បណ្ណសារ | ខែសីហា 4, 2011

យិន ប្រសិទ្ធ និងគូកន មិនបង្ហាញវត្ដមាន នៅមុខ តុលាការ ទុកឱ្យមេធាវី ជាអ្នកចេញមុខ

Thursday, 04 August 2011
ដោយ ៖ ស៊ន សុភក្ដ្រ
DAP NEWS

ភ្នំពេញ ៖ រឿងរ៉ាវទាក់ទិន ទៅនឹងប្រតិបត្ដិការ របស់ក្រុម នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង ខេត្ដសៀមរាប ដែលធ្វើឱ្យមាន់របស់ ប្រជាពលរដ្ឋ ជាង ១ពាន់ក្បាល បានងាប់ និង ខាតបង់ថវិកា ជាង ១ម៉ឺនដុល្លារ កាលពីវេលាម៉ោង ១និង៣០នាទី យប់ រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១១ នៅលើកំណាត់ផ្លូវ ជាតិលេខ៦អា ក្នុងស្រុកពួក ខេត្ដសៀមរាប រហូតមកដល់ ពេលនេះ បានធ្លាក់ចូល ទៅដល់ដៃ តុលាការហើយ បន្ទាប់ពីម្ចាស់ កសិដ្ឋាន ចិញ្ចឹមមាន់ មិនសុខចិត្ដ នឹងទង្វើរបស់ក្រុម សមត្ថកិច្ចទាំងនេះ ហើយដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូង ខេត្ដសៀមរាប ។

យោងតាមប្រភព ព័ត៌មានពី ម្ចាស់កសិដ្ឋាន ចិញ្ចឹមមាន់ ដែលទទួលរងនូវ ភាពអយុត្ដិធម៌ ពីប្រតិបត្ដិការ របស់ក្រុមនគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងខេត្ដសៀមរាប ដែល ត្រូវបានគេដឹងថា មានបុគ្គល ២នាក់ ជាអ្នក ដឹកនាំ ក្នុងនោះគឺឈ្មោះ យិន ប្រសិទ្ធ និង គូកនម្នាក់ទៀត ឈ្មោះ ងួន បូរ៉ា បានឱ្យដឹងថា តុលាការខេត្ដ សៀមរាប បានកោះហៅ ភាគីទាំងពីរ ទាំង ជនរងគ្រោះ និងចុងចម្លើយ ទៅឆ្លើយបំភ្លឺ ជុំវិញបញ្ហាទាំងអស់នេះ។ ប៉ុន្ដែការសាក សួរពីសំណាក់ សាលាដំបូង ខេត្ដសៀមរាប ដែល ធ្វើឡើង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១១ នោះ បុគ្គលិក យិន ប្រសិទ្ធ និងគូ កន ឈ្មោះ ងួន បូរ៉ា មិនបានបង្ហាញ វត្ដមាន នៅមុខតុលាការ នោះឡើយ ដោយបញ្ជូនមេធាវី របស់ខ្លួន ទៅបំភ្លឺជំនួស ។

យោងតាម ប្រភពព័ត៌មាន ខាងលើ បានឱ្យដឹងទៀតថា ការសាកសួរ ជាថ្មីរបស់តុលាការ ខេត្ដសៀមរាប នឹងត្រូវធ្វើឡើងនៅថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១១ ប៉ុន្ដែគេមិនដឹង ថា តើ យិន ប្រសិទ្ធ និងគូកន ហ៊ានទៅ ប្រឈមមុខ ចំពោះតុលាការ ពីទង្វើរបស់ ខ្លួន យ៉ាងណានោះទេ ។

គួរបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ ក្រុមនគរ បាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងខេត្ដសៀម រាប ដែលដឹកនាំផ្ទាល់ដោយបុគ្គល ងួន បូរ៉ា បានទៅស្ទាក់ចាប់រថយន្ដដឹកមាន់ជាង១ពាន់ ក្បាល ដែលកំពុងធ្វើចរាចរណ៍ លើផ្លូវជាតិ លេខ ៦អា ឆ្ពោះមកចែកចាយនៅរាជធានី ភ្នំពេញ ដែលប្រតិបត្ដិការ ចាប់មាន់ ខាងលើនេះ ពីព្រោះថា ក្រុមសមត្ថកិច្ចបានចោទប្រកាន់ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ថាគ្មានច្បាប់ អនុញ្ញាតត្រឹមត្រូវ រាប់ទាំងការដឹកជញ្ជូននេះ ផងដែរ ហើយបន្ដ ស្ទាក់ចាប់រហូតធ្វើឱ្យមាន់ ជាង១ពាន់ក្បាលត្រូវងាប់ ដោយខាតលុយ រាប់ពាន់ម៉ឺនដុល្លារឯណោះ។

ប្រភពព័ត៌មានពីម្ចាស់កសិដ្ឋានបាន បញ្ជាក់ថា បើទោះបីពួកគេបានបង្ហាញឯក សារត្រឹមត្រូវ រួមទាំងមានការចុះហត្ថលេខា ឯកភាពយល់ព្រម ពីការបើកអាជីវកម្មពី សំណាក់រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ក៏ដោយ ប៉ុន្ដែ ក្រុមនគរបាលសេដ្ឋកិច្ចមួយក្ដាប់តូចនេះ នៅ តែមិនយល់ព្រម ហើយចាត់ ទុក ថា ខុសច្បាប់ ដដែល និងបន្ដអនុវត្ដកាតព្វកិច្ច បំពានរបស់ខ្លួនថែមទៀតផង។ ដើមអម្ពិលមិនអាចសុំបំភ្លឺពី លោក យិន ប្រសិទ្ធ និងគូកនបានទេ នៅថ្ងៃនេះ។

មជ្ឈដ្ឋានមួយចំនួនសង្ឃឹមថា សមត្ថកិច្ច តុលាការនឹងផ្ដល់ភាពយុត្ដិធម៌ដល់ប្រជាពល រដ្ឋដែលរកស៊ី ប៉ុន្ដែត្រូវបានទទួលនូវភាព អយុត្ដិធម៌ ពីក្រុម សមត្ថកិច្ចមួយ ក្ដាប់តូចនេះ ហើយបើមិនមានវិធានការ យ៉ាងណានោះទេ ច្បាស់ជាក្រុមសមត្ថកិច្ចទាំងនេះ ប្រើសិទ្ធិ អំណាចរបស់ខ្លួន ទៅកកូរកកាយការរកស៊ី របស់ប្រជាពលរដ្ឋ ជាក់ជាមិនខាន។

កន្លង ទៅ សមត្ថកិច្ចខ្លះបានប្រើប្រាស់បុណ្យស័ក្ដិ របស់ខ្លួន ទៅគាបសង្កត់អ្នករកស៊ីដើម្បីផល ប្រយោជន៍បុគ្គលតែប៉ុណ្ណោះ ដោយគ្មាន អនុវត្ដការងារឱ្យបាន ប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញ មិនត្រឹមតែផ្ដល់សន្ដិសុខនិង ដំណើរការល្អ ចំពោះការរក ស៊ីរបស់ប្រជា ពលរដ្ឋនោះទេ ប៉ុន្ដែបែរជាធ្វើឱ្យពួកគាត់ហូរ ទឹកភ្នែកគ្រប់វិនាទី តួយ៉ាងដូចជាម្ចាស់ កសិដ្ឋានចិញ្ចឹមមាន់ខាងលើនេះ ធ្វើឱ្យខាត បង់ថវិកាជាង ១ម៉ឺនដុល្លារ ។ ដូច្នេះអ្វីៗគ្រប់ បែបយ៉ាង ត្រូវរលាយតាំង ពីវេលាដែលខិត ខំយ៉ាងលំបាកក្នុងការ រកស៊ី ចុងក្រោយទៅ បានត្រឹមតែលើកម្រាមដៃដប់ បន់ស្រន់ដាក់ បណ្ដាសាក្រុមសមត្ថកិច្ចទាំងនេះ សូមឱ្យ មានអាយុត្រឹម សត្វមាន់របស់គាត់ គឺរយៈ ពេល ៤៥ថ្ងៃ ដែលយកទៅដាក់ចោល ហើយ បណ្ដាលឱ្យងាប់ ។

តំណាងនារី ផ្សព្វផ្សាយ ស្រាបៀរអង្គរ ទៅសាលារាជ ធានីភ្នំពេញ ជួបតំណាង ក្រុមហ៊ុនជាថ្មី

Thursday, 04 August 2011
ដោយ៖ សេង ផល្លាភ
DAP NEWS

ភ្នំពេញ៖ នៅម៉ោង ៤រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១នេះ តំណាងនារី ផ្សព្វផ្សាយ ស្រាបៀរអង្គរ ចំនួន៥នាក់ នឹងទៅ សាលារាជធានី ភ្នំពេញ ម្តងទៀត ដើម្បីជួបចរចា ជាមួយ ក្រុមហ៊ុនខេមប្រ៊ូវ ក្នុងការរក ដំណោះស្រាយ ណាមួយសមរម្យ សម្រាប់ ពួកគាត់ បន្ទាប់ពីមិនទាន់ ទទួលបាន ដំណោះស្រាយ ក្នុងការជួបគ្នា លើកទី១ កាលពីថ្ងៃទី៣ សីហា កន្លងទៅនោះ ។

