ស្តីពីអារម្មណ៍កំពូល

Written by ភ្នំពេញដេលីញូវ
Tuesday, 11 October 2011

តើអ្នកមានដឹងទេថា ជួនកាល ដោយសារ តែអារម្មណ៍ ភ័យខ្លាចចំពោះ ការឆាប់បញ្ចប់ បេសកកម្ម ទើបនាងអូសបន្លាយ ពេលវេលា របស់បុរស ដោយពួកនាង ត្រូវធ្វើដូចជា បានឡើង ដល់ចំណុចកំពូល ឬ នៅស្ងៀម ដូចគល់ឈើ ទុកឱ្យភាគី ម្ខាងទៀត ធ្វើតាមអំពើចិត្ត?

១- មិនមែនកាន់តែយូរ កាន់តែល្អ
ការពិសោធថ្មី បំផុតមួយ របស់ក្រុមអ្នក វិទ្យាសាស្ត្រ ស៊ុយអែដ ដែលយោងទៅតាម រូបភាព ក្នុងខួរក្បាល បានបង្ហាញថា ការបន្ធូរអារម្មណ៍ បណ្តោយខ្លួនគឺ ជាវិធីល្អបំផុត នាំឱ្យស្ត្រី បានទៅដល់ ចំណុចកំពូល ។
ប្រសិនបើអ្នក នៅតែព្រួយបារម្ភ ចំពោះ ពេលវេលានោះ ព័ត៌មាន ខាងក្រោមនេះ នឹងមានប្រយោជន៍ សម្រាប់អ្នក ។ តាមធម្មតាស្ត្រី ត្រូវចំណាយ ប្រមាណពី ១៥ ទៅ ៤០ នាទី ដើម្បីឡើងដល់ ចំណុចកំពូល ។ អ្នកដឹងថាត្រូវ ធ្វើអ្វីហើយ មែនទេ?

២- គ្រប់គ្រងនាង ដោយកម្លាំង ទាក់ទាញផ្លូវភេទ
ឆាកប្រយុទ្ធ ដ៏ក្តៅនឹងត្រូវបាន ចាប់ផ្តើមតាំងពី យូរមុនពេល អ្នកទាំងពីរ ពុំមានអ្វី ដណ្តប់កាយ ហើយកម្លាំងទាក់ទាញ ផ្នែកផ្លូវភេទ គឺជាថាមពល ដ៏ប្រសើរ និង ល្អបំផុត ។ ដូច្នេះចូរធ្វើជា បុរសក្លៀវក្លា រីករាយ ទាក់ទាញបានការ ចាប់អារម្មណ៍ និង មនោសញ្ចោតនា របស់នាង ។ ការគិតដ៏ល្អ របស់នាង ចំពោះអ្នក នឹងក្លាយជាអារម្មណ៍ ដែលមានឥទ្ធិពល យ៉ាងអស្ចារ្យនៅ ពេលអ្នកទាំងពីរ ឈានជើងចូលដល់ បន្ទប់គេង ។
លទ្ធផលនៃការ ពិសោធមួយទៀត ដែលមិនបង្កភាព ភ្ញាក់ផ្អើលប៉ុន្មានទេ គឺអនាម័យមិនល្អ និង ផ្ទះសម្បែង មិនបានរៀបចំ ស្អាតបាត ក៏ជាមូលហេតុ ដែលនាំឱ្យស្ត្រី មិនអាចឡើងដល់ ឋានសួគ៌ ។

៣- នាងលែងខ្លួន គឺជាពេលដែល អ្នកត្រូវហាមាត់
ដើម្បីនិយាយអ្វីមួយ ប្រសិនបើអ្នក ចូលចិត្តភាព អៀនប្រៀន របស់នាងដែល កំពុងស្លៀក ខ្យល់ដណ្តប់មេឃ ។
ស្ត្រីដែលចេះតែ មានការព្រួយបារម្ភ អំពីរូបរាង ខាងក្រៅរបស់ខ្លួន នៅពេល អាក្រាតកាយ នឹងពិបាកក្នុងការ ធ្វើដំណើរឱ្យដល់ ឋានស្រណុក ។ លើសពី នេះពួកគេក៏មាន បទពិសោធ តិចតួចក្នុងការ ឡើងគ្រែ ។

៤- តែងស្រាលដៃ ជាមួយរបស់ នៅលើរាងកាយ
ក្នុងអំឡុងពេល កំដៅសាច់ដុំ ចូរធ្វើការកកិត ថ្នាក់ថ្នមរាងកាយ ថើបស្រាលៗ ឬ ម៉ាស្សាតិចៗ ទៅលើកូន ភ្នំទាំងពីររបស់នាង ដែលតំបន់នេះ តែងតែជា កន្លែងស្រើបស្រាល ដែលអ្នកនឹកស្មាន មិនដល់ ។ នៅពេលការ ប្រកួតក្លាយទៅជា ខ្លាំងក្លា ទើបជា ពេលវេលាល្អ ដើម្បីធ្វើការ ប៉ះពាល់ផ្ទាល់ ដល់កូនកោះ ដែលព័ទ្ធជុំវិញ ដោយវាលស្មៅ និង រុក្ខជាតិ ។ ពេលនោះ ឈាមនឹងរត់ទៅកាន់ ផ្នែកខាងក្រោម នៃរាងកាយ ហើយវាគឺជា ឱកាសល្អបំផុត ដើម្បីឈានដល់ កិច្ចប្រជុំកំពូល ដែលមាន សមាជិក តែពីរនាក់ ។

៥- ស្វែងរកក្បាច់គុនល្អ
ចូរសាកល្បងក្បាច់ គុនល្បុក្កតោ កុងហ៊្វូ ឬ មួយការ៉ាតេ ដើម្បីស្វែងរក ឱ្យឃើញថា តើក្បាច់គុន ណាខ្លះ ដែលអាច ផ្តួលរំលំនាង បានល្អបំផុត ។

៦- ប្រមូលទ័ពឱ្យបានច្រើន
ដើម្បីទទួលបាន ប្រសិទ្ធភាពខ្ពស់ ក្នុងបេសកកម្ម គ្រប់គ្រងលើ រាងកាយនាង អ្នកត្រូវតែប្រមូល ទ័ពវាយលុក ទៅលើតំបន់សំខាន់ៗ ទាំងឡាយនៅលើ សមរភូមិ ។ អាវុធរបស់អ្នក គឺមានដៃ មាត់ និង … ហើយទីតាំងដែល នឹងត្រូវវាយ កាន់កាប់ នោះ គឺជាតំបន់ សំខាន់កំពូល ដែលត្រូវបានសិក្សា យ៉ាងល្អិតល្អន់ នៅលើ រាងកាយនាង ។

