ដោយ : លីសា
ថ្ងៃទី 9 តុលា 2011
CEN

" សិច " ជួយ បន្ធូរ សាច់ដុំ និង ធ្វើឱ្យ ធូរស្រាល ភាព តឹង សាច់ដុំ នៅ ក និងស្មា
ភ្នំពេញ: យើងសុទ្ធតែដឹងថា “សិច” អាចដុតបំផ្លាញបរិមាណកាឡូរីដ៏ធំមួយសម្រាប់មនុស្សទាំង២ ។ អាស្រ័យហេតុនេះ ការស្រាវជ្រាវមួយទើបនឹងចង្អុលបង្ហាញថា ៨៧ភាគរយស្ត្រីចាត់ទុកការស្រឡាញ់ដូចជាលំហាត់ប្រាណដ៏ប្រសិទ្ធភាពបំផុតសម្រាប់សរីរាង្គ ។ ក្រៅពីនេះ “សិច” នៅមានផលប្រយោជន៍ដ៏ច្រើនផ្សេងទៀតដែលអាចអ្នកពុំទាន់ដឹង ។
”សិច” ជាវិធីល្អដើម្បីអ្នកត្រួតពិនិត្យភ្នែករបស់ខ្លួន
”សិច” ជួយបន្ធូរសាច់ដុំ និងធ្វើឱ្យធូរស្រាលភាពតឹងសាច់ដុំនៅកនិងស្មា -Arun Ghosh- ជំនាញការមួយរូបខាងសុខភាពផ្លូវភេទនៅមន្ទីរពេទ្យ Spire Liverpool (អង់ គ្លេស) ឱ្យដឹង ។ គួរឱ្យភ្ញាក់ផ្អើល គឺវាក៏ ” និយាយ”ឱ្យអ្នកដឹងពេលណាអ្នកត្រូវពាក់វ៉ែនតា ។
”ខ្ញុំមានអ្នកជំងឺមួយចំនួនធ្លាប់បានត្អូញត្អែរអំពីស្ថានភាពថយចុះកម្រិតមើលឃើញក្រោយពេល “ទំនាក់ទំនង” ។ ប្រការអ្វីបានធ្វើឱ្យរឿងនេះកើតឡើង? ក៏ដូចជាសាច់ដុំដទៃទៀតលើសរីរាង្គដែរ, សាច់ដុំនៅភ្នែក ក៏ត្រូវការបាន សម្រាកនិងអនុវត្តចំសមត្ថកិច្ចរបស់ខ្លួន។ អាស្រ័យហេតុនេះ ប្រសិនកម្រិតមើលឃើញរបស់អ្នកត្រូវព្រិលក្រោយពេលធ្វើ “រឿងនោះ”, នោះច្បាស់ណាស់វាមានតម្លៃដូចជាមេរៀនត្រួតពិនិត្យចក្ខុបសាទ, បានដល់ពេលអ្នកត្រូវទៅ ជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យភ្នែកដ៏មានតម្លៃរបស់ខ្លួន” -Arun Ghosh ឱ្យដឹង ។
“សិច” ជួយអ្នកប្រឆាំងតបជំងឺបេះដូង
សិច មានឥទ្ធិពលយ៉ាងធំមួយទៅដល់បេះដូងរបស់អ្នក, រឿងនេះត្រូវបានរំលឹកដល់ច្រើនក្នុងបណ្តាការស្រាវជ្រាវផ្សេងៗគ្នា ។ ការស្រាវជ្រាវមួយរបស់មហាវិទ្យាល័យ Gueen នៅ Belfast ថ្មីៗនេះបង្ហាញថា ធ្វើ “រឿងនោះ” ៣ដងក្នុងមួយសប្តាហ៍ អាចបន្ថយពាក់កណ្តាលគ្រោះថ្នាក់វាយប្រហាររបស់ជំងឺបេះដូង ឬឈាមកកនៅខួរក្បាល ។ ការស្រាវជ្រាវមួយផ្សេងទៀត នៅអ៊ីស្រាអែលក៏ឱ្យដឹងថា ស្ត្រីប្រសិនសម្រេចដល់ “ចំណុចកំពូល”២ដងក្នុង មួយសប្តាហ៍ នោះលទ្ធភាពកើតជំងឺបេះដូងតិចជាងដល់៣០ភាគរយ ធៀបនឹងអ្នកមិនចូលចិត្តធ្វើ “រឿងនោះ” ឬមិនសម្រេចបាន “ចំណុចកំពូល” ។
