បណ្ណសារ | ខែវិច្ឆិកា 12, 2011

មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូក

ដោយ ប៉ែន បូណា
ថ្ងៃ សៅរ៍ 12 វិច្ឆិកា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពី​ទីក្រុង​ភ្នំពេញ (02:19)

រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ ​អកអំបុក​ និង​សំពះ​ព្រះខែ​បាន​កន្លង​ផុត​ទៅ​ហើយ​កាល​ពី​យប់​មិញ។​ បើ​ទោះបី​ជា​ពិធី​បុណ្យ​អុំទូក​ និង​បណ្តែត​ប្រទីប​ត្រូវ​បាន​រដ្ឋាភិបាល​លុប​ចោល​ក៏​ដោយ​ ក៏​នៅ​តែ​មាន​មនុស្ស​ជាច្រើន​ចូល​មក​រាជធានី​ភ្នំពេញ​ដើម្បី​អបអរ​ពិធី​បុណ្យ​ដ៏​ធំ​នេះ​ដែរ។​ ប៉ុន្តែ ​ចំនួន​អ្នក​ចូល​រួម​បាន​ថយចុះ​យ៉ាង​ខ្លាំង​បើ​ធៀប​ទៅ​នឹង​ពិធី​បុណ្យ​ឆ្នាំមុនៗ។ ​អាជ្ញាធរ​វាយ​តម្លៃ​ថា ​មាន​មនុស្ស​២​លាន​នាក់​បាន​ចូល​មក​ភ្នំពេញ​នៅ​ថ្ងៃ​បង្ហើយ​ ប៉ុន្តែ ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​វាយ​តម្លៃ​ថា​មាន​មនុស្ស​តិច​ជាង​នេះ។

មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូក (©ចាន់ណា)

មនុស្ស «រាប់លាននាក់» ចូល កម្សាន្ត នៅ ភ្នំពេញ ទោះបី គ្មាន បុណ្យ អុំទូក (©ចាន់ណា)

មនុស្ស​ប្រហែល​២​លាន​នាក់​បាន​ចូល​មក​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​ម្សិលមិញ​ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក​ អកអំបុក​ និង​សំពះ​ព្រះខែ។ ​នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ ​កាលពី​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​៣​ថ្ងៃ​ អាជ្ញាធរ​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្ស​ក្បែរ​នឹង​មួយ​លាន​នាក់។ ​ប៉ុន្តែ ​តួលេខ​នេះ​ត្រូវ​បាន​មនុស្ស​ជាច្រើន​ដែល​បាន​ចូល​រួម​មិន​យល់​ស្រប​ទេ ដោយ​ពួកគេ​វាយតម្លៃ​ថា​ ពិត​ជា​មាន​មនុស្ស​​តិច​ជាង​នេះ។ ​ការ​វាយតម្លៃ​នេះ​ដោយ​សំអាង​ថា ​ចរាចរណ៍​ហាក់​ដូច​ជា​ចង្អៀត​បន្តិច​មែន​នៅ​ម្តុំ​វិមាន​ឯករាជ្យ ​និង​តាម​ដង​ទន្លេ​ចតុមុខ​ ប៉ុន្តែ​ ចង្អៀត​ដោយសារ​តែ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រថយន្ត ​និង​ម៉ូតូ​ចេញចូល​ដោយ​គ្មាន​ការ​ហាម​ឃាត់​ដូច​កាលពី​លើក​មុនៗ​ទេ។

ផ្ទុយ​ទៅ​វិញ​អវត្តមាន​នៃ​ពិធីបុណ្យ​អុំទូក​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បង្វែរ​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ទៅ​កាន់​បណ្តា​ខេត្ត​នានា​វិញ។ ​លោក ​អាំង គឹមអ៊ាង​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាំគ្នា​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត​មាត់​សមុទ្រ ​ខេត្ត​សៀមរាប​ និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស។ ​មិន​ត្រឹមតែ​ចំនួន​មនុស្ស​មក​ភ្នំពេញ​ទេ​ដែល​ថយចុះ​ ប៉ុន្តែ​ ចំនួន​ទេសចរ​ជនជាតិ​ខ្មែរ​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ក៏​ថយចុះ​ដែរ​ នេះ​បើ​តាម​ប្រភព​ដដែល។ ​ការ​ថយ​ចុះ​នេះ​គឺ​ដោយសារ​តែ​ស្ថានភាព​មិន​ល្អ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​បញ្ហា​ទឹកជំនន់។ ​ទឹកជំនន់​ដែល​បាន​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​ជាង​៥០០​លាន​ដុល្លារ​ និង​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់។

របាយការណ៍​របស់​ប៉ូលិស​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ ៣​ ថ្ងៃ​នៃ​ពីធី​បុណ្យ​អុំទូក ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ ​វិច្ឆិកា​ ឆ្នាំ​២០១១​ នេះ​ មាន​ការ​ថយចុះ​នៅ​ទូទាំង​ប្រទេស​ ពោលគឺ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​អុំទូក​បាន​កើត​ឡើង​ចំនួន ​៤៣ លើក​ធៀប​នឹង​៥៨​លើក​កាលពី​ឆ្នាំ​២០១០។ ​ប៉ុន្តែ​ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បែរ​ជា​កើន​ឡើង​ទៅ​វិញ ​ដោយ​ឆ្នាំ​នេះ​មាន​មនុស្ស​ស្លាប់​១៨​នាក់​កើន​លើស​ឆ្នាំ​មុន​ម្នាក់។ ​នៅ​ឯ​ភ្នំពេញ ​សមត្ថកិច្ច​ប៉ូលិស​បាន​យកចិត្ត​ទុកដាក់​រក្សា​សណ្តាប់ធ្នាប់​ដោយ​ប្រុងប្រយ័ត្ន​ជាង​មុន​បន្ទាប់​ពី​ទទួល​បាន​បទពិសោធន៍​ដ៏រន្ធត់​នៃ​ការ​រត់​ជាន់​គ្នា​លើ​ស្ពានពេជ្រ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣៥០នាក់ និង​រាប់រយ​នាក់​ទៀត​រងរបួស៕

រថយន្ត​ដឹកឈើ​ទាំង ៧ គ្រឿង ​ចេញពី​ខេត្តរតនគិរី សុទ្ធតែ​ដឹកឈើ​លើស​ច្បាប់​អនុញ្ញាត​

ដោយ : សេសាន
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

មេព្រៃ​រើ​ឈើ​ចេញ​រថយន្ត​ទាំង ៧ គ្រឿង​ដឹកឈើ​ដែល​ដឹកឈើ​លើសពី​លិខិតអនុញ្ញាត ចេញពី​ខេត្តរតនគិរី ។

មេព្រៃ រើ ឈើ ចេញ រថយន្ត ទាំង ៧ គ្រឿង ដឹកឈើ ដែល ដឹកឈើ លើសពី លិខិតអនុញ្ញាត ចេញពី ខេត្តរតនគិរី ។

ក្រចេះ: បន្ទាប់ពី​ចាប់បាន​រថយន្ត​ដឹកឈើ​ទាំង ៧ គ្រឿង របស់​ក្រុមហ៊ុន​ដី​សម្បទាន សេដ្ឋកិច្ច ហ័ង​អាន ម៉ា​យ៉ា​ខេ ដឹកឈើ​អារ​ពី​ខេត្តរតនគិរី​ យកមក​រក្សាទុក​មួយរ​យៈ​ពេល​ខ្លីនោះ លោក​មេព្រៃ​ខេត្តក្រចេះ ​បាន​រកឃើញថា ឈើ​ទាំងនោះ សុទ្ធតែ​លើសពី​លិខិត​ដឹកជញ្ជូន។ ការរកឃើញនេះ បន្ទាប់ពី​សមត្ថកិច្ចចម្រុះ បាន​​ឆែកឆេរ​ផ្ទៀងផ្ទាត់​ចំនួន​ឈើ​ក្នុង​រថយន្ត​ទាំងនោះ ​នៅ​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ២០១១​។​

​លោក ​អ៊ឹម សំណាង នាយរង​ផ្នែក​ខណ្ឌ​រដ្ឋ​បាលព្រៃឈើ​ខេត្តក្រចេះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ទុក​រថយន្ត​ដឹកឈើ​ធំៗ​ចំនួន ៧ គ្រឿង ​នៅតាម​ផ្លូវជាតិ​លេខ​៧ ផ្លូវ​ចូល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ហ្គ្រី​ន អាយ​លែ​ន ត្រង់ចំណុច​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១១។ សមត្ថកិច្ចបាន​នាំមកឡានដឹកឈើទាំងនោះ ទៅ​ឆែកឆេរ​នៅ​កន្លែង​បណ្តុះ​កូនឈើ​ផ្នែក​ក្រចេះ នៅ​ភូមិ​ខ្សា​រ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ ក្បូន​ឡាន​ដឹកឈើ​ធំៗ​ទាំង ៧ គ្រឿង​នេះ​ ចេញពី​ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី។ ​

​ទោះបី​យ៉ាងណាក៏ដោយ មេព្រៃ​មិនទាន់​​បញ្ជាក់​ពី​ចំនួន​ឈើ​អារ ​ដែល​ដឹក​លើសពី​ចំនួន​កំណត់​នៅឡើយ​ទេ​។ ប៉ុន្តែតាម​ការពិនិត្យ​ជាក់ស្តែង​ក្នុង​រថយន្តនិមួយៗ ​ដឹកឈើ​អាច​លើសពី ៥ ម៉ែត្រគូប ទៅ ៧ ម៉ែត្រគូប​​៕

អ្នក​ឃ្លាំមើល​និយាយ​អំពី​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា

ដោយ តាំង សារ៉ាដា
2011-11-12
​វិទ្យុ​អាស៊ីសេរី

ក្រុម​អ្នក​ការពារ​ព្រៃឈើ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ឈើ​ប្រណិត​ៗ​ជា​ច្រើន​នៅ​តាម​តំបន់​អភិរក្ស​នៅ​តែ​មាន​ការ​បន្ត​កាប់​លក់​ទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង។

http://flash-mp3-player.net/medias/player_mp3_maxi.swf

ក្រុម​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា និយាយ​ថា ឈើ​ប្រណិតៗ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល តំបន់​ជម្រក​សត្វ​បឹងពែរ និង​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ កំពុង​រង​ការ​កាប់​លក់​ទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង។