៧- ការទទួលអារម្មណ៍ នៃភាពស្រើបស្រាល កំពូល
ការនាំមុខនៃ សញ្ញាស្រើបស្រាល គឺជាសំឡេង ដែលឮចេញពី ដើម-ក របស់នាង ដង្ហើមខ្លីញ្ញាប់ទ្វេដង និង ប្រតិកម្មចំពោះ រាល់សកម្មភាព ដែលអ្នកបញ្ចោញ ។ លើសពីនេះការប្តូរ ពណ៌របស់ កោះស្នេហ៍ នៅលើរាងកាយ នាងក៏អាច បញ្ជាក់ពីភាព ស្រើបស្រាលដែរ ។ ទន្ទឹមនឹងនេះ ពោះរបស់នាងរួញ ក៏ជាសញ្ញានៃ ដំណើរការរបស់ ភាពស្រើបស្រាល កំពូលផងដែរ ៕

៨ ករណី នៃជីវិតផ្លូវភេទ ដែលស្ត្រីគួរយល់ដឹង

Written by ភ្នំពេញដេលីញូវ
Sunday, 09 October 2011

ដោយសារតែ ស្ត្រីវ័យក្មេង ដែលទើប​​តែ រៀបការថ្មីថ្មោង ពុំមានបទពិសោធ គ្រប់គ្រាន់នៅក្នុង ជីវិតផ្លូវភេទ រវាងប្តីប្រពន្ធនោះ ទើបធ្វើឱ្យនាង ទាំងនោះ ពុំបានដឹងថា តើត្រូវធ្វើ​ យ៉ាងណា ដើម្បីធ្វើឱ្យដៃគូ មានភាព ត្រេកត្រអាល ។ ដូច្នេះដើម្បីធ្វើឱ្យ ស្ត្រី វ័យក្មេងទាំងនោះ បានយល់ដឹងពី បញ្ហានេះ អ្នកឯកទេស ខាងជីវិតផ្លូវភេទ បានលើកឡើង នូវគោលការណ៍ ចំនួន ៨ ករណី ដូចតទៅនេះ ៖

១- ត្រេកត្រអាល ខ្លួនឯង និង ធ្វើឱ្យដៃគូ ត្រេកត្រអាល គឺសំខាន់ដូចគ្នា
ជួនពេលខ្លះ ដោយសារតែ ភ័យខ្លាចដៃគូ ពុំអាចទទួលបាន នូវការពេញចិត្ត នោះ ទើបនាងខិតខំ ប្រឹងប្រែង ដើម្បីសម្របសម្រួល ទៅតាមតម្រូវការ របស់ដៃគូ ប៉ុន្តែត្រូវយល់ថា ល្បែងស្នេហា នៅលើគ្រែ ត្រូវលេងឱ្យស្មើដៃ ទាំងពីរនាក់ ។ ប្រសិនបើ ភាគី ម្ខាងចាំតែ ធ្វើឱ្យភាគីម្ខាងទៀត ពេញចិត្តនោះ ហើយដល់តែ យូរៗទៅ នាងពិតជាមានការ ស្អប់ខ្ពើម និង ធុញទ្រាន់មិនខាន ។ ដូច្នេះនាងគួរតែ ឆាប់បញ្ចប់ និង ហ៊ានសារភាព ប្រាប់គេត្រង់ៗ នូវអ្វីដែលនាង ត្រូវការ ពីព្រោះ បុរសៗចូលចិត្ត តែដៃគូរួម ភេទណា ដែលមានភាព ត្រេកត្រអាល ដ៏ពុះកញ្ជ្រោលប៉ុណ្ណោះ ហើយនៅពេល ដែលពួកគេសង្កេត ឃើញថា រាល់ទង្វើរបស់ខ្លួន បានធ្វើឱ្យនាង ទទួលបានការ ត្រេកត្រអាលហើយ លើកក្រោយនឹង អនុវត្តតាម របៀបនេះទៀត ។

២- ចូរកុំធ្វើពុតជា ឈានដល់កម្រិត កំពូលមុន
មានស្ត្រីខ្លះចូលចិត្ត ធ្វើពុតជាឈានដល់ កម្រិតកំពូលមុន ដើម្បីឱ្យដៃគូរួមភេទ មានភាពត្រេកត្រអាល ដោយបុរសនោះ ពុំបានចាប់ភ្លឹកឡើយ ប៉ុន្តែទង្វើបែបនេះ នាងពុំបាន នឹកគិតដល់ ផលវិបាក ទៅថ្ងៃមុខឡើយ ពីព្រោះខ្លួនឯងពុំ ទទួលបានការ ត្រេក ត្រអាល ហើយបែរជា ធ្វើពុតជាឈានដល់ កម្រិតកំពូលមុន ដើម្បីឱ្យឆាកប្រយុទ្ធ ដ៏ពុះកញ្ជ្រោលនេះ ឆាប់ចប់ ។ ទង្វើបែបនេះ គឺប្រៀបដូចជា ផ្តល់ឱកាសឱ្យ បុរសនោះប្រព្រឹត្ត បន្តទៅទៀត ។ ហេតុនេះប្រសិនបើ ទើបចាប់ ផ្តើមឡើងភ្លាម នៅពេល ទ្រាំ មិនបានហើយ គួរតែនាង ហ៊ាននិយាយប្រាប់ គេត្រង់ៗទៅ ទើបទៅថ្ងៃក្រោយ ពុំមានវិបត្តិស្នេហា កើតឡើង ។

