លោក ព្រហ្ម ម៉ាញ រត់ឡើងជិះ​ ម៉ូតូឌុបគេចខ្លួន ខណះសមត្ថកិច្ច ចាប់ឃាត់រថយន្ត បន្ទាប់ពីបង្ក គ្រោះថ្នាក់ចរាចរ

Friday, 11 November 2011
ដោយៈ លឹម ជាវុត្ថា
DAP NEWS

កណ្តាល៖ លោក មាន សំណាង អធិការ​ស្រុក អង្គស្នួល បាននិយាយដោយ អះអាងតាម សមត្ថកិច្ច ចរាចររាជធានី ភ្នំពេញមួយរូប បានប្រាប់ លោកថា លោក ព្រហ្ម ម៉ាញ បានរត់ឡើង ជិះម៉ូតូឌុប ចេញពីរថយន្ត នៅពេលសមត្ថកិច្ច​ រាជធានីភ្នំពេញ ចាប់ ឃាត់រថយន្ត របស់លោក នៅចំណុច ក្បែរស្ពានអាកាស ស្តុប មន្ទីរពេទ្យ លោកសង្ឃ បន្ទាប់ពីរថយន្ត របស់លោក បានបុកអ្នកជិះម៉ូតូ ពីរនាក់​ឲ្យ របួសធ្ងន់ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិត្រពាំងរនោច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈ ដែលរថយន្ត កំពុងធ្វើដំណើរ ពីខេត្តព្រះសីហនុ មកភ្នំពេញ លុះមួយសន្ទុះ ក្រោយមក ទើបមានគេ មកនិយាយថា លោក ព្រហ្ម ម៉ាញ មិនបានរួមដំណើរ នៅក្នុងរថយន្ត នោះទេ ។

លោកឧត្តម សេនីយ៌ត្រី អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល និងជា ជំនួយការ សម្តេចតេជោ ហ៊ុន សែន បាននិយាយប្រាប់​ ដើមអម្ពិល ពាក់ព័ន្ធនឹង រឿងចោទ ប្រកាន់ ពីសំណាក់ តារាកំប្លែង ព្រហ្ម ម៉ាញ ទៅលើ លោកអធិការ ស្រុកអង្គស្នួល បាន ទារលុយ ៥០០ដុល្លារនោះ លោកសូម អះអាងថា មន្រ្តីនគរបាល របស់លោក ពិតប្រាកដជា មិនបានប្រព្រឹត្ត ដូចការចោទ ប្រកាន់នេះឡើយ ។

លោកស្នងការបានបន្តថា ផ្ទុយទៅវិញ លោកបាន ជួយសម្រួល ដល់ការដោះស្រាយ គ្រោះថ្នាក់នេះ ដោយឡែក ចំណុចថា លោក ព្រហ្ម ម៉ាញ បុកគេហើយ ព្យាយាម បើករត់គេចនោះ តើខុសរឺត្រូវ? បុកគេពីចំណុច ស្រុកអង្គស្នួល បើករត់រហូត មកដល់ ចំណុច ក្បែរមន្ទីរពេទ្យ លោកសង្ឃ ទើបត្រូវបាន សមត្ថកិច្ច រាជធានីភ្នំពេញ ចាប់បាន ហើយប្រគល់ ទៅអោយ អធិការស្រុក អង្គស្នួលវិញ ។

លោកបានបញ្ជាក់ថា ត្រង់ចំណុចនេះ សួរថាតើលោក ព្រហ្ម ម៉ាញ ត្រូវច្បាប់ រឺ ខុសច្បាប់ លើបញ្ហាបុកគេហើយ បើករត់គេចនោះ ចុះបើគេចខ្លួនបាត់នោះ ជនរងគ្រោះទាំងនោះ នឹងទៅជា យ៉ាងណា? ចំណែក ៥០០ដុល្លារ ដែលថា លោកអធិការ ស្រុកអង្គ ស្នួល ទាមទារ ពីលោកព្រហ្ម ម៉ាញ នោះ លោកបានបញ្ជាក់ ជាថ្មីថា ”ខ្ញុំហ៊ានទទួល ខុសត្រូវចំពោះ មុខច្បាប់ ប្រសិនបើមន្រ្តី នគរបាល របស់លោក បានធ្វើបែបនោះ” ។

អធិការនគរបាល ស្រុកអង្គស្នួល លោក មាន សំណាង ហៅ ចក្រី បានច្រានចោល ទាំងស្រុង នូវការចោទប្រកាន់ ផ្ដេសផ្ដាសរបស់តារា ចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ដែលនិយាយថា អធិការនគរបាល ស្រុកអង្គស្នួល បានទារលុយគាត់ ចំនួន ៥០០ដុល្លារ ទាក់ទិនទៅនឹង គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្ដ របស់លោក កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅ ។