ក្រុម​នេះ​និយាយ​ថា ឧកញ៉ា ទី្រ ភាព ដែល​ជា​អ្នក​ជំនួញ​ច្រើន​មុខ​ជា​អ្នក​ជួយ​ដល់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ហើយ​មាន​បណ្ដាញ​ជិតស្និទ្ធ​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ បាន​កាង​ឲ្យ​ក្រុមហ៊ុន​វៀតណាម មួយ​ដែល​គ្មាន​ឈ្មោះ​ពិត​ប្រាកដ​ក្នុង​ការ​រួម​ដៃ​គ្នា​រក​ស៊ី ក្រោម​ផ្លាក​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច ឬ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ថា លោក​ឧកញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​ព្រៃឈើ​រាប់​ពាន់​ហិកតារ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល រវាង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង ក្រោម​រូបភាព​អភិវឌ្ឍន៍​វារីអគ្គិសនី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​រក​ស៊ី​កាប់​ព្រៃ​ប្រណិត​ៗ របស់​ខ្មែរ​ដោយ​ផ្ទាល់​ពី​ក្រុម​ឈ្មួញ​វៀតណាម ដែល​ទទួល​ការពារ​ដោយ​ឧកញ៉ា ទ្រី ភាព ប៉ុណ្ណោះ។

លោក ឈុត វុទ្ធី៖ «គាត់​កាប់​ទាំង​អស់​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ហើយ​ទន្ទឹម​នឹង​នោះ ទ្រី ភាព ហ្នឹង​គាត់​ជា​អ្នក​រៀបចំ ប៉ុន្តែ​អ្នក​ធ្វើ និង​អ្នក​អនុវត្ត គឺ​ពី ៩០% ទៅ ១០០% ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​វៀតណាម។ ជា​ចំណុច​មួយ​ដែល​ជា​អ្នក​រៀបចំ​អនុវត្ត​ទៅ​លើ​ការងារ​ប្រតិបត្តិ​ហ្នឹង មុខ​គឺ ទ្រី ភាព ទេ ប៉ុន្តែ​ធាតុ​ពិត​ដែល​ធ្វើ​ហ្នឹង គឺ​ចែក​មុខ​សញ្ញា​គ្នា គឺ​វៀតណាម បាន​កាប់​រាប់​សែន​ម៉ែត្រ​គូប​ចូល​ចង់​លាន​ម៉ែត្រ​គូប​ហើយ​បើ​និយាយ​ពី​ឈើ​វិញ​នៅ​តំបន់​ជួរ​ភ្នំ​កណ្ដាល​ហើយ​ពី​តំបន់​ផ្សេងៗ​ទៀត ហើយ​សព្វ​ថ្ងៃ​នេះ​ដែល​កំពុង​សន្សំ​ចុង​ក្រោយ​នេះ គឺ​ដឹក​ជញ្ជូន​រាល់​ថ្ងៃ មាន​ឡាន Lexus, Land Cruiser, Rand Rover សុទ្ធតែ​ប្រភេទ​ឡាន​ថ្លៃៗ ដែល​ដឹក​ឈើ​ប្រណិត​ចេញ ហើយ​ចេញ​ហ្នឹង​គឺ​ឆ្លង​កាត់​តាម​វៀតណាម ហើយ​ចេញ​ពី​វៀតណាម ទៅ​ប្រទេស​ចិន តែម្តង»។

លោក ឈុត វុទ្ធី មាន​ប្រសាសន៍​បន្ត​ថា ក្រៅ​ពី​លោក​ឧកញ៉ា ទ្រី ភាព ដែល​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​នោះ គេ​ក៏​ឃើញ​លោក ទ្រី ភាព បាន​កាប់​បំផ្លាញ​ឈើ​ប្រណិត​ធំៗ​បែប​នេះ​ដែរ​នៅ​តំបន់​ជម្រក​សត្វ​បឹងពែរ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ ក្រោម​ផ្លាក​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជិត ១​ម៉ឺន​ហិកតារ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍។

លោក ឈុត វុទ្ធី ថ្លែង​ថា ឈើ​ធំៗ​នៅ​តំបន់​ជម្រក​សត្វ​បឹងពែរ មាន បេង នាងនួន ផ្ចឹក ត្បៀក ដែល​មាន​មុខ​កាត់​ពី ៨​តឹក ទៅ​មួយ​ម៉ែត្រ ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម​មួយ​ដែល​កាង​ដោយ​ឧកញ៉ា ទ្រី ភាព កាប់​ដឹក​ចេញ​ក្នុង​មួយ​ថ្ងៃ​ជិត ១០​ឡាន ហើយ​ក្នុង​មួយ​ឡានៗ​មាន​ផ្ទុក​ឈើ​មិន​តិច​ជាង ៤០​ម៉ែត្រ​គូប​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម កាត់​តាម​ច្រក​ដើម​ដូង ៧​ដើម ក្នុង​ខេត្ត​កំពង់ចាម។ លោក​បន្ត​ថា ឈើ​ទាំង​នោះ​ត្រូវ​បង់​ពន្ធ​ឲ្យ​វៀតណាម ក្នុង​១​ម៉ែត្រ​គូប​ចំនួន ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។
លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ឈើ​គ្រញូង​ដែល​សំបូរ​ជាង​គេ​គឺ​នៅ​តំបន់​ភ្នំ​ក្រវាញ ភាគ​កណ្ដាល​ក្នុង​ចំណុច​ភ្នំ​ខ្មោច​បាន​រង​កាប់​បំផ្លាញ​យ៉ាង​ហិនហោច​ដោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព។

លោក​ថា​ឈើ​គ្រញូង​ជា​ប្រភេទ​ឈើ​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ សូម្បី​តែ​បំណែក​កម្ទេចកំទី រួម​ទាំង​ឫស​របស់​វា​ផង ឈ្មួញ​អាច​លក់​ទៅ​ឲ្យ​វៀតណាម ក្នុង​តម្លៃ ៨​ដុល្លារ ក្នុង​១​គីឡូក្រាម ហើយ​សម្រាប់​ប្រភេទ​ឈើ​ឡាំង​ដែល​មាន​ប្រវែង​ជាង ២​ម៉ែត្រ មុខ​កាត់​ប្រវែង​ចាប់​ពី ៥​តឹក ហើយ​ដែល​មាន​កំរាស់ ១,២​តឹក​នោះ គេ​អាច​លក់​ឲ្យ​ឈ្មួញ​វៀតណាម ក្នុង​តំលៃ ៣​ម៉ឺន​ដុល្លារ ហើយ​វៀតណាម អាច​លក់​បន្ត​ទៅ​អោយ​ចិន​ក្នុង​តំលៃ ៦​ម៉ឺន​ដុល្លារ​បាន​ដោយ​ងាយ។

លោក​បន្ត​ថា ដើម​គ្រញូង​មួយ​ដើម​ដែល​ត្រូវ​ប៉ាន់​មាន​តំលៃ ១​សែន​ដុល្លារ ហើយ​អាច​លក់​បាន​រហូត​ដល់ ៥​សែន​ដុល្លារ​ទៅ​ឲ្យ​វៀតណាម ហើយ​វៀតណាម អាច​លក់​បាន​លើស​ពី​ចំនួន​នេះ​ប្រាំ​ដង​ទៅ​ឲ្យ​ចិន។

របាយការណ៍​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​បង្ហាញ​ថា លោក​ឧកញ៉ា ទ្រី ភាព ក៏​បាន​ទទួល​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ជិត ១​ម៉ឺន​ហិកតារ​ផ្សេង​ទៀត​ក្នុង​តំបន់​ឧទ្យានជាតិ​វីរជ័យ ស្ថិត​ក្នុង​ខេត្ត​រតនគិរី ហើយ​សព្វថ្ងៃ​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ទី​នោះ​យ៉ាង​គគ្រឹកគគ្រេង​លក់​ទៅ​ឲ្យ​ប្រទេស​វៀតណាម ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ទ្រី ភាព បាន​ទេ ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ។

កាល​ពី​ឆ្នាំ​២០០៨ អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក (Global Witness) បាន​រាយការណ៍​ថា ឧកញ៉ា ទ្រី ភាព ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​របស់​វៀតណាម​មួយ ឈ្មោះ Hongfu ដែល​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាប់​ម៉ឺន​ហិកតារ​នៅ​កម្ពុជា។ ឧកញ៉ា ទី្រ ភាព ក៏​មាន​បើក​បន​ល្បែង​ស៊ី​សង​ផង​ដែរ ក្នុង​ខេត្ត​រតនគិរី ជាប់​ព្រំដែន​វៀតណាម-​កម្ពុជា។ របាយការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ឧកញ៉ា ទ្រី ភាព គឺ​ជា​មនុស្ស​ដែល​មាន​អំណាច និង​ជា​មនុស្ស​ពូកែ​រក​លុយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ថា លោក​ឧកញ៉ា ទ្រី ភាព មាន​ទំនាក់ទំនង​យ៉ាង​រឹង​មាំ​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ការ​សម្របសម្រួល​ឲ្យ​ទទួល​បាន​គោលការណ៍​សម្បទាន​ដី​ព្រៃ​ពី​រដ្ឋាភិបាល៖ «ធនធាន​ទាំង​អស់​នៅ​ក្នុង​ស្រុក​ខ្មែរ​សព្វថ្ងៃ​ហ្នឹង គឺ​បាន​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​មាន​អំណាច មាន​ទំនាក់ទំនង​ចូល​ជ្រៅ​ជាមួយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ហើយ​ការ​សម្រេច​នេះ​ភាគ​ច្រើន​ដែល​ខ្ញុំ​សង្កេត​ឃើញ​ឈ្មោះ​ចេញ​មក​មាន សាស់ លាស់។ ខ្ញុំ​ឃើញ​ឯកសារ​ចុង​ក្រោយ​ហ្នឹង​ជាមួយ សាស់ លាស់ នេះ​តែម្ដង នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ប្រព័ន្ធ​ទាំង​អស់​ហ្នឹង បើ​សិន​ជា​យើង​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ច្បាប់​វិញ នៅ​លើ​ព្រៃ​ឈើ ទៅ​លើ​ច្បាប់​តំបន់​ការពារ ទៅ​លើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ទៅ​លើ​អនុក្រឹត្យ​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច យើង​ឃើញ​ថា អត់​គោរព​ទៅ​នឹង​គោលការណ៍​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ថា រាល់​ដី​សម្បទាន​ទាំង​អស់​អាច​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​តែ​តំបន់​ព្រៃ​ឈើ​រេចរឹល​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​ដី​ព្រៃ​ស្រោង ឬ​តំបន់​ព្រៃ​ក្រាស​រាប់​ម៉ឺន​ហិកតារ​ក្នុង​កុងត្រា ៩៩​ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ដែល​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន។

ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​នៅ​កម្ពុជា ព្រួយ​បារម្ភ​ថា ពលរដ្ឋ​ខ្មែរ​នឹង​អាច​រង​ការ​អន្តរាយ​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ហើយ​នេះ​កាន់​តែ​ជា​បន្ទុក​ធ្ងន់​ដល់​រដ្ឋាភិបាល​សម្រាប់​យុទ្ធនាការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ខ្លួន។ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០០៧ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​ថា ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា ដើរ​ទាន់​សភាពការណ៍ គេ​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ពី​ដី​ព្រៃ​ទៅ​ជា​ដី​កសិ​ឧស្សាហកម្ម។

លោក ច័ន្ទ សារុន៖ «ឬ​កៅស៊ូ​បាន​តំលៃ​ថ្លៃ​រដ្ឋាភិបាល​សម្រាប់​កាប់ព្រៃ​ឈើ​ដាំ​កៅស៊ូ ឬ​ដូង​ប្រេង​ភ្លាម។ ឥឡូវ​នេះ​នៅ​ពេល​ដែល​កៅស៊ូ​មាន​តំលៃ​ចុះ​គេ​ក៏​សម្រេច​កាប់​កៅស៊ូ​ចេញ​ហើយ​ដំា​ដូង​ប្រេង​វិញ។ នេះ​ឃើញ​ទេ​គឺ​របៀប​អ៊ីចឹង។ បើ​សិន​ជា​ដី​នេះ​វា​ផ្ដល់​សេដ្ឋកិច្ច​ខ្ពស់​ឲ្យ​ប្រទេស​ជាតិ ហើយ​ព្រៃ​ហ្នឹង​វា​នឹង​បម្រុង​ខូច​ទៅ​ហើយ​នោះ ទុក​ធ្វើ​អី​ទៀត? មិន​ត្រូវ​ផ្ទេរ​វា​ជា​ប្រញាប់​ឲ្យ​មក​ជា​ដី​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់? នេះ​ជា​ផល​ប្រយោជន៍​នៃ​ការ​ផ្ទេរ​នេះ»។

ទោះ​បី​ជា​មាន​ការ​អះអាង​របស់​លោក ច័ន្ទ សារុន យ៉ាង​នេះ​ក៏​ដោយ ក៏​ក្រុម​អ្នក​ឃ្លាំមើល​អំពី​សកម្មភាព​ជួញដូរ​ព្រៃឈើ​នៅ​កម្ពុជា បាន​ជំទាស់​ទៅ​នឹង​គោលការណ៍​នេះ ដោយសារ​ឈ្មួញ​ខ្លះ​បាន​យក​រូបមន្ត​ដូច្នេះ​ជា​លេស​ក្នុង​ការ​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់​ទៅ​វិញ គឺ​ធ្វើ​ឡើង​ក្រោម​ផ្លាក​សម្បទាន​ដី​ព្រៃ​សេដ្ឋកិច្ច​ដើម្បី​ការ​អភិវឌ្ឍ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​ត្រឹម​តែ​ផ្ដាច់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ដែល​អាស្រ័យផល​ទៅ​លើ​អនុផល​ព្រៃឈើ​ប៉ុណ្ណោះ​ទេ តែ​វា​ការ​បំផ្លាញ​យ៉ាង​ហិនហោច​ដល់​ប្រព័ន្ធ​ការពារ​បរិស្ថាន និង​ការ​ធ្វើ​ឲ្យ​ឡើង​កំដៅ​ផែន​ដី​ផង​ដែរ។

លោក ឈឹម សាវុធ៖ «គ្រាន់​តែ​តំបន់​ព្រៃឡង់​មួយ​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ទៅ​ហើយ ក្នុង​ហ្នឹង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​អាស្រ័យ​ផល​លើ​អនុផល​ព្រៃ​ឈើ មាន​វល្លិ ជ័រ​ទឹក ដែល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដើម​ជ័រ​របស់​គាត់​អស់​រាប់​ម៉ឺន​ដើម​ទៅ​ហើយ។ អា​ហ្នឹង​គឺ​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ អា​ហ្នឹង​យើង​តែ​អនុផល​ព្រៃឈើ​ដែល​គាត់​យក​មក​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់។ តែ​នៅ​កន្លែង​ដទៃ​ផ្សេង​ៗ​ទៀត ដូច​ជា​នៅ​ក្រវាញ និង​តំបន់​ផ្សេង​ទៀត វា​បាន​ប៉ះពាល់​ដំណាំ​វិល​ជុំ​របស់​គាត់»។

គេ​សង្កេត​ឃើញ​ព្រៃ​ឈើ​ប្រហែល ៧០% នៃ​ផ្ទៃ​ដី​កម្ពុជា ទាំង​មូល​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ ហើយ​នៅ​ក្រោយ​របត់​នយោបាយ​ផ្លាស់ប្ដូរ​ក្នុង​ឆ្នាំ​១៩៩៣ គេ​ឃើញ​បញ្ហា​ព្រៃឈើ​បាន​ធូរ​ស្រាល​បន្តិច ប៉ុន្តែ​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​២០០០ មក គេ​ឃើញ​បញ្ហា​បំផ្លាញ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​បាន​កើត​មាន​ឡើង​វិញ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុខ​ទៅ​ទៀត។

បើ​ទោះ​បី​ជា​មាន​បញ្ហា​បែប​នេះ​កើត​មាន​យ៉ាង​ណា​ក៏ដោយ ក៏​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ចុង​ខែ​កញ្ញា បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ថា កម្ពុជា​ប្ដេជ្ញា​ចិត្ត​ទប់ទល់​នឹង​ការ​ឡើង​កម្ដៅ​ផែនដី ព្រម​ទាំង​ការពារ​ដល់​បរិស្ថាន​ក្នុង​តំបន់ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​របស់​ខ្លួន។

លោក ម៉ាគើស ហាដឃើ (Marcus Hardtke) ដែល​ជា​អ្នក​ឃ្លាំមើល​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាល​ពី​ដើម​ខែ​តុលា ថា ការ​ថ្លែង​អំពី​ការ​ការពារ​បរិស្ថាន​តាម​រយៈ​ការ​អភិរក្ស​ព្រៃ​ឈើ​នៅ​កម្ពុជា គ្រាន់​តែ​ជា​ពាក្យ​និយាយ​ឲ្យ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ តែ​តាម​ធាតុ​ពិត តំបន់​អភិរក្ស​ព្រៃ​ឈើ​ជា​ច្រើន​ដែល​ជា​ដែន​ជម្រក​សត្វ​នោះ ត្រូវ​បាន​គេ​លក់​ដូរ​ទៅ​ឲ្យ​ឈ្មួញ​ឯកជន​យ៉ាង​សប្បាយ។

លោក ម៉ាគើស ហាដឃើ៖ «ការ​និយាយ​បែប​ជា​លក្ខណៈ​ការទូត​ខាង​ក្រៅ ស្ដាប់​ទៅ​វា​ល្អ​មើល​ណាស់ ប៉ុន្តែ​តាម​ការ​ពិត​ជាក់ស្ដែង​វា​មិន​ដូច្នោះ​ទេ។ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​ធ្លាប់​និយាយ​នៅ​ឯ​សន្និសីទ​មួយ អំពី​ការ​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ ហើយ​​សារសំខាន់​នៃ​ការ​ការពារ​ព្រៃ​ឈើ​ដែរ ប៉ុន្តែ​នៅ​ពេល​ដំណាល​គ្នា​នោះ តំបន់​អភិរក្ស​ព្រៃឈើ​ទាំង​អស់ សុទ្ធ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​កាប់​សម្អាត​ដាំ​ដំណាំ​កសិ​ឧស្សាហកម្ម​ទៅ​វិញ។ ខ្ញុំ​គិត​ថា បញ្ហា​នោះ​វា​មិន​ល្អទេ»។

លោក ម៉ាគើស ថ្លែង​បន្ត​ថា ប្រទេស​វៀតណាម កំពុង​នាំ​ចូល​ឈើ​ជា​ច្រើន​ពី​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ដូច​ជា​ប្រទេស​ឡាវ និង​កម្ពុជា​ជាដើម ពីព្រោះ​វៀតណាម មាន​រោងចក្រ​ធំ​ជា​ច្រើន​ដែល​អាច​មាន​សមត្ថភាព​ក្នុង​ការ​កែច្នៃ​ឈើ​ទាំង​អស់​ដើម្បី​លក់​បន្ត​ជា​ចំហ​ទៅ​ប្រទេស​ចិន។

លោក​ថ្លែង​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ចេះ​ការពារ​សហគមន៍​ព្រៃ​ឈើ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​បញ្ចេញ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ដឹង​ឮ ហើយ​ម្យ៉ាង​វិញ​ទៀត​ពួកគេ​មិន​ត្រូវ​ជឿ​តែ​ទៅ​លើ​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នោះ​ឡើយ ពីព្រោះ​អ្នក​ទាំង​នោះ​ហាក់​កំពុង​ជួយ​ដល់​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទៅ​វិញ។

