បណ្ណសារ | ខែតុលា 28, 2011

​ទាហានជើងទឹក​អាមេរិក មាន​ដើមកំណើត​ខ្មែរ វិលត្រឡប់​មក​មាតុភូមិ​វិញ​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 28 តុលា 2011
CEN

កងទ័ពជើងទឹក​អាមេរិក ដែល​មាន​ដើមកំណើត​ខ្មែរ ក្នុង​កម្មវិធី​ហ្វឹកហ្វឺន និង​ការត្រៀម​ជាស្រេច សំរាប់​សហប្រតិបត្តិកា​រ​នៅលើ​ផ្ទៃ​ទឹក (CARAT) ប្រចាំ​ឆ្នាំ​លើក​ទី​២ នៅ​កម្ពុជា​។ កងទ័ពជើងទឹក​អាមេរិក ៣ នាក់ មាន​ដើមកំណើត​ខ្មែរ ក៏​បាន​ចូលរួម​ក្នុង​សមយុទ្ធ និង​បាន​វិល​មក​កាន់​មាតុប្រទេស ជា​លើកដំបូង​៕

កងទ័ពជើងទឹក អាមេរិក ដែល មាន ដើមកំណើត ខ្មែរ ក្នុង កម្មវិធី ហ្វឹកហ្វឺន និង ការត្រៀម ជាស្រេច សំរាប់ សហប្រតិបត្តិកា រ នៅលើ ផ្ទៃ ទឹក (CARAT) ប្រចាំ ឆ្នាំ លើក ទី ២ នៅ កម្ពុជា ។ កងទ័ពជើងទឹក អាមេរិក ៣ នាក់ មាន ដើមកំណើត ខ្មែរ ក៏ បាន ចូលរួម ក្នុង សមយុទ្ធ និង បាន វិល មក កាន់ មាតុប្រទេស ជា លើកដំបូង ៕

ភ្នំពេញ: ​នៅពេល​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក និង​កងទ័ពជើងទឹក​កម្ពុជា ចាប់ផ្តើម​លំ​ហាត់​សមយុទ្ធ ក្នុង​កម្មវិធី​ហ្វឹកហ្វឺន និង​ការត្រៀម​ជាស្រេច សំរាប់​សហប្រតិបត្តិកា​រ​នៅលើ​ផ្ទៃ​ទឹក (CARAT) ប្រចាំ​ឆ្នាំ​លើក​ទី​២ នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១១ មាន​ទាហាន​អាមេរិក ៣ នាក់ ប្រចាំ​នៅ​លើ​នាវា​អាមេរិក​ឈ្មោះ USS Kidd បាន​វិលត្រឡប់​ជា​លើកដំបូង មកកាន់​ទឹកដី​ដូនតា​របស់​គេ​វិញ​។ ទាហាន​អាមេរិក​ទាំង​៣​នោះ មាន​ដើមកំណើត​ខ្មែរ​។​

​ទាហាន​អាមេរិក ដើមកំណើត​ខ្មែរ​ទាំង​បី​នាក់​នោះ រួមមាន​៖ នាវិក​ថ្នាក់​លេខ​៣ ឈ្មោះ សាត ចាន់នី ដែល​ជា​អ្នកបច្ចេកទេស​ខាង​ប្រព័ន្ធ​ម៉ាស៊ីន​, នាវិក​ថ្នាក់​លេខ​២ ឈ្មោះ សោម សួត ដែល​ជា​ជំនួយការ​របស់​ព្រឹន្ទ​នា​វី​ឯក ទទួលបន្ទុក​ផ្នែក​ខ្សែកាប និង​យុថ្កា និង​នាវិក​ថ្នាក់​លេខ​២ ឈ្មោះ យួ​ស សុខ​ចំរើន ដែលជា​អ្នក​កាន់​ឃ្លាំង​។​

​តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​អាមេរិក ទាហានជើងទឹក​អាមេរិក ដើមកំណើត​ខ្មែរ​ទាំង​បី​នាក់ បានកើត ឬ​បាន​រស់ ធំ​ដឹងក្តី​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​គេ បាន​គេច​ចេញពី​ការគ្រប់គ្រង​របស់​ពួក​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​សង្គ្រាម​ស៊ីវិល​ជិត ២ ទសវត្សរ៍ បន្ទាប់ពី​របប​ខ្មែរក្រហម​។

​សេចក្តីប្រកាស បាន​លើកឡើង​ថា ចាន់នី បាន​ធំ​ដឹងក្តី​នៅ​ក្រុង Lowell រដ្ឋ Massachusetts ។ ចំណែក សួត បាន​ធំ​ដឹងក្តី​នៅ​ក្រុង Philadelphia រដ្ឋ Pennsylvania ។ រីឯ សុខ ចំរើន បាន​ធំ​ដឹងក្តី​នៅ​រដ្ឋ Texas ។ អ្នក​ទាំង​បី​នាក់ នៅ​ទីបំផុត បាន​ចូល​បំរើ ក្នុង​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ហើយ​មាន​ភ័ព្វសំណាង បានមក​មាតុភូមិ​របស់​គេ នៅពេល​នាវា USS Kidd ត្រូវបាន​ជ្រើសរើស អោយ​ចូលរួម​ក្នុង​សមយុទ្ធ CARAT នៅ​ប្រទេស​កម្ពុជា​។​

CARAT គឺជា​សមយុទ្ធ​ទ្វេភាគី ហើយ​ត្រូវបាន​ធ្វើ​ប្រចាំ​ឆ្នាំ​រវាង​កងទ័ព​ជើង​ ​ទឹក​សហរដ្ឋអាមេរិក និង​កងកំលាំង​ទ័ព​នៃ​ប្រទេស​បង់​ក្លា​ដេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី​ និង​ថៃ​៕

ទាហានជើងទឹក អាមេរិក ដើមកំណើត ខ្មែរ មិនអាចភ្លេច ភាពឈឺចាប់ ឆ្លងកាត់ សង្គ្រាម

Friday, 28 October 2011
ដោយ ៖ សុក្រ វិច្ឆិកា
DAP NEWS

ភ្នំពេញ ៖ បើទោះបីជា នាយទាហានជើង ទឹកអាមេរិក ដើមកំណើតខ្មែរ បីរូប បានដឹងក្ដី និងបានបន្ដ ការសិក្សា រហូតក្លាយខ្លួន ជាកងនាវិក សហរដ្ឋអាមេរិកក្ដី ក៏ខ្លួនមិនដែល បំភ្លេចពីទឹកដី ដើមកំណើត របស់ខ្លួន និងមិនអាច បំភ្លេចនូវ ភាពឈឺចាប់ ការ បែកបាក់បងប្អូន ក្រុមគ្រួសារ កាលពីសម័យ សង្គ្រាមទសវត្សរ៍ ទី៧០ នៅក្នុងទឹកដី នៃ ប្រទេសកម្ពុជា ដែលនៅពេលនេះ អ្នកទាំងបី បានវិលត្រឡប់ មកស្រុកកំណើត ជាលើកទីមួយ បន្ទាប់ពីឃ្លាតឆ្ងាយ ជិត៤០ឆ្នាំ មកនេះ ។

នាវិកថ្នាក់លេខ៣លោក សាត ចាន់នី ដែល ជាអ្នកបច្ចេកទេសខាងប្រព័ន្ធម៉ាស៊ីននាវិក ថ្នាក់លេខ២ លោកសោម សួត ដែលជាជំនួយ ការរបស់ព្រឹន្ទនាវីឯក ទទួលបន្ទុកផ្នែកខ្សែ កាប និងយុថ្កា និងនាវិកថ្នាក់លេខ ២ លោក យួស សុខចំរើន ដែលជាអ្នក កាន់ឃ្លាំងបានរស់ ធំដឹងក្ដីនៅសហរដ្ឋអាមេរិក បន្ទាប់ពីឪពុក-ម្ដាយរបស់គេបានគេចចេញពីការគ្រប់គ្រង របស់ពួកប្រល័យពូជសាសន៍ខ្មែរក្រហម ដែល បានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ ឆ្នាំ១៩៧៩ និងសង្គ្រាមស៊ីវិលជិត២ទសវត្សរ៍ បន្ទាប់ពី របបខ្មែរក្រហម។

សូមបញ្ជាក់ថា នាយទាហាន ជើងទឹក អាមេរិក ដើមកំណើត បីរូប បានកាន់ប្រទេស កម្ពុជាកាលពីថ្ងៃ ទី២០ ខែតុលា ខណៈដែលកង ទ័ពជើងទឹក សហរដ្ឋអាមេរិក និងកងទ័ពជើង ទឹកកម្ពុជាចាប់ផ្ដើម លំហាត់សមយុទ្ធ ក្នុងកម្ម វិធី ហ្វឹកហ្វឺន និងការត្រៀម ជាស្រេចសម្រាប់ សហប្រតិបត្ដិការ នៅលើផ្ទៃទឹក (CARAT) ប្រចាំឆ្នាំលើកទី២ នៅក្រុង ព្រះសីហនុ ។

លោក សាត ចាន់នី បានធំដឹងក្ដី នៅក្រុង Lowell រដ្ឋ Massachusetts ។ លោកបានធំដឹង ក្ដីនៅក្រុង Philadelphia រដ្ឋ Pennsylvania ចំណែក លោក សុខចំរើន បានធំដឹងក្ដី នៅរដ្ឋ Texas ។ អ្នកទាំងបីនាក់ នៅទីបំផុត បានចូល បំរើក្នុងកងទ័ព ជើងទឹក សហរដ្ឋអាមេរិក ហើយ មានភ័ព្វសណាង បានមកមាតុភូមិ របស់ពួកគេ នៅពេលនាវា USS Kidd គិដដ ត្រូវបានជ្រើសរើស ឱ្យចូលរួមក្នុង សមយុទ្ធ CARAT នៅប្រទេស កម្ពុជា ។

លោកសោម សួត បាននិយាយថា “នេះជា លើកទី ១ហើយ ដែលខ្ញុំបានវិល ត្រឡប់មក ប្រទេសកម្ពុជា” ។ លោកបានពន្យល់ ពីដំណើរ ដែលគ្រួសារ របស់លោកបាន ឆ្លងកាត់ព្រំដែនថៃ នៅឆ្នាំ១៩៧៩ ដើម្បីគេចចេញ ពីសង្គ្រាម ។ លោកបានបន្ថែម ថា “ គ្រួសាររបស់ខ្ញុំ នឹកស្រុក និងនឹកពីរបៀប រស់នៅរបស់គេ នៅមុនពេលសង្គ្រាម” ។

សម្រាប់លោក សាត ចាន់នី វិញ ដែល គ្រួសាររបស់លោក បានចាកចេញពី ប្រទេសកម្ពុជា ទៅរស់នៅក្នុង សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩០ នោះ ការវិលមកវិញនេះ គឺជាឱកាស បានជួបជាមួយ បងប្អូនជាច្រើន ជាលើកដំបូង ។ លោកបាន និយាយថា “ ឪពុក របស់ខ្ញុំធ្លាប់ និយាយប្រាប់ខ្ញុំ អំពីប្រទេសកម្ពុជា និងថា ខ្ញុំមានភ័ព្វសំណាង ដែលបានមក សហរដ្ឋអាមេរិក ពីព្រោះសង្គ្រាម គឺមិនអាច បំភ្លេចបានទេ ។ ខ្ញុំសប្បាយចិត្ដណាស់ ដោយដឹងថា យើងនឹងមក ប្រទេសកម្ពុជា ហើយខ្ញុំរំពឹងជួប ជាមួយ សមា ជិកគ្រួសារ របស់ខ្ញុំដែលខ្ញុំ មិនដែលបានជួប”។

លោកបាននិយាយ បន្ដថា “ខ្ញុំទប់ចិត្ដមិន បាន នៅពេលយើងឃើញគ្នា យើងទាំងអស់គ្នា ចាប់ផ្ដើមយំ ។ សមាជិកគ្រួសារ របស់ខ្ញុំសប្បាយ ចិត្ដណាស់ដែលបាន ឃើញខ្ញុំមកលេង ពួកគេ” ។

ចំពោះលោក សុខ ចំរើន លំហាត់សមយុទ្ធ នោះគឺជាឱកាសមួយ បានឡើងលើ នាវាល្បាត របស់កងទ័ព ជើងទឹកកម្ពុជា សម្រាប់សមយុទ្ធ របស់កងទ័ពជើងទឹក ទ្វេភាគីលើកដំបូង នៅ លើសមុទ្រ រវាងកងទ័ពជើងទឹ កកម្ពុជា និង កងទ័ពជើងទឹក អាមេរិក ក្នុង រយៈពេលជិត ៤០ ឆ្នាំមកនេះ។

សូមជម្រាបថា CARAT គឺជាសមយុទ្ធ ទ្វេភាគី ហើយត្រូវបានធ្វើប្រចាំឆ្នាំរវាងកង ទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងកម្លាំងទ័ពនៃប្រទេសបង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្ដូនេស៊ី ម៉ាឡេស៊ី ហ្វីលី ពីន សិង្ហបុរី និងថៃ ៕

កម្ពុជា​បណ្តុះបណ្តាល​ប៉ូលិស ២០០​នាក់ ដើម្បី​បញ្ជូន​ទៅ​តំបន់​គ្មាន​កងទ័ព នៅ​ព្រំដែន​ព្រះវិហារ

ដោយ លី ម៉េងហួរ
ថ្ងៃ សុក្រ 28 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ​​ ពី​ទីក្រុង​ភ្នំពេញ (02:25)

ប៉ូលិស​ក្រសួង​មហាផ្ទៃ ចំនួន ២០០ នាក់ នៅ​ថ្ងៃ​សុក្រ ទី​២៨​តុលា​នេះ បានបញ្ចប់​ការហ្វឹកហ្វឺន ដើម្បី​ត្រៀម​ខ្លួន ទៅ​បំពេញ​បេសកកម្ម​នៅ​តំបន់​គ្មាន​កងទ័ព តាម​ដីកា​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុងឡាអេ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ម្តុំ​ប្រាសាទព្រះវិហារ។ ការ​ដកកងទ័ព ចេញពី​តំបន់​ព្រំដែន​ជម្លោះ ដែល​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​ថា នឹង​សម្រេច នៅក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ កិច្ចប្រជុំ​នោះ បាន​លើក​ពេល ដោយ​គ្មាន​កំណត់ ព្រោះ​តែ​ប្រទេស​ថៃ សព្វថ្ងៃ ជួប​នឹង​វិបត្តិ​គ្រោះទឹកជំនន់។

