កូនកំព្រា​ក្នុង​របប​ខ្មែរក្រហម ដកខ្លួន​ចេញពី​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​សាលាក្តី​ខ្មែរក្រហម​

ដោយ : សុខ ភក្តី
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្នំពេញ: កូនកំព្រា​ក្នុង​របប​ខ្មែរក្រហម កញ្ញា សេង ធា​រី បាន​ប្រកាស​ដក​ខ្លួន ចេញពី​ដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​តុលាការ​ខ្មែរក្រហម ចាប់ពី​ពេលនេះ​តទៅ​។ ជា​ការសម្រេចចិត្ត ដែល​ប្រធាន​សមាគម​ជនរងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា បាន​ថ្កោលទោស​តុលាការ​ខ្មែរក្រហម​ថា ជា​តុលាការ មិនបានការ និង​មាន​ជ្រៀត​ជ្រៀត​ដោយ​នយោបាយ​។​

​សេចក្តីប្រកាស​ដូច្នេះ បាន​ធ្វើឡើង តាមរយៈ​សេចក្តីថ្លែងការណ៍​ព័ត៌មាន ជា​ភាសា​អង់គ្លេស ដែល​បាន​ចេញផ្សាយ កាលពី​ព្រលប់ ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១១​។

​កញ្ញា សេង ធា​រី បាន​បញ្ជាក់​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១១​ថា “​ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ហើយ​ថា ខ្ញុំ​អត់​ចង់​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​តុលាការ​ខ្មែរក្រហម​ទៀត​ទេ ពីព្រោះ នេះ​ជា​តុលាការ​ចំអក​ឡ​កលើ​យ និង​ជា​ឆាកកំប្លែង​នយោបាយ ដែល​កំពុង​លេងសើច​ជាមួយ​ការឈឺចាប់​របស់​ខ្ញុំ និង​ជាមួយ​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​ផ្សេងៗ​ទៀត នៅក្នុង​របប​ខ្មែរក្រហម​”​។​

​សេចក្តី​ពិស្តារ​នៃ​ការសម្រេចចិត្ត​របស់​កញ្ញា សេង ធា​រី នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ ក្នុង​សន្និសីទកាសែត នៅផ្ទះ​របស់​កញ្ញា សេង ធា​រី ផ្ទះ​លេខ ២២ B ផ្លូវ​លេខ ៣០២ នា​ម៉ោង ១០ ព្រឹក ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១​។​

​យ៉ាងណាក៏ដោយ លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​មានប្រសាសន៍ថា ការសម្រេចចិត្ត​របស់​កញ្ញា សេង ធា​រី គឺជា​សិទ្ធិ​របស់​គាត់​។ ប៉ុន្តែ​ការដក​ខ្លួន​នោះ នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​ស្វែងរក​យុតិ្ត​ធម៌​របស់​តុលាការ​ខ្មែរក្រហ​ម​ទេ​។ តុលាការ​ខ្មែរក្រហម ដែល​បំពេញ​បេសកកម្ម តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ​។

​រីឯ​ការចោទប្រកាន់ថា សាលាក្តី​ខ្មែរក្រហម មាន​ការជ្រៀតជ្រែក​នយោបាយ​នោះ ត្រូវបាន​លោក នេត្រ ភ​ក្ត្រា បញ្ជាក់ថា គ្រាន់តែ​ជា​ការលើកឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ុណ្ណោះ​៕​

4 ចំលើយ to “កូនកំព្រា​ក្នុង​របប​ខ្មែរក្រហម ដកខ្លួន​ចេញពី​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​សាលាក្តី​ខ្មែរក្រហម​”

  1. ប្រជាពលរដ្ឋខ្មែរបានទទួលរងនូវទុក្ខវេទនាជាច្រើន។ដូចេ្នះសូមអស់លោកមេត្តាអាណិតប្រជាជនផងក្នុងនាមជាមនុស្សដូចជាអស់លោកផងដែរ។

  2. ច្បាប់ជាសំណាញ់ពិងពាងចាប់ជាប់តែរុយនិងមូសតែមិនអាចចាប់សត្វស្ទាំងបានឡើយ
    ឬមានន័យជារបបងការពារអ្នកធំតែជាច្រវាក់ដាក់កអ្នកក្រ។

  3. Justice in Cambodia is depended on Money. The more money someone has, the more opportunity for that person to have justice.

  4. អ្នកដឹកនាំដដែលៗ ទោះបីផ្លាស់ប្តូសង្គម ឲ្យតែមនុស្សដដែលៗនៅក្នុងនយោបាយខ្មែរ វាតែប៉ុណ្ណឹង!។ ធ្លាប់បានរំលឹកម្តងហើយថា តុលាកាខ្មែរក្រហមគ្រាន់តែជាការឡប់ ឡែកាត់ទោសមនុស្សមិនបានការ។ ឃាដករពិតដែលមិនមែនខ្មែរ ត្រូវបានគេធ្វើច្បាប់ រំដោះការពារទុក បើទោះជាបន្តការកាត់ទោសតែខ្មែរគ្នាឯង គ្មានបានផលប្រយោជន៌ទេ។

    ការដកខ្លួនចេញត្រឹមត្រូវ ពួកអ្នកដឹកនាំសព្វថ្ងៃមួយភាគធំ ជាអតិតសមាជិក ខ្មែរក្រហម ។ Good luck Theary

បញ្ចេញមតិ