៣- ចូរកុំបំភ្លេច ការបបោសអង្អែល លើរាងកាយរបស់បុរស
តាមធម្មតា បុរសសឹងតែ ពុំចាំបាច់ត្រូវការ ការបបោសអង្អែល អ្វីឡើយ ក៏ចាប់ផ្តើមបើកឆាក ប្រយុទ្ធភ្លាមៗ ហើយក៏ទទួលបាន ភាពត្រេកត្រអាល យ៉ាងគាប់ចិត្តដូចគ្នា ។ តាមពិតជាការ យល់ច្រឡំរបស់ពួកគេ ទៅវិញទេ ព្រោះថាការ បបោសអង្អែល និង ការប្រឡែងលេងមុន បើកឆាកប្រយុទ្ធ រឹតតែធ្វើឱ្យបុរស មានការត្រេកត្រអាល​​ ខ្លាំងក្លាថែមទៀត ពីព្រោះការដែល នាងបានធ្វើយ៉ាង ដូច្នេះប្រៀបដូចជា នាងកំពុងតែស្រឡាញ់ យ៉ាងងប់ងុលទៅលើ​​​ រាងកាយរបស់គេ។ ម៉្យាងទៀត ក៏មានស្ត្រីខ្លះ មានការ អឹមអៀន ដោយពុំហ៊ាន ប្រព្រឹត្ត បែបនេះឡើយ ប៉ុន្តែក៏ពុំមាន បុរសណាម្នាក់ ដែលមិនពេញចិត្ត នូវទង្វើ បែបនេះ របស់នាងដែរ គឺគិតតែពីធ្វើ ការវាយលុក យកតែឈ្នះដៃ ហើយភ្លាមៗនោះ ពិតជាអាចទទួលបាន និង មើលឃើញនូវ លទ្ធផលជាក់ ស្តែង ។

៤- ចូរកុំខ្លាចរអែង ពីការស្រមើស្រមៃ
មានស្ត្រីម្នាក់ បានសារភាពថា នៅពេលនាងបាន រួមដំណេកជាមួយ លោកប្តីម្តងៗ នាងតែងមាន គំនិតរវើរវាយ ដោយស្រមើស្រមៃថា កំពុងតែបានរួមភេទ ជាមួយនឹងតារាភាពយន្ត ឬ តារាចម្រៀងណាម្នាក់ ដែលនាងពេញចិត្ត ព្រោះថាការស្រមើ ស្រមៃ បែបនេះ ធ្វើឱ្យនាងទទួលបាន ភាពត្រេកត្រអាល រាល់លើក ។ ចំណែកឯលោកប្តី ដែលពុំបានដឹង ខ្យល់អ្វីនោះ ក៏ទទួលបានភាព ត្រេកត្រអាល យ៉ាងគាប់ចិត្តដែរ ដោយនឹកស្មានថា ប្រពន្ធខ្លួន ពិតជាមានកំសួល តណ្ហាឆាបឆេះ ខ្លាំងក្លាអស្ចារ្យ ។ នាង យល់ឃើញ ថាទង្វើបែបនេះ ពុំមែនជារឿង ក្បត់ចិត្ត លោកប្តីឡើយ គឺគ្រាន់តែជាការ ស្រមើស្រមៃប៉ុណ្ណោះ ។ អ្នកជំនាញក្នុងរឿង សុភមង្គលស្នេហា បាននិយាយថា ការរួមភេទដោយ ប្រើអារម្មណ៍ស្រមើស្រមៃ គួបផ្សំផងនោះ គឺជាផ្នែកសុខភាព មួយ ពីព្រោះវាពុំគ្រាន់តែ ជាថាមពល ដ៏ខ្លាំងក្លាប៉ុណ្ណោះទេ តែអ្វី ដែលកើតមានឡើង ក្នុងក្តីស្រមើស្រមៃនោះ ពុំមែនជារឿងពិតៗ នោះឡើយ ។

៥- ហ្វឹកហាត់ពីការ បំពេញតណ្ហា ដោយខ្លួនឯង
ដោយហេតុថា ការចេញទឹកកាម ជាលើកដំបូង របស់បុរស តាមធម្មតាគឺ ផ្តើមចេញ ពីការធ្វើឱ្យ មានការ ស្រើបស្រាល ដោយបំពេញតណ្ហា ដោយខ្លួនឯង ។ រីឯស្ត្រីភេទ ក៏អាចអនុវត្ត យ៉ាងដូច្នេះដែរ ។ តាមពិតទៅការ បំពេញតណ្ហា ដោយខ្លួនឯង ជាការ ត្រួសត្រាយផ្លូវ ក្នុងការត្រៀម លក្ខណៈ ដើម្បីចៀសវាង កុំឱ្យមានការ ស្លន់ស្លោ កើតមានឡើងក្នុងពេល រួមដំណេក នារាត្រីដំបូង ជាមួយដៃគូ ។ ម៉្យាងទៀត ការបំពេញតណ្ហា ដោយខ្លួនឯង ក៏មានផល ប្រយោជន៍ ដ៏ពិសេសមួយទៀត គឺប្រាកដជាអាច ឈានដល់ កម្រិតកំពូល ។

៦- ចូរកុំប្រើស្នៀតដដែលៗ
ប្រសិនបើរាល់រាត្រី នៅតែប្រើស្នៀត ដដែលៗ ហើយបើទោះបីជា រាល់លើកឈានដល់ កម្រិត កំពូលក្តីក៏នៅ ទីបំផុតគ្មានន័យ អ្វីទាំងអស់ ព្រោះយូរៗទៅ ពិតជាមានការ ធុញទ្រាន់ ។

៧- ស្វែងយល់ពី ចរិតលក្ខណៈ របស់ដៃគូ
តាមពិតទៅ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ពុំដូចគ្នាឡើយ រីឯនៅក្នុងជីវិត ផ្លូវភេទ ក៏មិនខុសគ្នាដែរ ។ ចំពោះស្ត្រីភេទ ប្រសិនបើពីពេលមុន ធ្លាប់មានបទ ពិសោធ ក្នុងការរួមដំណេក ជាមួយបុរស ដទៃនោះ ជួនពេល ខ្លះអាចប្រើស្នៀត ពីពេលមុន មក អនុវត្ត ជាមួយដៃគូស្នេហា នាពេលសព្វថ្ងៃនេះ ពុំសមស្របឡើយ ។ ដូច្នេះមាន តែចេះសង្កេត តាមដានមើល ចរិតលក្ខណៈរបស់ ដៃគូឱ្យបានល្អិត ល្អន់ប៉ុណ្ណោះ ដើម្បីសម្របសម្រួល ទៅតាមចំណង់ ចំណូលចិត្តរបស់ ដៃគូស្នេហា ចុងក្រោយ ទើប ជីវិត ផ្លូវភេទ អាចមានការ ត្រេកត្រអាល ទាំងសងខាង ។