គេហទំព័រ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា រដ្ឋាភិបាល​បាន​បណ្ដុះ និង​បំបៅ​កូន​ឈើ​ជាង ៦០​លាន​ដើម នៅ​ឆ្នាំ​២០០៨ ហើយ​ចំនួន​បាន​កើន​ឡើង​ជាង ៨៨​លាន​ដើម​នៅ​ឆ្នាំ​២០០៩។ គេហទំព័រ​របស់​ក្រសួង​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា រដ្ឋាភិបាល​បាន​ដាំ​កូន​ឈើ​លើ​ផ្ទៃដី​ប្រមាណ ១​សែន​ហិកតារ កាល​ពី​ឆ្នាំ​២០០៩។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ចំនួន​ទាំង​នេះ​មិន​សមាមាត្រ​គ្នា​ទៅ​នឹង​ចំនួន​ព្រៃ​ឈើ​ដែល​ឈ្មួញ​បាន​កាប់​បំផ្លាញ​តាម​រយៈ​គោលការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​នោះ​ឡើយ។

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​២០០៧ បាន​រក​ឃើញ​ថា ការ​អនុវត្ត​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឡើង​មិន​បាន​ត្រឹមត្រូវ មាន​ន័យ​ថា ប្រតិបត្តិការ​កាប់​ព្រៃ​ឈើ​បាន​កើត​ឡើង​ឆ្ងាយ​ពី​កន្លែង​នៃ​ការ​អនុញ្ញាត​នោះ​ទៅ​ទៀត ហើយ​បញ្ហា​នេះ​បាន​កើត​មាន​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ក្នុង​ការ​ដក​យក​ឈើ​ប្រណិតៗ និង​ធនធាន​ដ៏​មាន​តម្លៃ​របស់​ប្រទេស។

ទាំង​មន្ត្រី​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​អំពី​គោលនយោបាយ​សម្បទាន​ដី​ព្រៃ​ទាំង​នេះ ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​រក​ស៊ី​ជាមួយ​ឈ្មួញ​បរទេស​ក្នុង​លក់​ឈើ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ។

គេហទំព័រ​របស់​ទស្សនាវដ្ដី Southeast Asia Globe កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា បាន​រាយការណ៍​ថា ក្នុង​រយៈពេល​ប្រាំ​អាទិត្យ ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​អភិរក្ស​ចំនួន ៦​កន្លែង​ដល់​ក្រុមហ៊ុន​ឧស្សាហកម្ម ដែល​មាន​ផ្ទៃដី​ទំហំ ៤​ម៉ឺន​៦​ពាន់​ហិកតារ។

កាល​ពី​ឆ្នាំ​២០០៧ អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុម​ឈ្មួញ​ធំៗ​ដែល​រក​ស៊ី​កាប់​ព្រៃ​ឈើ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ដែល​រួម​មាន​លោក​សមាជិក​ព្រឹទ្ធ​សភា ឧកញ៉ា លី យ៉ុងផាត់ លោក​សមាជិក​ព្រឹទ្ធ​សភា ឧកញ៉ា ឡៅ ម៉េងឃិន អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ លោក​ឧកញ៉ា ទ្រី ភាព លោក ឧកញ៉ា អាន ម៉ារាឌី លោក ឌី ចូច ហៅ ហ៊ុន ចូច និង​ក្រុម​មន្ត្រី​ក្រសួង​កសិកម្ម​ជា​ច្រើន​ទៀត។

អង្គការ​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ឈើ​ប្រណិត​ៗ​ដ៏​មាន​តំលៃ​ជា​ច្រើន ដូច​នៅ​បណ្ដា​ខេត្ត​ក្នុង​ភូមិភាគ​ឦសាន បូព៌ា បស្ចិម និង​អាគ្នេយ៍ ត្រូវ​បាន​ក្រុម​ឈ្មួញ និង​ក្រុម​មន្ត្រី​មាន​អំណាច​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​បរទេស​កាប់​លក់​រាប់​លាន​ម៉ែត្រ​គូប រហូត​មក​ទល់​សព្វ​ថ្ងៃ៕

កីឡាការិនី​ដែល​បាន​មេដាយសំរិទ្ធ​

ដោយ : រស្មី
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្នំពេញ: ​កីឡាការិនី​តេ​ក្វាន់​ដូ​ ស៊ន សៀវ​ម៉ី​ របស់​កម្ពុជា​បាន​ប្រកួត​ឈ្នះ កីឡាការិនី​ម៉ាឡេស៊ី​ឈ្មោះ Maznal Samad តែ​ប្រកួត​ចាញ់​កីឡាការិនី​វៀតណាម​ឈ្មោះ Thanh Thao Gguyen ទោះជា​យ៉ាង​ណាក៍​កីឡាការិនី​កម្ពុជា​រូបនេះ​ដណ្ដើមបាន​ មេដាយសំរិទ្ធ ។​

កីឡាការិនីស៊ន សៀវម៉ីក្រោយពេលបំពាក់មេដាយ

កីឡាការិនីស៊ន សៀវម៉ីក្រោយពេលបំពាក់មេដាយ

អ្នករត់ ១០០​ម៉ែត្រ​របស់​កម្ពុជា​ចាញ់ហើយ​

ដោយ : រស្មី
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

កីឡាអត្តពលកម្មកម្ពុជាពេលបើក SEA Games

កីឡាអត្តពលកម្មកម្ពុជាពេលបើក SEA Games

ភ្នំពេញ​: ​កីឡាករ​ ពិន វ៉ាន់​ហៀ​ប​ ដែលជា​កីឡាករ​រត់​ល្បឿន ១០០​ម៉ែត្រ​របស់​កម្ពុជា​បាន​ចាញ់​នៅក្នុង​វគ្គ ៨ នាក់​ចុងក្រោយ​ដោយ​រត់​បាន​ ចំណាត់ថ្នាក់​លេខ ៧ ។​

​ ​លោក​ ផៃ សុខ​ គ្រូបង្វឹក​អត្តពលកម្ម​បាន​រាយការណ៍​ពី​ទីក្រុង​ប៉ា​ឡាំ​បាង​មក​ថា ពិន វ៉ាន់​ហៀ​ប​ រត់​ផ្ដាច់ព្រ័ត្រ​ក្នុង​ថេរវេលា ១០​វិនាទី​ ៩១ ។ ចំពោះ​ចំណាត់ថ្នាក់​លេខ ១ ដែល​បាន​ទៅ​កីឡាករ​ឥណ្ឌូនេស៊ី​នោះ​រត់​ក្នុង​ថេរវេលា ១០​វិនាទី​៣៧ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ​កីឡាករ​ថៃ ដែល​រត់​ក្នុង​ថេរវេលា ១០​វិនាទី​៤៦ និង ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​កីឡាករ​សឹង្ហ​បូរី​ដែល​រត់​ក្នុង​ថេរវេលា​ ១០​វិនាទី ៤៧ ។​

លទ្ឋផលនៃការប្រកួត កីឡាស៊ីហ្គេម លើកទី២៦ គឹតនៅម៉ោង១២ ថ្ងៃទី១២ ខែវិច្ឆិកា

Written by ភ្នំពេញដេលីញូវ
Saturday, 12 November 2011

Medaltally
  country gold silver bronze  
1 INA 10 9 1 20
2 SIN 3 4 6 13
3 THA 3 1 6 10
4 PHI 2 2 2 6
5 VIE 2 2 2 6
6 MYA 0 2 2 4
7 LAO 0 0 2 2
8 MAL 0 0 2 2
9 BRU 0 0 0 0
10 CAM 0 0 0 0
11 TLS 0 0 0 0

 

ព្រះមហាក្សត្រ យាង​ពន្លត់ភ្លើង​ជ័យ ក្នុងទិវា​បុណ្យ​ឯករាជ្យ​ជាតិ

ដោយ : សុខ ភក្តី
ថ្ងៃទី 11 វិច្ឆិកា 2011
CEN

ព្រះមហាក្សត្រ យាងចូលរួមទិវាបុណ្យឯករាជ្យជាតិ កាលពីថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១០៕ (រូបថត៖ ឯកសារ)

ព្រះមហាក្សត្រ យាងចូលរួមទិវាបុណ្យឯករាជ្យជាតិ កាលពីថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១០៕ (រូបថត៖ ឯកសារ)

ភ្នំពេញ: ​នៅ​រសៀល​ម៉ោង ៤ និង ៣០ នាទី ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១១ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ចូលរួម​ក្នុង​ពិធី​ពន្លត់ភ្លើង​ជ័យ នៅ​វិមាន​ឯករាជ្យ ដើម្បី​បិទ​បញ្ចប់​បុណ្យ​ឯករាជ្យ​រយៈពេល ៣ ថ្ងៃ ចាប់​ពី​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១១​។​

ព្រះមហាក្សត្រ យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ព្រះមហាក្សត្រ យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

​ក្នុង​ពិធី​នៅ​រសៀល​នេះ មាន​ការចូលរួម​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន សម្តេច​ហេង​សំរិន សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ ព្រមទាំង​មន្ត្រីរាជការ​នាម៉ឺន​សព្វ​មុខមន្ត្រី និង​សិក្សានុសិស្ស ជាច្រើន​នាក់​។​ ក៏ប៉ុន្តែសម្តេចជាស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែអវត្តមាន ដូចកាលពីបើកពិធីបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១១។

​ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​១៩៥៣- ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ឆ្នាំ​នេះ ជា​ខួប​លើក​ទី​៥៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​យ៉ាង​អធិកអធម ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាម៉ឺន​សព្វ​មុខមន្ត្រី ព្រមទាំង​មហាជន​យ៉ាងច្រើន​កោះករ កាលពី​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១១​។​

ព្រះមហាក្សត្រ ជួបមន្ត្រី ក្នុងពេលព្រះអង្គយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ព្រះមហាក្សត្រ ជួបមន្ត្រី ក្នុងពេលព្រះអង្គយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដ៏​ធំ​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ដណ្តើម​ឯករាជ្យភាព​ពេញលេញ​ពី​ប្រទេស​បារាំង​។ បារាំង បាន​ធ្វើ​ជា​អាណាព្យាបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​សូម​រម្លឹកថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ឆ្នាំ​នេះ ត្រូវ​ចំ​ថ្ងៃ​ពិធី​បុណ្យ​អុំទូក រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​២០១១​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល បាន​លុបចោល​ពិធី​ប្រណាំងទូក នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​សន្សំ​ថវិកាជាតិ សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​៕​

