បណ្ណសារ | ខែវិច្ឆិកា 11, 2011

គណៈកម្មការ​សភា​ម៉ាឡេស៊ី​បើក​ភ្លើងខៀវ​ឲ្យ​កម្ពុជា​ប្តឹង​ករណី​រំលោភ​សិទ្ធិ​ពលករ​ខ្មែរ

ដោយ ទេព សុរ៉ាវី
ថ្ងៃ សុក្រ 11 វិច្ឆិកា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ ទេព សុរ៉ាវី ពី​ភ្នំពេញ (02:08)

ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រើ​ទារុណ​កម្ម​លើ​ពលករ​ខ្មែរ​រហូត​ដល់​ស្លាប់ ជា​មូលហេតុ​ដែល​ធ្វើឲ្យ​រដ្ឋាភិបាលកម្ពុជា​សម្រេច​ផ្អាក​មិន​ឲ្យ​បញ្ជូន​ពលករ​ខ្មែរ ទៅ​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី​ជា​បណ្តោះ​អាសន្ន។ វា​ជា​បទ​បញ្ជា​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ភ័យ​ចំពោះ​ភាព​ល្អក់​កករ​រវាង​ប្រទេស​ទាំង​២ និង​ចាត់​វិធាន​ការ​បន្ទាន់​ធ្វើ​យ៉ាងណា ស៊ើប​អង្កេត​ករណី​នេះ ឲ្យ​បាន​លឿន​បំផុត ។

កម្ពុជា​បានហាមឃាត់​ជា​បណ្តោះ​អាសន្នការ​បញ្ជូន​ពលករខ្មែរ​ទៅ​ម៉ាឡេស៊ី​ (© ស៊ីវ​ ចាន់ណា)

កម្ពុជា បានហាមឃាត់ ជា បណ្តោះ អាសន្នការ បញ្ជូន ពលករខ្មែរ ទៅ ម៉ាឡេស៊ី (© ស៊ីវ ចាន់ណា)

គណៈ​កម្មការ​សភា​ម៉ាឡេស៊ី ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បានសម្រេច​បើក​ភ្លើង​ខៀវ​ដល់ តំណាង​រាស្រ្ត​ក​ម្ពុជា ឲ្យ​ដាក់​លិខិត​ប្តឹង​ជុំ​វិញ​ព័ត៌​មាន​ ស្តី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ឬ​ករណី​​ពលករ​ខ្មែរ​ស្លាប់​នៅ​ម៉ា​ឡេ​ស៊ី ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។ វា​ជា​សញ្ញា​វិជ្ជ​មាន​នៃ​ការ​យក​ចិត្តទុក​ដាក់​ថ្មី​បន្ថែម​ទៀត​របស់​ម៉ា​ឡេ​ស៊ី ចំពោះ​រឿង​អាស្រូវ លេច​ធ្លាយ​ពី​ការ​រំលោភ​សិទ្ធិ​និង​ប្រើ​ទារុណ​កម្ម រហូត​ធ្វើ​ឲ្យ​មាន​ពលករ​ខ្មែរ​ស្លាប់​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី មួរ សុខ​ហួរ តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី ដែល​ទើប​តែ​បញ្ចប់​ទស្សន​កិច្ច​៤​ថ្ងៃ​ នៅ​ទី​ក្រុង គួ​ឡា​ឡំា​ពួរ ​(Kuala Lumpur) ជា​មួយ​មន្រ្តី​អង្គ​ការ​សិទ្ធិ​មនុស្ស​៣​នាក់​ផ្សេង​ទៀត​។

ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ព្រលាន​យន្តអន្តរជាតិភ្នំពេញ នៅ​ព្រឹក​មិញ​នេះ អ្នក​ស្រី មួរ សុខហួរ បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល អ្នក​តំណាង​រាស្រ្ត និង​អង្គ​ការ​សង្គម​ស៊ីវិល​ នៅ​ម៉ា​ឡេ​ស៊ី នឹង​ចាត់​វិធាន​ការ​​ស៊ើប​អង្កេត​លើ​ករណី​ដែល​មាន​ពលករ​ខ្មែរ​ស្លាប់​នៅ​ម៉ា​ឡេ​ស៊ី ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ប្រទេស​នេះ​ និង​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា​។ ប្រធាន​គណៈ​កម្មការ​សភា​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ម៉ា​ឡេ​ស៊ី​ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​រាស្រ្ត​ខ្មែរ​ទាំង​អស់ មាន​សិទ្ធិ​ប្តឹង​ទៅ​សភា​ម៉ាឡេស៊ី​ដោយ​ផ្ទាល់ ​ជុំ​វិញ​ដំណឹង​ផ្សេង​ៗ ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ ឬករណី​ពលករ​ស្លាប់​។ តំណាង​រាស្រ្ត​រូប​នេះ​ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​សមាគម​ក្រុម​ហ៊ុន​នាំ​ពលករ​នៅ​ម៉ាឡេ​ស៊ី ដោយ​សមាគម​បាន​សន្យា​បង្កើត​ប្រព័ន្ធ​តាម​ដាន​ឲ្យ​ច្បាស់​លាស់​ ពី​កាល​បរិច្ឆេទ​នៃ​ការ​ស្នាក់​នៅ​របស់​ពលករ​ និង​ទី​តាំង​ដែល​ពួក​គេ​ត្រូវ​ទៅ​បម្រើ​ការ​ងារ​។

ស្ថានទូត​កម្ពុជា​ ក្នុងប្រទេស​ម៉ាឡេស៊ី​ បាន​រាយការណ៍​ថា ពលករ​ខ្មែរ​នៅ​ម៉ាឡេ​ស៊ី​ចំនួន​១១នាក់​​បានស្លាប់​នៅទីនោះ​ក្នុង​ឆ្នាំនេះ ក្នុងនោះ​ ៩​នាក់​​ជាស្រ្តី​បម្រើ​ការងារ​តាមផ្ទះ។ ​ករណី​នេះ​វា​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​មក​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី តែ​ត្រឡប់​ទៅ​វិញ​ជា​សាក​សព​។

កាលពី​ខែមុន រដ្ឋាភិបាល​កម្ពុជា​​បានប្រកាស​ផ្អាក​បណ្តោះអាសន្ន​ ការបញ្ជូន​ពលករ​បម្រើ​តាមផ្ទះ ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ចំពេល​ដែលមានរឿង​អាស្រូវ​ជាច្រើន ​អំពី​ការ​រំលោភបំពាន​ ដែល​បាន​កើតឡើង​នៅ​ក្រុមហ៊ុន​ជ្រើសរើស​ពលករនៅ​បរទេស និងនៅ​មណ្ឌលបណ្តុះ​បណ្តាល​ពលករ​នៅ​កម្ពុជា​៕

អ្នកស្រី មូរ សុខហួរ នឹង​ប្ដឹង​ក្រុមហ៊ុន​រឿង​ពលករ​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី

ដោយ សុខ សេរី
2011-11-11
​វិទ្យុ​អាស៊ីសេរី

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ គ្រោង​ប្ដឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​សភាជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្នុង​​ខែ​វិច្ឆិកា​នេះ ដើម្បី​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​មួយ ជុំវិញ​ការ​ស្លាប់​របស់​ពល​ការិនី​ខ្មែរ​ចំនួន ៩ នាក់ យ៉ាង​អាថ៌កំបាំង នៅ​​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ ២០១១ នេះ ដោយសារ​គ្មាន​ការ​បញ្ជាក់​អំពី​មូលហេតុ​ជាក់លាក់។

១១-វិច្ឆិកា-២០១១៖ អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ថត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ (RFA/Sok Serey)

១១-វិច្ឆិកា-២០១១៖ អ្នកស្រី មូរ សុខហួរ តំណាង រាស្ត្រ គណបក្ស សម រង្ស៊ី ថត នៅ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។ (RFA/Sok Serey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

អ្នកស្រី មូរ សូខហួរ មាន​ប្រសាសន៍ ប្រាប់​អ្នក​កាសែត នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា នៅ​ពេល​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ​ថា ករណី​ស្លាប់​នេះ គឺ​ជា​រឿង​ធ្ងន់ធ្ងរ មិន​អាច​ទទួល​យក​បាន​ទេ។

អ្នកស្រី មូរ សូខហួរ បញ្ជាក់៖ «ចំណុច​ទី​១ គឺ​នៅ​ក្នុង​ការ​ដក​ហូត​នៃ​ឯកសារ ដែល​ធ្វើ​ឲ្យ​គ្នា​ទៅ​ជា​អ្នក​ជាប់​គុក នៅ​ប្រទេស​ម៉ាឡេស៊ី​ទៅ​វិញ។ ចំណុច​ទី​២ គឺ​នៅ​ក្នុង​ការ​ដក​ហូត​ប្រាក់ខែ។ អ្នក​ខ្លះ​ធ្វើ​ការងារ ១១ ខែ ឬ​២៤ ខែ គឺ​គេ (ក្រុមហ៊ុន) យក (ប្រាក់) រហូត​ដល់ ៩ ខែ ប្រាក់ខែ​ស្ទើរ​តែ​អស់ រួម​ទាំង​រឿង​ប្រាក់ខែ​ហ្នឹង ថៅកែ​មួយ​ចំនួន អត់​ឲ្យ​ប្រាក់ខែ​កាន់​ទេ។ អ្នក​ខ្លះ ជិត​ដល់​ខែ​ឆ្នាំ​ត្រូវ​មក​ផ្ទះ​ហើយ បង្ក​លក្ខណៈ​ដើម្បី​បង្កើត​ឲ្យ​មាន​រឿង​ទៅ មិន​បង់​ប្រាក់​ឲ្យ​គ្នា​វិញ ហើយ​រឿង​ធំ គឺ​រឿង​ការ​រំលោភ​តាម​ផ្លូវកាយ និង​ផ្លូវ​ភេទ»។

អង្គការ​ការពារ​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កំពុង​តែ​ត្រៀម​សហការ​ផ្ដល់​មេធាវី​ប្ដឹង​រឿង​នេះ នៅ​ពេល​សំណុំ​រឿង​ត្រូវ​បាន​ចង​ក្រង​រួច​ហើយ។

លោក​ឧត្ដមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​រឿង​ការ​ស្លាប់​នោះ​ដែរ។ កន្លង​មក អាជ្ញាធរ​បាន​នាំ​ឪពុក​ម្ដាយ​ពល​ការិនី​មួយ​ចំនួន ទៅ​ពិនិត្យ​សាកសព​នៅ​ប្រទេស​ម៉ាឡេស៊ី៖ «ការ​រក​យុត្តិធម៌​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី ពីព្រោះ​វា​ជា​សមត្ថកិច្ច​របស់​គាត់ ដោយសារ​ថា ការ​ស្លាប់​នោះ គឺ​ស្លាប់​លើ​ទឹក​ដី​នៃ​ប្រទេស​ម៉ាឡេស៊ី។ គ្រាន់​យើង​មាន​ការ​ជំរុញ​ឲ្យ​ខាង​ភាគី​ម៉ាឡេស៊ី​នោះ គាត់​រក​ការ​ពិត និង​បើក​ការ​ស៊ើប​អង្កេត​ជា​ដើម»។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា លោក អ៊ន ប៊ុនហាក់ បាន​ទេ នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​ការ​ប្ដឹង​នេះ។

កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ឈ្មោះ យូមែន​រ៉ាយ វ៉ច (Human Rights Watch) បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​សម្រួល​បទ​បញ្ញត្តិ​មួយ​ចំនួន ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​នាំ​ចេញ​ពលករ ទៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​បាន​រក​ឃើញ​ថា មាន​ស្ត្រី​កុមារ​ជា​ច្រើន​ពាន់​នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី និង​នៅ​មណ្ឌល​ហ្វឹកហ្វឺន​នៅ​កម្ពុជា ទទួល​បាន​នូវ​ការ​ការពារ​តិច​តួច​ណាស់​ពី​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។ ពលករ​ទាំង​នោះ រង​ការ​គេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម និង​បោកប្រាស់​គ្រប់​ជំហាន។

សិទ្ធិ​សេរីភាព​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​ត្រូវ​បាន​បិទ និង​គ្មាន​ថ្នាំ​ព្យាបាល នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ។

រហូត​មក​ដល់​ពេល​នេះ មាន​ពលករ​កម្ពុជា​ចំនួន​ប្រមាណ ៥ ម៉ឺន​នាក់ ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នោះ មាន​ពលករ​ចំនួន ៣ ម៉ឺន​នាក់​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​នាំ​ចេញ​ពលករ​សរុប​ចំនួន ៣៤ ក្រុមហ៊ុន នៅ​កម្ពុជា។

ដោយ​ឡែក​ក្រុមហ៊ុន​ឈ្មោះ ធី.អែន.ភី (T&P) បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង​ហើយ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារាចរ​ចុះ​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​ជួញ​ដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។ ប៉ុន្តែ ក្រុមហ៊ុន​ដ៏​ទៃ​ទៀត កំពុង​តែ​ដំណើរ​ការ​ជា​ធម្មតា៕

លោកស្រី មូរ សុខ​ហួរ ប្រកាស​ប្តឹងទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី រឿង​ពលករ​ខ្មែរ​ស្លាប់ ៩ នាក់​

ដោយ : មុនី​រ័ត្ន
ថ្ងៃទី 11 វិច្ឆិកា 2011
CEN

ភ្នំពេញ:​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខ​ហួរ បានប្រកាស​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ក្នុង​រដ្ឋសភា នៃ​ប្រទេស ម៉ាឡេស៊ី ពី​ករណី​ពលករ​ខ្មែរ​ចំនួន ៩ នាក់​បាន​ស្លាប់ នៅ​ម៉ាឡេស៊ី នាពេល​កន្លងមកនេះ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​។ ការប្រកាស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី​បាន​វិលត្រឡប់​ពី​ប្រទេស ម៉ាឡេស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ​នា​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា ២០១១​នេះ​។​

