បណ្ណសារ | ខែតុលា 1, 2011

ស្ថានភាព​ទឹក​ជំនន់​និង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន

2011-10-01
វិទ្យុ​អាស៊ីសេរី

២៩-កញ្ញា-២០១១៖ ទឹក​ជំនន់​លិច​មណ្ឌល​សុខភាព​សង្កាត់​បុសលាវ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ (RFA/Keo Nimorl)

២៩-កញ្ញា-២០១១៖ ទឹក ជំនន់ លិច មណ្ឌល សុខភាព សង្កាត់ បុសលាវ ក្រុង ក្រចេះ ខេត្ត ក្រចេះ។ (RFA/Keo Nimorl)

ទឹក​ជំនន់​ទន្លេ និង​ទឹក​ភ្លៀង​បាន​លិច​ខេត្ត​ទាំង​៣ តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខ្សែ​ទឹក​ខាង​លើ គឺ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម។

ចាប់​តាំង​ពី​មាន​ទឹក​ជំនន់​លើក​ទី​៣ តាំង​​ពី​ដើម​ខែ​កញ្ញា គិត​មក​ទល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ទឹក​ទន្លេ​បាន​ចាប់​ផ្ដើម​ស្រក ហើយ​ភ្លៀង​ក៏​មិន​ធ្លាក់​ច្រើន​ដូច​មុន​ដែរ។

ទឹក​ជំនន់​នេះ​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជាង ១០០​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​មាន​ចំនួន​ជាង​ពាក់​កណ្តាល ជា​អ្នក​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខាង​លើ​នៃ​ខេត្ត​ទាំង​៣៖
ស្តាប់សំឡេង

ចំណែក​ឯ​នៅ​ឯ​ខេត្ត​នា​ភាគ​ពាយ័ព្យ​ឯ​ណោះ​វិញ ផល​ដំណាំ ស្រូវ និង​ចម្ការ​របស់​កសិករ​ជា​ច្រើន​ហិកតារ​បាន​ខូច​ខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ឡើង​ពី​បឹង​ទន្លេ​សាប។ ប្រព័ន្ធ​ផ្លូវ​ថ្នល់​ជា​ច្រើន​ខ្សែ ផ្ទះ​អ្នក​ភូមិ​រាប់​រយ​ខ្នង រួម​ទាំង​សាលារៀន​ជា​ច្រើន​កន្លែង ក៏​បាន​លិចលង់ រង​ការ​ខូច​ខាត ហើយ​ត្រូវ​ធ្វើការ​ជួសជុល​ស្ដារ​ឡើង​វិញ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សួន សុផលមុន្នី៖
ស្តាប់សំឡេង

៤នាក់ស្លាប់ ដោយសារ ភ្លៀងខ្យល់ បោកលិចទូក ពេលជិះកម្សាន្ដ

Sunday, 02 October 2011
ដោយ ៖ ជាយក្រុង​
DAP NEWS

បាត់ដំបង ៖ មានទូកដាក់ ម៉ាស៊ីនកាណូត ចំនួន៣ទូក បើកស៊ីឈ្នួល ដឹកមនុស្ស ដើរលេង ក្នុងឱកាស ក្រោយពេលភ្ជ្មំបិណ្ឌ ខណៈកំពុង ដើរកំសាន្ដ ហើយក៏ឃើញ មេឃងងឹត ទូកទាំងនោះ បាននាំគ្នារូតរះ ត្រឡប់មកដីគោកវិញ ។ មាន២ទូកគ្រឿង ដែល បានគេចផុត ពីខ្យល់ភ្លៀង ដោយឡែក ទូក១គ្រឿង ដែលមានមនុស្សជិះ មានគ្នាជិត ១០នាក់ ត្រូវបានខ្យល់ព្យុះ បោកលិចទូក ខណៈកំពុង ជិះដើរកម្សាន្ដ បណ្ដាលឱ្យ ក្រឡាប់ទូក ចាក់មនុស្សចោល ក្នុងទឹកទន្លេ លង់ទឹកស្លាប់ មនុស្ស៤នាក់ ។ ហេតុការ កើតឡើង កាលពីវេលា ម៉ោង១៨ និង ០០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ នៅចំណុច បឹងទ្រាស ក្នុងភូមិសាស្ដ្រ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ។

ប្រភពពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ដែលបាន លង់ទឹកស្លាប់ មាន ១-ឈ្មោះ រៀម វីរៈ ហៅ សុច ភេទប្រុស អាយុ៤០ឆ្នាំ (ជាឪពុក) ២-ឈ្មោះ រៀម រក្សា ភេទស្រី អាយុ៦ឆ្នាំ (កូនបង្កើត) ៣-ឈ្មោះ រៀម ចរិយា ភេទស្រី អាយុ៤ឆ្នាំ (កូនបង្កើត) ៤-ឈ្មោះ ធី ប៊នឃីម ភេទប្រុស អាយុ៩ឆ្នាំ (ក្មួយ) ។

ចំណែកប្រពន្ធ និងកូនប្រុស ម្នាក់ទៀត ព្រមអ្នកជិះ ជាមួយគ្នា បានគេជួយស្រង់ ទាន់ពេល ។ ប្រភពបន្ដថា មុនពេលកើតហេតុ នៅវេលាថ្ងៃត្រង់ បាយរួច ប្រជាពលរដ្ឋ បានជួលទូកដាក់ ម៉ាស៊ីនកាណូត ចំនួន៣គ្រឿង ដឹកមនុស្ស ដើរលេង ក្នុងឱកាស ក្រោយថ្ងៃភ្ជុំបិណ្ឌ នៅបឹងទ្រាស ដែលមានចម្ងាយ ពីភូមិប្រហែល ៤គីឡូម៉ែត្រ ។

លុះដល់ពេលល្ងាច ស្រាប់តែ មេឃងងឹត រកភ្លៀង ទូកទី១ និងទី២ គេបានរូតរះ បើកត្រឡប់មក ដល់ដីគោកវិញ ទាន់ពេល ។ ឯទូកទី៣ ចេញមកក្រោយគេ ត្រូវខ្យល់បោកបក់ បណ្ដាលឱ្យមាន រលកមកលើទូក ២-៣ដង ទើបទូកនេះ ផ្អៀងក្រឡាប់ ចាក់ មនុស្សចោល ក្នុងទឹកទាំងអស់គ្នា តែម្ដង ។ ភ្លាមៗនោះម្នាក់ៗ គិតតែហែល យកព្រះអាយុ រៀងខ្លួន និងបានស្រែកហៅ ឱ្យគេជួយ ។ ក្រោយទូកនេះ បានក្រឡាប់ហើយ ម្ចាស់ទូកទី២ បានវិលត្រឡប់ មកជួយទូក កំពុងមានគ្រោះថ្នាក់ ជួយស្រង់បាន មនុស្សមួយចំនួន ឯជនរងគ្រោះ ទាំងឪពុក និងកូន២នាក់ រួមទាំងក្មួយម្នាក់ បានឱបឪពុកជាប់ ទើបធ្វើឱ្យ ជនរងគ្រោះ ជាឪពុកនោះ គ្មានកម្លាំងហែលទឹក ហើយក៏បាន លិចបាត់ទៅ ឯប្រពន្ធ និងកូនជនរងគ្រោះ ម្នាក់ទៀត ត្រូវបានតោង ពីដុងទឹក និងអាវ ពោង និងទូកទី២ បានមកជួយស្រង់ បានរួចផុតពីគ្រោះ ។

ក្រោយពី ហេតុការណ៍នេះ បានកើតឡើងហើយ អ្នកភូមិ និងម្ចាស់ទូក ទាំង៣ បាននាំគ្នាមុជទឹក ជួយស្រង់ រកខ្មោចទំរាំឃើញ ទាំងអស់៤នាក់ ចប់សព្វគ្រប់ រហូតដល់ ម៉ោង១០យប់ ថៃ្ងដដែល ហើយនាំយកមក តម្កល់ទុកនៅ វត្ដព្រែកស្នោរ ទាំងយប់ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕

អាមេរិក​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ Peace Corps ក្រុម​ទី​៥​មក​កម្ពុជា

ដោយ ដែន អយុធ្យា
2011-10-02
​វិទ្យុ​អាស៊ីសេរី

ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​យុវនារី អ្នក​ស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ​ភីខបស៍ (Peace Corps) ឬ​មន្ត្រី​អង្គទូត​សន្តិភាព នៃ​សហ​រដ្ឋ​អាមេរិក​មួយ​ក្រុម​ថ្មី​ទៀត នឹង​ត្រូវ​ចុះ​តាម​មូលដ្ឋាន​ដើម្បី​ជួយ​លើក​កម្ពស់​សេវា​សុខភាព និង​បង្រៀន​ភាសា​អង់គ្លេស​ដល់​សហគមន៍​ជន​បទ​ក្រីក្រ។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​ភីខបស៍ ១​ក្រុម​ថ្មី​នេះ​ជា​ក្រុម​ទី​៥ នឹង​ប្រារព្ធ​ពិធី​សច្ចាប្រណិធាន​ចូល​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​តុលា ដែល​រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ​ភីខបស៍​ជាង ១​រយ​នាក់ បាន​ចុះ​តាម​ខេត្ត​ក្រុង​ចំនួន​១៥ ក្នុង​ប្រទេស​កម្ពុជា។

ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​ក្នុង​ក្រុម​ភីខបស៍​នឹង​ធ្វើការ​ជា​មួយ​សម​ភាគី​កម្ពុជា ក្នុង​គម្រោង​នានា​ក្នុង​សហគមន៍ រួម​មាន គម្រោង​អប់រំ​បរិស្ថាន ការ​ការពារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​អភិវឌ្ឍ​ជំនួញ​ខ្នាត​តូច និង​ជំនាញ​ក្នុង​ការ​ដឹក​នាំ​សម្រាប់​ក្មេង​ស្រី ជា​ដើម។

ពិធី​សច្ចាប្រណិធាន​របស់​ភ្នាក់ងារ​ស្ម័គ្រ​ចិត្ត​ភីខបស៍​នឹង​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​តុលា នា​មជ្ឈមណ្ឌល​ព័ត៌មាន​វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ភ្នំពេញ ឬ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ។

ពិធី​នេះ​ក៏​មាន​លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា និង​លោក Jeff Daigle ភារធារី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា នឹង​អញ្ជើញ​ចូល​រួម​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ។

ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​ភីខបស៍​បាន​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក ចន កេណ្ឌឺឌី (John F. Kennedy) ក្នុង​ឆ្នាំ​១៩៦១ ដើម្បី​លើក​កម្ពស់​សន្តិភាព​ពិភពលោក និង​មិត្តភាព។ គោល​ដៅ​របស់​ទីភ្នាក់ងារ​ភីខបសស៍ គឺ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល និង​ការ​អប់រំ​ដល់​បុរស​ស្ត្រី នៅ​តាម​បណ្ដា​ប្រទេស ដែល​មាន​ការ​ចាប់​អារម្មណ៍ និង​ដើម្បី​លើក​កម្ពស់​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត។

នៅ​ឆ្នាំ​២០១១ នេះ ទីភ្នាក់ងារ​ភីខបស៍​បាន​ប្រារព្ធ​ខួប​លើក​ទី​៥០ របស់​ខ្លួន ដោយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១ មក មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ជាង ២​សែន​នាក់ បាន​បម្រើ​ការងារ​ក្នុង​ទីភ្នាក់ងារ​នេះ នៅ​តាម​ប្រទេស​ចំនួន​១៣៩ ក្នុង​ពិភព​លោក៕

ទី​ភ្នាក់​ងារ​ ភីសខប់ អា​មេ​រិក​នៅ​កម្ពុជា នឹង​ធ្វើ​ពិ​ធី​សច្ចា​ប្រ​ណិ​ធាន​ បំ​ពេញ​ការ​ងារ​សម្រាប់​ក្រុម​​ទីប្រាំ របស់​ខ្លូន​នា​ពេល​ខាង​មុខ​នេះ