ប្រធានប្រតិបត្តិ សហព័ន្ធ សហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅព្រឹកនេះថា បន្ទាប់ពីខាងមន្រ្តី សាលារាជធានី ភ្នំពេញ ជួបចចារជាមួយ ខាងក្រុមហ៊ុន ខេមប្រ៊ូវ រួចមក តែមិនទាន់មាន លទ្ធផល នោះ នៅរសៀលម៉ោង ៤ ថ្ងៃទី០៤ នេះរូបលោក រួមជាមួយលោក អាត់ ធន និងតំណាងនារី ផ្សព្វផ្សាយ ស្រាបៀរ ៥នាក់ និងទៅ សាលារាជធានី ភ្នំពេញ ចរចារវាងនារី ផ្សព្វផ្សាយ ស្រាបៀរ និងក្រុមហ៊ុន ដើម្បីផ្តល់ ដំណោះស្រាយ ដ៏ល្អតាម ការទាមទារ របស់ពួកគាត់ ដែលបានតវ៉ា នាពេលកន្លងមក ។

លោកបន្តថា ការជួបចរចាគ្នា កាលពីថ្ងៃទី ០៣ មិនទាន់មាន ដំណោះស្រាយ នោះទេ ព្រោះខាង សាលារាជធានី ភ្នំពេញ ជួបចចារជាមួយ នារីផ្សព្វផ្សាយ ស្រាបៀរ និងខាងភាគី ក្រុមហ៊ុន ដាច់ដោយឡែកពីគ្នា ដើម្បីប្រមូលព័ត៌មាន ឲ្យបានគ្រប់ជ្រុង ជ្រោយ សម្រាប់ការផ្សះផ្សាគ្នា នៅថ្ងៃនេះ។

លោកសង្ឈឹមថា សាលារាជធានី នឹងជួយរកយុត្តិធម៌ ឲ្យក្រុមនារីផ្សព្វផ្សាយ ស្រាបៀរ ពីព្រោះ សាលារាជធានី ភ្នំពេញ ក៏ជាផ្នែកមួយរបស់ រាជរដ្ឋាភិបាល ហើយសាលារាជបធានី ភ្នំពេញ នឹងជំរុញឲ្យក្រុមហ៊ុន អនុវត្តន៍ច្បាប់ និងគោរពតាម បទបញ្ជារបស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានឲ្យក្រុមហ៊ុន យល់ព្រមតាម សំណើរបស់ ពួកគាត់ ។

លោកបញ្ជាក់ថា “ប្រសិនបើសាលាក្រុង ភ្នំពេញ មិនមានលទ្ធភាព ជំរុញឲ្យក្រុមហ៊ុន អនុវត្តច្បាប់ទេនោះ វាគឺជារឿងមួយ ដែលគួរឲ្យ សោកស្តាយបំផុត ដែលច្បាប់នៅកម្ពុជា មិនមានអ្នក ដែលមាន លទ្ធភាព ឲ្យអនុវត្តច្បាប់ បើគ្មានដំណោះស្រាយ ទេនោះ យើងនឹងបន្ត ធ្វើការតវ៉ារហូត ទទួលបានលទ្ធផល” ។

ពាក់ព័ន្ធទំនាស់នេះ ក្រុមប្រឹក្សា អាជ្ញាកណ្ដាល បានកាត់ក្ដី ឱ្យនារីផ្សព្វផ្សាយ ស្រាបៀរអង្គរឈ្នះ ដោយផ្អែកលើមូលហេតុ នៃច្បាប់ស្ដីពីការងារ មាត្រា ១៣៧ បានចែងថា “គ្រឹះស្ថានប្រភេទ ណាក៏ដោយ ទោះបីគ្រឹះស្ថាននោះ មានលក្ខណៈជា ការសិក្សា វិជ្ជា ជីវៈ ឬ ជាកិច្ចកុសល ព្រមទាំងនៅ ក្នុងវិជ្ជាជីវៈក៏ដោយ ថិរវេលាធ្វើការ ពេញលេញ នៃកម្មករ និយោជិត ទាំងពីរភេទ មិនត្រូវឱ្យលើស ពីប្រាំបីម៉ោង ក្នុងមួយថ្ងៃ ឬសែសិបប្រាំបីម៉ោង ក្នុងមួយសបា្តហ៍ឡើយ” ៕

មនុស្ស១.៥០០នាក់ នឹងអ្នកចូលរួមដង្ហែក្បួន ទាមទារឲ្យរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង

Thursday, 04 August 2011
ដោយ៖ អេង គឹមជាង
DAP NEWS

ភ្នំពេញ៖ សហភាព ជាតិកម្ពុជា ការពារកម្មករ នឹងដឹកនាំ ក្រុមកម្មករ សិស្សនិស្សិត អ្នករត់ម៉ូតូ ប្រហែលជា ១.៥០០នាក់ ដង្ហែរក្បួនមួយ ដើម្បីជំរុញ រាជរដ្ឋាភិបាល កម្ពុជា ឲ្យអន្តរាគមន៍ បញ្ចុះតម្លៃម្ហូប អាហារ តម្លៃទំនិញ គ្រប់ប្រភេទ ជាពិសេស បញ្ចុះ តម្លៃប្រេងសាំង ដែលធ្វើឡើង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១១ ខាងមុខនេះ ។

យោងតាមលិខិត របស់សហភាព ជាតិកម្ពុជា ការពារកម្មករ បានឲ្យដឹងថា សហភាពនឹងរៀបចំ ដង្ហែរក្បួន ព្យុះហយាត្រាមួយ ដោយមានកម្មករ កម្មការិនី សិស្ស និស្សិត គ្រូបង្រៀន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អ្នកតរត់តាក់ស៊ី និងប្រជាពលរដ្ឋ ចូលរួមចំនួន១.៥០០នាក់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១១ ។

ការដង្ហែក្បួន ធ្វើដំណើរចេញពី ទីស្នាក់ការកណ្តាល សហភាព ជាតិកម្ពុជា ការពារកម្មករ ស្ថិតនៅផ្ទះលេខ ១៧អឺ ផ្លូវជាតិលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទៅកាន់ សួនប្រជាធិបតេយ្យ ក្នុងគោលបំណង ជំរុញឲ្យ រាជរដ្ឋាភិបាល ជួយអន្តរាគមន៍​បញ្ចុះតម្លៃ ប្រេងសាំង តម្លៃម្ហូបអាហារ និងតម្លៃទំនិញ គ្រប់ប្រភេទ ឲ្យបានលឿន ជាទីបំផុត ដើម្បីឲ្យស្របទៅនឹង ស្ថានភាព​លំបាក នាពេល បច្ចុប្បន្ននេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ សហភាព ជាតិកម្ពុជា ការពារកម្មករ បានដាក់ លិខិតមួយច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយអន្តរាគមន៍ បញ្ចុះតម្លៃ ប្រេងសាំង តម្លៃម្ហូបអាហារ និងតម្លៃទំនិញ គ្រប់ប្រភេទ ៕

សង្គម​ស៊ីវិល​គ្រោង​ដង្ហែ​ក្បួន​​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ

ដោយ ដែន អយុធ្យា
2011-08-04
​វិទ្យុ​អាស៊ីសេរី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ហែ​ក្បួន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ ​តម្លៃ​ប្រេងសាំង នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១១​នេះ។

តារាង​តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ​ប្រេង​មួយ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១១។ (RFA/Den Ayuthyea)

តារាង តម្លៃ ប្រេង សាំង នៅ ស្ថានីយ ប្រេង មួយ នា រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ៤ ខែ សីហា ឆ្នាំ ២០១១។ (RFA/Den Ayuthyea)

ប្រធាន​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ លោក សាត់ ឈាងហួ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា មាន​សហព័ន្ធ​​​សហជីព​ចំនួន ៦​ស្ថាប័ន គ្រោង​នឹង​ដឹកនាំ​សមាជិក​គាំទ្រ​ចំនួន ១.៥០០​នាក់ ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា បញ្ចុះ​តម្លៃ​ទំនិញ និង​តម្លៃ​ប្រេងសាំង​ដែល​កំពុង​​ឡើង​ថ្លៃ។

លោក សាត់ ឈាងហួ ឲ្យ​ដឹង​ថា ពិធី​ដង្ហែ​ក្បួន​នឹង​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ទីលាន​ប្រជាធិបតេយ្យ បន្ទាប់​មក​អ្នក​ចូល​រួម​នឹង​ថ្លែង​អំពាវនាវ​ទៅ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ៖ «ប្រជាពលរដ្ឋ ពិសេស​កម្មករ កម្មការិនី​នៅ​តាម​រោងចក្រ​មាន​ការ​ខ្វះខាត ប្រាក់​ខែ​តិច ហើយ​ម្ហូប​អាហារ​ចេះ​តែ​បន្ត​ឡើង​ថ្លៃ។ តម្លៃ​ឈ្នួល​ផ្ទះ តម្លៃ​ទឹក​ភ្លើង​ក៏​ឡើង​ថ្លៃ បាន​មក​គឺ​ផ្គត់ផ្គង់​មិន​គ្រប់។ ខ្ញុំ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ជួយ​អន្តរាគមន៍ ពីព្រោះ​វា​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​អស់ ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​មន្ត្រី​រាជការ»។