​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី មូរ សុខ​ហួរ នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល ៤ ថ្ងៃ ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១០ វិច្ឆិកា លោកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​សំខាន់ៗ​មានដូចជា អ្នកតំណាងរាស្ត្រ​ចំនួន ៤ គណបក្ស ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ក្នុង​រដ្ឋសភា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ក្រុមហ៊ុន​នាំ​ពលករ​ពី​ប្រទេស​កម្ពុជា​។ ហើយ​ការធ្វើដំណើរ​របស់លោក​ស្រី​ទៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ក្នុង​កិច្ចសហប្រតិបត្តិការ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​បញ្ហា​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស ម៉ាឡេស៊ី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី មូរ សុខ​ហួរ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា ។​

​លោកស្រី មូរ សុខ​ហួរ បាន​មានប្រសាសន៍ថា នៅ​ប្រទេស ម៉ាឡេស៊ី គេ​បាន​សរសើរ​រដ្ឋាភិបាល​កម្ពុជា​យើង​ដែល​បាន​ផ្អាក​ការនាំ​ពលករ​មួយរយៈ ដោយ​នេះ​បានធ្វើ​ឲ្យ​មានការ​សើរើ​ឡើងវិញ ថា​តើ​ប្រព័ន្ធ ហើយ​និង​វិធី​ដែល​បាន​ប្រើ​រហូតមក​ដល់ពេលនេះ នៅក្នុង​កា​រប​ញ្ឆូ​ន​ពលករ​ស្ត្រី​ខ្មែរ​ទៅធ្វើ​ការ​នៅតាម​ផ្ទះ រហូត​ជាង ៣ ម៉ឺន​នាក់ ជា​ប្រព័ន្ធ​មួយ​ដែល​ទុក​និង​ភាពមិនប្រក្រតី ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ទៅដល់​ស្ត្រី​ខ្មែរ ដោយ​បញ្ហា​នេះ​ម៉ា​ឡា​ស៊ី​គែ​ទទួលស្គាល់​។​

​លោកស្រី​បន្តថា ចំពោះ​បញ្ហា​នេះ​ប្រទេស​ម៉ាឡេស៊ី​គេ​យល់ឃើញថា ត្រូវតែ​បន្តឹង​ជាដាច់ខាត និង​ឲ្យ​ញែក​ច្បាស់​ថា អ្វី​ជាការ​ងារ អ្វី​ជាការ​ជួញដូរ​មនុស្ស ដោយ​គេ​យល់ថា ត្រូវតែមាន​ច្បាប់​តឹងរឹង​បំផុត​រហូតមក​ដល់ពេលនេះ​ម៉ាឡេស៊ី មិនបាន​បន្តឹង​ពី​ច្បាប់​របស់គេ​ហ្នឹងហើយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យក​ស្ត្រី​ខ្មែរ​យើង​មក​ម៉ាឡេស៊ី​ដោយ​ខ្វះ​នូវ​វិធីសាស្ត្រ និង​ប្រព័ន្ធ​នៅក្នុង​ការគ្រប់គ្រង​។ ដោយ​លោកស្រី​បាន​លើកឡើងថា ដោយសារតែ​ខ្វះ​ការគ្រប់គ្រង​ហ្នឹងហើយ​បងប្អូន​ខ្មែរ​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ទៅដល់​បាត់​ខ្លួន​។ ហើយ​ការបាត់​ខ្លួន​យើង​និង​ដោះស្រាយ​ដោយ​សុំ​ឲ្យ​មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ច្បាស់​លាស់ និង​សុំ​ឲ្យ​មានការ​ចុះទៅ​ពិនិត្យមើល​តាម​ផ្ទះ​របស់​ថៅកែ​ដែល​ពលករ​ធ្វើការ​ជាមួយ​រាល់ ៣ ខែម្តង​។​

​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី រូប​នោះបាន​បន្តថា ក្នុង​ការជួប​ជាមួយ​ភាគី​ម៉ាឡេស៊ី​លោកស្រី​បានដាក់​ទម្ងន់​ទៅលើ​ប្រទេស​ម៉ាឡេស៊ី ថា រដ្ឋាភិបាល​កម្ពុជា​សុខចិត្ត​មើល​នៅ​ក្នុងការ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ត្រឹមត្រូវ​។ តើ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ប្រព័ន្ធ​នេះ​ឥឡូវ​? ដោយ​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់មាន​ប្រព័ន្ធ​នេះ​ទេ​។​
​ជុំវិញ​បញ្ហា​លើកឡើង​របស់លោក​ស្រី​មូរ សុខ​ហួរ ត្រូវបាន​តំណាងរាស្ត្រ និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៅក្នុង​រដ្ឋសភា​ប្រទេស​ម៉ាឡេស៊ី​បាន​ឆ្លើយតប​ថា នៅ​ពីរ​សប្តាហ៍​ខាងមុខនេះ គេ​និង​កោះហៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​របស់គេ​ឲ្យ​មក​ធ្វើការ​បំភ្លឺ​នៅក្នុង​រដ្ឋសភា និង​នៅ​ចំពោះមុខ​កណៈក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស អំពី​បញ្ហា​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ដែល​កើតមាន​បញ្ហា​ចំណែក​ខាង​ក្រុមហ៊ុន​គេ​បាន​សន្យាថា និង​រៀបចំ​ប្រព័ន្ធ​តាម​អ៊ី​ន​ធើ​ណេ​ត​ឲ្យ​បាន​ស្រួលបួល​ដើម្បី​គ្រប់គ្រង​នៅ​ស្ត្រី​ខ្មែរ​ដែល​ទៅធ្វើ​ការ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លោកស្រី មូរ សុខ​ហួរ បាន​បញ្ឆាក់​ថា បញ្ហា​ធ្ងន់ធ្ងរ​ដែល​ពលករ​ខ្មែរ​ជួប​មាន ៣ ចំនុច ១ ការដកហូត​ឯកសារ ២ ការដកហូត​ប្រាក់ខែ (១១​ខែ​ដកហូត​៩​ខែ​ទុក​ដោយ​មិន​ឲ្យ​ពលករ​កាន់​) ៣ ការផ្តន្ទាទោស​តាមផ្លូវ​កាយ និង​ផ្លូវភេទ​។ ហើយ​លោកស្រី​និង​ធ្វើ​ពាក្យ​ប្តឹង​ចំនួន ៩ ករណី​ពី​បញ្ហា​ដែល​ពលករ​ខ្មែរ​ស្លាប់ ៩ នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១១​នេះ​។ ពាក្យបណ្តឹង​លោកស្រី​និង​ដាក់​ប្តឹងទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ក្នុង​រដ្ឋសភា​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ម៉ាឡេស៊ី​ដែល​គេ​មាន​មេធាវី​រង់ចាំ​។ ហើយ​ការទទួល​​ខុសត្រូវ​របស់លោក​ស្រី​ដែល​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​លោកស្រី​យល់ឃើញថា “​រដ្ឋាភិបាល​កម្ពុជា​រប​ស់​យើង​បាន​បោះជំហាន​ធំ​ហើយ ក៏ប៉ុន្តែ​ខ្ញុំ​មិន​ទុកចិត្ត​នៅ​ប្រទេស​ម៉ាឡេស៊ី បានជា​ខ្ញុំ​ទៅដោយ​ទៅនេះ​បាន​យកសារ​មួយ​ច្បាស់លាស់​ថា រដ្ឋាភិបាល​ខ្មែរ​យើង​និង​មិនអាច​ប​ញ្ឆូ​ន​ពលករ​បាន​បន្តទៀត​ទេ តែ​អ្វីដែល​ចង់បាន​បំផុត គឺ​មិនមែន​ឲ្យ​បញ្ឈប់​រយៈពេល​វែង​ទេ ចង់​ឲ្យ​ការ​​បញ្ឈប់​នេះ គឺ​រយៈពេល​ខ្លី​ដោះស្រាយ​បញ្ហា​នេះ​បាន​”៕​

មូរ សុខហួរ ប្រាប់​ពី​បញ្ហា​ដែល​ពល​ការិនី​ខ្មែរ​ប្រឈម​នៅ​ម៉ាឡេស៊ី

សុក្រ 11 វិច្ឆិការ 2011
ឬទ្ធិពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ភ្លាមៗ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ពី​ទី​ក្រុង​កូឡាឡាំ​ពួរ​កាល​ពី​ព្រឹកមិញ អ្នក​តំណាង​រាស្រ្ដ​គណបក្ស​ប្រឆាំង​គឺ​លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ពី​បញ្ហា​នានា ដែល​ពល​ការិនី​ខ្មែរ​ទៅ​​បំរើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួប​ប្រទះ ។

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី

លោក​ស្រី​បាន លើក​ឡើង​ថា ជា​ទូ​ទៅ​ពល​ការិនី​ខ្មែរ​​ដែល​ទៅ​បំរើ​ការងារ​ជា​ស្រ្តី​ជំនួយ​ការ​មេផ្ទះ​បាន​ប្រឈម​ចំពោះ​បញ្ហា​ចំនួន​៣​ធំ ក្នុង​នោះ​មាន​ដូច​ជា ការ​ដក​ហូត​ឯក​សារ​ផ្ទាល់​ខ្លួន ការ​ដក​ហូត​ប្រាក់​ខែ (ធ្វើ​ការ​១១​ខែ​បើក​ឲ្យ​២​ខែ កាក់​ទុក​នៅ​ក្រុម​ហ៊ុន​៩​ខែ) និង​ការ​ធ្វើ​ទារុណកម្ម​ ផ្លូវកាយ​និង ផ្លូវ​ភេទ ពី​ម្ចាស់​ផ្ទះ​​ជន​ជាតិ​ម៉ាឡេស៊ី ។

សម្រាប់​បេសកកម្ម​រយៈពេល​៥​ថ្ងៃ ទៅ​កាន់​ប្រទេស​ម៉ា​ឡេស៊ី​នេះ លោក​ស្រី​បាន​ប្រាប់​ថា បាន​ជួប​ជា​មួយ​សមាជិក​សភា​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ ហើយ​គេ​បាន​សន្យា​ថា​ នឹង​ធ្វើ​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​របស់​គេ​មក​បំ​ភ្លឺ​ក្នុង​រដ្ឋសភា ទាក់ទង​បញ្ហា​​ពលករ​​ខ្មែរ​មក​ធ្វើ​​ការ​ជា​ស្រ្តី​ជំនួយ​ការ​មេផ្ទះ​នៅ​ក្នុង​ប្រទេស​នេះ ។

ទាក់​ទង​ដល់​ការ​ស្លាប់​របស់​ពល​ការិនី​ខ្មែរ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​១១នាក់​ក្នុង​ឆ្នាំ​២០១១​នេះ​លោក​ស្រី​បាន​ថ្លែង​ថា នឹង​ដាក់​ពាក្យ​​ប្ដឹង​ចំនួន​៩ករណី​ទៅ​កាន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​សភា​​ម៉ាឡេស៊ី​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​របស់​ប្រទេស​នេះ ដែល​ប្រតិបត្តិការ​ងារ ផ្នែក​ពលករ​ចំណាក​ស្រុក៕

ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈាម​អាច​កើន​ឡើង​ក្រោយ​ពី​ទឹក​ជំនន់

ថ្ងៃសុក្រ, 11 ខែវិច្ឆិកា 2011
ដោយ ធីតា វីន
វីអូអេ ខ្មែរ | ភ្នំពេញ

នៅ​ឆ្នាំ​២០១១​ ក្នុង​រយៈពេល​ ៩​ខែ​នេះ​ មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​ជា​៤៣.៩៨៧​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​៦០​នាក់ ហើយមាន​កុមារ​​ខ្មែរ​​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់​ បានឆ្លង​ជំងឺ​គ្រុនឈាម ​ក្នុង​នោះ​កុមារ​ចំនួន​ ៦​នាក់​បាន​ស្លាប់។ (រូបថត៖ photos.com)

នៅ ឆ្នាំ ២០១១ ក្នុង រយៈពេល ៩ ខែ នេះ មាន អ្នក កើត ជំងឺ គ្រុនចាញ់ ប្រមាណ ជា ៤៣.៩៨៧ នាក់ មាន អ្នក ស្លាប់ ចំនួន ៦០ នាក់ ហើយមាន កុមារ ខ្មែរ អាយុ ក្រោម ១៥ ឆ្នាំ សរុប ចំនួន ៥៨០ នាក់ បានឆ្លង ជំងឺ គ្រុនឈាម ក្នុង នោះ កុមារ ចំនួន ៦ នាក់ បាន ស្លាប់។ (រូបថត៖ photos.com)

មន្ត្រី​សុខាភិបាល​ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ព្រួយបារម្ភ​ថា​ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយចំនួន​អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​គ្រុនចាញ់ ​និង​គ្រុនឈាម​ក្រោយពី​ទឹកជំនន់​ចាប់​ផ្ដើមស្រក។ ​ទោះជាយ៉ាងណា ​នៅ​មិនទាន់​ មាន​សញ្ញា​ណាមួយ​ពី​ការផ្ទុះឡើង​នៃ​ជំងឺ​ទាំងពីរ​នៅឡើយ​ក្នុង​ពេលនេះ។

ទឹក​ជំនន់​នៅកម្ពុជា​ បាន​ចាប់ផ្ដើម​ចាប់តាំង​ពី​ខែ​សីហា​ ហើយ​បាន​លិច​រាល​ដាល​ក្នុង​ខេត្ត​ចំនួន​១៧។ ​ប្រជាពលរដ្ឋ​យ៉ាងតិច​២៥០​នាក់​ បានស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ​នេះ។​ ក៏ប៉ុន្ដែ​ចាប់​តាំង​ពី​ខែ​តុលា ​មក​ទឹកជំនន់​បានស្រក​ជា​បណ្ដើរ​ៗ។

លោក​វេជ្ជបណ្ឌិត​ ច ម៉េងចួ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ទឹក​ស្រក ​មាន​ទឹក​ដក់​ជា​ច្រើន​នៅ​តាម​ភូមិ​ និង​ផ្ទះ​ជាហេតុ​ធ្វើ​ឲ្យ​មូស​មាន​ការ​កើន​ឡើង ​ដែល​ជា​កត្តា​ងាយ​នឹងបង្ក​ឲ្យមាន​ជំងឺ​គ្រុនចាញ់​ និង​គ្រុនឈាម។