៨- ស្រឡាញ់ពេញចិត្ត លើរាងកាយ របស់អ្នក
មានស្ត្រីខ្លះយល់ថា ទំហំដើមទ្រូងរបស់នាង ហាក់ដូចជា តូចពេក ដូច្នេះហើយទើប ពុំព្រមឱ្យ ដៃគូប៉ះពាល់ឡើយ ដោយទាក់ទាញ ឱ្យគេចាប់អារម្មណ៍ ទៅលើចំណុច ផ្សេងវិញ ប៉ុន្តែនៅពេល យូរៗទៅអាច ធ្វើឱ្យដៃគូស្នេហា មានការអាក់អន់ ស្រពន់ចិត្ត និង ជះឥទ្ធិពល អាក្រក់ ដល់ជីវិតផ្លូវភេទ ទៀតផង ៕

ផ្លាស់ប្តូរស្នៀតច្រើនពេក នាំឱ្យអស់អារម្មណ៍

Written by ភ្នំពេញដេលីញូវ
Saturday, 08 October 2011

នៅក្នុងខ្សែភាពយន្ត រឿងសិចជាច្រើន គេរមែងសង្កេត ឃើញថា អង្គជាតរបស់ តួឯកប្រុស ត្រូវបាន ពង្រីកទំហំ និង ប្រវែងហួស ពីការពិត ជាពិសេសគឺ ខ្សែភាពយន្ត រឿងសិច របស់ពួក បស្ចិមប្រទេស ដែលធ្វើឱ្យបុរស ជាច្រើនបាត់បង់ ជំនឿចិត្ត លើ ប្រដាប់ភេទ ខ្លួនឯង ។ តាមពិតទៅ លើកលែងតែ ជនជាតិស្បែកខ្មៅ ប្រដាប់ភេទ របស់ជនជាតិ ស្បែកស ភាគច្រើនមាន ទំហំ និង ប្រវែង មិនខុសគ្នាប៉ុន្មាន ទៅនឹងខ្នាត ប្រដាប់ភេទ នៃជនជាតិ អាស៊ីឡើយ ។

នៅក្នុងខ្សែភាពយន្ត រឿងសិចកាលបើ មានឈុត ក្តៅសាច់ហើយ គឺឆាកប្រយុទ្ធចាប់ពី កន្លះម៉ោងឡើងទៅ ប៉ុន្តែនោះ គឺជាបច្ចេកទេស កាត់តតែប៉ុណ្ណោះ ។ ដូច្នេះឱ្យតែអាច ទ្រាំទ្របានពី ៣ នាទីឡើងទៅ ហើយបញ្ចេញ ទឹកកាមនោះ គឺសុទ្ធតែជា រឿង ធម្មតាទាំងអស់ ។ ចំពោះបុរស រយៈពេលនៃ ការរួមភេទ យូរ ឬឆាប់ គឺ អាស្រ័យទៅលើ ស្ថានភាពខុសគ្នា ។ ដូចជាក្រោយ ពេលដែលទើបតែ មុជទឹកក្តៅឧណ្ហៗ ហើយ ឬមុន ពេលបត់ជើងតូច ហើយបានរួមភេទ នោះប្រដាប់ភេទ អាចឡើងរឹងបាន យូរ ពីព្រោះ វាអាចកាត់បន្ថយ កម្រិតរំញ្ញោចនៃ ប្រដាប់ភេទ ។

តាមការសង្កេត តៗមក បានឱ្យដឹងថា ស្ត្រីជនជាតិអាស៊ី ភាគច្រើនមិនសូវ ថ្នឹកក្នុងល្បែងស្នេហា នៅលើគ្រែឡើយ ហើយទាំងអស់នេះ សំខាន់បំផុត គឺមានទាក់ទង ដល់វប្បធម៌ ។ ប៉ុន្តែ ប្រសិនបើ មិត្តស្រី ឬប្រពន្ធរបស់ លោកអ្នកដែល កំពុងតែ បើកឆាក ប្រយុទ្ធ នៅលើគ្រែ ដោយបានបញ្ចេញ សំឡេងខ្លាំងៗនោះ អាចកត់សម្គាល់ បានថា នាងប្រហែលជា កំពុងតែលើក ទឹកចិត្ត ដល់លោកអ្នក ដោយធ្វើឱ្យលោកអ្នក យល់ឃើញថា ខ្លួនឯងមាន សមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យស្រីៗ បានឆ្លងដល់ កោះ ត្រើយ ។ ដូច្នេះដើម្បីបញ្ជាក់ថា ស្ត្រីភេទពិតជា ទទួល បាននូវភាព ត្រេកត្រអាល និង ពុះកញ្ជ្រោលខ្លាំងនោះ សំខាន់បំផុតគឺត្រូវ លួចស្តាប់សំឡេង ថ្ងួចថ្ងូរ និង សំឡេងទឹកមាត់ នៅក្នុងបំពង់ក របស់នាង ព្រមទាំងលួច សង្កេតមើលនៅ លើដើម ទ្រូងរបស់ នាងថា តើឡើងក្រហមដែរ ឬអត់ ។ លោកអ្នកមិនត្រូវ រួមភេទដោយយក គំរូតាមស្នៀត ដ៏សម្បូរបែប នៅក្នុងខ្សែភាពយន្ត រឿងសិចឡើយ ហើយ នៅពេលរួមភេទ ម្តងៗក៏មិន ត្រូវ ផ្លាស់ស្នៀតប្រយុទ្ធ ញ្ញឹកញ្ញាប់ឡើយ ពីព្រោះស្រីៗ កាលបើចង់ ឈានទៅ ដល់កម្រិតកំពូល ពុំមែនពឹងផ្អែកទៅលើ ភាពស្រើបស្រាល នៃចក្ខុវិញ្ញាណឡើយ តែជាភាពស្រើបស្រាល នៃ ប្រសាទវិញ្ញាណ ។ ចំពោះការរួមភេទ មួយលើកៗ បើផ្លាស់ប្តូរស្នៀត ប្រយុទ្ធដ៏ច្រើន សម្បូរបែបនោះ គឺបានត្រឹមតែ នាំមកនូវអារម្មណ៍ ស្រស់ ស្រាយតែប៉ុណ្ណោះ ហើយពុំប្រាកដថា បាន ស្រណុក សុខសប្បាយ នោះឡើយ ។ រីឯការឈានទៅដល់ កម្រិតកំពូលរបស់ ស្ត្រីភេទគឺត្រូវការ ភាពពុះកញ្ជ្រោល ជាប់ៗគ្នា ។

