បណ្ណសារ | ខែតុលា 7, 2011

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រារាំង​កម្មករ​មិនឲ្យ​ធ្វើ​កូដកម្ម នៅ​រោងចក្រ M&V ខេត្ត​កំពង់ឆ្នាំង​

ដោយ : CEN
ថ្ងៃទី 8 តុលា 2011

ខេត្តកំពង់ឆ្នាំង:​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ៨ ​តុលា ឆ្នាំ​២០១១ សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា កងកម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​រារាំង​កម្មករ​កម្មការិនី​ធ្វើ​កូដកម្ម របស់​ក្រុម​កម្មករ​នៅ​រោងចក្រ​កាត់ដេរ M&V អន្តរជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង​។ ការរារាំង​នោះ មិន​មាន​ហិង្សា ឬ​ការចាប់ខ្លួន​កម្មក​រស​ហ​ជីព​ណា​ម្នាក់​ទេ​។ រហូតដល់​ម៉ោង​ជាង ៩ ព្រឹក ថ្ងៃ​សៅរ៍​នេះ ក្រុមកម្មករបាន​បំបែក​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន​។​

​តាម​សេចក្តីរាយការណ៍​ពី​សហជីព ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​អូស​ដៃ​បង្ខំ​កម្មករ​កម្មការិនី ឲ្យចូល​ធ្វើការ ដោយ​ការប្រមាថ​។ រីឯ​អភិបាលខេត្ត បាន​ចោទប្រកាន់​កម្មក​រកម្ម​ការិនី​ថា កូដកម្ម​នោះ ជា​លក្ខណៈ​នយោបាយ​។​

​អាជ្ញាធរខេត្ត មិន​អនុញ្ញាត​ឲ្យ​កម្មករក​ម្ម​ការិនី​ បន្តធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ និង​ឲ្យ​ថៅកែ​រោងចក្រ គោរព​នូវ​លក្ខខណ្ឌ​ទាំង ៨ ចំនុច​ឡើយ​។​

​តាម​សេចក្តីប្រកាស​ខ្លី​របស់​សហជីព​កម្មក​រ នេះ​ជា​លេស​មួយ​របស់​អភិបាលខេត្ត និង​ព្រះរាជអាជ្ញា ដើម្បី​បញ្ឈប់​ការធ្វើ​កូដកម្ម​នៅ​រោងចក្រ M&V ខេត្ត​កំពង់ឆ្នាំង ដោយ​ប្រកាន់យក​ការ​គាំពារ​ភាគី​ថៅកែ​រោងចក្រ ដែល​បាន​ធ្វើបាប​ដល់​កម្មករ​កម្មការិនី​
 ដោយ​មិន​ខ្វល់ខ្វាយ​ពី​សុខភាព​របស់​កម្មករ​កម្មការិនី​ឡើយ​។​

​កម្មករ​រោងចក្រ​កាត់ដេរ M&V ជាង ៤.០០០ នាក់ នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង បាន​ធ្វើ​កូដកម្ម ចាប់តាំងពី​ថ្ងៃ​ទី​ ៦ ​តុលា ឆ្នាំ​២០១១ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ កែប្រែ​លក្ខខណ្ឌ​ការងារ​ឱ្យ​ប្រសើរ​ឡើង និង​ទទួលយក​តំណាង​កម្មករ​ជាង ២០ នាក់ ដែល​ត្រូវបាន​ថៅកែ​បញ្ឈប់​ពី​ការងារ ដោយ​គ្មាន​មូលហេតុ​។​

​កូដកម្ម ដែល​ដឹកនាំ​ដោយ​សហជីព​សេរី​កម្មករ​របស់​លោក​ជា​មុនី បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី ​៦ ​តុលា ឆ្នាំ​២០១១ ខណៈ​ដែល​ការចរចា​រវាង​ភាគី​សហជីព​កម្មករ និង​ថៅកែ​រោងចក្រ ដោយមាន​មន្ទីរ​ការងារ ជា​សាក្សី ត្រូវ​បរាជ័យ​។​

​លោក​ អុក​ ខេន មន្ត្រី​សហជីព​សេរី​កម្មករ ដែល​បាន​ចុះ​ពី​តាមដាន​កូដកម្ម​កម្មករ​នៅ​រោងចក្រ M&V បានឲ្យដឹងថា ក្រោយពី​មាន​ការរារាំង​ពី​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កំពង់ឆ្នាំង​រួចមក នៅ​ម៉ោង​ជាង ៩ ព្រឹក ក្រុម​កម្មករ​ក៏​បាន​បំបែក​គ្នា​ទៅផ្ទះ ដោយ​សន្យាថា នឹង​ជួបជុំ​តវ៉ា​ម្តងទៀត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​។​

​តាម​មន្ត្រី​សហជីព​សេរី​កម្មករ មិនទាន់​មាន​ការជួប​ដោះស្រាយ​អ្វី​ រវាង​ភាគី​រោងចក្រ និង​កម្មករ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​នៅក្នុង​រោងចក្រ M&V ខេត្ត​កំពង់ឆ្នាំង មាន​សហជីព​កម្មករ​ចំនួន ៤ សហជីព ដែល​រួមមាន​៖ សហជីព​របស់លោក សោម​ អូន សហជីព​របស់​លោក ​ជា ​មុនី និង​សហជីព​របស់​លោកស្រី ម៉ម ញឹម ផងដែរ​៕​

អាជ្ញាធរ​រារាំង​ការ​ធ្វើកូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ M&V ខេត្ត​កំពង់ឆ្នាំង

សៅរ៍ 08 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​នេះ ព្រះរាជ​អាជ្ញា និង​ចៅហ្វាយ​ខេត្ត​កំពង់ឆ្នាំង ព្រម​ទាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់ បាន​ធ្វើ​ការ​រារាំង​មិន​ឲ្យ​ក្រុម​កម្មករ​រោងចក្រ M&V ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​របស់​ខ្លួន​ឡើយ ដោយ​ហៅ​ការ​ធ្វើ​កូដកម្ម​នេះ​ថា មាន​​លក្ខណៈនយោបាយ។

មន្រ្តី​សហជីព​បាន​និយាយ​ថា ការ​រារាំង​កម្មករ​មិន​ឲ្យ​ធ្វើ​កូដកម្ម​របស់​ព្រះរាជអាជ្ញា និង​ចៅហ្វាយ​ខេត្ត​កំពង់ឆ្នាំង​នេះ គឺ​ជា​គាំទ្រ​ថៅកែរោងចក្រ​ដែល​ធ្វើ​បាបកម្មករ កម្មការិនី ដោយ​មិន​ខ្វល់​ពី​សុខភាព​របស់​កម្មករ កម្មការិនី​ឡើយ។

គួរ​រំលឹកថា ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​មក កម្មករ​រោងចក្រ M&V ដែល​ស្ថិត​នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ​ជាង​៤ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​របស់​ខ្លួន ដោយ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​យល់​ព្រម​នូវ​លក្ខខណ្ឌ​ចំនួន​៨​ចំណុច ដែល​ក្នុង​នោះ​រួម​មាន​ ការទាម​ទារ​ឲ្យ​រោងចក្រ​ទទួល​យក​កម្មករ​២៣​នាក់​ដែល​បាន​បញ្ឈប់​ឲ្យ​ចូល​ធ្វើ​ការ​វិញ កែ​ប្រែ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​​ផង​ដែរ៕

កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ប្រមាណ​១​ពាន់​នាក់​ធ្វើ​បាតុកម្ម