«យើង​បារម្ភ។ ជា​ការប្រយ័ត្ន។ ជា​ដាច់ខាត​គឺ​មិន​អាច​ប្រហែស​បាន​ទេ។ កាល​ណា​ទឹកស្រក​ទៅវិញ​ វា​មាន​ទឹកដក​នៅ​ជុំវិញ​ផ្ទះ​ នៅ​តាម​ថ្លុកត្រពាំង។​ យើង​មាន​តែ​អប់រំ​គាត់​ឲ្យ​ប្រយ័ត្ន​ កុំ​ឲ្យ​កុមារ​អង្គុយ​នៅ​កន្លែង​ងងឹត​ ពីព្រោះ​មូស​គ្រុនឈាម​អត់​ខាំ​យប់​ទេ»។

ជាមួយគ្នា​នេះ​ដែរ​ លោក​វេជ្ជបណ្ឌិត ​លី ​សុវណ្ណ ​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​គ្រុនចាញ់​ លោក​ព្រួយបារម្ភ​អំពី​ជំងឺ​មួយ​ចំនួន​ទៀត​ ដែល​អាច​មាន​ការ​កើន​ឡើង​ នៅ​ក្រោយ​ពេល​ទឹក​ស្រក​ដូច​ជា ​ជំងឺរាក​រូស ​ជំងឺ​សើស្បែក ​និង​ជំងឺ​ភ្នែកក្រហម​ជា​ដើម។

លោក​បាន​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ បានត្រៀម​ថ្នាំ​ពេទ្យ​ និង​បរិក្ខាពេទ្យ​មួយ​ចំនួន​ នៅ​តាម​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​ទាំងអស់​រួច​ជា​ស្រេច​ ហើយ​ដើម្បី​ទប់ទល់​នឹង​ការផ្ទុះ​ជំងឺ​ទាំងនោះ​ឡើង​ជាយថាហេតុ។

«ទី១​គឺ​ខ្លាច​រឿង​រាគ​ដោយសារ​កន្លែង​ផ្គត់ផ្គង់​ទឹក​ដូច​ជា​ទឹក​អណ្តូង ​ស្រះ ​ត្រពាំង​ នោះ​បាន​លិចលង់ ​ទឹក​កខ្វក់​ចូល ​ដួច្នេះ​គឺ​សូម​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន។ ប្រជាពលរដ្ឋ​ ត្រូវតែ​មាន​ការ​ដាំ​ទឹក​ពុះ​ហើយនឹង​មាន​ការដាក់ថ្នាំ​ក្លូរ៉ាមីន​ ទី​២​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​បើ​កាលណា​លិច​ ទឹក​អញ្ចឹង​ខ្លាច​មាន​គ្រុនឈាម។ ​ទី៣​អាច​សើស្បែក។ ទី៤​ អាច​ជំងឺ​ឈឺ​ភ្នែក​ហើយ​គ្រុនចាញ់​ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​ បាន​សម្រេច​ធ្វើការ​ចែកមុង​ជូន​ដល់​គ្រប់​ខេត្ត​ក្រុង​ ដែល​មាន​សក្តានុពល​ ដែល​អាច​មាន​ជំងឺ​គ្រុនចាញ់»។

តួលេខ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​គ្រុនចាញ់​ បាន​ឲ្យដឹង​ថា​ កាល​ពី​ឆ្នាំ​២០០០ កម្ពុជា​មាន​អ្នក​ជំងឺ​គ្រុនចាញ់​ចំនួន​១២៩.១៦៧​នាក់​ ហើយ​អាត្រា​នេះ​ មាន​ការ​ធ្លាក់​ជា​បន្ត​បន្ទាប់​រហូត​ដល់​ ឆ្នាំ​២០១០​ មាន​ចំនួន​៥៦.២១៧​នាក់។ ចំណែកឯ​នៅ​ឆ្នាំ​២០១១​ ក្នុង​រយៈពេល​ ៩​ខែ​នេះ​ មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​ជា​៤៣.៩៨៧​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​៦០​នាក់។ ដោយឡែក​គិត​មក​ទល់​ដើម​ខែ​ឧសភា​ ឆ្នាំ​២០១១​នេះ​ មាន​កុមារ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់​ បានឆ្លង​ជំងឺ​គ្រុនឈាម ​ក្នុង​នោះ​កុមារ​ចំនួន​ ៦​នាក់​បាន​ស្លាប់។

ជំងឺ​គ្រុនឈាម​ ភាគច្រើន​កើត​លើ​កុមារ​ ដែល​មាន​អាយុ​តិច​ជាង​១៥​ឆ្នាំ។ ​ជំងឺ​នេះ​ចម្លង​ដោយ​មូស ​ខ្លា។ ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​១០.០០០​នាក់​ទៅ​ ១២.០០០​នាក់ ​ក្នុង​មួយ​ឆ្នាំ​ៗ​ឆ្លង​ជំងឺ​នេះ ​ក៏ប៉ុន្ដែ​អត្រា​ស្លាប់​ ដោយសារ​ជំងឺ​នេះ​ មាន​កម្រិត​ក្រោម​មួយ​ភាគរយ។ ​ម្យ៉ាងវិញ​ទៀត​ជំងឺ​គ្រុន ឈាម​នៅ​កម្ពុជា​តែងតែ​ផ្ទុះ​ឡើង​រាតត្បាត​យ៉ាងខ្លាំង​ក្លា​ ជា​ប្រចាំ​រវាង​ពី​៣​ទៅ​៥​ឆ្នាំ​ម្តង ​ដោយ​ឆ្នាំ​២០១១​នេះ​ គឺ​វដ្ត​នៃ​ការផ្ទុះ​របស់​ជំងឺ​គ្រុនឈាម​ផងដែរ។

លោក ​គឹម ​រតនា ​នាយក​អង្គការ​ការីតាស​កម្ពុជា​ ដែល​ជា​អង្គការ​មួយ​ ដែល​បានធ្វើការ​ទៅលើ​ផ្នែក​សុខភាព​ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា​ទន្លាប់​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិនទាន់​មាន​ការ​កែប្រែ​នៅ​ឡើយ​ ចំពោះ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​បង្គន់​អនាម័យ​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ មាន​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​ផ្សេង​ៗ​ ក្នុងពេល​មាន​ទឹក​ជំនន់​នេះ។

លោក​បាន​បញ្ជាក់​ថា​ កក្តា​ទាំង​នេះ​គួរ​តែ​មន្រ្តី​សុខាភិបាល​ពង្រឹង​បន្ថែម​លើ​ការអប់រំ​ដល់​ប្រជា​​ពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ មាន​ការផ្លាស់ប្តូរ​ទន្លាប់​ដែល​មិន​ល្អ​ចេញ។

«ប្រជាជន​គាត់​គួរតែ​ប្រុងប្រយ័ត្ន​ ពីព្រោះ​ អី​គាត់​អាច​ប្រឈម​នឹង​ជំងឺ​ឆ្លង​តាមរយៈ​ទឹក​នេះ។​ ការបន្ទោរបង់​របស់​គាត់​នោះ​ យើង​ឃើញ​ថា​ គាត់​មិន​មាន​បង្គន់​អនាម័យ​គ្រប់ៗ​គ្នា​នោះ​ទេ។​ អញ្ចឹង​វា​អាច​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​កាន់​ តែ​កខ្វក់​ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់។ ​បើ​ទោះបី​ ជា​ទឹក​ស្រក​មែន​យើង​ឃើញ​ថា នឹង​អាច​កើត​មូស​ច្រើន​ ហើយ​បើ​ប្រជាជន​ គាត់​មិន​បាន​ប្រុងប្រយ័ត្ន​ដេក​មិន​បាន​ដាក់​មុង​ឲ្យ​ត្រឹមត្រូវ​ទេ​នឹងអាច​បណ្តាល​ឲ្យមាន​ជំងឺ​គ្រុនចាញ់​ និង​គ្រុនឈាម​បាន។

លោក​វេជ្ជបណ្ឌិត ច ​ម៉េងចួ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​បាន​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ បាន​ធ្វើ​កំពុង​ផ្ដល់​ការអប់រំ​នៅ​តាម​មូលដ្ឋាន​ពី​ជំងឺ​ចម្លង​ដោយសារ​សត្វ​មូស​ទាំង​ពីរ​ប្រភេទ​នេះ៕

ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​នៅ​ឆ្នាំ​ខាង​មុខ

ថ្ងៃសុក្រ, 11 ខែវិច្ឆិកា 2011
ដោយ ជន សក្តា
វីអូអេ ខ្មែរ | ខេត្តកំពង់ធំ

ស្តាប់ព័ត៌មាន៖ រាយការណ៍​ដោយ ជន សក្តា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១
MP3 | Windows Media

អ្នកភូមិ​​​​ជិះ​​ទូក​​មក​​ទទួល​​អំណោយ​​ទឹកជំនន់​​នៅ​ភូមិព្រែក​​ឬស្សី​ ខេត្តកណ្តាល កាលពី​ថ្ងៃទី​​១៨ ខែតុលា ឆ្នាំ២០១១។ (រូបថត៖ AP)

អ្នកភូមិ ជិះ ទូក មក ទទួល អំណោយ ទឹកជំនន់ នៅ ភូមិព្រែក ឬស្សី ខេត្តកណ្តាល កាលពី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១១។ (រូបថត៖ AP)

កម្ពុជា​ទទួល​រងគ្រោះយ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ។ ជនរងគ្រោះ​នៃ​ទឹក​ជំនន់​បារម្ភ​អំពី​ស្ថានភាព​ជីវភាព​នៅ​ឆ្នាំក្រោយៗ​ទៀត។

អ្នកស្រី​ សេន​ ស៊ីមន​ អាយុ​៣៦​ឆ្នាំ ​បានឈរ​សំឡឹងមើល​ទៅ​ទឹក​ល្ហល្ហាច​លិចលង់​សន្ទូង​ និង​ផ្ទះ​សម្បែង​របស់​អ្នកស្រី​ពី​ទី​សុវត្ថិភាព​មួយ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ ដោយ​ទឹកមុខ​ក្រៀមក្រំ​ និង​អស់សង្ឃឹម​ចំពោះអនាគត។ អ្នកស្រី​បានបញ្ជាក់​ថា​ អ្នកស្រី​ប្រឈមនឹង​កង្វះ​ស្បៀងអាហារ​ប្រចាំថ្ងៃ​ និង​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ បន្ទាប់ពី​ទឹកជំនន់​បាន​ជន់លិច​ផ្ទះសម្បែង​ និង​សន្ទូង​របស់​អ្នកស្រី។ អ្នកស្រី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​ប្រឈម​នឹង​ភាពអត់ឃ្លាន​ និង​ភាពក្រីក្រ​កាន់​តែ​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​សន្ទូង​មួយ​ហិកតា​របស់​អ្នកស្រី​បាន​រលួយ​ខូច​អស់​ដោយ​ទឹកជំនន់។

«ឆ្នាំ​ក្រោយ​ពិបាក​វេទនា​ជាង​នេះ​ទៅ​ទៀត។ ខ្ញុំ​ខ្វះខាត​ការ​ហូបចុក។ បើ​យើង​អត់ហើយ​ យើង​នឹង​ក្រីក្រ។ ខ្ញុំ​ពិបាក​គិត​ខាងមុខទៀត​មិន​ដឹង​បាន​អ្វី​ហូប»។

គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​គ្រប់​ដណ្តប់​លើ​កម្ពុជា​ចាប់តាំងពី​ខែ​សីហា​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់​ និង​បានបំផ្លាញ​ស្រូវ​សន្ទូង​អស់​ជាង​៣៩០.០០០​ហិកតា​ និង​ប្រជាពលរដ្ឋ​យ៉ាងតិច​១,៥​លាន​នាក់​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​ចំនួន​១៧។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​អង្គការ​សហ​ប្រជាជាតិ។

ទុក្ខ​លំបាក​ និង​ក្តីកង្វល់​របស់​អ្នកស្រី ​សេន​ ស៊ីមន​ មិន​ខុសពី​ប្រជាពលរដ្ឋ​យ៉ាងតិច​១,៥​លាន​នាក់​ផ្សេង​ទៀត​ដែល​បាន​ទទួល​រង​នូវ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី​ សោម​ វ៉ាន់ថុន​ អាយុ​៥៦​ឆ្នាំ​ នៅ​ភូមិ​ចតុលោក​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ បាន​និយាយ​ដោយ​ចង្អុល​ទៅ​ផ្ទះ​លិច​ទឹក​ របស់​អ្នក​ស្រី​ថា​ទឹកជំនន់​នេះ​បាន​បំផ្លាញ​នូវ​អ្វី​ៗ​ដែល​អ្នកស្រី​មាន​ និង​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​អ្នកស្រី​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់​ ដោយសារ​ផ្ទះសម្បែង​ និង​ស្រូវ​សន្ទូង​ជាង​៥.០០០​ម៉ែក្រ​ការ៉េ​ត្រូវ​បាន​បាត់បង់។

«ផ្ទះ​របស់​ខ្ញុំ​ទឹកលិច​លើ​រនាប​ផ្ទះ​កម្ពស់​ពីរ​តឹក។ មកពី​លិចទឹក​លំបាក​វេទនា​ជីវភាព​ដុនដាប​ បើ​រឿង​ជីវិត​ផង​ សូម្បី​តែ​ផ្ទះ​សឹង​តែ​គ្មាន​នៅ។ នៅ​ពេល​ទឹកស្រក​ផ្ទះ​នេះ​រលំ​ហើយ​ ខ្ញុំ​អត់​មាន​អ្វី​នៅ​ទេ​ សរសរ​ពុក​អស់​ទៅ​ហើយ​ រនាម​ឫស្សី​បាក់​ទាំងអស់​ ហើយ​ជញ្ចាំង​ខ្យល់​មក​វ៉ៃ​បាក់​អស់​មួយ​ចំហៀងៗ​​ទៅ​ហើយ»។