ទោះ​យ៉ាង​ណា​លោក​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​សីហា មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចំពោះ​​​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា របស់​សង្គម​ស៊ីវិល​ពី​គម្រោង​ដង្ហែ​ក្បួន​តាម​ផ្លូវ​​នៅ​ថ្ងៃ​អាទិត្យ ទី​៧​ ខែ​សីហា នៅ​ឡើយ​ទេ។ ប៉ុន្តែ​មេដឹកនាំ​​សហជីព​កម្មករ​ចំនួន ៦​ស្ថាប័ន បាន​អះអាង​ថា ពួកគេ​នឹង​ដឹកនាំ​ក្បួន​ដង្ហែ​តាម​ផ្លូវ​ទៅ​តាម​​​​ការ​គ្រោង​ទុក បើ​ទោះ​​អាជ្ញាធរ​បដិសេធ​សំណើ​របស់​ពួកគេ​ក្ដី។

បញ្ហា​តម្លៃ​ទំនិញ​ឡើង​ថ្លៃ មន្ត្រី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​ជំរុញ​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ទំនិញ​ដែល​ចេះ​តែ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជា នេះ​ដែរ។

​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​​រដ្ឋាភិបាល​ហាក់​គ្មាន​ឆន្ទៈ​​​បញ្ចុះ​​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ មន្ត្រី​រាជការ និង​កម្មករ កម្មការិនី​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​​តិច​តួច​នោះ​ទេ។

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់​ស្កាត់​​តម្លៃ​ទំនិញ​​កំពុង​បន្ត​ឡើង​ថ្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជា ដោយ​មិន​ត្រូវ​គេច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​​ខ្មែរ​​ក្រីក្រ​នោះ​ទេ។

លោក កឹម សុខា បន្ថែម ៖ «បញ្ហា​សព្វថ្ងៃ​នេះ​គឺ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ដែល​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់។ ដូច្នេះ​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​មាន​សិទ្ធិ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​គេ។ ការ​ទាមទារ​នេះ​គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​ទៅ​តាម​រដ្ឋធម្មនុញ្ញ»។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦​ស្ថាប័ន បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​បញ្ចុះ​តម្លៃ​ម្ហូប​អាហារ និង​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ចុះ​តម្លៃ​ប្រេង​សាំង។

បន្ថែម​លើ​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដើម្បី​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ប្រេង​សាំង តម្លៃ​ម្ហូប​អាហារ និង​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​​នៅ​លើ​ទីផ្សារ​កម្ពុជា ផង​ដែរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ឆ្លើយ​តប ឬ​ការ​អន្តរាគមន៍​ណា​មួយ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ៕

ដីកាចាប់ខ្លួន នាង ក្អយ

Written by ភ្នំពេញដេលីញូវ
Thursday, 04 August 2011

កាលពីថ្ងៃម្សិលមិញ ថ្ងៃទី ៣ ខែសីហា តុលាការបាន ចេញដីកា ចាប់ខ្លួននាង ជួន ចាន់រតនា ហៅ “នាង ក្អយ” អាយុ ២៣ ជាអតីត តារាកំប្លែងស្រី មកកាន់តុលាការ ដើម្បីសួរចម្លើយ ទាក់ទងនឹង ពាក្យបណ្តឹង ចោទពីបទបន្លំ និង រំលោភ សេចក្តី ទុកចិត្តដែលប្តឹង ដោយលោក កឹម ចាន់មុនី ជាពាណិជ្ជករ មួយរូប រស់នៅក្នុង រាជធានីភ្នំពេញ ។

នាង ក្អយ ត្រូវតុលាការ ចោទប្រកាន់ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១១ ពីបទលួចបន្លំ និង រំលោភលើសេចក្តី ទុកចិត្ត ផ្អែកតាមពាក្យ បណ្តឹងរបស់លោក កឹម ចាន់មុនី ដែលបានប្តឹង ទៅតុលាការ រាជធានីថា គាត់បានជួល រថយន្តថ្មីៗ ចំនួនប្រាំ គ្រឿងទៅឱ្យនាង តាំងពីក្នុងអំឡុងឆ្នាំ ២០០៩ ប៉ុន្តែរហូតមកដល់ ពេលបច្ចុប្បន្ននេះ នាងក្អយ មិនបានប្រគល់ រថយន្តទាំងនោះ មកឱ្យម្ចាស់គេវិញទេ ។

តុលាការបាន សម្រេចចេញ ដីកាចាប់ខ្លួន នាង ក្អយ ពីព្រោះតែនាង មិនបានមក បង្ហាញខ្លួន នៅតុលាការតាម ការកោះហៅ ជាច្រើនដង មកហើយ ៕

ហេតុអ្វីបុរសខ្លះចូលចិត្ត “ទ្វារក្រោយ”

Written by ភ្នំពេញដេលីញូវ
Wednesday, 03 August 2011

បុរសខ្លះចូលចិត្ត និង ត្រូវចិត្តខ្លាំងណាស់ ជាមួយនឹងការ រួមភេទ តាមទ្វារក្រោយ (រន្ធគូទ)តែអ្នកខ្លះដែល មិនធ្លាប់ភ្លក្ស ជាមួយក្បាច់នេះ អាចនឹងគិតថា មិនសមរម្យ ហើយថាមិន គួរលលេង ជាមួយ នឹង កន្លែងដែលធម្មជាតិ មិនបាន កំណត់ឱ្យ សម្រាប់បន្តពូជពង្ស នេះសោះឡើយ ។

តើហេតុផលអ្វី បុរសខ្លះជក់ចិត្ត ជាមួយការរួមភេទ តាមទ្វារក្រោយ? ព្រោះថាក្រពេញ ទឹកកាម (ចំណុចស្រៀវស្រើប បំផុតរបស់បុរស) ដែលនៅកម្ពស់ ប្រហែល ៤ សង់ទីម៉ែត្រ ពីទ្វារក្រោយ នៅ ពេលត្រូវប្រើ ម្រាមដៃ ប្រដាប់ភេទ ឬ ប្រដាប់ភេទ សិប្បនិម្មិត តែងធ្វើឱ្យមានអារម្មណ៍ ស្រៀវស្រើប ខ្លាំងណាស់ ។

ចំណែកស្ត្រីវិញ មូលហេតុដែល ចូលចិត្តទ្វារក្រោយ នេះដែរ ព្រោះថាបរិវេណនេះ ពោរពេញទៅដោយ ចុងប្រសាទដែល ផ្តល់ភាព ស្រៀវស្រើបខ្លាំង ។ ដោយវានឹងបង្រួមខ្លួន ពេលឈានដល់ ចំណុចកំពូល ។ ដូចនេះពេលបាន ជំរុញត្រង់បរិវេណ នេះទើបធ្វើឱ្យមាន អារម្មណ៍ស្រៀវស្រើប ជាងធម្មតា ។

វិធី ៥ យ៉ាង សម្រាប់ការ ប្រឡែងលេង ជាមួយទ្វារក្រោយ ឱ្យមានសុវត្ថិភាព ៖

១- ជជែកគ្នា ពីបញ្ហាសិច ឱ្យបានដឹងរឿង មុនពេលចាប់ផ្តើម សាកល្បងការ រួមភេទតាម ផ្លូវមួយនេះ (បើទោះបីធ្លាប់ ជាមួយដៃគូ កាលពីមុនក៏ដោយ) ។ ត្រូវចងចាំថា ការរួមភេទ តាមទ្វារក្រោយ ត្រូវ អាស្រ័យទៅលើ ការទុកចិត្តគ្នា និង ស្មោះស្ម័គ្រ ទាំងសងខាង ។
២- ការរួមភេទតាមទ្វារក្រោយ ត្រូវចាប់ផ្តើមសន្សឹមៗ មិនអាចបង្ខំ ឬ សម្រុក ភ្លាមបានទេ បើពុំនោះទេនឹងទទួលរង ការឈឺចាប់ទាំងស្ត្រី បុរសពុំខាន ។
៣- ត្រូវប្រើទឹករំអិល ឱ្យបានច្រើន គឺមិនដូចគ្នា នឹងទ្វារមុខទេ ព្រោះទ្វារក្រោយនេះមិនមានទឹក រំអិលតាមធម្មជាតិឡើយ ហើយត្រូវបន្ថែមបន្តបន្ទាប់ ក្នុងពេលប្រតិបត្តិការ បើពុំនោះទេ អាចធ្វើឱ្យទទួល រងការឈឺចាប់ គ្រប់ពេល ។
៤- ត្រូវប្រើស្រោមអនាម័យ ជាប់ជាប្រចាំដោយ សារបរិវេណត្រង់រន្ធគូទ មានសន្ទះជាលិកា ស្តើងងាយ ដាច់រហែក នាំឱ្យងាយឆ្លងមេរោគ ខាងផ្លូវភេទច្រើន បែបណាស់ ។ ក្រៅពីនេះ ត្រូវចៀសវាង ការប្រើ ស្រោមអនាម័យ ដែលមានសារជាតិ Spermicide nonoxynol-9 ឬ N-9 ដែលគេជឿថា ងាយប្រឈមមុខ នឹងការឆ្លង មេរោគអេដស៍ ទាំងការរួមភេទ តាមទ្វារក្រោយ និង ទ្វារមុខ ។
៥- មិនថាការប្រើ ប្រដាប់ភេទសិប្បនិម្មិត ម្រាមដៃដែលបញ្ចូល តាមទ្វារក្រោយ ចាំបាច់ត្រូវធ្វើ ការលាងសម្អាត មុនទៅប្រើទ្វារមុខវិញ ព្រោះថាងាយ ឆ្លងមេរោគ ដល់ទ្វារមុខដែល ជាប្រការមួយ គ្រោះថ្នាក់ណាស់ដែរ ។