Saturday, 01 October 2011
ដោយ៖ បាន ចក់
DAP NEWS

ភ្នំពេញ​៖ ទី​ភ្នាក់​ងារ (Peace Cops) របស់​អា​មេ​រិក ​ប្រ​ចាំ​នៅ​កម្ពុជា សម្រាប់​ក្រុម​ទី​ប្រាំ និង​ប្រា​រព្ឋ​ពិ​ធី ​សច្ចា​ប្រ​ណិ​ធាន របស់​ខ្លួន​ ដើ​ម្បី​ចូល​បម្រើ ​ការ​ងារ​នៅ​រសៀល​ ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១១​នេះ នៅ​មជ្ឈ​មណ្ឌល​ វប្ប​ធម៌​កូ​រ៉េ នៃ​រាជ​ធា​នី ​ភ្នំ​ពេញ ។

យោង​តាម​ សេច​ក្ដី​ប្រ​កាស ​ព័ត៌​មាន របស់​ស្ថាន​ទូត ​អា​មេ​រិក​ប្រ​ចាំ​នៅ ព្រះ​រាជ​ណា​ចក្រ ​កម្ពុជា បាន​ឱ្យ​ដឹង​នៅ ​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០១១​នេះ ថា​កម្ម​វិ​ធី ​សច្ចា​ប្រ​ណិ​ធាន ​នេះ​នឹង​មាន​ការ ​ចូល​រួម​ជា ​អ​ធិប​តី​ភាព ពី​រដ្ឋ​មន្ដ្រី​ក្រ​សួង សុ​ខា​ភិ​បាល​លោក ​ម៉ម ប៊ុន​ហេង និង​ភារ​ធារី​របស់ ​អា​មេ​រិក​ប្រ​ចាំ​កម្ពុជា ​លោក Jeff Daigle ផង​ដែរ ។

យោង​តាម​ សេចក្ដី​ប្រកាស ​ព័ត៌​មាន​នេះ បាន​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១១ ​នេះ ទី​ភ្នាក់​ងារ (Peace Cops) បាន​ប្រា​រព្ធ​ខួប​ទី ​៥​ឆ្នាំ​ ដើ​ម្បី​បង្កើត​នូវ ​ប្រ​តិ​បត្ដិ​ការរបស់​ខ្លួន ​នៅ​ប្រ​ទេស​កម្ពុជា ហើយ​ចំ​ពោះ​ អ្នក​ស្ម័គ្រ​ចិត្ដ ដែល​ចូល​បម្រើ​ ការ​ងារ​ក្នុង​កម្ម​វិ​ធី (Peace Cops) នេះ ពួក​គេ​ធ្វើ​ការ និង​រស់​នៅ​តាម​ សហ​គមន៍ និង​ជន​បទ ដោយ​បាន​បង្រៀន​ ភា​សា​អង់​គ្លេស និង​លើក​កម្ពស់​​ សុខ​​ភាព​សា​ធា​រណៈ ​ជា​ដើម ។

មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ថែម​ទាំង ​បាន​ធ្វើ​ការ មូយ​ចំនួន​ផង​ដែរ ​ជា​មួយ និង​សម​ភាគី​កម្ពុជា ​របស់​គេ ទៅ​តាម​គម្រោង​នា​នា នៅ​តាម​សហ​គមន៍ នៃ​ប្រ​ទេស​កម្ពុជា រួម​មាន គម្រោង​អប់​រំ​បរិ​ស្ថាន ការ​ការ​ពារ​អំ​ពើ​ហិង្សា ​ក្នុង​គ្រួ​សារ ការ​អភិ​វឌ្ឍន៍​ ជំ​នួញ​ខ្នាត​តូច​ និង​ជំ​នាញ​ក្នុង​ការ​ ដឹក​នាំ​របស់​ក្មេង​ស្រី ​ជា​ដើម ។

សេច​ក្ដី​ប្រ​កាស​នោះ​ បាន​ឱ្យ​ដឹង​ទៀ​តថា ក្រុម​អ្នក​ស្ម័គ្រ​ចិត្ដ​ថ្មី ​របស់​ទី​ភ្នាក់​ងារ (Peace Cops) នេះ នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​គឺ មាន​រហូត​ដល់ ១០៦​នាក់​ហើយ ដែល​ពេល​នេះ​ពួក​គេ ​កំពុង​រស់​នៅ​តាម ​ខេត្ដ​ចំ​នួន១៥ នៃ​ប្រ​ទេស​កម្ពុជា ។

សូម​បញ្ជក់​ថា កម្ម​វិ​ធី​ទី​ភ្នាក់​ងារ (Peace Cops) នេះ​ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​អ​តីត​ ប្រ​​ធា​នា​ធិប​តី ​អា​មេ​រិក John F,Kennedy នៅ​ក្នុង​ឆ្នាំ​១៩៦១ ដើ​ម្បី​លើក​កម្ពស់​ សន្ដិ​ភាព​ពិ​ភព​លោក និង​មិត្ដ​ភាព ។ ហើយ​គោល​ដៅ ​របស់កម្ម​វិ​ធី​នេះ​គឺ ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ និង​ការ​អប់​រំ​ ដល់​បុ​រស និង​ស្ដ្រី​នៅ​តាម ​បណ្ដា​ប្រ​ទេស ដែល​មាន​ការ ​ចាប់​អា​រម្មណ៍ និង ដើ​ម្បី​លើក​កម្ពស់​ ការ​យោគ​យល់​គ្នា​ ទៅ​វិញ​ទៅ​មក​ រវាង​សហ​រដ្ឋ​អា​មេ​រិក និង​ប្រ​ទេស​ដ​ទៃ​ទៀត ហើយ​ចាប់​តាំង​ពី ​កម្ម​វិ​ធីនេះ ​បង្កើត​មក ​មាន​អ្នក​ស្ម័គ្រ​ចិត្ដ​ចំ​នួន​ជាង​ ២០០.០០០​នាក់​ បាន​បម្រើ​ ការ​ងារ​នេះ ។

អ្នកស្ម័គ្រចិត្ត​ទីភ្នាក់ងារ Peace Corps របស់​អាមេរិក ១០៦ នាក់ កំពុង​រស់នៅ​ក្នុង​សហគមន៍​ប្រទេស​កម្ពុជា​

ដោយ : CEN
ថ្ងៃទី 1 តុលា 2011

ភ្នំពេញ: អ្នកស្ម័គ្រចិត្ត​ទីភ្នាក់ងារ Peace Corps របស់​អាមេរិក សរុប​ចំនួន ១០៦ នាក់ កំពុង​រស់នៅ​តាម​ខេត្ត​ចំនួន ១៥ ក្នុងប្រទេស​កម្ពុជា ខណៈ​ដែល​ក្រុម​យុវជន​យុវនារី អ្នកស្ម័គ្រចិត្ត Peace Corps របស់​អាមេរិក​ថ្មី​មួយ​ក្រុម​ទៀត នឹង​ប្រារព្ធ​ពិធី​សច្ចាប្រណិធាន ចូល​បំពេញការងារ សម្រាប់​ក្រុម​ទី៥ នឹង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​៣​តុលា ឆ្នាំ​២០១១ ​។​

​សេចក្តីប្រកាស​ព័ត៌មានរបស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បង្ហាញថា ក្រុមអ្នកស្ម័គ្រចិត្ត​អាមេរិក ក្នុង​ក្រុម Peace Corps បាន​ធ្វើការ​ផង​ដែរ ជាមួយ​សម​ភាគី​កម្ពុជា​របស់​គេ ក្នុង​គម្រោង​នានា ក្នុង​សហគមន៍ រួមមាន​៖ គម្រោង​អប់រំ​បរិស្ថាន ការការពារ​អំពើហិង្សា​ក្នុង​គ្រួសារ ការអភិវឌ្ឍន៍​ជំនួញ​ខ្នាត​តូច និង​ជំនាញ​ក្នុង​ការដឹកនាំ សម្រាប់​ក្មេងស្រី ​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែតុលា ឆ្នាំ​២០១១ វេលា​ម៉ោង ៣ រសៀល នៅ​មជ្ឈមណ្ឌល​ព័ត៌មាន វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ភ្នំពេញ ( មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ ) ទីភ្នាក់ងារ Peace Corps ប្រចាំ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​សច្ចាប្រណិធាន​ចូល​បំពេញការងារ​សំរាប់​ក្រុមទី៥ នៃ​អ្នក​ស្ម័គ្រចិត្ត​របស់​ខ្លួន ​។

​សេចក្តីប្រកាស បាន​លើកឡើង​ថា លោក ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​សុខាភិបាល របស់​ប្រទេស​កម្ពុជា និង​លោក Jeff Daigle ភារធារីស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី និង​ថ្លែង​សុន្ទរ​កថានៅក្នុង​ពិធី​នោះ​ ។​

​ស្ថានទូត​អាមេរិក បានប្រកាសថា ក្នុង​អំឡុង​ឆ្នាំ​២០១១​នេះ ទីភ្នាក់ងារ Peace Corps បាន​ប្រារព្ធ​ខួប​ទី ៥​ឆ្នាំ សំរាប់​ការបង្កើត​នូវ​ប្រតិបត្តិការ​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps នៅក្នុង​ប្រទេស​កម្ពុជា រស់នៅ និង​ធ្វើការ​តាម​សហគមន៍​ជនបទ ដោយ​បង្រៀន​ភាសា​អង់គ្លេស និង​ជួយ​លើក​កំពស់​សុខភាព​សាធារណៈ​ ។

​ទីភ្នាក់ងារ Peace Corps ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក John F. Kennedy ក្នុង​ឆ្នាំ​១៩៦១ ដើម្បី​លើក​កំពស់​សន្តិភាព​ពិភពលោក និង​មិត្តភាព ​។ គោលដៅ​របស់​ទីភ្នាក់ងារ Peace Corps គឺ​ផ្តល់​ការបណ្តុះបណ្តាល និង​ការអប់រំ​ដល់​បុរស​ស្ត្រី នៅតាម​បណ្តា​ប្រទេស ដែល​មាន​ការចាប់អារម្មណ៍ និង​ដើម្បី​លើក​កំពស់​ការ​យោល់​គ្នា​ទៅវិញទៅមក រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​ ។

​នៅ​ឆ្នាំ​នេះ ទីភ្នាក់ងារ Peace Corps បាន​ប្រារព្ធ​ខួប​លើក​ទី​៥០ របស់ខ្លួន​ ។ ចាប់តាំងពី​ឆ្នាំ ១៩៦១​មក មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​ជាង ២០០.០០០ នាក់ បាន​បម្រើ​ការងារ ក្នុង​ទីភ្នាក់ងារ​នេះ នៅ​តាម​ប្រទេស​ចំនួន ១៣៩ ក្នុង​ពិភពលោក​ ៕​

ក្រសួង​ការងារ​នឹង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ឡើង​វិញ

ដោយ ទីន ហ្សាការីយ៉ា
2011-10-01
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ពិនិត្យ​ឡើង​វិញ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​តំណាង​សហជីព​មួយ​ចំនួន ដែល​ស្នើ​ឲ្យ​ក្រសួង​ធ្វើការ​កែប្រែ​ខ្លឹមសារ​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ។

អនុ​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក សាត សាមុត នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១១។ (RFA/Meak Phyrom)

អនុ រដ្ឋលេខាធិការ ក្រសួង ការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក សាត សាមុត នៅ ក្នុង នាទី វេទិកា អ្នក ស្ដាប់ វិទ្យុ អាស៊ីសេរី កាល ពី យប់ ថ្ងៃ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១១។ (RFA/Meak Phyrom)

ការ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា ក្រោម​ប្រធាន​បទ​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សហជីព។

អនុ​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក សាត សាមុត មាន​ប្រសាសន៍​ថា ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​គោរព​ទៅ​តាម​បទដ្ឋាន​ជាតិ និង​បទដ្ឋាន​អន្តរជាតិ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា នៅ​មាន​ការ​ខ្វះខាត​ខ្លះ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ។