ដោយ មណ្ឌលកែវ
2011-10-07
វិទ្យុ​អាស៊ីសេរី

កម្មករ​រោងចក្រ អ៊ឹមវ៉េ កាត់ដេរ​អន្តរជាតិ (M&V International Manufacturing Ltd.) នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ១​ពាន់​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ថៅកែ​រោងចក្រ​ដែល​បាន​ធ្វើការ​គាប​សង្កត់ និង​បណ្ដេញ​កម្មករ​ចំនួន ២៣​នាក់​ចេញ​ពី​ការងារ។

កម្មករ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ អ៊ឹមវ៉េ កាត់ដេរ​អន្តរជាតិ (M&V International Manufacturing Ltd.) នៅ​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ កាល​ពី​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១១។ (RFA/Mond)

កម្មករ ធ្វើ បាតុកម្ម នៅ មុខ រោងចក្រ អ៊ឹមវ៉េ កាត់ដេរ អន្តរជាតិ (M&V International Manufacturing Ltd.) នៅ ខេត្ត កំពង់ឆ្នាំង ទាមទារ ឲ្យ ថៅកែ គោរព ច្បាប់ ការងារ កាល ពី ថ្ងៃ ទី ៦ តុលា ឆ្នាំ ២០១១។ (RFA/Mond)

កម្មការិនី​ឈ្មោះ ចាន់ ណេត អាយុ ៣២​ឆ្នាំ ដែល​កំពុង​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម បាន​ឲ្យ​ដឹង​ថា គោលបំណង​ក្នុង​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ និង​គោរព​សិទ្ធិ​កម្មករ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បង្កើត​សហជីព។

កម្មការិនី​រូប​នេះ​បន្ត​ថា ថៅកែ​រោងចក្រ​នេះ​បាន​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​កម្មករ និង​ប្រើ​កម្មករ​ដូច​សត្វ​ធាតុ ដោយ​មិន​មាន​ការ​គិតគូរ​ពី​សុខភាព​របស់​កម្មករ​ឡើយ ៖ «កម្មករ​គ្នា​មាន​កំហុស​អី​បន្តិចបន្តួច ដូច​គ្រាន់​ថា កម្មករ​អូស​ម៉ូតូ​យឺត​តែ​មួយ​នាទី គឺ​គេ​គិត​កាត់​លុយ​កម្មករ​ភ្លាម ឬ​បើ​យើង​មាន​កំហុស​តែ​បន្តិចបន្តួច ដែល​អាច​លើកលែង​បាន​សោះ តែ​គេ​បែរ​ជា​ហៅ​ទៅ​ធ្វើការ​បញ្ឈប់​ភ្លាម»។

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ អុល ចាន់ធាវី អាយុ ២៣​ឆ្នាំ បញ្ជាក់​ពី​គោលបំណង​របស់​នាង​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ​ថា គឺ​ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​នេះ​ទទួល​យក​លក្ខខ័ណ្ឌ​ទាំង ៨​ចំណុច ដែល​សហជីព​ទាមទារ និង​សុំ​ឲ្យ​ថៅកែ​នេះ​ទទួល​យក​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បណ្ដេញ​ចេញ​ដោយ​គ្មាន​កំហុស​នោះ ៖ «ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​កម្មករ និង​សកម្មជន​សហជីព​ចំនួន ២០​រូប ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​កាល​ពី​ថ្ងៃ​ទី​១ តុលា កន្លង​ទៅ ឲ្យ​បាន​ចូល​ធ្វើការ​វិញ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ថៅកែ​រោងចក្រ អ៊ឹមវ៉េ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៦ តុលា នេះ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើការ​សម្របសម្រួល​ក្នុង​បញ្ហា​នេះ។ ប៉ុន្តែ​លោក​បាន​បន្ទោស​សហជីព​សេរី​កម្មករ​កម្ពុជា ថា​បាន​ធ្វើ​បាតុកម្ម​ដោយ​តក់ក្រហល់​ពេក ដោយ​មិន​បាន​ទុក​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការ​សម្របសម្រួល។

លោក ជា មុនី ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បាតុកម្ម​នឹង​ធ្វើ​ជា​បន្ត​ទៀត​រហូត​ដល់​ថៅកែ​រោង​ទទួល​យក​ការ​ទាមទារ​របស់​កម្មករ ទើប​កម្មករ​ព្រម​បញ្ឈប់​បាតុកម្ម​នេះ ៖ «យើង​អត់​មាន​ទាមទារ​អី​ទាំង​អស់ យើង​គ្រាន់តែ​ចង់​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​ប៉ុណ្ណោះ ហើយ​ឲ្យ​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បណ្ដេញ​ចេញ​ដោយ​គ្មាន​កំហុស​នោះ​បាន​ចូល​ធ្វើការ​វិញ»។

បាតុករ​ទាំង​អស់​បាន​រំសាយ​ការ​ធ្វើ​បាតុកម្ម​ជា​បណ្ដោះអាសន្ន​នៅ​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច ថ្ងៃ​៦ តុលា តែ​បាន​សន្យា​គ្នា​ថា នឹង​នាំ​គ្នា​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​៧ តុលា៕

កម្មករ​រោងចក្រ​កាត់ដេរ M&V ខេត្ត​កំពង់ឆ្នាំង បន្ត​កូដកម្ម ដោយ​គ្មាន​ការដោះស្រាយ​

ដោយ : CEN
ថ្ងៃទី 7 តុលា 2011

ខេត្តកំពង់ឆ្នាំង: ​កម្មករ​រោងចក្រ​កាត់ដេរ M&V ជាង ៤.០០០ នាក់ នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ កែប្រែ​លក្ខខណ្ឌ​ការងារ​ឱ្យ​ប្រសើរ​ឡើង និង​ទទួលយក​តំណាង​កម្មករ ២៣ នាក់ ដែល​ត្រូវបាន​ថៅកែ​បញ្ឈប់​ពី​ការងារ ដោយ​គ្មាន​មូលហេតុ​។​

​កូដកម្ម​ដែល​ដឹកនាំ​ដោយ​សហជីព​សេរី​កម្មករ​របស់​លោក​ជា​មុនី បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​៦​តុលា ឆ្នាំ​២០១១ ខណៈ​ដែល​ការចរចា​រវាង​ភាគី​សហជីព​កម្មករ និង​ថៅកែ​រោងចក្រ ដោយមាន​មន្ទីរ​ការងារ ជា​សាក្សី ត្រូវ​បរាជ័យ​។

​លោក ជា មុនី ប្រធាន​សហជីព​កម្មក​រ​សេរី នៃ​ព្រះរាជណាចក្រ​កម្ពុជា បានបញ្ជាក់​ថា ការធ្វើ​បាតុកម្ម​នោះ ដើម្បី​ទាមទារ​ឱ្យ​មេដឹកនាំ​សហជីព និង​តំណាង​កម្មករ​មួយចំនួន ដែល​ត្រូវបាន​គេ​បញ្ឈប់ ឱ្យ​បាន​ចូលធ្វើការ​វិញ និង​ឆ្ពោះទៅរក​ការកែប្រែ​លក្ខខណ្ឌ​ការងារ​ឱ្យបាន​ប្រសើរ ដោយសារ​រយៈពេល​កន្លងមក ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ មិន​ទៅ​តាម​នីតិវិធី​ច្បាប់​។​

លោក ​ជា ​មុនី បាន​បន្ថែមថា រោងចក្រ​កាត់ដេរ M&V នៅ​ខេត្ត​កំពង់ឆ្នាំង មាន​កម្មករ​ជា​ច្រើន បាន​ដួលសន្លប់​ក្នុង​ពេល​កន្លងមក ហើយ​នៅ​ពេល​កម្មករ​សន្លប់ នាយក​ក្រុមហ៊ុន បាន​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ថែមទៀត​ផង​។​

