សកម្មជន​ការពារ​ព្រៃឡង់​ឡោមព័ទ្ធ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម

ដោយ អ៊ួន ឈិន
2011-11-12
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​តាម​ឃ្លាំមើល​ការ​ដើរ​ល្បាត​របស់​សកម្មជន​ការពារ​ព្រៃឡង់​ប្រមាណ ៣០០​នាក់ បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​១១ ខែ​វិច្ឆិកា សកម្មជន​ការពារ​ព្រៃឡង់ បាន​ចូល​ទៅ​ដល់​ទីតាំង​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម CRCK ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច​ការពារ​ក្រុមហ៊ុន។

១០-វិច្ឆិកា-២០១១៖ ក្បួន​របស់​សកម្មជន​ការពារ​ព្រៃឡង់ ដង្ហែ​ឆ្ពោះ​ទៅ​ក្រុមហ៊ុន​វៀតណាម CRCK នៅ​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។ (RFA/Uon Chhin)

១០-វិច្ឆិកា-២០១១៖ ក្បួន របស់ សកម្មជន ការពារ ព្រៃឡង់ ដង្ហែ ឆ្ពោះ ទៅ ក្រុមហ៊ុន វៀតណាម CRCK នៅ ព្រៃឡង់ នា ខេត្ត កំពង់ធំ។ (RFA/Uon Chhin)

http://flash-mp3-player.net/medias/player_mp3_maxi.swf

ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​ប្រជា​សហគមន៍​ព្រៃឡង់ និង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ​នៅ​ចំណុច​ភូមិ​ជាំប្រអប់ ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

តំណាង​ប្រជា​សហគមន៍​ព្រៃឡង់​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខេត្ត​ស្ទឹងត្រែង លោក យ៉ែម សុខខូយ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ប្រជា​សហគមន៍​ព្រៃឡង់​ចំនួន​ប្រមាណ​ជាង ៣០០​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ បាន​ដុត​ឈើ​នៅ​ទី​តាំង​អាជីវកម្ម​ឈើ​ខុស​ច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ជាំប្រអប់ បន្ទាប់​មក​កង​កម្លាំង​ប្រដាប់​អាវុធ​ស្រុក​សណ្ដាន់​ប្រមាណ ១០០​នាក់ បាន​ឡោមព័ទ្ធ​ចាប់​លោក ឈុត វុទ្ធី ដែល​ជា​នាយក​នៃ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ចោទ​លោក​ថា ជា​អ្នក​ញុះញង់​ប្រជា​សហគមន៍។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ថ្លែង​ថា ទង្វើ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំពោះ​រូប​លោក និង​ប្រជា​សហគមន៍ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ នៅ​ពី​ក្រោយ​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ឆេង សុភ័ស្ត មាន​ប្រសាសន៍​ថា ទាក់ទិន​នឹង​បញ្ហា​នេះ គួរ​តែ​មាន​ការ​ចរចា​គ្នា​រវាង​អាជ្ញាធរ និង​លោក ឈុត វុទ្ធី។

ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ បាន​រក​ឃើញ និង​ដុត​បំផ្លាញ​ឈើ​ខុស​ច្បាប់ យ៉ាង​ហោច​ណាស់​ជាង ២០​កន្លែង ដែល​មួយ​កន្លែងៗ​មាន​គំនរ​ឈើ​ពី ១០ ទៅ ២០​ម៉ែត្រ​ត្រីគុណ ចាប់​រណារ​សម្រាប់​អារ និង​ផ្ដួល​រំលំ​ដើម​ឈើ​បាន​ចំនួន ៣​គ្រឿង និង​កៅឡាក់​មួយ​គ្រឿង ដែល​ជា​ភស្តុតាង​នៃ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់៕

5 ចំលើយ to “សកម្មជន​ការពារ​ព្រៃឡង់​ឡោមព័ទ្ធ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម”

  1. វាគ្មានអ្នកណាដែលហ៊ានទៅកាប់ឈើរក្រៅពីតែប៉ូលីសនឹងចៅហ្វាយខេត្តនោះទេ ពួកអាប្រែតអស់
    នឹងតែងតែប្រាប់ប្រជាជនអោយចូលរួមថែរក្សារសម្បត្តិធនធានធម្មជាតិ តែពូកអាប្រែតអស់នឹងជា
    អ្នកលក់ទាំងអស់ហ្នឹង ដល់ពេលគេបានចូលរួមថែរក្សារ ថាគេនឹងសុទ្ធតែពួកប្រឆាំង

  2. បងប្អូនការពារព្រៃឡង់នេះគឺត្រឹមត្រូវ បន្តិចទៀតកម្មករកៅស៊ូនៅទីនោះសុទ្ធតែវៀតណាមហើយ
    កេមិនយកខ្មែរទេ ។ ហើយពេលនោះ មន្ទីរពេទ្យ វ៌ ណ សាលារៀនក៍ភាសា វ ណាម ភូមិក៍ វ ណាម
    ព្រោះកើតកូនកើតចៅច្រើនទៅសុទ្ធតែ វណាម ១០០ឆ្នាំទៅ គឺដីវ ណាមបាត់ខ្មែរបន្តិចម្តង គឺកម្ពុជាក្រោមនោះឯង ។

  3. ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង នូវទង្វើរដ៏ក្លាហានរបស់បងប្អូន ជនរួមជាតិទាំងអស់ ដែលបានពុះពារតស៊ូរាល់ការលំបាក ជាមួយពូកក្រុមហ៊ុនយួន និងអាជ្ញាធ័រដែនដី ដែលកំពុងកាប់បំផ្លាញ សម្បត្ដិធម្មជាតិយើង ដើម្បីរក្សាទុកឱយកូនចៅជំនាន់ក្រោយ សូមអរគុណ។

  4. ហេតុការណ៍លើកនេះធ្វើឲ្យឃើញព្រៃឈើ
    របស់ខ្មែរយើងកំពុងត្រូវក្រុមអ្នកវិនិយោគទុន
    ពីប្រទេសវៀតណាមចូលមកបំផ្លាញដើម្បីដាំកៅស៊ូ
    ខ្ញុំចង់សួរដោយចំៗថារាជរដ្ឋាភិបាលនេះមាន
    បានការគាំទ្រឲ្យបំផ្លាញព្រៃឈើឬដូចម្ដេច?៕

  5. ការដឹកនាំដែលគ្មានសមត្តភាពតែងនាំមកនូវសេចក្តីប្រេះឆា តែចូរកុំភ្លេចថាជាតិជា មនុស្សនិងការលោភលន់ គ្មានទីបញ្ចប់ទេ។ សង្រ្គាមសេដ្ខកិច្ចដែលចាប់ផ្តើមពីការ បាត់បង់របស់រាស្រ្ត វាស្មើរការឈ្លានពាននៃសម័យទំនើប។ បើអ្នកដឹកនាំគ្មានឆន្ទះ សម្រាប់ជាតិ វានិងមានទោសស្មើរនិងក្បត់ជាតិដែរ។

បញ្ចេញមតិ