ដូច្នេះការរួមភេទ មួយលើកៗ ដោយបាន ផ្លាស់ប្តូរស្នៀតប្រយុទ្ធ ជាញ្ញឹកញ្ញាប់នោះ អាចធ្វើឱ្យស្ត្រីភេទ ដែលទើបតែទទួលបាន ភាពត្រេកត្រអាលនោះ ត្រូវរលាយសាប សូន្យទៅវិញ ហើយត្រូវការ បង្កើតភាពស្រើបស្រាល សាជាថ្មីឡើងវិញ និង នាំឱ្យ បាត់បង់អារម្មណ៍ ប្រយុទ្ធទៀតផង ៕

​ផលប្រយោជន៍​បន្ថែមរ​បស់​សិច​ដែល​អាច​អ្នក​ពុំទាន់​ដឹង​

ដោយ : លីសា
ថ្ងៃទី 9 តុលា 2011
CEN

"​សិច​" ជួយ​បន្ធូរ​សាច់ដុំ និង​ធ្វើឱ្យ​ធូរស្រាល​ភាព​តឹង​សាច់ដុំ​នៅ​ក​និងស្មា

" សិច " ជួយ បន្ធូរ សាច់ដុំ និង ធ្វើឱ្យ ធូរស្រាល ភាព តឹង សាច់ដុំ នៅ ក និងស្មា

ភ្នំពេញ: ​យើង​សុទ្ធតែ​ដឹងថា “​សិច​” អាច​ដុតបំផ្លាញ​បរិមាណ​កាឡូរី​ដ៏​ធំ​មួយសម្រាប់​មនុស្ស​ទាំង​២ ។ អាស្រ័យ​ហេតុនេះ​ ការស្រាវជ្រាវ​មួយ​ទើប​នឹង​ចង្អុលបង្ហាញថា ៨៧​ភាគរយ​ស្ត្រី​ចាត់ទុក​ការស្រឡាញ់​ដូចជា​លំ​ហាត់ប្រាណ​ដ៏ប្រសិទ្ធភាព​បំផុត​សម្រាប់​សរីរាង្គ ។ ក្រៅពីនេះ “​សិច​” នៅ​មាន​ផលប្រយោជន៍ដ៏​ច្រើន​ផ្សេង​ទៀត​ដែល​អាច​អ្នក​ពុំ​ទាន់​ដឹង ។

​”​សិច​” ជា​វិធី​ល្អ​ដើម្បី​អ្នកត្រួតពិនិត្យ​ភ្នែក​របស់​ខ្លួន​
​ ​”​សិច​” ជួយ​បន្ធូរ​សាច់ដុំ និង​ធ្វើឱ្យ​ធូរស្រាល​ភាព​តឹង​សាច់ដុំ​នៅ​ក​និងស្មា -Arun Ghosh- ជំនាញការ​មួយរូប​ខាង​សុខភាព​ផ្លូវភេទ​នៅ​មន្ទីរពេទ្យ Spire Liverpool (​អង់ គ្លេស) ឱ្យដឹង ។ គួរឱ្យភ្ញាក់ផ្អើល គឺ​វា​ក៏ ” និយាយ​”​ឱ្យ​អ្នកដឹងពេលណា​អ្នក​ត្រូវ​ពាក់​វ៉ែនតា ។​
​ ​”​ខ្ញុំ​មាន​អ្នកជំងឺ​មួយចំនួន​ធ្លាប់​បាន​ត្អូញត្អែរ​អំពី​ស្ថានភាព​ថយចុះ​កម្រិតមើលឃើញ​ក្រោយពេល “​ទំនាក់ទំនង​” ។ ប្រការ​អ្វី​បានធ្វើឱ្យ​រឿងនេះ​កើតឡើង​? ក៏ដូចជា​សាច់ដុំ​ដទៃ​ទៀត​លើ​សរីរាង្គ​ដែរ​, សាច់ដុំ​នៅ​ភ្នែក ក៏​ត្រូវការ​បាន សម្រាក​និង​អនុវត្ត​ចំ​សមត្ថកិច្ច​របស់​ខ្លួន​។ អាស្រ័យហេតុនេះ ប្រសិន​កម្រិត​មើលឃើញ​របស់​អ្នក​ត្រូវ​ព្រិល​ក្រោយពេល​ធ្វើ “​រឿង​នោះ​”, នោះ​ច្បាស់​ណាស់វាមាន​តម្លៃ​ដូចជា​មេរៀន​ត្រួតពិនិត្យ​ចក្ខុ​បសាទ​, បាន​ដល់​ពេល​អ្នក​ត្រូវ​ទៅ ជួប​វេជ្ជបណ្ឌិត​ដើម្បី​ពិនិត្យ​ភ្នែក​ដ៏​មាន​តម្លៃ​របស់​ខ្លួន​” -Arun Ghosh ឱ្យដឹង ។​