​មេដឹកនាំ​សហជីព​កម្មករ ដែល​បាន​ចូលរួម​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​បាតុកម្ម នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​បន្តថា កម្មករ​ចង់​បាន​ភាពយុត្តិធម៌ ប៉ុន្តែ​ថៅកែ​បាន​គេចវេស​ពី​ការ​ការចរចា ជាមួយ​កម្មករ ក្នុង​ស្វែងរក​ដំណោះស្រាយ​៕

ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក ចុះ​មើល​ការចុះឈ្មោះ​ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត

ដោយ : មុនីរ័ត្ន
ថ្ងៃទី 7 តុលា 2011
CEN

ភារៈធារី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ប្រធាន USAID និង​ប្រធាន​វិទ្យាស្ថាន NDI ជួប​ជាមួយ​ចៅសង្កាត់​បឹង​កេងកង​៣ ដើម្បី​ពិនិត្យ​លើ​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​៧​តុលា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ភារៈធារី ស្ថានទូត អាមេរិក ប្រចាំ កម្ពុជា ប្រធាន USAID និង ប្រធាន វិទ្យាស្ថាន NDI ជួប ជាមួយ ចៅសង្កាត់ បឹង កេងកង ៣ ដើម្បី ពិនិត្យ លើ ដំណើរការ ចុះឈ្មោះ និង ពិនិត្យ បញ្ជី ឈ្មោះ បោះឆ្នោត កាលពី ព្រឹក ថ្ងៃទី ៧ តុលា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ប្រធាន​បេសកម្ម USAID និង​វិទ្យាស្ថាន NDI រួមទាំង​មន្ត្រី​អង្គការមិនមែនរដ្ឋាភិបាល បាន​ចុះទៅពិនិត្យ​មើល​ការចុះឈ្មោះ​ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​បឹង​កេងកង៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​ ៧ តុលា ឆ្នាំ​២០១១​។​

​លោក ហៀក ហឿង ចៅសង្កាត់​បឹង​កេងកង​៣ បាន​ប្រាប់​ទៅ​លោក ចេស ដាយ​ហ្គ័​រ ភារធារីស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅកម្ពុជា ថា មន្ត្រី​របស់​លោក​ទទួលកា​រ​បំពាក់បំប៉ន​យ៉ាង​ល្អ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ស្តីពី​ការចុះ​ឈ្មោះ​បោះឆ្នោត និងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​។

​តាម​លោក​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់​បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រធាន​ភូមិ និង​អ្នក ដែល​ពាក់ព័ន្ធ ព្រមទាំង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ អោយមាន​ការយល់ដឹង​បាន​ច្រើន​ពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។

ភារៈធារី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ប្រធាន USAID និង​ប្រធាន​វិទ្យាស្ថាន NDI ជួប​ជាមួយ​ចៅសង្កាត់​បឹង​កេងកង​៣ ដើម្បី​ពិនិត្យ​លើ​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​៧​តុលា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ភារៈធារី ស្ថានទូត អាមេរិក ប្រចាំ កម្ពុជា ប្រធាន USAID និង ប្រធាន វិទ្យាស្ថាន NDI ជួប ជាមួយ ចៅសង្កាត់ បឹង កេងកង ៣ ដើម្បី ពិនិត្យ លើ ដំណើរការ ចុះឈ្មោះ និង ពិនិត្យ បញ្ជី ឈ្មោះ បោះឆ្នោត កាលពី ព្រឹក ថ្ងៃទី ៧ តុលា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

​លោក​ចៅសង្កាត់ បានបញ្ជាក់​ថា ជា​លទ្ធផល ​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៧០២ នាក់ លើសពី​ការកំណត់ ដែល​គ្រោងទុក​មាន​ចំនួន​ត្រឹមតែ ៣៦៤ នាក់​។ ការចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត មិន​មាន​បណ្តឹង ប្តឹងផ្តល់​ទេ ដោយ​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​។​

​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​អបអរសាទរ ចំពោះ​ការងារ​របស់​ចៅសង្កាត់​បឹង​កេងកង​៣​។ សហរដ្ឋ​អាមេរិក​ មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា អោយ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​

​សូមជម្រាបថា ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើឡើងចាប់ពី​ថ្ងៃ​ទី​ ១ ដល់​ថ្ងៃ​ទី ​១៥​ តុលា ឆ្នាំ​២០១១ នៅតាម​សាលាឃុំ​សង្កាត់​ទាំង ១៦២១ ទូទាំង​ប្រទេស​។ ក្រោយមក គ​.​ជ​.​ប​. ទើបតែ​បាន​ប្រកាស​បន្ថែម​រយៈពេល ៣ ថ្ងៃ​ទៀត ចំពោះ​ឃុំ​សង្កាត់​ចំនួន ៣១៦ នៅក្នុង​ខេត្ត​ចំនួន ១៣ ដែល​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរដោយ​សារទឹកជំនន់​៕

ទូត​វៀតណាម បដិសេធ​មិន​ទទួល​ញត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 7 តុលា 2011
CEN

ភ្នំពេញ: មន្ត្រី​ស្ថានទូត​វៀតណាម បាន​បដិសេធ​មិន​ទទួលយក​ញត្តិ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ​។ ប៉ុន្តែ​ញត្តិ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពី​រសៀល​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ ត្រូវបាន​បញ្ជូន​ទៅកាន់​ទូត​វៀតណាម​ប្រចាំ​កម្ពុជា តាមរយៈ​បុគ្គលិក ដែល​ធ្វើការ​នៅ​ស្ថានទូត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ថាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​។​

​លោក សឺ​ន ជុំ​ជួន ដែល​កាន់​ការងារ​ខាង​ដាក់​ញត្តិ​នោះ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ ខាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ញត្តិ​នោះ​ទៅ​ហើយ​។ តែ​ខាង​ស្ថានទូត​វៀតណាម មិន​បាន​ទទួល​ជា​ផ្លូវការ​ទេ ដោយ​ស្ថានទូត មិន​បាន​ប្រាប់​ពី​មូលហេតុ​យ៉ាងណា​ឡើយ​។​

​ប៉ុន្តែ​លោក សឺ​ន ជុំ​ជួន បញ្ជាក់ថា ក្រុម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​ញត្តិ​នោះ ទៅតាម​បុគ្គលិក ដែល​ធ្វើការ​នៅ​ស្ថានទូត​វៀតណាម​។ បុគ្គលិក​នោះ បាន​ប្រាប់ថា បើ​យក​ទៅ​ដាក់​ដោយ​ផ្ទាល់​ដៃ នៅ​ស្ថានទូត​វៀតណាម​នោះ គេ​មិន​ទទួល​ទេ​។​

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១១ នៅក្នុង​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់ ជូន​លោក ង្វៀង តឹង​យុង នាយករដ្ឋមន្ត្រី នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​ស្នើសុំ​ចាត់វិធានការ​ជាបន្ទាន់​ទៅ​លើ​ករណី​មួយ​ចំនួន​
​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិដើម​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​សព្វថ្ងៃ​ជា​ទឹកដី​វៀតណាម​ខាងត្បូង​។​

