រថយន្ត​ដឹកឈើ​ទាំង ៧ គ្រឿង ​ចេញពី​ខេត្តរតនគិរី សុទ្ធតែ​ដឹកឈើ​លើស​ច្បាប់​អនុញ្ញាត​

ដោយ : សេសាន
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

មេព្រៃ​រើ​ឈើ​ចេញ​រថយន្ត​ទាំង ៧ គ្រឿង​ដឹកឈើ​ដែល​ដឹកឈើ​លើសពី​លិខិតអនុញ្ញាត ចេញពី​ខេត្តរតនគិរី ។

មេព្រៃ រើ ឈើ ចេញ រថយន្ត ទាំង ៧ គ្រឿង ដឹកឈើ ដែល ដឹកឈើ លើសពី លិខិតអនុញ្ញាត ចេញពី ខេត្តរតនគិរី ។

ក្រចេះ: បន្ទាប់ពី​ចាប់បាន​រថយន្ត​ដឹកឈើ​ទាំង ៧ គ្រឿង របស់​ក្រុមហ៊ុន​ដី​សម្បទាន សេដ្ឋកិច្ច ហ័ង​អាន ម៉ា​យ៉ា​ខេ ដឹកឈើ​អារ​ពី​ខេត្តរតនគិរី​ យកមក​រក្សាទុក​មួយរ​យៈ​ពេល​ខ្លីនោះ លោក​មេព្រៃ​ខេត្តក្រចេះ ​បាន​រកឃើញថា ឈើ​ទាំងនោះ សុទ្ធតែ​លើសពី​លិខិត​ដឹកជញ្ជូន។ ការរកឃើញនេះ បន្ទាប់ពី​សមត្ថកិច្ចចម្រុះ បាន​​ឆែកឆេរ​ផ្ទៀងផ្ទាត់​ចំនួន​ឈើ​ក្នុង​រថយន្ត​ទាំងនោះ ​នៅ​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ២០១១​។​

​លោក ​អ៊ឹម សំណាង នាយរង​ផ្នែក​ខណ្ឌ​រដ្ឋ​បាលព្រៃឈើ​ខេត្តក្រចេះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ទុក​រថយន្ត​ដឹកឈើ​ធំៗ​ចំនួន ៧ គ្រឿង ​នៅតាម​ផ្លូវជាតិ​លេខ​៧ ផ្លូវ​ចូល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ហ្គ្រី​ន អាយ​លែ​ន ត្រង់ចំណុច​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១១។ សមត្ថកិច្ចបាន​នាំមកឡានដឹកឈើទាំងនោះ ទៅ​ឆែកឆេរ​នៅ​កន្លែង​បណ្តុះ​កូនឈើ​ផ្នែក​ក្រចេះ នៅ​ភូមិ​ខ្សា​រ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ ក្បូន​ឡាន​ដឹកឈើ​ធំៗ​ទាំង ៧ គ្រឿង​នេះ​ ចេញពី​ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី។ ​

​ទោះបី​យ៉ាងណាក៏ដោយ មេព្រៃ​មិនទាន់​​បញ្ជាក់​ពី​ចំនួន​ឈើ​អារ ​ដែល​ដឹក​លើសពី​ចំនួន​កំណត់​នៅឡើយ​ទេ​។ ប៉ុន្តែតាម​ការពិនិត្យ​ជាក់ស្តែង​ក្នុង​រថយន្តនិមួយៗ ​ដឹកឈើ​អាច​លើសពី ៥ ម៉ែត្រគូប ទៅ ៧ ម៉ែត្រគូប​​៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