ស្ត្រី​អ្នក​រត់​តុ​ប្ដឹង​ភ្ញៀវ​ពី​បទ​បៀតបៀន​កេរ្តិ៍​ខ្មាស

ដោយ សួន សុផលមុន្នី
2011-11-12
វិទ្យុ​អាស៊ីសេរី

បុរស​ពីរ​នាក់​ម្នាក់​ជា​មន្ត្រី​បម្រើការ​នៅ​អង្គភាព​កំចាត់មីន និង​ម្នាក់​ទៀត​ជា​ថៅកែ​ឡ​ឥដ្ឋ ត្រូវ​បាន​ស្ត្រី​ជា​អ្នក​បម្រើ​ការ​ក្នុង​ហាង​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សិទ្ធិ​បុគ្គល និង​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស។

ស្ត្រី​ជា​អ្នក​រត់​តុ​ក្នុង​ហាង​ផឹក​ស៊ី​មួយ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត និង​សមាគម​អាដហុក ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​ប្ដឹង​ចោទ​ប្រកាន់​បុរស​ដែល​មាន​វ័យ​ចំណាស់​ពីរ​នាក់ ពី​បទ​រំលោភ​លើ​សិទ្ធិ​បុគ្គល និង​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​រូប​នាង។

កញ្ញា ហ៊ី ធាវី អាយុ ២៥​ឆ្នាំ រស់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ និង​ជា​អ្នក​បម្រើ​ការ​នៅ​ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះ​ថា​ស្ទឹងសែន។ នាង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​វិច្ឆិកា ថា រូប​នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​សមាគម​អាដហុក និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ជួយ​រក​យុត្តិធម៌​ក្នុង​ករណី​បុរស​វ័យ​ចំណាស់​ពីរ​នាក់ បាន​ចាប់​អោប​ថើប និង​លូក​ដៃ​ចាប់​ញីញក់​លើ​រូប​រាង​កាយ​របស់​នាង។

បុរស​ទាំង​ពីរ​នាក់​មាន​ឈ្មោះ អ៊ុំ សុជាតិ អាយុ​ប្រហែល ៥០​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការ​នៅ​អង្គ​ភាព​ស៊ីម៉ាក និង​ឈ្មោះ វិត អាយុ​ប្រហែល ៥០​ឆ្នាំ​ដូច​គ្នា ជា​ថៅកែ​ឡ​ឥដ្ឋ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

កញ្ញា ហ៊ី ធាវី បាន​បន្ត​ថា ឈ្មោះ អ៊ុំ សុជាតិ បាន​ចាប់​បង្ខំ​ឲ្យ​នាង​ផឹក​ស្រា​រហូត​ដល់​ស្រវឹង។ រូប​នាង​សុំ​អង្វរករ​បែប​ណា​ក៏​ឈ្មោះ អ៊ុំ សុជាតិ នេះ​មិន​ព្រម​ឡើយ៖ «អ៊ុំ សុជាតិ នេះ គាត់​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ញ៉ាំ​ស្រា​រហូត​ដល់​ស្រវឹង ដែល​ចិត្ត​ខ្ញុំ​អត់​ចង់។ ដល់​ឃើញ​ខ្ញុំ​ស្រវឹង អ៊ីចឹង​គាត់​ចាប់​ខ្ញុំ​គ្រៀក​ក ខ្ញុំ​បាន​ផ្ដួល​ទៅ​លើ​ភ្លៅ​គាត់ គាត់​កំពុង​អង្គុយ។ គាត់​ចាប់​ផ្ដើម​យក​ដៃ​លូក​ចូល​ទៅ​ក្នុង​អាវ​របស់​ខ្ញុំ ខ្ញុំ​ប្រតាយ​ជាមួយ​គាត់។ ខ្ញុំ​ប្រតាយ​អត់​ឈ្នះ​ទេ ដៃ​ឆ្វេង​គាត់​ចាប់​ខ្ញុំ​ជាប់ ដៃ​ស្ដាំ​គាត់​លូក»។

កញ្ញា​បាន​ឲ្យ​ដឹង​ទៀត​ថា រី​ឯ​ឈ្មោះ វិត មាន​អាយុ​ប្រហែល ៥០​ឆ្នាំ ជា​ថៅកែ​ឡ​ឥដ្ឋ បាន​រំលោភ​បំពាន និង​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​រូប​នាង​ដូច​គ្នា ខណៈ​ដែល​នាង​បាន​ចូល​ទៅ​ចាប់​ទឹក​កក​ជូន​ភ្ញៀវ៖ «​ឈ្មោះ វិត នេះ ជា​បក្សពួក អ៊ុំ សុជាតិ។ ពេល​ខ្ញុំ​ចាប់​ទឹក​កក​ចូល​ជិត​គេ ក៏​ឈ្មោះ វិត ស្រវា​រក​អោប​ខ្ញុំ ស្ទុះ​ងើប​ឈរ​មក​ដេញ​ចាប់​អោប​ថើប​ខ្ញុំ។ ខ្ញុំ​ថា ប្រយ័ត្ន​ខ្ញុំ​ប្ដឹង គេ​ថា បើ​ខ្លាំង​អ្ងែង​ទៅ​ប្ដឹង​ទៅ គេ​ចង្អុល​ចំ​កណ្ដាល​មុខ​ខ្ញុំ។ គេ (ថា) អ្ងែង​កុំ​ខ្លាំង​ពេក ប្រយ័ត្ន​ឈ្លក់​ទឹក។ អា​របៀប​ហ្នឹង​នៅ​បាត់ដំបង​មាន​មួយ​ហើយ»។

ក្រោយ​ពី​កើត​រឿង​ឡើង រូប​នាង​បាន​ទៅ​ប្រាប់​ម្ចាស់​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​ថា កុំ​ឲ្យ​នាង​ប្ដឹង ដោយ​ខ្លាច​បាត់បង់​ភ្ញៀវ​ពី​ហាង​របស់​ខ្លួន។ រយៈពេល ១​ម៉ោង​ក្រោយ​មក​ទើប​មាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ទៅ​ដល់។ ប៉ូលិស​បាន​កោះ​ហៅ​រូប​នាង និង​ឈ្មោះ វិត សាកសួរ រួម​ទាំង​ថៅកែ​ហាង​សាកសួរ។ ប៉ុន្តែ​ថៅកែ​ហាង​បាន​ចាត់​ទុក​រឿង​នោះ​ជា​រឿង​តូចតាច​ទៅ​វិញ។ ប៉ូលិស​បាន​ប្រាប់​ឲ្យ​នាង​ធ្វើ​ពាក្យ​បណ្ដឹង។

នៅ​ក្នុង​ពាក្យ​បណ្ដឹង ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ចំពោះ​បុរស​វ័យ​ចំណាស់​ទាំង​ពីរ​នាក់ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​រូប​នាង និង​មាន​ការ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ជា​ច្រើន​ពាន់​ដុល្លារ៖ «ធ្វើ​ហ្នឹង​ចង់​ឲ្យ​មាន​អំណាច​ខ្លះ គាត់​យល់​ដឹង​ពី​ច្បាប់​ខ្លះ គាត់​ចេះ​គោរព​ស្ត្រី​ខ្លះ កុំ​ឲ្យ​ឃើញ​គ្នា​បម្រើ​តាម​ភោជនីយដ្ឋាន ក្លឹប​ខារ៉ាអូខេ គាត់​មើល​ងាយ​ចង់​ជាន់​ឈ្លី ដូច​សម្រាប់​យ៉ាង​ម៉េច​ក៏​ស្រេច​នឹង​ចិត្ត​គាត់ ចង់​រំលោភ​តាម​ចិត្ត​គិត​ថា គេ​មិន​មែន​ជា​មនុស្ស​ទេ​តាម​មើល»។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​សេចក្ដី​បញ្ជាក់​ពី​លោក សិទ្ធិ លាស់ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ឈ្មោះ អ៊ុំ សុជាតិ ឈ្មោះ វិត ទាក់​ទិន​ករណី​នេះ​បាន​ទេ។

លោក ស៊ុំ ចន្ទគា ប្រធាន​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ថា សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​ជន​រង​គ្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បន្ត​ថា សមាគម​នឹង​រៀបចំ​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ជា​ជន​រងគ្រោះ​ដាក់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ៕

តើគួរទទួលទានអ្វី ដើម្បីការពាររោគ មហារីក?

Written by ភ្នំពេញដេលីញូវ
Saturday, 12 November 2011

រោគមហារីក អាចចាត់ទុកជា រោគដ៏​ សាហាវម៉្យាង ដែលគួរឱ្យខ្លាច និង ប្រាថ្នាកុំឱ្យជួប ប្រទះ ។ ដូច្នេះ ដើម្បីចៀស បញ្ហានេះ គេមិនគួរ មើលរំលង អាហារ ទទួលទានទេ ព្រោះនោះ ជាចំណុចផ្តើម ដែលអាចការពារ អាយុជីវិត ឱ្យឃ្លាតឆ្ងាយ ពីរោគ មហារីក តាមវិធីណែនាំ ដូចខាង ក្រោមនេះ ៖

* ផ្តោតការ ទទួលទាន អាហារប្រភេទ ស្ពៃក្តោប ឬ បន្លែដែលមាន កាកច្រើន ព្រោះក្នុង បន្លែ ទាំងនោះ មានសារជាតិ ជួយថែទាំ ប្រព័ន្ធដកដង្ហើម ហើយកត្តាសំខាន់ កាកអាហារ ទាំងអស់នោះ ជួយ សម្រួលដល់ ប្រព័ន្ធបន្ទោបង់ទុក ការពារពោះវៀន ទៀតផង ។

* ជ្រើសរើស ទទួលទាន អាហារ ដែលមាន បេតាការ៉ូទីន និង វីតាមីន A, C យ៉ាងខ្ពស់ ដូចជា បន្លែ ផ្លែឈើមាន ពណ៌បៃតង ពណ៌លឿង ជួយការពារ មហារីក បំពង់អាហារ បំពង់ សំឡេង និង សួតខ្មៅ ។