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​អះអាង​ថា ជា​តំណាងអោយ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១២ លាន​នាក់ កំពុងតែ​រស់នៅ​លើ​ទឹក​ដី​​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រាប​ទៅ​លោក​នាយករដ្ឋមន្ត្រី​វៀតណាម​ថា យោង​តាម​ការតាមដាន និង​អង្កេត​យ៉ាង​យកចិត្តទុកដាក់​របស់​អង្គការ សមាគម​ខ្មែរ​​កម្ពុជា​ក្រោម​បាន​រកឃើញថា បច្ចុប្បន្ន​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរ​តាម​វត្ត​​អារាម​នានា និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ប្រឈម​ទៅ​ហ្នឹង​ការរំលោភ​សិទ្ធិមនុស្ស ដូចជា ស្ថាប័ន​ពុទ្ធសាសនា​ខ្មែរ​​ស្ថិត​នៅក្រោម​ការត្រួតត្រា​របស់​ស្ថាប័ន​ពុទ្ធសាសនា​វៀតណាម គ្រប់​វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរ ត្រូវ​បង្ខំ​អោយ​ប្រើប្រាស់​ត្រា ជា​អក្សរ​វៀតណាម ការសិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ តាម​វត្ត​អារាម​នានា ត្រូវ​បាន​ហាមឃាត់ មិន​អោយ​បង្កើត​អង្គការ សមាគម ហាមឃាត់ មិន​អោយ​រៀន​វិញ្ញាសារ​ភូមិសាស្ត្រ​ ប្រវត្តិសាស្ត្រ ហាមឃាត់​ក្នុង​ការប្រជុំ​នយោបាយ និង​ការតស៊ូ​មតិ ជាដើម​។​

​ញត្តិ​នោះ បាន​លើកឡើង​ថា ដើម្បី​បង្ហាញ​មតិ​ជាតិ និង​អន្តរជាតិ អោយ​បាន​ឃើញ​អំពី​សុ​ឆន្ទៈ​ពិតប្រាកដ របស់​រដ្ឋាភិបាល​វៀត​ណា​ម ក្នុង​ការអនុវត្ត​សេចក្តីប្រកាស​ជា​សាកល ស្តីពី សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ដែល​រដ្ឋាភិបាល​វៀតណាម បាន​ផ្តល់​សច្ចាប័ន​ផង​ដែរ​នោះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ដល់​នាយករដ្ឋមន្ត្រី​វៀតណាម ពិនិត្យ និង​ចាត់វិធានការ​ជាបន្ទាន់ ទៅ​លើ​ករណី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន ១៣ ចំណុច​៖ ១-​អនុញ្ញាត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ដាច់​​ដោយឡែក​របស់​ខ្លួន ដូច​មុន​ថ្ងៃទី​៣០ មេសា ឆ្នាំ​១៩៧៥​។ ២-​បង្កើត​ពុទ្ធ​សាសន​បណ្ឌិត នៅ​ខេត្ត​ឃ្លាំង​ឡើងវិញ​។ ៣-​អនុញ្ញាត​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការសិក្សា​រៀនសូត្រ​ដោយ​សេរី​។ ៤-​គ្រប់​វត្ត​អារាម​ខ្មែរ​នៅ​ទូ​ទាំង​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​ពេញលេញ ក្នុង​ការគ្រប់គ្រង​របស់ខ្លួន និង​ថែរក្សា​នូវ​កេរ្តិ៍តំណែល​វប្បធម៌​របស់​ខ្លួន ជាពិសេស​វត្ថុ​​បុរាណ​ខ្មែរ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​វៀតណាម យកទៅ​រក្សាទុក​នៅ​​កន្លែង​ផ្សេងៗ​ឡើយ​។ ៥-​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​បង្កើត​អង្គការ​ដោយ​សេរី​។ ៦-​សិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ទទួល​ព័ត៌មាន ការសិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ការទិញ និង​ភ្ជាប់​បណ្តាញ​ប្រព័ន្ធ ( ដី​វី​ធី ) ​នៅតាម​ផ្ទះ មិន​ត្រូវ​បាន​ហាមឃាត់​ឡើយ​។ ៧-​អនុញ្ញាត​អោយ​ខ្មែរ​កម្ពុជា​ក្រោម ស្តាប់​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ តាម​ទូរស័ព្ទ​ដោយ​សេរី​។ ៨-​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។​ ៩-​បញ្ឈប់​ជា​បន្ទាន់ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ នូវ​រាល់​ការគំរាមកំហែង បំភិតបំភ័យ​​បំបាក់ស្មារតី ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ល​ក្រោម​។​

​ចំពោះ​លិខិត​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ខាងលើនេះ ត្រូវបាន​លោក ឡេ មិញ​ង៉ុក អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ថ្លែង​ថា លោក​ជាប់រវល់​ប្រជុំ​។​

​ប៉ុន្តែ​អំពី​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​វៀតណាម ដាក់​ជា​ជនជាតិ​ភាគ​តិច​មួយ ក្នុងចំណោម​ជនជាតិភាគតិច ៥៤ ផ្សេងទៀត ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​វៀតណាម ត្រូវបាន​លោក ឡេ មិញ​ង៉ុក លើក​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៦​តុលា ឆ្នាំ​២០១១​ថា ប្រជាជន​រស់នៅ​ប្រទេស​វៀតណាម ត្រូវតែ​គោរព​ទៅតាម​ច្បាប់​របស់​ប្រទេស​វៀតណាម ហើយ​រដ្ឋាភិបាល​វៀតណាម មិន​ដែល​រើសអើង ឬ​បំបិទ​សិទ្ធិសេរីភាព ចំពោះ​ជនជាតិ​ណាមួយ​នោះ​ទេ​។​

​ចំពោះ​ការទាមទារ​របស់​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ខាងលើ ត្រូវបាន​មន្ត្រី​នាំពាក្យ​ដដែល លើកឡើងថា សមត្ថកិច្ច​របស់​វៀត​ណា​ម អនុវត្ត​ទៅតាម​ច្បាប់ ហើយ​ក៏​គ្មាន​ការបង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងនោះ ឲ្យ​រៀនអក្សរ​វៀតណាម​ដែរ​៕

សមាគម​ខ្មែរ​ក្រោម​គ្រោង​ផ្ញើ​​ញត្តិ​ទៅ​ស្ថាន​ទូត​យួន​ប្រឆាំង​ការ​រំលោភ​សិទ្ធិ

ព្រហស្បតិ៍ 06 តុលា 2011
មាស​ មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

សមាគម​ខ្មែរ​ក្រោម​ក្នុង​ប្រទេស​​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួក​គេ​គ្រោង​ដាក់​ញ្ញតិ​ទៅ​កាន់​ស្ថាន​ទូត​យួន​ប្រឆាំង​​ការ​រំលោភ​សិទ្ធិ​​​​របស់​អាជ្ញាធរ​យួន ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្ចាស់​ទឹក​ដី​ដើម​ដែល​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ​។

លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម (រូប៖FPM)

លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម (រូប៖FPM)

លោក យន្ត ថារ៉ូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​ថា ” តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​៧​តុលា​ស្អែក​នេះ សមាគម​ខ្មែរ​ក្រោម​ចំនួន​៨​ទៅ​៩​នឹង​ផ្ញើ​បញ្ញត្តិ​ដែល​ធ្វើ​រួម​គ្នា​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម​ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ” ។

បើ​តាម​លោក យន្ត ថារ៉ូ ខ្លឹម​សារ​នៃ​ញត្តិ​នោះ ​គឺ​ជា​ការ​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្ភ ចំពោះ​គោល​ការណ៍​​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម ​ដែល​បាន​​តម្រូវ​ឲ្យ​វត្តអារាម​ចំនួន​១៤០​នៅ​លើ​ទឹក​ដី​ខ្មែរ​ក្រោម ដែល​បច្ចុ​ប្ប​ន្ន​គ្រប់គ្រង​ដោយ​យួន ត្រូវ​តែ​ប្រមូល​វត្ថុបុរាណ​និង​គម្ពី​ក្បួន​ខ្នាត​សម័យ​បុរាណ​ទាំង​អស់​យក​ទៅ​រក្សា​​ទុក​ក្នុង​សារ​មន្ទីរ​តាម​ខេត្ត​នី​មួយៗ ដើម្បី​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង ។ រួម​ទាំង​ការ​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​ឈ្មោះ​​វត្ត​ពី​ខ្មែរ​ទៅ​យួន និង​មិន​ឲ្យ​កូន​ចៅ​ខ្មែរ​ក្រោម​រៀន​ភាសា​ខ្មែរ ។

