បណ្ណសារ | ខែតុលា 25, 2009

ចាប់​ផ្សឹក​ព្រះសង្ឃ ២ អង្គ ពាក់ព័ន្ធ​សម្លាប់​និស្សិត​ពេទ្យ​ម្នាក់​

ដោយ : សុ​ពិសិដ្ឋ​
ថ្ងៃទី 24 តុលា 2009
CEN

សង្ឃ ២ អង្គ ដែល​ត្រូវ​ចាប់​ផ្សឹក

សង្ឃ ២ អង្គ ដែល ត្រូវ ចាប់ ផ្សឹក

ភ្នំពេញ​: ព្រះសង្ឃ​គង់នៅ​វត្ត​ចង្ក្រាន្ត​តា​ព្រហ្ម ហៅ​ថា​វត្ត​ស្ទឹងមានជ័យ ២ អង្គ ត្រូវបាន​ព្រះ​ចៅអធិការ​វត្ត​ចាប់​ផ្សឹក កាលពី​ព្រឹក​ថ្ងៃទី ២៤ តុលា​នេះ បន្ទាប់​ពី​សង្ឃ ២ អង្គ​នេះ និង​បក្ខពួក​ប្រមាណ ៨ នាក់​ទៀត វាយ​សម្លាប់​និស្សិត​ពេទ្យ​ម្នាក់ ស្លាប់​កាលពី​យប់ក្រោយពេល​មាន​ទំ​ទាស់ និង​ផឹកស្រា ទឹកត្នោតជូរ​ស្រវឹង​រួចមក ។​

​ ហេតុ​ការណ៍ទំនាស់​វាយ​សម្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃ​ទី ២៣ តុលា​កន្លងទៅនេះ នៅ​ក្នុង​បរិមាណ​វត្ត​ចង្ក្រាន្ត​តា​ព្រហ្ម ហៅ​ថា​វត្ត​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ ប៉ូលិស​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ាត វីរៈ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជា​និស្សិត​ឆ្នាំ​៤ សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​កុដិ​លេខ ៣១ វត្ត​ស្ទឹងមានជ័យ មាន​ស្រុកកំណើត​ភូមិ​ថ្ម​ដា ឃុំ​កន្ទោក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ត្រូវ​ជនល្មើស​វាយ​នឹង​ដំបង​ដែក​ទីប​របួស​ពេញ​ខ្លួន ហើយ​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​រុស្ស៊ី ។​

ជនល្មើស​ជា​សង្ឃ ២ អង្គ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

ជនល្មើស ជា សង្ឃ ២ អង្គ ត្រូវ ប៉ូលិស ឃាត់ខ្លួន

​ ប៉ូលិស​បន្តថា ព្រះសង្ឃ ២ អង្គ ​ដែល​ត្រូវបាន​ចាប់​ផ្សឹក​ឈ្មោះ ញឹប វុទ្ធី ភេទ​ប្រុស អាយុ ២០ ឆ្នាំ ស្នាក់​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​បួស​ជា​សង្ឃ​នៅ​ឆ្នាំ ២០០៥ នៅ​វត្ត​កំពង់​សិលា​ ខេត្ត​ស្វាយរៀង ហើយ​មក​លេង​វត្ត​ស្ទឹងមានជ័យ ​បាន ៦ ថ្ងៃ និង​ឈ្មោះ វ៉ាន់ សុជាតិ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង បួស​ជា​សង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ បាន ៦ ឆ្នាំ ។​

​ ប៉ូលិស​បានឲ្យដឹងថា ជនរងគ្រោះ​មាន​ទំនាស់​ជាមួយ​សង្ឃ​ទាំង ២ អង្គ ​នៅ​ពេល​ថ្ងៃ ក៏​ព្រោះតែ​ក្នុង​វត្ត​នេះ​មាន ២ បក្ស​ផ្សេងគ្នា ហើយ​តែងតែ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ ។ លុះ​នៅ​ពេល​ល្ងាច​ក្រុម​ជនរងគ្រោះ​មាន​គ្នា ៣ នាក់គឺ វ៉ាត វីរៈ, អំ វិបុល ភេទ​ប្រុស អាយុ ៣២ ឆ្នាំ និង​ឈ្មោះ ម៉ាន សុជាតិ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជា​កូនសិស្ស​លោក ស្នាក់​នៅ​កុដិ​លេខ ៣១ ជាមួយគ្នា បាន​នាំគ្នា​ផឹកស្រា​កីឡា​កាស នៅ​មាត់​ស្រះ​អស់ ២ ដប ។ ចំណែក​សង្ឃ​ទាំង ២ អង្គ និង​កូនសិស្ស​លោក​ប្រមាណ ៨ នាក់​ទៀត បាននាំគ្នា​ឆាន់ និង​ផឹក​ទឹកត្នោតជូរ​ក្នុង​កុដិ​អស់ ១០ លីត្រ ។ នៅ​ពេល​ស្រវឹង​ពួកគេ ក៏​យក​ដំបង​ដែក​ទី​ប ពូថៅ ដុំថ្ម កូនកាំបិត ទៅ​ព្រួត​វាយ​ក្រុម​ជនរងគ្រោះ ដែល​កំពុង​ផឹកស្រា​នៅក្បែរ​ស្រះ​របួស​ទាំង ៣ នាក់ ។ វ៉ាត វីរៈ បាន​រត់​ចូល​ក្នុង​វត្ត​សំដៅទៅ​កុដិ ស្រាប់តែ​ក្រុម​ជនល្មើស ៤ នាក់​ទៀត​ ស្ទាក់​វាយ​នៅ​ម្តុំ​ដើមអំពិល រហូតដល់​សន្លប់​ធំ ហើយ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​ពេទ្យរុស្ស៊ី ។​

សព​យុវជន វ៉ាត វីរៈ​

សព យុវជន វ៉ាត វីរៈ

​ លុះ​ព្រឹក​ឡើង ប៉ូលិស​បាន​ឃាត់ខ្លួន​សង្ឃ ២ អង្គ ដើម្បី​ផ្សឹក​ចាត់ការ​តាមច្បាប់ ។ ចំណែក​ជនល្មើស ៨ នាក់​ទៀត​ បាន​រត់​ចេញ​ពី​វត្ត​អស់ ។ សព​យុវជន​ វ៉ាត់ វីរៈ សមត្ថកិច្ច​ពិនិត្យ​ឃើញ​របួស​បាក់ក និង​ផុង​លលាដ៍ក្បាល​ពីក្រោយ ។ សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក ។ ចំណែក​ឃាតក ២ នាក់​ ដែល​ទើប​នឹង​ផ្សឹក ប៉ូលិស​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

នៅ​វត្ត​ទេព​និមិត្ត​ព្រះសង្ឃ​សៀម​មួយអង្គ​ត្រូវ​ចាប់ខ្លួន​ពី​បទ​អនាចារ​លើ​កុមារ​

ដោយ : សិលា​
ថ្ងៃទី 24 តុលា 2009
CEN

លោក​សង្ឃ​ដែល​ជាប់ចោទ​រួម​រ័ក្ស​ជាមួយ​កុមារ​ក្រោយពេល​ចាប់​ផ្សឹក​និង​វត្ត​ទេព​និមិត្ត​ដែល​មាន​រឿងអាស្រូវ

លោក សង្ឃ ដែល ជាប់ចោទ រួម រ័ក្ស ជាមួយ កុមារ ក្រោយពេល ចាប់ ផ្សឹក និង វត្ត ទេព និមិត្ត ដែល មាន រឿងអាស្រូវ

កោះកុង: មាន​រឿងអាស្រូវ​មួយ​បាន​ផ្ទុះឡើង​នៅ​វត្ត​ទេព​និមិត្ត​ហៅ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​៣​សង្កាត់​ស្មាច់មានជ័យ​ ក្រុង ​ខេមរភូមិន្ទ កាលពី​ល្ងាច​ថ្ងៃទី​២៣ តុលា ឆ្នាំ​២០០៩ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ឆែកឆេរ​និង​ឃាត់ខ្លួន​សង្ឃ​សៀម​មួយអង្គ​​ពី​បទ​សង្ស័យ​រួមរក្ស​ជាមួយ​កុមារ​មិន​ទាន់​គ្រប់​អាយុ​ ជាច្រើន​នាក់​រួច​មក​។​

​ ​លោក ច័ន្ទ សម្បត្តិ ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​ស្នងការ​នគរបាល​​ខេត្ត​កោះកុង​បាន​ឱ្យដឹងថា ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​របស់​តុលាការ ខេត្ត​លេខ​៥១៩ ចុះ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០០៩​របស់លោក អ៊ឹង សារុន ប្រធាន​សាលាដំបូង​ខេត្ត សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​និង​ឃាត់ខ្លួន​លោកសង្ឃ​សៀម​មួយអង្គ​ដែលមាន​​ព្រះនាម ស៊ូ​ឈី​ត កន​យ៉ាណូ អាយុ​៦២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ហាត​យ៉ៃ ខេត្ត​សុង​ក្លា ប្រទេស​សៀម​។​ក្នុង​ការចុះ​ឆែក​​ឆេរ​នេះ​សមត្ថកិច្ច​បាន​ដក ហូត កុំព្យូទ័រ​០២​គ្រឿង កា​ម៉ា​រា​ថតរូប​០១​គ្រឿង ទូ​រទស្ស​ន៏​០២​គ្រឿង​និង​ស៊ី​ឌី​-​វីស៊ិឌី ៦៧ អាល់​ប៊ុម​​ព្រម ទាំង​សង្គ្រោះ​កុមារា​ដែលមាន​អាយុ​ចាប់ពី​១២​រហូតដល់​១៧​ឆ្នាំ ចំនួន ៩​នាក់ ផងដែរ​។​