​ ​“​សិច​” ជួយ​អ្នក​ប្រឆាំង​តប​ជំងឺ​បេះដូង​
​ ​សិច មាន​ឥទ្ធិពល​យ៉ាង​ធំ​មួយ​ទៅ​ដល់​បេះដូង​របស់​អ្នក​, រឿង​នេះ​ត្រូវបាន​រំលឹក​ដល់​ច្រើន​ក្នុង​បណ្តា​ការស្រាវជ្រាវ​ផ្សេងៗ​គ្នា ។ ការស្រាវជ្រាវ​មួយរបស់​មហាវិទ្យាល័យ Gueen នៅ Belfast ថ្មីៗ​នេះ​បង្ហាញថា ធ្វើ “​រឿង​នោះ​” ៣​ដង​ក្នុង​មួយ​សប្តាហ៍ អាច​បន្ថយ​ពាក់កណ្តាល​គ្រោះថ្នាក់​វាយប្រហាររបស់​ជំងឺ​បេះដូង ឬ​ឈាមកក​នៅ​ខួរក្បាល ។ ការស្រាវជ្រាវ​មួយ​ផ្សេងទៀត នៅ​អ៊ីស្រាអែល​ក៏​ឱ្យ​ដឹងថា ស្ត្រី​ប្រសិន​សម្រេច​ដល់ “​ចំណុច​កំពូល​”២​ដង​ក្នុង មួយ​សប្តាហ៍ នោះ​លទ្ធភាព​កើត​ជំងឺ​បេះដូង​តិចជាង​ដល់​៣០​ភាគរយ ធៀបនឹង​អ្នក​មិន​ចូល​ចិត្ត​ធ្វើ “​រឿង​នោះ​” ឬ​មិន​សម្រេច​បាន “​ចំណុច​កំពូល​” ។​
​ ​វេជ្ជបណ្ឌិត Lisa Turner – ជំនាញការ​អំពី​ផ្លូវភេទ​មួយ​រូប​ឱ្យដឹងថា “​ទ្រឹស្តីមួយ​និយាយ​ថា ពេល​ស្ត្រី​មាន​អារម្មណ៍​នឿយណាយ​នោះ រឿង​នោះ​មាន​ពាក់ព័ន្ធ​ជាមួយ​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​កើនឡើង​” ។​
​ ​”​ប្រសិន​អ្នកមាន​អាយុ​លើស​៥០​ឆ្នាំ និង​លើស​ទម្ងន់​បន្តិច នោះ​គ្រោះថ្នាក់​ចំពោះ​ជំងឺ​បេះដូង​របស់​អ្នកនឹង​មកដល់ ពេល​អ្នកចូលរួម​ប្រថុចញ៉ុច និង​ខ្លាំងក្លា​ទៅក្នុង​លំ​ហាត់​មួយ​ប្រភេទ​ណា​នោះ ។ បណ្តា​បញ្ហា​ក្រៅ​អាពាហ៍ពិពាហ៍ ក៏​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ត្រូវ​ឈឺបេះដូង ” Graham Jackson- វេជ្ជបណ្ឌិត​ប្រឹក្សា​ជំនាញ​ផ្នែក​បេះដូង​នៅ​មន្ទីរពេទ្យ London Bridge ហើយ​ទន្ទឹម​នោះ​ក៏​ជា​នាយក​របស់​សមាគម​ប្រឹក្សា​ផ្លូវភេទ​-​ឱ្យដឹង ។​

​”​សិច​” ជួយ​ឆ្អឹង​របស់​អ្នក​មាំ​ល្អ​ជាង​
​ ​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ចង្អុលបង្ហាញ​ថា ស្ត្រី​នៅ​ដំណាក់ កាល​អស់​រដូវ ធ្វើ “​រឿង​នោះ​”​រាល់​សប្តាហ៍ នោះ​កម្រិត​អ័រម៉ូនផ្លូវភេទ​ខ្ពស់ជាង​ទ្វេដង ធៀប​នឹង​ស្ត្រី​ផ្សេង​មិន​ធ្វើ​ដូច្នេះ ។ ប្រភេទ​អ័រម៉ូន​នេះមាន​ឥទ្ធិពល​ទៅដល់​ឆ្អឹង ហើយ​ការ​ខ្វះ​វា​ក្រោយ​ពេល​អស់​រដូវ មាន​ទំនាក់ ទំនង​ជា​មួយ​ជំងឺ​ស្ពោត​ឆ្អឹង ។​
​ ​”​ជាប្រចាំ​ធ្វើ​”​រឿង​នោះ​” នឹង​ធ្វើឱ្យ​កើន​ការផលិត​អ័រម៉ូន​ភេទ​នៅ​ស្ត្រី​”- វេជ្ជបណ្ឌិត Peter Bosen Simpkins ឱ្យដឹង ។​

​ ​“​សិច​” ធ្វើឱ្យ​លទ្ធភាព​បង្កើត​កូន​របស់​អ្នក​ល្អ​ជាង
​ ​”​ខ្ញុំ​តែង​ត្រូវ​បាន​សួរថា ប្រវែង​របស់ “​អង្គ​ជាតិ​” មាន​ឥទ្ធិពល​ទៅដល់ លទ្ធភាព​បង្កើតកូន​ឬ​អត់ ហើយ​ព័ត៌មាន​ល្អប្រសើរ​គឺ​ទេ​- វេជ្ជបណ្ឌិត Arun Ghosh ឱ្យដឹង​- ប៉ុន្តែ​បរិមាណ “​សិច​” ដែល​អ្នក​មាន​គឺ​សំខាន់​ណាស់​, អ្នក​កាន់តែ “​ស្រឡាញ់ ” ជា​ប្រក្រតី​នោះ​គុណភាព​មេ​ជីវិត​របស់​អ្នក​កាន់តែ​ល្អ ។ រឿងនេះមានន័យ​ថា លទ្ធភាព​បង្កើត​កូន​របស់​អ្នក​ល្អ​ឡើង​” ។​

​ ​“​សិច​” មានលទ្ធភាព​ទប់ស្កាត់​មហារីក​ក្រពេញប្រូ​ស្តាត
​ ​ពួក​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Nottingham ឃើញថា បុរស​មានជីវភាព​ផ្លូវភេទ​ជា​ប្រចាំ​នៅ​វ័យ​៥០​ឆ្នាំ នោះ​មានការ​ប្រឈម​ត្រូវ​កើត​មហារីកក្រពេញប្រូ​ស្តាត​តិចជាង។ ទំនាក់ទំនង​នេះ​ត្រូវបាន​លើក​ឡើង​ក្រោយ​ការ​ស្រាវជ្រាវ​មួយ​ចង្អុលបង្ហាញ​ថា អ្នកបួស​តែងមាន​គ្រោះថ្នាក់​កើត​ជំងឺ​មហារីក​ក្រ​ពេញ ប្រូ​ស្តា​ត​ខ្ពស់​ជាង​មនុស្ស​ធម្មតា ។​

​”​សិច​” ជួយ​អ្នក​បោះបង់​បារី​រហ័ស​ជាង​
​ ​អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​ពេល​ដឹងថា នេះ​ជា​វិធី​ដ៏​សាមញ្ញដើម្បី​ឱ្យ​បុរសរបស់​អ្នក​បោះបង់​បាន​ទម្លាប់​ជក់​បារី​មាន​ប្រសិទ្ធភាព​-​ចូរ​រំលឹក​គេ​ថា បារី​អាច​ធ្វើឱ្យ “​អាច្រ​ម៉ក់​” របស់​គេ​កាន់តែ​ស្វិត​ទៅ​និង​អាច​បង្ក​ជា​ជំងឺ ។​
​ ​ជក់បារី ក៏​ត្រូវបាន​ចាត់ទុកជា​មូលហេតុ​បង្ក​ជា​អា​ការៈច្របូកច្របល់ភាព​ឡើង​រឹង​នៃ​អង្គ​ជាតិ ព្រោះ​វា​ធ្វើឱ្យ​ក្រិន​រឹង​សរសៃឈាម និង​រារាំង​ចរាចរ​ឈាម​ល្អ ។ ការស្រាវជ្រាវ​មួយថ្មីៗ​នេះ​លើ​បុរស​ជនជាតិ​ចិន​៧.០០០ នាក់ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី រោគរាតត្បាត​អាមេរិក បង្ហាញថា ប្រសិន​ជក់បារី​ច្រើន​ក្នុង​មួយថ្ងៃ នោះ គ្រោះថ្នាក់​ត្រូវ​ខ្វិន​លិង្គ​ខ្ពស់​យ៉ាងច្រើន​។​