ប៉ូលិស២០០ នាក់ ទទួល​សញ្ញាបត្រ​ក្រោយ​ទទួល​ការហ្វឹកហ្វឺន​រយៈពេល ១ ខែ ពី​ច្បាប់​អន្តរជាតិ​​ ទីតាំង​ភូមិសាស្ត្រ ផែនទី និង​ច្បាប់​ក្នុង​ស្រុក (©RFI/ លី ម៉េងហួរ)

ប៉ូលិស២០០ នាក់ ទទួល សញ្ញាបត្រ ក្រោយ ទទួល ការហ្វឹកហ្វឺន រយៈពេល ១ ខែ ពី ច្បាប់ អន្តរជាតិ ទីតាំង ភូមិសាស្ត្រ ផែនទី និង ច្បាប់ ក្នុង ស្រុក (©RFI/ លី ម៉េងហួរ)

ប៉ូលិស​ទាំង ២០០ នាក់ ដែល​មកពី​ខេត្ត​កណ្តាល តាកែវ ព្រៃវែង និង​ខេត្ត​កំពង់ចាម បាន​ទទួល​ការហ្វឹកហ្វឺន​រយៈពេល ១ ខែ ពី​ច្បាប់​អន្តរជាតិ ទីតាំង​ភូមិសាស្ត្រ ផែនទី និង​ច្បាប់​ក្នុងស្រុក​មួយ​ចំនួន។ វគ្គ​ហ្វឹកហ្វឺន​នោះ បាន​បិទ​បញ្ចប់ កាលពី​ព្រឹក​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០១១ នៅ​ទីចាត់ការ​តម្រួត​បទបញ្ជា របស់​ក្រសួង​មហាផ្ទៃ។

ប៉ូលិស​ទាំង ២០០ នាក់ ដែល​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន នៅថ្ងៃនេះ ជា​ក្រុមប៉ូលិស ដែល​ត្រូវ​ត្រៀម​ទៅ​បំពេញ​បេសកកម្ម ជំនួស​កងទ័ព នៅ​តំបន់​គ្មាន​កងទ័ព តាម​ការកំណត់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ។

តុលាការ​ឡាអេ បានសម្រេច កាលពី​ថ្ងៃ​ទី​១៨កក្កដា ឆ្នាំ​២០១១ តម្រូវ​អោយ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ដក​កងទ័ព ចេញពី​តំបន់​ជម្លោះ ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ តាម​ការកំណត់ កម្ពុជា និង​ថៃ ត្រូវដាក់​កងកម្លាំង​នគរបាល និង​កម្លាំង​ស៊ីវិល ឈរជើង ជំនួស​កងទ័ព នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​រង់ចាំ​តុលាការ​ឡាអេ បកស្រាយ​សាលដីកា ឆ្នាំ​១៩៦២ ស្តីពី ប្រាសាទ​ព្រះវិហារ តាម​ពាក្យបណ្តឹង​របស់​កម្ពុជា។

ការដកទ័ព​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ជម្លោះ ត្រូវបាន លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា គឺធ្វើឡើង នៅពេលដែល​មាន​វត្តមាន​របស់​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ការពារជាតិ និង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ព្រមព្រៀង​រួចហើយ​ថា កម្ពុជា និង​ថៃ គាំទ្រ​ជំហរ ឲ្យមាន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី មក​កាន់​តំបន់​ព្រំដែន គ្មាន​កងទ័ព ហើយ​ប្រទេស​ទាំង​ពីរ នឹង​ដំណើរការ​ដកទ័ព តាម​អ្វី​ដែល​តុលាការ​ឡាអេ​កំណត់។

របៀបវារៈ​នៃ​ការដកទ័ព នឹង​ត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ GBC រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ។ កិច្ចប្រជុំ​នោះ ត្រូវបាន​លោក ឈុំ សុជាតិ បញ្ជាក់ថា បាន​លើក​ពេល ដោយសារ​តែ​ថៃ កំពុង​មមាញឹក​រឿង​ទឹកជំនន់។ ប៉ុន្តែ​កម្ពុជា បាន​ត្រៀម​រួចរាល់​ទាំង​ឯកសារ ក៏ដូចជា ការដក​កងទ័ព។
តាម​លោក​ឧត្តមសេនីយ៍ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ អាច​ដឹកនាំ​កិច្ចប្រជុំ GBC នៅក្រោយ​គ្រោះទឹកជំនន់។ កម្ពុជា និង​ថៃ​ក៏​ត្រូវ​រាយការណ៍​នៅ​ខែ​វិច្ឆិកា ឬ​ខែ​ធ្នូ​ខាងមុខ ពី​រឿង​ដកទ័ព ទៅកាន់​តុលាការ​ឡាអេ៕

ប៉ូលិស ២០០ នាក់ បញ្ចប់​វគ្គ​ហ្វឹកហ្វឺន ដើម្បី​ត្រៀម​ទៅ​បំពេញ​បេសកកម្ម នៅ​តំបន់​គ្មាន​កងទ័ព តាម​ការសម្រេច​តុលាកា​រ​ក្រុងឡាអេ

ដោយ : រតនា
ថ្ងៃទី 28 តុលា 2011
CEN

ប៉ូលិសចំនួន ២០០ នាក់ បានបញ្ចប់ការបណ្តុះបណ្តាល ដើម្បីត្រៀមខ្លួន ចុះទៅបំពេញបេសកកម្ម នៅតំបន់គ្មានកងទ័ព តាមការកំណត់របស់តុលាការឡាអេ៕

ប៉ូលិសចំនួន ២០០ នាក់ បានបញ្ចប់ការបណ្តុះបណ្តាល ដើម្បីត្រៀមខ្លួន ចុះទៅបំពេញបេសកកម្ម នៅតំបន់គ្មានកងទ័ព តាមការកំណត់របស់តុលាការឡាអេ៕

ភ្នំពេញ: នៅ​ថ្ងៃ​ទី​២៨​តុលា ឆ្នាំ​២០១១ ប៉ូលិស​ក្រសួង​មហាផ្ទៃ ចំនួន ២០០ នាក់ បានបញ្ចប់​ការហ្វឹកហ្វឺន​ច្បាប់​អន្តរជាតិ និង​ច្បាប់​នានា ដើម្បី​ត្រៀម​ទៅ​បំពេញ​បេសកកម្ម​នៅ​តំបន់ គ្មាន​កងទ័ព តាម​ដីកា​សម្រេច​របស់​តុលាការ​ទី​ក្រុងឡាអេ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ម្តុំ​ប្រាសាទ​ព្រះវិហារ​។​

​មន្ត្រីនគរបាល​ទាំង​នោះ មកពី​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​កណ្តាល តាកែវ ព្រៃវែង និង​ខេត្ត​កំពង់ចាម​។ ប៉ូលិស​ទាំងនោះ ត្រូវបាន​ហ្វឹកហ្វឺន​ពី​ច្បាប់​អន្តរជាតិ និង​ទីតាំង​ភូមិសាស្ត្រ ផ្នែក​ផែនទី និង​ច្បាប់​ក្នុងស្រុក​មួយ​ចំនួន​។ វគ្គ​ហ្វឹកហ្វឺន​នោះ មាន​រយៈពេល ១​ខែ ដោយ​បាន​បិទ​បញ្ចប់ កាលពី​ព្រឹក​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០១១ នៅ​តម្រួត​បទបញ្ជា​ក្រសួងមហាផ្ទៃ​។

​ពិធី​បិទ​វគ្គ​នោះ បាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហូរ សុគន្ធ ប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​ព្រំដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​មន្ត្រីប៉ូលិស​បាន​អោយដឹង​ថា នគរបាល ដែល​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន ផ្នែក​ច្បាប់​អន្តរជាតិ ជំនាញ​ពាក់ព័ន្ធ និង​ច្បាប់​ជាច្រើន​នោះ គឺជា​វគ្គ​ទី​មួយ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ត្រៀម​ទៅ​បំពេញ​បេសកម្ម​នៅ​តំបន់ ដែល​គ្មាន​កងទ័ព តាម​ការកំណត់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ កាលពី​ថ្ងៃ​ទី​១៨​កក្កដា ឆ្នាំ​២០១១​។​

​ការសម្រេច​របស់​តុលាការ​ឡាអេ បាន​តម្រូវ​អោយ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ដក​កងទ័ព​ទាំងអស់ ចេញពី​តំបន់​ជម្លោះ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ តាម​ការកំណត់​នោះ ប្រទេស​កម្ពុជា និង​ថៃ ត្រូវដាក់​កងកម្លាំង​នគរបាល និង​ជន​ស៊ីវិល ចេញចូល និង​ឈរជើង​នៅ​តំបន់​នោះ ជំនួស​កងទ័ព ដើម្បី​រង់ចាំ​តុលាការ​ឡាអេ បកស្រាយ​សាលដីកា ឆ្នាំ​១៩៦២ ស្តីពី ប្រាសាទ​ព្រះវិហារ ស្របតាម​ពាក្យបណ្តឹង​របស់​កម្ពុជា​។​
​ ​
​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជាក់​អោយដឹង​តាម​ទូរស័ព្ទ​ថា កងកម្លាំង​នគរបាល​ខេត្ត​កណ្តាល​ចំនួន ៥០​នាក់ បាន​បញ្ជូន​ទៅ​ធ្វើការ​ហ្វឹកហ្វឺន​ផ្នែក ច្បាប់ និង​ជំនាញ​ច្បាប់​ស៊ីវិល​មួយចំនួនទៀត សម្រាប់​ការ​ទៅ​បំពេញ​បេសកកម្ម​ឈរជើង​នៅ​តំបន់​វាល​ឥ​ន្ទ្រី ដើម្បី​ជំនួប​តំបន់ ដែល​គ្មាន​កងទ័ព​តាម​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌ អន្តរជាតិ​ក្រុង​ឡាអេ ។
​ ​
​សូមបញ្ជាក់​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា គោរព និង​អនុវត្តន៍ តាម​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ​។ កម្ពុជា​នឹង​ដកទ័ព ព្រមទាំង​ដាក់​កម្លាំង​នគរបាល ទៅ​តំបន់​កាន់ ដែល​តុលាការ​កំនត់ថា ជា​តំបន់​គ្មាន​យោធា ដោយ​ដាក់​កម្លាំង​នគរបាល និង​មេព្រៃ ដើម្បី​ការពារ​អំពើចោរកម្ម ចោរ​លួច​កាប់​ឈើ និង​ប្រឆាំង​នឹង​ការរត់ពន្ធ ការជួញដូរ​គ្រឿងញៀន​នៅ​តំបន់​ព្រំដែន​នោះ​។ កម្លាំង​នគរបាល មាន​សិទ្ធិ​ប្រើប្រាស់​អាកា​។​
​ ​
​ក្រោយ​ទឹកជំនន់​ស្រក រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ នឹង​ជួបពិភាក្សា​ជាមួយគ្នា ដើម្បី​អនុវត្តន៍​ទៅ​តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ ពី​តំបន់​គ្មាន​កងទ័ព​។

​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ហើយ​ថា ការដក​កងទ័ព​កម្ពុ​ជា ចេញពី​តំបន់​គ្មាន​កងទ័ព ដែល​តុលាការអន្តរជាតិ​កំនត់ គឺ​ទាល់តែ​មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍ ឥណ្ឌូនេស៊ី​៕

រោងចក្រ M&V គ្រោង​បញ្ឈប់​កម្មករ​៣០០​នាក់​ទៀត​ក្រោយ​ពី​មាន​កូដកម្ម

សៅរ៍ 29 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

តាម​មន្រ្តី​សហជីព​បាន​ឲ្យ​ដឹង​ថា រោង​ចក្រ M&V ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ឆ្នាំង​គ្រោង​នឹង​បញ្ឈប់​កម្មករ​បន្ថែម​ទៀត​រហូត​ទៅ​ដល់​ជាង​៣រយ​នាក់​នៅ​បំណាច់​ខែ​តុលា​នេះ ខណៈ​ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​កំពុង​ដំណើរ​ការ​សំណុំ​រឿង​បញ្ឈប់​កម្មករ​ជាង​២០​នាក់​របស់​រោងចក្រ​កាល​ពី​ដើម​ខែ​នេះ​មិន​ទាន់​បញ្ចប់។

រោងចក្រ M&V ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង

រោងចក្រ M&V ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង

មន្រ្តី​សហជីព​ប្រចាំ​រោងចក្រ M&V បាន​និយាយ​ថា នៅ​រសៀល​ថ្ងៃទី២៨ តុលា ម្សិលមិញ​នេះ ថៅកែ​រោងចក្រ​M&V មាន​ទីតាំង​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ឈប់​កម្មករ​ចំនួន​៤០នាក់​ក្នុង​មួយ​អគារ បើ​សរុប​ទាំង​អស់​ក្នុង​រោង​ចក្រ​នេះ​មាន​កម្មករ​ជាង​៣០០នាក់​ត្រូវ​បាន​បញ្ឈប់។ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុម​កម្មករ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និយាយ​ថា ការ​បញ្ចប់​កម្មករ​របស់​រោងចក្រ​នេះ​គឺ​មិន​សម​ស្រប​តាម​នីតិវិធី​ច្បាប់​ឡើយ ព្រោះ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​កំពុង​ដំណើរ​ការ​ដោះ​ស្រាយ​ជម្លោះ​រវាង​កម្មករ និង​រោងចក្រ​នេះ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី៦ តុលា រហូត​ដល់​ថ្ងៃទី​១១ តុលា ឆ្នាំ​២០១១​កន្លង​ទៅ​នេះ កម្មករ​រោងចក្រ M&V ប្រមាណ​៥ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​កម្មករ​ចំនួន​២០​នាក់​ដែល​រោងចក្រ​បញ្ឈប់​បាន​ចូល​ធ្វើ​ការ​វិញ ព្រម​ទាំង​បញ្ឈប់​ការ​រើស​អើង​សហជីព​នៅ​ក្នុង​រោងចក្រ​នេះ។ នៅ​ថ្ងៃទី​១១ ខែ​តុលា ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដែល​ជា​ស្ថាប័ន​ដោះ​ស្រាយ​វិវាទ​ការងារ​បាន​ចេញ​លិខិត​បង្គាប់​មួយ ដោយ​ឲ្យ​កម្មករ​រោងចក្រ​នេះ​បញ្ឈប់​កូដកម្ម និង​ចូល​ធ្វើ​ការ​វិញ ដើម្បី​រង់ចាំ​ការ​ដោះ​ស្រាយ ដែល​រហូត​មក​ដល់​ពេល​នេះ ការ​ដោះស្រាយ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ៕

ថៅកែរោងចក្រ MV បញ្ឈប់កម្មករ ទៀតហើយ

Friday, 28 October 2011
ដោយ៖ អេង គឹមជាង
DAP NEWS

កំពង់ឆ្នាំង៖ បន្ទាប់ពី បញ្ឈប់កម្មករ នាពេល កន្លងមកនោះ នៅរសៀលថ្ងៃ ទី២៨ ខែតុលា រោងចក្រ MV បានបញ្ឈប់ កម្មករជាង ៣០០នាក់ បន្តទៀត ដែលធ្វើឲ្យ ក្រុមកម្មករ មានការព្រួយបារម្ភ យ៉ាងខ្លាំង នៅពេល បាត់បង់ការងារ ។

កញ្ញា ឡុង ស្រីណែត កម្មការិនីរោងចក្រ MV បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១ ថៅកែក្រុមហ៊ុនបាន បញ្ឈប់កម្មករ នៅអាគារ ដែលខ្លួន ធ្វើការចំនួន ៥០នាក់ ដោយកម្មករទាំងនោះ ចប់កិច្ច សន្យា ជាមួយក្រុមហ៊ុន ដែលបង្កឲ្យកម្មករ មានការភ័យខ្លាច ដោយសារបាត់បង់ ការងារ ។

ចំពោះកញ្ញាផ្ទាល់ ក៏មានការ ព្រួយបាម្ភ ដោយខ្លាច ក្រុមហ៊ុន បញ្ឈប់ការងារ ពីព្រោះកន្លងមក ក្រុមហ៊ុន បានបញ្ឈប់ ជាបន្តបន្ទាប់ ដោយយកលេសថា កម្មករទាំងអស់ នោះចប់កិច្ចសន្យា ជាមួយក្រុមហ៊ុន ។

កម្មការិនីរូបនេះ បញ្ជាក់ថា «ខ្ញុំអាណិតកម្មករ ដែលគេជម្រុះ គ្រប់គ្នាចេញ តែមិនដឹងជា ធ្វើយ៉ាងម៉េច ព្រោះតាំងពីមាន កូដកម្មនឹងមក គេចាប់ផ្តើមធ្វើ អញ្ចឹងរហូត ហើយម្យ៉ាងទៀត ក្រុមហ៊ុនមិនអើពើ ជាមួយកម្មករទេ» ។

កញ្ញា អ៊ុំ លីនណា មន្រ្តីសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា បាននិយាយថា ថៅកែក្រុមហ៊ុន បានបញ្ឈប់កម្មករ ក្នុងមួយអាគារ ចំនួន៤០នាក់ ក្នុងចំណោម អាគារទាំងអស់​ ៨អាគារ នៅក្នុងរោងចក្រ ដែលសរុបទាំងអស់ ជាង ៣០០នាក់ នៅ រសៀលថ្ងៃទី២៨ ខែតុលានេះ ។

កញ្ញាបញ្ជាក់ថា «ខាងខ្ញុំឥឡូវនេះ កំពុងតាមដាន អង្កេត ជាបន្តបន្ទាប់ទៀត ដើម្បីចង់ដឹងថា តើរោងចក្រនេះ បញ្ឈប់កម្មករ ចង់យ៉ាងម៉េច គាត់បញ្ឈប់កម្មករចាស់ យកម្មករថ្មី មកធ្វើការជំនួស»។

ប្រធានសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា លោក ជា មុន្នី មានប្រសាសន៍ថា ខាងក្រុមហ៊ុន បញ្ឈប់កម្មករ ច្រើនដោយមិនសមស្រប ទៅតាមនីតិវិធីច្បាប់ «យើងអាចបញ្ឈប់បាន ប៉ុន្តែគ្រាន់ថា នៅពេលនេះ យើងមិនអាច បញ្ឈប់បានទេ ព្រោះដំណើរការ ក្រុមប្រឹក្សា អាជ្ញាកណ្តាល កំពុងដំណើរ ការដល់ពេល បញ្ឈប់អញ្ចឹង ទៅវាខុសទាំងស្រុង យើងចង់បង្ហាញថា ក្រុមហ៊ុនតែងតែ ខុសរហូតអត់មាន អ្នកណាដាក់ទណ្ឌកម្ម ហើយខ្ញុំនឹងប្រមូល ព័ត៌មាន នេះបញ្ជូនទៅ ក្រុមប្រឹក្សា​អាជ្ញា កណ្តាល បន្ថែមទៀត» ។

ប៉ុន្តែរដ្ឋបាលរោងចក្រ MV លោក យ៉ិន ណាក់ ធ្លាប់បានឲ្យដឹងថា ក្រុមហ៊ុនមិនបាន បញ្ឈប់កម្មករ ពីការងារទេ ដោយសារតែ ពួកគាត់ចប់ កិច្ចសន្យា ជាមួយក្រុមហ៊ុន ហើយដោយមិនអាច​ បន្តកិច្ចសន្យាទៀត ព្រោះនៅក្នុងរោងចក្រ ពុំមានការងារ ឲ្យពួក កម្មករធ្វើបន្ត ។ នៅពេលណា ក្រុមហ៊ុនមាន ការងារធ្វើវិញ ក្រុមហ៊ុននឹងចុះ កិច្ចសន្យាថ្មី ជាមួយកម្មករ បន្តទៀត ។

លោកបន្ថែមថា «កាលណាដល់កិច្ច សន្យាយើង អត់មានការងារធ្វើ យើងអត់បន្ត មានផ្នែកមួយ ចំនួនយើងបន្ត ផ្នែកខ្លះគឺយើងអត់បន្ត ដោយសារតម្រូវ ការការងាររបស់ ខាងក្រុមហ៊ុន វាអត់មាន»។

សូមបញ្ជាក់ថា កម្មករកម្មការិនី អឹមវ៉េ ជាង ៥០០០នាក់ បានធ្វើកូដកម្ម តាំងពីថ្ងៃទី៦ ខែតុលា ដល់ថ្ងៃទី១១ តុលា ២០១១ ក្រុមប្រឹក្សាអាជ្ញា កណ្តាល បានចេញលិខិត បង្គាប់ឲ្យកម្មករ កម្មករិនី ទាំងចូលបំរើ ការងារជាធម្មតាវិញ ប៉ុន្តែត្រូវបានភាគី ក្រុមមិន អនុញ្ញាតឲ្យ ធ្វើការទេ ៕

ការប្រណាំង​កង់​ជើងឯក​ជាតិ​ឆ្នាំ​២០១១ ចាប់ផ្ដើម​ហើយ​

ដោយ : រស្មី
ថ្ងៃទី 28 តុលា 2011
CEN

ទិដ្ឋភាពមុនបេលចេញដំណើរ

ទិដ្ឋភាពមុនបេលចេញដំណើរ

ភ្នំពេញ: ការប្រណាំង​កង់​គួ​ក និង ​កង់​ដៃត្រង់​ជើងឯក​ជាតិ​ឆ្នាំ​២០១១​បានចាប់ផ្ដើម​ហើយដោយ​ប្រកួត​លើផ្លូវ​ជាតិ​លេខ ៤ នា​ខេត្ត​ព្រះ​ សីហនុ ។​

​ ​សម្រាប់​ថ្ងៃទី ២៨ តុលា​គឺ​ប្រកួត​កង់​គួ​ក ដែលមាន​ម​កីឡាករ​ចូលរួម​ប្រកួត​ចំនួន ៣៧ នាក់​(៣៧​កង់​) ។ លោក ​បឹង គឹម​តោ​ អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង កីឡា​បាន​រាយការណ៍​ពី​ខេត្ត​ព្រះ​សីហ​នុម​កថា​សម្រាប់​ការប្រកួត​កង់​គួ​ក​ដែលមាន​ចម្ងាយ ១២០ គីឡូម៉ែត្រ​នេះ​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​កីឡាករ អេង លីន សមាគម​ក្រសួងមហាផ្ទៃ ជិះ​ក្នុង​ថេរវេលា ៣​ម៉ោង ២០​នាទី​៤៧ វិនាទី​៩៨ ។ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ​កីឡាករ​ស្រី បញ្ញា សមាគម​ក្រសួងមហាផ្ទៃ ជិះ​ក្នុង​ថេរវេលា ៣​ម៉ោង ២០​នាទី ៥៩ វិនាទី ។​

​ ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​កីឡាករ សុខ​ជា គ្រី​ត្រា សមាគម​ក្រសួងមហាផ្ទៃ ថេរវេលា ៣ ម៉ោង​២០​នាទី ៥៩​វិនាទី​៤១ និង​ចំណាត់ថ្នាក់​លេខ ៥ បាន​ទៅ​កីឡាករ​សុ​ភី សុខសាន្ត សមាគម​ក្រសួងមហាផ្ទៃ​ដែរ​ដែលជិះ​ក្នុង​ថេរវេលា ៣ ម៉ោង​២០​នាទី​៥៩​វា​នាទី​ ៧៩ ។​

ក្រុមហ៊ុន​អាកាសចរណ៍​បង្កើន​ជើងហោះហើរ​ដើម្បី​ទទួល​អ្នកទេសចរ

ដោយ លាង ដឺលុច
ថ្ងៃ សុក្រ 28 តុលា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ ​លាង ដឺលុច​ ពី​ទីក្រុង​ភ្នំពេញ (01:19)

ក្រុមហ៊ុន​អាកាសចរណ៍ នៅកម្ពុជានឹង បង្កើន​ចំនួនជើង​ហោះហើរ ព្រម​ទាំងផ្លាស់ប្តូរ​យន្តហោះ​ពី​ទំហំ​មធ្យម ទៅទំហំធំ ដើម្បី​ត្រៀម​ទទួល​ចំនួនភ្ញៀវ​ទេសចរ នៅក្នុង​រដូវទេសចរ​កើនឡើង​ខាង​មុខនេះ។ សេចក្តី​ប្រកាសនេះ​ត្រូវបាន​ធ្វើឡើង​ដោយក្រុមហ៊ុន​សម្បទានព្រលាន​យន្តហោះ នៅព្រឹក​ថ្ងៃទី២៨ តុលា​នេះ។

ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​សម្ពោធ​ជើង​ហោះហើរ​លើកទីមួយ​ពី​ប៉ារីស​មក​កម្ពុជា (©RFI/ បណ្ណាសារ)

ក្រុមហ៊ុន អាកាសចរណ៍ បារាំង សម្ពោធ ជើង ហោះហើរ លើកទីមួយ ពី ប៉ារីស មក កម្ពុជា (©RFI/ បណ្ណាសារ)

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​២៣​ក្រុមហ៊ុន​នឹង​បង្កើន​ជើងហោះហើរ ព្រម​ទាំង​ផ្លាស់ប្តូរ​ទំហំ​យន្តហោះ​ពី​មធ្យម​ទៅ​ធំ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ ក្នុង​ពេល​ខាង​មុខ នៅ​កម្ពុជា។ សេចក្តីប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្នីសិទ​កាសែត​មួយ នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ។

ការ​បង្កើន​ចំនួន​ជើងហោះហើរ និង​ផ្លាស់ប្តូរ​ការប្រើប្រាស់​ទំហំ​យន្តហោះ ត្រូវ​បាន​គេ​ពន្យល់​ភ្ជាប់​ទៅ​នឹង​មូលហេតុ​នៃ​ការកើនឡើង​នៃ​ភ្ញៀវ​ទេសចរ។ ភ្ញៀវ​ទេសចរ​ដែល​នឹង​កើន​ដល់​២​លាន​នាក់ នៅក្នុង​រដូវរំហើយ​ខាង​មុខ​នេះ។ រដូវ​រំហើយ​នៅ​កម្ពុជា គឺ​រដូវ​នៃ​ការកើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​រយៈពេល​ពី​ថ្ងៃ​ទី​៣០​តុលា ដល់​ចុង​ខែ​មីនា​ឆ្នាំ​ថ្មី។

សព្វថ្ងៃ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ ហ្រ្វង់ បាន​ប្រើប្រាស់​យន្តហោះ​ប្រភេទ ធុនធ្ងន់​បូអ៊ីង​៧៧៧​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​៣០៩នាក់ និង​ក្រុមហ៊ុន​អាកាសចរណ៍ កូរ៉េKorean Air បាន ប្រើប្រាស់ យន្តហោះ Airbus A ៣៣០​ដែល​អាច​ផ្ទុកអ្នកដំណើរ​បាន​២៨០​នាក់។ ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត​ក៍​បាន​បង្កើន​ចំនួន​ហោះហើរ​ ​ចំនួន​ពី​២​ទៅ​៥​លើក​ ក្នុង​១​សប្តាហ៍។

ក្រុមហ៊ុន​អាកាសចរ​ជាតិ​កម្ពុជា​អង្គរអ៊ែរ​ក៍​នឹង​បើក​ការហោះហើរ​ជា​លើក​ដំបូង ចំនួន​៣​លើក​ក្នុង​១​សប្តាហ៍​ពី​ខេត្តព្រះសីហនុ​ទៅកាន់​ខេត្តសៀមរាប ​ចាប់​ពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ខាងមុខ​នេះ​ទៅ។

ក្រុម​អ្នក​ជំនាញ​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ដើរ​តួនាទី​នាំ​មុខ​ក្នុង​តុលាការ​ខ្មែរ​ក្រហម

ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2011
ដោយ ម៉ែន គឹមសេង
វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

ស្តាប់ព័ត៌មាន៖ រាយការណ៍​ដោយ​ ម៉ែន គីមសេង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១
MP3 | Windows Media

មាន​សម្ពាធ​កាន់​តែ​ច្រើន​ឡើងៗ​​​ទាមទារ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​ពី​តួនាទី​នាំ​មុខ​ ព្រមទាំង​​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឱ្យ​តុលាការ​ខ្មែរ​ក្រហម​ដំណើរ​ការ​ទៅ​មុខ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ផ្សេងៗ។

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ត្រៀម​រៀបចំ​កាត់​ក្តី​សំណុំ​រឿង​លេខ​០០២​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ក្នុង​សំណុំ​រឿង​លេខ​០០៣​និង​០០៤។ (រូបថត៖ AP)

សាលាក្តី ខ្មែរ ក្រហម កំពុង ត្រៀម រៀបចំ កាត់ ក្តី សំណុំ រឿង លេខ ០០២ នៅ ខែ ក្រោយ ប៉ុន្តែ នៅ មាន ការ ប្រទាំង ប្រទើស គ្នា ក្នុង សំណុំ រឿង លេខ ០០៣ និង ០០៤។ (រូបថត៖ AP)

ការ​ស្នើ​​នេះ​កើត​ឡើង​ក្រោយ​ពី​មាន​ការ​លាលែង​ជាបន្ត​បន្ទាប់​របស់​មន្ត្រី​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ ជាពិសេស​នៅ​ពេល​ចុង​ក្រោយ​នេះ​គឺ​លោក​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ Siegfried Blunk​ ដែល​បាន​ប្រកាស​ជា​សាធារណៈ​​ពី​​ការ​លូកដៃ​របស់​រដ្ឋាភិបាល​កម្ពុជា​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ ​តាម​រយៈ​ការថ្លែង​ជា​សាធារណៈ​និង​តាម​បណ្តាញ​សារព័ត៌មាន​ ដែល​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​រារាំង​មិន​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើស​ពី​ជនជាប់​ចោទ​នា​ពេល​បច្ចុប្បន្ន​ក្នុង​សំណុំ​រឿង​លេខ​០០១​និង​០០២។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​។ (Courtesy of Lao Monghay)

លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នក វិភាគ ឯករាជ្យ ។ (Courtesy of Lao Monghay)

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ បាន​ស្នើ​ឡើងថា​ ​អង្គការ​សហ​ប្រជាជាតិ​គួរតែ​ប្រកាន់​យក​វិធានការ​ក្តៅ​ ដោយ​ពង្រឹង​តាម​អ្វី ​ដែល​ភាគី​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​នៅ​ពេល​រៀបចំ​បង្កើត​សាលាក្តី​ខ្មែរក្រហម​នោះ​ គឺ​ការ​ទុក​ឱ្យ​តុលាការ​បំពេញ​ការងារ​ប្រកប​ដោយ​ឯករាជ្យ​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ជួយ​សម្រួល​ឱ្យ​ដំណើរ​ការ​​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការ​រំខាន។

«អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ម៉ឺងម៉ាត់​ឡើង ​ដើម្បី​ឱ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​ជាមួយ​គ្នា។​ បើនិយាយ​ភាសា​ក្មេង​និង​ចាស់​គឺ​ថា​ បើ​លូក​ដៃ​ចូល​មក​គឺ​ទះដៃ»។

លោក​ ឡៅ​ ម៉ុង​ហៃ ​បាន​ពន្យល់​ថា​ កន្លង​មក​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​តាម​របៀប​ការទូត​​ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​បើ​តាម​លោក​យល់​ សម្រាប់​ការងារ​តុលាការ​អង្គការ​សហ​ប្រជាជាតិ​មិនគួរ​ប្រើ​ភាសា​ការ​ទូត​ខ្លាំង​ពេក​ទេ។

លោក Siegfried Blunk ដែល​បាន​លាលែង​ពី​តំណែង​ជា​ចៅក្រម​​ស៊ើបអង្កេត​អន្តរជាតិនៃសាលាក្តី​ខ្មែរក្រហម​កាលពី​ពេល​ថ្មីៗនេះ។ (REUTERS)

លោក Siegfried Blunk ដែល បាន លាលែង ពី តំណែង ជា ចៅក្រម ស៊ើបអង្កេត អន្តរជាតិនៃសាលាក្តី ខ្មែរក្រហម កាលពី ពេល ថ្មីៗនេះ។ (REUTERS)

ការ​លាលែង​ពី​តំណែង​របស់​ចៅក្រម​ Blunk ​បាន​នាំ​ឱ្យ​អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ច្បាប់​គឺ​លោក​ស្រី​Patricia O’brien ​ចុះ​ទៅ​​ប្រទេស​កម្ពុជា ​ដោយ​ផ្ទាល់​ដើម្បី​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ស្នើ​សុំ​កុំ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​ណា​បន្ត​ទៀត​ដែល​គេ​អាច​យល់​ថា​ រារាំង​ដល់​ឯករាជ្យ​​ភាព​របស់​តុលាការ។ ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដោយ​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ផង​ ធ្លាប់​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​សម្តែង​ការ​ជំទាស់​ទៅ​នឹង​ការ​ស៊ើប​អង្កេត​លើស​ពី​សំណុំ​រឿង​ចំនួន​ពីរ​នា​ពេល​បច្ចុប្បន្ន​ជាពិសេស​ទាក់​ទង​នឹង​ករណី​លេខ​០០៣​និង​០០៤​ដែល​មាន​ជន​សង្ស័យ​ប្រាំនាក់​បន្ថែម​ទៀត។

លោ ក​ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (AP)

លោក ឆាំង យុ នាយក មជ្ឈមណ្ឌល ឯកសារ កម្ពុជា។ (AP)

លោក​ ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បញ្ជាក់ថា​ មាន​បញ្ហា​លើស​ពី​ការ​លូក​ដៃ​ពី​រដ្ឋាភិបាល ​ហើយ​បាន​ស្នើ​សុំ​ឱ្យ​​អង្គការ​សហ​ប្រជាជាតិ​​បើក​​ការ​ស៊ើប​អង្កេត​មួយ​ទៅលើ​ការិយាល័យ​​របស់​សហ​ចៅក្រម​​ស៊ើប​អង្កេត​ទាំង​ស្រុង​តែ​ម្តង​​ដើម្បី​ពង្រឹង​ភាព​ដឹកនាំ​របស់​អង្គការ​សហ​ប្រជាជាតិ។​ លោក​យល់​ថា​ការ​ដែល​បន្ទោស​​ ឬ​ដាក់​បន្ទុក​ទៅលើ​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​នេះ​ជា​ការ​ងាក​ចេញ​អំពី​ការណ៍​ពិត​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត។

«ការណ៍​ពិត​គឺ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការិយាល័យ​នេះ ​ដែល​វាប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​នឹង​ដំណើរការ​សវនាការ​ ក៏​ដូច​ជា​លទ្ធផល​​របស់​តុលាការ​នេះ​ដែរ។​ ការ​ដែល​អ.ស.ប​ចុះ​ទៅ​ហ្នឹង​គឺ​ថា ​បង្ហាញ​អំពី​ភាព​វិជ្ជ​មាន​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គឺ​ការ​ចុះ ទៅ​ ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​គឺ​វា​ធ្វើ​ឱ្យ​សាធារណជន​ងាក​ចេញ​ពី​បញ្ហា​ដែល​កំពុង​តែ​ប្រឈម​ ហើយ​ការធ្វើ​បែប​នេះ​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ការ​ផ្តល់​នូវ​ភាព​ដឹកនាំ​មួយ​ដើម្បី​ឱ្យ​តុលាការ​នេះ​ធានា​បាន​នូវ​ស្តង់​ដារ​អន្តរជាតិ​មួយ»។

យោង​តាម​សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា​ ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​មាន​ទាក់​ទង​នឹង​ការ​ចុះ​កាល​បរិច្ឆេទ​បន្លំ​ គឺ​ចុះ​ថយ​ក្រោយ​វិញ ​ខុស​ពី​កាល​បរិច្ឆេទ​ពិត ​និង​ខកខាន​មិន​បាន​ជូន​ដំណឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​មេធាវី​ការពារ​ក្តី​ ប៉ុន្តែ​ការលើក​ឡើង​នេះ​ត្រូវ​បាន​ការិយាល័យ​នេះ​បដិសេធ​ភ្លាមៗ​ដែរ។

លោក ​ឡុង បញ្ញាវុធ​ មន្រ្តី​សម្រប​សម្រួ​ល​គម្រោង​គំនិត​ផ្តួចផ្តើម​សង្គម​យុត្តិធម៌​​បើក​ចំហ​ បាន​បញ្ជាក់ថា​ អង្គការ​សហ​ប្រជាជាតិ​ពុំ​បាន​ធ្វើ​កិច្ចការ​ឱ្យ​បាន​ហ្មត់ចត់​​ហើយ​ហាក់​ដូច​ជា​គេច​ចេញ​ពី​បញ្ហា​ធំៗ​ដែល​សាលា​ក្តី​ប្រឈម​កន្លង​មក ​ដើម្បី​«ធានា​ថា​ តុលាការ​នេះ​ធ្វើ​តាម​ស្តង់ដារ​អន្តរជាតិ»។

លោក​ ឡុង បញ្ញាវុធ ​បាន​លើក​​​ឧទាហរណ៍​ពី​ការ​ខក​ខាន​នោះ ​មាន​ដូច​ជា​ ​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​កន្លង​មក​ដែល​មិន​មាន​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​ ត្រឹមត្រូវ​ ការ​យឺតយ៉ាវ​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ក្នុង​​ការ​ទទួល​ស្គាល់​តាំង​ពី​ដំបូង​ទី​ថា​មាន​ការ​ចូល​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ ឬ​ក៏​នៅ​ពេល​ដែល​ចៅ​ក្រម​តវ៉ា​ថា​​ ពួក​គេ​​មិន​អាច​បំពេញ​មុខ​ងារ​តាម​ការ​កំណត់​បាន​ តែ​ត្រូវ​អង្គការ​សហ​ប្រជាជាតិ​យល់​ថា​ ដោយ​សារ​តែ​សមត្ថភាព​របស់​បុគ្គល​នោះ​ជាដើម។

«បញ្ហា​នេះ​យើង​អាច​បង្ហា​ញ​ឱ្យ​ឃើញ​ថា​ ខាង​អង្គការ​សហ​ប្រជាជាតិ​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ស៊ី​ជម្រៅ​ ទាក់​ទង​នឹង​ដំណើរការ​របស់​សាលាក្តី​ខ្មែរ​ក្រហម ​ហើយ​ហាក់​ដូច​ជា​បង្ហាញ​ឱ្យ​ឃើញ​ថា ​គាត់​យក​អ្វី​ដែល​ជោគ​ជ័យ​អ្វី​ដែល​បរាជ័យ​ ឬ​ក៏​មិន​ដំណើរ​ការ​បាន​ល្អ​គាត់​ថា ​នេះ​ជាបញ្ហា​របស់​កម្ពុជា​ដែល​ខុស​អំពី​ភាគី​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​គួរ​ជា​ភាគី​ស្មើ​គ្នា ​និង​ទទួល​ខុស​ត្រូវ​រួម​គ្នា​ចំពោះ​ជោគជ័យ​និង​បរាជ័យ​របស់​សាលាក្តីខ្មែរ​ក្រហម»។

លោក​ ឡុង​ បញ្ហា​វុធ​ យល់​ថា​ ការ​រក​មនុស្ស​ថ្មី​មក​ជំនួស​អ្នក​ដែល​លាលែង​ពី​តំណែង​ និង​ការ​គ្រាន់​តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា​ មាន​ការលូក​ដៃ​ចូល​កិច្ចការ​តុលាការ​គឺ​មិន​មែន​ជា​ដំណោះស្រាយ​ពិត​ប្រាកដ​ទេ។

លោក​ ហ្វាហាន ហាក់ ​(Fahan Haq)​ អ្នក​នាំ​ពាក្យ​​​អង្គការ​​សហ​ប្រជាជាតិ​​បាន​​បញ្ជាក់​ថា​ រហូត​មកដល់​ពេល​នេះ​គឺ​អង្គការ​​សហ​ប្រជាជាតិ​​ស្នើ​សុំ​កុំ​ឱ្យ​មាន​ការ​ចូល​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​របស់​តុលាការជាមុនសិន​ មុន​នឹង​​ស្វែង​រក​វិធី​ដោះ​ស្រាយ​ថា តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត។

«ដូច​លោក​ដឹងហើយ​ថា​ លោកស្រី​ O’brien​ បាន​ទៅ​ទស្សនកិច្ច​ ក្រោយ​ពី​លោក​ចៅក្រម​ Blunk ​បាន​លាសុំ​ឈប់​ពីការងារ​ ហើយ​លោកស្រី​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​អំពី​ការវិវត្ត​ថ្មីៗ​នេះ​នៅ​ឯ​សាលាក្តី​ ហើយ​ចំណុច​សំខាន់​នោះ​គឺ​ថា ​អង្គការ​សហ​ប្រជាជាតិ​បន្ត​អំពាវ​ឱ្យ​គ្រប់ៗ​គ្នា​គោរព​​ និង​គាំ​ទ្រ​បូរណភាព ​និង​ឯករាជ្យភាព​របស់​តុលាការ​ និង​គាំទ្រ​ដំណើរ​ការ​តាម​នីតិវិធី​។ ដូច្នេះ​នោះ​គឺ​ជា​អ្វី ដែល​ជា​គោល​បំណង​របស់​គាត់»។

ក្រុម​អ្នក​ជំនាញ​យល់​ថា​ កិច្ច​សហប្រតិបត្តិ​ការល្អ​​រវាង​អង្គការ​សហ​ប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​អាច​ជា​សក្ខីកម្ម​ដ៏​ល្អ​មួយ​ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ច្រើន​​ ជាពិសេស​ក្នុង​ខណៈ​ពេល​បច្ចុប្បន្ន​ ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ស្វះ​ស្វែង​រក​ការគាំទ្រ​ដើម្បី​បាន​ទទួល​អាសនៈ​​ជាសមាជិក​មិន​អចិន្ត្រៃយ៍​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​​ យល់​ថា​​​ វាជា​ឱកាស​មួយ​ដែរ​ដែល​អង្គការ​សហ​ប្រជាជាតិ​អាច​នឹង​ប្រើ​ ដើម្បី​ធ្វើ​ជា​ហេតុផល​ក្នុង​ការ​សម្រប​សម្រួល​ ឬ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឱ្យ​គោរព​ឯករាជ្យ​ភាព​របស់​តុលាការ​ខ្មែរ​ក្រហម ​ព្រោះ​វា​​ទាក់​ទង​​នឹង​​កិត្តិនាម​​របស់​អង្គការ​សហ​ប្រជាជាតិ​ដែរ។

«វាអាច​ប៉ះពាល់​ទៅដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ ​ឬក៏​ការងារ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ​ប្រសិន​​បើ​​មាន​សមាជិក​មួយ​សូម្បី​តែ​ជា​សមាជិក​មិនមែន​អចិន្ត្រៃយ៍​ដែល​មិន​គោរព​កិច្ច​ព្រម​ព្រៀង​រវាង​អង្គការ​សហ​ប្រជាជាតិ​និង​ខ្លួន។ ​នេះ​យើង​ត្រូវ​គិត​ពិចារណាដែរ ​ហើយ​ខ្ញុំ​ថា​ គួរ​តែ​ប្រទេស​ទាំង​ឡាយ​ឯទៀត​ ដែល​​គាំទ្រ​ឬ​មិន​គាំទ្រ ត្រូវ​ពិនិត្យ​មើល​ផង​ថា​ ប្រសិន​បើ​ជាប្រទេស​មួយ​ និយាយ​ទូទៅ​ទេ​ មិន​គោរព​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ ហើយ​ឱ្យ​ចូល​ជា​សមាជិក​ក្រុម​ប្រឹក្សា​មួយ​ដែល​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដែល​ប៉ះពាល់​ទៅដល់​អាយុ​ជីវិត​ប្រទេស​នានា​ឬ​ក៏​ប្រជាជាតិ​នានា​នោះ»។

ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ស្វះស្វែង​រក​អាសនៈ​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ពីរឆ្នាំ​​គឺ​ឆ្នាំ​២០១៣​ដល់​២០១៤។

លោក​ អ៊ុច បូរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ បាន​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​មាន​គុណ​សម្បត្តិ​ច្រើន​ដែល​អាច​នឹង​គ្រប់​លក្ខណៈ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​នោះ ​មាន​ដូច​ជា​បទ​ពិសោធន៍​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ផ្ទៃ​ក្នុង​ដោយ​កម្ពុជា​ខ្លួន​ឯង​ ការចូលរួម​ក្នុង​បេសក​កម្ម​មនុស្ស​ធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​តាម​រយៈ​ការ​បញ្ជូន​ក្រុម​ដោះមីន​កម្ពុជា​ទៅ​ក្រៅ​ស្រុក​ជាដើម។

លោក​ អ៊ុច បូរិទ្ធ​ ក៏​បញ្ជាក់​ផងដែរ​ថា ​ការកាត់​ទោស​ខ្មែរ​ក្រហម​ និង​ការ​សហការ​ជាមួយ​ស្ថាប័ន​អង្គការ​សហ​ប្រជាជាតិ​នានា​ ​នៅ​ពេលបច្ចុប្បន្ន​ ជាការកើត​ចេញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា។

«កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​គឺ​មិនត្រឹមតែ​ដំណើរ​ការ​កាត់​ទោស​ក្រុម​ខ្មែរ​ក្រហម​ទេ ​សំខាន់​បំផុត​ ប្រសិន​បើ​មិន​មាន​កិច្ច​សហ​ប្រតិបត្តិការ​របស់​កម្ពុជា​យើង​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៩១​ក៏​គ្មាន​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ដែរ។ ​បើ​អញ្ចឹង​ទេ ​ឆន្ទៈ​នៃ​ការ​​បញ្ចប់​សង្គ្រាម​ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ជន​រួម​ជាតិ​កម្ពុជា​គឺ​រាជ​រដ្ឋាភិបាល​បាន​សហការ​យ៉ាង​ល្អិត​រមួត​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក​ រហូត​ដល់​មាន​ការ​បោះ​ឆ្នោត ​ហើយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​មក​ក៏​មាន​វត្តមាន​របស់​ទីភ្នាក់​ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ច្រើន​ មាន​រហូត​ដល់​២០ ​ឬ​៣០​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​ រួម​ទាំង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុ​ងភ្នំពេញ​ក៏​មាន​ដែរ។​ អញ្ចឹង​ទេ ​បទ​ពិសោធន៍​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​គឺ​យើង​មាន​ល្អ​ប្រសើរ​ណាស់​ព្រោះ​កន្លង​មក​នេះ។​ បើ​ទោះ​បី​ជា​មាន​បញ្ហា​មិន​យល់​គ្នា​តិចតួច​ ក៏​ប៉ុន្តែ​ជារួម​គឺ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​គឺ​ល្អ»។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ជា​ច្រើន​បាន​សន្យា​ថា​ នឹង​គាំ​ទ្រ​បេក្ខភាព​របស់​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​នៅ​​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​ក្រោយ។

លោក ​ឆាំង​ យុ​ ក៏​យល់​ស្រប​ដែរ​ថា ​ល្គឹក​ណា​ដែល​កម្ពុជា​សហការ​បាន​ល្អ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឯ​សាលាក្តី​ខ្មែរ​ក្រហម​ វា​នឹង​ជួយ​ជា​គុណ​សម្បត្តិ​មួយ​ដែរ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​​របស់​កម្ពុជា​ចូលក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ។ ​ដូច្នេះ​ការ​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ការងារ​របស់​ក្រុម​ចៅ​ក្រម​ស៊ើប​អង្កេត​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ណាមួយ​ជា​ការចាំបាច់។

«បើ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល​វិញ​ ខ្ញុំ​នឹង​ជំរុញ​ ឬ​ក៏​ស្នើ​សុំ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​តែ​ម្តង​ ហើយ​នេះ​ខ្ញុំ​គិត​ថា​ នេះ​ជា​ឱកាស​មួយ​ល្អ​សម្រាប់​កម្ពុជា​ ជាជំហាន​ថ្មី​ ជាទំព័រ​ថ្មី​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ចេះ​តែ​រកាំ​រកូស​ជាច្រើន​ឆ្នាំ​កន្លង​មក ​ហើយ​ការធ្វើ​បែប​នេះ​ វាបង្ក​ឱ្យ​មាន​ការ​ជឿជាក់​ទៅ​ក្នុង​តុលាការ ​ដែល​វា​ស្រប​ពេល​ទៅ​នឹង​ករណី​០០២​ដែល​កំពុង​តែ​រៀបចំ​ ស្រប​ទៅ​នឹង​ដំណើរការ ​ហើយ​​វា​ជួយ​ដល់​ការស្នើ​សុំ​របស់​កម្ពុជា​ឱ្យ​ទៅ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទៀត»។

យ៉ាង​ណា​ក៏​ដោយ​ អង្គការ​សហ​ប្រជាជាតិ​នៅ​មិន​ទាន់​បញ្ជាក់​ថា​ គេ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​ ហ្វាហាន ហាក់ ​បញ្ជាក់ថា ​លោក​ដឹង​ថា លោកស្រី​ Patricia O’brien និង​​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​កំពុង​ពិភាក្សា​គ្នា​លើ​ជំហាន​បន្ទាប់​ទៀត​ប៉ុន្តែ​លោក​មិន​ទាន់ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​នៅ​ឡើយ​ទេ។

«ទាក់​ទង​នឹង​ជំហាន​បន្ទាប់​ទៀត​គឺ​ខ្ញុំ​មិន​ទាន់​មាន​អ្វី​ជាក់​លាក់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​លោកស្រី​កំពុងតែ​ធ្វើការ​លើ​រឿង​នេះ​ហើយ។ ​លោកស្រី​នឹង​ប្រជុំ​ជាមួយ​លោក​អគ្គលេខាធិការ​ និង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​​នៅ​អង្គការ​សហ​ប្រជាជាតិ​នេះ​ដើម្បី​សម្រេច​ ថា​តើ​ជំហាន​បន្ទាប់​ត្រូវ​ធ្វើយ៉ាង​ណា»។

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ត្រៀម​រៀបចំ​កាត់​ក្តី​សំណុំ​រឿង​លេខ​០០២​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ក្នុង​សំណុំ​រឿង​លេខ​០០៣​និង​០០៤ ដែល​សូម្បី​ចៅ​ក្រម​ខ្មែរ​និង​បរទេស​ក៏​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ជា​បន្ត​បន្ទាប់​ដែរ៕

បណ្តាញទាក់ទងគ្នា
ការ​បដិសេធ​មិន​ឲ្យ​លោក​ Rob Hamill​ ជា​ដើម​បណ្តឹង​រដ្ឋ​រដ្ឋប្បវេណី​នៅតែ​មាន​ការ​រិះគន់.

រឿង​ចម្រូង​ចម្រាស​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ.

ប្រតិកម្ម​ចម្រុះ​បន្ទាប់​ពី​សាលាក្តី​កំណត់​ពេល​កាត់​ទោស​មេ​ខ្មែរ​ក្រហម.

អង្គការ​និរទោស​អន្តរជាតិ​​ខកចិត្ត​ធ្ងន់​ចំពោះ​​សាលា​ក្ដី​ចា្រនចោល​ការ​សុំធ្វើ​ជា​ដើម​បណ្ដឹង០០៣-០០៤​របស់​ជន​បរទេស​ម្នាក់

សុក្រ 28 តុលា 2011
ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី

អង្គការ​និរទោស​អន្តរជាតិ ​(Amnesty ​international) នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្ដែង​ការ​ខកចិត្ត​ធ្ងន់​ចំពោះ​​ការ​សម្រេច​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​បាន​ច្រាន​ចោល​សំណើ​សុំ​​ធ្វើ​ជា​ដើម​បណ្ដឹង​នៃ​សំណុំ រឿ​ង០០៣​និង​០០៤ ដោយ​ជន​បរទេស​ម្នាក់ ។

លោក រូប ហាមីល (រូប៖PPP)

លោក រូប ហាមីល (រូប៖PPP)

លោក រូបហាមីល ជន​ជាតិ ញូវហ្សឺឡេន ដែល​បង​ប្រុស​របស់​គាត់​ឈ្មោះ ឃឺរី ហាមីល ​ត្រូវ​បាន​ក្រុម​ទាហាន​ខ្មែរ​ក្រហម​សម្លាប់ កាល​ពី​ឆ្នាំ​១៩៧៨ ពេល​ដែល​គាត់​បាន​បញ្ជា​ទូក​​​​​ចូល​ដែន​សមុទ្រ​កម្ពុជា ក្នុង​​ក្រុង​​កំពង់​សោម​ នា​ពេល​នោះ បាន​ព្យាយាម​សុំ​ធ្វើ​ជា​ដើម​បណ្ដឹង​​រដ្ឋប្បវេណី​នៃ​សំណុំ​រឿង​០០៣​និង​០០៤ តែ​ត្រូវ​បាន​រារាំង​​ដោយ​​សាលា​ក្ដី​។អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​បាន​ចាត់ទុក​​ការ​សម្រេច​នេះ​ថា ជា​រឿង​​ដ៏​ខកចិត្ត ហើយ​ថា ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នឹង​មិន​ទទួល​បាន​យុត្តិធម៌​ពី​សាលា​ក្ដី​នេះ ឡើយ ។

សេច​ក្ដី​ថ្លែង​កាណ៏​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​បែក​ធ្លាយ​រឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស ពី​ការ​លូក​ដៃ​ចូល របស់ រដ្ឋាភិបាល​ មិន​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ លើ​សំណុំ​រឿង​០០៣​និង​០០៤ ​ដែល​​បាន​ធ្វើ​​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​បរទេស​​មួយ​​រូប​គឺ​លោក ស៊ីហ្រ្វេត ប្លាំង សម្ដែង​ការ​មិនពេញ​ចិត្ត​ហើយ​ដាក់​ពាក្យ​​លាឈប់​​​ពី​សាលាក្ដី​នេះ នោះ ៕

អង្គការ​និរទោស​អន្តរជាតិ​​ខកចិត្ត​ធ្ងន់​ចំពោះ​​សាលា​ក្ដី​ចា្រនចោល​ការ​សុំធ្វើ​ជា​ដើម​បណ្ដឹង០០៣-០០៤​របស់​ជន​បរទេស​ម្នាក់

សុក្រ 28 តុលា 2011
ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី

អង្គការ​និរទោស​អន្តរជាតិ ​(Amnesty ​international ) នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្ដែង​ការ​ខកចិត្ត​ធ្ងន់​ចំពោះ​​ការ​សម្រេច​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​បាន​ច្រាន​ចោល​សំណើ​សុំ​​ធ្វើ​ជា​ដើម​បណ្ដឹង​នៃ​សំណុំ រឿ​ង០០៣​និង​០០៤ ដោយ​ជន​បរទេស​ម្នាក់ ។

លោក រូប ហាមីល (រូប៖PPP)

លោក រូប ហាមីល (រូប៖PPP)

លោក រូបហាមីល ជន​ជាតិ ញូវហ្សឺឡេន ដែល​បង​ប្រុស​របស់​គាត់​ឈ្មោះ ឃឺរី ហាមីល ​ត្រូវ​បាន​ក្រុម​ទាហាន​ខ្មែរ​ក្រហម​សម្លាប់ កាល​ពី​ឆ្នាំ​១៩៧៨ ពេល​ដែល​គាត់​បាន​បញ្ជា​ទូក​​​​​ចូល​ដែន​សមុទ្រ​កម្ពុជា ក្នុង​​ក្រុង​​កំពង់​សោម​ នា​ពេល​នោះ បាន​ព្យាយាម​សុំ​ធ្វើ​ជា​ដើម​បណ្ដឹង​​រដ្ឋប្បវេណី​នៃ​សំណុំ​រឿង​០០៣​និង​០០៤ តែ​ត្រូវ​បាន​រារាំង​​ដោយ​​សាលា​ក្ដី​។អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​បាន​ចាត់ទុក​​ការ​សម្រេច​នេះ​ថា ជា​រឿង​​ដ៏​ខកចិត្ត ហើយ​ថា ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នឹង​មិន​ទទួល​បាន​យុត្តិធម៌​ពី​សាលា​ក្ដី​នេះ ឡើយ ។

សេច​ក្ដី​ថ្លែង​កាណ៏​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​បែក​ធ្លាយ​រឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស ពី​ការ​លូក​ដៃ​ចូល របស់ រដ្ឋាភិបាល​ មិន​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ លើ​សំណុំ​រឿង​០០៣​និង​០០៤ ​ដែល​​បាន​ធ្វើ​​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​បរទេស​​មួយ​​រូប​គឺ​លោក ស៊ីហ្រ្វេត ប្លាំង សម្ដែង​ការ​មិនពេញ​ចិត្ត​ហើយ​ដាក់​ពាក្យ​​លាឈប់​​​ពី​សាលាក្ដី​នេះ នោះ ៕

ការ​បដិសេធ​មិន​ឲ្យ​លោក​ Rob Hamill​ ជា​ដើម​បណ្តឹង​រដ្ឋ​រដ្ឋប្បវេណី​នៅតែ​មាន​ការ​រិះគន់

ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍​ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១
MP3 | Windows Media

លោក Rob Hamill (រូបថត៖ Annie Goldson)

លោក Rob Hamill (រូបថត៖ Annie Goldson)

មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រតិកម្ម​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​ បើ​ទោះ​ជា​ការិយាល័យសហ​ចៅក្រម​ស៊ើបអង្កេត​ បាន​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​អ្វី​ដែល​ខ្លួន​ថា ​ជា​ការ​រិះគន់​លើ​ការ​សម្រេច​ទាត់ ចោល​​ការស្នើសុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​របស់​​លោក​ រ៉ប ​ហាមិល ​(Rob Hamill )​ ក្នុង​សំណុំរឿង​០០៣​ក៏​ដោយ។

កាល​ពី​ថ្ងៃ​អង្គារ ​លោក​ចៅក្រម​ Katinka Lahuis និង​ Rowan Downing ​នៃ​អង្គបុរេ​ជំនុំជម្រះ​បាន​បកស្រាយ​ផ្ទុយ​គ្នា​ជាមួយ​នឹង​ចៅក្រម​កម្ពុជា​បី​រូប​ទៀត​ ទាក់ទង​ទៅ​នឹង​ការ​ទាត់ចោល​ពាក្យ​ស្នើសុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​របស់​លោក​រ៉ប​ ហាមិល​ (Rob Hamill)។​ ចៅក្រម​អន្ដរជាតិ​ទាំងពីរ​បាន​បង្ហាញ​ពី​ការ​ខ្វះ​ចន្លោះ ​និង​ការ​ខុសឆ្គង​មួយ​ចំនួន​របស់​លោក​ចៅក្រម​ស៊ើបអង្កេត​យូ ​ប៊ុនឡេង ​និង​លោក​ស៊ីកហ្វ្រ៊ីត ​ប៊្លុង ​ក្នុង​សេចក្ដី​សម្រេច​នោះ។

លោក​អាន់ឌ្រូ​ ខេលី​ ( Andrew Carley )​ ជា​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​នៃ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ (រូបថត៖ AP)

លោក អាន់ឌ្រូ ខេលី ( Andrew Carley ) ជា សហ ព្រះរាជ អាជ្ញា អន្ដរជាតិ នៃ សាលាក្តី កាត់ទោស មេដឹកនាំ ខ្មែរ ក្រហម។ (រូបថត៖ AP)

ចៅក្រម​ Katinka Lahuis និង Rowan Downing​ លាតត្រដាង​លម្អិត​ថា​ ការ​អនុវត្ត​របស់​សហចៅក្រម​ស៊ើបអង្កេត​ចំពោះ​ភាគី​នេះ​មាន​ភាព​ខុសគ្នា​ជា​ច្រើន​អន្លើ​ បើ​ធៀប​នឹង​ការ​អនុវត្ត​កន្លង​មក​ក្នុង​សំណុំរឿង​០០១ ​និង​០០២។ ​ ចៅក្រម​ពុំ​បាន​បំពេញ​ការងារ​ស៊ីសង្វាក់​គ្នា​ក្នុង​ដំណើរការ​ទទួល​យក​ការ​ដាក់ពាក្យ​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ទេ។ ​ជាពិសេស​ទៀត​ សហចៅក្រម​ស៊ើប​អង្កេត​បាន​ដាក់​ដីកា​កែប្រែ​យោង​លើ​សំណុំរឿង​០០៤​ តែ​បែរ​ជា​សំណុំ​ឯកសារ​មាន​លេខ​សំណុំរឿង​០០៣​ ទៅវិញ។ ​ដីកា​កែប្រែ​នេះ​ដាក់​កាល​បរិច្ឆេទ​ថយក្រោយ​ជាង​ពីរ​ខែ ​ ហើយ​ពុំ​មាន​ការ​ជូន​ដំណឹង​ឲ្យ​ដល់​ភាគី​នានា​នោះ​ទេ​ រាប់​ទាំង​អង្គបុរេ​ជំនុំជម្រះ​ផង​ដែរ។ ​ចៅក្រម​អន្ដរជាតិ​ទាំង​ពីរ​រូប​បាន​ហៅ​របៀប​ចាត់ការ​នេះ​ថា​ ជាការ​រំលោភ​លើ​ម្ចាស់​បណ្ដឹង​លោក​រ៉ប​ ហាមិល(Rob Hamill) ​ដោយសារ​តែ​លោក ​ហាមិល​(Rob Hamill)​ មិន​បាន​ទទួល​ដំណឹង​នៅ​ជុំវិញ​រឿងក្ដី​នេះ។ ​ក្រុម​ចៅក្រម​អន្ដរជាតិ​ក៏​បាន​ផ្ដល់​យោបល់​ថា​ សហ​ចៅក្រម​ស៊ើបអង្កេត​គួរ​ពិចារណា​ឡើងវិញ​លើ​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នោះ។

នៅ​ថ្ងៃ​នេះ​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​លោក​អាន់ឌ្រូ​ ខេលី​ ( Andrew Carley )​ ចាត់​ទុក​ថា​ នោះ​គឺ​ជា​ការ​មិន​ពិចារណា​ «អំពី​សិទ្ធិ​ជន​រងគ្រោះ»។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​ក្រុម​មេធាវី​អន្តរជាតិ​របស់​នួន​ ជា​ បាន​បង្ហាញ​ពី​ការ​ស្រងាក​ចិត្ត។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​ចៅក្រម​យូ​ ប៊ុនឡេង​ មេធាវី​លោក ​ម៉ាយឃើល ​ផេសម៉េន ​(Michiel Pestman) ​និង​វិចធើ ​កូបប៉េ ​(Victor KOPPE) ​បាន​សម្តែង​ការ​គាំទ្រ​ ការ​បង្ហាញ​ជា​សាធារណៈ​នូវ​ព័ត៌មាន​អំពី​ការ​ពិចារណា​ប្រកប​ដោយ​ការ​ខ្វែង​ជំហរ​របស់​ចៅក្រម​អន្ដរជាតិ​នៃ​អង្គបុរេ​ជំនុំ​ជម្រះ ​ដោយ​អធិប្បាយ​ធ្ងន់ៗ​ថា ​លោក​ចៅក្រម​យូ ​ប៊ុនឡេង ​និង​លោក​ស៊ីកហ្វ្រ៊ីត ​ប៊្លុង ​«បាន​ប្រព្រឹត្ត​នូវ​ភាព​មិន​ប្រក្រតី​ និង​អាច​អធិប្បាយ​ថា ​គឺ​ជា​បទឧក្រិដ្ឋ»។ ​ក្រុម​មេធាវី​ក៏​បាន​ទទូច​ឲ្យ​សហ​ចៅក្រម​កម្ពុជា​បញ្ចេញ​នូវ​ឯកសារ​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ទាត់ចោល​ការ​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​របស់​លោក​រ៉ប​ ហាមិល (Rob Hamill)។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ សហចៅក្រម​ស៊ើបអង្កេត​លោក​យូ ​ប៊ុនឡេង ​បាន​ហៅ​ការចុះផ្សាយ​តាម​ប្រព័ន្ធ​សារព័ត៌មាន​ថា ​មាន​លក្ខណៈ​ចោទ​ប្រកាន់​ជុំវិញ​រឿង​នេះ ​ហើយ​ការ​លើក​ឡើង​របស់​ចៅក្រម​អន្ដរជាតិ​នៅ​ក្នុង​អង្គ​បុរេជំនុំជម្រះ​គ្រាន់​តែ​ជា​គំនិត​ភាគតិច​របស់​ចៅក្រម​អន្ដរជាតិ​តែ​ប៉ុណ្ណោះ។​ លោក​យូ ​ប៊ុនឡេង​ក៏​បាន​បង្ហាញ​ពី​ភាព​គ្មាន​កំហុស​ក្នុង​ការ​សម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​នោះ​ដែរ។

លោក​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ​នៅ​មិនទាន់​មាន​ប្រតិកម្ម​តប​ពី​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​លើ​ជំហរ​របស់​សហ​មេធាវី​នួន​ ជា​ និង​សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ​ទេ។

ហើយ​ការ​សម្រេច​របស់​អង្គ​បុរេ​ជំនុំជម្រះ​បាន​ផ្ដល់​សុពលភាព​លើ​ការ​សម្រេច​ចិត្ត​របស់​សហចៅ​ក្រម​ស៊ើបអង្កេត​រួច​ទៅ​ហើយ​ គឺ​មិន​អាច​ត្រឡប់​មក​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​នោះ​ទេ។

«អង្គ​បុរេ​ជំនុំជម្រះ​មិន​បាន​រក​ឃើញ​សម្លេង​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​នោះ​ទេ ​ហើយ​ការ​សម្រេច​ក្នុង​នោះ​គឺ​ថា​ អ្វី​ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​សហចៅក្រម​ស៊ើបអង្កេត​គឺ​ចាត់​ទុក​ថា​ មាន​សុពលភាព»។

លោក​រ៉ប ​ហាមិល​(Rob Hamill) ​ជនជាតិ​នូវ៉ែលហ្ស៊េឡង់​ដ៍​គឺ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០១​ និង​០០២​ ហើយ​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំ​រឿង​ចម្រូង​ចម្រាស់ ​០០៣​ផង​ដែរ។ ​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលាក្ដី​ខ្មែរ​ក្រហម​ដោយ​សារ​តែ​បង​ប្រុស​របស់​លោក​ត្រូវ​ពួក​កងទ័ព​ខ្មែរក្រហម​ចាប់​ខ្លួន​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ កាល​ពី​ឆ្នាំ​១៩៧៨​ ហើយ​ត្រូវ​គេ​យក​មក​សម្លាប់​ចោល​ក្នុង​គុក​ទួល​ស្លែង។

បណ្ដឹង​របស់​លោក​សុំតាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំរឿង​០០៣​ត្រូវ​ទាត់​ចោល​ដោយ​ការិយាល័យ​សហ​ចៅក្រមស៊ើប​អង្កេត​កាល​ពី​ខែ ​កក្កដា។​ ហើយ​លោក​បាន​ប្ដឹង​សារទុក្ខ​ទៅ​កាន់​អង្គបុរេ​ជំនុំជម្រះ​នៅ​ក្នុង​ខែ​ដដែល​នោះ​ដែរ។ ​មាន​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ចំនួន​ជាង​ ៣០០​នាក់​បាន​ដាក់​ពាក្យ​ស្នើសុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣​នេះ។​ ប៉ុន្ដែ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ​តើ​ដើម​បណ្ដឹង​ចំនួន​ប៉ុន្មាន​នាក់​នឹង​ត្រូវ​ទាត់​ចោល​នោះ​ទេ៕

បណ្តាញទាក់ទងគ្នា
អៀង សារី​ បដិសេធ​មិន​ផ្តល់​សក្ខីកម្ម​ក្នុង​សវនការ​ខាង​មុខ.

រឿង​ចម្រូង​ចម្រាស​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ.

ប្រតិកម្ម​ចម្រុះ​បន្ទាប់​ពី​សាលាក្តី​កំណត់​ពេល​កាត់​ទោស​មេ​ខ្មែរ​ក្រហម.

ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឆ្លើយ​តប​ចំពោះ​​ប្រតិកម្ម​​របស់​រដ្ឋាភិបាល

ដោយ តាំង សារ៉ាដា
2011-10-28
វិទ្យុ​អាស៊ីសេរី

ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ដែល​ឃ្លាំមើល​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សម្រាប់​កម្ពុជា បាន​បញ្ជាក់​សា​ជា​ថ្មី​ថា សន្និសីទ​ដែល​បាន​សម្រេច​ចេញ​នូវ​ញត្តិ​មួយ​ច្បាប់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ច្បាប់​គោល​របស់​ខ្លួន​នោះ មិន​មែន​ជា​ការ​រិះគន់​នោះ​ឡើយ។

http://flash-mp3-player.net/medias/player_mp3_maxi.swf

ការ​បញ្ជាក់​របស់​ក្រុម​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មាន​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ថា កម្ពុជា​មាន​សេរីភាព​ពេញ​បរិបូណ៌ និង​មាន​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ​ជាង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់។

ប្រធាន​សមាគម​ខ្មែរ​សាមគ្គី​ដើម្បី​កម្ពុជា លោក មាស ហៃសាន កាល​ពី​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា បាន​អះអាង​សា​ជា​ថ្មី​ថា ញត្តិ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ដើម្បី​ប្រយោជន៍​នៃ​ប្រជាជាតិ​ខ្មែរ​តែប៉ុណ្ណោះ។

លោក​ថ្លែង​ថា ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ទៅ​តាម​ការ​សន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តរា​កម្ពុជា ឡើង​វិញ តាម​រយៈ​ការ​អនុវត្ត​គោលការណ៍​នីតិរដ្ឋ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន៖ «ប្រសិន​បើ​កិច្ច​ព្រមព្រៀង​នេះ​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​សន្យា ការ​ប្រកាស​នៅ​ពេល​ដែល​សន្ធិសញ្ញា​នេះ​ត្រូវ​បាន​អ្នក​តំណាង​ទាំង ១៩​ប្រទេស​លើក​ដៃ​សន្យា​ថា នឹង​ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ នោះ​បញ្ហា​សព្វថ្ងៃ​នេះ​មិន​អាច​កើត​មាន​បាន​ទេ។ ដូច្នេះ​អ្វី​ដែល​ខ្វះខាត គឺ​ដោយសារ​មិន​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

ការ​បញ្ជាក់​របស់​លោក មាស ហៃសាន ធ្វើ​ឡើង​នៅ​ក្រោយ​ពី​មាន​ការ​បកស្រាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ដែល​អះអាង​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស លែង​ចាំបាច់​ទៀត​ហើយ​សម្រាប់​កម្ពុជា។

លោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​ ដែល​លោក​ធ្លាប់​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ជំទាស់ សម រង្ស៊ី ដែរ​នោះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា ថា រដ្ឋាភិបាល​មិន​ចាំបាច់​សើរើ​ការ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះ​ទៀត​ទេ ដោយសារ​តែ​រដ្ឋាភិបាល​បាន​អនុវត្ត​បាន​ពេញលេញ​រួច​ទៅ​ហើយ និង​បាន​អនុវត្ត​លើស​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ទៅ​ទៀត។

លោក​ថ្លែង​ដូច្នេះ៖ «សេរីភាព​នៃ​សារព័ត៌មាន​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ឈាន​មុខ​នៅ​ក្នុង​អាស៊ី ហើយ​ទាក់ទង​សេរីភាព​ក្នុង​ផ្នែក​សេដ្ឋកិច្ច ក៏​នៅ​ជា​ប្រទេស​មួយ​រត់​មុខ​នៅ​ក្នុង​អាស៊ី​យើង​ហ្នឹង​ដែរ។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​សម្ដែង​មតិ គាត់​ជេរ​គាត់​ប្រទេចផ្ដាសា មិន​មែន​តែ​រិះគន់​ធម្មតា​នោះ​ទេ ។ រិះគន់​ជេរ​ប្រមាថ​ដល់​ថ្នាក់​ដឹកនាំ​ជា​លក្ខណៈ​បុគ្គល​ហ្នឹង គឺ​ថា ហួសហេតុ»។

ប៉ុន្តែ​អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក Freedom House ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) កាល​ពី​ដើម​ឆ្នាំ​២០១១ បាន​វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សេរីភាព ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ៩០​ភាគរយ គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា លែង​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ដូច​ជា​ការ​លែង​គោរព​ភាព​ស្រប​ច្បាប់​នៃ​ការ​ដឹក​នាំ​នៅ​កម្ពុជា នោះ​ដែរ៖ «នេះ​គឺ​ជា​រដ្ឋធម្មនុញ្ញ​គោល​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ហើយ​ក៏​ផ្ដល់​នូវ​ជា​មូលដ្ឋាន​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា របស់​យើង ហើយ​ក៏​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ហើយ​ក៏​ជា​មូលដ្ឋាន​ជា​បន្តបន្ទាប់​ទៀត​ហ្នឹង​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។ ដូច្នេះ​ការ​វាយ​ប្រហារ​មក​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដូច​ជា​ការ​កម្ទេច​មូលដ្ឋាន​លើ​នីត្យានុកូលភាព​នៃ​របប​គ្រប់គ្រង​ប្រទេស​កម្ពុជា»។

ចំណែក​លោក​បណ្ឌិត ទិត្យ ណារ៉ាញ់គីរី សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ចន ហប់ឃីន (John Hopkin) ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី (Washington, DC) សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា សិទ្ធិ​សេរីភាព​នៅ​កម្ពុជា កំពុង​កំណត់​យ៉ាង​តឹងតែង​ដោយ​គណបក្ស​កាន់​អំណាច ហើយ​ប្រាសចាក​យ៉ាង​ខ្លាំង​ដល់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស៖ «យើង​ដឹង​ស្រាប់​ហើយ ហើយ​អ្នក​ណា​ក៏​ដឹង​ដែរ អន្តរជាតិ​ក៏​គេ​ដឹង​ដែរ គេ​ថា រដ្ឋាភិបាល CPP ជាមួយ ហ៊ុន សែន ហ្នឹង​គឺ​ថា ពុក​រលួយ​ធំ​បំផុត អា​ហ្នឹង​ទី​មួយ។ គ្មាន​អ្នក​ណា​លាក់​អ្នក​ណា​បាន​ទេ យុត្តិធម៌ សេរីភាព និង​យុត្តិធម៌ អត់​មាន​ទេ។ ម្ល៉ោះ​ហើយ​មួយ​ទៀត យើង​ដឹង​ស្រាប់​ហើយ​ថា ហ៊ុន សែន អត់​ហ៊ាន​ធ្វើ​អី​ប្រឆាំង​យួន​ទេ ព្រោះ​យួន​បាន​ឲ្យ​ធ្វើ​ធំ​មិន​អ៊ីចឹង?»។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ដោយ​សន្តិវិធី៖ «អាណិត​អាសូរ​ដល់​ខ្មែរ​នៅ​ក្រៅ​ស្រុក​លោក​អត់​បាន​យល់​ជ្រាប​ពី​រឿង​ហ្នឹង​ទេ។ ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​សូម​ចូល​រួម​ពន្យល់​លោក។ នៅ​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​យើង​បាន​ធ្វើ ប៉ុន្តែ​មិន​ទាន់​បាន​ពេញ​ចិត្ត​យើង​ទាំង​អស់​គ្នា​នៅ​ឡើយ​ទេ ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក យើង​កំពុង​ធ្វើ យើង​កំពុង​តែ​ប្រព្រឹត្ត ហើយ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ និង​កែ​លម្អ»។

សន្និសីទ​ពីរ​ថ្ងៃ​ស្ដីពី​កម្ពុជា ២០​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រៀបចំ​ឡើង​ដោយ​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ រួម​និង​សមាគម​ខ្មែរ​សាមគ្គី​ដើម្បី​កម្ពុជា បាន​ពិនិត្យ​ចំណុច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​កម្ពុជា ខក​ខាន​មិន​បាន​បំពេញ​កន្លង​មក រួម​មាន៖ រាជរដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ចាំបាច់​នានា ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទាក់ទង​នឹង​ការ​ការពារ​អធិបតេយ្យភាព ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ការ​ធានា​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ការ​គោរព សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ម្យ៉ាង​ទៀត​រាជរដ្ឋាភិបាល​មិន​បាន​លុប​ចោល​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​រំលោភ​ដល់​បូរណភាព​របស់​កម្ពុជា។ ញត្តិ​បាន​សរសេរ​ផង​ដែរ​ថា រដ្ឋាភិបាល​មិន​បាន​បោះ​ពុម្ព​ផ្សាយ​ផែនទី​ជាតិ​ស្រប​ច្បាប់​នៃ​ប្រទេស​កម្ពុជា ដែល​ប្រការ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​មតិ​ជាតិ និង​អន្តរជាតិ។

ញត្តិ​នោះ​បន្ត​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​រស់​នៅ​ដ៏​សន្ធឹក​សន្ធាប់​ក្នុង​ប្រទេស បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ អំពី​ការ​បែងចែក​អំណាច​រវាង​ស្ថាប័ន​ជាតិ​កំពូលៗ​វិញ ជាក់ស្ដែង​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​បាន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ឡើយ។ ញត្តិ​នោះ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​អំណាច​នីតិប្រតិបត្តិ កុំ​បំពាន​អំណាច​នីតិប្បញ្ញត្តិ ឬ​រដ្ឋ​សភា និង​តុលាការ។

នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ញត្តិ​នោះ​បាន​លើក​ឡើង ក្នុង​នោះ​មាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ ដោយសារ​ការ​គ្រប់គ្រង​ដាច់​មុខ​របស់​គណបក្ស​កាន់​អំណាច។ រី​ឯ​សិទ្ធិ​និយាយ​ស្ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​រដ្ឋ​អំណាច​បង្ក្រាប ដូចជា​អ្នក​ហ៊ាន​និយាយ​រិះគន់​មួយ​ចំនួន​ត្រូវ​រដ្ឋ​អំណាច​ចាប់​ដាក់​គុក។ រី​ឯ​សិទ្ធិ​រស់​នៅ​ត្រូវ​បាន​រំខាន​យាយី ក្នុង​នោះ​ពលរដ្ឋ​តូចតាច​ត្រូវ​បាន​ក្រុមហ៊ុន និង​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ដីធ្លី​របស់​ខ្លួន​ដោយ​គ្មាន​សំណង​សមរម្យ​ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សមិទ្ធផល​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នោះ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លងមក​នេះ បាន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង និង​បាន​បង្រួបបង្រួម​ជាតិ​ដោយ​នយោបាយ​ឈ្នះៗ ហើយ​ដែល​អង្គការ​សហប្រជាជាតិ ហើយ​អះអាង​ថា អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា អ៊ុនតាក់ បាន​បរាជ័យ​ក្នុង​បេសកកម្ម​នេះ។

លោក កែវ រ៉េមី ថ្លែង​ថា លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ រៀងរាល់ ៥​ឆ្នាំ​ម្ដង ព្រម​ទាំង​ធានា​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរីភាព​ដ៏​ទូលំ​ទូលាយ​តាម​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch សម្រាប់​កិច្ចការ​តំបន់​អាស៊ី លោក ប៊្រែត អាដាម (Brad Adams) កាល​ពី​ដើម​ខែ​តុលា មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​គ្រប់គ្រង​រដ្ឋ​តាម​បែប​គណបក្ស​តែមួយ ប៉ុន្តែ​មិន​ទាន់​ជា​ផ្លូវការ​ជាក់លាក់​នៅ​ឡើយ​ទេ។ លោក​បាន​សង្កេត​ឃើញ​សមាជិក​សភា​នៃ​គណបក្ស​ដទៃ​ទៀត​កំពុង​បាត់​សំឡេង​របស់​ខ្លួន​ក្នុង​រដ្ឋ​សភា។ លោក​បន្ត​ថា អ្នក​ខ្លះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ហើយ​មេដឹកនាំ​គណបក្ស​ជំទាស់​កំពុង​រស់​នៅ​និរទេស។

លោក ប៊្រែត អាដាម ថ្លែង​បន្ត​ថា គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា កំពុង​គ្រប់គ្រង​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ​យ៉ាង​ពេញ​ទំហឹង ទាំង​ពី​ស្ថាប័ន​រដ្ឋ​សភា ព្រឹទ្ធ​សភា តុលាការ និង​កង​ប្រដាប់​អាវុធ ហើយ​បញ្ហា​ទាំង​នេះ​ខុស​ពី​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ពី​ឆន្ទៈ នៃ​រដ្ឋ​ធម្មនុញ្ញ៖ «ពួកគេ​គ្រប់គ្រង​គណៈកម្មាធិការ​សំខាន់ៗ​របស់​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា បណ្ដាញ​សារព័ត៌មាន ក្រុម​ប្រឹក្សាធម្មនុញ្ញ និង​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជាដើម។ ពួកគេ​មិន​អនុញ្ញាត​ឲ្យ​មាន​សំឡេង​បក្ស​ប្រឆាំង​និយាយ​ក្នុង​រដ្ឋ​សភា​ទាក់ទិន​នឹង​បញ្ហា​ចម្រូងចម្រាស​ផ្សេងៗ។ ពួកគេ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​នៅ​មុន​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់។ ចំណែក​ខាង​ផ្នែក​តុលាការ​វិញ ប្រធាន​តុលាការ​កំពូល​នៅ​កម្ពុជា គឺ​លោក ឌិត មុន្ទី គឺ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រាកដ​ណាស់​គាត់​ត្រូវ​ផ្ដល់​ភក្ដីភាព​ចំពោះ​គណបក្ស​ប្រជាជន​ជា​មុន ទើប​គិតគូរ​ពី​យុត្តិធម៌​ក្នុង​តុលាការ​ជា​ក្រោយ។ ពិត​ណាស់​ហើយ មន្ត្រី​តុលាការ​ជាន់​ខ្ពស់​ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២២ ខែ​តុលា កន្លង​ទៅ​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់​ជំនួយ​ត្រូវ​តាមដាន​របៀប​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​នៅ​តែ​មាន​តម្លៃ​ជា​អមតៈ ដើម្បី​ធានា​ឲ្យ​មាន​ឯករាជភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌ ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​អនុវត្ត​ច្បាប់​ទាំង​ឡាយ​ដែល​បាន​តាក់តែង​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣។

លោក​ក៏​បាន​សង្កត់​បញ្ជាក់​ផង​ដែរ​ថា និទណ្ឌភាព និង​ឧក្រិដ្ឋកម្ម​បង្ក​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម រួម​ទាំង​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត​ដែល​បង្ក​ឡើង​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​នោះ ចាំបាច់​ត្រូវ​តែ​ដោះស្រាយ ហើយ​ម្យ៉ាង​ទៀត​សិទ្ធិ​សេរីភាព​នៃ​ការ​បង្កើត​សមាគម​ដែល​ចែង​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ព្រមព្រៀង​នេះ កម្ពុជា​ត្រូវ​តែ​អនុវត្ត​ដើម្បី​ធានា​ថា កម្ពុជា​នៅ​តែ​ស្ថិត​នៅ​លើ​មាគ៌ា​ប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​ដ៏​ត្រឹមត្រូវ៕

ពលរដ្ឋ​​រិះគន់​​ប្រព័ន្ធ​តុលាការ​​នៅ​កម្ពុជា

ដោយ ខែ សុណង
2011-10-28
វិទ្យុ​អាស៊ីសេរី

តុលាការ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​ទំនាស់ ដោយ​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន តាម​រយៈ​ការ​កាត់​សេចក្ដី​តាម​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

១៩-ឧសភា-២០១០: សាលា​ដំបូង​រាជធានី​ភ្នំពេញ (RFA/Sok Serey)

១៩-ឧសភា-២០១០: សាលា ដំបូង រាជធានី ភ្នំពេញ (RFA/Sok Serey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

ផ្ទុយ​ទៅ​វិញ​សាធារណជន​ដែល​មាន​ទាំង​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ផង មិន​បាន​ជឿ​ទុក​ចិត្ត​ទេ ហើយ​បាន​រិះគន់​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា កាត់​សេចក្ដី​ពុំ​មាន​ភាព​ត្រឹមត្រូវ គ្មាន​តម្លាភាព ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ និង​អ្នក​គ្មាន​អំណាច​រងគ្រោះ​ដោយ​អំពើ​យុត្តិធម៌។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ដោះស្រាយ​ទំនាស់ និង​ការ​កាត់​សេចក្ដី​នៅ​ប្រព័ន្ធ​តុលាការ​កន្លង​មក បាន​រិះគន់​ថា តុលាការ​កម្ពុជា ខ្វះ​អព្យាក្រឹត ពុំ​មាន​ភាព​ឯករាជ្យ កាត់​សេចក្ដី​មិន​ត្រឹមត្រូវ មាន​ភាព​លំអៀង និង​មាន​អំពើ​ពុករលួយ។ កត្តា​ទាំង​អស់​នេះ​បាន​បង្ក​ឲ្យ​ពួកគេ​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌។