​ ​លោក​ច័ន្ទ សម្បត្តិ បានឱ្យ​ដឹង​បន្ថែម​ថា លោកសង្ឃ​សៀម​អង្គ​នោះ ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​សមត្ថកិច្ច​បានប្រគល់​​ជូន​ទៅ​ឱ្យ​មន្ទីរ​ធម្មការ​ខេត្ត ដើម្បី​ផ្សឹក មុននឹង​បញ្ជូន​មក​ឃុំខ្លួន​នៅ​ស្នងការ​ប៉ូលិស​ខេត្ត ហើយ​ពេលនេះ​គាត់​ត្រូវ​​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​បេ​ស្យា​ចារ​លើ​កុមារ នឹង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ពេល​ខាង មុខ​នេះ​។​

ZWMzMzdjN2

​ ​កុមារា​តូចៗ​ដែល​ត្រូវបាន​ប៉ូលិស​ហៅ​មក​សាកសួរ​បាន​និយាយ​ឱ្យដឹងថា ពួកគេ​ត្រូវបាន​លោកសង្ឃ​ស៊ូ​ឈី​ត​​ធ្វើការ​រួមរក្ស​ជាច្រើន​លើក​មក​ហើយ ដូចជា​ឱ្យ​ចូល​បន្ទប់​ស្រាតខោ​លេង​លឹង្គ បៀម​លឹង្គ​និង​យក​លឹង្គ​របស់​ព្រះអង្គ​មក​ស៊ក​​ចូល​ក្នុង​រន្ធ​គូទ​ជាដើម ។ កុមារា​តូចៗ​ខាងលើ​បាន​ឱ្យដឹង​បន្ថែមថា ពេល​រួម​រ័ក្ស​រួច​ព្រះសង្ឃ​ស៊ូ​ឈី​ត តែងតែ​ឱ្យ​ពួក​ខ្លួន​ពាក់​​ខ្សែក​ដែល​មាន​បណ្តោង​ជ័រ​រាង​មូល គឺ​ពុំ​ដែល​ឱ្យ​លុយ​ទេព្រមទាំង​ ប្រាប់​កុំ​ឱ្យ​និយាយ​ប្រាប់​គេ​បើ​ហ៊ាន​និយាយ​ព្រះអង្គ​នឹង​​បណ្តេញចេញ​មិន​ឱ្យ​ស្នាក់នៅ​ហើយ​ការប្រព្រឹត្ត​បែបនេះ មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ ឱ្យតែ​មាន​ឱកាស​ស្ងប់ស្ងាត់ ព្រះអង្គ​នឹង​ចាត់ការ​។​

​ ​លោក ដួង សាវឿន ប្រធាន​មន្ទី​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្ត បាន​ប្រាប់​អ្នកកាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០០៩ នេះ​ថា លោកសង្ឃ ស៊ូ​ឈី​ត កន​យ៉ាណូ មក​គង់នៅ​វត្ត​ខាងលើ មាន​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ គឺ​ពុំ​មាន​ន​ណា​ស្គាល់​ពី​​ប្រវត្តិ​ពិតប្រាកដ​របស់​ព្រះអង្គ​ទេ ហើយ​ការ​គង់​ស្នាក់​នៅ​នេះ​មន្ទីរ​ធម្មការ​ខេត្ត​ពុំ​បាន​អនុញ្ញាត​ទេ គឺ​ព្រះចៅអធិការ​នៅ​វត្ត​​នោះ​ជា​អ្នក​អនុញ្ញាត​តាមរយៈ​ធ្វើ​កិច្ចសន្យា ។

លោក​បាន​បន្តទៀតថា រឿង​អាស្រូវ​បែប​នេះ​បាន​កើត​ឡើង​មួយ​លើក​​រួច​ហើយ​កាលពី​១​ឆ្នាំ មុននេះ ដោយ​នៅក្នុង​កុដិ​ព្រះអង្គ​ពុទ្ធបរិស័ទ​បាន​រកឃើញ​វីស៊ីឌី​សិច​ចំនួន​២​បន្ទះ ប៉ុន្តែ​ពេល​ហៅ​មក​​សាកសួរ​ព្រះអង្គ ​ប្រកែក​ថា ក្មេងៗ​មិនដឹង​វា​យក​ពី​ណា​មក​ទេ មក​ភ្លេច​ចោល​នៅ​កុដិ​ព្រះអង្គ ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​​មន្ទីរ​គ្រាន់តែ​ធ្វើការ​ណែនាំ​រួច​ក៏​បន្ត​ឱ្យ​គង់​ស្នាក់​នៅ​វត្ត​ទេព​និមិត្ត រហូតមកដល់​ថ្ងៃ​ប៉ូលិស​ចាប់ ខ្លួន​នេះ​។

បាតុករ​អាវលឿង​មក​តវ៉ា និង​ជូន​ញត្តិ​ដល់​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ជំនួបកំពូលអាស៊ាន

ដោយ គួច គន្ធារ៉ា
អត្ថបទ RFI
ថ្ងៃទី 24/10/2009

នៅ​ថ្ងៃ​​សៅរ៍​នេះ បាតុករ​អាវលឿង ប្រមាណ​ជា​ ៣០​នាក់​​ បាន​​នាំ​គ្នា​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កម្ពុជា ហើយ​អ្នក​តំណាង​ក្រុមបាតុករ​អាវលឿង​បាន​យក​​​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ដែល​កំពុង​​ប្រជុំកំពូល​អាស៊ាន នៅ​ហួហ៊ីន ប្រទេស​ថៃ។ ក្រុម​​អាវលឿង​បាន​ទាមទារ​ឲ្យ​កម្ពុជា​ដក​កងទ័ព និង​ប្រជាជន​ខ្មែរ​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ព័ទ្ធ​ស្ថានទូត​ខ្មែរ នៅ​បាងកក នៅ​ខែក្រោយ។

គួច គន្ធារ៉ា អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វិទ្យុ RFI ដែល​កំពុង​ស្ថិត​នៅ​ក្រុង​ហួហ៊ីន រាយការណ៍​លម្អិត​អំពី​​លិខិត​តវ៉ា​នេះ ព្រម​ទាំង​អំពី​លទ្ធផល​នៃ​ជំនួប​កំពូល​អាស៊ាន​ កាល​ពី​ម្សិលមិញ និង​នៅ​ថ្ងៃ​នេះ។

សូម​ចុច​ស្តាប់ សេចក្តី​រាយការណ៍​របស់​ គួច គន្ធារ៉ា ពី​ហូហ៊ីន ប្រទេស​ថៃ

———————————————————————-

កាសែត​ថៃ​ផ្តោត​លើ​ជម្លោះ​ពាក្យសម្តី​រវាង​នាយក​រដ្ឋមន្រ្តី​ខ្មែរ និង​ថៃ

ដោយ សេង ឌីណា
អត្ថបទ RFI
ថ្ងៃទី 24/10/2009

សមាគម​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​​ចាប់​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​ហួរហ៊ីន ប្រទេស​ថៃ។ ក៏ប៉ុន្តែ ជំនួប​កំពូល​អាស៊ាន​នេះ​បាន​ក្លាយ​ទៅ​ជា​សមរភូមិ​ពាក្យ​សម្តី​រវាង​នាយករដ្ឋមន្រ្តី​ខ្មែរ និង​ថៃ ទៅវិញ។ ការបោះពាក្យ​សម្តី​ដាក់​គ្នា​រវាង​​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ ត្រូវ​បាន​កាសែត​ថៃ​យក​មក​ចុះ​ផ្សាយ​ព្រោងព្រាត តាំងពី​ម្សិលមិញ រហូត​មក​ទល់​ថ្ងៃ​សៅរ៍នេះ។

វែបសៃត៍​កាសែត​ថៃ Bangkok Post

វែបសៃត៍ កាសែត ថៃ Bangkok Post

“សង្រ្គាម​នៅ​ជំនួបកំពូល” នេះ​គឺ​ជា​ចំណងជើង​ នៅ​លើ​ទំព័រមុខ​នៃ​វែបសៃត៍​របស់​កាសែត​ជា​ភាសា​អង់គ្លេស Bangkok Post។ សង្រ្គាម​ពាក្យ​សម្តី​រវាង​នាយក​រដ្ឋមន្រ្តី​​ខ្មែរ និង​នាយក​រដ្ឋមន្រ្តីថៃ បាន​ផ្ទុះ​ឡើង នៅ​ពេល​ដែល​​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន​ទើប​តែ​ចាប់​បើក​ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ។ សង្រ្គាម​ពាក្យ​សម្តី​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ គឺ​ផ្តោត​ទៅ​លើ​​អតីត​នាយករដ្ឋមន្រ្តី​ថៃ គឺ​លោក ថាក់ស៊ីន ដែល​ត្រូវ​កងទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង កាល​ពី​ឆ្នា​២០០៦។

​កាសែត Bangkok Post បាន​សរសេរ​រំឭក​ឡើង​វិញ អំពី​ចំណុច​ចាប់​ផ្តើម​នៃ​សង្រ្គាម​ពាក្យ​សម្តី​នេះ គឺ​ចាប់​តាំង​ពី​ទស្សនកិច្ច​របស់​អតីត​នាយករដ្ឋមន្រ្តីថៃ Chawalit Yongchhaiyuth ទៅ​កម្ពុជា ​ដែល​នាយករដ្ឋមន្រ្តី​ខ្មែរ​ប្រកាស​ស្វាគមន៍​ថាក់ស៊ីន​ឲ្យ​មក​ស្នាក់​នៅ​កម្ពុជា​គ្រប់ពេល។ រដ្ឋាភិបាល​ថៃ​បាន​ព្រមាន​ថា​ ប្រសិន​បើ​ថាក់ស៊ីន​មក​កម្ពុជា ថៃ​នឹង​ទាមទារ​ឲ្យ​កម្ពុជា​​បញ្ជូន​ថាក់ស៊ីន​មកថៃ​វិញ តាម​កិច្ចព្រមព្រៀង​ស្តីពី​បត្យាប័ន​រវាង​ប្រទេស​ទាំងពីរ។ រដ្ឋាភិបាល​កម្ពុជា​បាន​តបមកវិញ​ថា កម្ពុជា​នឹង​មិន​បញ្ជូន​ថាក់ស៊ីន​ទៅថៃ​ទេ ព្រោះ​រឿង​ថាក់ស៊ីន​ គឺ​ជា​រឿង​នយោបាយ។

