១៣ នាទី ជារយៈពេល ដ៏ល្អប្រសើរ នៃការរួមភេទ

Written by ភ្នំពេញដេលីញូវ
Friday, 04 November 2011

កាលពីពេល ថ្មីៗនេះ នៅសាកលវិទ្យាល័យ ផេនស៊ីង៉ានីញ្ញ៉ា បានចេញផ្សាយ របាយការណ៍ នៃការ ស្រាវជ្រាវមួយ ដោយបង្ហាញ ឱ្យដឹងថា មានអ្នកឯកទេស ជាច្រើន យល់ឃើញថា រយៈពេលដ៏ ល្អប្រសើរ ក្នុង ការ រួមភេទនោះ គឺមិនឱ្យ លើសពី ១៣ នាទី ឡើយ (ក្នុងនោះ ពុំបាន គិតបញ្ចូល ពេលវេលានៃ ការប្រឡែងគ្នា មុននឹងបើក ឆាកប្រយុទ្ធ) ។

ការស្រាវជ្រាវនេះ បានធ្វើការសាកសួរ ទៅលើពួកអ្នក ឯកទេស ផ្នែកចិត្តសាស្ត្រ គ្រូពេទ្យ អ្នកធ្វើការក្នុងសង្គម និង អ្នកជំនាញផ្នែក ឯកទេសសិច ជាច្រើនរូបទៀត ។

មានអ្នកឯកទេស ៣៤ រូបបានឆ្លើយ ទៅនឹងសំណួរថា ៣ ទៅ ៧ នាទី ជាការសមល្មម ។ រីឯគូស្នេហ៍ ដែលចង់បាន រយៈពេលយូរនោះ គឺអាចពី ៧ ទៅ ១៣ នាទី ហើយបើ លើសពីនេះ អាចចាត់ទុកថា យូរពេក ។ រីឯតិចជាង ៣ នាទី គឺជារយៈពេល ខ្លីពេក ។

ប៉ុន្តែមុននេះ ក៏ធ្លាប់បានធ្វើការ ស្រាវជ្រាវដែរ ដោយពួកបុរស និង ស្ត្រីជាច្រើន បាននិយាយថា ពួកគេចង់បាន រយៈពេលយូរបន្តិច គឺចាប់ពី ៣០ នាទីឡើងទៅ ៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។