ថែម​លើ​នេះ​​លោក យន្ត ថារ៉ូ ក៏​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា អាជ្ញាធរ​យួន​បាន​និង​កំពុង​ធ្វើ​ទុក​បុក​ម្និញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​តាម​គ្រប់​វិធី​កាន់​​តែ​ខ្លាំង​ទៅ​ៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ​សូម្បី​តែ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ បើ​ប្រើ​ជា​ភាសា​យួន​គឺ​ក្រុម​ហ៊ុន អនុញ្ញាត​​ឲ្យ​ប្រើ​ មិន​បិទ​លេខ​ទេ​។ តែ​បើ​ប្រើ​ភាសា​ខ្មែរ​វិញ​បាន​​រយៈ​ពេល​​តែ​ពី​២​ទៅ​៣​ខែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​ទូរស័ព្ទ​ក៏​បិទ​​លេខ ហើយ​ត្រូវ​តែ​ផ្ដល់​​លុយ​ឲ្យ​ក្រុម​ហ៊ុន ដើម្បី​បើក​លេខ​ថ្មី ។

យោង​តាម​លោក យន្ត ថារ៉ូ ចំពោះ​ទង្វើ​ទាំង​នេះ សម្រាប់​​សមាគម​ខ្មែរ​ក្រោម​ទាំង​​អស់​យល់​ឃើញ​ថា ​គឺ​ជា​ការ​រើស​អើង ​និង​រំលោភបំពាន​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ​ បំផុត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​យួន មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​​ម្ចាស់​ដែល​ជា​ម្ចាស់​ទឹក​ដី​ដើម ៕

មនុស្ស​​ស្លាប់​ដោយសារ​ពុល​ស្រា​​នៅ​ពោធិ៍សាត់​កើន​ដល់​៩​នាក់

ដោយ កែវ និមល
2011-10-07
​វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​ឃុំ​កំពង់ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ស្លាប់​ដោយសារ​ពុល​ស្រា​ស បាន​កើន​ចំនួន​ពី ៧​នាក់ ដល់ ៩​នាក់​ហើយ។ ចំណែក​ចំនួន​អ្នក​ពុល​បាន​កើន​ពី​ជាង ៥០​នាក់ ដល់ ៨៥​នាក់។

៥-តុលា-២០១១៖ អ្នក​ជំងឺ​ដោយសារ​ពុល​ស្រា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ពោធិ៍សាត់។ (RFA/Mondulkeo)

៥-តុលា-២០១១៖ អ្នក ជំងឺ ដោយសារ ពុល ស្រា សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ពោធិ៍សាត់។ (RFA/Mondulkeo)

លោក ខ្លឹម សុគន្ធ នាយក​មន្ទីរ​សុខាភិបាល ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​តុលា ថា ការ​ពុល និង​ស្លាប់​នោះ បាន​កើន​ដោយសារ​ប្រជាពលរដ្ឋ​ដែល​ពុល​មាន​ការ​ភ័យ​ខ្លាច និង​ខ្លះ​មាន​កម្លាំង​ចុះ​ខ្សោយ​បណ្ដាល​ឲ្យ​ស្លាប់។

លោក​បន្ត​ថា ៖ «ពុល​ពី​ថ្ងៃ​ដដែល​ទេ ប៉ុន្តែ​គេ​ភ័យ​ខ្លាច ឃើញ​យើង​បញ្ជូន​ទៅ​ភ័យ បាន​ប្រែប្រួល​រហ័ស។ ព្រឹកមិញ (៧ តុលា) យើង​សរុប​បញ្ជូន​ទៅ​ភ្នំពេញ ប្រហែល​ម៉ោង​៣ ៦៨ (នាក់)​ហើយ»។

មក​ទល់​ពេល​នេះ ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ពុល​ស្រា​ស​នោះ​នៅ​ឡើយ។ ការ​ពុល​នេះ​ជា​ការ​ពុល​ធ្ងន់ធ្ងរ​លើក​ទី​៣​ហើយ ដែល​មាន​មនុស្ស​ស្លាប់​ចំនួន​ច្រើន​នាក់។

កាល​ពី​ខែ​កុម្ភៈ នៅ​ឯ​ភូមិ​ក្សេត្របូរី នៃ​ស្រុក​ភ្នំក្រវាញ ប្រជាពលរដ្ឋ ៣​នាក់​បាន​ស្លាប់​ដោយ​ការ​ពុល​ស្រា ហើយ​នៅ​ពាក់​កណ្ដាល​ខែ​សីហា កន្លង​ទៅ នៅ​ឯ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក៏​មាន​ប្រជាពលរដ្ឋ ៦​នាក់ បាន​ស្លាប់ និង ២៤​នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ដោយសារ​ការ​ពុល​ស្រា​ផង​ដែរ៕

អតីត​សាលាខេត្ត​សៀមរាប សម័យ​បារាំង ឥឡូវ​ធ្លាក់​លើ​ដៃ​ក្រុមហ៊ុន​បារាំង​

ដោយ : បាយ័ន
ថ្ងៃទី 7 តុលា 2011
CEN</strong>

សំណង់​អតីត​សាលាខេត្ត​សៀមរាប​ចាស់ ដែល​ជា​សំណង់​សល់​ពី​អ​ណា​និគម​បារាំង បាន​ធ្លាក់​ទៅលើ​ដៃ ក្រុមហ៊ុន​ឯកជន​បារាំង​វិញ បន្ទាប់​ពី​សាលាខេត្ត​ថ្មី កសាង​នៅ​រយៈ​ចំងាយ​ជាង ២០ គីឡូម៉ែត្រ ពី​សាលាខេត្ត​ចាស់ ក្នុង​ឃុំ​អម្ពិល ស្រុក​ប្រាសាទបាគង​។ តែ​ឥឡូវ​ប្តូរ​មក​ជា​សង្កាត់​អម្ពិល ស្ថិត​ក្នុង​ក្រុង​សៀមរាប​វិញ​៕

សំណង់ អតីត សាលាខេត្ត សៀមរាប ចាស់ ដែល ជា សំណង់ សល់ ពី អ ណា និគម បារាំង បាន ធ្លាក់ ទៅលើ ដៃ ក្រុមហ៊ុន ឯកជន បារាំង វិញ បន្ទាប់ ពី សាលាខេត្ត ថ្មី កសាង នៅ រយៈ ចំងាយ ជាង ២០ គីឡូម៉ែត្រ ពី សាលាខេត្ត ចាស់ ក្នុង ឃុំ អម្ពិល ស្រុក ប្រាសាទបាគង ។ តែ ឥឡូវ ប្តូរ មក ជា សង្កាត់ អម្ពិល ស្ថិត ក្នុង ក្រុង សៀមរាប វិញ ៕

ក្រុង-ខេត្តសៀមរាប: ទីតាំង​ដី និង​សំណង់ របស់​អតីត​សាលាខេត្ត​សៀមរាប ដែល​កសាង​ឡើង​ក្នុង​សម័យ​អ​ណា​និគម​បារាំង ដែល​ក្រុមហ៊ុន​របស់​ខ្មែរ​ក្នុង​ស្រុក​មួយ ទទួល​សិទ្ធ​ផ្ទាច់​មុខយក​សាលាខេត្ត និង​មន្ទីរ​ជុំវិញ​ខេត្ត ជា​ថ្នូរ​នឹង​ការសាងសង់​បុរី​រដ្ឋបាល​សាលាខេត្ត​ថ្មី ដែល​ប្រមូលផ្តុំ ដោយ​មន្ទីរ​ជុំវិញ​ខេត្ត តែ​ទីបំផុត​ដី និង​សំណង់​អតីត​សាលាខេត្ត​សៀមរាប​ចាស់​នោះ ត្រូវ​បាន​ធ្លាក់​មកដល់​ដៃ​ក្រុមហ៊ុន​បារាំង​មួយ​។​
 