កាសែត​ជា​ភាសា​អង់គ្លេស​មួយ​ទៀត ឈ្មោះ The Nation បាន​​ផ្តោត​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ របស់​នាយករដ្ឋមន្រ្តី​ខ្មែរ កាល​ពី​ម្សិលមិញ នៅ​ពេល​ដែល​លោក​ឈានជើង​ជាន់​ដីថៃ​ភ្លាម គឺ​លោក​បាន​ប្រកាស​ថា​នឹង​តែងតាំង​ថាក់ស៊ីន​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច ហើយ​បាន​ចាត់ទុក​ថាក់ស៊ីន​ថា​ ជា​ជនរងគ្រោះ​ផ្នែក​នយោបាយ ដោយ​បាន​ប្រដូច​ថាក់ស៊ីន ទៅ​នឹង​លោកស្រី​អ៊ុង សាន ស៊ូជី នៅ​ភូមា។

កាសែត The Nation ​ក៏​បាន​ចុះផ្សាយ​អំពី​ប្រតិកម្ម​របស់​នាយករដ្ឋមន្រ្តីថៃ​វិញ​ដែរ នៅ​ក្នុង​អត្ថបទ​មួយ​ផ្សេងទៀត ដោយ​ដាក់​ចំណង​ជើង​ថា “នាយក​រដ្ឋមន្រ្តី​ថៃ​ប្រាប់​ទៅ​លោក​ហ៊ុន សែន​ថា កុំ​ឲ្យ​គេ​យក​ធ្វើ​ជា​កូន​អុក”។ ​កាសែត The Nation ​បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោក​អាភិស៊ីត​ ដែល​បាន​ថ្លែង​ថា លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន មក​ប្រជុំ​អាស៊ាន គួរ​តែ​ផ្តោត​លើ​​ការ​ប្រជុំ​នេះ ​ជួយ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន​បាន​សម្រេច​តាម​គោលដៅ​របស់​ខ្លួន ហើយ​លោក​គួរ​តែ​ចេះ​​ថ្លឹងថ្លែង​រវាង​ផលប្រយោជន៍​ជាតិ​ និង​ផលប្រយោជន៍​បុគ្គល​តែ​មួយ​រូប។

វែបសៃត៍​កាសែត The Nation

វែបសៃត៍ កាសែត The Nation

យោង​តាម​កាសែត The Nation លោក​អាភិស៊ីត​ ​ក៏​បាន​រិះគន់​នឹង​ការ​ដែល​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ប្រៀបប្រដូច​លោក​ថាក់ស៊ីន ទៅនឹង​លោកស្រី អ៊ុង សាន ស៊ូជី ផង​ដែរ។

“នៅ​លើ​ពិភពលោក​នេះ មាន​មនុស្ស​តិចតួច​បំផុត ដែល​យល់​ថា​ ករណី​ថាក់ស៊ីន ដូច​ករណី​អ៊ុង សាន ស៊ូជី។ ខ្ញុំ​មិនដឹង​ថា តើ​លោក​ហ៊ុន សែន បាន​ព័ត៌មាន​មក​ពីណា​ទេ ទើប​យក​ករណី​ទាំងពីរនេះ​មក​ប្រៀប​ប្រដូច​គ្នា” នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​អាភិស៊ីត ដក​ស្រង់​ដោយ​កាសែត​ Bangkok Post ។

កាសែត​នេះ ក៏​បាន​ចុះផ្សាយ​ផងដែរ​នូវ​ប្រតិកម្ម​តប​នឹង​ប្រសាសន៍​របស់​លោក​អាភិស៊ីត​​​នេះ។ ក៏ប៉ុន្តែ ប្រតិកម្ម​នេះ​មិនមែន​មក​ពី​នាយករដ្ឋមន្រ្តី​ខ្មែរ​ទេ គឺ​មក​ពី​​លោក​ថាក់ស៊ីន។ នៅ​ក្នុង​អត្ថបទ​មួយ កាសែត Bangkok Post ដាក់​ចំណង​ជើង​ថា “ថាក់ស៊ីន​ប្រាប់​ឲ្យ​នាយករដ្ឋមន្រ្តី​​ចេះ​គួរ​សម”។ នៅ​លើ​វែបសៃត៍​របស់​លោក លោក​ថាក់ស៊ីន បាន​​បញ្ចេញ​ប្រតិកម្ម​តប​នឹង​លោក​អាភិស៊ីត ដែល​បាន​ព្រមាន​នាយករដ្ឋមន្រ្តី​ខ្មែរ​ថា ប្រសិន​បើ​លោក​​ហ៊ាន​តែងតាំង​ថាក់ស៊ីន​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច លោក​ត្រូវ​តែ​បកស្រាយ​ឲ្យ​បាន​ច្បាស់​លាស់ បើ​មិនដូច្នោះ​ទេ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ថៃ​ អាច​នឹង​មាន​បញ្ហា។

លោក​ថាក់ស៊ីន បាន​​ផ្តល់​មេរៀន​មួយ​ដល់​លោក​អាភិស៊ីត​ថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​ទៀត គឺ​​អាច​ទទួល​បាន​តាម​មធ្យោបាយ​ការទូត មិនមែន​តាម​រយៈ​ការ​គំរាម​កំហែង​គេ​នោះទេ៕

លោក​ថាក់ស៊ីន​ជា​តារា​ឯក​លើ​ទំព័រ​កាសែត​ខ្មែរ

ដោយ ប៉ែន បូណា
អត្ថបទ RFI
ថ្ងៃទី 24/10/2009

ព្រឹត្តិការណ៍​ផ្ទួនៗ​ដែល​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​នេះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ជុំវិញ​សំណុំ​រឿង លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​មួយ​សម្រាប់​កាសែត​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ប្រធាន​បទ​ដែល​ស្ថិត​នៅ​លើ​ទំព័រ​មុខ​គ្រប់​កាសែត​ទាំង​អស់។

នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​លោក​ថាក់ស៊ីន​ក្នុង​ពេល​លេង​Golf ជាមួយ​គ្នា​ (រូបថត៖reuters)

នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ថាក់ស៊ីន ក្នុង ពេល លេង Golf ជាមួយ គ្នា (រូបថត៖reuters)

លោក​ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ក្លាយ​ជា​តារា​ឯក​នៅ​លើ​ទំព័រ​កាសែត​ខ្មែរ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ កាសែត​ណា ក៏​ដូច​ជា​កា​សែត​ណា​ដែរ​សុទ្ធ​តែ​បាន​លើក​យក​សំណុំ​រឿង​លោក​ថាក់ស៊ីន​មក​ដាក់​លើ​ទំព័រ​មុខ​ទាំង​អស់។ រីឯ​រូប​ថត​របស់​លោក​ថាក់​ស៊ីន និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ក៏​ត្រូវ​បាន​កាសែត​យក​មក​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​ដែរ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​នឹង​តែង​តាំង​លោក​ថាក់ស៊ីន​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច។ នេះ​ជា​ចំណង​ជើង​ធំៗ​លើ​ទំព័រ​មុខ​របស់​រស្មីកម្ពុជា។ រស្មី​កម្ពុជា​បាន​ស្រង់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដែល​បាន​ថ្លែង​នៅ​ឯ​ហួរ​ហ៊ីន​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​សុក្រ​ថា ការតែង​តាំង​លោក​ថាក់ស៊ីន​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក គឺ​ជា​សិទ្ធិ​របស់​កម្ពុជា​ក្នុង​នាម​រដ្ឋ​អធិបតេយ្យ​មួយ។ កាសែត​ក៏​បាន​ស្រង់​សម្តី​លោក​ណុប ផាដុន​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ដែល​កោត​សរសើរ​លោក​ឆាវ៉ាលីត​ថា ជា​អ្នកជួយ​បង្កើន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​ខុស​ពី​នាយក​រដ្ឋមន្ត្រី​អាប់ភីស៊ីត។

កាសែត​កម្ពុជាថ្មី​ក៏​បាន​លើក​យក​រឿង​ថាក់ស៊ីន​មក​ធ្វើ​ជា​រឿង​ធំ​លើ​ទំព័រ​មុខ​ដែរ។ ក្រែងលោ​មាន​ការយល់​ច្រឡំ កាសែត​បាន​បញ្ជាក់​ថា កម្ពុជា​ផ្តល់​កន្លែង​ស្នាក់នៅ​ឲ្យ​លោក​ថាក់ស៊ីន​គឺ មិន​មែន​ផ្តល់​លំនៅ​ដ្ឋាន​អចិន្ត្រៃយ៍​មួយ​ទេ។ ការអះអាង​បញ្ជាក់​បែប​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​កម្ពុជា​ថ្មី​បាន​សម្ភាសន៍។ ក្រៅពី​នោះ កាសែត​ក៏​បាន​លើក​យក​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​កម្ពុជា​មក​ចុះ​ផ្សាយ​ដែរ គឺ​ជំហរ​ដែល​មិន​ព្រម​ធ្វើ​បត្យាប័ន​លោក​ថាក់ស៊ីន។

រិត​តែ​ច្បាស់​ជាង​នេះ​ទៅ​ទៀត កាសែត​កោះ​សន្តិភាព​បាន​ដាក់​ចំណង​ជើង​ធំៗ​លើ​ទំព័រ​មុខ​ថា កម្ពុជា​នឹង​មិន​ធ្វើ​បត្យាប័ន​លោក​ថាក់ស៊ីន​ទេ។ កោះ​សន្តិភាព​បាន​ស្រង់​សម្តី​លោក​ស៊ីរីសាក់​ឌីយ៉ាផាន មហា​អយ្យការ​ថៃ​ដែល​ទាមទារ​ឲ្យ​កម្ពុជា​ត្រូវ​ធ្វើ​បត្យាប័ន​លោក​ថាក់ស៊ីន​ភ្លាម​ក្នុង​ករណី​ដែល​លោក​ថាក់ស៊ីន​ចូល​មក​កម្ពុជា។ ប៉ុន្តែ​កាសែត​លើក​យក​ខ្លឹមសារ​សេចក្តី​បដិសេធ​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​មក​បញ្ជាក់​ថា កម្ពុជា​មិន​អាច​ធ្វើ​បាន​ឡើយ។