* គ្រប់គ្រងទម្ងន់ខ្លួន កាត់បន្ថយអាហារ មានជាតិខ្លាញ់ ព្រោះរោគធាត់នេះ វាមាន ទំនាក់ទំនង ជាមួយរោគ មហារីកស្បូន ថង់ ប្រមាត់ សុដន់ និង ពោះវៀនធំ ។ កត្តា សំខាន់ ការហាត់ប្រាណ និង ការកាត់បន្ថយ អាហារទទួលទាន ដែលផ្តល់ថាម ពលខ្ពស់ អាចជួយការពារ រោគមហារីក ទាំងអស់នេះ ។

* មិនទទួលទាន អាហារ មានដុះផ្សិត ជាពិសេស ពណ៌បៃតង និង លឿង ព្រោះក្នុងនោះ មានសារជាតិម៉្យាង ឈ្មោះ អាល់ហ្វាថក់-ស៊ីន លាយឡំអាចបង្ក ជារោគ មហារីកថ្លើម ។

* កាត់បន្ថយ អាហារត្រាំ ផ្អាប់ ជ្រក់ ប្រៃ អាំង ឆ្អើរ រោលផ្សែងភ្លើង ព្រមទាំងអាហារ ដែលប្រើដោយ អំបិល នីត្រេត នីទ្រីត ព្រោះ អាហារទាំងនេះ អាចបង្កឱ្យ ប្រឈម នឹងរោគ មហារីក បំពង់អាហារ មហារីក ក្រពះអាហារ និង មហារីក ពោះវៀនធំ ។

* មិនគួរទទួលទាន អាហារស្ទើរឆ្អិន ស្ទើរឆៅ ដូចជា ប្រហុក ម៉ាំ ភ្លា ដែលអាច ប្រឈមនឹង មេរោគព្រូន នៅក្នុង ថ្លើម ជាពិសេស ប្រឈមនឹង រោគមហារីក បំពង់ប្រមាត់ នៅក្នុង ថ្លើម ទៀតផង ។

* ផ្អាក ឬ ឈប់ជក់បារី ព្រោះការជក់បារី អាចធ្វើឱ្យអ្នក ប្រឈមនឹងរោគ មហារីកសួត ប្រអប់សំឡេង ៘ រួមទាំងការ ចុកថ្នាំ ដែលនាំឱ្យ ប្រឈមនឹង រោគមហារីក ក្នុងប្រអប់មាត់ បំពង់ក ។ ចំណែកការ ក្រេបជាតិ អាល់កុលវិញ ក៏អាចធ្វើឱ្យ ប្រឈមនឹងរោគ មហារីកថ្លើម ផងដែរ ។

* កុំហាលកម្តៅថ្ងៃ ព្រោះបើហាលថ្ងៃ ច្រើនពេក នឹងប្រឈមជាមួយ រោគមហារីកស្បែក យ៉ាងងាយបំផុត ៕

ម្រេចកំពត អថិតិជនកក់​ យកអស់ មុនពេលប្រមូលផល រីឯតម្លៃក៏ខ្ពស់ជាងមុន

Saturday, 12 November 2011
ដោយ៖ ប៉ា ជេដ្ឋា
DAP NEWS

ភ្នំពេញ៖ ប្រធាន សមាគម ម្រេចកម្ពុជា បានអះអាង ឲ្យដឹងនៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ នេះថា ម្រេច នៅ ខេត្តកំពត របស់ខ្លួន ទទួលបាន ការកក់ទុក ជាមុនអស់ មុនការប្រមូល ផលទៅទៀត ដោយរដូវ ប្រមូលផល ខាងមុខ រំពឹងថា នឹងទទួលបាន ជាង២០តោន ។

ប្រធាន សមាគមម្រេច លោក ងួន ឡាយ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា រដូវប្រមូលផល ម្រេច គឺចាប់ផ្តើមពី ខែមករា ដល់ មិថុនា ការប្រមូលផល ឆ្នាំក្រោយរំពឹងថា នឹងទទួលផល រហូតដល់ ២០តោន ដោយសារតែ កសិករបង្កើន នូវផ្ទៃដីដំាដុះ បន្ថែម ”ការប្រមូលផល ឆ្នាំក្រោយនេះ យើងអាច មានទិន្នផល ប្រហែល ២០តោន គិតមកដល់ ពេលនេះ ម្រេចប្រហែល ១៨តោន ត្រូវបានគេកក់ទុក អស់ហើយ នៅសល់ ប្រហែល ២ទៅ៣តោន ទៀតប៉ុណ្ណោះ” ។

លោក ងួន ឡាយ បន្តថា ផ្ទៃដីដាំម្រេច នៅខេត្តកំពត បានបន្ត កើនឡើង ជាលំដាប់ ដោយរហូតមក ដល់ពេល នេះ កើនពី ១៥ ហិកតា ដល់ប្រហែល ជាង ១៨ហិកតា ហើយ ។ ចំណែកតម្លៃ ម្រេចវិញ ការកក់ទុក របស់ ក្រុមហ៊ុន ម្រេចខ្មៅ កាលពីរដូវ កាល មុនឆ្នាំ២០១១ គឺត្រឹមតែ ៧ ដុល្លារ ក្នុង១គីឡូក្រាម តែ រដូវកាលថ្មី ឆ្នាំ ២០១២ តម្លៃឡើងដល់ ៨ដុល្លារ ក្នុង១គីឡូក្រាម។ ឯម្រេចក្រហម និងស លក់ក្នុងតម្លៃ ១៥ដុល្លារ ក្នុង១គីឡូក្រាម ដូចពីមុនដដែល ។

ប្រជាកសិករ ដាំម្រេចនៅ ក្នុងភូមិ អង្គរជ័យទី២ ឃុំសំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត លោក ប៉ុក លី បានឲ្យដឹងថា ខ្លួនដោយសារតែ តម្លៃម្រេច កើនឡើង តម្រូវការខ្ពស់នោះ លោកបានបង្កើន ផ្ទៃដីដាំ ម្រេច របស់ខ្លួន ដោយពីមុន ខ្លួនដាំតែ ៥០០ គុម្ពប៉ុណ្ណោះ ក្នុងឆ្នាំនេះ លោកបានបង្កើន ចំនួនដល់ ៣០០គុម្ព បន្ថៃម ទៀត ដែលស្មើនឹងផ្ទែដី ប្រហែលជាង ២ហិកតា ។

លោកថា “យើងពង្រីក ការដាំនេះ ដោយសារតែ លោកឃើញទីផ្សារ ក្រុមហ៊ុន គេត្រូវការច្រើន ហើយអាចនឹង ពង្រីកការដាំនោះ ឲ្យដល់ទៅ ១ពាន់គុម្ព ដែលអាចនឹង ប្រមូលផល បានជាង ១តោនដែរ” ។

គួរបញ្ជាក់ថា កាលពីរដូវកាល ប្រមូលផលមុន នៅឆ្នាំ២០១១ ទទួលបាន ទិន្នផល ប្រមាណជា ១៥ តោន ប៉ុណ្ណោះ ។

បើតាមប្រធាន សមាគមម្រេច លោក ងួន ឡាយ អ្នកដែលទើបតែ ធ្វើការដាំដំណាំ ម្រេចនេះ នឹងអាចចូលរួមក្នុង សមាគមម្រេចកម្ពុជា បាន ។ បច្ចុប្បន្ន ទីផ្សារម្រេច កម្ពុជា មាននៅប្រទេស អឺរ៉ុប ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវែស ដាណឺម៉ាក និង សហរដ្ឋអាមេរិក ជាដើម ៕

Photo by DAP-NEWS

In Cambodia, anti-slavery reforms questioned

By David Ariosto, CNN

November 11th, 2011

Cambodia, long suspected of being fertile ground for human traffickers, has drawn recent attention after reports of sexual abuse and widespread mistreatment prompted government actions to improve the plight of its young women and girls.

Considered a modern-day form of slavery, human trafficking involves the illegal trade of people and commonly includes sexual exploitation and forced labor.

In Cambodia, CNN uncovered stories of suspected abuse; ranging from girls as young as 4 years old being sold for sex – an industry thought to be bolstered by foreign tourists – to young women trapped in debt-bondage, having being lured to neighboring Malaysia for work.

In an effort to unravel a phenomenon that human rights groups say still plagues southeast Asia and the broader region, the CNN Freedom Project highlighted Cambodia because of both its reputation and a recent pledge to better the situation.

But whether recent reforms have since worked to stem the alleged abuses remains a subject of debate.

Domestic labor in Malaysia

Drawn by the prospect of a better life and the promise of more money, many young Cambodian maids working in Malaysia said they were recruited to go there by labor agencies, now only to find themselves unable to leave.

The women – often subject to poor treatment in prison-like facilities – forfeit their passports and are commonly left in a situation tantamount to indentured servitude, said Manfred Hornung, a legal adviser for the Cambodian Rights Group, Licadho.

On October 15, however, Cambodian Prime Minister Hun Sen signed a measure into law banning the practice of sending domestic workers to Malaysia, perhaps in response to mounting criticism.

The ban was enacted just days after a report by CNN’s Dan Rivers examined a recruitment agency in the Cambodian capital.

The story “that aired on CNN has actually awakened the country up the whole country on this human trafficking issue again,” said Cambodian parliament member Mu Sochua. “I have to say that his piece is just one little part of the whole problem, which is much worse.”

She said the report prompted her to further petition the country’s leadership to take action.

But only weeks later, Sochua told CNN that labor recruitment agencies in her country were still sending domestic workers to Malaysia, adding that many government officials either own or have close ties to the companies.

The country’s ministries of labor and interior “are not taking any action,” she said, noting that “many officials and familial members of some ministers actually own these dubious agencies.”

Sochua did not identify the officials, ministers or companies to which she was referring and CNN cannot independently confirm her claim.

But a government spokesman called the practice of sending labor abroad “a learning process.”

“We are finding out why it has happened and why it is happening,” said Phay Siphan, a spokesperson for the country’s Council of Ministers.

Recruitment agencies, meanwhile, forge identification papers in an effort to recruit children, charge “excessive recruitment fees” and mislead workers about potential opportunities, according to recent a Human Rights Watch report.

Up to 50,000 Cambodian women have migrated to Malaysia since 2008, the report said.