យ៉ាង​នេះ​ក្ដី លោក​ថា ក្រសួង​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ចំណុច​ខ្វះខាត​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ ៖ «នឹង​ទទួល​យក​ទៅ​ពិនិត្យ យក​ទៅ​ពិភាក្សា​នៅ​ក្រោយ​ពេល​ប្រជុំ​នេះ​ឯង ដោយសារ​សំណើ​នៅ​សេសសល់​ទាំង​ប៉ុន្មាន​នេះ​ដែល​យើង​ខ្ញុំ​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា នេះ មិន​ទាន់​បាន​ប្រជុំ​ឆ្លង ដូច្នេះ​ក្រសួង​ការងារ​សន្យា​ថា នឹង​យក​សំណើ​ទាំង​អស់​នេះ​ទៅ​ពិនិត្យ​ពិចារណា​បន្ត​ទៅ​ទៀត»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា តំណាង​សហជីព​ចំនួន​៧ បាន​ដាក់​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​សុំ​ដាក់​បញ្ចូល​មតិ​យោបល់​របស់​ភាគី​សហជីព​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​លើក​ទី​៥ ដោយសារ​តែ​សេចក្ដី​ព្រាង​លើក​ទី​៤ កន្លង​មក ក្រសួង​មិន​បាន​បញ្ចូល​មតិ​យោបល់​របស់​តំណាង​សហជីព​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

លោក រ៉ុង ឈុន ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា។ លោក​បាន​សាទរ​ចំពោះ​មន្ត្រី​ក្រសួង​ការងារ​ដែល​បាន​សន្យា​ថា ក្រសួង​នឹង​ពិនិត្យ​លើ​សំណើ​របស់​តំណាង​សហជីព​នោះ។ ប៉ុន្តែ​លោក រ៉ុង ឈុន បញ្ជាក់​ថា បើ​សិន​ជា​ក្រសួង​មិន​ធ្វើការ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​សហជីព​ទេ​នោះ ក្រុម​សហជីព​នឹង​មាន​បញ្ហា​នៅ​ពេល​បំពេញ​ការងារ​របស់​ខ្លួន។

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «នៅ​ពេល​ហ្នឹង​វា​ជា​រឿង​ផុយ​ស្រួយ​សម្រាប់​ជីវិត​សហជីព នឹង​បាត់បង់​ពី​បញ្ជី​ការ បើ​មិន​ត្រូវ​បាន​ធ្វើ​កែប្រែ​ឲ្យ​បាន​ល្អ ហើយ​អ្នក​ដឹកនាំ​សហជីព​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ និង​ផ្ដន្ទាទោស​នៅ​ក្នុង​ជំពូក​ទី​៥»។

មាត្រា​មួយ​ចំនួន​ដែល​ក្រុម​សហជីព​បាន​ស្នើ​សុំ​ឲ្យ​ធ្វើការ​កែប្រែ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នោះ មាន​ចំនួន ២២​មាត្រា ក្នុង​ចំណោម​មាត្រា​សរុប​ចំនួន ៩១ មាន​ដូច​ជា មាត្រា​៣ មាត្រា​៥ មាត្រា​១០ មាត្រា​១២ និង​មាត្រា​មួយ​ចំនួន​ទៀត។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​មាន ១៧​ជំពូក និង ៩១​មាត្រា ដែល​ក្រសួង​ការងារ​រៀបចំ​តាក់តែង​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក ហើយ​ខាង​សហជីព​ក៏​បាន​ស្នើ​សុំ​ឲ្យ​កែប្រែ​ខ្លឹមសារ​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក​ដែរ។

កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ និង​កែប្រែ​ខ្លឹម​សារ​ច្បាប់​មួយ​ចំនួន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។

មន្ត្រី​រូប​នេះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ថា​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​មួយ​ចំនួន​របស់​សហជីព កម្មករ និង​និយោជិក ដូច​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព និង​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ប្រជុំ​ជា​ដើម៕

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អតីត​អ្នក​រស់នៅ​តំបន់​បឹង​កក់ ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​

ដោយ : រតនា
ថ្ងៃទី 1 តុលា 2011
CEN

ភ្នំពេញ: លោក កើត ឆែ នាយករង​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ ដែល​ជា​អតីត​អ្នករស់នៅ​តំបន់​បឹងកក់ ដែល​បាន​ស្នើសុំ​ធ្វើបាតុកម្ម ដោយ​សន្តិវិធី ទៅ​ជួបជុំគ្នា​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​។ ក្រុម​អតីត​អ្នក​ភូមិ​បឹងកក់​ទាំងនោះ តវ៉ា​សុំ​ឲ្យ​អភិបាលក្រុង អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ដើម្បី​បន្ថែម​លុយ​សំណង ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​បឹងកក់​។​

​ការអនុញ្ញាត​បែបនេះ គឺ​បន្ទាប់ពី​មាន​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​សាលា​រាជធានី​ភ្នំពេញ ដែល​មាន​តំណាង​អតីត​អ្នកភូមិ​បឹង​កក់​ចំនួន​១១​នាក់ និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ខណ្ឌដូនពេញ និង​តំណាង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
​ ​យោងតាម​លិខិត​ស្នើ​សុំ​ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១ របស់​តំណាង​អតីត​អ្នកភូមិ​បឹង​​កក់​ចំនួន ៩ ភូមិ ដែល​បាន​ដាក់ជូន​លោក កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​ពី​កង្វះខាត​ថវិកា​របស់​ពលរដ្ឋ ដែល​ជា​អតីត​អ្នក​ភូមិ​បឹងកក់ និង​បាន​ចាក​ចេញពី​តំបន់​បឹងកក់​ជាមួយ​ទឹកប្រាក់​ចំនួន ៨.៥០០ ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ ដោយ​ពេល​នេះ ពួក​គាត់​រស់នៅ​មានកា​រ​ខ្វះខាត​យ៉ាងខ្លាំង និង​ពិបាក​រស់នៅ​។​

​ចំពោះ​ថវិកា ដែល​ទទួលបាន ៨.៥០០ ដុល្លារ ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​បឹងកក់ ត្រូវបាន​អ្នកភូមិ​លើកឡើងថា គឺ​ពុំ​គ្រប់គ្រាន់​សម្រាប់​ទិញ​ផ្ទះ និង​ដី​សម្រាប់​ការរស់នៅ​បាន​សមរម្យ​ឡើយ​។​

យោងតាម​លិខិត​ដដែល​នោះ ក្រុម​អ្នក​អតីត​រស់នៅ​តំបន់​បឹងកក់ បាន​ស្នើសុំ​ដល់​លោក កែប ជុតិមា មេត្តា​ជួយ​សម្រួល ដើម្បី​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ឲ្យ​ថែម​លុយសំណង ដល់​ក្រុម​អ្នកភូមិ​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់ បាន​តម្រូវ​ឲ្យ​ប្រជាជន​ជាង ៤.០០០ គ្រួសារ ត្រូវ​រុះរើ​លំនៅដ្ឋាន​។ ក្នុងនោះ តាម​ការដោះស្រាយ​កន្លង​មក មាន​ប្រជាជន​ជាង ២.០០០ គ្រួសារ ត្រូវបាន​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ផ្តល់​សំណង​ក្នុង​មួយ​គ្រួសារ ៨.០០០ ដុល្លារ និង​លុយ​ខ្មែរ​ចំនួន ២ លាន​រៀល ដែល​ស្មើ​ប្រមាណ ៥០០ ដុល្លារ ថ្លៃឈ្នួល​រុះរើ​។​

​មកដល់ពេលនេះ មាន​ពលរដ្ឋ​ចំនួន ៧ ភូមិ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង ១.០០០ គ្រួសារ បាន​តស៊ូ​ក្រាញននៀល​រង​នូវ​អំពើហិង្សា ដោយ​កំលាំងបាយ​ពី​កំលាំង​សមត្ថកិច្ច ទំ​រាំ​នឹង​ទទួលបាន​ដំណោះស្រាយ ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បានសម្រេច​អា​កាត់​ដី​ទំហំ ១២,៤៤ ហិច​តា​ ចេញពី​ដី​អភិវឌ្ឍន៍​តំបន់​បឹងកក់ សម្រាប់​អ្នក​ភូមិ ធ្វើការ​អភិវឌ្ឍន៍​នៅនឹងកន្លែង​។​

​ប៉ុន្តែ​ក៏​មាន​អ្នកភូមិ​បឹងកក់​មួយចំនួន ត្រូវបាន​អាជ្ញាធរ​កាត់​ចេញពី​ដី​ទំហំ ១២,៤៤ ហិកតា ដោយ​សំអាង​ថា រស់នៅ​លើ​ដី​របស់​ក្រុមហ៊ុន ដែល​នាំឲ្យ​មាន​ការវាយកម្ទេ​ច​ផ្ទះ​របស់​ពួកគេ កាលពី​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០១១៕​

ពលរដ្ឋ​បឹងកក់​សាងសង់​ផ្ទះ​ឡើងវិញ និង​គ្រោង​ដាក់ពាក្យ​ប្តឹង​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 1 តុលា 2011
CEN

ក្រុម​អ្នក​ភូម​បឹងកក់ បាន​សាងសង់​ផ្ទះ​ឡើងវិញ ក្រោយ​ពី​បុគ្គលិក​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន វាយកម្ទេច កាលពី​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ក្រុម អ្នក ភូម បឹងកក់ បាន សាងសង់ ផ្ទះ ឡើងវិញ ក្រោយ ពី បុគ្គលិក ក្រុមហ៊ុន ស៊ូ កា គូ អ៊ិន វាយកម្ទេច កាលពី ថ្ងៃ ទី ១៦ កញ្ញា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: ប្រជាពលរដ្ឋ​ចំនួន ២២ គ្រូ​សារ ដែល​រស់នៅ​ភូមិ​២២ ខាងជើង​វិហារ​ចាម ក្នុង​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន វាយបំផ្លាញ​ផ្ទះសម្បែង បាននាំគ្នា​ធ្វើការ​សា​សង់ផ្ទះ​ឡើងវិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១ តុលា ឆ្នាំ​២០១១​។​

​ប្រជាពលរដ្ឋ​ដែល​រង​ការបំផ្លិចបំផ្លាញ​ផ្ទះ​ពី​សំណាក់​បុគ្គលិក​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន បានអោយដឹងថា ដោយសារតែ​ពួកគាត់​គ្មាន​ទីជម្រក ទើបបានជា​ពួកគាត់​សម្រេចចិត្ត​សាងសង់​ផ្ទះ នៅ​លើដី​របស់​ពួកគាត់​វិញ​។ ក្រុម​ភូមិ​បឹងកក់ បានរស់នៅ​ក្រោម​ដំបូង​ប្រក់​តង់ សព្វថ្ងៃ​ពិបាក​រស់នៅ និង​ហាលភ្លៀង​។​

​អ្នកស្រី ហេង មុំ បាន​ដែល​រង​ការបំផ្លិចបំផ្លាញ​ផ្ទះ​ដែរនោះ បានអោយដឹងថា ការដែល​អ្នកភូមិ​បឹងកក់ សាងសង់​ផ្ទះ​ឡើងវិញ​ពេលនេះ គឺ​ដោយសារតែ​ការរស់នៅ​សព្វថ្ងៃ ដែល​គ្មាន​ទីជម្រក ប្រឈមមុខ​នឹង​ការលំបាកសព្វបែបយ៉ាង ដូចជា ការហូបចុក ស្នាក់នៅ ទឹក​ភ្លើង និង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផងដែរ​។​