ទំនាក់​ទំនង​កាន់​តែ​លេចធ្លោ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ថាក់ស៊ីន​នឹង​ធ្វើ​ឲ្យ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​បាងកក នេះ​បើ​យោង​តាម​កាសែត​ដើម​អំពិល។ កាសែត​បាន​បក​ស្រាយ​ថា សម្ពាធ​នោះ​គឺ​កើត​ឡើង​ដោយសារ​លោក​នាយករដ្ឋ​មន្ត្រី​ខ្មែរ​បាន​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​គណបក្ស​ភឿ​ថៃ​របស់​លោក​ឆាវ៉ាលីត យុងឆាយុទ្ធ​ដែល​គាំទ្រ​ដោយ​ក្រុម​អាវ​ក្រហម។

កាសែត​ទាំង​នេះ​បាន​ចាត់​ទុក​ការទទួល​លោក​ថាក់ស៊ីន​ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា ជា​គុណធម៌​ដ៏​ប្រសើរ​មួយ​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ចាត់ទុក​លោក​ថាក់ស៊ីន​ថា ជា​មិត្ត​អមតៈ និង​ជា​ជនរងគ្រោះ​ដោយ​នយោបាយ​ដែល​គេ​មិន​ត្រូវ​បំភ្លេច​សោះ​ឡើយ៕

មេ​ដឹកនាំ​ថៃ​ប្រតិកម្ម​នឹង​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ដោយ មុំ សុផុន
2009-10-24
​វិទ្យុ​អាស៊ីសេរី

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​និយាយ​នៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថា សូម​កុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​កូន​អុក​របស់​អ្នក​ណា​ឲ្យ​សោះ។

នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)។ (AFP Photo)

នាយក រដ្ឋមន្ត្រី ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)។ (AFP Photo)

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​បែប​នេះ​ជា​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​នឹង​តែងតាំង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជា​ទីប្រឹក្សា​សេដ្ឋកិច្ច និង​រៀបចំ​លំនៅ​ឋាន​មួយ​ជូន​លោក ថាក់ស៊ីន នៅ​កម្ពុជា។

លោក អាភីស៊ិត បាន​បន្ត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​លើក​យក​បញ្ហា​លោក ថាក់ស៊ីន ទៅ​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រដូច​លោក ថាក់ស៊ីន ទៅ​នឹង​អ្នកស្រី អង់សានស៊ូជី នៃ​ប្រទេស​ភូមា។

លោក​ថា ហេតុ​អ្វី​ក៏​មិន​ឲ្យ​គាត់​និយាយ​ពី​លោក ថាក់ស៊ីន ដែល​ជា​មិត្ត​របស់​គាត់​បាន នៅ​ពេល​ដែល​គេ​គ្រប់​គ្នា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ពី​អ្នកស្រី អង់សានស៊ូជី បាន​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ថា មិន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ​ទេ តែ​ជា​សិទ្ធិ​នយោបាយ​របស់​កម្ពុជា៕

សហជីព​កម្មករ​សុំ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

ដោយ មុំ សុផុន
2009-10-24
​វិទ្យុ​អាស៊ីសេរី

ប្រធាន​សហជីព​សេរី​កម្មករ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​ឲ្យ​ចាត់​វិធានការ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ដែល​បង្ក​ឡើង​ដោយ​មេរោគ A(H1N1) ទៅ​ដល់​និយោជក កម្មករ និង​យោជិត នៅ​តាម​បណ្តា​រោងចក្រ​និង​សហគ្រាស​នានា​នោះ។

អ្នក​ដំណើរ​ពាក់​ម៉ាស​មុខ ខណៈ​ដើ​រកាត់​ផ្សារ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ តុលា ២០០៩។ (AFP/TANG CHHIN SOTHY)

អ្នក ដំណើរ ពាក់ ម៉ាស មុខ ខណៈ ដើ រកាត់ ផ្សារ មួយ នៅ ក្នុង រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ៦ តុលា ២០០៩។ (AFP/TANG CHHIN SOTHY)

នៅ​ក្នុង​លិខិត​របស់​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នោះ បាន​សសេរ​ថា ដោយ​ការ​ឆ្លង​នៃ​ជំងឺ A(H1N1) ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​ផ្លូវ​ដង្ហើម​នោះ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ដល់​កម្មករ កម្មការិនី​រាប់​ម៉ឺន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស អាច​នឹង​ទទួល​រង​នូវ​ការ​ឆ្លង​យ៉ាង​លឿន ប្រសិន​បើ​មាន​កម្មករ​ណា​ម្នាក់​បាន​ឆ្លង​មេរោគ A(H1N1) ហើយ​ដោយ​ពុំ​មាន​វិធានការ​ការពារ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ។

ជំងឺ​គ្រុន​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) បាន​រីក​រាល​ដាល​មក​ដល់​កម្ពុជា ដែល​មក​ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០០៩ អ្នក​កើត​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) សរុប​ចំនួន​ជាង​២០០​ករណី​ហើយ ដែល​ក្នុង​នោះ​មាន​មនុស្ស​ចំនួន​៣​នាក់​ស្លាប់​ដោយសារ​តែ​ជំងឺ​នេះ។

កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា នឹង​មាន​យុទ្ធនាការ​ចែក​ខិត្តប័ណ្ណ​ជា​ច្រើន​ម៉ឺន​សន្លឹក​អំពី​វិធី​ការពារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ដែល​បង្ក​ឡើង​ដោយ​មេរោគ A(H1N1) ដល់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក នា​ពេល​ខាង​មុខ​នេះ៕

ពលរដ្ឋ​នៅ​កំពត​ត្រៀម​តវ៉ា​ជា​ថ្មី​ពី​បញ្ហា​វៀតណាម​លួច​ចូល​នេសាទ​ក្នុង​សមុទ្ទ​​ខ្មែរ

ដោយ អ៊ុក សាវបូរី
2009-10-24
​វិទ្យុ​អាស៊ីសេរី

ប្រជា​នេសាទ​ខេត្ត​កំពត​ជា​ច្រើន​រយ​នាក់​ត្រៀម​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​ជា​ថ្មី​ទៀត នៅ​គ្រា​ដែល​ការ​សន្យា​របស់​មន្ត្រី​ខេត្ត​និង​មន្ត្រី​ជលផល​មិន​ទាន់​អាច​បង្ក្រាប​បទ​ល្មើស​នេសាទ​ឆ្លង​សមុទ្ទ​របស់​ក្រុម​នេសាទ​វៀតណាម​បាន។

អ្នក​លក់​ដូរ​តាម​ទូក​ជា​ជនជាតិ​វៀតណាម នៅ​ក្នុង​ខែត្រ​ពោធិ៍សាត់។ (RFA/Ouk Savborey)

អ្នក លក់ ដូរ តាម ទូក ជា ជនជាតិ វៀតណាម នៅ ក្នុង ខែត្រ ពោធិ៍សាត់។ (RFA/Ouk Savborey)

តំណាង​អ្នក​នេសាទ​ខ្មែរ​ឈ្មោះ លោះ លី ថ្លែង​ថា ក្រោយ​ពី​ពួក​គាត់​ច្រើន​រយ​នាក់​នាំ​គ្នា​តវ៉ា​នៅ​សាលា​ខេត្ត​កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​តុលា សុំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​ទប់​ស្កាត់​ទូក​នេសាទ​ធំៗ​របស់​វៀតណាម​ចូល​មក​លួច​នេសាទ​ក្នុង​សមុទ្ទ​ខ្មែរ​មក ពួក​គាត់​មិន​ទាន់​ឃើញ​ការ​ថយ​ចុះ​សកម្មភាព​លួច​នេសាទ​ក្នុង​សមុទ្ទ​ខ្មែរ​របស់​ទូក​វៀតណាម​នោះ​ទេ មាន​តែ​បង្កើន​ទូក​កាន់​តែ​ច្រើន​ជាង​មុន។

លោក លោះ លី បន្ត​ថា ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​សាលា​ខេត្ត​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ជួយ​ទប់​ស្កាត់​ទូក​វៀតណាម​ឲ្យ​បាន។

លោក លោះ លី បាន​បញ្ជាក់​ថា ៖ «ទូក​របស់​គេ​មក​ដល់​ដែន​ដី​របស់​យើង ជិតៗ​ឆ្នាំង​បាយ​របស់​យើង​ហើយ។ គ្មាន​សល់​អី​ទេ យើង​នេះ​ពិបាក​ខ្លាំង​ណាស់ មាន​តែ​រក​បាយ​មិន​ចង់​បាន មាន​លុយ​ឯ​ណា​បង់​ឲ្យ​ជលផល។ មិន​ដឹង​ធ្វើ​អី​ទេ​ឥឡូវ មាន​តែ​រក​មួយ​ពេល​គិត​មួយ​ពេល​តែ​ប៉ុណ្ណឹង ហើយ​ដល់​គេ​មិន​ដោះស្រាយ​ឲ្យ យើង​គិត​ថា នាំ​គ្នា​ឡើង​ទៅ​សាលា​ខេត្ត​ឲ្យ​គេ​ដោះស្រាយ​ឲ្យ​មួយ​សា​ទៀត»។