អ្នកស្រី​ នាង​ យ៉ង់​ អាយុ​៣៨​ឆ្នាំ​ ក៏ដូចជា​អ្នក​នៅ​ភូមិ​ចតុលោក​នេះ​ដែរ​ បាន​ទទួល​អំណោយ​អង្ករ​១០​គីឡូក្រាម​ មី​២០​កញ្ចប់ ​អំបិល​ ទឹក​ត្រី​ ភួយ​ មុង​ និង​មង​មួយ​ដៃ​ពី​រដ្ឋាភិបាល។ អ្នកស្រី​ នាង​ យ៉ង់ បាន​បញ្ជាក់​ថា អង្ករ​១០​គីឡូក្រាម​អាច​បរិភោគ​បាន​រយៈពេល​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នកស្រី​បាន​ដាក់​មង​ចាប់​ត្រី​យក​ទៅ​លក់​យក​ប្រាក់​មក​ទិញ​អង្ករ​បរិភោគ​ប្រចាំថ្ងៃ។

«អ្នកស្រី​បាន​មួយ​ថ្ងៃ​ប្រាំ​គីឡូក្រាម​ ហើយ​ត្រី​មួយ​គីឡូក្រាម​តម្លៃ​១០០០​រៀល​ ហើយ​អង្ករ​មួយ​គីឡូក្រាម​២.៥០០​រៀល​សម្រាប់​មួយ​ពេល​ៗ​។ ជីវភាព​យ៉ាប់យឺន​ណាស់​សព្វថ្ងៃនេះ​»។

អ្នក​ស្រុក​បារាយណ៍​មិន​ខុសពី​អ្នក​ស្រុកសណ្តាន់​ទេ​ សន្ទូង​របស់​ពួកគេ​បាន​រលួយ​ខូច​អស់។ វាល​ស្រែ​សន្ទូង​មើល​ទៅ​ឃើញ​មាន​តែ​ទឹក​ល្ហល្ហាច​ និង​ផ្ទះសម្បែង​ត្រូវ​បាន​លិចលង់​ដោយ​ទឹកជំនន់។

អ្នកស្រី​តាន់​ សុខបៀង​ អាយុ​៥៥​ឆ្នាំ នៅ​ក្នុង​ភូមិ​រនាម​ ឃុំ​មានជ័យ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ដែល​មាន​ស្រូវ​សន្ទូង​ជាង​៥​.០០០​ម៉ែត្រការ៉េ​រលួយ​ខូច​អស់​ បាន​បញ្ជាក់​ថា អ្នកស្រី​មិនទាន់​បាន​ទទួល​អំណោយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្នកស្រី​បាន​បរិភោគ​អង្ករ​ដែល​នៅសល់​បន្តិច​បន្តួច​ពី​ឆ្នាំ​មុន។

«ស្រូវ​អង្ករ​លិច​អស់​រលីង​ហើយ​គ្មាន​សល់។ ឥឡូវ​នៅ​មាន​តែ​ទឹក។ ភូមិ​នេះ​មើល​ទៅ​អត់​ឃើញ​មាន​ស្រូវ​ទេ​ មាន​តែ​វាល​ទឹក​ល្ហល្ហាច។ ស្រូវ​សន្ទូង​រលួយ​អស់​បាត់​ហើយ។ ខ្ញុំ​ព្រួយ​បារម្ភ​ណាស់​ឆ្នាំ​ក្រោយ​ មិន​ដឹង​ធ្វើ​ម៉េច​បាន​ស្រូវ​អង្ករ​ចិញ្ចឹម​កូន​ទេ។ ឆ្នាំ​ក្រោយ​ទៀត​លំបាក​មែនទែន​ហើយ​ បើ​ឆ្នាំ​នេះ​លំបាក​ទៅ​ហើយ»។

លោក​ប៉ាវ​ សេន​ អាយុ​៣៣​ឆ្នាំ​ នៅភូមិ​រនាម​ ឃុំ​មានជ័យ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​សុំ​ឱ្យ​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​ជួយ​ផ្តល់​ជំនួយ​ស្រូវ​ពូជ​ ថវិកា​ និង​អង្ករ​សមាប់​កសាង​ជីវភាព​ជាថ្មី​ បន្ទាប់ពី​សន្ទូង​របស់​លោក​បានរលួយខូច​ទាំងស្រុង​ដោយ​ទឹកជំនន់​នៅ​ឆ្នាំ​នេះ​។

«សន្ទូង​ប្រហែល​៣០​អា​ និង​ចេក​ អំពៅ​តាម​ផ្ទះ​ខូចខាត​អស់ហើយ​ ដោយសារ​ទឹកជំនន់។ ខ្ញុំ​មានតែ​ប្រឈម​មុខ​នឹង​រឿង​ភាពក្រក្រី​ ដោយសារ​សន្ទូង​រលួយ។ ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ស្រូវ​ដែល​រលួយ​ទៅ​ វា​អត់​មាន​អ្វី​ហូប​ត​ទៅ​ឆ្នាំ​ក្រោយ»។

លោក​ឈុន​ ឈន​ អភិបាល​ខេត្ត​កំពង់​ធំ​ បាន​បញ្ជាក់​ថា​សន្ទូង​ប្រមាណ​៦៥​.០០០​ហិកតា​ ស្មើ​នឹង​ជាង​៣៣​ភាគរយ​បាន​រលួយខូច​ ប្រជាពលរដ្ឋ​ខ្វះ​ស្បៀងអាហារ​ជាង​៤​.០០០​គ្រួសារ​ និង​មនុស្ស​ស្លាប់​៤៧​នាក់​ ហើយ​ប្រជាពលរដ្ឋ​ជន្លៀស​មកកាន់ទី​សុវត្ថិភាព​ជិត​ ២.៥០០​គ្រួសារ​បាន​វិលត្រឡប់​ទៅ​ផ្ទះ។

លោក​ព្រួច​ សយ មេ​ឃុំ​មានជ័យ​បានបញ្ជាក់​ថា​សន្ទូង​៤៧៥​ហិកតា​ក្នុង​ចំណោម​ជាង​៥០០​ហិកតា​បានរលួយ​ទាំងស្រុង។ លោក​ព្រួច​ សយ​បាន​ទទួល​ស្គាល់​ថា ការ​ចែក​អំណោយ​នេះ​មិន​ទាន់​បាន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​គ្រប់​គ្នា​ទេ​ ដោយ​អំណោយ​នេះ​ត្រូវ​ចែក​ដល់​អ្នក​ភូមិ​ក្រីក្រ​ជាង​គេ​មុន​ និង​បន្ទាប់​អ្នក​មាន​ជីវភាព​គ្រាន់បើ។

«ខ្ញុំ​ថា​ដែល​បងប្អូន​អាច​នឹង​ប្រឈមនឹង​ការខ្វះខាត​ស្បៀង​ផង​ និង​ជួប​ប្រទះនឹង​ភាព​អត់ឃ្លាន​ទៅមុខ​ទៀត»។

សហ​រដ្ឋ​អាមេរិក ប្រទេស​ចិន​ អង្គការ​សហ​ប្រជាជាតិ​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បានផ្តល់​ជំនួយ​ចំនួន​១៦,៥៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់។

លោក​ច័ន្ទ​ សារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បានថ្លែង​ថ្មីៗ​នេះ​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ស្រូវ​ពូជ​ជាង​៣.០០០​តោន​សម្រាប់​ចែក​ជូន​កសិករ​ដាំដុះ​ក្រោយ​ទឹក​ស្រក។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បានបញ្ចេញ​អង្គរ​ចំនួន២.០០០​តោន​ទៀត ដើម្បី​ចែក​ជូន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់។

លោក​កែវ​ វី​ នាយក​ខុទ្ទការល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បាន​បញ្ជាក់​ថា ការ​ខូចខាត​ដោយ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១១​នេះ​មាន​តម្លៃ​ជាង​៥២០​លាន​ដុល្លារ​អាមេរិក។

ទឹកជំនន់​ឆ្នាំ​២០០០​ បានធ្វើ​ឲ្យ​​ខូចខាត​គិតជា​ទឹកប្រាក់​១៤៥​លាន​ដុល្លារ​អាមេរិក៕

ទឹក​បឹង​យក្ស​ឡោម​វិល​មក​រក​សភាព​ដើម​ជា​បណ្ដើរ​ៗ​ហើយ

សុក្រ 11 វិច្ឆិការ 2011
ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី

រមណីដ្ឋានបឹងយក្សឡោមមុនពេលទឹកប្រែជាខះខាប់

រមណីដ្ឋានបឹងយក្សឡោមមុនពេលទឹកប្រែជាខះខាប់

អស់​រយៈ​ពេល​មួយ​សប្ដាហ៍​ហើយ ដែល​ទឹក​បឹង​យក្ស​ឡោម ជា​រមណី​ដ្ឋាន​ប្រវត្តិសាស្ត្រ​របស់ ខេត្ត​រតនគិរី​បាន​ប្រឈម​នឹង​បញ្ហា​ខះ​ស្អិត​ដែល​ពុំ​ធ្លាប់​មាន ។ បើ​ទោះ​បី​ជា​មាន​ការ​យក​ទៅ​ពិសោធន៏ ​​រហូត​មក​ដល់​ពេល​នេះ ក៏​ពុំ​ទាន់​ឃើញ​មាន​លទ្ធផល​អ្វី​នៅ​ឡើយ​ដែរ ។ ប៉ុន្តែ​មាន​សេច​ក្ដី​រាយការ​ណ៏​នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ​ថា ទឹក​បឹង​បាន​វិល​ត្រឡប់​មក​កាន់​សភាព​ដើម​វិញ​ជា​បណ្ដើ​ៗ​ហើយ ។

លោក ទល់ ញ៉ក​ ប្រធាន​សមាគម​បឹង​យក្ស​ឡោម​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ទឹក​បឹង​យក្សឡោម បាន​ប្រែ​ត្រឡប់​ពី​ភាព​ស្អិត និង​មាន​ពណ៌ ដែល​ចាប់​ផ្ដើម​តាំង​តែ​ពី​ថ្ងៃ​ទី​៤​វិច្ឆិកា មក​នោះ បាន​ងាក​មក​រក​ភាព​ដើម​វិញ​​ជា​បណ្ដើរ​ៗ​ហើយ ។

ស្ថាន​ភាព​បែប​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​មាន​ការ​បន់​ស្រន់ និង​​សែនព្រេន​ពី​ក្រុម​អ្នក​ភូមិ ជនជាតិ​ភាគ​តិច​កាល​ពី​ថ្ងៃ​ទី​៩វិច្ឆិកា ដល់​អារុក្ខអារក្ខ អ្នកតា ថែ​រក្សា​បឹង ដែល​គេ​ចាត់​ទុក​ថា​ជា​បឹង​ដ៏​សក្ដិសិទ្ធិ​នេះ ៕

លាវ​នឹង​ព្យាយាម​បុក​ទម្លាយ​ភាព​ទ័ល​ច្រក​ជុំវិញ​គម្រោង​ទំនប់​វារី​អគ្គិសនី​សា​យាបូរី

សុក្រ 11 វិច្ឆិការ 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

គម្រោង​បង្កើត​ទំនប់​វារី​អគ្គិសនី​សា​យ៉ា​បូរី​របស់​លាវ ដែល​ទទួល​រង​ការ​ប្រឆាំង​យ៉ាង​ចម្រូងចម្រាស​អំឡុង​កិច្ច​ជុំ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​កាល​ពី​ខែ​មេសា​កន្លង​ទៅ ពេល​នេះ​ត្រូវ​បាន​គេ​រំ​ពឹង​​ថា​​ នឹង​មាន​ការ​ព្យាយាម​ស្នើ​សុំ​ជា​ថ្មី ដោយ​ប្រទេស ជាប់​ភូមិ​ផង​របង​ជា​មួយ​កម្ពុជា មួយ​នេះ នៅ​ឯ​កិច្ច​ប្រជុំ​ខែ​​ក្រោយ​ក្នុង​ខេត្ត​សៀមរាប ។

ទំនប់វារីអគ្គិសនីសាយាបូរី

ទំនប់វារីអគ្គិសនីសាយាបូរី

យោង​តាម​សេចក្ដី​​ប្រកាស​មួយ​របស់​អង្គការ​ទន្លេ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​៩វិច្ឆិកា ដែល​ត្រូវ​បាន​គេ ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​លាវ​អាច​នឹង​ស្នើ​ឲ្យ​មាន​​ការ​យល់​ព្រម​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សា​យាបូរី នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត សៀមរាប​ប្រទេស​កម្ពុជា​ថ្ងៃ​ទី​៧-ខែ​ធ្នូ ខាង​មុខ ។

ការ​ព្យាយាម​ជា​ថ្មី​នេះ​របស់​ប្រទេស​លាវ គឺ​ដោយ​ផ្អែក​ទៅ​លើ​របាយការណ៍​ស្រាវជ្រាវ​និង​ពិសោធន៍​ដោយ​ក្រុមហ៊ុន​ Poyry Enegy AG ពី​ប្រទេស​ស្វីស​ដែល​​លាវ​បាន​ជួល ។ របាយការណ៍​នោះ​បាន​លើក​ឡើង​ថា គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សា​យា​បូរី គួរ​តែ​ចាប់​ផ្ដើម ដោយ​សារ​តែ​គម្រោង​នេះ បាន​ឆ្លើយ​តប​ទៅ​នឹង គោលការណ៍​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ ។

ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ កញ្ញា អេមី ត្រាន​ដេម (Ame trandem) នាយក​កម្មវិធី​អង្គការ​ទន្លេ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​បដិសេធ​ចំពោះ​លទ្ធផល​ដែល​មាន​នៅ​ក្នុង​របាយការណ៏​នោះ ​ដោយ​ថា មិន​អាច​ទទួល​យក​បាន ។ កញ្ញា​បាន​លើក​ឡើង​ដូច្នេះ​ថា Poyry Enegyបាន​រំលោភ​ទៅ​លើ​គោល​ការ​វិទ្យាសាស្រ្ត​ហើយ បាន​ធ្វើ​របាយការណ៏​ស្មានៗ ។

ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្រុម​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ​ដែល​ក្នុង​នោះ​មាន ថៃ យួន និង​ កម្ពុជា​ ផង បាន​ប្រឆាំង​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សា​យា​បូរី​នោះ របស់​លាវ ។ ជា​អ្វី​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ថា បាន​ធ្វើ​ឲ្យ​​រាំងស្ទះ ដល់​ការ​ធ្វើ​ចរាចរ​របស់​ត្រី ផល ប៉ះពាល់​ជីវភាព និង បរិស្ថាន ៕