លោក ជា សុខា ពលរដ្ឋ​ម្នាក់​រស់​នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មាន​មុខរបរ​ជា​អ្នក​លក់​ថ្នាំ​បុរាណ បាន​ថ្លែង​ថា កូន​ប្រុស​របស់​គាត់ ២​នាក់ កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ប្លន់ បន្ទាប់​ពី​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​១៩៩៧ ក្នុង​ករណី​មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​កូន​របស់​គាត់។

លោក​បាន​រៀបរាប់​ហេតុការណ៍​នេះ​ដូច្នេះ៖ «ប៉ូលិស​ហ្នឹង​នៅ​ខាង​ខណ្ឌ​ឫស្សីកែវ ច្រាំងចំរេះ១ ប្រធាន​ប៉ុស្តិ៍។ ថ្ងៃ​មួយ​ហ្នឹង​គេ​ផឹក​ស៊ី​ពី​ស្វាយប៉ាក​មក ម៉ោង ១១​យប់ គេ​ស្រវឹង គ្នា​គេ ២​នាក់​សុទ្ធ​តែ​ដោះ​អាវ​ចង​ចង្កេះ​អី ស្ពាយ​(កាំភ្លើង)អាកា​ម្នាក់​មួយ​ដើម ឆ្នាំ​១៩៩០ ជាង។ ខ្ញុំ​ប្រើ​កូន​ឲ្យ​ហៅ​អា​ប្អូន​មក​ដេក កុំ​ឲ្យ​យប់​ពេក ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទី​២​ផង។ គេ​ហៅ​កូន​ខ្ញុំ​ឆែកឆេរ​រក​លុយ​រក​អី កូន​ខ្ញុំ​ថា អត់​មាន ឲ្យ​កូន​ខ្ញុំ​ក្រាប​ដាក់​ខ្នោះ ២​នាក់ បាញ់​កូន​ខ្ញុំ​អា​ប្អូន​នៅ​តូច​អាយុ​ទើប ១២-​១៣​ឆ្នាំ បាញ់​កូន​ខ្ញុំ​អា​មួយ​បាញ់​បាក់​ជើង អា​មួយ​អូស​ទៅ​កៀន​ថ្នល់ វាយ​បាក់​ជើង។ ក្រោយ​មក​ខ្ញុំ​ក៏​ធ្វើ​ពាក្យ​បណ្ដឹង​ឡើង​ទៅ​តុលាការ គេ​ក៏​ធ្វើ​ពាក្យ​បណ្ដឹង​ក្រោយ​ខ្ញុំ​ពីរ​បី​ថ្ងៃ យក​ទៅ​ដាក់​តុលាការ ថា កូន​ខ្ញុំ​ចោរ​ប្លន់»។

លោក ជា សុខា បាន​បន្ត​ថា សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ បាន​កាត់​សេចក្ដី​ឲ្យ​កូន​របស់​គាត់​ជាប់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ ពី​បទ​ប្លន់ ដោយ​ពុំ​មាន​ភស្តុតាង​​បញ្ជាក់​អ្វី​ទាំង​អស់៖ «ឲ្យ​គេ​ទៅ ម្ដង ១០០ ១៥០ (ដុល្លារ) អី ។លោក​តុលាការ លោក​ក្រឡា​បញ្ជី​លោក​អី​ហ្នឹង​សុំ​ចាយ​ឲ្យ​គេ​ទៅ ក្រែងលោ​គេ​រក​យុត្តិធម៌​ឲ្យ​កូន​យើង។ ការ​ពិត​គេ​ផ្អឹប​សំណុំ​រឿង​ហ្នឹង​ចោល​យូរ​ឆ្នាំ​ហើយ គេ​អត់​រក​យុត្តិធម៌​អី​សោះ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រី ឌី សុខុន ដែល​ស្វាមី​គាត់​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ​ពី​បទ​ប្លន់​ផ្ទះ​មេភូមិ នៅ​ឆ្នាំ​២០១០ បាន​អះអាង​ថា ស្វាមី​របស់​គាត់​មិន​ទទួល​បាន​យុត្តិធម៌​សោះ ព្រោះ​មិន​គាត់​មិន​បាន​​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ៖ «គេ​បើក​សវនាការ​ហ្នឹង ដូច​គេ​ហៅ​កំបាំង​មុខ​អ៊ីចឹង សាក្សី​អី​ក៏​អត់​មាន​ហៅ​ទៅ​ជុំ​គ្នា​ដែរ គេ​កាត់​ស្ងាត់ៗ។ សាក្សី​ខ្ញុំ​ពីរ​នាក់​ក៏​គេ​អត់​មាន​ហៅ​ដែរ គេ​ហៅ​តែ​ម្នាក់។ គេ​ធ្វើ​ហ្នឹង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្ដី​ខ្ញុំ​គ្មាន​ធ្វើ​អី​នរណា​សោះ ហើយ​យក​ប្ដី​ខ្ញុំ​ទៅ​ដាក់​ទោស​អ៊ីចឹង អត់​យុត្តិធម៌​សោះ។គួរ​តែ​កសាង​សំណុំ​រឿង​ឲ្យ​បាន​យុត្តិធម៌ កុំ​ឲ្យ​រឿង​ខុស​ទៅ​ជា​ត្រូវ ត្រូវ​ទៅ​ជា​ខុស​អ៊ីចឹង គ្នា​អ្នក​អត់ៗ​ស្រេច​តែ​គាត់ ធ្វើ​បាប​មេ​ភូមិ​ហ្នឹង​អាង​មាន​អំណាច»។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សិទ្ធិ​បាន​លើក​ឡើង​ថា តុលាការ​បច្ចុប្បន្ន​មាន​និន្នាការ​នយោបាយ​មិន​ទាន់​ឯករាជ្យ មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ហើយ​អ្នក​ដែល​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​នោះ​គឺ​ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ។ ហើយ​ថា សូម្បី​តែ​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​គណបក្ស​នយោបាយ​ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​ដែរ។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​បង្ហាញ​មូល​ហេតុ​នាំ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ដូច្នេះ៖ «គឺ​ដោយសារ​ភាព​ទន់​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​ស្រុក​យើង វា​មាន​កម្រិត​ទាប​ពេក ដោយសារ​ថា មន្ត្រី​តុលាការ​ទាំង​អស់​នោះ​ភាគ​ច្រើន​គឺ​ជា​បុគ្គល​ដែល​គ្មាន​លក្ខណៈ​ឯករាជ្យ ជា​បុគ្គល​ដែរ ទទួល​បាន​ផល​ប្រយោជន៍​ពី​ស្ថាប័ន​មាន​អំណាច។ មាន​ន័យ​ថា ស្ថាប័ន​នីតិប្រតិបត្តិ។ កាល​ដែល​ពួកគាត់​បាន​បំពេញ​កាតព្វកិច្ច​ជា​ចៅក្រម​ខ្លះ​ដែល​មាន​ឋានៈ តួនាទី គឺ​មិន​មែន​បាន​ដោយសារ​ថា គាត់​បាន​ធ្វើ​ល្អ ដោយសារ​ថា គាត់​មាន​ស្នាដៃ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌ គឺ​បាន​ដោយសារ​គាត់​អាច​មាន​បក្ស​មាន​ពួក​របស់​គាត់ ឡើង​ធ្វើ​ជា​ប្រធាន​តុលាការ​គាត់​ធ្វើ​ជា​តុលាការ​កន្លែង​ទី​ប្រជុំជន​ល្អៗ គឺ​ដោយសារ​អ៊ីចឹង ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​លក្ខណៈ​ឯករាជ្យ ធ្វើ​ម៉េច​នឹង​ឲ្យ​គាត់​ទទួល​ផល​ប្រយោជន៍​ពី​ភាគី​ទាំង​សង​ខាង?»។

ប្រធាន​ក្រុម​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ទស្សនៈ​ថា ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌ ឬ​និយាយ​ឲ្យ​ចំ​ថា តុលាការ​គ្មាន​ភាព​ឯករាជ្យ​នោះ នាំ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ៖ «ធ្វើ​ឲ្យ​បញ្ហា​ក្នុង​សង្គម​មាន​អំពើ​ពុករលួយ ឬ​ក៏​អាច​ទៅ​ជា​រឿង​ផ្សេង ខ្មៅ​ទៅ​ជា​ស ស​ទៅ​ជា​ខ្មៅ​ជាដើម នោះ​គឺ​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​សង្គម ជា​ប្រព័ន្ធ​យុត្តិធម៌​ដែល​មាន​កម្រិត​ទាប ហើយ​មិន​មាន​ជំនឿ​ទុក​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ណា បរទេស​គេ​អាច​មើល​ស្រាល​មក​លើ​ប្រទេស​យើង។ បទល្មើស​វា​អាច​នឹង​កើត​មាន​ច្រើន ហើយ​ធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​សន្តិសុខ សុវត្ថិភាព​ក៏​នៅ​មាន​កម្រិត​ទាប»។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ទទួល​ស្គាល់​នូវ​ចំណុច​ខ្វះខាត​ក្នុង​ការ​ប្រតិបត្តិ​ការងារ​របស់​មន្ត្រី​តុលាការ​មួយ​ចំនួន។

អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក អ៊ិត រ៉ាឌី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ តុលា ថា ក្រសួង​កំពុង​ពិភាក្សា​រវាង​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​តុលាការ ដោយ​យក​តុលាការ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៤ គឺ ភ្នំពេញ កំពង់ចាម បន្ទាយ​មានជ័យ និង​តុលាការ​ខេត្ត​កណ្ដាល ឲ្យ​ក្លាយ​ជា​តុលាការ​គំរូ។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ជឿ​ជាក់​លើ​ការ​កាត់​សេចក្ដី​ចំពោះ​មន្ត្រី​តុលាការ និង​មិន​ឲ្យ​ពលរដ្ឋ​ខ្លាច​តុលាការ។

លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ៖ «ធម្មតា​រឿង​ក្ដី​វា​មាន​គូបដិបក្ខ​នឹង​គ្នា ដូច្នេះ​វា​មាន​ឈ្នះ និង​មាន​ចាញ់ ហើយ​អ្នក​ចាញ់​តែងតែ​ត្រូវ​ថ្នាំងថ្នាក់​ហើយ មិន​ដែល​ថា ខ្លួន​ឯង​ចាញ់​ហើយ​ទទួល​ថា​ចាញ់​ទេ នៅ​តែ​ថា​គេ​មិន​យុត្តិធម៌​មិន​អី​វា​ធម្មតា​ទេ។ រឿង​ក្ដី ១០០ មាន​ពាក់​កណ្ដាល​គាំទ្រ មាន​ពាក់​កណ្ដាល​មិន​គាំទ្រ វា​ជៀស​មិន​ផុត​ពី​បញ្ហា​ចោទ​ប្រកាន់​ទេ យើង​ក៏​មិន​ថា វា​ល្អ​ទាំង​អស់​យ៉ាង​នោះ​ទេ វា​អាច​មាន​ខ្លះ​អ៊ីចឹង»។

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​កម្ពុជា ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី​៥ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ ក៏​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ប្រព័ន្ធ​តុលាការ​ដែរ៕

សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ក្រគរ​ដែល​ពុល​ផ្សែង​ពំនូក​ភ្លើង បាន​ត្រឡប់ទៅផ្ទះ​ជិត​អស់ហើយ​

ដោយ : សូរិយា
ថ្ងៃទី 29 តុលា 2011
CEN

ពោធិ៍សាត់:​សិស្សសាលា​វិទ្យាល័យ​ហ៊ុន សែន ​ក្រគរ ដែល​បាន​ពុល​ផ្សែង​ពំនូក​ភ្លើង​ដែល​ដុត​ក្នុង​សាលារ​រៀន​ចំនួន ២៧៣ នាក់​នោះ ក្នុងនោះ​មាន​សិ​ស្ស​ប្រុស ៤៨ នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ និង​មណ្ឌល​សុខភាព​ក្រគរ បានជា​សះស្បើយ​ហើយ​វិលត្រឡប់​ទៅផ្ទះ​វិញ​ជិត​អស់ហើយ កាលពី​វេលា​ល្ងាច​ ថ្ងៃទី​២៨ តុលា ២០១១ ។

ចំណែក​នៅ​ព្រឹក​ថ្ងៃទី​២៩​តុលា នេះ សិស្ស​ដែល​ពុល​នៅសល់តែ​ចំនួន​ប្រមាណ​ជាង ៧០ នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ហើយ​ពួកគេ​បាន​ធូរស្រាល​ច្រើន ហើយក៏​កំពុង​ត្រៀមខ្លួន​ចាកចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ​នៅថ្ងៃនេះ​ដែរ​។

​តាម​ការសន្និដ្ឋាន​រប​ស់​មន្ត្រី​ជំនាញ រួមជាមួយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​នោះ ដែល​បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យពិច័យ​នៅ​នឹង​ពំនូក​ភ្លើង ដែល​ដុត​ឆេះ​នៅ​សេសសល់​បន្តិចបន្តួច​នោះ បាន​ឃើញថា មាន​កំប៉ុង​កាវ ថ្មពិល ឯកសារ​ចាស់ៗ កំប៉ុង​ថ្នាំលាប​ផ្ទះ ឯកសារចាស់ៗ និង​មួយផ្នែក​ទៀត​អាចមកពី​បរិយាកាស​។

ប្រភព​បាន​បន្តថា មូលហេតុ​ទាំងអស់​នេះហើយ​ដែល​បណ្តាល​សិស្ស​ពុល​សន្លប់​គ្រប់គ្នា​តាម​ការ​ហុយផ្សែង​ចេញពីពំនូក​ភ្លើង​ចូលក្នុង​ថ្នាក់រៀន ចាប់ពី​វេលា​ម៉ោង ៨ និង ២០ នាទី ព្រឹក​ថ្ងៃទី​២៧​តុលា ២០១១ រហូតដល់​ថ្ងៃទី​២៩ តុលា ២០១១ នៅ​សាលា​វិទ្យាល័យ​ហ៊ុន សែន ក្រគរ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​កណ្តាល ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ៕