​ទីតាំង​សំណង់​សាលាខេត្ត​ចាស់ ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង​សៀមរាប បច្ចុប្បន្ន​ត្រូវបាន​ក្រុមហ៊ុន​បារាំង ឈ្មោះ CROSSROAD CAPITAL បាន​ហ៊ុម​ព័ទ្ធ​របង ដែល​មាន​កំពស់​ខ្ពស់​បំផុត​មួយ និង​មិន​អាច​ឱ្យ​គេ​មើលឃើញ​សំណង់​ខាងក្នុង​បានឡើយ​។

សំណង់​អតីត​សាលាខេត្ត​សៀមរាប​ចាស់ ដែល​ជា​សំណង់​សល់​ពី​អ​ណា​និគម​បារាំង បាន​ធ្លាក់​ទៅលើ​ដៃ ក្រុមហ៊ុន​ឯកជន​បារាំង​វិញ បន្ទាប់​ពី​សាលាខេត្ត​ថ្មី កសាង​នៅ​រយៈ​ចំងាយ​ជាង ២០ គីឡូម៉ែត្រ ពី​សាលាខេត្ត​ចាស់ ក្នុង​ឃុំ​អម្ពិល ស្រុក​ប្រាសាទបាគង​។ តែ​ឥឡូវ​ប្តូរ​មក​ជា​សង្កាត់​អម្ពិល ស្ថិត​ក្នុង​ក្រុង​សៀមរាប​វិញ​៕

សំណង់ អតីត សាលាខេត្ត សៀមរាប ចាស់ ដែល ជា សំណង់ សល់ ពី អ ណា និគម បារាំង បាន ធ្លាក់ ទៅលើ ដៃ ក្រុមហ៊ុន ឯកជន បារាំង វិញ បន្ទាប់ ពី សាលាខេត្ត ថ្មី កសាង នៅ រយៈ ចំងាយ ជាង ២០ គីឡូម៉ែត្រ ពី សាលាខេត្ត ចាស់ ក្នុង ឃុំ អម្ពិល ស្រុក ប្រាសាទបាគង ។ តែ ឥឡូវ ប្តូរ មក ជា សង្កាត់ អម្ពិល ស្ថិត ក្នុង ក្រុង សៀមរាប វិញ ៕

​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១១ លោក ប៊ុន ថា​ឬ​ទ្ធិ អ្នកនាំពាក្យ​សាលាខេត្ត និង​ជា​អភិបាលរង​ខេត្តសៀមរាប មិនអាច​ទាក់ទង​សុំ​បំភ្លឺ​បាន​ឡើយ​ជុំវិញ ដី និង​សំណង់​អតីត​សាលាខេត្ត​សៀមរាប ដែល​ក្រុមហ៊ុន​បារាំង​ហ៊ុម​ព័ទ្ធ​របង​នោះ ថា​តើ​គេ​ធ្វើ​អ្វី​?

​ដោយឡែក លោក ទេព ប៊ុន​ឆាយ អភិបាល​ក្រុង​សៀមរាប បាន​ថ្លែងថា សំណង់​បុរាណ​សល់​ពី​សម័យ​សង្គម​បារាំង គឺ​សាលាខេត្ត​សៀមរាប​ចាស់ ពិត​ជា​ក្រុមហ៊ុន​បារាំង​មួយ ទិញ​ពី​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក យក​ពិតប្រាកដ​មែន​។

​ទោះបីយ៉ាងណា​ក៏ដោយ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បារាំង យក​អតីត​សាលាខេត្ត​ធ្វើ​អ្វី​នោះ ត្រូវបាន​លោក ទេព ប៊ុន​ឆាយ បញ្ជាក់ថា លោក​ពុំ​បានដឹង​ឡើយ​។

​ជាមួយគ្នា​នោះ លោកស្រី ទិ​ត្យ មករា តំណាង​ក្រុមហ៊ុន CROSSROAD CAPITAL បាន​ដឹង​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​បារាំង​នេះ ពិតជា​បាន​ទិញ​សំណង់​សាលាខេត្ត​សៀមរាប មក​ធ្វើ​វិនិយោគ​។ ប៉ុន្តែ​ត្រង់​ការវិនិយោគ​អ្វី​នោះ លោកស្រី​ឆ្លើយថា មិន​បាន​ដឹង​ឡើយ​។

​លោកស្រី ទិ​ត្យ មករា បាន​បញ្ជាក់ទៀតថា គ្រាន់តែ​លោកស្រី​ដឹង​សំណង់​ខាងលើ បាន​ហ៊ុម​ព័ទ្ធ​ដោយ​របង និង រក្សាទុក​សំណង់​នេះ ដោយ​មិន​បាន​ប៉ះពាល់​វា​ទេ​។ ថ្ងៃក្រោយ​ក៏​មិនដឹងថា សំណង់​នោះ ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន ជា​ជនជាតិ​បារាំង នឹង​ធ្វើ​អ្វី​ទៀត​ដែរ​?

​គួរបញ្ជាក់​ថា សំណង់​សាលាខេត្ត​សៀមរាប​ចាស់ ត្រូវបាន​កសាងឡើង​នៅក្នុង​សម័យ​អ​ណា​និគម​និយម​បារាំង ហើយ​សំណង់​នេះ ត្រូវបាន​ចាត់ទុក​ថា ជា​សំណង់​បុរាណ​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​។
​រដ្ឋាភិបាល​បារាំង បាន​សាងសង់​សំណង់​ជំនាន់​នោះ ហើយ​បន្សល់​ទុក​នាពេល​បច្ចុប្បន្ន រាប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន សំណង់​រដ្ឋបាល​របស់​រដ្ឋ​។ រដ្ឋាភិបាល​របស់​បារាំង ពុំ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា វាយ​សំណង់​នោះ​ចោល​ឡើយ គឺ​ត្រូវ​រក្សាទុក គ្រាន់តែ​មាន​ការជួសជុល​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា សំណង់​ដែល​បារាំង​ទិញ​ពី​ក្រុមហ៊ុន​ឯកជន គឺ​សំណង់​អតីត​សាលាខេត្ត​សៀមរាប​នោះ គឺ​ក្រុមហ៊ុន​ទិញ​យក​មក​ទុក ដោយ​មិន​មាន​ការ​បំផ្លាញចោល​ឡើយ ព្រោះថា សំណង់​បុរាណ​សល់​ពី​សម័យ​សង្គម​បារាំង គឺ​ប្រជាជន​បារាំង​ចង់បាន​ខ្លាំងណាស់ ហើយក៏​វា​ស្រប​ទៅតាម​ការចង់បាន​របស់​រដ្ឋាភិបាល​បារាំង ដែល​រក្សា​ទុក​សំណង់​ទាំងឡាយ របស់​បារាំង​នា​សម័យ​នោះ ឱ្យ​នៅ​ស្ថិតស្ថេរ​។

​សូម​រំលឹក​ដែរ​ថា អតីត​សាលាខេត្ត​សៀមរាប​ចាស់ ដែល​នៅ​កណ្តាល​ទីក្រុង​សៀមរាប និង​មន្ទីរ​ជុំវិញ​ខេត្ត​ទាំងអស់ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​មួយ ជា​អ្នកទទួលយក​ផ្តាច់មុខ ហើយ​សាលាខេត្ត​ថ្មី និង​មន្ទីរ​ជុំវិញ​ខេត្ត ត្រូវបាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នោះ ទិញ​ដី​មួយកន្លែង ធ្វើ​សាលាខេត្ត​ថ្មី ដែល​គេ​ហៅថា បុរី​រដ្ឋបាល​សាលាខេត្ត នៅ​ក្រៅ​ក្រុង​សៀមរាប​។ មានន័យ​ថា សាលាខេត្ត​ថ្មី និង​មន្ទីរ​ជុំវិញ​ខេត្ត កសាង​ប្រមូលផ្តុំ​គ្នា​នៅ​តែ​មួយ​កន្លែង​។