មេ​នគរបាល​ក្រុង​ព្រមាន​ចាត់​វិធានការ​មន្ត្រី​ក្រោម​បង្គាប់​ដែល​​ចាប់​ប្រមូល​ម៉ូតូ​ប្រជាពលរដ្ឋ​​ជម្រិត​ទារ​លុយ​នៅ

សុក្រ 11 វិច្ឆិការ 2011
មាស​ មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

មេ​នគរបាល​ក្រុង​ភ្នំពេញ​​បាន​ធ្វើ​ការ​ព្រមាន​នៅ​ថ្ងៃ​សុក្រ​នេះ ចំពោះ​មន្រ្តី​ក្រោម​បង្គាប់​របស់​ខ្លួន ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ប្រមូល​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ដែល​ខុស​ច្បាប់​ចរាចរ​បន្តិចបន្តួច យក​ទៅ​ជម្រិត​ទារ​លុយ នៅ​តាម​អធិការដ្ឋាន​របស់​ខ្លួន ។

នគរបាលកំពុងប្រមូលម៉ូតូប្រជាពលរដ្ឋយកទៅជម្រិតទារលុយ

នគរបាលកំពុងប្រមូលម៉ូតូប្រជាពលរដ្ឋយកទៅជម្រិតទារលុយ

លោក ប៉ែន រ័ត្ន ស្នង​ការ​រង​នគរបាល​ក្រុង​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៏​ព័ត៌មាន​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ បើ​សិន​ជា​មន្រ្តី​នគរ​បាល​ណា​មួយ នៅ​តែ​បន្ត​ដឹក​ម៉ូតូ​ប្រជាពលរដ្ឋ យក​ទៅ​រក្សា​ទុក​នៅ​​អធិការ​​នគរបាល​ខណ្ឌ ដោយ​មិន​ផាក​ពិន័យ​នៅ​នឹង​កន្លែង លោក​នឹង​ដាក់​ពិន័យ​ទៅ​លើ​នគរបាល​រូប​នោះ ។

ការ​ថ្លែង​បែប​នេះ​​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​​ទី​៣វិច្ឆិកា ​ទៅ​កាន់​ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ កែប ជុតិមា ឲ្យ​បញ្ឈប់​ការ​​ឃាត់​ទោច​ក្រ​​យាន​យន្ត ​និង​​ត្រី​​​ចក្រ​​យាន​យន្ត​​ដែល​បើកបរ​​មិន​ពាក់​​មួក​សុវត្ថិ​ភា​ព​ និង​កញ្ចក់ ​យក​​ទៅ​រក្សា​ទុក​​នៅ​អធិការ​​នគរ​បាល​​ខណ្ឌ​​និមួយៗ​ ​និង​​​ផាក​ពិន័យ ២ម៉ឺន​រៀល​បន្ថែម​សម្រាប់​ការ​ថែ​រក្សា​​រយៈ​ក្នុង​​មួយ​ថ្ងៃ ។

ច្បាប់​ចរាចរ​របស់​ទេស​កម្ពុជា​បាន​តម្រូវ​ឲ្យ​មាន​ការ​ផាក​ពិន័យ​នៅ​នឹង​កន្លែង​ទៅ​លើ​ម្ចាស់​ទោច​ក្រ​យានយន្ត​ទាំង​ឡាយ​ណា ដែល​ពុំ​បាន​ពាក់​មួក​សុវត្ថិភាព​និង​បំពាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ​តម្លៃ​៣​ពាន់​រៀល​ដោយ​មាន​​ចេញ​វិក្កយបត្រ​បញ្ជាក់​ផង ។ប៉ុន្តែ​ជា​ទូទៅ​គេ​កត់សម្គាល់​ឃើញ​ថា នគរបាល​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា ​ពុំ​បាន​យក​ច្បាប់​នេះ​មក​ធ្វើ​ជា​មូលដ្ឋាន​ឡើយ ។ពួក​គេ​បាន​យក​កំហុស​បន្តិចបន្តួច​របស់​ប្រជាពលរដ្ឋ​​មក​គ​ម្រាម​ជម្រិត​ទារ​លុយ​តាម​របៀប​ឆៅ​ៗ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​បាតុ​ភាព​ប្រឆាំង​តវ៉ា​ដ៏​ចម្រូងចម្រាស​ជាច្រើន​ ។ ហើយ​រយៈពេល​ចុង​ក្រោយ​នេះ នគរបាល​ចរាចរ​​ក្រុង​ភ្នំពេញ​បាន​ប្រើ​វិធី​ថ្មី​ ដោយ​ចាប់​ប្រមូល​យក​ម៉ូតូ​ទាំង​នោះ ទៅ​ធ្វើ​ការ​ផាក​ពិន័យ​នៅ​តាម​បណ្ដា​ខណ្ឌ។ ដែល​ប្រជាពលរដ្ឋ​ខ្លះ​បាន​និយាយ​ថា វា​មិនមែន​ជា​ការ​ផាក​ពិន័យ​ទេ គឺ​ជា​ការ​ប្រមូល​យក​មក​​ជម្រិត​ទារ​ប្រាក់​ត្រង់ៗ ព្រោះ​ពួក​គេ​ពុំ​បាន​ធ្វើ​តាម​ច្បាប់​ទេ គេ​គ​ម្រាម​យក​លុយ​ តាម​ដែល​ពួក​គេ​ចង់​បាន ៕

លោក ព្រហ្ម ម៉ាញ រត់ឡើងជិះ​ ម៉ូតូឌុបគេចខ្លួន ខណះសមត្ថកិច្ច ចាប់ឃាត់រថយន្ត បន្ទាប់ពីបង្ក គ្រោះថ្នាក់ចរាចរ

Friday, 11 November 2011
ដោយៈ លឹម ជាវុត្ថា
DAP NEWS

កណ្តាល៖ លោក មាន សំណាង អធិការ​ស្រុក អង្គស្នួល បាននិយាយដោយ អះអាងតាម សមត្ថកិច្ច ចរាចររាជធានី ភ្នំពេញមួយរូប បានប្រាប់ លោកថា លោក ព្រហ្ម ម៉ាញ បានរត់ឡើង ជិះម៉ូតូឌុប ចេញពីរថយន្ត នៅពេលសមត្ថកិច្ច​ រាជធានីភ្នំពេញ ចាប់ ឃាត់រថយន្ត របស់លោក នៅចំណុច ក្បែរស្ពានអាកាស ស្តុប មន្ទីរពេទ្យ លោកសង្ឃ បន្ទាប់ពីរថយន្ត របស់លោក បានបុកអ្នកជិះម៉ូតូ ពីរនាក់​ឲ្យ របួសធ្ងន់ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិត្រពាំងរនោច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈ ដែលរថយន្ត កំពុងធ្វើដំណើរ ពីខេត្តព្រះសីហនុ មកភ្នំពេញ លុះមួយសន្ទុះ ក្រោយមក ទើបមានគេ មកនិយាយថា លោក ព្រហ្ម ម៉ាញ មិនបានរួមដំណើរ នៅក្នុងរថយន្ត នោះទេ ។

លោកឧត្តម សេនីយ៌ត្រី អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល និងជា ជំនួយការ សម្តេចតេជោ ហ៊ុន សែន បាននិយាយប្រាប់​ ដើមអម្ពិល ពាក់ព័ន្ធនឹង រឿងចោទ ប្រកាន់ ពីសំណាក់ តារាកំប្លែង ព្រហ្ម ម៉ាញ ទៅលើ លោកអធិការ ស្រុកអង្គស្នួល បាន ទារលុយ ៥០០ដុល្លារនោះ លោកសូម អះអាងថា មន្រ្តីនគរបាល របស់លោក ពិតប្រាកដជា មិនបានប្រព្រឹត្ត ដូចការចោទ ប្រកាន់នេះឡើយ ។

លោកស្នងការបានបន្តថា ផ្ទុយទៅវិញ លោកបាន ជួយសម្រួល ដល់ការដោះស្រាយ គ្រោះថ្នាក់នេះ ដោយឡែក ចំណុចថា លោក ព្រហ្ម ម៉ាញ បុកគេហើយ ព្យាយាម បើករត់គេចនោះ តើខុសរឺត្រូវ? បុកគេពីចំណុច ស្រុកអង្គស្នួល បើករត់រហូត មកដល់ ចំណុច ក្បែរមន្ទីរពេទ្យ លោកសង្ឃ ទើបត្រូវបាន សមត្ថកិច្ច រាជធានីភ្នំពេញ ចាប់បាន ហើយប្រគល់ ទៅអោយ អធិការស្រុក អង្គស្នួលវិញ ។

លោកបានបញ្ជាក់ថា ត្រង់ចំណុចនេះ សួរថាតើលោក ព្រហ្ម ម៉ាញ ត្រូវច្បាប់ រឺ ខុសច្បាប់ លើបញ្ហាបុកគេហើយ បើករត់គេចនោះ ចុះបើគេចខ្លួនបាត់នោះ ជនរងគ្រោះទាំងនោះ នឹងទៅជា យ៉ាងណា? ចំណែក ៥០០ដុល្លារ ដែលថា លោកអធិការ ស្រុកអង្គ ស្នួល ទាមទារ ពីលោកព្រហ្ម ម៉ាញ នោះ លោកបានបញ្ជាក់ ជាថ្មីថា ”ខ្ញុំហ៊ានទទួល ខុសត្រូវចំពោះ មុខច្បាប់ ប្រសិនបើមន្រ្តី នគរបាល របស់លោក បានធ្វើបែបនោះ” ។

អធិការនគរបាល ស្រុកអង្គស្នួល លោក មាន សំណាង ហៅ ចក្រី បានច្រានចោល ទាំងស្រុង នូវការចោទប្រកាន់ ផ្ដេសផ្ដាសរបស់តារា ចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ដែលនិយាយថា អធិការនគរបាល ស្រុកអង្គស្នួល បានទារលុយគាត់ ចំនួន ៥០០ដុល្លារ ទាក់ទិនទៅនឹង គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្ដ របស់លោក កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅ ។

អធិការនគរបាល ស្រុករូបនេះ បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជូន សំណុំរឿងទៅខេត្ដ លោកព្រហ្មម៉ាញ បានមកទទួលរថយន្ដ នៅអធិការដ្ឋាន នគរបាល ស្រុកអង្គស្នួល ហើយពេលនោះ លោកបានផ្ដល់ ថវិកាចំនួន ២០ដុល្លារ ជូនដល់ កម្លាំងសមត្ថ កិច្ច នៅស្រុកអង្គស្នួល ក្នុងពេលបំពេញ ភារកិច្ចថា មានភាពនឿយហត់ ។

ការចេញមក បដិសេធពី សំណាក់ អធិការនគរបាល ស្រុកអង្គស្នួលរូបនេះ បានធ្វើឡើង បន្ទាប់ពីតារា ចម្រៀងអាយ៉ៃ និងកំប្លែងរូបនេះ បានរិះគន់ ជាសាធារណៈនៅ តាមកញ្ចក់ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលយប់ថ្ងៃទី ០៩ វិច្ឆិកា ថា អធិការនគរបាល ស្រុកអង្គស្នួល បានទារលុយពីរូប លោក ចំនួន ៥០០ដុល្លារ ជុំវិញករណី គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ។

សូមជំរាបថា  សមត្ថកិច្ចរាជធានី ភ្នំពេញ បានឃាត់រថយន្ត ដ៏ទំនើប របស់លោក ព្រហ្ម ម៉ាញ នៅម្តុំស្តុបពេទ្យ លោកសង្ឃ កាលពីរសៀល ថ្ងៃអាទិត្យ ទី១៦ ខែតុលា បន្ទាប់ពីរថយន្ត របស់គាត់ បានបុកអ្នកជិះម៉ូតូ ពីរនាក់ឲ្យ របួសធ្ងន់ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិត្រពាំងរនោច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែល រថយន្តនេះ កំពុងធ្វើដំណើរ ពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយក៏បានពើប ប្រទះនឹងម៉ូតូ ដែលកំពុងធ្វើ ដំណើរបញ្រ្ចាស់ទិស ។

មន្រ្តីនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នោះ បណ្តាលឲ្យលោក ម៉ៅ មិនា អាយុ២៣ឆ្នាំ ជាសិស្សនាយ ទាហានសកម្ម ត្មាតពង រងរបួស បាក់ជើងស្តាំ រីឯជនរងគ្រោះ ម្នាក់ទៀត មិនស្គាល់ អត្តសញ្ញាណ នោះទេ តែមានស្រុក កំណើតនៅ ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពី សមត្ថកិច្ច បានឲ្យដឹងថា មុនពេលឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រថយន្តរបស់លោក ព្រហ្ម ម៉ាញ បានបើកបរ តាមបណ្តោយ ផ្លូវជាតិលេខ៤ ពីកើតមកលិច លុះដល់ចំណុច កើតហេតុ ម៉ូតូម៉ាកវីវ៉ា បានបើកបញ្រ្ចាស់ ទិស រថយន្ត ក្នុងល្បឿនលឿន ឌុបអ្នកជិះម្នាក់ ពេលនោះម៉ូតូ បើកវ៉ារថយន្ត មួយគ្រឿង ផ្សេងទៀត នៅពីខាងមុខ ហើយក៏ជ្រុលចង្កូត ចូលចំណែក ផ្លូវម្ខាងទៀត ដែលរថយន្ត របស់លោក ព្រហ្ម ម៉ាញ ម៉ាក CHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខ បណ្ដោះ អាសន្ន ១៥៩១ កំពុងបោះពួយ យ៉ាងលឿន បណ្តាលឲ្យបុកគ្នា ហើយអ្នកជិះម៉ូតូ ទាំងពីរនាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅស្រុកអង្គស្នួល ខេត្តកណ្តាល មិនបានធ្វើឲ្យរថយន្តរបស់លោក ព្រហ្ម ម៉ាញ ឈប់ស្ងៀមទេ តែក៏បានបោះពួយយ៉ាងលឿន សំដៅមករាជធានីភ្នំពេញ តែត្រូវបានមន្រ្តី នគរបាលស្ទាក់ ចាប់បាន នៅភ្លើងស្តុបពេទ្យលោកសង្ឃ៕