គួរចងចាំថា កាលបើបុរសម្នាក់ ចូលចិត្តរួមភេទ តាមទ្វារក្រោយ នោះមិនមានន័យថា ជាមនុស្សចូលចិត្ត រួមភេទដូចគ្នាទេ ព្រោះថាគេអាច មានសេចក្តីសុខជាមួយ ល្បែងមួយនេះ ដោយសារវាជា ចុងប្រសាទជំរុញឱ្យ គេមានអារម្មណ៍ ខ្លាំងជាងអ្នក ដទៃតែ ប៉ុណ្ណោះ ៕

គង់ វិសាល និង ពេជ្រ សុវណ្ណវិជ្ជរ៉ា ស្និទ្ធិស្នាលគ្នា ក្នុងហាង ភីហ្សា

Written by ភ្នំពេញដេលីញូវ
Friday, 05 August 2011

ថ្វីត្បិតទំនាក់ទំនង ស្នេហារវាងលោក គង់ វិសាល និង ពេជ្រ សេរីរ័ត្ន បានឈានដល់ ផ្លូវបំបែក ហើយគេមិនឃើញ លោក គង់ វិសាល បណ្តើរគ្នាជាមួយ ពេជ្រ សេរីរ័ត្ន ដូចមុនឡើយ ផ្ទុយទៅវិញ គេបែរជាឃើញ លោកបណ្តើរគ្នា ជាមួយនារីផ្សេង ទៅវិញ ជាក់ស្តែង កាលពីល្ងាចថ្ងៃ ទី៤ ខែសីហា ម្សិលម៉ិញនេះ យើងបានឃើញ លោក គង់ វិសាល បង្ហាញខ្លួន ជាមួយស្រីស្អាត ពេជ្រ សុវណ្ណវិជ្ជរ៉ា នៅក្នុង ហាងភីហ្សា មួយ ។

ទាំងកាយវិការ ការនិយាយស្តី មើលទៅលោក គង់ វិសាល និង ពេជ្រ សុវណ្ណវិជ្ជរ៉ា ពិតជាមាន ការស្និទ្ធស្នាល និងគ្នាណាស់ ក្រៅពីជជែកគ្នា និងញុំា​អាហារ នៅក្នុងហាងភីហ្សា ក្នុងផ្សារទំនើប សុរិយា យើងចាប់អារម្មណ៍ ឃើញថា លោក គង់ វិសាល បាន ដាក់ដៃលើស្មា ររបស់ ពេជ្រ សុវណ្ណវិជ្ជរ៉ា ធ្វើឲ្យអ្នកជុំវិញ សម្លឹងមើល អ្នកទាំងពីរ គ្រប់ៗគ្នា ប៉ុន្តែពួកគេមិនបាន ដឹងថាស្រីស្អាត ម្នាក់នោះគឺជា សុវណ្ណ វិជ្ជរ៉ា ឡើយ ហើយអ្នកទាំងពីរ ក៏មិនបានចាប់ អារម្មណ៍ ពីអ្នកនៅជុំវិញ ខ្លួនដែរ ។

ក្រោយពីញុំា អាហាររួមគ្នារួច លោក គង់ វិសាល និង ពេជ្រ សុវណ្ណវិជ្ជរ៉ា បានបណ្តើរគ្នាឡើង ទៅកម្មវិធីសម្ភោធ រោងភាពយន្តថ្មី របស់ក្រុមហ៊ុន សប្បាយ ដែលមានសិល្បករ សិល្បការីនី ជាច្រើនចូលរួម ។

ហ៊ិន ច័ន្ទនីរ័ត្ន ប្តូរស្ទីល

Written by ភ្នំពេញដេលីញូវ
Friday, 05 August 2011

ថ្មីៗនេះ ក្រោយពីមាន ពត៌មានថា នាងបានបែកបាក់ ជាមួយគូស្នេហ៍ នាងក៏បានចាប់ យកស្នេហាថ្មី មួយទៀត ជំនួសភ្លែត មិនឲ្យជីវិត លេចលង់ ទៅក្នុង សមុទ្រទុក្ខ ឡើយ ។ ប៉ុន្តែស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានឆ្លើយ បដិសេដថា នាងមិនបាន ខូចចិត្ត ចំពោះរឿង ស្នេហាទេ ហើយពេលនេះ នាងក៏មិនទាន់មាន ស្នេហ៍ថ្មីនៅក្នុង ចិត្តដែរ បច្ចុប្បន្ននាង កំពុងមមាញឹក នៅក្នុងការងារ ជាពិធីករ មិនមានអារម្មណ៍ គិតពីរឿង ស្នេហានោះទេ ។

ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីការីនីរូបនេះ កាន់តែមាន រូបសម្រស់ ស្រស់ស្អាតឡើង ដោយសារ រូបសម្ជស្ស និងទេពកោសល្យ ពីធម្មជាតិនេះ បានជំរុញឲ្យ បណ្តារក្រុមហ៊ុន ជាច្រើន ហៅនាងថត ឈុតផ្សព្វផ្សាយ ពាណិជ្ជកម្ម និងថតម៉ូត សម្លៀកបំពាក់ ឲ្យ ហាងកាត់ដេរល្បីៗ នៅក្នុងទីក្រុង ភ្នំពេញ ក្រៅពីនេះនាង មមាញឹកនៅក្នុងកា រធ្វើជាពិធីករ នៅតាមបណ្តា ខេត្តឆ្ងាយៗជាច្រើន ។

មានអ្នកខ្លះ និយាយថា ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយពីនាង បែកបាក់ជាមួយ គូស្នេហ៍ ដែលបាន ស្រលាញ់គ្នា ជាយូរឆ្នំាមកហើយ នាងមានអារម្មណ៍ ឈឺខ្លាំងណាស់ ហើយថ្មីៗនេះ នាងបានយល់ ព្រមថតរូបឲ្យ ហាងលក់ សំលៀកបំពាក់ របស់ អែន ឌី ដោយ ហ៊ានស្លៀកពាក់ បញ្ចេញដើមទ្រូង មិនធ្លាប់ មានពីមុនមក ។

ហើយជាពិសេសនេះ នាងទើបតែចាប់ផ្តើម សាងស្នេហ៍ថ្មីមួយ ជំនួសស្នេហ៍ចាស់ ពីព្រោះជាញឹកញាប់ មានគេធ្លាប់ឃើញ នាងចេញទៅណា មកណាជាមួយ បុរសប្លែក មុខវ័យក្មេង ដែលមានរូបរាង ស្រស់សង្ហារ និងជាកូនអ្នក មានទ្រព្យសម្បត្តិ ។

ព្រះសង្ឃ ចាប់បំបួសខ្មោច

Written by ភ្នំពេញដេលីញូវ
Thursday, 04 August 2011

កាលពីប៉ុន្មាន ឆ្នាំមុននេះ នៅពេលឮថា ទួលកោះអណ្តែត ឬ ទួលព្រះធាតុ នោះ ទោះឱ្យទៅ ជីកកំណប់ ក៏គ្មានអ្នកក្លាហាន ណាហ៊ានទៅដែរ ព្រោះតែ ទួលនេះ ជាព្រៃកប់សព ល្បីខ្មោចលង ទាំងថ្ងៃ រអារអូមណាស់ ។ ប៉ុន្តែបន្ទាប់ពី ព្រះសង្ឃមួយ អង្គ និមន្តទៅធ្វើធុតង្គ លើទួលនោះ រឿងខ្មោចលង ទាំងនោះក៏សាប រលាបអស់ ហើយព្រះអង្គ បានមាន ថេរដីកាប្រាប់ថា “ព្រលឹងអមនុស្ស សាហាវៗ ទាំងនោះ ត្រូវអាត្មាបំបួស អស់ ហើយ ទើបបានជាទីនេះ បានសុខលែងកើត មានអព្ភូតហេតុ ខ្មោចលង ទៀតនោះ” ។