ក្រុម​អ្នក​ភូម​បឹងកក់ បាន​សាងសង់​ផ្ទះ​ឡើងវិញ ក្រោយ​ពី​បុគ្គលិក​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន វាយកម្ទេច កាលពី​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ក្រុម អ្នក ភូម បឹងកក់ បាន សាងសង់ ផ្ទះ ឡើងវិញ ក្រោយ ពី បុគ្គលិក ក្រុមហ៊ុន ស៊ូ កា គូ អ៊ិន វាយកម្ទេច កាលពី ថ្ងៃ ទី ១៦ កញ្ញា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

​អ្នកស្រី ហេង មុំ បាន​បន្ត​អោយដឹងទៀតថា ក្នុងការ​សាងសង់​ផ្ទះរ​បស់​ប្រជាពលរដ្ឋ នៅ​បឹងកក់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​រារាំង ហាមឃាត់ មិនអោយ​ដឹក​ខ្សាច់ ឥដ្ឋ និង​ស៊ីម៉ង់ត៍ ចូលក្នុង​ភូមិ (​ភូមិ​២២) ដើម្បី​ធ្វើការសាងសង់​ផ្ទះ​នោះទេ​។​

​ប៉ុន្តែ​បើទោះបីជា​មានការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​យ៉ាងណាក៏ដោយ ក៏​អ្នកភូមិ​ដែល​ត្រូវ​បុគ្គលិក​ក្រុមហ៊ុន វាយកម្ទេច​ផ្ទះ កាលពី​ខែសីហា នៅតែ​ព្យាយាម​ដឹក​ខ្សាច់ ឥដ្ឋ និង​ស៊ីម៉ង់ត៍ ដើម្បី​សាងសង់​ផ្ទះ​ឡើងវិញ​សម្រាប់​រស់នៅ​។

ការទិញ​ឥដ្ឋ ស៊ីម៉ង់ និង​ខ្សាច់ គឺជា​ថវិកា​បានមកពី​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់​រៃអង្គាស​គ្នា អោយ​ពួកគាត់​ទាំង ៨ គ្រួសារ ដែល​រង​ការ​វាយបំផ្លាញ​ផ្ទះ​។​

​ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​នៅ​បឹងកក់​ក៏មាន​គម្រោង​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន អភិបាលរង​ខណ្ឌដូនពេញ និង​មន្ត្រីនគរបាល ដែល​បាន​ដឹកនាំ​កំលាំង​វាយបំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដោយ​ដាក់​ពាក្យបណ្តឹងទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ដើម​សប្តាហ៍​ខាងមុខ​។

​សូមជម្រាបថា ការរារាំង​ប្រជាពលរដ្ឋ​មិនអោយ​ដឹក​ខ្សាច់ ស៊ីម៉ង់ និង​ឥដ្ឋ ពី​​សំណាក់​អាជ្ញាធរ នៅ​ព្រឹក​ថ្ងៃទី​១ ​តុលា ឆ្នាំ​២០១១ មិនមាន​ការប្រើ​អំពើហិង្សា ឬ​ការប្រទាញប្រទង់​គ្នាកើតឡើង​នោះទេ​។​

​គួររំលឹកថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨ ​គ្រួសារ នៅ​ភូមិ​២២ ក្នុង​តំបន់​បឹងកក់ត្រូវបាន​គ្រឿងចក្រ (អេស្កាវ៉ាទ័រ) របស់​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន ដែល​ការពារ​ដោយ​​កំលាំង​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ បាន​វាយបំផ្លាញ​ផ្ទះសម្បែង​​របស់​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​មាន​តំលៃ រួមទាំង​បានធ្វើ​ការប្រើ​អំពើ​​ហិង្សា​វាយ​ទាត់​ធាក់​ទៅលើ​ប្រជាពលរដ្ឋ បណ្តាលអោយ​អ្នកភូមិ​ខ្លះរងរបួស​ថែម​ទៀតផង កាលពី​ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​២០១១​។​

​ក្នុងនោះ មាន​សកម្មជន​គណបក្ស​សមរង្ស៊ី សួង សោ​ភ័​ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី រងរបួស​ធ្ងន់ និង​ក្រោយមកបានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការក្រុង​ភ្នំពេញ ដើម្បី​ប្តឹង​អាជ្ញាធរ​សមត្ថកិច្ចចំពោះ​ព្រឹត្តិការណ៍​វាយកម្ទេច​ផ្ទះ​អ្នកស្រុកនៅ​បឹងកក់​៕

ទីប្រឹក្សា ៤រូប ត្រូវបានសម្តេច ជា ស៊ីម ស្នើអោយដក និងបញ្ជាឲ្យ ចាប់ខ្លួនពាក់ព័ន្ធ នឹងបទឆរបោក​ ក្រុមហ៊ុនបរទេស ៥១

Saturday, 01 October 2011
ដោយ៖​ លឹម ជាវុត្ថា
DAP NEWS

ភ្នំពេញ៖ រហូតមកដល់ ពេលនេះ ទីប្រឹក្សា ៤រូបហើយ របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា ត្រូវបានស្នើសុំ អោយដកតួនាទី ហើយបានប្តឹងទៅ ស្ថាបនតុលាការ ចាប់ខ្លួន មកផ្តន្ទាទោស តាមផ្លូវច្បាប់ ទាក់ទិនទៅនឹង បទឆរបោក ក្រុមហ៊ុន បរទេស ចំនួន ៥១ និងប្រើប្រាស់ លិខិតសាធារណៈ ក្លែងក្លាយ ដែលបានធ្វើ អោយប៉ះពាល់ កិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុត ដល់រដ្ឋបុរស សម្តេច ជា ស៊ីម ដែលជាមេដឹកនាំ កំពូល របស់គណបក្ស ប្រជាជនកម្ពុជា កំពុងគ្រប់គ្រង អំណាចបច្ចុប្បន្ន ។

មជ្ឈដ្ឋាននានា បានហៅថា ការដកតំណែង ទីប្រឹក្សា ពីមន្រ្តី៤រូប របស់សម្តេច ប្រធានព្រឹទ្ធសភា ដោយសម្តេច ជា ស៊ីម ផ្ទាល់ និងស្នើសុំអោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចាត់វិធានការណ៌ តាមផ្លូវច្បាប់ ជាការបង្ហាញ អោយឃើញថា អ្នក ដឹកនាំ កំពូលគណបក្ស ប្រជាជន បានមានការ បេ្តជ្ញាចិត្តខ្ពស់ នៅក្នុងកែទំរង់ ប្រព័ន្ធដឹកនាំ ជាពិសេស ការអនុវត្តន៌ច្បាប់ ប្រឆាំងអំពើ ពុករលួយ ដែលអតីតមន្រ្តី ទីប្រឹក្សា ទាំងអស់នេះ បានយកតួនាទី របស់ពួកគេ ទៅប្រព្រឹត្ត អំពើទុច្ចរិត ដែលផ្ទុយទៅ នឹង គោលការណ៌ ដឹកនាំ នៃមេដឹកនាំ គណបក្សប្រជាជន ដែលកំពុង គ្រប់គ្រងអំណាច ។

មជ្ឈដ្ឋាននានា ក៏បានគាំទ្រ ផងដែរ ចំពោះចំណាត់ការ ដ៏ទាន់ពេល វេលានេះ ហើយក៏ការជា ព្រមានចំពោះ បុគ្គលណា ដែលយកតួនាទី របស់ខ្លួន ទៅប្រព្រឹត្តអំពើ ផ្ទុយនឹងច្បាប់ ដែលធ្វើអោយ ខូចផលប្រយោជន៌ ជាពិសេស ប៉ះពាល់ដល់ ការទាក់ទាញ ការជឿទុកចិត្ត ពីអ្នកវិនិយោគិន ទាំងបរទេស និងក្នុងស្រុក ចំពោះការវិនិយោគ ក្នុងប្រទេសកម្ពុជា ។

លោកឧត្ដមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យ និងជាមេបញ្ជាការកង អង្គរក្សសម្ដេច ជា ស៊ីម បានប្រាប់អ្នកកាសែត ឲ្យដឹងនៅថ្ងៃសៅរ៌ ទី ០១ តុលា ឆ្នាំ ២០១១ នេះថា អតីត អ្នកស្រី ផេង គន្ធាបូរី អតីតនាយិកា ពិធីការផ្ទាល់ សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ចាន់ កុសល អតីតទីប្រឹក្សា លោក ពន្លក ហូ អតីតទីប្រឹក្សា និងលោក ខៀវ បូរ៉ា អតីតជាទីប្រឹក្សា ត្រូវបានដកតួនាទី ជាទីប្រឹក្សា ជាបន្តបន្ទាប់ និងត្រូវបានចាប់ខ្លួន បន្ទាប់ពីបាន រកឃើញនូវ ការប្រើប្រាស់ ឯកសារ សាធារណៈ ក្លែងក្លាយ និងឆរបោក ក្រុមហ៊ុនបរទេស ចំនួន ៥១ ដែលមាន ទឹកប្រាក់ ច្រើនលានដុល្លារ សហរដ្ឋអាមេរិក ។

លោកឧត្ដមសេនីយ៍ឯក បានបញ្ជាក់ថា យោងតាមលិខិត របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២០ កញ្ញា ឆ្នាំ២០១១ និងដោយយោងតាម ចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អោយអនុវត្ត ករណីនេះ តាមផ្លូវច្បាប់ នោះទើបឈាន ទៅរកចាប់ខ្លួន អតីតនាយិកាពិធីការ និងជាទីប្រឹក្សាផ្ទាល់ សម្តេច ជា ស៊ីម និងបក្ខពួក នាពេលថ្មីៗនេះ ។

លោកឧត្ដមសេនីយ៍ឯក យឹម លាង បានថ្លែងបន្តថា “ពាក់ព័ន្ធនឹងបណ្តឹង ខាងលើ ដែលលោកជា ដើមបណ្តឹង បន្ទាប់ពីរូបលោក បានទទួលការសម្រេច ប្រគល់សិទ្ធិការងារ ក្នុងការស្រាវជ្រាវរាល់ ឯកសារណា ដែលមិនប្រក្រតី និងក្លែងបន្លំនានា ពេល កន្លងមក និងចាត់ចែង ទៅតាម នីតិវិធីច្បាប់ យ៉ាងតឹងរឹងបំផុត ពីសំណាក់ សម្តេច ជា ស៊ីម ទើបរូបលោកចាត់ចែង តាមផ្លូវច្បាប់បែបនេះ” ។

លោកឧត្តមសេនីយ៌ឯក បានបន្តថា យោងតាមព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៥១ ត្រូវបានជាប់ពាក់ព័ន្ធ នឹងករណីខាងលើ តែបច្ចុប្បន្នសមត្ថកិច្ច អាវុធហត្ថ ទើបរកឃើញបានតែ ១២ ឯកសារប៉ុណ្ណោះ ហើយនឹងបន្ត ស្រាវជ្រាវបន្ថែម ទៀត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ កម្លាំងកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស បានឃាត់ខ្លួន អតីតមន្ដ្រីជាន់ខ្ពស់ ៣នាក់ ដោយក្នុង នោះពីរនាក់ ជាអតីត ឧត្ដមសេនីយ៍ឯក និង អតីត ជាទីប្រឹក្សាសម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភា រួមមានអតីត ឧត្ដមសេនីយ៍ឯក លោក ចាន់ កុសល អាយុ៦១ឆ្នាំជា ប្រធានក្រុមហ៊ុន កយ សម្បត្ដិ អតីត ឧត្ដមសេនីយ៍ឯក លោក ពន្លក ហូ អាយុ ៦១ឆ្នាំ និងលោក ខៀវ បូរ៉ា អាយុ ៥០ឆ្នាំ ជាបុគ្គលិក ផ្នែកមូលនិធិ ទំនាក់ទំនង ស្វែងរកជំនួយ មនុស្សធម៌ និងជាជំនួយការ របស់លោកស្រី ផេង គន្ធាបូរី ។

នៅថ្ងៃទី២៨ ខែ កញ្ញា សមត្ថកិច្ច បានឃាត់ខ្លួន អ្នកស្រី ផេង គន្ធាបូរី ខណៈដែលអ្នកស្រី ព្យាយាមរត់ គេចខ្លួនទៅកាន់ ប្រទេសថៃ តាមច្រកចាំយាម ខេត្ដកោះកុង ។