ប្រជា​នេសាទ​ម្នាក់​ទៀត​នៅ​ឃុំ​ត្រើយកោះ​បន្ត​ថា ពួក​គាត់​ជិត​ដាច់​ខ្យល់​ហើយ ខ្មែរ​អ៊ិស្លាម​គ្មាន​ដី​បង្ក​បង្កើន​ផល​ទេ រំពឹង​របរ​នេសាទ ប៉ុន្តែ​ផល​សមុទ្ទ​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ពី​ក្រុម​នេសាទ​ខុស​ច្បាប់​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មក​លួច​អូស​យក​កូន​ក្តាម ខ្យង មឹក បង្គា ត្រី​ធំ​តូច នាំ​ឲ្យ​អ្នក​នេសាទ​ខ្មែរ​មិន​អាច​រក​ប្រាក់​បង់​ពន្ធ​រដ្ឋ​១​ឆ្នាំ ៤៣​ម៉ឺន​៣​ពាន់​រៀល សម្រាប់​នេសាទ​១​ឆ្នាំ​បាន​ទេ។ ពួក​គាត់​នឹង​នាំ​គ្នា​ឡើង​ទៅ​សុំ​តំណាង​រាស្ត្រ​ជួយ​អន្តរាគមន៍ ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​នៅតែ​ព្រងើយ​កន្តើយ​មិន​បង្ក្រាប​ទូក​វៀតណាម​ចូល​មក​នេសាទ​សេរី​ក្នុង​សមុទ្ទ​ខ្មែរ​នោះ។

ប្រជា​នេសាទ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ដល់​ពេល​យើង​ឡើង​ទៅ​ឲ្យ​គេ​ដោះស្រាយ​ហ្នឹង ឥឡូវ​ហ្នឹង​អូស​គូ​ក៏​កាន់តែ​ច្រើន ចូល​ដល់​ខាង​តែម្ដង… ហើយ​បើ​ថា ទៅ​ម្ដង​ហ្នឹង​គេ​មិន​ដោះស្រាយ មាន​តែ​ឡើង​ទៅ​ដល់​សភា​ទៀត»។

អភិបាល​រង​ខេត្ត​កំពត លោក ហេង វុត្ថា មាន​ប្រសាសន៍​ថា ៖ «ខាង​ជលផល​គេ​រាយការណ៍​ជូន​ខ្ញុំ​អ៊ីចេះ​ថា ក្រុម​នេសាទ​ហ្នឹង​ទម្លាប់ ឥឡូវ​គេ​បង់​លុយ​សម្រាប់​នេសាទ​ហ្នឹង​ណា៎ ហើយ​គាត់​ចេះ​តែ​លើក​រឿង​ហេតុ​ផល​អី​ចេះ​អីចុះៗ​មក ដើម្បី​កុំ​ឲ្យ​គេ​ទារ​ពន្ធ​គាត់»។

តំណាង​រាស្ត្រ​ខេត្ត​កំពត លោក សាឡេះ សេន មាន​ប្រសាសន៍​ថា កាល​លោក​ធ្វើ​ជា​អភិបាល​រង​ខេត្ត​កំពត លោក​បាន​ដឹង​ថា ទូក​វៀតណាម​លួច​ចូល​មក​នេសាទ​ក្នុង​សមុទ្ទ​ខ្មែរ​ម្តងម្កាល​ដែរ។ លោក​នឹង​អន្តរាគមន៍​ទៅ​សាលា​ខេត្ត​កំពត​ឲ្យ​ជួយ​ទប់​ស្កាត់​ទូក​វៀតណាម​ឆ្លង​មក​លួច​នេសាទ​ខុស​ច្បាប់​នោះ។

លោក សាឡេះ សេន បាន​មាន​ប្រសាសន៍​ថា ៖ «កាល​មុន​ចេះ​តែ​ឮ​ដែរ​ហ្នឹង… កាល​ពី​ខ្ញុំ​នៅ​នោះ។ ខ្ញុំ​ឡើង​មក​នេះ​ផុត​ហើយ ចាំ​មើល​ខ្ញុំ​ពិភាក្សា…»។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន ថ្លែង​ថា ប្រជា​នេសាទ​ខ្មែរ​បាន​តវ៉ា​រឿង​នេះ​ច្រើន​ដង​និង​ច្រើន​ឆ្នាំ​មក​ហើយ​ពី​ការ​លួច​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ដែល​គួរតែ​អភិបាល​ខេត្ត​កំពត​លើក​សំណើ​នេះ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ។

អ្នកស្រី​ថា ច្រើន​ឆ្នាំ​មុន​មន្ត្រី​ជលផល​បាន​ការពារ​ដែន​សមុទ្ទ​ខ្មែរ ហើយ​ត្រូវ​ពួក​អ្នក​នេសាទ​វៀតណាម​និង​សមត្ថកិច្ច​វៀតណាម​បាញ់​សម្លាប់ និង​ចាប់​យក​ទៅ​ដាក់​គុក​នៅ​ប្រទេស​វៀតណាម​ទៀត​ផង៕

សម រង្ស៊ី ចោទ​ថា​អាជ្ញាធរ​នៅ​ស្វាយរៀង​ព្យាយាម​រារាំង​មិន​ឲ្យ​ហែ​កឋិន

ដោយ សុខ សេរី
2009-10-24
វិទ្យុ​អាស៊ីសេរី

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថៃ្ង​២៤ តុលា​នេះ បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ព្យាយាម​រារាំង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ដង្ហែ​ក្បួន​បុណ្យ​កឋិនទាន​ចូល​ក្នុង​វត្ត​អង់រំដេញ​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ថៃ្ង​២៥ តុលា​ខាង​មុខ​នេះ ដោយ​មាន​ការ​គំរាម​និង​ណែនាំ​ព្រះ​សង្ឃ​និង​តា​អាចារ្យ​មិន​ឲ្យ​ទទួល​យក​បុណ្យ​កឋិនទាន​នោះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សមរង្ស៊ី។ (RFA Photo)

លោក សម រង្ស៊ី ប្រធាន គណបក្ស សមរង្ស៊ី។ (RFA Photo)

ប៉ុន្តែ​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​គឺ​ខុស​ពី​ការ​ពិត។

លោក សម រង្ស៊ី ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ព្យាយាម​រារាំង​នោះ​គឺ​ជា​ទង្វើ​រើសអើង​ធ្ងន់ធ្ងរ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «គណបក្ស​សមរង្ស៊ី​រៀបចំ​ធ្វើ​បុណ្យ​កឋិន​មួយ សូត្រ​មន្ត​ថ្ងៃ​២៤ ហើយ​ថ្ងៃ​២៥ នឹង​ដង្ហែ​ទៅ​វត្ត​មួយ​ស្ថិត​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ មាន​អាជ្ញាធរ​នៅ​ទី​នោះ​បាន​ទៅ​គំរាម​កំហែង​ព្រះ​សង្ឃ គំរាម​កំហែង​ពុទ្ធ​បរិស័ទ ហាម​កុំ​ឲ្យ​ទទួល​កឋិន​របស់ សម រង្ស៊ី។ ទង្វើ​បែប​នេះ​មិន​សមរម្យ​ទាល់​តែ​សោះ ពីព្រោះ​យើង​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា យើង​ទៅ​វត្ត យើង​ធ្វើ​បុណ្យ ធ្វើ​ទាន ហែ​កឋិន គឺ​អត់​ប្រកាន់​ថា​គណបក្ស​ណាៗ​ទេ រឿង​នយោបាយ​ជា​រឿង​មួយ រឿង​សាសនា​ជា​រឿង​មួយ​ទៀត ហើយ​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា យើង​អាច​ធ្វើ​បុណ្យ ធ្វើ​ទាន ពេល​ណា​ក៏​បាន ទី​កន្លែង​ណា​ក៏​បាន អ្នក​ចូលរួម​មក​ពី​ណា​មក​ចូលរួម​ក៏​បាន​ដែរ»។

លោក​បាន​បញ្ជាក់​ថា លោក​នឹង​ដង្ហែ​ក្បួន​កឋិន​ទាន​នោះ​តាម​ការ​គ្រោង​ទុក​នៅ​ថៃ្ង​ទី​២៥ តុលា ចុង​សប្តាហ៍​នេះ។

លោក គឹម ម៉ៅ ជា​មេ​ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​សម្រាប់​ការ​ធ្វើ​បុណ្យ​កឋិន​ទាន​នោះ ៖ «គេ​អនុញ្ញាត​ហើយ​តើ! គេ​ឲ្យ​ធ្វើ​បុណ្យ​តើ!»។

សុខ សេរី ៖ អ៊ីចឹង​មិន​បាន​រារាំង​ទេ? គឹម ម៉ៅ ៖ បាទៗ។

អភិបាល​ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​គឺ​ខុស​ពី​ការ​ពិត។ អាជ្ញាធរ​បាន​អនុញ្ញាត​កឋិន​នោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ហើយ ៖ «ឲ្យ​ច្បាប់​ហើយ​តើ!»។

សុខ សេរី ៖ ចុះ​ឮ​សូរ​ថា មាន​ការ​គំរាម​មិន​ឲ្យ​ព្រះ​សង្ឃ​ទទួល​យក​អង្គ​កឋិន​គណបក្ស​សមរង្ស៊ី។ រឿង​នេះ​ពិត​ឬ​ទេ? អភិបាល​ស្រុក​ចន្រ្ទា ៖ អត់​មាន​ទេ។ ខ្ញុំ​ស៊ីញ៉េ​សំបុត្រ​បុណ្យ​ឲ្យ​រួច​ហើយ​តើ! ខ្ញុំ​ស៊ីញ៉េ​ឲ្យ​តាំង​ពី​ថ្ងៃ​មុន។

លោក ង៉ែត ណារ៉ា ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ឈ្មោះ​ថា អាដហុក នៅ​ក្នុង​ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​នៅ​មូលដ្ឋាន​មាន​ការ​តឹងតែង។

លោក ង៉ែត ណារ៉ា បាន​ឲ្យ​ដឹង​ថា ៖ «មាន​ការ​ត្បិត​ត្បៀត​ក្នុង​ខេត្ត​នេះ ហើយ​មាន​លក្ខណៈ​តឹងតែង​ណាស់ ព្រោះ​ស្ថានភាព​មួយៗ​ហ្នឹង គេ​មិន​បាន​យល់​អំពី​តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទេ គេ​យល់​និន្នាការ​នយោបាយ និន្នាការ​បក្ស ដាក់​ខ្លួន​វិញ។ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​បង្រៀន​វគ្គ​សហគមន៍ ឬ​ក៏​បង្រៀន​ប្រជាពលរដ្ឋ​ហ្នឹង ខ្ញុំ​ឃើញ​ថា អាជ្ញាធរ​មួយចំនួន​មាន​លក្ខណៈ​ត្បិត​ត្បៀត មាន​លក្ខណៈ​តឹងតែង​ក្នុង​ការ​បង្រៀន​ហ្នឹង»។

គណបក្ស​សមរង្ស៊ី​មាន​គម្រោងការ​ដង្ហែ​បុណ្យ​កឋិន​ទាន​នោះ​នៅ​ថៃ្ង​អាទិត្យ ទី​២៥ ខែ​តុលា ចុង​សប្តាហ៍​នេះ ដែល​ប្រភព​ពី​មន្រ្តី​ខុទ្ទការល័យ​របស់​គណបក្ស​ប្រឆាំង​នេះ​បាន​ឲ្យ​ដឹង​ថា នឹង​មាន​តំណាង​រាស្រ្ត​ចំនួន​២៦​នាក់ សមាជិក​ព្រឹទ្ធ​សភា និង​សកម្មជន​គាំទ្រ​គណបក្ស​ជា​ច្រើន​នាក់​នឹង​ចូលរួម៕

ក្រសួង​យុត្តិធម៌​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​អនុ​ប្រធាន​តុលាការ​ខែត្រ​រតនគិរី

ដោយ រដ្ឋា វីសាល
2009-10-24
​វិទ្យុ​អាស៊ីសេរី

ក្រុម​មន្ត្រី​អធិការកិច្ច​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា​បាន​បើក​ការ​ស៊ើប​អង្កេត​រួច​ហើយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​របស់​លោក ថោ សារ៉ន អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី ដែល​ត្រូវ​បាន​ចោទ​ថា​ធ្វើ​ឲ្យ​ប្រាស​ចាក​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ​ចៅក្រម។

០៧-តុលា-០៩: របង​ដែល​លោក ថោ សារ៉ន អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី ជួល​កម្មករ​មក​បោះ​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ នៅ​ចំណុច​ទួលទទេង ភូមិ​៣ វាល​ឆ្កែ​ហត់ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូនមុំ។ (RFA/Ratha Visal)

០៧-តុលា-០៩: របង ដែល លោក ថោ សារ៉ន អនុ ប្រធាន តុលាការ ខេត្ត រតនគិរី ជួល កម្មករ មក បោះ ហ៊ុមព័ទ្ធ យក ដី រដ្ឋ នៅ ចំណុច ទួលទទេង ភូមិ ៣ វាល ឆ្កែ ហត់ ឃុំ ត្រពាំង ក្រហម ស្រុក កូនមុំ។ (RFA/Ratha Visal)

ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ទី​២១ ខែ​តុលា ឆ្នាំ​២០០៩ ក៏​ប៉ុន្តែ​ពុំ​មាន​លទ្ធផល​ណា​មួយ​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

លោក ព្រំ សក្រា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ដែល​ដឹកនាំ​ការ​ស៊ើប​អង្កេត មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​តុលា ឆ្នាំ​២០០៩ ថា ៖ «ដូច​តែ​វិទ្យុ​អាស៊ីសេរី​អ៊ីចឹង ចាំ​តែ​មើល​តាម​ហ្នឹង។ ឥឡូវ​ខ្ញុំ​កំពុង​ធ្វើ​របាយការណ៍»។

ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ព្រះ​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០០៩ បាន​ឡាយ​ព្រះហត្ត​លេខា​លើ​ព្រះ​លិខិត​មក​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​លិខិត​ទូល​ថ្វាយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជាមួយ​នឹង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​តួនាទី​ជា​ចៅក្រម​ស៊ើប​អង្កេត​របស់​លោក ថោ សារ៉ន នៅ​គ្រប់​ករណី​ទាំងឡាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដណ្តើម​ដី​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី ដោយ​ក្រុមហ៊ុន​ឌីអឹមហ្គ្រូប។

លោក ថោ សារ៉ន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្តារ​ជុំវិញ​ការ​ស៊ើប​អង្កេត​មក​លើ​រូប​លោក​ទេ ៖ «ជា​កិច្ចការ​ផ្ទៃ​ក្នុង ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា ៖ «យើង​សង្ឃឹម​ថា នឹង​ឈាន​ទៅ​ដល់​ការ​រក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ព្នង ជនជាតិ​ដើម​ភាគ​តិច រួម​នឹង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​រង​នូវ​ការ​គំរាម​កំហែង»។

លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា អាដហុក មាន​ប្រសាសន៍​ដែរ​ថា ៖ «គួរតែ​ធ្វើ​ដូច្នេះ​ជា​ទៀងទាត់​ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​លេច​ឮ​នូវ​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ»។

មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​និង​អង្គការ​លីកាដូ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៩ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ផ្តោត​ទៅ​លើ​ទង្វើ​មិន​ត្រឹមត្រូវ​របស់​លោក ថោ សារ៉ន រួម​មាន បាន​ស្នើសុំ​ដី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នក​ភូមិ​ជនជាតិ​ដើម​ទំពួន​ដែល​បាន​ឃុំ​ខ្លួន​ដោយសារ​ការ​ប្រឆាំង​និង​តវ៉ា​ការ​ដណ្តើម​ដី​ដោយ​ក្រុមហ៊ុន​ឌីអឹមហ្គ្រូប, ធ្វើ​ឱសានវាទ​ឲ្យ​លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ចាក​ចេញ​ពី​ខេត្ត​រតនគិរី ឬ​ប្រឈម​មុខ​នឹង​ការ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ភេរវកម្ម​ដោយសារ​បាន​គាំទ្រ​អ្នក​ភូមិ, ប្រើប្រាស់​រថយន្ត​ដែល​រឹប​អូស​បាន​ដោយ​ប៉ូលិស​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​ករណី​ប្លន់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់, គំរាម​ចាប់​ខ្លួន​និង​ចោទ​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និង​អ្នក​សារពត៌មាន​ពី​បទ​ញុះញង់​ឬ​សម​គំនិត​ញុះញង់, មាន​ឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ទំហំ​៣​ហិតារ​ដែល​ជា​កម្មសិទ្ធិ​របស់​ជន​ជាប់​ចោទ​ក្នុង​រឿង​ក្តី​បង្ក​របួស​ស្នាម និង​បាន​ហ៊ុម​ព័ទ្ធ​យក​ដី​តំបន់​ព្រៃ​ឈើ​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​នា​ពេល​ចុង​ក្រោយ​នេះ សមាគម​អាដហុក​បាន​រក​ឃើញ​សេចក្តី​ចោទ​ប្រកាន់​លោក​ពី​បទ​ដឹកនាំ​ធ្វើ​ឯកសារ​ឲ្យ​អ្នក​ភូមិ​ប្តឹង​មន្ត្រី​អាដហុក​និង​អ្នក​សារព័ត៌មាន៕

កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​យក​ពលករ​ខ្មែរ​៣.៥០០​នាក់​បន្ថែម​ទៀត

ដោយ មណ្ឌលកែវ
2009-10-24
​វិទ្យុ​អាស៊ីសេរី

ប្រទេស​កូរ៉េ​នឹង​ទទួល​ពលករ​ខ្មែរ​ចំនួន​៣.៥០០​នាក់​បន្ថែម​ទៀត​ឲ្យ​ទៅ​ធ្វើ​ការ ចំណែក​កម្មការិនី​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​និង​ស្រី្ត​ខ្មែរ​ដែល​បាន​រៀបការ​ជាមួយ​បុរស​កូរ៉េ​នឹង​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​នៃ​ប្រទេស​នេះ។

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ (AFP Photo)

កម្មករ កាត់ ដេរ នៅ ក្នុង រោងចក្រ មួយ ក្នុង ទីក្រុង ភ្នំពេញ។ (AFP Photo)

អនុ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​លើក​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​ជំនួប​កំពូល​រវាង​លោក​និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ តុលា។

លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «ឯកឧត្ដម​ប្រធានាធិបតី លី ម្យុងបាក់ (Lee Myung-bak) ហ្នឹង លោក​លើក​ឡើង​នៅ​ចំពោះ​មុខ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ្នឹង គឺ​ថា រដ្ឋាភិបាល​កូរ៉េ​សម្រេច​បង្កើន​ទទួល​ពលករ​កម្ពុជា​យើង​បន្ថែម​៣.៥០០​នាក់​ទៀត ដែល​ចំនួន​ហ្នឹង​ឡើង​ដល់​៩.០០០​នាក់។ ទី​២ គឺ​រដ្ឋាភិបាល​កូរ៉េ​ស្វាគមន៍​ទទួល​កម្មការិនី​កម្ពុជា​ដែល​ចង់​ធ្វើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ គឺ​រដ្ឋាភិបាល​កូរ៉េ​ស្វាគមន៍​ទទួល។ ទី​៣ គឺ​រដ្ឋាភិបាល​កូរ៉េ​នឹង​យក​ចិត្ត​ទុក​ដាក់​ការពារ​តាម​ច្បាប់​កូរ៉េ​ចំពោះ​ស្ត្រី​កម្ពុជា​ណា​ដែល​បាន​រៀបការ​ជាមួយ​បុរស​កូរ៉េ​ដោយ​ស្រប​ច្បាប់»។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ហោ ណាំហុង មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​២២ តុលា ក្រោយ​ពេល​ចេញ​ពី​កិច្ច​ជំនួប​កំពូល​នោះ​ដែរ​ថា ដើម្បី​ឆ្លើយ​តប​ចំពោះ​ទឹក​ចិត្ត​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​សន្យា​ថា នឹង​ផ្តល់​ទិដ្ឋាការ​រយៈពេល​វែង​ចំពោះ​ពលរដ្ឋ​កូរ៉េ​ដែល​មាន​បំណង​ធ្វើ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា។

លោក ហោ ណាំហុង បាន​ថ្លែង​ថា ៖ «កម្ពុជា​យើង​យល់ព្រម​ឲ្យ​ទិដ្ឋាការ​មួយ​ឆ្នាំ​សម្រាប់​ទេសចរ​កូរ៉េ ដោយសារ​ទេសចរ​កូរ៉េ​សព្វថ្ងៃ​ជា​ទេសចរ​លំដាប់​ថ្នាក់​ទី​១ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ទេសចរ​កូរ៉េ​មក​កម្ពុជា​ឲ្យ​ច្រើន​ដង»។

អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​គឺ​លោកស្រី ជា វណ្ណាត បាន​សរសើរ​ផងដែរ​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា ជា​ប្រទេស​មួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​នាំ​ពលករ​ឲ្យ​ចូល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ខ្លួន ប៉ុន្តែ​លោកស្រី​សម្ដែង​ពី​ក្តី​កង្វល់​ចំពោះ​យន្តការ​ក្នុង​ការងារ​នាំ​ពលករ​ចេញ​របស់​កម្ពុជា​ថា ហាក់​មិន​ទាន់​ប្រសើរ​នៅ​ឡើយ។

លោកស្រី ជា វណ្ណាត បាន​មាន​ប្រសាសន៍​ថា ៖ «រដ្ឋាភិបាល​គួរតែ​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ជា​យន្តការ​មួយ ថា​អ្នក​ហ្នឹង​ឯង​ត្រូវ​បាន​ឆ្លង​កាត់​ការ​សិក្សា​រៀន​សូត្រ​ស្វែង​យល់​ពី​ប្រទេស​កូរ៉េ»។

ប្រធាន​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា លោក អន ប៊ុនហាក់ មាន​ប្រសាសន៍​ថា ទីផ្សារ​ពលករ​នៅ​កូរ៉េ​មាន​ប្រទេស​ចំនួន​១០​ប្រកួត​ប្រជែង ប៉ុន្តែ​ពលករ​ខ្មែរ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ដោយ​ហេតុ​ថា ពលករ​ខ្មែរ​ត្រូវ​បាន​អ្នក​វិនិយោគ​ក៏​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​និង​សហគ្រាស​ធំៗ​បាន​ទទួល​ស្គាល់​ពី​សមត្ថភាព ភាព​អំណត់ និង​ចេះ​តស៊ូ​រាល់​ឧបសគ្គ។ កត្តា​ទាំង​នេះ​ហើយ​ដែល​ញ៉ាំង​ឲ្យ​ក្រុមហ៊ុន​នានា​នៃ​ប្រទេស​កូរ៉េ​ងាក​មក​ជ្រើសរើស​ពលករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ជា​បន្ត​បន្ទាប់​នោះ៕

ថៃ​មួយ​ក្រុម​ព្រួត​គ្នា​វាយ​កម្មករ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ខែត្រ​ស្រះកែវ

ដោយ សុផល មុន្នី
2009-10-24
​វិទ្យុ​អាស៊ីសេរី

កម្មករ​ខ្មែរ​ស៊ីឈ្នួល​កាប់​ជ្រូក​ឲ្យ​ថៅកែ​ថៃ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ថៃ បន្ទាប់​ពី​រង​របួស​ធ្ងន់​ដោយសារ​ក្រុម​ជន​អន្ធពាល​ថៃ​ស្ទាក់​ផ្លូវ​យក​ដប​ស្រា​ព្រួត​គ្នា​វាយ នៅ​លើ​កំណាត់​ផ្លូវ​មួយ​ជិត​អគារ​ធនាគារ​កណ្តាល ស្រុក​អារ៉ាញ់ប្រាថេត ខេត្ត​ស្រះកែវ​ថៃ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ។

ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​តុលា ថា នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែ​តុលា ជន​រង​គ្រោះ​ឈ្មោះ កុសល អាយុ​២៤​ឆ្នាំ និង​ជនជាតិ​ថៃ​ម្នាក់​ទៀត​ជា​កម្មករ​កាប់​ជ្រូក​ឲ្យ​ថៅកែ​ថៃ ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ធ្វើការ​ដល់​ពាក់​កណ្តាល​ផ្លូវ​ជិត​អគារ​ធនាគារ​មួយ​នៅ​កណ្តាល​ទីក្រុង​អារ៉ាញ់ប្រាថេត ស្រាប់​តែ​ថៃ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៧​នាក់​ជិះ​ម៉ូតូ​ស្ទាក់​ពី​មុខ ហើយ​ព្រួត​គ្នា​វាយ​ដោយ​មិន​ដឹង​ពី​មូលហេតុ ៖ «ថៃ​ហ្នឹង​វា​គុំ​អ្នក​ដែល​លួច​ទូរស័ព្ទ​វា ប៉ុន្តែ​បង​ខ្ញុំ​ឌុប​អា​ថៃ​មួយ​ទៀត​ពាក់​អាវ​ដូច​អា​វ៉ៃ​វា​យក​ទូរស័ព្ទ ដល់​ទៅ​វា​ថា អា​ណា​ពាក់​អាវ​ពណ៌​ហ្នឹង​វា​វ៉ៃ​ទាំង​អស់។ ដល់​ពេល​វា​មក វា​វ៉ៃ​ថៃ​មុន ហើយ​បង​ខ្ញុំ​ក៏​ឃាត់ អត់​ដឹង​គេ​នៅ​ពី​ក្រោយ​ទេ គេ​ដើរ​មក​គេ​ដាក់​ផូសៗ​បណ្តោយ»។

ប្រភព​បន្ត​ថា កុសល បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ស្រុក​អារ៉ាញ់ នា​ថ្ងៃ​ទី​២១ ខែ​តុលា ដោយសារ​របួស​ធ្ងន់​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​មិន​អាច​សង្គ្រោះ​បាន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ធ្វើ​បុណ្យ​នៅ​ភូមិ​និម្មិត សង្កាត់​និម្មិត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​១២ នា​ថ្ងៃ​ទី​២២ ខែ​តុលា។

ពៅ ចំរើន ឪពុក​ជន​រង​គ្រោះ​បាន​ស្នើ​ឲ្យ​ភាគី​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់ និង​ទារ​សំណង​ចំពោះ​ការ​ស្លាប់​កូន​របស់​ខ្លួន។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​២២ តម្រួត​ថៃ​បាន​ហៅ​លោក​ឲ្យ​ទៅ​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជន​សង្ស័យ​នៅ​ក្នុង​ទឹក​ដី​ថៃ​សម្រួល​គ្នា ក្រោយ​ពី​ថៃ​៣​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បាន។

មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ថៃ​និង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ។

លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង សញ្ញាតិ​ថៃ ដើម​កំណើត​ខ្មែរ និង​ជា​ភរិយា​នាយ​ឧត្តមសេនីយ៍​យោធា​ថៃ​ម្នាក់​នៅ​ស្រុក​អារាញ់​ប្រាថេត បាន​ចាត់ទុក​ជន​សង្ស័យ​ថៃ​ទាំង​នោះ​ថា​ជា​ក្រុម​ចោរ​ប្លន់ ៖ «ពួក​ថៃ​ហ្នឹង​ភាគ​ច្រើន​ចោរ ករណី​អ៊ីចឹង​ខ្មែរ​យើង​ព្រហើន ទៅ​ណា​អត់​គ្នា​ទេ ម្នាក់​ឯង​ម៉ង់ៗ»។

លោក​ឧត្តមសេនីយ៍ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ជំរុញ​ឲ្យ​ភាគី​ថៃ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ស៊ុម ចាន់គា មន្ត្រី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​បាន​អំពាវនាវ​ឲ្យ​ថៃ​ចេះ​អត់​ឱន គោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​មនុស្ស​ជាតិ​ដូច​គ្នា​កុំ​បង្ក​អរិភាព។

លោក ស៊ុម ចាន់គា បាន​បញ្ជាក់​ថា ៖ «ថៃ​គួរតែ​មាន​ការ​អត់​ឱន មិន​គួរ​ណា​ប្រើ​ហិង្សា​អី​អាក្រក់ អាក្រី​ដល់​អ៊ីចឹង​ទេ»។

ជា​រឿយៗ​ពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​សង្កេត​ឃើញ​ថា បាន​រង​គ្រោះ​ជា​បន្ត​បន្ទាប់ ទាំង​ការ​វាយ​ដំ ការ​បាញ់​ប្រហារ​ពី​សំណាក់​ភាគី​ថៃ ដោយសារ​ការ​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​ទាំង​ស្រប​ច្បាប់​ឬ​មិន​ស្រប​ច្បាប់ ប៉ុន្តែ​ករណី​ព្រហ្មទណ្ឌ​ដែល​បង្ក​ឡើង​ដោយ​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ គេ​មិន​ឃើញ​មាន​ជន​ល្មើស​ថៃ​ណា​ត្រូវ​បាន​ផ្តន្ទា​ទោស​នោះ​ឡើយ៕

កម្ពុជា​នឹង​មិន​ធ្វើ​បត្យាប័ន​តាម​សំណើ​ថៃ​ក្នុង​ករណី ថាក់ស៊ីន

ដោយ គឹម ពៅ
2009-10-24
​វិទ្យុ​អាស៊ីសេរី

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នូវ​ជំហរ​របស់​ខ្លួន​នៅ​ថ្ងៃ​២៣ តុលា ថា​នឹង​មិន​ធ្វើ​បត្យាប័ន​តាម​សំណើ​ជា​យថា​ហេតុ​របស់​ថៃ​ទេ​ក្នុង​ករណី​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន សម្រេច​ចិត្ត​មក​ស្នាក់​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