​”​សិច​” ជា​ឱសថ​រម្ងាប់​អារម្មណ៍​ធម្មជាតិ​ដ៏​មានតម្លៃ​
​ ​ចំពោះ​បុរស​ម្នាក់​ពេល​សម្រេច​”​ដល់​ចំណុចកំពូល​” ប្រហាក់ប្រហែលនឹង​ការ​មាន​ប្រមាណ ២-៣mg diazepam- ថ្នាំ​រម្ងាប់​អារម្មណ៍​មួយ​ប្រភេទ មានឥទ្ធិពល​ធ្វើឱ្យ​យឺត​សរសៃ​, បន្ថយ​ភាព​តានតឹង​, ព្រួយបារម្ភ និង​មាន​ឥទ្ធិពល រម្ងាប់​សរសៃប្រសាទ​, ធ្វើឱ្យ​ងងុយ ។ នោះ​ជា​មូលហេតុ​បកស្រាយ​ហេតុអ្វី បុរស​ជា​ច្រើន​ក្រោយពេល “​រួមរ័ក​” រួច​ប្រះ​ខ្លួន​ដេកលក់​យ៉ាង​ស្រួល ។ ក្រៅពីនេះ​, ពេល​”​ធ្វើ​រឿង​នោះ​” សរីរាង្គ​នឹង​ផលិត​ជា endorphin ជួយ​បង្កើត​សភាព​ចិត្តគំនិត សោមនស្ស​រីករាយ​, សកម្ម​, ធ្វើឱ្យ​ខួរក្បាល​ភ្លឺស្វាង ។ Endorphin ត្រូវបាន​ចាត់ទុក​ជា​អ័រម៉ូន​សុភមង្គល​, វា​រួមចំណែក​បង្កើត​ជា​អារម្មណ៍ “​ស្រណុក​ស្រួល​” ពី​៥-១០ វិនាទី​នៅ​បុរស និង​៤-៥​នាទី​នៅ​ស្ត្រី​, ត្រូវបាន​ចាត់ទុក​ជា​ឱសថ​ដ៏​វិសេស​សម្រាប់​សុខភាព ។​
ការស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា បុរស​ធ្វើ “​រឿង​នោះ​” តិច​ជាង​ម្តង ក្នុង​មួយ​សប្តាហ៍​នោះ មានការ​ប្រឈម​ត្រូវ​ច្របូកច្របល់​ភាព​ឡើង​រឹង​ទ្វេដង ធៀប​នឹង​អ្នកធ្វើ “​រឿង​នោះ​” តិច​បំផុត​ម្តង​ក្នុង​មួយ​សប្តាហ៍​។​ក្នុង​ការស្រាវជ្រាវ មួយ​លើ​បុរស​
១.០០០​នាក់ ក្នុង​វ័យ​ពី ៥៥​ដល់​៧៥​ឆ្នាំ អ្នកធ្វើ “​រឿង​នោះ​”៣ ដង ឬ​ច្រើន​ជាង​ក្នុង​មួយ​សប្តាហ៍ នោះ​គ្រោះថ្នាក់​ច្របូកច្របល់​ភាព​ឡើង​រឹង ថយ​ចុះ​ដល់​៤​ដង ៕

ហេតុអ្វី បុរស និង ស្ត្រី ខ្វល់ខ្វាយរឿង អាច្រមក់?

Written by ភ្នំពេញដេលីញូវ
Thursday, 06 October 2011

ខ្នាតអាច្រមក់ និង ក្តីបារម្ភ របស់បុរស

បញ្ហាខ្នាត អាច្រមក់ ជារឿងដែល យើងច្រើនតែ បានឮបានអាន បានដឹងមក ញឹកញាប់ថា វាជាអ្វីមួយ ដែលអស់លោក បុរសៗមានការ បារម្ភជាខ្លាំង ។ គេអាចនិយាយ បានថា ព្រួយបារម្ភជាងស្ត្រី ដែលបារម្ភពីរឿង ទំហំដើមទ្រូង ពង ទាចៀន តើហេតុ អ្វី បានជាគេកង្វល់ រឿងខ្នាតអាច្រមក់ របស់ខ្លួនឯងដូច្នេះ ?

១- ដោយសារតែប្រុសៗ ចូលចិត្តមើលកុនសិច ឬ Porn Movie
តាមធម្មតាប្រុសៗ តែងតែមើល ភាពយន្តប្រភេទនេះ ច្រើនជាងស្រីៗ ក៏បណ្តាលចិត្តឱ្យគេ ធ្វើការប្រៀបធៀប ព្រោះថា និស្ស័យប្រុសៗ គឺចូលចិត្តធ្វើ ការប្រៀបធៀប ហើយនៅពេល ឃើញប្រុសៗ នៅក្នុងរឿងសិច មានលិង្គខ្នាត ធំៗ វែងៗ ជា ពិសេស ប្រុសអាគាំង ឬអាហ្វ្រិក គឺសុទ្ធតែធំៗ វែងៗ ហើយងាកមក មើលរបស់ខ្លួន ឃើញតូចញ្ញ៉ៗ ក៏កើតមានអារម្មណ៍ អន់ចិត្តស្រងាកចិត្ត ។ ការពិតទៅ គេផលិត ភាពយន្តសិច ដើម្បីធ្វើឱ្យ រំភើបអារម្មណ៍ រំជួលអារម្មណ៍ អ៊ីចឹងទេ គេត្រូវស្វែងរក តួសម្តែងសិច ណា ដែលមានខ្នាត ដំបងយក្សធំៗ មកសម្តែង ដូច្នេះអ្នកមិនត្រូវ យករបស់ខ្លួនឯង ទៅធ្វើការប្រៀបធៀប នាំឱ្យខូចអារម្មណ៍ ទទេៗឡើយ ។