ទាក់ទងនឹងសង្ឃល្បីប្រើបារមីបំបួសព្រលឹងខ្មោចព្រាយបិសាចនេះ លោកតា គាំ អាយុ ៦៨ ឆ្នាំ រស់នៅភូមិព្រែក តាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបរាប់ថា ដើមឡើយទីទួលនេះ មានដើម ឈើតូចធំដុះស៊ុប ទ្រុប ពិសេស គឺដើមពោធិ៍នេះតែម្តង ហើយក៏ជាទីជម្រកនៃពពួកសត្វអសិរ្ពិសគ្រប់ប្រភេទដែរ និង កម្រមានមនុស្សណា ទៅក្បែរណាស់ ។ រហូតដល់ឆ្នាំ ១៩៧០ ដោយឃើញទួលនេះមិនលិចទឹក ក៏ នាំគ្នាយកធ្វើជាទីប៉ាឆាសម្រាប់បញ្ចុះសព ហើយក៏តែងកើតហេតុខ្មោចលងតរៀងមក ។

លោកតា គាំ បានតំណាលបន្តថា រៀងរាល់រាត្រី ទីទួលនេះតែងមានដុំភ្លើងតូចធំហោះចេញចូលជាប្រចាំ សូម្បីតែអ្នកនេសាទក៏ពុំដែលហ៊ានមកដាក់មងរាយសន្ទូចក្បែរទួលនេះដែរ ។ កាលពីឆ្នាំ ២០០០ កន្លងទៅ យុវតីម្នាក់ ស្លាប់ដោយគ្រោះថ្នាក់ ចរាចរ ត្រូវឪពុកម្តាយសាច់ញ្ញាតិយកមកកប់នៅទីនេះតែបញ្ចុះមិនបានមួយសប្តាហ៍ស្រួលបួលផង ស្រាប់តែព្រលឹងខ្មោចនាងបង្ហាញអភិនីហារលងទម្លាក់សក់លៀនអណ្តាត ស្រែក យំបញ្ចោញសំឡេងយ៉ាងគ្រលួចរំពងព្រៃ ទាំងថ្ងៃ ធ្វើឱ្យអ្នកភូមិដែលទៅ រកត្រី ធ្វើស្រែប្រាំង ឃ្វាលគោនៅក្បែរទួលនោះ ភាន់ភាំងស្មារតីភ័យបាក់ស្បាត រត់ទាំងព្រលឹងចុងសក់គ្រប់ៗគ្នាលែងហ៊ានមកក្បែរ ។

លុះឆ្នាំ ២០០១ ព្រះសង្ឃមួយអង្គព្រះនាម ពេជ្រ សារុំ ហៅ យ៉ុម មកគង់ធុតង្គចង្ក្រមភាវនាលើទួលនេះ ព្រលឹងខ្មោចដែលកាច ធ្លាប់តែលងបន្លាច អ្នកស្រុកនោះ ក៏បាក់បបខ្លបខ្លាច លែងហ៊ានលងបន្លាច អ្នកស្រុកដូច មុនទៀត ហើយព្រះអង្គក៏ដឹកនាំ ប្រជាពុទ្ធបរិស័ទកសាងទីនេះឱ្យក្លាយជាកន្លែងសក្ការៈគោរពបូជាតរៀងមក លោកតាក៏បានបញ្ជាក់ ឱ្យដឹងដែរថា ដ្បិតវិញ្ញាណខ្មោចទាំងអស់នេះត្រូវបានលោកតា យ៉ុម បំបួសលែងបំភ័យអ្នកស្រុកក៏ពិតមែន ប៉ុន្តែប្រសិន បើជនណាដែលមាន បំណងមិន ល្អ ចូលមកចង់ធ្វើអ្វីផ្តេសផ្តាសនោះ ប្រាកដជារត់មិនសព្វដីឡើយ (ខ្មោចលង) ។

បន្ទាប់ពីសម្រាកពីការទស្សន៍ទាយ ព្យាបាលសង្គ្រោះអ្នកមានទុក្ខភ័យមកពឹងពរ និង ឆាន់ចង្ហាន់ថ្ងៃត្រង់រួចនោះ ព្រះតេជគុណ ពេជ្រ សារុំ ហៅ យ៉ុម ព្រះជន្ម ៦៩ ព្រះវស្សាទៅហើយ ដែលអ្នកស្រុកល្បីព្រមទាំងជឿថា ព្រះអង្គប្រើ ញ្ញាណបារមីបំបួស ព្រលឹងខ្មោចទាំងនេះនោះបានមានសង្ឃដីកាឱ្យដឹងថា អាត្មាគឺជាអ្នកស្រុកភូមិនេះតែម្តង ។ អាត្មាមាន ចំណូលចិត្តរៀនសូត្រមន្តវិជ្ជាការផ្សេងៗតាំងតែពីក្មេងៗមកម៉្លេះ ហើយតែងដើរធ្វើសមាធិតាមព្រៃភ្នំក្រំថ្មសាងសន្សំ បារមីតាំងពីនៅជាគ្រហស្តមក ។ លុះកាលពីឆ្នាំ ២០០១ កន្លងទៅនេះ អាត្មាក៏សាងភ្នួសរួចក៏និមន្តមកគង់ទីនេះរហូតមក ហើយក៏ចាប់ផ្តើមដឹកនាំពុទ្ធបរិស័ទកសាងទីនេះក្នុងឆ្នាំ ២០០២ ។

ព្រះអង្គបានបន្តថេរដីកាថា កាលពីមុនទួលនេះសុទ្ធតែជាព្រៃដែលអ្នកស្រុកល្បីថា ខ្មោចលងខ្លាំងណាស់ និង សាហាវទៀតផង មិនសូវមាននរណាហ៊ានមកក្បែរទេ សូម្បីអ្នកនេសាទត្រី ឬ ក្មេងឃ្វាលគោ ។ ពេលមកដំបូងព្រលឹង នៃពពួកខ្មោច ព្រាយ ទាំងនេះពិតជាបានលងបន្លាចបំភ័យអាត្មាមែន ដោយបាននិម្មិតប្រែកាឡាគ្រប់បែបយ៉ាងដូចជា សម្តែងជាសត្វផ្សេងៗជាមនុស្សស្រីស្អាត ជួនលៀនអណ្តាតទម្លាក់សក់ ដំឡើងភ្នែកប៉ុនៗពងមាន់ទៀតផង ប៉ុន្តែអាត្មាពុំ ខ្លាច ។ ដំឡូងឡើយ អាត្មា បម្រុង បង្ក្រាបដោយចាប់វិញ្ញាណពួកគេបង្ខាំងទុកដែរ តែដោយយល់ថា បើធ្វើដូច្នោះពួកគេ នឹងពុំបានទៅចាប់ភពថ្មីនោះ ក៏អាត្មាសម្រេចជ្រើសរើសប្រើធម៌ត្រជាក់វិញ ។ ដោយព្យាយាមធ្វើសមាធិដកវិញ្ញាណ អប់រំពន្យល់ព្រលឹង ពួកគេឱ្យចាប់យក ព្រះធម៌ជា គោល ហើយក៏បំបួសព្រលឹងខ្មោចទាំងអស់នេះ ទើបបានជាទីទួលនេះ បានសុខសាន្ត លែងកើតរឿងខ្មោចលងដូចមុនទៀត ។ ក្រោយមកក៏ដឹកនាំពុទ្ធបរិស័ទកសាងទីទួលបុរាណនេះឱ្យក្លាយជាទី សក្ការៈរហូតមក ប៉ុន្តែដោយសព្វថ្ងៃ ឈ្មួញគេទិញដី ខាងមុខអស់គ្មានផ្លូវចេញចូល ធ្វើឱ្យលំបាកធ្វើដំណើរមែនទែន ធ្វើដំណើរតាមផ្លូវវាង ។

ព្រះតេជគុណក៏បានបន្តថេរដីកាថា ទីទួលនេះដើមឡើយមានឈ្មោះថា ទួលកោះអណ្តែត ក្រោយមកដូរទៅ ជាទួលស័ក្តិសិទ្ធិ ឬ ទួលពោធិ៍ លុះចំណេរកាលបន្តបន្ទាប់មក ក៏ប្តូរមកជាទួលព្រះធាតុ ឬ ទួលខ្មោចលងរហូតសព្វថ្ងៃ ។

