លោក អ៊ឹម សួស្តី ប្រតិកម្ម​នឹង​ការរិះគន់​ពី​សំណាក់​មេ​គណបក្សប្រឆាំង ដែលថា គ​.​ជ​.​ប​. នៅក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច​

ដោយ : រតនា
ថ្ងៃទី 15 វិច្ឆិកា 2011
CEN

ពិធី​ជួបជុំរបស់ គ.ជ.ប. កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១៕

ពិធី ជួបជុំរបស់ គ.ជ.ប. កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១៕

ភ្នំពេញ: លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន នៅ​ឯ​ក្រៅប្រទេស បាន​ចោទប្រកាន់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. ថា​ស្ថិត​នៅក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច នាពេល​បច្ចុប្បន្ន​។ ក៏​ប៉ុន្តែ​លោក អ៊ឹម សួស្តី ប្រធាន​គ​.​ជ​.​ប​. បាន​ច្រានចោល​ចំពោះ​ការលើកឡើង​ដូច្នេះ​។​

​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ លោក អ៊ឹម សួស្តី បាន​លើកឡើង​ថា គ​.​ជ​.​ប​. មាន​អាណត្តិ​មួយ ដែល​រដ្ឋសភា បានកំណត់​។ ការងារ​របស់​លោក​នៅ គ​.​ជ​.​ប​. បាន​រយៈពេល​ពីរ​អាណត្តិ​មកហើយ គឺ​លោក​ចូល​ធ្វើការ​តាំងពី​ឆ្នាំ​២០០២ ដែល​នឹង​ផុត​អាណត្តិ​នៅ​ចុងឆ្នាំ​២០១២​។​
​   
​លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា មាន​សមាជិក​រដ្ឋសភា​ចំនួន ៩៩ រូប ដែល​បាន​ចូលរួម​ប្រជុំ និង​បាន​បោះឆ្នោត​គាំទ្រ គ​.​ជ​.​ប​. ចំនួន ៩១ រូប ដែល​ជា​ចំនួន​ច្រើន​លើសលុប លើស ២ ភាគ ៣​។

​លោក អ៊ឹម សួស្តី បាន​បន្តថា ច្បាប់​បាន​បញ្ជាក់​ហើយ​ថា មុន​ការបោះឆ្នោត​សភា​រយៈ​ពល ៩ ខែ ក្រសួង​មហាផ្ទៃ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល​ស្នើ​ទៅ​សភាជាតិ ឲ្យ​បង្កើត គ​.​ជ​.​ប​. ឲ្យបាន​មុន​រយៈពេល ៧​ខែ មុន​ការបោះឆ្នោត​សភា ហើយ​ការផ្លាស់ប្តូរ​សមាជិក គ​.​ជ​.​ប​. យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅលើ​សភាជាតិ សម្រេច​កំណត់​។​
​   
​លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា មាន​ការវាយតម្លៃ​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ​ថា​​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៨ មាន​ភាពសេរី​យុត្តិធម៌ មិនមែន​អាក្រក់​ទេ​។​