​បុរី​រដ្ឋបាល​សាលាខេត្ត​ថ្មី គឺ​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ឃុំ​អម្ពិល ស្រុក​ប្រាសាទបាគង ដែល​មាន​ទីតាំង និង​ចំងាយ ឆ្ងាយ​ពី​អតីត​សាលាខេត្ត​សៀមរាប​ចាស់​ជាង ២០ គីឡូម៉ែត្រ​។ បើ​គិត​ពី​ការធ្វើដំណើរ​របស់​មន្ត្រី​រាជការ​មន្ទីរ​ជុំវិញ​ខេត្ត ដើម្បី​ទៅ​ធ្វើការ ក្នុង​មួយ​ថ្ងៃ ទៅ និង​មក ចំនួន​បួន​ត្រឡប់ គឺ​មាន​ប្រវែង​ជិត ១០០ គីឡូម៉ែត្រ​។

​ដោយសារ​តែ​សាលាខេត្ត​ថ្មី ស្ថិតក្នុង​ឃុំ​អម្ពិល ស្រុក​ប្រាសាទបាគង ទើប​ខេត្ត​សៀមរាប រៀបចំ​កែសំរួល​ឃុំ​អម្ពិល មកជា សង្កាត់​អម្ពិល ចំណុះឱ្យ​ក្រុង​សៀមរាប​វិញ​។ ដោយឡែក​ឃុំ​កណ្តែក ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ក្រុង​សៀមរាប ហើយ​នៅ​ជិត​ជាង​សង្កាត់​អម្ពិល បែរ​ជា​ស្ថិត​នៅក្នុង​ស្រុក​ប្រាសាទបាគង​ទៅវិញ​។​

 ករណី​ដែល​សាលាខេត្ត​ថ្មី មាន​រយៈ​ចំងាយ ឆ្ងាយ​ពី​ទី​រួម​ក្រុង​សៀមរាប ក៏​ត្រូវ​មន្ត្រី​រាជការ​ស្ទើរ​ទាំងអស់ បានរ​អូរ​រទាំ​ថា សាលាខេត្ត​ថ្មី គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ទៅលើ​សាំង​ចាក់​ម៉ូតូ ឬ​ឡាន ហើយ​ប្រាក់ខែ​មន្ត្រីរាជការ​ប៉ុណ្ណឹង មិន​អាច​យក​ទៅ​ចាក់​សាំង ដើម្បី​បំរើ​ការងារ​ឱ្យ​រដ្ឋបាល​បាន​ឡើយ គឺ​មួយ​ខែ​អាច​យក​លុយ​ផ្ទះ​មក​បន្ថែម ទើប​អាច​គ្រប់​នឹង​ការចាក់​សាំង​ ៕

ជា ជាមុន្នី ត្រូវ​បាន​ចៅហ្វាយ​ខេត្ត​ត​កំពង់​ឆ្នាំង​គំរាម​ដាក់​ខ្នោះ

សុក្រ 07 តុលា 2011
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

មេដឹកនាំ​សហជីព​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ត្រូវ​បាន​គំរាម​វាយ​ខ្នោះ ដោយ​ចៅ​ហ្វាយ​ខេត្ត​​កំពង់​ឆ្នាំង បន្ទាប់​ពី​​បាន​ដឹក​នាំ​កម្មករ រោងចក្រ​កាត់​ដេរ​ប្រមាណ​ជាង​៣ពាន់​​​​នាក់​​នៅ​ក្នុង​ខេត្ត​នេះ​ធ្វើ​កូដកម្ម។

លោក ជា មុនី (រូប៖RFI)

លោក ជា មុនី (រូប៖RFI)

លោក ជា មុន្នី ប្រធាន​សហជីព​កម្មករ​សេរី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​​សេរី​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧តុលា​នេះ​ថា ” ខ្ញុំ​បាន​ឮ​ក្រុម​កម្មករ​ប្រាប់​ខ្ញុំ​ថា​លោក​អភិបាល​ខេត្ត​កំពង់​​ឆ្នាំង បាន​​និយាយ​តាម​វិទ្យុ​ទាក់​ទង ឲ្យ ប៉ូលីស​ដាក់​ខ្នោះ​​ខ្ញុំ ពេល​មក​លើក​ក្រោយ​ទៀត។ខ្ញុំ​គិត​​ថា​នេះ​ជា​​ភាសា​គួ​​ឲ្យ​អាសូរ​ចំ​ពោះ​ចៅ​ហ្វាយ​ខេត្ត​រូប​នេះ ដែល​ហាក់​ដូច​ជា​ពុំ​ចេះ​ច្បាប់​អ្វី​សោះ ។ វា​គ្រាន់​តែ​ជា​ការ​គំរាម​​កំហែង​​និង​ធ្វើ​ឲ្យ​កម្មករ បាក់​ស្បាត ។ប៉ុន្ត​គេ​គួ​តែ​ជួយ​រក​យុត្តិធម៌​ឲ្យ​ដល់​កម្មករ​ខ្មែរ​ដែល​ត្រូវ​បាន​ជាន់​ឈ្លី​សិទ្ធិ​ដោយ​ថៅ​កែ​រោង​ចក្រ​ជន​ជាតិ​ចិន​…ផ្ទុយ​ទៅ​វិញ​ដើម្បី​ផល​ប្រយោជន៍​គេ​បាន​ឃុបឃិត​គ្នា ជា​មួយ​​ថៅ​​កែ​រោង​ចក្រ..”។តែ​យ៉ាង​ណា​ក៏​ដោយ​ប្រធាន​សហជីព​រូប​នេះ​ពុំ​មាន​គម្រោង​ដាក់​ពាក្យ​ប្តឹង​ចំពោះ​ចៅ​ហ្វាយ​ខេត្ត​រូប​នោះ​ទេ។

ការ​គម្រាម​វាយ​ខ្នោះ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ជា មុន្នី បាន​ដឹក​នាំ​កម្មករ​ប្រមាណ​ជាង​៣ពាន់​នាក់​​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​នៅ​ខាង​មុខ​រោង​ចក្រ​M&V4ក្នុង​ខេត្ត​កំពង់​ឆ្នាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ប្រយោជន៍​​ទាមទារ​ឲ្យ​ថៅ​កែ​រោង​ចក្រ​គោរព​លក្ខ៨​ចំណុច និង​ឲ្យ​តំណាង​​សហជីព​និង​កម្មរ​​នៃ​រោង​​ចក្រ​នេះ​២០នាក់​ដែល​ត្រូវ​បាន​ភាគី​រោង​ចក្រ បណ្ដេញ​ចេញ​កាល​ពី​ថ្ងៃ​ទី​១​តុលា​នោះ​​ឲ្យ​ពួក​គេ​បាន​​ចូល​​ធ្វើ​​ការ​វិញ៕

តំណាងរាស្ត្រ​អាមេរិក​ស្នើ​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​វិស័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​

ដោយ លាង ដឺលុច
ថ្ងៃ សុក្រ 07 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ (01:32)