And yet just three days after the domestic worker ban was signed into law, 25 Cambodian maids – wearing shirts emblazoned with name of a recruiting agency – checked in for an Air Asia flight to Kuala Lumpur, Malaysia, according to Licadho.

CNN cannot independently confirm that account.

“It is a heartbreaking story,” said Sochua. “I constantly meet with many parents who come to tell me that they don’t know where their girls are, they simply disappeared and lost contacts with families after girls left to Malaysia.”

Sex slavery

Often accused of being both a source of and destination for human sex trafficking, CNN explored allegations of abuse affecting young girls in Cambodia – notably in a village outside the capital of Phnom Penh.

The village, Svay Pak, appears to have a disturbing reputation as a place where little girls are openly sold for sex to foreign tourists.

One of the girls – who CNN is not naming to protect the identity of the victim – says she was forced to work in a brothel before she could read.

“I was about 5 or 6 years old,” the girl said. “The first man said to me, ‘I want to have sex with you.’ At the time I didn’t know what to do. No one could help me.”

Dozens of girls in her neighborhood told CNN that they’ve had similar experiences.

Sex workers elsewhere in the country are also subject to other forms of sexual violence, according to Human Rights Watch.

Last year, the group released a report that detailed widespread allegations of 90 female and transgender sex workers that said police “had beaten them with their fists, sticks, and electronic shock batons.”

“Several said officers raped them while they were in police detention,” the report said. “Every single sex worker we spoke with said the police demanded bribes or stole money from them. Some officers demanded sex.”

Two years earlier, the country had passed a law meant to protect sex workers. But rights groups, such as Human Rights Watch, say there is “little evidence that this has happened, or that prosecutions for trafficking have been pursued.

Government officials decline to comment on those allegations.

Timeline

As the CNN Freedom Project continues to examine the effects and root causes of human trafficking, the following timeline reflects key aspects of coverage and events around the region.

October 3-5, 2011: CNN airs a three-part series that examines a recruiting agency, with alleged ties to the Cambodian government, suspected of trafficking maids to Malaysia. Just before the series airs, the young woman featured in the story begins receiving compensation, she says, but is still unable to leave the factory – her passport confiscated – until her “debt” is paid off. Read more of the report by CNN correspondent Dan Rivers

October 15, 2011: Cambodia’s prime minister signs an order suspending the recruitment, training and sending of Cambodian domestic workers to Malaysia. Weeks later an opposition lawmaker says labor recruitment agencies are still sending domestic workers to Malaysia, adding that many government officials either own or have close ties to the companies. CNN cannot independently confirm that account and government officials say stopping the practice is “a learning process.”

October 17, 2011: Malaysian Foreign Minister pledges to apologize to Cambodia if allegations of abuse of Cambodian workers in Malaysia are proved to be true.

October 22-23, 2011: CNN airs a two-part documentary called “Not My Life” that focuses on Cambodian brothels, specifically an area not far from the capital, where young girls are prostituted to visiting tourists.

October 24, 2011: CNN correspondent Sara Sidner reports from Cambodiagoogle. as a follow-up to what was revealed in “Not My Life.” She files a story that focuses on a young woman who talks about how she endured repeated rapes from the time she was 5e years old. Shortly after the story airs, Cambodian authorities contact Don Brewster who runs the aid group featured in “Not My Life” to say they would act and make arrests. Brewster says he’s been “yelling from the roof tops” for the past two years and it’s not until CNN airs the story that suddenly there is action.

October 28, 2011: An article in the Cambodia Daily – an English-language daily newspaper – highlights government ties to recruiting agencies, including the one featured in Rivers’ report.

October 31, 2011: Human Rights Watch publishes a report based on interviews with migrant domestic workers, government officials, non-governmental organizations, and recruitment agencies that highlight alleged abuses of women and girls in Cambodia and Malaysia, including allegations of forced confinement, heavy debt burdens and rape.

November 6, 2011: Journalist Nick Kristof accompanies a police raid at a brothel in Cambodia and posts message on the social networking site Twitter about how the army showed up and ordered police to cancel the raid as it was taking place. CNN cannot independently confirm that account, and the government has declined to comment.

កូនកំព្រា​ក្នុង​របប​ខ្មែរក្រហម ដកខ្លួន​ចេញពី​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​សាលាក្តី​ខ្មែរក្រហម​

ដោយ : សុខ ភក្តី
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្នំពេញ: កូនកំព្រា​ក្នុង​របប​ខ្មែរក្រហម កញ្ញា សេង ធា​រី បាន​ប្រកាស​ដក​ខ្លួន ចេញពី​ដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​តុលាការ​ខ្មែរក្រហម ចាប់ពី​ពេលនេះ​តទៅ​។ ជា​ការសម្រេចចិត្ត ដែល​ប្រធាន​សមាគម​ជនរងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា បាន​ថ្កោលទោស​តុលាការ​ខ្មែរក្រហម​ថា ជា​តុលាការ មិនបានការ និង​មាន​ជ្រៀត​ជ្រៀត​ដោយ​នយោបាយ​។​

​សេចក្តីប្រកាស​ដូច្នេះ បាន​ធ្វើឡើង តាមរយៈ​សេចក្តីថ្លែងការណ៍​ព័ត៌មាន ជា​ភាសា​អង់គ្លេស ដែល​បាន​ចេញផ្សាយ កាលពី​ព្រលប់ ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១១​។

​កញ្ញា សេង ធា​រី បាន​បញ្ជាក់​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១១​ថា “​ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ហើយ​ថា ខ្ញុំ​អត់​ចង់​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​តុលាការ​ខ្មែរក្រហម​ទៀត​ទេ ពីព្រោះ នេះ​ជា​តុលាការ​ចំអក​ឡ​កលើ​យ និង​ជា​ឆាកកំប្លែង​នយោបាយ ដែល​កំពុង​លេងសើច​ជាមួយ​ការឈឺចាប់​របស់​ខ្ញុំ និង​ជាមួយ​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​ផ្សេងៗ​ទៀត នៅក្នុង​របប​ខ្មែរក្រហម​”​។​

​សេចក្តី​ពិស្តារ​នៃ​ការសម្រេចចិត្ត​របស់​កញ្ញា សេង ធា​រី នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ ក្នុង​សន្និសីទកាសែត នៅផ្ទះ​របស់​កញ្ញា សេង ធា​រី ផ្ទះ​លេខ ២២ B ផ្លូវ​លេខ ៣០២ នា​ម៉ោង ១០ ព្រឹក ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១​។​

​យ៉ាងណាក៏ដោយ លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​មានប្រសាសន៍ថា ការសម្រេចចិត្ត​របស់​កញ្ញា សេង ធា​រី គឺជា​សិទ្ធិ​របស់​គាត់​។ ប៉ុន្តែ​ការដក​ខ្លួន​នោះ នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​ស្វែងរក​យុតិ្ត​ធម៌​របស់​តុលាការ​ខ្មែរក្រហ​ម​ទេ​។ តុលាការ​ខ្មែរក្រហម ដែល​បំពេញ​បេសកកម្ម តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ​។

​រីឯ​ការចោទប្រកាន់ថា សាលាក្តី​ខ្មែរក្រហម មាន​ការជ្រៀតជ្រែក​នយោបាយ​នោះ ត្រូវបាន​លោក នេត្រ ភ​ក្ត្រា បញ្ជាក់ថា គ្រាន់តែ​ជា​ការលើកឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ុណ្ណោះ​៕​

ក្រុម​សហគមន៍​ការពារ​ព្រៃឡង់​បែក​ផ្លូវគ្នា ដោយសារ​បារម្ភ​ពី​សុវត្ថិភាព

ដោយ គី សុខលីម
ថ្ងៃ សៅរ៍ 12 វិច្ឆិកា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ គី សុខលីម ពី​ទីក្រុង​ភ្នំពេញ (02:32)

តំណាង​សហគមន៍​ព្រៃឡង់​ប្រមាណ​ជា​៣០០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​៤​ផ្សេង​ៗគ្នា​ចូល​ព្រៃឡង់ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់​ព្រៃឈើ​ខុសច្បាប់​បាន​ចាប់​ផ្តើម​បែក​ផ្លូវគ្នា​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយសារ​បារម្ភ​ពី​សុវត្ថភាព​ផ្ទាល់ខ្លួន។ វេទិកា​សាធារណៈ​ដែល​គ្រោង​ធ្វើ​ឡើង​នៅថ្ងៃ​ចន្ទ​ខាងមុខ​នេះ​ត្រូវ​បាន​លុប​ចោល។

ប្រជាសហគមន៍​ព្រៃឡង់​នាំគ្នា​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ (RFI/Channa Siv)

ប្រជាសហគមន៍ ព្រៃឡង់ នាំគ្នា បន់ស្រន់ នៅ មុខ ព្រះអង្គដងកើ (RFI/Channa Siv)

តំណាង​សហគមន៍​ព្រៃឡង់​ជាង​៣០០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ចូលព្រៃ​ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃឡង់​អស់​រយៈពេល​ប្រមាណ​ជា​១​សប្តាហ៍​មក​​ហើយ​នោះ បាន​ចាប់​ផ្តើម​បែក​ផ្លូវគ្នា​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ការ​បំបែក​ផ្លូវ​គ្នា​នេះ​គឺ​ដោយសារ​ការបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ មិន​មាន​ការ​បំបែក​ជា​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​អាជ្ញាធរ​ទេ​ប៉ុន្តែ​ប្រជាជន​មាន​ការ​ភ័យខ្លាច​ដោយសារ​ពួកគេ​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ផ្សេងៗ។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ដែល​បាន​តាមដាន​ប្រជាជន​តាំង​ពី​ថ្ងៃ​ដំបូង​មក ​បាន​បញ្ជាក់​ប្រាប់​លម្អិត​នៅថ្ងៃ​សៅរ៍​នេះ​ថា ប្រជាជន​ខ្លះ​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​អស់រយៈ​ពេល​៥​ថៃ្ង អ្នកខ្លះ​ទៀត​អស់​រយៈពេល​១​សប្តាហ៍​និង​អ្នក​ខ្លះទៀត​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ​ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃឡង់​នៅ​ក្នុង​ខេត្ត​កំពង់ធំ។