វេជ្ជបណ្ឌិត Lisa Turner – ជំនាញការអំពីផ្លូវភេទមួយរូបឱ្យដឹងថា “ទ្រឹស្តីមួយនិយាយថា ពេលស្ត្រីមានអារម្មណ៍នឿយណាយនោះ រឿងនោះមានពាក់ព័ន្ធជាមួយគ្រោះថ្នាក់កើតជំងឺបេះដូងកើនឡើង” ។
”ប្រសិនអ្នកមានអាយុលើស៥០ឆ្នាំ និងលើសទម្ងន់បន្តិច នោះគ្រោះថ្នាក់ចំពោះជំងឺបេះដូងរបស់អ្នកនឹងមកដល់ ពេលអ្នកចូលរួមប្រថុចញ៉ុច និងខ្លាំងក្លាទៅក្នុងលំហាត់មួយប្រភេទណានោះ ។ បណ្តាបញ្ហាក្រៅអាពាហ៍ពិពាហ៍ ក៏ធ្វើឱ្យកើនគ្រោះថ្នាក់ត្រូវឈឺបេះដូង ” Graham Jackson- វេជ្ជបណ្ឌិតប្រឹក្សាជំនាញផ្នែកបេះដូងនៅមន្ទីរពេទ្យ London Bridge ហើយទន្ទឹមនោះក៏ជានាយករបស់សមាគមប្រឹក្សាផ្លូវភេទ-ឱ្យដឹង ។
”សិច” ជួយឆ្អឹងរបស់អ្នកមាំល្អជាង
ការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិកចង្អុលបង្ហាញថា ស្ត្រីនៅដំណាក់ កាលអស់រដូវ ធ្វើ “រឿងនោះ”រាល់សប្តាហ៍ នោះកម្រិតអ័រម៉ូនផ្លូវភេទខ្ពស់ជាងទ្វេដង ធៀបនឹងស្ត្រីផ្សេងមិនធ្វើដូច្នេះ ។ ប្រភេទអ័រម៉ូននេះមានឥទ្ធិពលទៅដល់ឆ្អឹង ហើយការខ្វះវាក្រោយពេលអស់រដូវ មានទំនាក់ ទំនងជាមួយជំងឺស្ពោតឆ្អឹង ។
”ជាប្រចាំធ្វើ”រឿងនោះ” នឹងធ្វើឱ្យកើនការផលិតអ័រម៉ូនភេទនៅស្ត្រី”- វេជ្ជបណ្ឌិត Peter Bosen Simpkins ឱ្យដឹង ។
“សិច” ធ្វើឱ្យលទ្ធភាពបង្កើតកូនរបស់អ្នកល្អជាង
”ខ្ញុំតែងត្រូវបានសួរថា ប្រវែងរបស់ “អង្គជាតិ” មានឥទ្ធិពលទៅដល់ លទ្ធភាពបង្កើតកូនឬអត់ ហើយព័ត៌មានល្អប្រសើរគឺទេ- វេជ្ជបណ្ឌិត Arun Ghosh ឱ្យដឹង- ប៉ុន្តែបរិមាណ “សិច” ដែលអ្នកមានគឺសំខាន់ណាស់, អ្នកកាន់តែ “ស្រឡាញ់ ” ជាប្រក្រតីនោះគុណភាពមេជីវិតរបស់អ្នកកាន់តែល្អ ។ រឿងនេះមានន័យថា លទ្ធភាពបង្កើតកូនរបស់អ្នកល្អឡើង” ។
“សិច” មានលទ្ធភាពទប់ស្កាត់មហារីកក្រពេញប្រូស្តាត
ពួកអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Nottingham ឃើញថា បុរសមានជីវភាពផ្លូវភេទជាប្រចាំនៅវ័យ៥០ឆ្នាំ នោះមានការប្រឈមត្រូវកើតមហារីកក្រពេញប្រូស្តាតតិចជាង។ ទំនាក់ទំនងនេះត្រូវបានលើកឡើងក្រោយការស្រាវជ្រាវមួយចង្អុលបង្ហាញថា អ្នកបួសតែងមានគ្រោះថ្នាក់កើតជំងឺមហារីកក្រពេញ ប្រូស្តាតខ្ពស់ជាងមនុស្សធម្មតា ។