អធិការនគរបាល ស្រុករូបនេះ បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជូន សំណុំរឿងទៅខេត្ដ លោកព្រហ្មម៉ាញ បានមកទទួលរថយន្ដ នៅអធិការដ្ឋាន នគរបាល ស្រុកអង្គស្នួល ហើយពេលនោះ លោកបានផ្ដល់ ថវិកាចំនួន ២០ដុល្លារ ជូនដល់ កម្លាំងសមត្ថ កិច្ច នៅស្រុកអង្គស្នួល ក្នុងពេលបំពេញ ភារកិច្ចថា មានភាពនឿយហត់ ។

ការចេញមក បដិសេធពី សំណាក់ អធិការនគរបាល ស្រុកអង្គស្នួលរូបនេះ បានធ្វើឡើង បន្ទាប់ពីតារា ចម្រៀងអាយ៉ៃ និងកំប្លែងរូបនេះ បានរិះគន់ ជាសាធារណៈនៅ តាមកញ្ចក់ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលយប់ថ្ងៃទី ០៩ វិច្ឆិកា ថា អធិការនគរបាល ស្រុកអង្គស្នួល បានទារលុយពីរូប លោក ចំនួន ៥០០ដុល្លារ ជុំវិញករណី គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ។

សូមជំរាបថា  សមត្ថកិច្ចរាជធានី ភ្នំពេញ បានឃាត់រថយន្ត ដ៏ទំនើប របស់លោក ព្រហ្ម ម៉ាញ នៅម្តុំស្តុបពេទ្យ លោកសង្ឃ កាលពីរសៀល ថ្ងៃអាទិត្យ ទី១៦ ខែតុលា បន្ទាប់ពីរថយន្ត របស់គាត់ បានបុកអ្នកជិះម៉ូតូ ពីរនាក់ឲ្យ របួសធ្ងន់ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិត្រពាំងរនោច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែល រថយន្តនេះ កំពុងធ្វើដំណើរ ពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយក៏បានពើប ប្រទះនឹងម៉ូតូ ដែលកំពុងធ្វើ ដំណើរបញ្រ្ចាស់ទិស ។

មន្រ្តីនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នោះ បណ្តាលឲ្យលោក ម៉ៅ មិនា អាយុ២៣ឆ្នាំ ជាសិស្សនាយ ទាហានសកម្ម ត្មាតពង រងរបួស បាក់ជើងស្តាំ រីឯជនរងគ្រោះ ម្នាក់ទៀត មិនស្គាល់ អត្តសញ្ញាណ នោះទេ តែមានស្រុក កំណើតនៅ ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពី សមត្ថកិច្ច បានឲ្យដឹងថា មុនពេលឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រថយន្តរបស់លោក ព្រហ្ម ម៉ាញ បានបើកបរ តាមបណ្តោយ ផ្លូវជាតិលេខ៤ ពីកើតមកលិច លុះដល់ចំណុច កើតហេតុ ម៉ូតូម៉ាកវីវ៉ា បានបើកបញ្រ្ចាស់ ទិស រថយន្ត ក្នុងល្បឿនលឿន ឌុបអ្នកជិះម្នាក់ ពេលនោះម៉ូតូ បើកវ៉ារថយន្ត មួយគ្រឿង ផ្សេងទៀត នៅពីខាងមុខ ហើយក៏ជ្រុលចង្កូត ចូលចំណែក ផ្លូវម្ខាងទៀត ដែលរថយន្ត របស់លោក ព្រហ្ម ម៉ាញ ម៉ាក CHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខ បណ្ដោះ អាសន្ន ១៥៩១ កំពុងបោះពួយ យ៉ាងលឿន បណ្តាលឲ្យបុកគ្នា ហើយអ្នកជិះម៉ូតូ ទាំងពីរនាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅស្រុកអង្គស្នួល ខេត្តកណ្តាល មិនបានធ្វើឲ្យរថយន្តរបស់លោក ព្រហ្ម ម៉ាញ ឈប់ស្ងៀមទេ តែក៏បានបោះពួយយ៉ាងលឿន សំដៅមករាជធានីភ្នំពេញ តែត្រូវបានមន្រ្តី នគរបាលស្ទាក់ ចាប់បាន នៅភ្លើងស្តុបពេទ្យលោកសង្ឃ៕


10 ចំលើយ to “លោក ព្រហ្ម ម៉ាញ រត់ឡើងជិះ​ ម៉ូតូឌុបគេចខ្លួន ខណះសមត្ថកិច្ច ចាប់ឃាត់រថយន្ត បន្ទាប់ពីបង្ក គ្រោះថ្នាក់ចរាចរ”

  1. *THE GOD WILL PUNISH HIM,BECAUSE HIS SOLD HIS BRAIN TO CPP AND LIED INS [HOMELAND SECURITY]WHEN HIS FILE PETITION FOR ASYLUM SINCE OVER 5 YEARS AGO.HIS CAN NOT LIVING IN U.S.A BECAUSE HIS CAN NOT LIED KHMER PEOPLE IN U.S.A ANYMORE.