លោក ឈុត វុទ្ធី បាន​បន្ថែម​ទៀត​ថា ប្រជាជន​ទាំង​នោះ​​មិនទាន់​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ទេ​តែ​ពួកគេ​បង្ខំចិត្ត​បែកផ្លូវ​ត្រលប់​ទៅ​គេហដ្ឋាន​រៀងខ្លួន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ តំណាង​សហគមន៍​ទាំងនោះ​មក​ពី​ខេត្ត​ក្រចេះ​ ស្ទឹងត្រែង ​កំពង់ធំ​និង​ខេត្ត​ព្រះវិហារ​ដើម្បី​ការពារ​ព្រៃឡង់​ដែល​​មាន​ទំហំ​ប្រមាណ​ជា​៤០​ម៉ឺន​ហិកតា​។ ព្រៃ​នេះ​ផ្តល់​ផល​ជា​ច្រើន​ដល់​សហគមន៍​ជនជាតិ​ភាគតិច​ដូចជា​វល្លិ​និង​ជ័រទឹក​ជាដើម។

លោក វុទ្ធី​បាន​កត់​សម្គាល់​ថា តំណាង​សហគមន៍​សុខចិត្ត​បំបែក​ផ្លូវគ្នា​ពីព្រោះ​ពួកគេ​ខ្លាច​អាជ្ញាធរ​ដែល​បំពាក់​ទៅ​ដោយ​កាំភ្លើង​ដើរ​មក​ជិត​ក្បួន​របស់​ប្រជាជន។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​តាមដាន​សកម្មភាព​ប្រជាជន​ការពារ​ព្រៃឡង់​យ៉ាង​ម៉ត់ចត់​នោះ​បាន​បញ្ជាក់​បន្ថែម​ថា ប្រជាជន​បារម្ភ​ពីការ​ចោទ​ប្រកាន់​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​អ៊ីចឹង​ហើយ​ទើប​ពួកគាត់​ចាប់​ផ្តើម​បំបែក​គ្នា​នៅ​ថ្ងៃ​នេះ។ លោក​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​បាន​រារាំង​ដំណើរ​របស់​ប្រជាជន​ដែល​មាន​បំណង​ការពារ​ព្រៃឡង់។

បើ​យោង​តាម​គម្រោង បន្ទាប់​ពី​ត្រួត​ពិនិត្យ​ព្រៃឡង់​ហើយ ប្រជាជន​ការពារ​ព្រៃឡង់​ត្រូវ​ចូលរួម​វេទិកា​សាធារណៈ​មួយ​នៅ​ក្នុងខេត្ត​កំពង់ធំ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ប៉ុន្តែ​ឥឡូវ​នេះ​​​វេទិកា​ត្រូវ​បាន​គេ​លុប​ចោល​ដោយសារ​អាជ្ញាធរ​មិនផ្តល់​ការ​អនុញ្ញាត​និង​ដោយសារ​ប្រជាជន​បាន​បង្ខំចិត្ត​បែកផ្លូវ​គ្នា​តាំង​ពី​ថ្ងៃ​នេះម្ល៉េះ។

លោក ស៊ុង វណ្ណា អភិបាល​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​ទី​ដែល​ប្រជាជន​ជួប​ជុំគ្នា​ដើម្បី​បរិហារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​​នោះ បាន​បដិសេដ​នៅ​ថ្ងៃ​សៅរ៍​នេះ ព័ត៌មាន​ដែល​ថា ប្រជាជន​ត្រលប់​ទៅស្រុក​កំណើត​វិញ​ដោយសារ​​ការ​រំខាន​ពី​សំណាក់​អាជ្ញាធរ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ​និង​បាន​បញ្ជាក់​ថា ប្រជាជន​ការពារ​ព្រៃឡង់​មិនបាន​សម្រេច​គោលដៅ​របស់​ខ្លួន​ទេ៕

Prey Lang activists, police face off

Friday, 11 November 2011
May Titthara
The Phnom Penh Post

Police confront villagers at the CRCK rubber firm in Prey Lang forest, in Kampong Thom, yesterday.

Police confront villagers at the CRCK rubber firm in Prey Lang forest, in Kampong Thom, yesterday.

Kampong Thom province
The long journey of 300 villager-activists intent on exposing illegal logging in the endangered Prey Lang forest ended on the doorstep of rubber firm CRCK yesterday.

About 5pm, the villagers, some of whom had been walking for more than a week, emerged from the forest, broke down CRCK barricades and entered the grounds of the rubber firm – although police stopped them short of entering, and inspecting, the company’s sawmill.

Thirty-five-year-old Sen Sothea, of Stung Treng province, said that after numerous encounters with illegal loggers during their journey, he and the other villagers had no intention of leaving without achieving that particular goal.

“We have to go inside the company land and see the saw- mill, because they say they have never cut the trees,” he said.

“If they do nothing illegal, please let us go inside.”

Sen Sothea added that villagers planned to spend the night inside the company’s land concession, fearing that if they left, the police will prevent their return. “Even though they may shoot me dead, I have
to try to go inside the company to see the sawmill,” he said.

Another Stung Treng native, 55-year-old Eang Pisey, said villagers had to stand against the company to protect the forest for the younger generation.

“We have to stand up to protect the trees,” she said. “Even if we have to walk longer than this, we will still continue to walk if we can protect the forest.”

Svay Thoeun, a villager from Preah Vihear, said he believed the villagers should have the support of the authorities, but voiced a popular belief when he added that he thought those same authorites were likely protecting the rubber firm in return for cash.

Sandan district police officer Pen Bun swiftly rejected those claims, saying he had “never taken money from the company”, and that the reason he tried to prevent villagers entering CRCK property was because he feared they would destroy the firm’s rubber trees.

Puth Hou, a military police officer from Sandan district, added that he had never participated in illegal logging and that the only ones likely to benefit from such activity would be high-ranking officers.

Journalists heading to the scene of yesterday’s protests were delayed by a roadblock and about 20 police officers who barred their path. An argument ensued as police angrily insisted the reporters would need a letter of permission from the Ministry of Interior to continue, but ultimately relented after a 15-minute stand-off.

Sandan district governor Toun Mory said yesterday the villagers were breaking the law by tearing down the barriers and entering the company’s property, as CRCK’s 6,155-hectare concession was legally obtained from the government.

Chhim Savuth, project coordinator for the Cambodian Centre for Human Rights, said the authorities should be happy to have villagers who were willing to protect the forest, a likelihood he did not put much faith in.
“I think the reason that they did not allow villagers to go inside the company is because authorities have some [financial] interest in the company,” Chhim Savuth said.

សកម្មជន​ការពារ​ព្រៃឡង់​ឡោមព័ទ្ធ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម

ដោយ អ៊ួន ឈិន
2011-11-12
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​តាម​ឃ្លាំមើល​ការ​ដើរ​ល្បាត​របស់​សកម្មជន​ការពារ​ព្រៃឡង់​ប្រមាណ ៣០០​នាក់ បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​១១ ខែ​វិច្ឆិកា សកម្មជន​ការពារ​ព្រៃឡង់ បាន​ចូល​ទៅ​ដល់​ទីតាំង​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម CRCK ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច​ការពារ​ក្រុមហ៊ុន។

១០-វិច្ឆិកា-២០១១៖ ក្បួន​របស់​សកម្មជន​ការពារ​ព្រៃឡង់ ដង្ហែ​ឆ្ពោះ​ទៅ​ក្រុមហ៊ុន​វៀតណាម CRCK នៅ​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។ (RFA/Uon Chhin)

១០-វិច្ឆិកា-២០១១៖ ក្បួន របស់ សកម្មជន ការពារ ព្រៃឡង់ ដង្ហែ ឆ្ពោះ ទៅ ក្រុមហ៊ុន វៀតណាម CRCK នៅ ព្រៃឡង់ នា ខេត្ត កំពង់ធំ។ (RFA/Uon Chhin)

http://flash-mp3-player.net/medias/player_mp3_maxi.swf

ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​ប្រជា​សហគមន៍​ព្រៃឡង់ និង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ​នៅ​ចំណុច​ភូមិ​ជាំប្រអប់ ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

តំណាង​ប្រជា​សហគមន៍​ព្រៃឡង់​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខេត្ត​ស្ទឹងត្រែង លោក យ៉ែម សុខខូយ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ប្រជា​សហគមន៍​ព្រៃឡង់​ចំនួន​ប្រមាណ​ជាង ៣០០​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ បាន​ដុត​ឈើ​នៅ​ទី​តាំង​អាជីវកម្ម​ឈើ​ខុស​ច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ជាំប្រអប់ បន្ទាប់​មក​កង​កម្លាំង​ប្រដាប់​អាវុធ​ស្រុក​សណ្ដាន់​ប្រមាណ ១០០​នាក់ បាន​ឡោមព័ទ្ធ​ចាប់​លោក ឈុត វុទ្ធី ដែល​ជា​នាយក​នៃ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ចោទ​លោក​ថា ជា​អ្នក​ញុះញង់​ប្រជា​សហគមន៍។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ថ្លែង​ថា ទង្វើ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំពោះ​រូប​លោក និង​ប្រជា​សហគមន៍ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ នៅ​ពី​ក្រោយ​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ឆេង សុភ័ស្ត មាន​ប្រសាសន៍​ថា ទាក់ទិន​នឹង​បញ្ហា​នេះ គួរ​តែ​មាន​ការ​ចរចា​គ្នា​រវាង​អាជ្ញាធរ និង​លោក ឈុត វុទ្ធី។

ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ បាន​រក​ឃើញ និង​ដុត​បំផ្លាញ​ឈើ​ខុស​ច្បាប់ យ៉ាង​ហោច​ណាស់​ជាង ២០​កន្លែង ដែល​មួយ​កន្លែងៗ​មាន​គំនរ​ឈើ​ពី ១០ ទៅ ២០​ម៉ែត្រ​ត្រីគុណ ចាប់​រណារ​សម្រាប់​អារ និង​ផ្ដួល​រំលំ​ដើម​ឈើ​បាន​ចំនួន ៣​គ្រឿង និង​កៅឡាក់​មួយ​គ្រឿង ដែល​ជា​ភស្តុតាង​នៃ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់៕