ចំណែកឯលោក ហម នី អាយុ ៤៣ ឆ្នាំ ជាអ្នកភូមិ ព្រែកតាបែន ដែរនោះបានប្រាប់ថា គាត់ក៏ធ្លាប់ត្រូវខ្មោចនៅ ទួលនេះលងបួនប្រាំដងមកហើយដែរ ដែលលើកចុងក្រោយនេះធ្វើឱ្យលោកភ័យបាក់ស្បាត ហើយលើកចុងក្រោយ កាលពីឆ្នាំ ២០០១ កន្លង ទៅ ហើយតាំងពីគ្រានោះមក ពុំដែលហ៊ានទៅជិតទៀតទេ ។ លោក នី បានបន្តដែរថា ការលងរបស់ខ្មោចទាំងនោះដូចជាស្លៀកពាក់សអង្គុយលើដើមពោធិ៍យោលជើងទម្លាក់សក់ស្ទើរដល់ដី និង លៀន អណ្តាតបើកភ្នែកធំៗ ហើយបើអ្នកមាន ស្មារតីទន់ ខ្សោយ ប្រាកដជាលស់ព្រលឹងភ័យឈឺជ្រុះសក់ ឬ ស្លាប់ជាមិនខាន ។ សូម្បីតែរូបលោកផ្ទាល់ ក្រោយពីជួបខ្មោចលងបួនប្រាំដង លោកក៏មានអារម្មណ៍ខ្លាចស្ទើរតែលែងទៅក្បែរដែរ ។ ប៉ុន្តែបន្ទាប់ពីលោកតា យ៉ុម មកគង់ទីនេះ ស្រាប់តែខ្មោច ទាំងនោះក៏ សាបរលាបរលាយអំណាច អ្នកស្រុកអ្នកភូមិលែង ខ្លាចក៏នាំគ្នាទៅកាប់អុស ឃ្វាលគោ រកត្រី ធ្វើស្រែប្រាំងជុំវិញទីទួលនោះធម្មតាវិញរហូតបច្ចុប្បន្ននេះ ៕

ប្រាថាត់ ច័ន្ទដាលីន ចូលរួម ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ»

Friday, 05 August 2011
ដោយៈ ហួន ស្រីលីន
DAP NEWS

ភ្នំពេញៈ តារាសម្តែង និងជាតារា បង្ហាញម៉ូដ ដែលទើបតែរះ ក្នុងវិស័យសិល្បៈ រយៈពេលជាង មួយឆ្នាំ តែទទួលបាន ជោគជ័យ ច្រើនគួរសម កញ្ញា ប្រាថាត់ ច័ន្ទដាលីន នឹងចូលរួមក្នុង កម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» នៅថ្ងៃសុក្រ សប្តាហ៏នេះ ។

ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធី រៀងរាល់សប្តាហ៏ មានការអញ្ជើញ ចូលរួម ពីសិល្បៈករ និងសិល្បៈការិនី ដែលមានឈ្មោះ បោះសំឡេង នៅក្នុង ប្រទេសកម្ពុជា ចូលរួមជាភ្ញៀវ កិត្តិយសផងដែរ ។

នៅថ្ងៃសុក្រ ទី5 ខែសីហា ឆ្នាំ២០១១នេះ នឹងមានវត្តមាន តារាសម្តែងវ័យ ២២ឆ្នាំ រូបនេះ នឹងនិយាយពីបទ ពិសោធន៍ឈានជើង ចូលប្រឡូក ក្នុងវិស័យសិល្បៈ និងជោគជ័យ ដែលនាងទទួល បាននាពេល បច្ចុប្បន្នជុំវិញ ចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យ ប្រិយមិត្តដឹង នៅក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» ហើយប្រិយមិត្ត ក៏អាចទូរស័ព្ទ សាកសួរ ក៏ដូចជាជជែក កម្សាន្ត ជាមួយតារា កិត្តិយស បានដោយគ្រាន់តែ ទាក់ទង តាមប្រព័ន្ធ ទូរស័ព្ទ ចំនួន៤ខ្សែ ៖ 088 863 633 8, 088 863 633 9, 092 942 955, 015 595 435 ។

តារាសម្តែងរូបនេះ បច្ចុប្បន្នកំពុងតែ មមាញឹកជាមួយ ការងារសិល្បៈ ទាំងការថតស្ព៉ត, ថតចម្រៀង កាយវិការ ខារ៉ាអូខេ, ឡើងខនសឺត តាមប៉ុស្តិ៍ទូរទស្សន៍ នានា និងទើបតែថត បញ្ចប់រឿង «ទឹកភ្នែកហូរ គ្មានអ្នកជូត» ដែលកំពុងតែ ដាក់បញ្ចាំងនៅ ស្ថានីយ ទូរទស្សន៍បាយ័ន នាពេល បច្ចុប្បន្ន” ។

កញ្ញា ប្រាថាត់ ច័ន្ទដាលីន គឺជាចៅស្រីបង្កើត របស់តារាដែល មានឈ្មោះល្បី សម័យសង្គម រាស្ត្រនិយម លោកយាយ ម៉ែ ម៉ឺន ហើយនាងធ្លាប់មាន បំណងប្រាថ្នាចង់ មានឈ្មោះល្បី ក្នុងវិស័យសិល្បៈ ដូចលោកយាយ ។ នាងឈានជើង ចូលប្រឡូកក្នុង វិស័យសិល្បៈ តាំងពីឆ្នាំ ២០១០ និងបានថត បទចម្រៀង កាយវិការខារ៉ាអូខេ ថតស្ព៉តពាណិជ្ជកម្ម ឲ្យបណ្តាផលិតកម្ម ជាច្រើន និងថតរឿងបាន ចំនួន៤គឺរឿង «ព្យុះចិត្តព្យុះសេ្នហ៍» រឿង «ម្ចាស់ស្នហ៍ប្រែរូប» រឿង «ឆ្អែតចិត្ត» និងរឿង «ទឹកភ្នែកហូរ គ្មានអ្នកជូត»៕

សៀម​គ្រោង​រម្លឹក​​សន្យា​រឿង​រុក​រក​រ៉ែ​នៅ​ឈូង​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង

ព្រហស្បតិ៍ 04 សីហា 2011
ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី

រដ្ឋាភិបាល​សៀម​នៃ​នាយក​រដ្ឋមន្រ្តី លោកស្រី យីង ឡាកស៊ីណាវាត្រា ដែល​នឹង​ត្រូវ​ប្រកាស​បង្កើត​ជា​ផ្លូវ​ការ ​នៅ​ថ្ងៃ​ទី​៥កក្កដា ស្អែក​នេះ​បាន​បង្ហាញ​ផែន​ការ​រួច​ជា​ស្រេច​ហើយ​ថា ខ្លួន​នឹង​រម្លឹក​ឡើង​វិញ​ពី អនុស្សរណៈ ស្ដី​ពី​ការ​រុក​រក​រ៉ែ នៅ​ឈូង​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​កម្ពុជា។

លោកស្រី យីងឡាក់ អនាគតនាយរដ្ឋមន្ត្រីសៀម

លោកស្រី យីងឡាក់ អនាគតនាយរដ្ឋមន្ត្រីសៀម

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៏​នេះ​ថា អគ្គនាយក​រ៉ែ និង​ឧស្ម័ន របស់​សៀម​លោក ស៊ុម​ថប ភុបឡោចាំង បាន​និយាយ​ថា នាយកដ្ឋាន​រ៉ែ​និង ឧស្ម័ន​កំពុង​រៀប​ចំឯកសារ​ពាក់ព័ន្ធ​នានា​ ផ្ដល់​ឲ្យ​រដ្ឋមន្រ្តី​ថ្មី​ដែល​និង​ចូល​មក​កាន់​តំណែង​គ្រប់​គ្រង​ក្រសួង​ថាមពល​ដើម្បី​ពិភាក្សា​ជា​មួយ កម្ពុជា​។

បាងកក​ប៉ុស្តិ៏​​បាន​​បន្ត​​ថា កម្ពុជា និង សៀម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ព្រម​​ព្រាង​មួយ​កាល​ពី​ឆ្នាំ​២០០១ ដើម្បី​អនុវត្ដន៏​រួម​គ្នា​លើ​តំបន់​ភាគ​ខាង​ត្បូង ចំណែក​ភាគ​ខាង​ជើង​រង់ចាំ​​ការ​បែង​ចែក​ព្រំដែន​ទឹក​នៃ​ប្រទេស​ទាំង​២​ជា​មុន​សិន។កិច្ច​ព្រម​ព្រាង​ស្តី​ពី​តំបន់​ត្រួត​ស៊ី​គ្នា​ត្រូវ​បាន​គេ​អនុវត្ត​ស្ទើរ​តែ​រួច​រាល់​ទាំង​ស្រុង ​កាល​ពី​ឆ្នាំ​២០០៦ មុន​ពេល​មាន​ការ​ទម្លាក់​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន​ពី​អំណាច​។

យ៉ាងណា​ក៏ដោយ​​ពួក​អ្នក​ជំនាញ​ការ​ខាង​ព្រំ​ដែន​ខ្មែរ​ខ្លះ​បាន​និយាយ​ថា ព្រំ​ដែន​កម្ពុជា​ទាំង​ផ្នែក​ទឹក​និង គោក​មាន​ភាព​ច្បាស់​លាស់ ​ពុំ​មាន​តំបន់​​ត្រួត​ស៊ី​គ្នា​ទេ។ហើយ​ថា របស់​ដែល​ហៅ​ថា​ការ​ត្រួត​ស៊ី​គ្នា​នៃ​​ព្រំ​ដែន​នោះ គឺ​ជា​លេះ​​របស់​បរទេស​ជិត​ខាង ក្នុង​ការ​លេប​យក​ដី​ខ្មែរ ​ខណៈ​ដែល​មេដឹកនាំ​ខ្មែរ បច្ចុប្បន្ន គិ​ត​តែ​ប្រយោជន៍​​បុគ្គល​បក្ស​ពួក ពុំ​សូវ​ខ្វល់​ពី​បញ្ហា​ទឹក​ដី​នោះ៕