”សិច” ជួយអ្នកបោះបង់បារីរហ័សជាង
អ្នកអាចនឹងភ្ញាក់ផ្អើលពេលដឹងថា នេះជាវិធីដ៏សាមញ្ញដើម្បីឱ្យបុរសរបស់អ្នកបោះបង់បានទម្លាប់ជក់បារីមានប្រសិទ្ធភាព-ចូររំលឹកគេថា បារីអាចធ្វើឱ្យ “អាច្រម៉ក់” របស់គេកាន់តែស្វិតទៅនិងអាចបង្កជាជំងឺ ។
ជក់បារី ក៏ត្រូវបានចាត់ទុកជាមូលហេតុបង្កជាអាការៈច្របូកច្របល់ភាពឡើងរឹងនៃអង្គជាតិ ព្រោះវាធ្វើឱ្យក្រិនរឹងសរសៃឈាម និងរារាំងចរាចរឈាមល្អ ។ ការស្រាវជ្រាវមួយថ្មីៗនេះលើបុរសជនជាតិចិន៧.០០០ នាក់ ត្រូវបានប្រកាសលើទស្សនាវដ្តី រោគរាតត្បាតអាមេរិក បង្ហាញថា ប្រសិនជក់បារីច្រើនក្នុងមួយថ្ងៃ នោះ គ្រោះថ្នាក់ត្រូវខ្វិនលិង្គខ្ពស់យ៉ាងច្រើន។
”សិច” ជាឱសថរម្ងាប់អារម្មណ៍ធម្មជាតិដ៏មានតម្លៃ
ចំពោះបុរសម្នាក់ពេលសម្រេច”ដល់ចំណុចកំពូល” ប្រហាក់ប្រហែលនឹងការមានប្រមាណ ២-៣mg diazepam- ថ្នាំរម្ងាប់អារម្មណ៍មួយប្រភេទ មានឥទ្ធិពលធ្វើឱ្យយឺតសរសៃ, បន្ថយភាពតានតឹង, ព្រួយបារម្ភ និងមានឥទ្ធិពល រម្ងាប់សរសៃប្រសាទ, ធ្វើឱ្យងងុយ ។ នោះជាមូលហេតុបកស្រាយហេតុអ្វី បុរសជាច្រើនក្រោយពេល “រួមរ័ក” រួចប្រះខ្លួនដេកលក់យ៉ាងស្រួល ។ ក្រៅពីនេះ, ពេល”ធ្វើរឿងនោះ” សរីរាង្គនឹងផលិតជា endorphin ជួយបង្កើតសភាពចិត្តគំនិត សោមនស្សរីករាយ, សកម្ម, ធ្វើឱ្យខួរក្បាលភ្លឺស្វាង ។ Endorphin ត្រូវបានចាត់ទុកជាអ័រម៉ូនសុភមង្គល, វារួមចំណែកបង្កើតជាអារម្មណ៍ “ស្រណុកស្រួល” ពី៥-១០ វិនាទីនៅបុរស និង៤-៥នាទីនៅស្ត្រី, ត្រូវបានចាត់ទុកជាឱសថដ៏វិសេសសម្រាប់សុខភាព ។
ការស្រាវជ្រាវបានចង្អុលបង្ហាញថា បុរសធ្វើ “រឿងនោះ” តិចជាងម្តង ក្នុងមួយសប្តាហ៍នោះ មានការប្រឈមត្រូវច្របូកច្របល់ភាពឡើងរឹងទ្វេដង ធៀបនឹងអ្នកធ្វើ “រឿងនោះ” តិចបំផុតម្តងក្នុងមួយសប្តាហ៍។ក្នុងការស្រាវជ្រាវ មួយលើបុរស
១.០០០នាក់ ក្នុងវ័យពី ៥៥ដល់៧៥ឆ្នាំ អ្នកធ្វើ “រឿងនោះ”៣ ដង ឬច្រើនជាងក្នុងមួយសប្តាហ៍ នោះគ្រោះថ្នាក់ច្របូកច្របល់ភាពឡើងរឹង ថយចុះដល់៤ដង ៕
Like this:
ចូលចិត្ត កំពុងផ្ទុក...