ក្រសួងពាណិជ្ជកម្ម តាំងពិពរណ៍​ ផលិតផលបន្លែ និងផ្លែឈើលើកដំបូង​ នៅកម្ពុជា

Saturday, 01 October 2011
ដោយៈ សុក្រ វិច្ឆិកា
DAP NEWS

ភ្នំពេញ ៖ នេះជាលើក ទីមួយហើយ ដែលក្រសួង ពាណិជ្ជកម្ម កម្ពុជា ធ្វើការតាំងពិពរណ៍ ផលិតផលបន្លែ និងផ្លែឈើនៅ កម្ពុជា ជាលើកដំបូង បន្ទាប់ពីក្រសួង ធ្វើការតាំងពិពរណ៍ ពាណិជ្ជកម្ម គ្រឿងអលង្ការ ត្បូងពេជ្រ គ្រឿងយន្ត វាយនភណ្ឌ សំលៀក បំពាក់ ជាដើម ជាច្រើនលើក ក្នុងមួយឆ្នាំៗ ។ ការតាំងពិពរណ៍ ផលិតផលបន្លែ និងផ្លែឈើ នាពេលនេះ ត្រូវបានគេគិតថា ជាការត្រួសត្រាយ ផ្លូវសម្រាប់ដំណាំ បន្លែ-ផ្លែឈើ ក៏ដូចជាដំណាំ កសិកម្មដទៃទៀត ឲ្យមានឱកាស ឈានចូលទីផ្សារ ក្នុងស្រុក និងក្រៅស្រុក នាពេលអនាគត ។

ទេសរដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ចម ប្រសិទ្ឋ មានប្រសាសន៍ ប្រាប់ក្រុមអ្នក សារព័ត៌មាន ក្នុងឱកាសសម្ពោធ បើកការតាំងបង្ហាញ ផលិតផល បន្លែ-ផ្លែឈើ កម្ពុជា នៅថ្ងៃទី០១ តុលា នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមានរយៈ ពេលពីរថ្ងៃ ថាជាការពិត ការនាំចេញបន្លែ របស់កម្ពុជាទៅ ទីផ្សារក្រៅស្រុក មានលក្ខណៈតិចតួច នៅឡើយ ជាហេតុធ្វើក្រសួង ពាណិជ្ជកម្ម មានគំនិតផ្តួចផ្តើម តាំងបង្ហាញ ផលិតផល បន្លែ-ផ្លែឈើ ក្នុងគោលបំណង ដើម្បីជំរុញ និងលើកកម្ពស់ ផលិត ផលបន្លែ និងផ្លែឈើខ្មែរ ឲ្យមានលទ្ធភាព ទៅកាន់ទីផ្សារ ក្នុងស្រុកគ្រប់គ្រាន់ និងដើម្បីជំនួស ការនាំចូលជាបណ្តើរ ពីទីផ្សារ ក្រៅប្រទេស ផងដែរ ដោយចង់បញ្ជាក់ថា បន្លែ-ផ្លែឈើ អាចធ្វើការផ្គត់ផ្គង់ ឲ្យបានទូលំទូលាយ ដល់អ្នកប្រើប្រាស់ នៅគ្រប់ មជ្ឈដ្ឋាន ទីផ្សារសាធារណៈ ភោជនីយដ្ឋាន ឬតាមសណ្ឋាគារ។

លោកថា “យើងនាំចេញ បន្លែ ផ្លែឈើ នៅតិចតួច នៅឡើយទេ ទើបយើងប្រឹងប្រែង ឲ្យមានការ តាំងបង្ហាញផ្លែឈើ នេះឡើង ដើម្បីបញ្ជាក់ថា កម្ពុជាអាចនាំចេញ បន្លែ ផ្លែឈើ ទៅទីផ្សារក្រៅស្រុក និងបញ្ជាក់ថា បន្លែ ផ្លែឈើខ្មែរ មានគុណភាពល្អ ដល់ សុខភាព មិនចាញ់បរទេស ឡើយ”។

សូមបញ្ជាក់ថា ការតាំងបង្ហាញ បន្លែ និងផ្លែឈើ ធ្វើឡើងរយៈ ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែតុលា ដែលមាន២០ស្តង់ ក្នុងនោះមាន ផ្លែឈើខ្មែរ គ្រប់ប្រភេទ និងបន្លែស្រស់ ធម្មជាតិករបស់ ប្រជាកសិករខ្មែរ ធ្វើការតាំងបង្ហាញ ។

កញ្ញា ផាន់ណា ជាអ្នកចូលរួមការ តាំងបង្ហាញ ផលិតផលនោះ មានចំនាប់អារម្មណ៍ថា នេះជាលើកទីមួយហើយ ដែលខ្មែរមានការ តាំងបង្ហាញ បន្លែ និងផ្លែឈើ ដើម្បីបង្ហាញដល់ សាធារណៈជន ថា បន្លែ និងផ្លែឈើ របស់ខ្មែរមាន រសជាតិឆ្ញាញ់ និងផ្តល់ សុខភាពល្អ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផលិតផល​បន្លែ​ផ្លែឈើ​កម្ពុជា ត្រូវបាន​តាំង​បង្ហាញ​ជា​លើកដំបូង

ដោយ : រតនា
ថ្ងៃទី 1 តុលា 2011
CEN

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ទស្សនា​ស្តង់​តាំង​បង្ហាញ​ផ្លែ​ស្រការនាគ មកពីកសិដ្ឋាន នៅខេត្តសៀមរាប ដែលជា​ផ្លែ​ឈើ​របស់​កសិករ​កម្ពុ​ជា ដាក់​បង្ហាញ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២​តុលា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ទស្សនា ស្តង់ តាំង បង្ហាញ ផ្លែ ស្រការនាគ មកពីកសិដ្ឋាន នៅខេត្តសៀមរាប ដែលជា ផ្លែ ឈើ របស់ កសិករ កម្ពុ ជា ដាក់ បង្ហាញ នៅ សណ្ឋាគារ កាំបូឌីយ៉ាណា នៅ រាជធានី ភ្នំពេញ ចាប់ពី ថ្ងៃ ទី ១ ដល់ ថ្ងៃ ទី ២ តុលា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ:ក្រសួង​ពាណិជ្ជកម្ម បាន​រៀបចំ​ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ​ផ្លែឈើ​កម្ពុជា​លើក​ទី​១ ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១​តុលា ឆ្នាំ​២០១១ នៅ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។​

​ផលិតផល​បន្លែ​ផ្លែឈើ ដែល​បាន​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ជា​លើក​ដំបូង​រយៈពេល​ពីរ​ថ្ងៃនេះ បាន​ទទួល​ការចូលរួម និង​គាំទ្រ​ពី​ផលិតករ សេវា​ករ កសិករ​ខ្មែរ ដែល​ជា​ម្ចាស់​កសិដ្ឋាន​ជាច្រើន ដូចជា កសិកដ្ឋាន សូ​ម៉ា​ហ្វាម មកពី​ខេត្ត​តាកែវ សហគ្រាស​សេ​ដាក មក​ពី​រាជធានី​ភ្នំពេញ សួន​កសិករ​ខ្មែរ មកពី​ខេត្ត​កំពង់ស្ពឺ សួន​ធម្មជាតិ​រាជធានី​ភ្នំពេញ សួន​បន្លែ​សរីរាង្គ​អម​រៈ មកពី​ខេត្ត​កណ្តាល សមាគម​អភិវឌ្ឍន៍​កសិកម្ម ផលិតផល​ផ្លែ​មៀន ខេត្ត​ប៉ៃលិន កសិដ្ឋាន​ស្រការ​នាគ ខេត្តសៀមរាប ចម្ការ​ក្រូច និង​ចម្ការ​មៀន ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង និង​មជ្ឈមណ្ឌល​ប្រមូល​ទិញ និង​បោះ​ដុំ​ស្រីមុំ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រមាន ១០ អង្គភាព ដោយ​មាន​ស្តង់​សរុប​ចំនួន ២០​។​

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​ក្នុង​ពិធី​តាំង​បង្ហាញ​បន្លែ​ផ្លែឈើ របស់​កសិករ​កម្ពុជា នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២​តុលា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ថ្លែង ក្នុង ពិធី តាំង បង្ហាញ បន្លែ ផ្លែឈើ របស់ កសិករ កម្ពុជា នៅ សណ្ឋាគារ កាំបូឌីយ៉ាណា នៅ រាជធានី ភ្នំពេញ ចាប់ពី ថ្ងៃ ទី ១ ដល់ ថ្ងៃ ទី ២ តុលា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ ការតាំង​បង្ហាញ​ផលិតផល​បន្លែ​ផ្លែឈើ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១​តុលា បាន​លើកឡើង​ថា ការដាក់​បង្ហាញ​បន្លែ​ផ្លែឈើ​កម្ពុជា​នៅពេលនេះ គឺជា​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការជំរុញ និង​លើក​កំពស់​ផលិតផល​បន្លែ និង​ផ្លែឈើ​ខ្មែរ ឲ្យមាន​លទ្ធភាព​ចរាចរ និង​ចូល​ទៅ​កាន់​ទីផ្សារ​នានា​ក្នុងស្រុក ដើម្បី​ជំនួស​ការនាំ ចូល​ជា​បណ្តើៗ ជាពិសេស គឺ​ដើម្បី​ឲ្យ​បន្លែផ្លែឈើ​ខ្មែរ អាច​ធ្វើ​ការផ្គត់ផ្គង់​ឲ្យបាន​ទូលំ​ទូលាយ​ដល់​អ្នកប្រើ​ប្រា​ស់​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូទាំង​ប្រទេស មិន​ថា​នៅ​ទីប្រជុំជន​ទីផ្សារ​សាធារណៈ ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​។​
​    ​
លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​មានប្រសាសន៍​បន្ត​ថា ផលិតផល​បន្លែ​ផ្លែ​ឈើ​របស់​កម្ពុជា​ជា​ដាំ​ណាំ​កសិកម្ម​ប្រកបដោយ​ប្រពៃណី របស់​ប្រជាពលរដ្ឋ​កម្ពុជា ពី​ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៨៥% ជា​កសិករ ដែល​ពឹងផ្អែក​ទៅលើ​ការ​ធ្វើ​ស្រែ និង​ធ្វើ​ចំការ ដែល​ជា​មុខរបរ​ទី​២​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា បន្លែ​ផ្លែឈើ​ខ្មែរ កំពុងតែ​រីកលូតលាស់ ហើយ​ចាប់ផ្តើម​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុងស្រុក​ទូទាំងប្រទេស​។ ការរីកលូតលាស់​នេះ បាន​ចាប់ផ្តើម​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ដ៏​ច្រើន ទាក់ទង​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។​
​    ​
​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ទៀតថា ការតាំង​បង្ហាញ​បន្លែ​ផ្លែឈើ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ជំរាប​ដល់​អ្នកប្រើប្រាស់​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ឲ្យបាន​ដឹង​ថា បន្លែ​ផ្លែឈើ​កម្ពុជា មាន​គុណភាព និង​មាន​លក្ខណៈ​ធម្មជាតិ ល្អ​ជាង​បន្លែ​ផ្លែឈើ ដែល​នាំចូល​ពី​បរទេស ហើយ​ក្រសួង​ពាណិជ្ជកម្ម បាន​ផ្គត់ផ្គង់​ទីផ្សារ សម្រាប់​បន្លែ​ផ្លែឈើ ហើយ​តម្រូវការ​មិន​មែន តែ​នៅលើ​ទីផ្សារ​ទេ គឺ​នៅ​តាម​សណ្ឋាគារ​ភោជនីយដ្ឋាន​ធំៗ កម្រិត​អន្តរជាតិ ក៏​ទទួលយក​បន្លែ​ផ្លែ​ឈើ​របស់​កសិករ​កម្ពុ​ជា​ដែរ​។​
​    ​
​លោក ចម ប្រសិទ្ធ បាន​បញ្ជាក់ទៀតថា ក្រសួង​ពាណិជ្ជកម្ម បាន​ដាក់ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ ក្នុងការ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម និង​ការជំរុញ​ការបើក​ទូលាយ​នៃ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស សម្រាប់​ផលិតផល​កម្ពុជា​គ្រប់​ប្រភេទ ទាំង​ផលិតផល​ឧស្សាហកម្ម​និង​ទាំង​ផលិត​ជា​កសិកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា ជាពិសេស​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ដែល​ភាគច្រើន ជីវភាព​រស់នៅ​របស់​គាត់ គឺ​អាស្រ័យ​លើ​កសិកម្ម​ ៕

