ព្រះមហាក្សត្រ យាង​ពន្លត់ភ្លើង​ជ័យ ក្នុងទិវា​បុណ្យ​ឯករាជ្យ​ជាតិ

ដោយ : សុខ ភក្តី
ថ្ងៃទី 11 វិច្ឆិកា 2011
CEN

ព្រះមហាក្សត្រ យាងចូលរួមទិវាបុណ្យឯករាជ្យជាតិ កាលពីថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១០៕ (រូបថត៖ ឯកសារ)

ព្រះមហាក្សត្រ យាងចូលរួមទិវាបុណ្យឯករាជ្យជាតិ កាលពីថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១០៕ (រូបថត៖ ឯកសារ)

ភ្នំពេញ: ​នៅ​រសៀល​ម៉ោង ៤ និង ៣០ នាទី ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១១ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ចូលរួម​ក្នុង​ពិធី​ពន្លត់ភ្លើង​ជ័យ នៅ​វិមាន​ឯករាជ្យ ដើម្បី​បិទ​បញ្ចប់​បុណ្យ​ឯករាជ្យ​រយៈពេល ៣ ថ្ងៃ ចាប់​ពី​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១១​។​

ព្រះមហាក្សត្រ យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ព្រះមហាក្សត្រ យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

​ក្នុង​ពិធី​នៅ​រសៀល​នេះ មាន​ការចូលរួម​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន សម្តេច​ហេង​សំរិន សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ ព្រមទាំង​មន្ត្រីរាជការ​នាម៉ឺន​សព្វ​មុខមន្ត្រី និង​សិក្សានុសិស្ស ជាច្រើន​នាក់​។​ ក៏ប៉ុន្តែសម្តេចជាស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែអវត្តមាន ដូចកាលពីបើកពិធីបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១១។

​ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​១៩៥៣- ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ឆ្នាំ​នេះ ជា​ខួប​លើក​ទី​៥៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​យ៉ាង​អធិកអធម ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាម៉ឺន​សព្វ​មុខមន្ត្រី ព្រមទាំង​មហាជន​យ៉ាងច្រើន​កោះករ កាលពី​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១១​។​

ព្រះមហាក្សត្រ ជួបមន្ត្រី ក្នុងពេលព្រះអង្គយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ព្រះមហាក្សត្រ ជួបមន្ត្រី ក្នុងពេលព្រះអង្គយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីរសៀល ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដ៏​ធំ​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ដណ្តើម​ឯករាជ្យភាព​ពេញលេញ​ពី​ប្រទេស​បារាំង​។ បារាំង បាន​ធ្វើ​ជា​អាណាព្យាបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​សូម​រម្លឹកថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ឆ្នាំ​នេះ ត្រូវ​ចំ​ថ្ងៃ​ពិធី​បុណ្យ​អុំទូក រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​២០១១​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល បាន​លុបចោល​ពិធី​ប្រណាំងទូក នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​សន្សំ​ថវិកាជាតិ សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​៕​

2 ចំលើយ to “ព្រះមហាក្សត្រ យាង​ពន្លត់ភ្លើង​ជ័យ ក្នុងទិវា​បុណ្យ​ឯករាជ្យ​ជាតិ”

  1. It is a mystery,why Chea Sim not enjoyed in commermoration of its independance?
    Also,Chea Sim’s agents has been arrested most of them by accused of crimes.It is very depressed and frustrated of Chea Sim even his survivour is nonsense.

  2. មេីលទៅដូចជាចម្លែកជាងមហាក្សត្រប្រទេសដ៍ទៃទៀត។ ព្រះមហាក្សត្រខ្មែរឬអតីតព្រះមហាក្សត្រខ្មែរតែងតែដើរ
    សំពះអស់ហើយតាំងក្មេងក្មាង,អ្នកលក់ការេ៉មកី,ទឹកត្នោតជូរ,
    ចេកអាំងចេកចៀន លនឹងល។តើមកពីហេតុអ្វីទៅហ្ន៏?គឺខុសពីជំនាន់
    មុន ប្រហែលជាលោកត្រូវតែធ្វើទៅតាមកាលៈទេសៈទេដឹង!។

បញ្ចេញមតិ