សាលា​ឧទ្ធរណ៍​ជ្រើស​រើស​មេធាវី​ឲ្យ​លោក​សម​រង្ស៊ី​និង​កំណត់​សវនាការ​ថ្ងៃ​ទី​២០​កញ្ញា

ព្រហស្បតិ៍ 04 សីហា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​ក្នុង​ដី​ការ​កោះ​មួយ របស់​សាលា​ឧទ្ធរណ៍​ដែល​ចុះ​កាល​បរិច្ឆេទ​​ថ្ងៃ​ទី​២៨​កក្កដា​ឆ្នាំ​២០១១​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​នៅ​ថ្ងៃ​ទី ២០ ខែ កញ្ញា ខាង​មុខ​​សម្រាប់​សំណុំ​រឿង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​​និង​ក្លែង​ឯកសារ​សាធារណៈ ហើយ ថា គេ​នឹង​​ផ្ដល់​មេធាវី​បើ​សិន​ជា​ចុង​ចោទ​មិន​អាច​រក​មេធាវី​សម្រាប់​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​បាន ។

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងរបស់កម្ពុជា

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងរបស់កម្ពុជា

ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍ លោក ង៉ែត សារ៉ាត ដែល​បាន​ចុះហត្ថលេខា​​លើ​ដីកា​នោះ បាន​​ថ្លែង​ប្រាប់​​ក្រុម​អ្នក​កាសែត​​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា “សាលា​ឧទ្ធរណ៍​បាន​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​​ខ្លួន​​ក្នុង​សវនាការ តាម​កំណត់​នៅ​ថ្ងៃ​ទី ២០ កញ្ញា ។ ដោយ​លោក សម រង្ស៊ី ពុំ​មាន​មេធាវី​ការពារ​ខ្លួន នោះ​​តុលាការ​នឹង​ចាត់​តាំង​មេធាវី​មួយ​រូប​សម្រាប់​គាត់​” ។

សំណុំ​រឿង​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​​ក្ដី​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​​រូប​នេះ ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូតដល់​១០ឆ្នាំ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​នោះ បាន​ខក​ខាន​មិន​បាន​ជំនុំជម្រះ​​ម្ដង​​រួច​មក​​ហើយ​​​នៅ​សាលា​ឧទ្ធរណ៍​ដោយ​សា​តែ​លោក សម រង្ស៊ី គ្មាន​មេធាវី។

យ៉ាង​ណា​ក៏​ដោយ​លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ បាន​ចាត់​ទុក​​​ប្រព័ន្ធ​​តុលាការ​កម្ពុជា​ថា​ ជា​​ឧបករណ៍​របស់​គណបក្ស​ប្រជាជន។ហើយ​ថា ករណី​របស់​លោក សម​ រង្ស៊ី​ ជា​ករណី​នយោបាយ ​ដែល​គួ​តែ​ត្រូវ​ដោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​​បែប​នយោបាយ ៕

​គណបក្ស​សមរង្ស៊ី ប្រជុំ​សម្រេច​លើ​របៀបវារៈ សម្រាប់​សមាជ​ថ្ងៃទី​១១​កញ្ញា​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 4 សីហា 2011
CEN

ភ្នំពេញ: គណៈកម្មាការ​អចិន្ត្រៃយ៍​គណបក្ស​សម​រង្ស៊ី នៅ​រសៀល​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១១ ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​របៀបវារៈ ដើម្បី​រៀបចំ​ធ្វើ​សមាជ​លើក​ទី​៥ របស់​គណបក្សប្រឆាំង នៅ​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១១​។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ទីស្នាក់ការ​ថ្មី ដឹកនាំ​ដោយ​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម រង្ស៊ី​ ។​

​ ​ប្រធានស្តីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​មានប្រសាសន៍​ប្រាប់​គេហទំព័រ​ cen បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​ថា នៅក្នុង​សមាជ​គណបក្ស​នា​ថ្ងៃ​ទី​១១​កញ្ញា មាន​សមាជិក សមាជិកា ប្រមាណ ២.០០០ នាក់ ចូលរួម ដោយ​មាន​របៀបវារៈ​សំខាន់ៗ​មួយចំនួន ក្នុងនោះ មានដូចជា យុទ្ធសាស្ត្រ​របស់​គណបក្ស សម រង្ស៊ី​, ការចុះឈ្មោះ​បោះឆ្នោត​, កម្មវិធី​គោលនយោបាយ​របស់​គណ​បក្ស និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន ព្រមទាំង​អនុប្រធាន​គណបក្ស​សម​រង្ស៊ី​។​

​ ​អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី លោកស្រី កែ សុវណ្ណ​រតន៍ បាន​ចុះហត្ថលេខា​លើ​សេចក្តីជូនដំណឹង ដោយ​បង្ហាញ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស សម រង្ស៊ី បាន​សម្រេច​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១​សីហា ឆ្នាំ​២០១១​ថា នឹង​រៀបចំ​ធ្វើ​សមាជ​គណបក្ស​លើក​ទី​៥ នៅ​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១១​ខាងមុខនេះ​។​

​ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣​សីហា​ថា សមាជ​គណបក្ស​សម​រង្ស៊ី​នោះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​ចាស់​គណបក្ស សម រង្ស៊ី ដែល​ជា​ផ្ទះ​របស់​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី ផ្ទះ​លេខ​៧១ ស្ថិតនៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

មន្ត្រី​ដដែល​បាន​បន្តថា នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១១ ថ្នាក់ដឹកនាំ​គណបក្ស សម រង្ស៊ី​ ក៏​នឹង​ធ្វើ​ការប្រជុំ​សម្រេច ដើម្បី​កំណត់ ថា​តើ​ត្រូវ​យក​សមាជិក​-​សមាជិការ នៅតាម​បណ្តា​ខេត្ត​ក្រុង​ប៉ុន្មាន​នាក់​មក​ចូលរួម ក្នុង​សមាជ​គណបក្ស​នៅ​ថ្ងៃ​ទី​១១​កញ្ញា​ខាង​មុខ​?​។​

​ ​សូមជម្រាបថា គណបក្ស សម រង្ស៊ី រៀបចំ​សមាជ​គណបក្ស ក្នុង​រយៈពេល ៣​ឆ្នាំ​ម្តង​៕

បក្ស​សមរង្ស៊ី​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​១១ កញ្ញា

ដោយ យន់ សាមៀន
2011-08-04
​វិទ្យុ​អាស៊ីសេរី

គណបក្ស សម រង្ស៊ី គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១ ដែល​មាន​សមាជិក​គណបក្ស​ចំនួន​ជិត ៣​ពាន់​នាក់​ចូល​រួម ដោយ​ផ្ដោត​លើ​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ សង្កាត់ និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

២៣-កក្កដា-២០១១៖ ទីស្នាក់ការ​កណ្ដាល​គណបក្ស សម រង្ស៊ី នា​រាជធានី​ភ្នំពេញ (RFA/Leng Maly)

២៣-កក្កដា-២០១១៖ ទីស្នាក់ការ កណ្ដាល គណបក្ស សម រង្ស៊ី នា រាជធានី ភ្នំពេញ (RFA/Leng Maly)

គណបក្ស សម រង្ស៊ី នឹង​ធ្វើ​សមាជ​គណបក្ស​ត្រៀម​ខ្លួន​ស្វែង​រក​ជ័យជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ដោយ​គណបក្ស​នៅ​តែ​សង្ឃឹម​ថា ប្រធាន​គណបក្ស លោក សម រង្ស៊ី នឹង​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ការ​ប្រកាស​គម្រោង​សមាជ​គណបក្ស ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា លោក សម រង្ស៊ី ត្រូវ​តែ​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​សិន​ទើប​អាច​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​បាន។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ ទី​៣ សីហា ថា សមាជ​គណបក្ស​ជា​ការ​ពង្រឹង​ចលនា​បក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​លើក​បញ្ហា​លោក សម រង្ស៊ី មក​ពិភាក្សា​នោះ​ទេ។

លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​ភ្នំពេញ ក្រោយ​ពី​តុលាការ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ច្រើន​ជាង ១០​ឆ្នាំ ពី​បទ​រិះគន់​បង្គោល​តម្រុយ​ព្រំដែន​ខ្មែរ និង​វៀតណាម។

លោកស្រី មូរ សុខហួរ បន្ត​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​ការ​ប្រកួតប្រជែង​មួយ​នេះ​មាន​ភាព​យុត្តិធម៌ ៖ «លោក​ប្រធាន សម រង្ស៊ី មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​យើង ហើយ​វត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ពេល​បោះ​ឆ្នោត ២០១២ និង ២០១៣ ជា​ការ​ចាំបាច់​បំផុត​មិន​អាច​បដិសេធ​បាន​ទេ…»។