អធិការ​ប៉ូលិស​ស្រុក​អង្គស្នួល បំភ្លឺ​ពី​ការចោទប្រកាន់​របស់​លោក ព្រហ្ម ម៉ាញ​

ដោយ : រតនា
ថ្ងៃទី 11 វិច្ឆិកា 2011
CEN

ភ្នំពេញ: នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១១ លោក​វរសេនីយ៍ត្រី មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បាន​បំភ្លឺ​ពី​ការចោទប្រកាន់​របស់​លោក ព្រហ្ម ម៉ាញ កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១១ តាមរយៈ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែល​លោក ព្រហ្ម ម៉ាញ ថា អធិការនគរបាល ស្រុក​អង្គស្នួល ទារលុយ​ពី​គាត់ ៥០០ ដុល្លារ ជាមួយ​អ្នកកាសែត​នោះ គឺ​ពុំ​មាន​ការពិត​ទេ ហើយ​ចំពោះ​ឡាន ដែល​បុក​នោះ ក៏​រូបលោក ពុំ​បាន​និយាយថា ជា​ឡាន​របស់លោក ព្រហ្ម ម៉ាញ ដែរ​។​

​លោក មាន សំណាង បានឲ្យដឹងថា ការដោះស្រាយ​រវាង​ភាគី​ទាំងសងខាង គឺ​ខាង​លោក ពុំ​បាន​ដោះស្រាយ​ទេ ពីព្រោះ​សំណុំរឿង​ទាំងអស់ បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​។

​លោក​អធិការ​បន្ត​ថា នៅពេល ដែល​ភាគី​ខាង​រថយន្ដ មក​យក​រថយន្ដ​នោះ លោក ព្រហ្ម ម៉ាញ បាន​ឲ្យ​លុយ ២០ ដុល្លារ មក​ផ្នែក​ជំនាញ​ចរាចរណ៍​ស្រុក​អង្គស្នួល ដោយ​គាត់​និយាយថា “​ឃើញ​បងៗ សមត្ថកិច្ច​ចរាចរណ៍ មាន​ការនឿយហត់​”​។​

​លោក​អធិការ​បាន​បន្ថែមថា “​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១១ វេលា​ម៉ោង​ប្រហែល ៩​ព្រឹក លោក ព្រហ្ម ម៉ាញ បាន​មក​ជួប​រូប​ខ្ញុំបាទ​មែន ( អធិការ ) ដោយ​គាត់​និយាយថា ឲ្យជួយ​រក​វិធី​ដោះស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ផង​។ ឯការ​ទារលុយ​ពី​គាត់ ៥០០ ដុល្លារ ដែល​ចែក​ជា​មួយ​អ្នកកាសែត​នោះ ខ្ញុំ​ពុំ​បាន​ទារ​ទេ ក្នុងនាម​នគរបាល​ស្រុក​អង្គស្នួល សូម​បដិសេធន៍​”​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១១ វេលា​ម៉ោង ១៨ និង ២០​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល មាន​រថយន្ដ ១​គ្រឿង បាន​បើកបរ​មកពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិស​ខាងកើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ ១​គ្រឿង ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1N 3800 បើកបរ​ដោយ​ឈ្មោះ ម៉ៅ មីនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដែល​បើកបរ មក​ពី​កើត​ទៅ​លិច បណ្ដាលឲ្យ​របួស​បាក់ជើ​ង​ម្នាក់ និង​ស្រាល​ម្នាក់​។​

​ក្រោយពេល​កើតហេតុ​រថយន្ដ​នោះ បាន​បើក​រត់​ឆ្ពោះទៅ​ទិស​ខាងកើត​បាត់ទៅ បន្ទាប់មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានទទួល​ព័ត៌មាន តាម​អាយ​ឌី របស់​កម្លាំង PM ក្រុងភ្នំពេញ និង​ទទួល​ព័ត៌មាន បាន​ពី​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ ( ចំណុច​ស្ពាន​អាកាស មន្ទីរពេទ្យ​លោកសង្ឃ ) បាន​ឃាត់​រថយន្ដ​ម៉ាក CHEVROLET ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បណ្ដោះអាសន្ន ១៥៩១​។​

​ពេល​នោះ​ផ្នែក​ជំនាញ​ចរាចរណ៍​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ទៅ​ទទួល​យក​រថយន្ដ ពី​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ រ៉ាត់ នគរបាល​ចរាចរណ៍​ក្រុង តាម​ទូរស័ព្ទ ពេលនោះ​បាន​ឃើញ លោក ព្រហ្ម ម៉ាញ ចេញពី​រថយន្ដ បាន​ឡើង​ជិះ​ម៉ូតូឌុប​ចេញ​បាត់​ទៅ​។​

​តាម​ការបំភ្លឺ​របស់​លោក ព្រាប សុ​ផា នាយ​ផ្នែក​ចរាចរណ៍ ពេលនោះ ពុំ​បាន​និយាយ​គ្នា​ដោះស្រាយ​អ្វី​ទេ គ្រាន់​តែ​លោក​នាយក​ផ្នែក និយាយថា មាន​អ្នកកាសែត​អង្គុយ​នៅ​ខាងក្រៅ​។ លោក​ព្រហ្ម ម៉ាញ បាន​និយាយថា លោក​មិន​ចង់​ជួប​ពួក​អស់ហ្នឹង​ទេ ក្រោយមក​លោក ព្រហ្ម ម៉ាញ បាន​ចេញពី​អធិការដ្ឋាន​នគរបាល​ស្រុក បាត់ទៅ​។ លុះ​មកដល់​ម៉ោង​ប្រហែល ១១ ថ្ងៃត្រង់ មានឈ្មោះ ឈុំ ឆុំ ក្រុមប្រឹក្សា​ស្រុក​អង្គស្នួល បាន​ប្រាប់​លោក ព្រាប សុ​ផា ថា មាន​លុយ ២០០​ដុល្លារ សម្រាប់​ដោះស្រាយ​រឿងនេះ តែ​លោក​អធិការ​ឆ្លើយថា លោក​មិន​ហ៊ាន​ទេ​។

​ក្រោយមក​លោក​អធិការ បាន​បញ្ជូន​សំណុំរឿង​ទៅ​ជំនាញ​ចរាចរណ៍​ខេត្ត​កណ្ដាល​។ ឯ​ការដោះស្រាយ​គ្នា​នោះ ខាង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ពុំ​បាន​ដោះស្រាយ​ទេ​។ លុះដល់​ម៉ោង ១៥ ទៅ​ម៉ោង ១៦​រសៀល ក៏​ឃើញ​ភាគី​ខាង​រថយន្ដ កាន់​ចំណារ​លោក​នាយការិយាល័យ​ចរាចរណ៍​ខេត្តកណ្ដាល ឲ្យ​យក​រថយន្ដ​បង្កហេតុ​ចេញ​។ ពេល​នោះ​ភាគី​ខាង​រថយន្ដ បាន​យក​លុយ​ចំនួន ២០ ដុល្លារ មក​ឲ្យ​ផ្នែក​ជំនាញ​ចរាចរណ៍​ស្រុក​អង្គស្នួល ដោយ​និយាយថា “ឃើញ​បងៗ ហត់​ពេក​” ៕

រដ្ឋមន្ត្រី​ធនធានទឹក លើកឡើង​ពី​ការដេញថ្លៃ​ឡូត៍​នេសាទ ជូន​សម្តេច​នាយករដ្ឋមន្ត្រី

ដោយ : រតនា
ថ្ងៃទី 11 វិច្ឆិកា 2011
CEN

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បានធ្វើរបាយការណ៍ស្តីពីការដេញថ្លៃឡូត៍នេសាទ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន៕

លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម និង ជា ប្រធាន អាជ្ញាធរ ទន្លេសាប បានធ្វើរបាយការណ៍ស្តីពីការដេញថ្លៃឡូត៍នេសាទ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន៕

ភ្នំពេញ: លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន​ផ្ញើ​របាយការណ៍​លម្អិត​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​បាន​សរសេរ​រៀបរាប់​ពី​រឿង​ពុករលួយ ក្នុង​ការដេញថ្លៃ​ឡូត៍​នេសាទ គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១១​។​

​របាយការណ៍ ដែល​អ្នកកាសែត​ទទួលបាន​នូវ​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១១ បង្ហាញថា អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ដេញថ្លៃ​ឡូត៍​នេសាទ ទាំង​ឡូត៍​ធ្វើ​អាជីវកម្ម និង​ទាំង​ឡូត៍​វិនិយោគ បាន​ចំនួន ៤​លើក​។ ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ២​លើក ផ្នែក​ឡូត៍​អាជីវកម្ម ខេត្ត​កណ្តាល​ចំនួន ១​លើក ជា​ឡូត៍​អាជីវកម្ម និង​នៅ​ក្រសួង​កសិកម្ម ចំនួន ១ លើក ជា​ឡូត៍​វិនិយោគ​។​
​ ​
លោក លឹម គានហោ បាន​ជំរាបជូន​សម្តេច ហ៊ុន សែន ថា ការដេញថ្លៃ​ឡូត៍​នេសាទ​ទាំង ៤​លើ​ក​នោះ អាចនិយាយបាន​ថា ជា​មោទនភាព​របស់​អាជ្ញាធ​រ​ទន្លេសាប ដែល​បាន​ចូលរួម​ដេញថ្លៃ​ជា​លើកដំបូង ហើយ​ដែល​ជា​លទ្ធផល គឺ​កំណើន​ថវិកាជាតិ ទទួល​បាន​យ៉ាងច្រើន ពី​ជា​៤ ទៅ ៥ ដង ដែល​មិន​ធ្លាប់​មាន​ពី​មុន​។

​ប៉ុន្តែ​ទន្ទឹម​នឹង​លទ្ធផល​ជា​វិជ្ជមាន​នេះ អាជ្ញាធរ​ទន្លេសាប​​បានកត់សំគាល់​ពី​ភាព​មិន​ប្រក្រតី​របស់​គណៈកម្មការ​ដេញថ្លៃ ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ការកែសម្រួល​ជាបន្ទាន់ បើ​ពុំនោះ​ទេ ចំណូល​រដ្ឋ​នៅតែ​បាត់បង់ ឯ​បញ្ហា​នានា ដូច​ការចោទប្រកាន់​អំពី​អំពើពុករលួយ នៅ​ក្នុង​ការដេញថ្លៃ បាន​លេចឮ​ឡើង​បន្ទាប់ពី​ការដេញថ្លៃ​រួច​ម្តងៗ​។​

​លោក លឹម គានហោ បានលើកឡើង​បញ្ជាក់​អំពី​នីតិវិធី​នៃ​ការដេញថ្លៃ​ឡូត៍ ដែល​មាន​ភាពមិនប្រក្រតី ដោយ​បញ្ជាក់ជូន​សម្តេច​ហ៊ុន​សែន ថា មាន​នីតិវិធី​ជាច្រើន បាន​ចន្លោះប្រហោង និង​បាន​បើកចំហរ​។ ប្រសិនបើ​នីតិវិធី​បើកចំហរ​របៀបនេះ ចាំបាច់ ចូល​ដេញថ្លៃ​ធ្វើ​អី្វ​? តើ​អ្នកណា​នឹង​ចូល​ដេញថ្លៃ​? គឺ​រង់ចាំ​ការចរចា​ថ្លៃ​វិញ វា​ស្រួល​ជាង ហើយ​ចំណេញ​ទាំងសងខាង​។

​នៅក្នុង​បញ្ហា​នេះ អាជ្ញាធរ​ទន្លេសាប ដែល​បាន​ចូលរួម​នៅក្នុង​ការដេញថ្លៃ​ឡូត៍​ជា​លើកដំបូង បាន​ស្នើ​ឲ្យ​គណៈកម្មការ​បដិសេធចោ​ល​ទាំងស្រុង​នូវ​នីតិវិធី​នេះ ហើយ​បើ​តម្លៃ​ព្យួរ ដែល​បាន​កំណត់ ដែល​គ្មាន​អ្នកចូលរួម​ដេញថ្លៃ​ទេ សូមឲ្យ​រក្សាទុក ជា​សម្បត្តិ​រដ្ឋ ដូច ឡូត៍​ទាំង ៣៥ នៅ​ជំវិញ​បឹង​ទន្លេសាប​ដែរ​។​

​ក្នុង​របាយការណ៍​ដដែល​នោះ លោក លឹម គានហោ ក៏បាន​លើកឡើង​អំពី​នីតិវិធី​នៃ​ការដេញថ្លៃ​ឡូត៍​នេសាទ​អាជីវកម្ម និង​ឡូត៍​វិនិយោគ ដោយ​បាន​បញ្ជាក់ថា បើទោះបីជា​ការដេញថ្លៃ​ឡូត៍​វិនិយោគ​ពេលនេះ ចំណូល​កើនឡើង ៥​ដង លើស​ពី​ចំណូល​មុន​ក៏ដោយ ប៉ុន្តែ​អាជីវករ​មួយចំនួន នៅតែ​មិន​អស់ចិត្ត និង​ធ្វើ​ការចោទប្រកាន់​មក​លើ​គណៈកម្មកា​រថា មាន​ការឃុបឃិត​គ្នា និង​មាន​ការរៀបចំ​ទុកជាមុន ជាដើម​។ ឧទាហរណ៍​ឡូត៍​លេខ ២ នៅ​កំពង់ចាម អាជីវករ​ខ្លះ បាន​លើកឡើង​ថា គាត់​ហ៊ាន​ដេញថ្លៃ​ដល់​ទៅ ៣៣០ លាន​រៀល ហេតុអ្វី​មិន​បាន បែរជា​បាន​ទៅ​អ្នក​ហ៊ានថ្លៃ​ត្រឹមតែ ៣១៥ លាន​រៀល ទៅវិញ​?