២- ដោយសារតែ ប្រុសៗច្រើនគិតថា ខ្នាតកាន់តែធំ កាន់តែសមជាបុរស
សម្រាប់ទស្សនៈ របស់ស្រីៗគិតថា ភាពជាកូនប្រុស ឬសុភាពបុរស គឺវាស្ថិត នៅលើគំនិត សម្តី ទង្វើរបស់អ្នក មិនមែនស្ថិត នៅលើខ្នាត ប្រដាប់ភេទឡើយ ។ ម៉្យាងវិញទៀត ការមានសិច ដែលប្រកប ទៅដោយ សេចក្តីសុខស្រួល គឺវា អាស្រ័យទៅ លើ ភាពប៉ិនប្រសប់ របស់ប្រុសៗ និង ចេះស្វែងយល់ ពីតម្រូវការរបស់ដៃគូ ។ ដូច្នេះអាច និយាយបានថា ជំនាញលើគ្រែ ប្រកបដោយសិល្បៈ របស់ប្រុសៗ វាមានភាព សំខាន់ជាងខ្នាត ប្រដាប់ភេទទៅទៀត ។

៣- ដោយសារតែប្រុសៗ ច្រើនគិតថា ខ្នាតធំអាចផ្តល់ សេចក្តីសុខស្រួល ដល់ដៃគូច្រើនជាង
ជាទូទៅបុរសខ្មែរ មានខ្នាតប្រដាប់ភេទ ប្រហាក់ប្រហែលគ្នា មិនខុសគ្នា ខ្លាំងពេកទេ គឺខ្នាតជាមធ្យម ចន្លោះពី ៥-៦ អ៊ីញ អាចតូច ឬធំជាងហ្នឹង បន្តិចបន្តួចដែល ខ្នាតនេះរាប់ថាជា ខ្នាតស្តង់ដារប្រុសខ្មែរ ដែលសមនឹង ស្រីខ្មែរបំផុត ពោលគឺវាមិន ធំឬមិន តូចពេក ។ គេក៏សង្កេតឃើញ មានភាគតិចណាស់ ដែលមានខ្នាតតូច ឬខ្លីជាង ៤ អ៊ីញ ប៉ុន្តែវាកើតមាន ចំពោះបុរសខ្មែរ ភាគតិចបំផុត ពីព្រោះក្នុងចំណោម បុរស ៥០ នាក់ គេប្រទះឃើញ ខ្នាតខ្លីនោះ មានត្រឹមតែម្នាក់ ឬពីរនាក់ ប៉ុណ្ណោះ ។ ទោះបីជា ខ្នាត របស់អ្នកខ្លី ប៉ុន្តែបើមិនមានបញ្ហា ពេលស៊កបញ្ចូល ទេនោះ ក៏មិនមានបញ្ហា វាក៏ធ្វើឱ្យស្រីៗ ជាដៃគូអាចមើល រំលងភាពខ្លីនោះ បានឡើយ ។

ដើមទ្រូង និង ក្តីកង្វល់របស់ស្រីៗ
អ្វីដែលជាក្តីកង្វល់ របស់ស្ត្រី គឺខ្នាតដើមទ្រូង ។ ពិតមែនហើយ ដែលបុរសភាគច្រើន មានចំណាប់ អារម្មណ៍ចំពោះ ស្ត្រីណាដែលមាន រាងរៅ មានទំហំដើមទ្រូងធំៗ ក៏ដោយ ។ ប៉ុន្តែយ៉ាងណាមិញ ក៏មានបុរស មិនតិចដែរ ដែលមិនចូលចិត្ត ស្ត្រីមានដើម ទ្រូងធំ ពីព្រោះទំហំ ដើមទ្រូងធំ វាធ្វើឱ្យមើលទៅ ឃើញយារធ្លាក់ មិនគួរឱ្យចាប់អារម្មណ៍ ។ ផ្ទុយទៅវិញ ការមានចលនា រស់រវើករបស់ ដើមទ្រូងខ្នាតតូច នៅពេលត្រូវ ដាស់កម្តៅ អារម្មណ៍ផ្លូវភេទ នឹងឃើញបាន ច្បាស់ក្រឡៅ ដូច្នេះហើយ បានជាមាន បុរស មិនតិចទេ ដែលចូលចិត្តស្ត្រី ដែលមានខ្នាត ដើមទ្រូងតូច ព្រោះមើលទៅ រំជួលអារម្មណ៍ និង មិនគួរឱ្យណាយ ។

ហេតុផលដែលស្ត្រី ចង់មានខ្នាត ដើមទ្រូងធំគឺ ៖

១- ដោយសារតែ វាជួយលើក បុគ្គលិកលក្ខណៈ
ដើមទ្រូងជួយលើក បុគ្គលិកលក្ខណៈភាព ជាស្ត្រី បានយ៉ាងច្បាស់ ពីព្រោះវាជា របស់ដែលអាច មើលឃើញពីខាងក្រៅ មិនដូចខ្នាត អាច្រមក់បុរសទេ ចង់តូចចង់ធំ ក៏គ្មានអ្នកណា គេមើលឃើញដែរ បើអ្នកមិនយក ចេញមកបង្ហាញ គេទេនោះ ។ យ៉ាង ណាមិញស្ត្រីដែលមាន ដើមទ្រូង ពងទាចៀន ពេលពាក់អាវ ទៅវានឹងឃើញច្បាស់ ធ្វើឱ្យខ្វះជំនឿចិត្ត ។

២- ដោយសារតែវាជា របស់ចងចិត្តបុរស
អ្វីដែលញ៉ាំងឱ្យ ស្ត្រីកង្វល់រឿងខ្នាត ដើមទ្រូងនោះ មួយផ្នែកដោយសារ តែចង់ឱ្យបុរស ស្រឡាញ់ មិនចង់ឱ្យគិតផិតក្បត់មានស្រីផ្សេង ពីព្រោះស្រីៗដឹងច្បាស់ថា ប្រុសៗច្រើនតែ សម្លឹងមើលស្រី ដោយផ្តោតទៅលើ រូបរាងមុខមាត់ ជារឿងសំខាន់ វាខុសពី ស្រីៗដែលច្រើនតែ មើលប្រុសៗ ផ្តោតលើពាក្យសម្តី ទង្វើបុគ្គលិកលក្ខណៈ ច្រើនជាងរូបរាង មុខមាត់ ផ្នែកខាងក្រៅ ៕

%d bloggers like this: