លោក ហ៊ុន សែន ព្រមាន​ប្ដឹង​អ្នក​​ប្រដូច​លោក​ទៅ​លោក ហ្កាដាហ៊្វី

ដោយ សុខ សេរី
2011-11-14
​វិទ្យុ​អាស៊ីសេរី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ព្រមាន​ថា លោក​នឹង​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី បើ​សិន​ណា​មន្ត្រី​នោះ​នៅ​តែ​បន្ត​ប្រៀប​ប្រដូច​រូប​លោក​ទៅ​នឹង​មេ​ដឹកនាំ​ប្រទេស​លីប៊ី (Libya) គឺ​លោក មួម៉ារ ហ្កាដាហ៊្វី (Muammar Gaddafi)។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ ៣ ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Sok Serey)

លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង ឱកាស សម្ពោធ ផ្លូវ ជាតិ លេខ ៣ ថ្ងៃ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Sok Serey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

លោក មួម៉ារ ហ្កាដាហ៊្វី ​ត្រូវ​​កង​ទ័ព​បក្ស​ប្រឆាំង​គាំទ្រ​ដោយ​អង្គការ ណាតូ (NATO) ចាប់​ខ្លួន​បាន​ទាំង​រស់ ហើយ​បាញ់​សំលាប់​ជា​ក្រោយ កាល​ពី​ខែ​តុលា ​កន្លង​ទៅ​នេះ។

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ជា​ពិស្ដារ​ថា លោក​នឹង​ប្ដឹង​ទៅ​តុលាការ​នៅ​ពេល​ណា​ជាក់​លាក់​ទេ។ ចំនែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី នោះ ក៏​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ចំៗ ឈ្មោះ​ដែរ។ ក៏​ប៉ុន្តែ គេ​បាន​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស សម រង្ស៊ី នោះ​គឺ​លោក គង់ គាំ ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធសភា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ ៣ ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​កំពត នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ចូល​រួម ៥.០០០ នាក់​ថា លោក​មាន​ការ​ឈឺ​ចាប់​ខ្លាំង នៅ​ពេល​ដែល​គេ​ប្រៀប​ប្រដូច​រូប​លោក ទៅ​មេ​ដឹកនាំ​ផ្តាច់ការ ហ្គាដាហ្វី នោះ។

ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​ធ្វើ​សកម្មភាព​ហិង្សា​ទេ ឲ្យ​តែ​ចាប់​បាន​អំពី​ការ​ប្រៀបធៀប​បែប​នេះ​តទៅ​ទៀត ខ្ញុំ​និង​ធ្វើ​សកម្មភាព​ផ្លូវ​ច្បាប់។ ការ​ប្រមាថ​អាយុ​ជីវិត​មនុស្ស ទោះ​បី​មិន​ថា​មនុស្ស​នោះ មុខងារ​សាធារណៈ លោក​ឯង ជេរ​អី ជេរ​ទៅ តែ​លោក​ឯង​កុំ​ប្រមាថ​សំលាប់។ អា​ហ្នឹង​ត្រូវ​ចាត់​វិធានការ»។

លោក ហ៊ុន សែន បាន​អធិប្បាយ​ថា បើ​គេ​ប្រៀបធៀប​លោក​ទៅ​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ីត វ៉េឆាឆីវ៉ា ដែល​បាន​ចាញ់​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​នោះ លោក​មិន​ឈឺ​ចាប់​ទេ ដោយសារ​តែ​មាន​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ហ៊ុន សែន៖ «ព្រោះ​អង្គហេតុ​រឿង ហ្គាដាហ្វី បើ​លោក​ឯង​ប្រៀបធៀប​ជាមួយ អ្នក​មេ​ដឹកនាំ​ចាញ់​ឆ្នោត​ចុះ​ចេញ​ពី​តំនែង អូខេ»។

ប្រតិកម្ម​ទៅ​នឹង​ប្រសាសន៍​នេះ ប្រធាន​ស្ដីទី​នៃ​គណបក្ស សម រង្ស៊ី លោក គង់ គាំ មាន​ប្រសាសន៍​បំភ្លឺ នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​ថា លោក​មិន​មាន​ចេតនា​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ៖ «ពួក​យើង​ប្រៀប​លោក​ត្រឹម​តែ​កាន់​អំណាច​វែង​ឆ្ងាយ ហើយ​និង​ក្នុង​អំណាច​របស់​លោក មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​បាទ»។

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ លោក គង់ គាំ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នានា ប្រៀបប្រដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​នឹង​លោក ហ្គាដាហ្វី ជា​មេ​ដឹកនាំ​ប្រទេស លីប៊ី ដែល​គេ​យល់​ថា​ជា​មេ​ដឹកនាំ​មាន​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ដឹកនាំ​ដ៏​អាក្រក់។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​នានា ដែល​ជេរ​ប្រមាថ​គ្នា​ជា​បុគ្គល​នោះ គឺ​មិន​សមរម្យ និង​ខុស​ក្រម​សីលធម៌៖ «ប្រទេស​រីក​ចំរើន គឺ​គេ​ជជែក​គ្នា។ បាន​ន័យ​ថា គេ​ប្រឈម​មុខ​គ្នា ទៅ​លើ​គោល​នយោបាយ នយោបាយ​ការ​បរទេស គោល​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ។ ហើយ​គណបក្ស​នីមួយៗហ្នឹង មើល​ភាព​ខ្សោយ​ដៃ​គូរ។ អា​ហ្នឹង​គេ​ហៅ​ថា កំរិត​នៃ​ការ​ប្រកួត​ប្រជែង​មាន​ក្រម​សីលធម៌ ក្នុង​អ្នក​នយោបាយ»។

មេ​ដឹកនាំ​នៃ​ប្រទេស លីប៊ី នៅ​ពិភព​អារ៉ាប់ លោក មួម៉ារ ហ្កាដាហ៊្វី ត្រូវ​បាន​កង​ទ័ព​បក្ស​ប្រឆាំង គាំទ្រ​ដោយ​កង​ទ័ព ណាតូ (NATO) ចាប់​ខ្លួន​បាន​ទាំង​រស់ និង​ត្រូវ​បាន​គេ​បាញ់​សំលាប់ នៅ​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ។

លោក ហ្កាដាហ៊្វី បាន​គ្រប់គ្រង​ប្រទេស លីប៊ី រយៈ​ពេល ៤២ ឆ្នាំ ដោយ​គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ ១៩៦៩ មក៕

18 ចំលើយ to “លោក ហ៊ុន សែន ព្រមាន​ប្ដឹង​អ្នក​​ប្រដូច​លោក​ទៅ​លោក ហ្កាដាហ៊្វី”

  1. អស់លោកអ្នកប្រឆាំងសូមកំុតមាត់តករនឹងសម្តេចព្រេាះសម្តេចចិញ្ចឹមក្រពេីច្រេីនណាស់។

  2. In physical appearance Samdach is truly different from Gadafi but in mental appearance Samdach is not much different from Gadafi.

  3. ដូចខ្លះដែរ ។ ដូចត្រង់កាន់អំណាចយូរដូចគ្នា ។ មានប្រភពចេញពីវណ្ណៈក្រីក្រដូចគ្នា ។ មានប្រវត្តិជាយោធាដូចគ្នា ។ បណ្ដុះកូនចៅឲ្យក្លាយជាយោធា និង មានលក្ខណៈសម្បតិ្តត្រៀមធ្វើមេដឹកនាំស្នងពីខ្លួនដូចគ្នា ។ ខុសគ្នាត្រង់ ហ្គាដាហ្វី អត់ឲ្យមានការបោះឆ្នោត អត់ឲ្យមានការជេរបញ្ចោរខ្លួន អត់ឲ្យមានបក្សប្រឆាំង មាន NGO … អីទេ ខុសពី ហ៊ុន សែន ដែលព្រមប្រកួតប្រជែងអំណាចតាមរយៈការបោះឆ្នោត អនុញ្ញាតឲ្យមានការជេរបញ្ចោរស្រេចនឹងចិត្ត (ជេរទាំងតាមវិទ្យុ កាសែត អ៊ីនធឺរណែត…) មានបក្សប្រឆាំងក្រឡុកក្រឆាស្រេចតែនឹងចិត្ត ជាពិសេសមាន NGO ច្រើនស្អេកស្កះ ស្ញេះដូចចង្កោមទំពាំងបាយជូរ ។ បក្សប្រឆាំង និង បរិវារជំនាញតែខាងជេរបញ្ចោរ អញ្ចឹងទើបបោះឆ្នោតមិនដែលឈ្នះគេ បើល្ងង់យ៉ាងហ្នឹង គិតថាការខំជេរ ខំប្រទេចបែបនេះអាចធ្វើឲ្យឈ្នះឆ្នោតហើយមើលទៅ ។

  4. នាំគ្នាដៀលផង ជេរផង ថាហ៊ុន សែនជាមនុស្សប្រភេទនេះ ប្រភេទនោះ
    ប្រដូចទៅអ្នកនេះ ទៅអ្នកនោះ តាមពិតទៅឆ្នាំក្រោយហ៊ុន សែននឹងក្លាយ
    ជាប្រធានអាស៊ាន ឆ្នាំ២០១២ ហើយប្រទេសខ្មែរមានមុខមានមាត់ក្នុងពន្លឺ
    នៃពីភពលោកទាំងមូល នេះគួរអោយយើងមានមោទណភាពណាស់។

  5. Cambodia should have the Constitution congress Carriies Out the Laws.
    A government needs people to carry out,or execute,the low passed by legislature.The Leader Hun Sen must limit to run the country only 4 years and freeelection 4 more years.
    However,Hun sen be a king life and had become to dectator leadership.
    He downfall the country by loan mony from China and leave the debt to next generaton to carry on.
    He gave the lands to Vietnam and China for 99 years as profound as the extinctio species,detruction of the raiforests,and hurt poor Cambodias’ farmer.
    He allowed heavy arms solders forced drove people from their properties.
    For his action is risky to Cambodia in a futurehe.So The Congress should remove Hun Sen from office before too late,he must found quilty of ruin the country.

  6. Some other differences should also pointed out – Lybia/Ghadafy has lots of oil and provide decent living standard to all the people – therefore it is independent, and can do manything thing without NGOs – very much self-sufficent in every branch of government including military. Unlike Hun Sen Government.

    I think comparing Hun Sen to Ghadafy is somewhat not too close, but comparing Hun Sen with Sadam Hussein is somewhat better.

    Good Day

  7. Mr. Neakareach, based on your comment above, it sounded as if, the oppositions and the people have lots of freedom to scold Hun Sen. I cannot disagree with you since I am not there and don’t know the facts – I can only say based on the newspapers and TVs. However, if you read newspapers (koh Satepheap, CEN… etc), and TV (Bayon, CTN…etc) all of them have nothing to say but praising Hun Sen. In contrast, I’ve seen that the poeple or the oppositions got sued, and jailed because of criticizing Hun Sen ( Mam Senando, kem Sokha, Sam Rainsy, Mu Sochour… etc)..This I do not count the dead and the disappeared oned… Can you please help explain me a bit.

    Also, can you explain how the 99 years contracts work? remember 99 is very much 100 – 1, and it is one century – 1; also longer than one generation. French colonized Cambodia less than that and look at how much influence it has… is in it like a state in state kind of?

  8. (BAKII)- The one eye Hun Sen has a lot of mony from stealing (AID)of the UN for hepl people of Cambodi and sells Cambodian’s land,so he will become the leadership of Asia of the year 2012.And he will show his jungle atitude of harsh to embarrase all the Cambodia people in Asia too.The rediculous of one eye and foolish drives the big wheel of Asia.

  9. The World Best Cursing Award will be given to our stooges as follow:
    -Ho Tun
    -Chang Minh Foy
    -Mother World (Pato?)
    -Monica (Pato?)
    Please come to the stage with dignity and receive these special awards. Thanks!!!

  10. កុំទៅឆ្ងល់អី! បើជេរបញ្ចោរនាំឲ្យស្រុកជឿនលឿន នាំកូននាំចៅដើរជេរ បញ្ចោរតាមផ្លូវទៅ ក្រែងថ្ងៃណាមួយ សម្តេចហ៊ុនសែន ជិះមីស៊ិល
    ឡើងទៅកានឋានព្រះច័ន្ទនិងគេ :)។

  11. To Neakareach – please watch this video about the things that you should take one or two hours break from your school and works… and ponder whether other people concerns have any merrits –

    Take care,

  12. បាទ! សម្តេចជាមនុស្សឆ្លាតឈ្លាសវៃ មានសមត្ថភាពខ្ពស់ជាងអស់លោក សាកសមជាមេដឹកនាំ​ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុបន្ប។