​ករណីនេះ ត្រូវបាន​លោក លឹម គានហោ លើកឡើង​អំពី​នីតិវិធី ដំណោះស្រាយ​ថា ដើម្បី​ឲ្យ​ការដេញថ្លៃ​ឡូត៍​នេសាទ​គ្រប់​ប្រភេទ អាច​រក​ចំណូល​ចូល​រដ្ឋ សមស្រប​ទៅតាម​ស្ថានភាព គឺ​រដ្ឋបាល​ជលផល ត្រូវតែ​រៀបចំ​ផែនការ​វិនិយោគទុន ឲ្យបាន​ច្បាស់លាស់ រួម​ទាំង​ទុន​ត្រូវ​ចំណាយ​មុន និង​យក​ឡូត៍​វិនិយោគ ដាក់​ដេញថ្លៃ​។​

​លោក លឹម គានហោ បាន​បញ្ជាក់ជូន​សម្តេច​តេជោ ហ៊ុន សែន ទៀតថា ចំពោះ​ការដេញថ្លៃ​បំប៉ោង ពុំគួរ​គណៈកម្មការ មាន​ការព្រួយបារម្ភ​ទេ ព្រោះថា មុននឹង​ចូល​ដេញថ្លៃ ពាក្យ​សុំ​ចូល​ដេញថ្លៃ បាន​តម្រូវឲ្យ​អាជីវករ​តម្កល់​ប្រាក់ ៣០% នៃ​តំលៃ​ព្យួរ​រួចទៅហើយ ហើយ​ប្រាក់​កក់​នោះ​ទៀតសោត នឹង​ត្រូវ​រឹបអូស ទុកជា​សម្បត្តិ​រដ្ឋ ប្រសិន​បើ​អាជីវករ​ដេញ​បាន​ហើយ បែរជា​មិន​ព្រម​អនុវត្តន៍​ការងារ​ទៅ​វិញ​។

​របាយការណ៍ បាន​លើកឡើង​ថា វា​ពិបាក​នឹង​ជឿ​ណាស់​ថា អាជីវករ​សុខចិត្ត​ចំណាយ​ថវិកា​ចោល ៣០% ដើម្បី​ធ្វើឲ្យ​ខូចផែនការ​វិនិយោគ​។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​បែបនេះ ទៅ​ចុះ​ឈ្មោះ ក៏​យើង​នៅ​មាន​មធ្យោបាយ​ទប់ទល់​ដែរ នោះ​គឺ​តម្លើង​ប្រាក់​កក់​ឲ្យ​ខ្ពស់​មាន​ន័យ​ថា ប្រាក់​កក់​អាច​តម្លើង​រហូតដល់ ៧០% ឬ ១០០% នៃ​តម្លៃ​ព្យួរ​តែម្តង​។

​លោក លឹម គានហោ បាន​ស្នើ​ដល់​សម្តេច​តេជោ ហ៊ុន សែន តម្រូវឲ្យ​មាន​ការអនុវ​ត្ត តាម​សៀវភៅ​បន្ទុក ឲ្យបាន​ត្រឹមត្រូវ និង​អនុវត្ត​ទៅតាម​ច្បាប់​។

​បន្ទាប់​ពី​ទទួលបាន​របាយការណ៍​ខាងលើនេះ សម្តេច ហ៊ុន សែន បាន​ចារ​ផ្ទាល់​ដៃ​លើ​របាយការណ៍ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ​បញ្ជា​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​ទទួលបន្ទុក កិច្ចការ​ឡូត៍​នេសាទ ពិនិត្យ​ដើម្បី​កែសម្រួល​ចំពោះ​អនុក្រឹត្យ ពាក់ព័ន្ធ​នឹង​ការដេញថ្លៃ​ឡូត៍​នេសាទ​៕

ទឹកជំនន់​ជា​ប្រធានបទ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កោះ​បាលី​សប្តាហ៍​ក្រោយ

ដោយ លី ម៉េងហួរ
ថ្ងៃ សុក្រ 11 វិច្ឆិកា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ (02:00)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ក្រុម ឆ្ពោះទៅ​កាន់​កោះ​បាលី នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៩ ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ឆ្នាំ​២០១១​។ ក្នុង​កិច្ចប្រជុំ​នោះ បញ្ហា​ទឹក​ជំនន់​នៅ​កម្ពុជា ថៃ វៀតណាម និង​នៅ​ហ្វីលីពីន នា​ពេល​សព្វថ្ងៃ​នេះ នឹង​ក្លាយជា​ប្រធានបទ​សំខាន់មួយ។ ក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​ក៏​នឹង​ត្រូវ​ទទួល​សិទ្ធិ ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន នៅ​ឆ្នាំ​២០១២ ផងដែរ។

លោក​ហ៊ុន សែន​ នឹងដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រជុំ​អាស៊ាន នៅ​បាលី (RFI/Channa Siv)

លោក ហ៊ុន សែន នឹងដឹកនាំ គណៈប្រតិភូ ទៅ ប្រជុំ អាស៊ាន នៅ បាលី (RFI/Channa Siv)

កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៩ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩​វិច្ឆិកា នៅ​សប្តាហ៍​ក្រោយ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ជា​ឱកាស​ដែល​កម្ពុជា​នឹង​ត្រូវ​ទទួល​សិទ្ធិ ធ្វើជា​ប្រធាន​អាស៊ាន សម្រាប់​ឆ្នាំ​២០១២​។ នេះ​បើ​តាម​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​។​

​លោក កុយ គួង បន្ថែមថា ខ្លឹមសារ​ពិស្តារ​នៃ​ដំណើរ​ទៅកាន់​តុ​ប្រជុំ​កំពូល​អាស៊ាន នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នឹងត្រូវ​ក្រសួងការបរទេស ចេញ​សេចក្តី​ជូន​ព័ត៌មាន​ជា​ផ្លូវការ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤​វិច្ឆិកា ឆ្នាំ​២០១១​។​

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ប្រាប់​កាសែត​អន​ឡាន ជា​ភាសា​អង់គ្លេស The Cambodia Herald ដែល​បាន​ចេញផ្សាយ​ដំបូង នៅ​ថ្ងៃ​១១​វិច្ឆិកា ឆ្នាំ​២០១១ បង្ហាញថា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​កោះ​បាលី ប្រមុខ​ដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន​នឹង​ពិភាក្សា​អំពី​បញ្ហា​សកល និង​បញ្ហា​នៅក្នុង​តំបន់ រួម​ទាំង​គ្រោះទឹកជំនន់ នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដូចជា នៅ​ប្រទេស​ថៃ កម្ពុជា ហ្វីលីពីន និង​ប្រទេស​វៀតណាម បូក​រួម​ទាំង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ជាច្រើន​ទៀត​របស់​អាស៊ាន​។​

​តាម​ឯកសារ ទឹក​ជំនន់​នៅ​ប្រទេស​ថៃ កម្ពុជា វៀតណាម និង​ហ្វីលីពីន នា​ពេល​ថ្មីៗ​នេះ បាន​សម្លាប់​មនុស្ស​ជាង ១.០០០ នាក់​។ ទឹកជំនន់​បាន​បំផ្លាញ​សន្ទូង​ស្រូវ​រាប់សែន​ហិកតា ព្រម​ទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​ផ្សេង​ទៀត ជាពិសេស​នៅ​ប្រទេស​ថៃ ជួប​គ្រោះមហន្តរាយ​ទឹកជំនន់​ច្រើនជាងគេ​។​

​តាម​របៀបវារៈ ប្រមុខដឹ​កនាំប្រទេស​អាស៊ាន​នឹង​ឡើង​ថ្លែងការណ៍ អំពី​គ្រោះទឹកជំនន់ ដ៏​មហន្តរាយ ដែល​បាន​វាយប្រហារ​លើ​ប្រទេស​ថៃ កម្ពុជា វៀតណាម និង​ប្រទេស​ហ្វីលីពីន នៅក្នុង​តំបន់​អាស៊ាន​។​

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩​វិច្ឆិកា នៅ​កោះ​បាលី ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន ក៏​នឹង​ត្រូវ​ចូលរួម​ប្រជុំ​ជាមួយនឹង​មេដឹកនាំ​ប្រទេស​ដៃគូ​អាស៊ាន ដូចជា អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ រុស្ស៊ី និង​សហរដ្ឋអាមេរិក៕​

ទេសចរ​នៅ​ក្រុង​ព្រះសីហនុ​រអ៊ូ​ពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ក្នុង​ពេល​បុណ្យ

ដោយ ដែន អយុធ្យា
2011-11-11
​វិទ្យុ​អាស៊ីសេរី

ការ​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ ឆ្នាំ​២០១១ នេះ បាន​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចេញ​ទៅ​ទស្សនា​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ យ៉ាង​ច្រើន​កុះករ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរណ៍​បាន​រអ៊ូរទាំ​ចំពោះ​ឈ្មួញ​ដែល​បាន​ដំឡើង​តម្លៃ​ទំនិញ អាហារ​ហូប​ចុក​ផ្សេងៗ សណ្ឋាគារ និង​ផ្ទះ​សំណាក់​ជាដើម។

ទិដ្ឋភាព​នៅ​ឆ្នេរ​សមុទ្រ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ (RFA/Mom Sophon)

ទិដ្ឋភាព នៅ ឆ្នេរ សមុទ្រ ខេត្ត ព្រះសីហនុ កាល ពី ថ្ងៃ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Mom Sophon)

http://flash-mp3-player.net/medias/player_mp3_maxi.swf

ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​ឆ្នេរ នៅ​ឱកាស​បុណ្យ​អុំ​ទូក អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១១ បាន​​​​​​​រអ៊ូរទាំ​ថា តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ និង​តម្លៃ​អាហារ​នៅ​ខេត្ត​ព្រះសីហនុ ឈ្មួញ​បាន​ដំឡើង​ថ្លៃ​ខ្ពស់​ជាង​ថ្ងៃ​សព្វដង​មួយ​ទ្វេ​ជា​បី​ដង។

ភ្ញៀវ​ទេសចរណ៍​បាន​និយាយ​ថា សេវា​ផ្ទះសំណាក់​ដែល​កាល​ពី​មុន​បន្ទប់​កង្ហារ​តម្លៃ ១​បន្ទប់​មាន​តម្លៃ ៧​ដុល្លារ​​បាន​កើន​តម្លៃ​ដល់ ២៥​ដុល្លារ ​ដល់ ៣៥​ដុល្លារ ក្នុង​១​បន្ទប់។

លោកស្រី ដួង សុភ័ស្ត ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ នា​ឱកាស​ពិធី​បុណ្យ​​អុំ​ទូក។ លោកស្រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​វិច្ឆិកា ថា គ្រួសារ​គាត់​មិន​អាច​រក​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ សំរាប់​ស្នាក់​នៅ​បាន​ទេ ព្រោះ​​ភ្ញៀវ​ទេសចរណ៍​បាន​កើន​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ។

បន្ថែម​លើ​នេះ លោកស្រី​ឲ្យ​ដឹង​ថា តម្លៃ​អាហារ​ហូប​ចុក​ក៏​មាន​តម្លៃ​កើន​ខ្ពស់​កប់​ពពក ដូច​គ្នា​តម្លៃ​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ដែរ រយៈ​ពេល​ពីរ​បី​ថ្ងៃ​មក​នេះ៖ «អត់​មាន​កន្លែង​គេង ត្រូវ​ត្រឡប់​មក​ផ្ទះ​នៅ​ភ្នំពេញ​វិញ ព្រោះ​មិន​មាន​បន្ទប់​សល់។ តម្លៃ​ថ្លៃ​ដែរ បង្គា​ដែល​យើង​ធ្លាប់​ទិញ​ពី​មុន​មាន​តម្លៃ ៤​ម៉ឺន បាន​ឡើង​ដល់ ៦​ម៉ឺន និង​បង្គា​ធ្លាប់​ទិញ​បាន​ក្នុង​តម្លៃ ៦​ម៉ឺន​បាន​ឡើង​ដល់ ៨​ម៉ឺន (រៀល)»។

ពលរដ្ឋ​រូប​នេះ​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​តម្លៃ​គ្រឿង​ឧបភោគ​បរិភោគ និង​តម្លៃ​ផ្ទះសំណាក់ និង​សណ្ឋាគារ ដែល​ឈ្មួញ​បាន​ក្រឡុក និង​ដំឡើង​តម្លៃ​តាម​ទំនើង​ចិត្ត ហើយ​អាជ្ញាធរ​មិន​អាច​គ្រប់គ្រង​បាន។

ដូច​គ្នា​នេះ​ដែរ យុវជន សេង ឡងឌី បាន​ឲ្យ​ដឹង​ដែរ​ថា បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ គ្រួសារ​លោក​ក៏​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ ទៅ​កម្សាន្ត​តំបន់​​ឆ្នេរ​ខេត្ត​​ព្រះសីហនុ ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ។

លោក​បន្ត​ថា គ្រួសារ​លោក​បាន​ខក​ចិត្ត​ចំពោះ​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ និង​តម្លៃ​ម្ហូប​អាហារ ដែល​កើន​តម្លៃ​ខ្ពស់ ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​មិន​មាន​វិធានការ​ទប់​ស្កាត់៖ «ឡើង​ថ្លៃ ខ្ញុំ​ជួល​តូប​គេ ឡើង​តម្លៃ ២០​ដុល្លារ។ អ្នក​ដើរ​តួ​សំខាន់​គឺ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​គ្រង​ក្នុង​តំបន់ សំខាន់​បំផុត​គឺ​ត្រូវ​មាន​ច្បាប់ ពីព្រោះ​បើ​អត់​មាន​ច្បាប់​ទេ ឈ្មួញ​បើ​អាច​យក​ថ្លៃ​បាន ពួកគេ​យក​ហួស​ហេតុ​ទ្វេ​ជា​ពីរ​ជា​បី ជា​ការ​កេងប្រវ័ញ្ច​ទៅ​វិញ»។

លោក​ថ្លែង​ថា មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ មិន​គួរ​ឲ្យ​ឈ្មួញ​ដំឡើង​តម្លៃ​សណ្ឋាគារ ផ្ទះសំណាក់ និង​តម្លៃ​អាហារ​ហូប​ចុច​តាម​ទំនើង​ចិត្ត​ពួកគេ​នោះ​ទេ ព្រោះ​​អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា។