ទោះ​បី​លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស​ក៏ដោយ ក៏​លោក សម រង្ស៊ី នៅ​តែ​បន្ត​ដឹកនាំ​ប្រឆាំង​គោលនយោបាយ​រដ្ឋាភិបាល​ស្ដីពី​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត។

ថ្មីៗ​នេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​បង្កើត​ឲ្យ​មាន​ជា​បដិវត្តន៍​ផ្កា​ឈូក។ លោក សម រង្ស៊ី ក៏​បាន​ទាមទារ​ឲ្យ​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង ដោយសារ​តែ​ការ​បរាជ័យ​ដោះស្រាយ​បញ្ហា​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ពី​ទីក្រុង​ប៉ារីស លោក សម រង្ស៊ី នៅ​តែ​សម្ដែង​ក្ដី​សង្ឃឹម​ថា លោក​នឹង​មាន​វត្តមាន​នៅ​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត ពីព្រោះ​ស្ថានភាព​នៅ​កម្ពុជា នឹង​មាន​ការ​ផ្លាស់ប្ដូរ ៖ «ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ប្រែប្រួល​ពី​ហ្នឹង​ទៅ​ឆ្នាំ​២០១២ ២០១៣ វា​មាន​ពេល​វេលា​យូរ​គួរ​សម​ដែរ ហើយ​ឃើញ​មាន​ព្រឹត្តិការណ៍​ថ្មីៗ​កំពុង​តែ​កើត​នៅ​ទូទាំង​ពិភពលោក ឃើញ​របប​ផ្ដាច់ការ​ដួល​រលំ​ម្ដង​មួយៗ ដូច្នេះ​មិន​អាច​ជន​ផ្ដាច់ការ​ចង់​អះអាង​អ្វី​បាន​ស្រេច​តែ​ចិត្ត​របស់​គេ​ទេ។ ខ្ញុំ​ជឿ​ថា កម្លាំង​ប្រជារាស្ត្រ​នឹង​មាន​ការ​ផុលផុស​កាន់​តែ​ខ្លាំង​ឡើង នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​នៅ​ប្រទេស​កម្ពុជា»។

ការ​អះអាង​របស់​លោក សម រង្ស៊ី ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​បដិសេធ​ថា ការ​លើក​ឡើង​នេះ​មិន​អាច​ក្លាយ​ជា​ការ​ពិត ដោយសារ​តែ​លោក សម រង្ស៊ី ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ជា​មុន​សិន​មុន​នឹង​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ខ្លាច​ប្រជាប្រិយភាព​លោក សម រង្ស៊ី ក្នុង​ការ​ដណ្ដើម​អំណាច​នោះ​ទេ ហើយ​ករណី​លោក សម រង្ស៊ី ក៏​មិន​មែន​ជា​ករណី​នយោបាយ​ផង​ដែរ ៖ «បុគ្គល សម រង្ស៊ី ប្រជាប្រិយភាព​របស់​គាត់ បើ​គាត់​ចំណាប់​ណាស់​គាត់​ឈ្នះ​ឆ្នោត​ហើយ មិន​មែន​បុគ្គល​ហ្នឹង​អាច​ជាន់​កម្ពុជា​ភ្លាម ឬ​ក្រឡាប់​អី អត់»។

លោក ជាម យៀប ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក សម រង្ស៊ី អាច​វិល​ត្រឡប់​មក​កម្ពុជា វិញ​បាន លុះ​ត្រា​តែ​លោក​ឈប់​រិះគន់​រដ្ឋាភិបាល។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ហើយ​ថា រដ្ឋាភិបាល​នឹង​មិន​សុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ឲ្យ​លោក សម រង្ស៊ី បើ​ទោះ​បី​ជា​លោក សម រង្ស៊ី សរសេរ​សំបុត្រ​ទៅ​លោក​ដើម្បី​សុំ​ឲ្យ​មាន​ការ​លើកលែង​ទោស។

លោក សម រង្ស៊ី ធ្លាប់​បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា ការ​វិល​ត្រឡប់​របស់​លោក​នឹង​កើត​ឡើង​នៅ​ពេល​ដែល​កម្ពុជា មាន​បដិវត្តន៍​ផ្លាស់ប្ដូរ​រដ្ឋាភិបាល។ ក្ដី​សង្ឃឹម​របស់​លោក សម រង្ស៊ី ត្រូវ​បាន​លោក ហ៊ុន សែន ទាត់ចោល និង​គំរាម​ថា បដិវត្តន៍​បែប​ពិភព​អារ៉ាប​នឹង​មិន​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន សែន បាន​គំរាម​ថា នឹង​ប្រើប្រាស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្ក្រាប​ការ​ទាមទារ​ទម្លាក់​លោក​ចេញ​ពី​តំណែង៕

ពលរដ្ឋ​នៅ​បាត់ដំបង​​ស្វែង​រក​​កិច្ច​អន្តរាគមន៍​រឿង​ជម្លោះ​ដី

ដោយ មុំ សុផុន
2011-08-04
​វិទ្យុ​អាស៊ីសេរី

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង តំណាង​ឲ្យ​​ពលរដ្ឋ​ ១.៨៥០​គ្រួសារ បាន​នាំ​គ្នា​មក​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១១ ដើម្បី​រក​កិច្ច​អន្តរាគមន៍​ពី​លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​តែ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​វាស់​ដី​ប៉ះ​លើ​ដីស្រែ​ចម្ការ​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​បាត់ដំបង ជួបជុំ​គ្នា​នៅ​មុខ​វត្ត​បទុមវតី ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​រឿង​ជម្លោះ​ដី ពី​ថ្នាក់​ដឹកនាំ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១១។ (RFA/Mom Sophon)

ប្រជាពលរដ្ឋ មក ពី ខេត្ត បាត់ដំបង ជួបជុំ គ្នា នៅ មុខ វត្ត បទុមវតី ដើម្បី ស្វែង រក កិច្ច អន្តរាគមន៍ រឿង ជម្លោះ ដី ពី ថ្នាក់ ដឹកនាំ នៅ ព្រឹក ថ្ងៃ ទី ៤ ខែ សីហា ឆ្នាំ ២០១១។ (RFA/Mom Sophon)

លោក ចាន់ ហម តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ថ្លែង​ថា ដី​ភូមិ និង​ដី​ស្រែ​ត្រូវ​ប្រជាពលរដ្ឋ​កាន់​កាប់ និង​ប្រកប​របរ​កសិកម្ម​ក្រោយ​ពេល​ដែល​ក្រុម​ទាហាន​ធ្វើ​សមាហរណកម្ម​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​លោក ស ខេង ក៏​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ភូមិ​ទាំង​នោះ​ដែរ។

លោក​បន្ត​ថា ៖ «ពួក​ខ្ញុំ​មក​នេះ​មិន​មែន​ប្ដឹង​ទេ គឺ​សូម​ឲ្យ​ម្ដេច​តេជោ​ជា​អ្នក​គ្រប់គ្រង​ប្រទេស​ជាតិ និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែល​គាត់​បាន​បង្កើត​ភូមិ​នៅ​ទី​នោះ សូម​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ភូមិ​នោះ​ផង»។

តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែង​ទៀត​ថា អ្នក​ស្រុក​ចំនួន ៧​ភូមិ​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ១.៨៥០​គ្រួសារ បាន​រស់​នៅ និង​បង្កបង្កើន​ផល​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៩៩ រហូត​មក​ក្រោយ​ពី​ធ្វើ​សមាហរណកម្ម ស្រាប់​តែ​ពេល​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន សួន មាន សម្បត្តិ មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​បាន​មក​វាស់​ប៉ះ​ដី​ស្រែ​ចម្ការ​របស់​គាត់។ ករណី​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​ខ្លាច​បាត់​បង់​ដី​ទាំង​អស់​ដូច​អ្នក​ភូមិ​តំបន់​ផ្សេង​ដែល​កំពុង​តែ​មាន​ទំនាស់​នោះ ទើប​រក​ការ​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ។

អ្នកស្រី កែវ នុន ដែល​បាន​មក​តវ៉ា​នោះ​ដែរ​បាន​ថ្លែង​ថា ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ភូមិ​ទាំង​៧ ក្នុង​ស្រុក​សំពៅលូន នោះ គឺ​រំពឹង​លើ​ដីស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត ៖ «ភ័យ​ព្រួយ បើ​គេ​យក​ដី​ហ្នឹង​អស់​ទៅ​តើ​ទៅ​នៅ​ទីណា? មាន​ដី​ឯណា​ចិញ្ចឹម​កូន​ចិញ្ចឹម​ចៅ​ត​ទៅ​មុខ​ទៀត។ គ្រួសារ​ខ្លះ​ក៏​បាន ៥​ហិកតារ គ្រួសារ​ខ្លះ​ក៏​បាន​តែ ២ ឬ ១​ហិកតារ​ប៉ុណ្ណឹង»។

តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ខុទ្ទកាល័យ លោក ស ខេង និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ៕