​លោក​បន្តថា ការបោះឆ្នោត​ជ្រើស​រើ​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០០៨ ត្រូវបាន​គេ​វាយតម្លៃថា ជា​ការបោះឆ្នោត​យ៉ាង​ល្អ​បំផុត​សហគមន៍​អឺរ៉ុប ក៏​បាន​បញ្ជូន​គណៈប្រតិភូ មក​ចូលរួម​សង្កេតការណ៍​ជាច្រើន​នាក់​នៅ​កម្ពុជា ដែល​ការបោះឆ្នោត​នៅ​ជំនាន់​នោះ មាន​ការចូលរួម​សង្កេតការណ៍​ច្រើន​ពី​សំណាក់​សហគមន៍​អឺរ៉ុប ហើយ​សហរដ្ឋអាមេរិក​ក៏​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅពេល​នោះ​ដែរ គឺ​អង្គការ NDI និង IRI ហើយ​បាន​វាយ​តំលៃ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨​ថា ”​ការបោះឆ្នោត​នេះ គឺជា​អច្ឆរិយ​នៃ​ទន្លមេគង្គ​” ហើយ​សហគមន៍​អឺរ៉ុប ក៏​អីចឹង​ដែរ វាយ​តំលៃ កោតសរសើរ ដោយ​មិន​នឹកស្មានថា ប្រកាស​លទ្ធផល​បាន​ដូច្នេះ​។​
​    ​
លោក អ៊ឹម សួស្តី បាន​បញ្ជាក់ទៀតថា ចាប់​តាំង​ឆ្នាំ​១៩៩៨ និង​២០០៣ គឺ​អន្តរជាតិ​បាន​វាយតម្លៃ​ថា ការបោះឆ្នោត​ល្អ​ជាង​ការបោះឆ្នោត​លើក​មុនៗ​ទៅទៀត​។ ផ្ទុយ​ទៅ​វិញ​ក៏​មាន អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ក៏​បាន​វាយ​តំលៃ ហើយ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ក៏​សុំ​ទាមទារ​ឲ្យ​ប្តូរ​សមាសភាព​ដឹកនាំ គ​.​ជ​.​ប​. ដែរ​។​

​លោក​ប្រធាន គ​.​ជ​.​ប​. បានបញ្ជាក់​ថា គ​.​ជ​.​ប​. មាន​ទិសដៅ​ច្បាស់លាស់ គឺ​ធ្វើ​យ៉ាងណា​គោរព​ឲ្យបាន​ត្រឹមត្រូវ​នៅ​ច្បាប់បោះឆ្នោត និង​នីតិវិធី​ដែល​បាន​កំណត់ ដែល​ធ្វើ​ដោយ​តម្លាភាព​។​
​    ​
​លោក អ៊ឹម សួស្តី បាន​បញ្ជាក់ទៀតថា ” wikileak បាន​និយាយ​ទាក់ទង​នឹង​ស្រុក​ខ្មែរ និង​ការបោះឆ្នោត​នៅ​កម្ពុជា​។ កាលនោះ ទូត​បរទេស​មួយ​សរ​សេ​រថា ទោះបីជា​គេ​ចោទ គ​.​ជ​.​ប​. យ៉ាងណា​ក៏ដោយ​តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ​.​ជ​.​ប​. ធ្វើការ​ដោយ​តម្លាភាព​”​។ នេះ​ជា​ទិសដៅ​របស់ គ​.​ជ​.​ប​. ប្រឹងប្រែង​ធ្វើឲ្យ​មាន​តម្លាភាព​។​

​សូមបញ្ជាក់​ថា នៅក្នុង​សមាសភាព​សមាជិក គ​.​ជ​.​ប​. ដែល​មាន​ចំនួន​សរុប ៩ រូប ក៏​មាន​មន្ត្រី​តំណាង​គណបក្ស សម រង្ស៉ី កំពុងតែ​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​នេះ​ដែរ គឺ​លោក សោម ច័ន្ទឌីណា និង​លោក ម៉ៅ សុភា​រិទ្ធិ​៕

3 ចំលើយ to “លោក អ៊ឹម សួស្តី ប្រតិកម្ម​នឹង​ការរិះគន់​ពី​សំណាក់​មេ​គណបក្សប្រឆាំង ដែលថា គ​.​ជ​.​ប​. នៅក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច​”

  1. កុំថាឡើយ គ ជ ប សូម្បីតែតុលាការ ខ្មែរក្រហមក៏ នៅក្រោមដែរ ព្រោះគាត់ប្រើយុទ្ឋសាស្ត្រឈឺសាច់ បើអ្នកណាប្រឆាំងគាត់ គាត់ធ្វើទារុណកម្មរាស្ត្រ នេះពិតជាយុទ្ឋសាស្ត្រឈ្នះ ឈ្នះ មែន

  2. អឹម សួរស្តី ចាស់ហើយល្មមទៅងាប់ហើយ បានតែថាមិននៅក្រោយបក្សប្រជាជន ចាំបាច់គេនិយាយ
    ដែរអី ?? សូម្បីតែកូនក្មេងរៀនបឋម ក៏ពួកគេដឹងដែរ

បញ្ចេញមតិ