ចំណែក​លោក ប៉ាន់ ចន្ទរ៉ន ជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ។ លោក​ឲ្យ​ដឹង​ថា ថ្ងៃ​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​លោក​បាន​​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​អារម្មណ៍​ជ្រះ​ថ្លា។ ប៉ុន្តែ​បែរ​ជា​ខក​បំណង ព្រោះ​សេវា​បម្រើ មាន​ដូច​ជា​ភោជនីដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម ឈ្មួញ​បាន​ដំឡើង​តម្លៃ​ខ្ពស់​កប់​ពពក​មិន​អាច​ត​ថ្លៃ​បាន។

លោក ប៉ាន ចន្ទរ៉ន ឲ្យ​ដឹង​ដូច្នេះ៖ «បើ​យើង​ធ្វើ​អ៊ីចឹង​វា​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍។ ទី​១ តម្លៃ​បាន​កើន​ខ្ពស់​ហួស​បរិមាណ។ ផ្ទះសំណាក់ កាល​ពី​មុន​ខ្ញុំ​ធ្លាប់​មក​គេង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​មាន​តម្លៃ​ពី ១០ ទៅ ១៥​ដុល្លារ ឥឡូវ​មាន​តម្លៃ​រហូត​ដល់ ២៥​​ដុល្លារ ទៅ ៣០​ដុល្លារ។ កន្លែង​អង្គុយ​កម្សាន្ត​ក៏​ឡើង​ថ្លៃ ពី​មុន​កន្លែង​អង្គុយ​១​តុ​សំរាប់​១​ក្រុម​គ្រួសារ មាន​តម្លៃ ១​ម៉ឺន​រៀល ឥឡូវ​​បាន​ឡើង​ដល់ ៨​ម៉ឺន​រៀល។ បើ​សិន​រាជរដ្ឋាភិបាល​អាច​ជួយ​សំរួល​បញ្ហា​នេះ​បាន​ជា​ការ​ល្អ​មួយ។ គួរ​យើង​កំណត់​តម្លៃ​ឲ្យ​នៅ​​ថេរ​តាម​តម្លៃ​ស្តង់ដារ កុំ​ឲ្យ​តម្លៃ​ឡើង​ចុះ​ទៅ​តាម​មាត់​អ្នក អាច​ធ្វើ​កុំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ធុញ ព្រោះ​តម្លៃ​មិន​ប្រក្រតី»។

លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល ឬ​មន្ត្រី​ពាក់ព័ន្ធ ទុក​បណ្ដោយ​ឲ្យ​ឈ្មួញ​ក្រឡុក​តម្លៃ សំរាប់​សេវា​ស្នាក់នៅ ឬ​តម្លៃ​ហូប​ចុក​តាម​ទំនើង​​​ចិត្ត អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​កំពុង​មាន​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ។

លោក​បន្ត​ថា រដ្ឋាភិបាល ឬ​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ មិន​គួរ​ទុក​ឲ្យ​ឈ្មួញ​ធ្វើ​ព្យុះ​ភ្លៀង​ ដំឡើង​តម្លៃ​អាហារ​ហូប​ចុក ឬ​តម្លៃ​ស្នាក់​​​នៅ​តាម​ទំនើង​ចិត្ត​នោះ​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ជា​បន្ទាន់។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ក្រសួង និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​តំបន់​​ឆ្នេរ​ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១១ បាន​កើន​ចំនួន​ពិត​មែន។

លោក សេង ថា ជា​អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។ លោក​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាង​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​កាល​ពី​ឆ្នាំ​មុន ជា​ពិសេស​ភ្ញៀវ​មក​ពី​ទីក្រុង​ភ្នំពេញ។

ទោះ​យ៉ាង​ណា​លោក​មិន​ទាន់​បាន​បញ្ជាក់​ពី​ចំនួន​តួលេខ​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ រយៈពេល ៣​ថ្ងៃ​មាន​ចំនួន​​ប៉ុន្មាន​នោះ​ទេ ព្រោះ​មិន​ទាន់​បូក​សរុប។ លោក​ថ្លែង​ថា ការ​ដំឡើង​ថ្លៃ​សេវា​ផ្ទះសំណាក់ សណ្ឋាគារ និង​ចំណី​អាហារ រូប​លោក​មិន​ទាន់​​ជ្រាប​នោះ​ទេ ប៉ុន្តែ​ករណី​នេះ មន្ត្រី​ជំនាញ​​បាន​សហការ​ជាមួយ​អាជ្ញាធរ​ធ្លាប់​បាន​ណែនាំ​រួច​ហើយ។

លោក គង់ សុភារៈ ជា​ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ព័ត៌មាន​ក្រសួង​ទេសចរណ៍។ លោក​បាន​ទទួល​ស្គាល់​ថា ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ចាស់​អាហារដ្ឋាន ពិត​ជា​បាន​ដំឡើង​តម្លៃ​សេវា​បំរើ​របស់​ពួកគេ​ពិត​មែន។

លោក​បន្ត​ថា ករណី​នេះ​ក្រសួង​ទេសចរណ៍​បាន​ចេញ​សារាចរ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​នានា​ឲ្យ​កំណត់​តម្លៃ​បំរើ​សេវា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍។

លោក គង់ សុភារៈ ឲ្យ​ដឹង​ដូច្នេះ៖ «យើង​មាន​ការ​ណែនាំ​ដល់​បញ្ហា​កំណត់​តម្លៃ​តារាង​មុខ​ម្ហូប​តម្លៃ​បន្ទប់​ស្នាក់​នៅ គឺ​មាន​ទាំង​អស់។ ប៉ុន្តែ​ជាក់ស្ដែង​គឺ​មាន​គាត់​បាន​ឡើង​ថ្លៃ ដោយ​លើក​ហេតុផល​ថា ក្នុង​១​បន្ទប់​ភ្ញៀវ​បាន​ទៅ​ស្នាក់​នៅ​រហូត​ដល់ ៥ ទៅ ៦​នាក់ ធ្វើ​ឲ្យ​គាត់​ត្រូវ​ដំឡើង​ថ្លៃ ព្រោះ​អស់​ទឹក​ច្រើន​ជា​ដើម។ ជួនកាល​ភោជនដ្ឋាន​ជាដើម​អ្នក​រត់​តុ ឬ​អ្នក​ចុងភៅ ថៅកែ​ត្រូវ​ប៉ូវ​លុយ​បន្ថែម​ទើប​ពួក​គេ​យល់​ព្រម​ធ្វើ​ការ។ ដូច្នេះ​ថៅកែ​ត្រូវ​តែ​ដំឡើង​ថ្លៃ​ទៅ​តាម​នោះ​ដែរ»។

យ៉ាង​នេះ​ក្ដី ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន នា​​​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ពួកគេ​ពិត​ជា​បាន​ដំឡើង​តម្លៃ​​សេវា​បំរើ​ពួក​គេ​ប្រាកដ​មែន។ ប៉ុន្តែ​ការ​ដំឡើង​ថ្លៃ​នេះ​មាន​តែ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ និង​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើន​ទេ តែ​បើ​ថ្ងៃ​​ធម្មតា សេវា​បំរើ​គ្រប់​យ៉ាង​មាន​តម្លៃ​ទាប។

ឆ្នេរ​សមុទ្រ​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ ស្អាត​បំផុត​លើ​សកល​លោក​ ក្នុង​មហាសន្និបាត​លើក​ទី​៧ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់៕

លទ្ឋផលជុំវិញអ្នក ភូមិព្រៃឡង់ ដើរល្បាតព្រៃ ដើម្បីទប់ស្កាត់ បទល្មើសកាប់ឈើ

Friday, 11 November 2011
ដោយៈ សុក្រ វិច្ឆិកា
DAP NEWS

ភ្នំពេញ ៖ អស់រយៈពេល ជាងមួយសប្តាហ៍ ទៅហើយ ចាប់តាំងពី ថ្ងៃទី២ វិច្ឆិកា មកម្ល៉េះ ដែលអ្នកសកម្មជន ព្រៃឡង់ប្រមាណជា ៤០០នាក់ បាននាំគ្នាដើរល្បាត ព្រៃឡង់ ក្នុងគោលបំណង ទប់ស្កាត់ ការកាប់ព្រៃឈើ ខុសច្បាប់ និងជាសារ ដល់ក្រុមហ៊ុន ដើម្បីបញ្ឈប់ សកម្មភាព ឈូសឆាយព្រៃ ក្នុងនោះដែរ ពួកគេបាន ទទួលនូវភាព ជោគជ័យ និងជួបឧបសគ្គ មួយចំនួន វិញផងដែរ ។

លោក ឈឹម សាវុធ មន្រ្តីរៀបចំ គម្រោងសាធារណៈ នៃមជ្ឈមណ្ឌល សិទ្ឋិមនុស្ស កម្ពុជា ដែលបានចុះទៅ អង្កេតផ្ទាល់ ពីសម្មភាពអ្នកភូមិ ស្ថិតនៅស្រុក សណ្តាន់ ខេត្តកំពង់ធំ នោះ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរសព្ទ័ ឲ្យដឹងនៅ ថ្ងៃទី១១ ខែវិច្ឆិកា ថា អ្នកភូមិ សំណូមពរផ្ទាល់ ដល់ក្រុមហ៊ុន CRCK ដែលមានទីតាំង នៅក្នុងព្រៃឡង់នោះ ឲ្យបញ្ឈប់ ការកាប់ព្រៃឈើ ខុសច្បាប់ ដោយត្រឹមធ្វើ សកម្មភាព ក្នុងបរិបទ ដែលក្រុមហ៊ុន ទទួលបាន ដីសម្បទាន សេដ្ឋកិច្ច ពីរដ្ឋាភិបាល មិនប៉ះ ពាល់ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងភូមិរួមទាំងបញ្ហា សមត្ថកិច្ច រាប់រយនាក់ ទប់ស្កាត់សកម្មភាព របស់ពួកគេ ។

លោកបន្តទៀតថា ទន្ទឹមនឹងនេះដែរ ពួកគេ បានជួបនូវ បញ្ហាសុខភាពខ្លះ ដោយសារខ្វះស្បៀង ក្នុងព្រៃ និងបញ្ហាផ្សេងទៀត តែមិនចោទជា បញ្ហាធំនោះទេ ។

លោកថា “រយៈពេល ៤ទៅ៥ថ្ងៃមកនេះ ពួកគាត់បាន បង្រ្កាបបទល្មើស ដោយខ្លួនឯង ដោយចាប់ ម៉ាស៊ីនអារឈើ ចំនួន ៣ទៅ៤គ្រឿង ដុតឈើដួងចែ បាន ៤០ទៅ៥០ កញ្ចែ ដើម្បីកុំឲ្យជន ល្មើសដឹកចេញ ខុសច្បាប់ រួចមកក៏បាន ទៅដល់ទីតាំង រោង ចក្រ CRCK ផ្ទាល់ដើម្បី សំណូមពរ បញ្ឈប់ឲ្យមាន កាប់ឈើ ដែលប៉ះពាល់ ដល់ពួកគាត់ និងព្រៃឡង់ ទាំងមូលផងដែរ ។ រីឯសុខភាព មិនប៉ះពាល់ ធ្ងន់ធ្ងរនោះទេ ព្រោះពួកគាត់ ធ្លាប់ដើរព្រៃ មួយថ្ងៃបានទៅដល់ ៥០គីឡូម៉ែត្រ ។

លោកបន្តទៀតថា អ្នកភូមិនឹងបញ្ចប់ ដើរល្បាតព្រៃ ត្រឹមថ្ងៃទី១៣ ដោយពួកគាត់ សំណូមពរឲ្យ មានវេទិកា សាធារណៈមួយ ដែលសម្តែងពី បញ្ហាព្រៃឡង់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ តែត្រូវបាន អាជ្ញាធរខេត្ត ធ្វើការស្នើសុំ ពន្យារពេលផងដែរ ។

លោក ឈឹម សាវុធ បន្តថា អ្នកភូមិព្រៃឡង់ ទាំងអស់នេះ សម្តែងនូវសកម្មភាព ទឹកចិត្ត ដោយស្រឡាញ់ និងចង់ ការពារព្រៃឡង់ ដោយមិនចូល បក្យសម្ព័ន្ឋ គណបក្ស ណាមួយនោះទេ ដែលនេះទង្វើ មួយគួរឲ្យ កោតសរសើរ ។

សូមបញ្ជាក់ថា អ្នកភូមិព្រៃឡង់ បានសំដែង មតិនិងតវ៉ា ដើម្បីការពារព្រៃឡង់ ជាច្រើន លើកច្រើនសារ រួចទៅហើយ ក្នុងនោះក៏ធ្លាប់ មកតវ៉ា នៅរាជធានីភ្នំពេញ ហើយអ្នកខ្លះទៀត បានទៅបុណ្យស្រន់ នៅព្រះអង្គដងកើ នៅមុខ ព្រះបរមរាជវាំង ដើម្បីសុំ សេចក្តីសុខ និងផ្សព្វផ្សាយឲ្យ ប្រជាពលរដ្ឋ ទាំងអស់គ្នា ចូលរូមស្រឡាញ់ និង ការពារព្រៃឡង់ ។

ជាមួយគ្នា នេះផងដែរ នៅក្នុងសប្តាហ៍នេះ ពួកគេ បាននាំគ្នា ដើរល្បាតក្នុងព្រៃ ដើម្បីរកមើល សកម្មភាព កាប់បំផ្លាញព្រៃឈើ ខុសច្បាប់ ហើយក៏ទៅ ដើម្បីធ្វើការតវ៉ា ប្រឆាំងក្រុមហ៊ុន វៀតណាម CRCK ផងដែរ ។

ព្រៃឡង់ គឺជាតំបន់ ព្រៃឈើត្រូពិក ដែលនៅ សេសសល់ ធំជាងគេ ចុងក្រោយបំផុត ក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅជាប់ ស្រុកចំនួន ៦ ក្នុងខេត្តចំនួនបួន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ។ ព្រៃនេះ មានផ្ទៃក្រឡា សរុបប្រមាណ ៣៦០០ គីឡូម៉េត្រការ៉េ ៕