  2. Stop supporting this Prum magn man. He is getting arrogant and rude now that he has become well known in the country. I stop watching his show or buy his DVD many years ago. This man thinks that he is above every one else. His son also behaved badly just like his dad during this traffic accident. Like father like son!!! Prum Magn is a bad model for his son and other stars. He is nothing without Khmer people watching him sing ayai. If he keeps up with his arrogance and bad attitude, his popularity will disappear soon.

  3. He is really something… Reading this article, it was clearly a HIT and RUN situation. He did not even have any coutesty of Khmer helping Khmer… at least cheked to see if the victims needed help – may need a ride in his car to the hospital or something..

  4. បើយោងតាមសេចក្តីរាយការ របស់សម្ថកិច្ចនៅកន្លែងកើតហេតុ អាចបញ្ជាក់យ៉ាងច្បាស់ថា លោកព្រហ្ម ម៉ាញ មិនមែនជាជនបង្ករហេតុឡើយ សូមបងប្អូនមេត្តាអានវគ្គ ទី១០ក្នុងអត្ថបទនេះម្ដងទៀត មុននឹងថាគាត់ខុស។ ម្យ៉ាងទៀតបើមើលតាមរូបភាព យើងអាចឃើញស្នាម ប៉ះទង្គិចទៅលើរថយន្ដ គឺនៅចំពីចម្ហៀងទ្វា ផ្នែកខាងស្ដាំដៃ(មិនមែនរថយន្ដទៅបុកម៉ូតូឡើយ)។ ចំណុចដែលគាត់ខុសឆ្គង គឺគាត់មិនគួរបើក រថយន្ដរត់ឡើយ នេះជាទង្វើរដ៏អាក្រក់មួយ ដែលជនអគតិធ្វើតែប៉ុណ្ណេាះ៕

  5. បើមិនរត់ គេវ៉ៃចេតរ៉ូយឥឡូវហ្នឹង៕

  6. Dear Mr. Chang Minh Foy,

    To run away is the best way to:
    -escape from the scene so no one will know that he was involved in an accident;
    -save his own life from being beatten by the pass-by people;
    -avoid from being paranoi as a lot of people was surrounding him;
    -avoid from being pubished or spread by the news media which causes damage to his reputation;
    -save money as he does not need to pay compensation to the victim.

  7. ហាស ហា សុំសើចមួយ អ្នកទាំងអស់គ្នាជឿទេថាមានរឿងចូលប៉ុស្តិប៉ូលីសហើយយើងជាអ្នករង
    គ្រោះឬក៏អ្នកបង្ករគ្រោះថ្នាក់មិនចំណាយលុយ? ប៉ូលីសសម័យតេជោស្មោះបើទោះជាយើងមិនចង់
    អោយក៏គេរកវិធីអោយយើងចំណាយលុយអោយទល់តែបានបើទោះបីជាយើងជាអ្នកត្រូវច្បាប់ក៏
    ដោយ នាយផេះ ខ្ញុំថា តា ម៉ាញ ជិះឡានបុកគេជារឿងពិត ហើយប៉ូលីសទារលុយ តា ម៉ាញ ក៏
    ប្រហែលជារឿងពិតដែរ កុំមកនិយាយថឯង ( ប៉ូលីស ) ជាអ្នកសម្របសម្រួលអីនោះ បើសម្រប
    សម្រួលរកលុយអីជឿខ្លះ លោក ប៉ូលីសអើយ សម៏យនេះហើយបើទោះបីជាកូនក្មេងក៏ដឹងថា
    ប៉ូលីស មួយចំនួនមានបុណ្យសក្កិក៏ដោយសារបុកលុយដែរ ហាស ហា

  8. ករណីនេះលោក ព្រហ្ម ម៉ាញ មិនមែនជាអ្នកបង្ករហេតុនោះទេ ក៏ប៉ុន្តែគាត់ មានកំហុសត្រង់រត់គេចពីសភាពការណ៍ ប៉ុន្តែបើមិនរត់គេច ច្បាស់ជាត្រូវគេវាយ ព្រោះរាស្ត្រខ្មែរ ជាពូជន៍អ្នកចំបាំងចូលចិត្តយកហឹង្សារជាគ្រឿងលម្អរកាយ។ម្យ៉ាងទៀតស្រុកខ្មែរ អ្នកក្រមិនដែលស្រលាញ់អ្នកមានឡើយ ខ្លាចអ្នកមាន ស្អប់អ្នកមាន ប៉ុន្តែចូលចិត្តពឹងអ្នកមានដោយការសំពះនៅគ្រាមានទុក្ខ ប៉ុន្តែដល់ ពេលមានឳកាសសងគុណអ្នកមានម្តងៗ ពួកគេក៏តែងតែដណ្តើមគ្នាប្រើទាំងដៃ ទាំងជើងទៅព្រមៗគ្នាស្រួលមិនស្រួល សន្លប់នៅទឹកទី១តែម្តង។

បញ្ចេញមតិ