ទឹកជំនន់ ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មោង​ឬ​ស្សី និង​ផលប៉ះពាល់​បន្ត​ខូចខាត​កើនឡើង​ទៀត​

ដោយ : មង្គល
ថ្ងៃទី 1 តុលា 2011
CEN

លោក​ប្រាជ្ញ ចន្ទ នាំ​ជំនួយ​សង្គ្រោះបន្ទាន់​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ៣៣១ គ្រួសារ​រងគ្រោះ​ទឹកជំនន់​នៅ​ភូមិ​អ្នកតា​ទ្វារ ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី

លោក ប្រាជ្ញ ចន្ទ នាំ ជំនួយ សង្គ្រោះបន្ទាន់ ទៅ ចែកជូន ប្រជាពលរដ្ឋ ៣៣១ គ្រួសារ រងគ្រោះ ទឹកជំនន់ នៅ ភូមិ អ្នកតា ទ្វារ ឃុំ ឬ ស្សី ក្រាំង ស្រុក មោង ឬ ស្សី

បាត់ដំបង: ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដែល​ទទួលរង​ការខូចខាត​ផ្ទះ​លិច​ទឹកជំនន់ និង​ផ្ទះ​ដួលរលំ សរុប​ប្រមាណ ៥៩៦ គ្រួសារ ខូចខាត​ដំណាំ​ស្រូវ​ប្រមាណ​ជាង ១ ម៉ឺន​ហិកតា និង​ផលប៉ះពាល់​មាន​ផ្ទៃដី​ប្រមាណ​ជាង ២ ពាន់​ហិកតា។ ការប៉ះពាល់ ​ខូចខាតនេះ គិ​ត​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១១​។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរស្រុកមោងឬស្សី។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទឹក​លិច​ធ្ងន់ធ្ងរ​ចំនួន ៦ ឃុំ នៃ​ស្រុក​មោង​ឬ​ស្សី ចំនួន ៣៣១ គ្រួសារ ត្រូវបាន​គណៈប្រតិភូ​ខេត្តបាត់ដំបង នាំ​ជំនួយ​សង្គ្រោះបន្ទាន់ ​ទៅ​ចែកជូនអ្នករងគ្រោះទាំងនោះ ​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១១ នៅ​ភូមិ​អ្នកតា​ទ្វារ ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​​ឬ​ស្សី ខេត្តបាត់ដំបង​។​
​ ​
​លោក ​ឡុំ សោម អភិបាលស្រុក​មោង​ឬ​ស្សី​បាន​ឲ្យ​ដឹងថា នៅ​ស្រុក​មោង​ឬ​ស្សី​ទទួលរង​គ្រោះមហន្តរាយ ទឹកជំនន់​ពេលនេះ មាន​ពីរ​ផ្នែក គឺ​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។

​លោក​បាន​បញ្ជាក់ថា ទី​១ នៅ​ផ្នែក​ខាងលើ​នៃ​ផ្លូវជាតិ​លេខ​៥ ដែលមាន​ឃុំ​ចំនួន ៧ ឃុំ គឺ​ឃុំ​ឬ​ស្សី​ក្រាំង ឃុំ​ព្រៃ​ស្វាយ ឃុំ​គារ ឃុំ​របស់​មង្គល ឃុំ​មោង​ ឃុំ​កកោះ និង​ឃុំ​ព្រៃតូច ទទួល​នៅ​ភាពរាំងស្ងួត ​ដែល​បន្លាយ​ពេលវេលា​យូរ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ រង​ការ​ខួច​ខាត ​និង​ប៉ះពាល់​បន្តបន្ទាប់​។ រហូតមកដល់​ពេលនេះ​ តំបន់​ខ្លះ​នៅ​មិនទាន់​ទឹក​គ្រប់គ្រាន់​នៅឡើយ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ ​ជួប​ការលំបាក​ក្នុងការបង្កបង្កើនផល​។

តាមលោកអភិបាលស្រុក ផ្នែក​ខាងក្រោម​ផ្លូវជាតិ​លេខ​៥ ដែលមាន​ឃុំ​ចំនួន៦ គឺ​ឃុំព្រៃតូច ឃុំ​កកោះ ឃុំ​តា​លាស់ ឃុំ​ជ្រៃ ឃុំ​ព្រៃ​ស្វាយ និង​ឃុំ​ឬ​ស្សី​ក្រាំង ទទួលរង​នូវ​ទឹកជំនន់​ពី​បឹង​ទន្លេសាប​លិច​នៅ​ឆ្នាំ​២០១១ ធ្ងន់ធ្ងរ​ប្រហាក់ប្រហែល​និង​ឆ្នាំ​២០០០​ដែរ ដែល​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ខួច​ខាត​មួយចំនួនធំ និង​ផ្លូវ​គមនាគមន៍​ក៏មាន​ការខូចខាត​មួយចំនួន​ផងដែរ​។ ក្រៅពីនោះ បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ជាប្រចាំ​របស់​ប្រជាពលរដ្ឋ​ខាង​ផ្នែក​សុខភាព លំនៅដ្ឋាន ខ្វះ​ជម្រក និង​សិស្សានុសិស្ស​មិនបាន​ចូលរៀន​សូត្រ​ជាដើម​។​
​ ​
​លោ​កអភិបាលស្រុក​មោង​ឬ​ស្សី​ បាន​បន្តថា ទំហំ​នៃ​ការខូចខាត ​និង​ផលប៉ះពាល់​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១១ មាន​លំនៅដ្ឋាន​លិច​ទឹក​ចំនួន ៥៨៧ ខ្នង និង​ផ្ទះ​ដួលរលំ​ចំនួន ៩ ខ្នង សរុប​ជា​គ្រួសារ​មាន​ចំនួន ៥៩៦ គ្រួសារ​។ ឯ​ដំណាំ​ស្រូវ​លិច​ទឹកជំនន់​មាន​ផ្ទៃដី​ខួច​ខាត ១០.០៥៩ ហិកតា និង​ផ្ទៃដី​ប៉ះពាល់​មាន​ចំនួន ២.២៥៣ ហិកតា (​សរុប​ផ្ទៃដី​ខូចខាត​មាន ១២.៣១២ ហិកតា​) គិត​ជា​ម្ចាស់​មាន​ចំនួន ៣.៥៥១ គ្រួសារ​។

​លោក​បាន​បន្ថែមថា ការប៉ះពាល់​ និង​ការខូចខាត​ទាំងនេះ នៅមាន​បន្តបន្ទាប់​ទៀត ដោយ​ទឹកជំនន់​នៅតែ​កើនឡើង​បន្ត​។

ក្នុងពេល​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក ​ដោយគ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​នេះ លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត​បាត់ដំបង​បាន​ដឹកនាំ​ប្រតិភូ​ មាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​ប្រធាន​អនុប្រធាន​មន្ទីរ ស្ថាប័ន ក្នុង​ខេត្ត​ បាន​នាំ​អំណោយ​សង្គ្រោះ​ប​​ន្ទា​ន់ ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣៣១ គ្រួសារ​ នៅ​ភូមិ​អ្នកតា​ទ្វារ​ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី ដែលមាន​អង្ករ​ចំនួន ៣៤០ កា​រ៉ុង ស្មើ ៨.៥០០ គីឡូក្រាម ទឹកស៊ីអ៊ីវ​ចំនួន ៣៤០ យួរ (​ មួយ​យួរ​មាន​ ៤​ដប ​) មីកញ្ចប់ ៣៤០ ថង់ (មួយថង់ ១០ កញ្ចប់​) និង​ក្រ​ម៉ា​ចំនួន ៣៤០​។ ចំណែក ៩ គ្រួសារ​ ដែល​រលំ​ផ្ទះ​ទទួលបាន​ថវិកា​ចំនួន ១៥ ម៉ឺន​រៀល​។​

​លោក​ ប្រាជ្ញ ចន្ទ អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ​បាន​មានប្រសាសន៍​សំណេះសំណាល ពាំនាំ​ការសាកសួរ​សុខ​ទុក្ខ​របស់​សម្ដេច​ទាំងបី ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ផ្សាភ្ជាប់​សុខ​ទុក​ការលំបាក​របស់​បងប្អូន​ប្រជាជន​យើង​គ្រប់ទិសទី ក្នុង​កាលៈទេសៈ​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​មហន្តរាយ​ផ្សេងៗ តែងតែ​ជួយសង្គ្រោះ​បន្ទាប់​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត​បាន​នាំ​ជំនួយ​សង្គ្រោះបន្ទាន់​ជួយ​ប្រជាពលរដ្ឋ​ចំនួន ៣៣១ គ្រួសារ​ នៅ​ភូមិ​អ្នកតា​ទ្វារ ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី ដែល​ប្រើ​ថវិកា​របស់​កាកបាទ​ក្រហម​កម្ពុជា​ខេត្តបាត់ដំបង និង​ថវិកា​គ្រោះមហន្តរាយ​ខេត្ត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​ឲ្យ​។​
​ ​
​លោក​ ប្រាជ្ញ ចន្ទ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រងគ្រោះ ត្រូវ​ត្រៀម​ការដាំដុះ​ស្រូវប្រដេញទឹក នៅពេល​ទឹក​ស្រក​ចុះទៅ​វិញ​។ អាជ្ញាធរខេត្ត និង​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ជួយផ្ដល់​ពួជ​ស្រូវ និង​សំណាប​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​របស់​បងប្អូន​។

បន្ទាប់ពី​ចែក​អំណោយ​ជំនួយ​សង្គ្រោះបន្ទាន់​ហើយ លោក​ប្រាជ្ញ ចន្ទ បានផ្ដល់​ថវិកា ២.៦៧០ ដុល្លារ ​សាងសង់​បង្គន់​អនាម័យ​ សម្រាប់​សាលារៀន​នៅ​ទីនោះ និង​ប្រគេន​ថវិកា​មួយចំនួន និង​អង្ករ​ដល់​វត្ត​ទីនោះ​ផងដែរ​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

ប្រជាពលរដ្ឋ ​៤៣០​ គ្រួសារ​ ក្នុង​សង្កាត់​ស្រ​ង៉ែ​ រងគ្រោះ​ដោយ​ទឹកជំនន់ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

ដោយ : បាយ័ន
ថ្ងៃទី 1 តុលា 2011
CEN

លោក​ឧកញ៉ា សៀង ណាំ និង​សហការី​បាន​នាំ​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ចែកជូន​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៤៣០​គ្រួសារ មក​ពី​សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប ។

លោក ឧកញ៉ា សៀង ណាំ និង សហការី បាន នាំ អំណោយ របស់ កាកបាទក្រហម កម្ពុជា ទៅ ចែកជូន ប្រជា ពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ ចំនួន ៤៣០ គ្រួសារ មក ពី សង្កាត់ ស្រ ង៉ែ ក្រុង - ខេត្តសៀមរាប ។

ក្រុង-ខេត្តសៀមរាប: យ៉ាងហោច​ណាស់​ប្រជាពលរដ្ឋ​ចំនួន ៤៣០ គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា មក​ពី​ចំនួន ​៧​ភូមិ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា។

​អំណោយ​មនុស្សធម៌ ត្រូវបាន​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​ធ្វើ​ជា​តំណាង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នាំយកចែកជូនប្រជាពលរដ្ឋដោយ​ផ្ទាល់​ដៃ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ២០១១ នៅក្នុងបូរី​សៀង​ណាំ ស្ថិតក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប។​

​បើ​តាម​ការបញ្ជាក់​ឱ្យដឹង​ពី​លោក​ឧកញ៉ា សៀង ណាំ បានឱ្យដឹងថា ប្រជាពលរដ្ឋ ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ខាងលើ​មកពី​ចំនួន ​៧​ភូមិ នៅក្នុងសង្កាត់​ស្រ​ង៉ែ ដែលពួកគាត់​ទាំងអស់ ត្រូវបាន​រងគ្រោះ​ដោយ​ទឹកជំនន់ កាលពី​ថ្ងៃ​ទី​២២ ដល់ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១១ ដែល​ទឹកជំនន់ បាន​ជន់​លិច​ភូមិដ្ឋានរបស់​ពួកគាត់។

លោក​ឧកញ៉ា សៀង ណាំ និង​សហការី​បាន​នាំ​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ចែកជូន​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៤៣០​គ្រួសារ មក​ពី​សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប ។

លោក ឧកញ៉ា សៀង ណាំ និង សហការី បាន នាំ អំណោយ របស់ កាកបាទក្រហម កម្ពុជា ទៅ ចែកជូន ប្រជា ពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ ចំនួន ៤៣០ គ្រួសារ មក ពី សង្កាត់ ស្រ ង៉ែ ក្រុង - ខេត្តសៀមរាប ។

​លោក​ឧកញ៉ា សៀង ណាំ បាន​បន្តថា ដោយ​ទទួលបាន​ដំណឹង​នេះ លោកជំទាវ​កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ឱ្យ​នាំយក​អំណោយ​មាន​អង្ករ និង​គ្រឿង​ហូបចុក​ជាច្រើន​ទៀត មក​ចែក​ជូន​ប្រជាពលរដ្ឋទាំងនោះ​ ដោយ​ផ្ទាល់​ដៃ​។
​ ​
​លោក​ឧកញ៉ា សៀង ណាំ ដែលជាប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​បញ្ជាក់​ឱ្យដឹងថា នៅទូទាំង​ខេត្ត​សៀមរាប មាន ១១​ ស្រុក ដែល​មាន​ការលិចលង់ ហើយ​ប្រជាពលរដ្ឋ​មាន​រាប់ពាន់​គ្រួសារ គឺ​បាន​ទទួល​អំណោយ ពី​កាកបាទក្រហមកម្ពុជាដូចៗ​គ្នា ។

​អំណោយ ដែល​ក្រុមការងាររបស់​សាខា​កាកបាទក្រហមកម្ពុជា ​ខេត្ត​សៀមរាប បែងចែក​ជា​បន្តបន្ទាប់ យក​ទៅ​ចែកជូន​ដល់ប្រជាពលរដ្ឋរងគ្រោះ​ទាំងនោះ ដោយ​មិន​ឱ្យ​បាត់បង់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ណា​ឡើយ​។​

​សូម​បញ្ជាក់​ដែរ​ថា ទឹកជំនន់​បាន​វាយប្រហារ​មកលើ​ខេត្តសៀមរាប ធ្វើឱ្យ​ស្រុក​-​ក្រុង ចំនួន ​១១ ​ត្រូវបាន​លិចលង់ ហើយ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ បាន​រងគ្រោះ​ដោយសារ​ទឹក​លិច​លំនៅស្ថាន​។ ទឹកជំនន់ ដែលបង្កដោយទឹកភ្លៀង បាន​វាយលុក លិច​ស្រុក​-​ក្រុងទាំង​១១ ចាប់តាំងពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ២០១១ ជា​ពិសេស​លិចទីក្រុង​សៀមរាប​ ដែលបានលិចលង់​យូរថ្ងៃ​ជាងគេ​។ បើ​គិត​មកដល់​ថ្ងៃទី១ ខែ​តុលា​នេះ នៅតាម​បណ្តា​ស្រុក​នានា ជា​ពិសេស​ក្រុង​សៀមរាប ទឹកជំនន់​បាន​គោក​អស់ហើយ​។

អំណោយ​ ដែល​នាំយក​ចែកជូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ចំនួន​ ៤៣០ គ្រួសារ​ គឺមួយ​គ្រួសារ​ទទួលបានអង្ករ ​២៥ ​គីឡូក្រាម​, មុង​១, ភួយ​១, ក្រ​ម៉ា​១, សា​រ៉ុង​១, មី​២០​កញ្ចប់​, ត្រីខ​៦​ កំប៉ុង និង​ទឹកត្រី​ចំនួន​ ៣​ដប៕

មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ឈប់​មាន​ការ​ប្រើ​ឈ្មោះ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

2011-10-01
​វិទ្យុ​អាស៊ីសេរី

តំណាង​រាស្រ្ដ​គណបក្ស​ សម រង្ស៊ី លោក សុន ឆ័យ (RFA/Den Ayuthyea)

តំណាង រាស្រ្ដ គណបក្ស សម រង្ស៊ី លោក សុន ឆ័យ (RFA/Den Ayuthyea)

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ នៅ​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បំបាត់​ការ​ប្រើប្រាស់​តួនាទី​ជា​ទីប្រឹក្សា​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ទៅ​ប្រព្រឹត្ត​បទល្មើស។

ការ​ស្នើ​សុំ​របស់​លោក សុន ឆ័យ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន​អ្នកស្រី ផេង គន្ធាបូរី នាយិកា​ពិធីការ និង​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ពី​បទ​ឆ​បោក​មាន​ស្ថាន​ទម្ងន់​ទោស​ប៉ះពាល់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ។

លោក សុន ឆ័យ បន្ត​ថា បច្ចុប្បន្ន​នេះ​តំណែង​ជា​ទីប្រឹក្សា និង​ឧកញ៉ា ត្រូវ​បាន​ផ្ដល់ និង​លក់​ទៅ​ក្រុម​ឈ្មួញ​ដើម្បី​យក​តួនាទី​ទាំង​នោះ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ខុទ្ទកាល័យ​លោក ជា ស៊ីម បាន​អះអាង​ថា ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធ​សភា​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ មិន​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​នោះ​ទេ។ មន្ត្រី​បន្ត​ថា ការ​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា​ការ​បន្លំ​ឯកសារ​សាធារណៈ ការ​ប្រើ​ឯកសារ​ក្លែងក្លាយ ដោយ​យក​ឈ្មោះ​ប្រធាន​ព្រឹទ្ធ​សភា​ទៅ​ធ្វើ​អាជីវកម្ម។

មក​ទល់​ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់ លោក ជា ស៊ីម ចំនួន ៥​នាក់ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​ដឹកនាំ និង​ក្លែង​បន្លំ​ឯកសារ។

លោក យន់ សាមៀន បាន​សាកសួរ​លោក សុន ឆ័យ ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​របស់​លោក ជា ស៊ីម នេះ៖
ស្តាប់សំឡេង

សេចក្ដី​រាយការណ៍​បន្ថែម​របស់​អ្នកស្រី ខែ សុណង ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​អ្នកស្រី ផេង គន្ធាបូរី៖
ស្តាប់សំឡេង

ឥទ្ធិពល​ខ្មែរ​ក្រហម​តាម​លង​ពលរដ្ឋ​ខ្មែរ​ដល់​សហរដ្ឋ​អាមេរិក

ថ្ងៃសុក្រ, 30 ខែកញ្ញា 2011
ដោយ ម៉ែន គឹមសេង
វីអូអេ ខ្មែរ | ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា

នេះ​ជា​​ ភាគ​​២​ នៃ​សេចក្តី​រាយការណ៍​ ៤​ភាគ​ របស់​លោក ម៉ែន គឹមសេង

ពលរដ្ឋ​ខ្មែរ​អាមេរិក​ក្នុង​ក្រុង​ឡុងប៊ិច​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​សហគមន៍​​មួយ។ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ជា​អតីត​ជន​ភៀសខ្លួន ហើយ​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​នេះ​​ជួប​ប្រទះបញ្ហា​ប្រឈម​មួយ​ចំនួន​ដោយ​សារ​​ឥទ្ធិពល​ផ្សេងៗ​​ដែល​ពួកគេ​មាន​មក​ពី​ប្រទេស​កម្ពុជា។ (រូបថត៖ ម៉ែន គឹមសេង វីអូអេ ខ្មែរ)

ពលរដ្ឋ ខ្មែរ អាមេរិក ក្នុង ក្រុង ឡុងប៊ិច ចូល រួម នៅ ក្នុង ការ ប្រជុំ សហគមន៍ មួយ។ ពលរដ្ឋ ខ្មែរ ជា ច្រើន ជា អតីត ជន ភៀសខ្លួន ហើយ សហគមន៍ ខ្មែរ ក្នុង ទីក្រុង នេះ ជួប ប្រទះបញ្ហា ប្រឈម មួយ ចំនួន ដោយ សារ ឥទ្ធិពល ផ្សេងៗ ដែល ពួកគេ មាន មក ពី ប្រទេស កម្ពុជា។ (រូបថត៖ ម៉ែន គឹមសេង វីអូអេ ខ្មែរ)

កត្តា​សង្គម​ដែល​កើត​មាន​​ក្នុង​ជីវភាព​ថ្មី​លើ​​ទឹកដី​អាមេរិក​និង​ប្រវត្តិ​ពី​អតីត​កាល​ក្នុង​ពេល​ដែល​ធ្លាប់​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម​​ជះ​ឥទ្ធិពល​ខ្លាំង​​មកលើ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឡុង​ប៊ិច​ ហើយ​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ការអប់រំ​កូនចៅ​ ​និង​ការ​ជួយ​ទំនុក​បម្រុង​ពួក​គេ​ឱ្យ​មាន​ការងារ​ល្អ។

សហគមន៍​នៅ​ទីក្រុង​ឡុងប៊ិច​ស្ថិត​ក្នុង​ចំណោម​សហគមន៍​ក្រីក្រ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយ​​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​នេះ​​ជួប​ប្រទះបញ្ហា​ប្រឈម​មួយ​ចំនួន​ដោយ​សារ​​ឥទ្ធិពល​ផ្សេងៗ​​ដែល​ពួកគេ​មាន​មក​ពី​ប្រទេស​កម្ពុជា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​អះអាង​ពី​អ្នក​ជំនាញ​មួយ​ចំនួន។

លោកស្រី​ ជេននី ឈាង​ មន្ត្រី​កម្មវិធី​របស់​មូលនិធិ​ទាយជ្ជៈទាន​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ពី​មូលហេតុ​ទាំង​នោះ​ថា៖

«សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​​ដែល​បណ្តាល​មកពី​ការធ្វើ​ដំណើរ​មក​ពី​ប្រទស​កម្ពុជា ​ហើយ​ត្រូវ​មក​នៅ​​ក្នុង​ប្រទេស​ថ្មីមួយ​និង​បទពិសោធន៍​ដែល​ពួកគេ​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម​គឺ​ការណ៍​ដែល​ពួកគេ​ត្រូវ​ចាក​ចេញ​ពី​​ប្រទេស​កម្ពុជា​មក​រស់​នៅ​ក្នុង​ប្រទេស​ដែលថ្មី​មួយ»។

លោកស្រី​ជេននី ឈាង​បាន​បន្ថែម​ទៀត​ថា​ អ្នកទាំង​នោះ​ក៏​នាំ​មក​នូវ​ជំងឺ​​ប្រចាំ​កាយ​មួយ​ចំនួន​ផង​ហើយ​បរិយាកាស​នៃ​សង្គម​ថ្មី​មិន​សូវ​អំណោយ​ផល​ដល់​ពួកគេ​ដែរ​ ដូចជា​ការ​រស់នៅ​ក្នុង​តំបន់​ក្រីក្រ​និង​មាន​អំពើ​ហិង្សា​ជាដើម៖

«ពលរដ្ឋ​កម្ពុជា​ចាស់ៗ​ជាច្រើន​ ដែលមក​ទីនេះ​ នៅ​មាន​ជំងឺ​ផ្លូវចិត្ត​ដែល​តែង​តែ​​មាន​បញ្ហា​សុខភាព​ខាង​រាងកាយ​​ផងដែរ។ ប៉ុន្តែ​សហគមន៍​ដែល​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​គឺ​ជា​ទីកន្លែង​ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ ​ដែល​តែង​តែ​មាន​អំពើ​ហិង្សា​នៅ​តាម​ដងផ្លូវ។​ មាន​បញ្ហា​ហិង្សា ​ហើយ​មិនសូវ​មាន​ឱកាស​ការងារ​ធ្វើ​ច្រើន​ទេ​នៅ​ក្នុង​សហគមន៍​ទាំង​នេះ​ ​ហើយ​យើង​ដឹង​ថា​ ​សាលារៀន​នៅ​ទីកន្លែង​នោះ ​ក៏​មិនល្អ​ដូច​សហគមន៍​ដទៃ​ដែរ​ ដូច្នេះ​ហើយ​កូនសិស្ស​​ដែល​ទៅ​សាលារៀន​នេះ​មិនមាន​ឱកាស​ការងារ​ច្រើន​ដូច​គេ​ឯង​ទេ។ ​ដូច្នេះ​ប្រព័ន្ធ​នេះ​បន្ត​រហូត​មក។ ​ក៏​មាន​បញ្ហា​ទាក់ទង​នឹង​ការទទួល​បាន​សេវា​ថែទាំ​សុខភាព​ផងដែរ​និង​លទ្ធភាព​ក្នុង​ការ​ទៅរក​ជួប​គ្រូ​ពេទ្យ​នៅ​ពេល​ដែល​ពួកគេ​មិន​សូវ​ស្រួលខ្លួន»។

ពលរដ្ឋ​ខ្មែរ​អាមេរិក​​ម្នាក់​ក្នុង​ក្រុង​ឡុងប៊ិច​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​សហគមន៍​​មួយ។ ពលរដ្ឋ​ខ្មែរ​អាមេរិក​ចាស់ៗ​​ជា​ច្រើន​ជា​អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម ហើយ​ជួប​​ប្រទះ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ។ (ម៉ែន​ គឹមសេង វីអូអេ​ ខ្មែរ)

ពលរដ្ឋ ខ្មែរ អាមេរិក ម្នាក់ ក្នុង ក្រុង ឡុងប៊ិច ចូល រួម នៅ ក្នុង ការ ប្រជុំ សហគមន៍ មួយ។ ពលរដ្ឋ ខ្មែរ អាមេរិក ចាស់ៗ ជា ច្រើន ជា អ្នក រស់ រាន ពី របប ខ្មែរ ក្រហម ហើយ ជួប ប្រទះ នឹង បញ្ហា សុខភាព ផ្លូវ ចិត្ត និង ផ្លូវ កាយ។ (ម៉ែន គឹមសេង វីអូអេ ខ្មែរ)

ទន្ទឹម​នឹង​កត្តា​សុខភាព​ផ្ទាល់​ខ្លួន ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​​​ក៏​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​រស់នៅ​ក្នុង​វប្បធម៌​និង​ប្រើ​ប្រាស់​ភាសា​ដែល​ខុស​គ្នា​រវាង​ពួកគេ​ផ្ទាល់​និង​កូន​ដែល​កើត​នៅ​លើ​ទឹក​ដី​ថ្មីនេះ។

លោកស្រី​ក្រាញ់ វាសនា ​រស់​នៅ​ក្នុង​ទីក្រុង​ឡុង​ប៊ិច​ បាន​បញ្ជាក់​ពី​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ឪពុក​ម្តាយ​ជាមួយ​នឹង​កូនៗ​ហើយ​​និយាយ​ភាសា​ខុសគ្នា។

«កូន​ក្មេងស្រុក​នេះ​គេ​ទៅ​សាលា​ច្រើន​ ដល់​គេ​និយាយ​តែ​អង់គ្លេស​ដល់​មក​វិញ ​ម្តាយ​ខ្លះ​អត់​ចេះ​អង់គ្លេស​ទេ។​ ដូច​ខ្ញុំ​ជាដើម​ អត់​ចេះ​អង់គ្លេស​​ច្រើន​ទេ។ ​សព្វថ្ងៃ​ ខ្ញុំ​បាន​ទៅ​រៀន​ខ្លះៗ​ទៅ​ អាច​និយាយ​ជាមួយ​ចៅ ​ជាមួយ​កូន…​ជាពិសេស​មិនមែន​តែ​រឿងហ្នឹង​ទេ​គឺ​រឿង​ច្រើន​ដែល​ទាក់​ទង​នឹង​ចាស់ៗ។​គាត់​តឹង​ដើមទ្រូង។ ​ក្មេងៗ​វា​ត្រូវ​និយាយ​អី​មក​យើង​ យើង​អត់​យល់​អី​ទាំង​អស់»។

លោក​ស្រី​ផ្តល់​បទពិសោធន៍​ផ្ទាល់​ខ្លួន​ថា​ ​ពីពេល​មុន​ គាត់​​​អត់​ដឹង​ថា ​អ្វី​ទៅ​ជា​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញា ​​ អ្វីទៅ​ជា​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ ​ហើយ​បើ​ទោះបី​ជា​ឥឡូវ​គាត់​ដឹង​ថា​ ​គេ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មានឆ្នាំ​ដើម្បី​សិក្សា​ឱ្យ​បាន​សញ្ញាប័ត្រ​ទាំង​នោះ​ ក៏​គាត់​នៅ​មិនដឹង​ថា​ តើ​វាមាន​តម្លៃ​ប៉ុណ្ណា​និង​រក​ការងារ​អ្វី​ធ្វើ​បាន​ដែរ។

លោកស្រី​បញ្ជាក់​ថា​ ជា​លទ្ធផល​​នាំ​ឱ្យ​លោក​ស្រី ​ក៏​ដូច​ជា​ឪពុក​ម្តាយ​ដទៃ​ទៀត​ពិបាក​ក្នុង​ការ​ជួយ​កូន​សិក្សា​បន្ថែម​ ឬ​តាមដាន​កិច្ច​ការ​សាលា​របស់​កូន។

«គឺ​កូន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ គ្នា​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង។​ ដូច​កាល​ពីដើម​កូន​នៅ​តូចៗ​ នៅ​ថ្នាក់​ទី​ពីរ​ឬ​ទីបី​អី​ យើង​អាច​ជួយ​វា​បាន។ ​ដល់​ពេល​វាឡើង​ថ្នាក់​ខ្ពស់​បន្តិច​ទៅ ​យើង​អត់​អាច​ជួយ​អី​វាបាន​ ហើយ​វា​ខឹង។​ វាថា​ សួរ​អី​ក៏​អត់​ដឹង។ ​អញ្ចឹង​វាត្រូវ​រក​គ្នា​ដើម្បី​ជួយ​វា»។

ការណ៍​ត្រូវ​ទៅ​សេព​គប់​មិត្តភក្តិ​ដើម្បី​រក​ជំនួយ​ក្នុង​ការ​សិក្សា​ ពេល​ខ្លះ​អាច​ប៉ះ​ជាមួយ​ក្រុម​ដែល​នាំ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​ ដូច​ជា​ចូល​ក្រុម​អ្នក​លេង​ជាដើម។

កូន​របស់​លោកស្រី​ ក្រាញ់ វាសនា ​រួច​ផុត​ពី​ការសេព​គប់​មិត្តភក្តិ​មិន​ល្អ​ ប៉ុន្តែ​​​ដោយសារ​​ពុំ​មាន​លទ្ធភាព​​និង​ចំណូល​ច្រើន​ ​កូន​របស់​លោកស្រី​ទាំង​ពីរ​នាក់​ពុំ​​បាន​ទៅ​សិក្សា​ខ្ពង់ខ្ពស់​ទេ​ ហើយ​ពួកគេ​ត្រូវ​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីកន្លែង​ផ្សេង។

មូលនិធិ​​ទាយជ្ជៈទាន​រដ្ឋ​កាលីហ្វ័រញ៉ា​កំពុង​ជួយ​ផ្តល់​មូលនិធិ​ដល់​សហគមន៍​ចំនួន​១៤​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ក្នុង​នោះ​មាន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុង​ប៊ិច។

លោក​ស្រី​ជេននី​បាន​បន្ថែម​ថា៖​ «អ្នក​ដឹង​ហើយ​ថា ​ទីណា​ដែល​អ្នក​រស់​នៅ​មាន​ឥទ្ធិពល​លើ​សុខភាព​របស់​អ្នក ​ហើយ​ប្រសិន​បើ​យើង​ចង់​ធ្វើ​ឱ្យ​សុខភាព​ប្រជាពលរដ្ឋ​ទីក្រុង​ឡុងប៊ិច​ប្រសើរ​ឡើង​ ជាពិសេស​ក្នុង​សហគមន៍​ខ្មែរ ​គឺ​យើង​ត្រូវ​នៅ​ទីនេះ​ឱ្យបាន​យូរ​ពេល​ ហើយ​យើង​ត្រូវ​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​មុខ​នឹង​សហគមន៍​នោះ»។

លោកស្រី​ សារ៉ា ប៉ុលលឹម​ នាយិកា​ប្រតិបត្តិ​អង្គការ​សហគមន៍​ខ្មែរ​យល់​ថា ​​ពលរដ្ឋ​ខ្មែរត្រូវ​តែ​​រួម​គំនិត​គ្នា​ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ។

«សង្គម​ខ្មែរ​យើង​នៅ​ស្រុក​អាមេរិក​ ឬក៏​នៅ​ស្រុក​ខ្មែរ​មាន​សេចក្តី​ជឿន​លឿន​គឺ​ការ​ឧបត្ថម្ភ​មិន​មែន​ត្រឹម​តែ​អ្នក​ឱ្យ​លុយ​ទេ​ យោបល់​យើង​បូក​ចូល​គ្នា ​គំនិត​បូក​ចូល​គ្នា​ ហើយ​យោបល់​ទាំង​អស់​គ្នា​យក​មក​ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្គម​ឬ​ក្នុង​ផ្ទះ​របស់​យើង​ជាមួយ​គ្នា»។

មូលនិធិ​ទាយជ្ជៈទាន​រដ្ឋ​កាលីហ្វ័រញ៉ា​នឹង​ផ្តោត​លើ​គម្រោង​មួយ​ចំនួន​ដែល​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​ខាង​ផ្នែក​សុខភាព​ ដែល​មាន​ដូចជា​ធ្វើ​ឱ្យ​បរិយាកាស​ល្អ ​ការ​ទទួល​ទាន​អាហារ​មាន​ជីវជាតិ​និង​ការ​រស់នៅ​ដែល​ប្រាស​ចាក​សកម្មភាព​ហិង្សា ​ព្រម​ទាំង​លើក​កម្ពស់​ការងារ​ជាដើម៕

បណ្តាញទាក់ទងគ្នា
សហគមន៍​ខ្មែរ​ក្រុង​ឡុងប៊ិច​ចាប់ផ្តើម​រៀន​សម្តែង​ពី​ក្តី​កង្វល់.

ខ្មែរ​នៅ​ឡុងប៊ិច​អបអរ​ឆ្នាំ​ថោះ​ដោយ​ការ​ដង្ហែរ​ក្បួន.

សមាជិក​សភា​អាមេរិកាំង​ខ្លះ​និយាយ​ថា​ទុក្ខ​លំបាកខ្មែរ​អាមេរិកាំង​នៅ​តាម​សហគមន៍​ត្រូវតែ​ដោះ​ស្រាយ.

ក្រុម​និស្សិត​ខ្មែរ-អាមេរិកាំង​សម្តែង​សិល្បៈ​ដើម្បី​រក្សា​វប្បធម៌.