និយាយ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​ផ្លូវការ​មួយ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៦។ (AFP/TANG CHHIN SOTHY)”]អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] និយាយ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​ផ្លូវការ​មួយ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៦។ (AFP/TANG CHHIN SOTHY)

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ភាគី​កម្ពុជា​មាន​សិទ្ធិ​នៅ​ក្នុង​បញ្ហា​នេះ ហើយ​ការ​ទទួល​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) មិន​មាន​អ្វី​បំផ្លាញ​ទៅ​ដល់​ចំណង​ការទូត​រវាង​ខ្មែរ​និង​ថៃ​ឡើយ ដោយសារ​តែ​ការ​ទទួល​ស្វាគមន៍​នោះ​នឹង​ធ្វើ​ឡើង​តាម​លក្ខណៈ​គុណធម៌​ក្នុង​នាម​មិត្ត​ភ័ក្តិ​ចាស់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «ក៏​ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ជំហរ​ច្បាស់​ក្នុង​ការ​បកស្រាយ​នូវ​បត្យាប័ន​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី ក៏​ដូច​ជា​ប្រទេស​ឯករាជ្យ​និង​អធិបតេយ្យ រក្សា​សិទ្ធិ​ក្នុង​ការ​សម្រេច​តាម​អ្វី​ដែល​បាន​និយាយ​គ្នា​ថា ថាក់ស៊ីន ដែល​ត្រូវ​ទម្លាក់​ចោល​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ហ្នឹង នឹង​អាច​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ​ឬ​ក៏​អាច​ស្នាក់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​កិត្តិយស ហើយ​ចំណុច​ទី​២​ហ្នឹង គឺ​ប្រសាសន៍​របស់​សម្ដេច​តេជោ លោក​គ្រាន់​តែ​ប្រើប្រាស់​គុណធម៌ ការ​គោរព​នូវ​មិត្តភាព… ហើយ​ខ្ញុំ​ជឿ​ថា មិន​មែន​ជា​អរិភាព​ទេ​រវាង​កម្ពុជា​និង​ថៃ»។

សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​និយាយ​ប្រាប់​កាសែត​ថៃ​ក្នុង​ន័យ​ចង់​នាំ​ខ្លួន លោក ថាក់ស៊ីន ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ថា​គេ​នឹង​ធ្វើ​បត្យាប័ន​ជាមួយ​កម្ពុជា បើ​សិន​ជា​លោក ថាក់ស៊ីន ទទួល​យក​សំណើ​របស់​លោក ហ៊ុន សែន។

សេចក្តី​ប្រកាស​ដដែល​នេះ​បាន​បកស្រាយ​អំពី​បត្យាប័ន​ខ្មែរ​ថៃ​ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​រាជ​ក្រម​ចុះ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩៩ បាន​ចែង​ថា ភាគី​ទទួល​សំណើ​មាន​មូលដ្ឋាន​បដិសេធ​ដាច់ខាត​ក្នុង​ការ​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ដូច​ជា ក្នុង​ករណី​បទ​ល្មើស​នយោបាយ និង​ក្នុង​ករណី​ភាគី​ទទួល​សំណើ​មាន​មូលដ្ឋាន​ច្បាស់លាស់​ដើម្បី​សន្មត់​ថា សំណើ​បត្យាប័ន​ធ្វើ​ឡើង​ដោយ​ភាគី​ដាក់​សំណើ​គឺ​មាន​គោល​បំណង​ប្រើ​នីតិ​វិធី​ព្រហ្មទណ្ឌ​ប្រឆាំង​ឬ​អនុវត្ត​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ដែល​ត្រូវ​ចោទ​ប្តឹង។

សេចក្ដី​ថ្លែង​ការណ៍​បាន​និយាយ​ទៀត​ថា ដោយ​យោង​ទៅ​តាម​ចំណុច​ទាំង​ពីរ​នេះ​ដែល​ភាគី​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​បដិសេធ​ចំពោះ​ការ​ធ្វើ​បត្យាប័ន​នោះ​ក្នុង​ករណី​លោក ថាក់ស៊ីន។

ជុំវិញ​ការ​ទទួល​ស្វាគមន៍​លោក ថាក់ស៊ីន អ្នក​នយោបាយ​ខ្មែរ​និង​ក្រុម​សង្គម​ស៊ីវិល​វិញ​បាន​អត្ថាធិប្បាយ​ថា គេ​បារម្ភ​ខ្លាច​តែ​កម្ពុជា​ត្រូវ​គេ​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​ដែល​មិន​រក្សា​ជំហរ​អព្យាក្រឹត​របស់​ខ្លួន នៅ​គ្រា​ដែល​ប្រទេស​ថៃ​កំពុង​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ស្រាប់។

ហ៊ុន សែន៖ ថាក់ស៊ីន អាច​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច បើ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា

ទាក់ទិន​នឹង​ករណី​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដដែល​នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​តុលា ឆ្នាំ​២០០៩​នេះ បាន​ថ្លែង​ថា លោក​នឹង​ប្រគល់​តំណែង​ថ្មី​មួយ​ដល់​លោក ថាក់ស៊ីន ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច ប្រសិន​បើ​លោក ថាក់ស៊ីន សុំ​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ក្នុង​គ្រា​ដែល​លោក​បាន​អញ្ជើញ​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ហួហ៊ីន ប្រទេស​ថៃ ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រវាង​មេ​ដឹកនាំ​ប្រទេស​សមាជិក​សមាគម​អាស៊ាន។

ទីភ្នាក់ងារ​ព័ត៌មាន អាអេហ្វប៉េ (AFP) ផ្សាយ​បន្ត​ឲ្យ​ដឹង​បន្ថែម​ថា ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​មាន​ភាព​តានតឹង​ស្មុគស្មាញ​តាំង​ពី​ឆ្នាំ​២០០៨​មក ដោយ​មាន​បញ្ហា​ទំនាស់​ព្រំដែន ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​តាន​តឹង​ខ្លាំង ចាប់​តាំង​ពី​ដើម​សប្តាហ៍​នេះ​មក នៅ​បន្ទាប់​ពី​ពេល​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​អញ្ជើញ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ឲ្យ​មក​ស្នាក់​នៅ​ក្នុង​ដែន​ដី​នៃ​ប្រទេស​កម្ពុជា​នោះ៕

Hun Sen shows lack of class and tact

Sunday, October 25, 2009
By The Nation

EDITORIAL

Cambodian premier’s provocative remarks won’t help Asean or bilateral relations

You can take the man out of the jungle but you cannot take the jungle out of the man, or so the saying goes. At this moment, that could be said about mercurial Cambodian Prime Minister Hun Sen after the verbal sparring of the last few days.

“Millions of Thai people, the red shirts, support Thaksin [Shinawatra, ex-PM]. Why, as a friend, can’t I support Thaksin? Without the 2006 coup these things would not have happened,” said Hun Sen shortly after arriving in Cha-am for the annual Asean Summit.

Throwing caution and discretion to the wind, the Cambodian leader argued further: “Many people talk about Aung San Suu Kyi in Myanmar [Burma], why not talk about Thaksin? That cannot be referred to as interference.”

Perhaps the Cambodian premier thought he was still leading some Khmer Rouge faction, and did not think that as prime minister of his country there was a need to be considerate to others’ feelings, much less diplomatic protocol.

For a man with nearly three decades of regional experience, one would have thought that he would exhibit better diplomatic manners than what one has seen so far.

His provocative recent statements really ripped at the heart of so many Thais at a time when the country is bogged down with internal strife. One wonders what Hun Sen would have got out of rubbing more salt on open wounds.

Sadly, he has permitted himself to be part of a cheap ploy by fugitive Thaksin Shinawatra to steal the spotlight from a major international event that brought together leaders from 16 Asian and other nations, including India, Australia and New Zealand.

Thaksin had the audacity to tell Prime Minister Abhisit Vejjajiva to show some manners by not putting domestic politics over regional concerns. What else could one expect from Thaksin?

But what is Hun Sen’s motivation? Is he desperate for attention and recognition at an international gathering after being in power for nearly three decades but with nothing much to show for it?

Holding on to power by any means and turning his once war-torn country into his personal playground would not count for much in terms of achievements in this day and age. Under his rule, Cambodia continues to be one of the most corrupt countries in the world. We think the Cambodian people deserve better.

But then again, what else can you expect from a man who is doing his best to obstruct the UN tribunal from putting more members of the murderous Khmer Rouge regime on trial?

Is it because the Cambodian leader does not want the tribunal to reach too far as some of his Cabinet members might be named? After nearly 2 million deaths, a lot of people have blood on their hands, so it seems.

Hun Sen knows better than anyone about realpolitik when he staged a coup in early 1997 that delayed Cambodia’s admission into Asean. Deep down, he still resents Asean and its treatment of his government.

Incidentally, it was the Thai government that was instrumental in helping him and Cambodia’s return to the Asean fold and eventually the grouping’s membership.

Moreover, he should be reminded that the current Thai government came through a parliamentary process, not because of the 2006 coup.

One also wonders what was Hun Sen’s logic in comparing Thaksin with Burmese pro-democracy leader Suu Kyi. Is he bereft of any sense of proportion? Comparing Thaksin to Suu Kyi is an insult to the millions of Burmese people who are suffering at the hands of the ruling junta.

The Asean Summit should have been an occasion to consolidate among members. But instead, it has been sidetracked into trivial personal issues.

General Chavalit Yongchaiyudh, who has a penchant to stir the hornet’s nest, should be condemned for internationalising a domestic issue for his own benefit. Giggling at reporters while talking on the phone with Thaksin, Chavalit showed how puerile he could be, or perhaps how low the former premier and Army chief could stoop. It’s hard to fathom his behaviour, except that desperate situations call for desperate acts.

Perhaps it would be better for Hun Sen to keep his friendship with fugitive Thaksin, and their mutual admiration, in the closet. It could be a case of twisted minds thinking alike.

What he has done is not only harmful to the Thai-Cambodian relationship but also Asean’s reputation and solidarity.

But, maybe, he just doesn’t care.