  13. Chang Minh Foy

    វាជារឿងធម្មតាដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានភាគច្រើន ត្រូវ “កាន់ជើង” រដ្ឋាភិបាល ឬ គណបក្សកាន់អំណាចនោះ ។ បើមិនឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន “កាន់ជើង” រដ្ឋាភិបាល តើឲ្យ “កាន់ជើង” គណបក្សប្រឆាំងឬ ? បើអញ្ចឹងមិនមែន សម រង្ស៊ី ខ្វារ-ក ចង់ធ្វើនាយករដ្ឋមន្រ្តី ចង់កាន់អំណាចនោះទេ ។ ហើយអ្នកដែលរិះគន់ ហ៊ុន សែន ហើយត្រូវ ហ៊ុន សែន ប្ដឹងប្ដល់ដូចជា ម៉ម សូណង់ដូ, កឹម សុខា, មូរ សុខហួរ, សម រង្ស៊ី…អីជាដើមនោះ សូមលោកគិតមើលផងថា តើអ្នកទាំងនេះ “រិះគន់” (ខ្ញុំសូមមិនប្រើពាក្យថា ជេរបញ្ចោរ ទេ) របៀបម៉េច ? រិះគន់ដោយប្រើពាក្យសុទ្ធតែ “អាខ្វាក់, អាយ៉ងយួន, ខ្ញុំកញ្ជះយួន, គណបក្សស្រីលើកជើង…។ល។” ជាដើម តើលោកគិតថា វាជារឿងសមរម្យណាស់ទៅឬ ? ដូច សម រង្ស៊ី អីនៅសុខៗទៅដកបង្គោលតម្រុយព្រំដែនជាដើម សួរថាបើគាត់មិនទៅដក តើ ហ៊ុន សែន មានលេសអីប្ដឹងអត់ ? ដូចរឿង មូរ សុខហួរ អីនៅសុខៗស្រាប់តែទៅប្ដឹង ហ៊ុន សែន ចោទថាហ៊ុន សែន ដៀលខ្លួន ដែលតាមពិត ហ៊ុន សែន និយាយ “ចោល” អត់មានចេញឈ្មោះ អត់មានសំដៅលើនរណាផង បែរជារើសដាក់ខ្លួនឲ្យ ហ៊ុន សែន មានលេស “វ៉ៃបក” វិញ សួរថា បើល្ងង់យ៉ាងហ្នឹងៗ ធ្វើនយោបាយក្រោមក្រឡា ហ៊ុន សែន ចាញ់ប្រៀប ហ៊ុន សែន តែខ្លួនឯង បែរជាមកចោទថា ហ៊ុន សែន ផ្ដាច់ការ តើនេះវាសមហេតុផលអត់ ? ចំពោះរឿងផ្ទៃដីវិនិយោគ ៩៩ ឆ្នាំអីជាដើមនោះ ខ្ញុំផ្ទាល់ក៍មិនគាំទ្រដែរ ព្រោះអនាគតមើលមិនឃើញ ស្មានមិនត្រូវ ប៉ុន្តែការប្រគល់ដីវិនិយោគរយៈពេលយូរនេះ មិនមែនគេធ្វើទាំងបិទភ្នែក បិទត្រចៀក នោះទេ កុំភ្លេចថារដ្ឋាភិបាលមានបញ្ញវ័ន្តច្រើនណាស់ ទាំងចាស់ពីសង្គមមុន និង ក្មេងៗសម័យក្រោយ គេមិនមែនភ្លើនោះទេ បើគេភ្លើមិនមែនគេដឹកនាំប្រទេសបាននោះឡើយ ។ ម៉្យាងទៀតលោកប្រៀបធៀបទៅនឹងអាណានិគមនិយមបារាំងទៅវិញ ។ សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទាំងនោះ អត់មានឥទ្ធិពលអ្វីលើច្បាប់ លើនយោបាយ យោធាខ្មែរទេ វាដូចមិនមានលក្ខណៈណាដែលអាចប្រៀបធៀបគ្នារវាងក្រុមហ៊ុនវិនិយោគ និង អាណានិគមសោះ ។ ពិតជាអ្នកចេះដឹងជ្រៅជ្រះមែន​!!

  14. លោកMonica​ សំនួររបស់លោកត្រូវចំកៅអូវ ដូចនេះគេធ្វេីពេីមិនឆ្លេីយទេព្រេាះគេក៏
    ជាអ្នកបានសេីមមាត់ដែរ។

  15. the best thing that anti-gov peoples can do is only using rude word ?

  16. I think most of the guys from oversea above want us to become the Irak, Afghanistan, or Libya. Do you think after revolution, the people live in these countries happy, peace…

    Most of you never ever come to Cambodia and see, or just read the news from one side. Please come and study deeper than that.

  17. Monica,
    Your accusation is baseless. Where do you think those new roads and bridges coming from?
    Those donors are not stupid like some of you here. Before they sign any donation’s document, they lay out the projects are fitted their cost and then they will follow up until done. If you people think, you can easily reach into those foreinger’s pocket for money, think again!!!!!!!

  18. ហឺុ!ពេលណាទៅទេីបខ្ញុំបានឃេីញផ្ទះខ្ពស់១០៥ជាន់ហ្ន៏?ស្តាប់អស់លោកបញ្ញាជនខាងសេដ្ធកិច្ច
    ធ្វេីវិភាគខាងលេីដូចជាបានយល់ច្បាស់ធូរដេីមទ្រូងព្រេាះខ្លាចស្រុកទៅជាខ្ញុំគេនាពេលអនាគត។
    អស់លោកខាងលេីបុឹនប្រសព្វលេីកដាក់,ជួសជុល,ដុសខាត់រួមសេចក្តីមកអស់លោកពូកែខាងប្រូ
    ដូចជំនាន់ប៉ុលពតចូលទៅប្រូក្នុងភូមិខ្ញុំអោយអ្នកស្រុករត់ចូលព្រៃអញ្ចឹង ស្តាប់អស់លោកប្រូយូរ
    ខ្ញុំចង់ភ្លឹកម្តងៗ។

បញ្ចេញមតិ