តំណាងរាស្ត្រ​​អាមេរិក​​លោក​ Ed Royce​ បាន​​ស្នើ​​អោយ​​មាន​​ការ​​ទំលាក់​​ចំណាត់​ថ្នាក់​​កម្ពុជា​​ទៅ​​ដល់​​ក្រុម​​លេខ​​៣​​ ក្នុង​​វិស័យ​​ការ​​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស។ ​ចំណាត់​ថ្នាក់​​លេខ​​បី​​គឺ​​ជា​​ចំណាត់​ថ្នាក់​​ដែល​​តំណាង​​អោយ​​ក្រុម​​ប្រទេស​​ដែល​​ មិន​​បាន​​ប្រឹងប្រែង​​ប្រយុទ្ធ​​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស​​ទាល់​តែ​​សោះ។​ អ្នក​​នាំ​​ពាក្យ​​ស្ថានទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​​​ថ្លែង​​កម្ពុជា​​គួរ​​តែ​​ ខិត​ខំ​​ប្រឹងប្រែង​​ប្រសិន​បើ​​នៅ​​មាន​​ចំណុច​​ខ្សោយ​​មែន​​នោះ។

តំណាងរាស្ត្រ​អាមេរិក​ស្នើ​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​វិស័យ​ប្រឆាំង​ការជួញដូរ​មនុស្ស។ (REUTERS/Jim Bourg)

តំណាងរាស្ត្រ អាមេរិក ស្នើ ទម្លាក់ ចំណាត់ថ្នាក់ កម្ពុជា ក្នុង វិស័យ ប្រឆាំង ការជួញដូរ មនុស្ស។ (REUTERS/Jim Bourg)

សមាជិក​សភា​អាមេរិក​លោក​ Ed Royce​បាន​លើក​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​ក្នុង​សភា​មួយ​កាល​ពី​ថ្ងៃ​៥​តុលា​ស្នើ​អោយ​អាមេរិក​ទំលាក់​ឋានៈ​កម្ពុជា​ទៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស។ ចំណាត់​លេខ​៣​ដែល​តំណាង​អោយ​ប្រទេស​ដែល​មិន​បាន​ខិតខំ​ប្រឹងប្រែង​ទាល់​តែ​សោះ​ក្នុង​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។ ហើយ​ថា​ប្រទេស​ដែល​ស្ថិត​ក្នុង​កម្រិត​ចំណាត់​ថ្នាក់​លេខ​៣​នេះ នឹង​មិន​អាច​ទទួល​បាន​ជំនួយ​ពី​អាមេរិក​ឡើយ។

សមាជិក​សភា​អាមេរិក​លោក Royce​បាន​ថ្លែង​យោង​ទៅ​លើ​របាយការណ៍​ប្រចាំឆ្នាំ​២០១១​របស់​​ក្រសួង​ការបរទេស​អាមេរិក​ដែល​បាន​ផ្សាយ​ថា កម្ពុជា​មិន​បាន​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​នោះ​ឡើយ។ លោក​ Ed Royce​បាន​អត្ថាធិប្បាយ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដោះស្រាយ​ ​អោយ​បាន​គ្រប់គ្រាន់​បញ្ហា​ការ​ជួញដូរ​ ហើយ​ថា​អំពើ​ពុក​រលួយ​​ដែល​កំពុង​រីករាលដាល​បាន​ធ្វើ​អោយ​ទំរង់​នៃ​ទាសភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

មិន​អាច​ទាក់ទង​មន្ត្រី​កម្ពុជា​ដើម្បី​ប្រតិកម្ម​តប​ទៅ​ការ​លើក​ឡើង​របស់​សមាជិក​សភា​អាមេរិក​បាន​ឡើយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោកស្រី​ Michelle Bennett បាន​អត្ថាធិប្បាយ​ថា ប្រសិនជា​កម្ពុជា​នៅ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​​អប្បបរិមា​នៃ​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​នោះ​មែន កម្ពុជា​គួរ​តែ​បង្ហាញ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ចាំបាច់​ដើម្បី​អនុវត្តន៍​ការងារ​ទាំងនោះ។

គួរ​បញ្ជាក់ថា នៅ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នេះ កម្ពុជា​តែង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​​ចុះឡើង​រវាង​កម្រិត​ថ្នាក់​លេខ​២​និង​លេខ​៣​នេះ​ឯង​ក្នុង​ពេល​កន្លង​មក។

សមាជិក​សភា​អាមេរិក ចង់​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា មក​លំដាប់ថ្នាក់​ទី​៣ លើ​បញ្ហា​ជួញដូរ​មនុស្ស

ដោយ : CEN
ថ្ងៃទី 7 តុលា 2011

ភ្នំពេញ: សមាជិក​សភា​អាមេរិក បាន​សម្រេច​ធ្វើ​ការកែប្រែ​ច្បាប់​មួយ ដោយ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ពី​លំដាប់​ទី​២ មក​ជា​លំដាប់​ថ្នាក់​ទី​៣ ខាង​ប្រឆាំង​ការជួញដូរ​មនុស្ស​។ ចំណាត់ថ្នាក់​ទី​៣ អាច​គម្រាមកំហែង ដល់​ការដាក់ទណ្ឌកម្ម រួម​ទាំង​ការ​ហាមប្រាម​ជំនួយ​អភិវឌ្ឍ​របស់​អាមេរិក សម្រាប់​ប្រទេស​កម្ពុជា​។

​សមាជិក​សភា​អាមេរិក ត្រូវបាន​គេ​ស្រង់​សម្តី​មក​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ ដែល​បាន​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អត្រា​ខ្ពស់ នៃ​ការជួញដូរ​មនុស្ស និង​អំពើពុករលួយ​។ សមាជិក​សភា​អាមេរិក ក៏បាន​សម្រេច​កែប្រែ ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​។​
 
​ការដាក់​ចំណាត់ថ្នាក់​ថ្មី​ដល់​ប្រទេស​កម្ពុជា លើ​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​អាមេរិក កាលពី​ថ្ងៃ​ទី​៥​តុលា ឆ្នាំ​២០១១​។​

​សមាជិក​សភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា លោក Ed Royce លើកឡើងថា វិធានការ ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​ទាន់​គ្រប់គ្រាន់ ក្នុង​ការដោះស្រាយ​បញ្ហា​ការជួញដូរ​មនុស្ស​ទេ​។​

​មិនទាន់​មាន​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​សេចក្តីព្រាងច្បាប់​ថ្មី​របស់​អាមេរិក​ខាងលើនេះ​ទេ​។​

​សេចក្តីព្រាងច្បាប់ ដែល​គណៈកម្មាធិការ​សភា​អាមេរិក បានអនុម័ត​ខាងលើ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​កិច្ចប្រជុំពេញអង្គ ដើម្បី​អនុម័ត នាពេលខាងមុខ​ ៕

មន្រ្តី​សភា​អាមេរិក​អំពាវ​នាវ​ឲ្យ​ទម្លាក់​ឋាន​កម្ពុជា​ទាក់​ទង​ការ​ជួញ​ដូរ​មនុស្ស

សុក្រ 07 តុលា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ សភា​ជាន់​ខ្ពស់​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​បរទេស គឺ​លោក អេដ​រ៉យ ​​(Ed Royce) បាន​ធ្វើ​ការ​អំពាវ​នាវ ឲ្យ​មាន​ការ​បញ្ចុះ​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ឲ្យ​បាន​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​បាន នៅ​ក្នុង​របាយការណ៍​ចំណាត់​ថ្នាក់​របស់​អាមេរិក លើ​ប្រទេស​នានា​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​​ដូរ​មនុស្ស ។

លោក អេដ រ៉យ សមាជិកជាន់ខ្ពស់នៃសភាអាមរិក

លោក អេដ រ៉យ សមាជិកជាន់ខ្ពស់នៃសភាអាមរិក

លោក រ៉យ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​​ថ្លែង​ការណ៍ ដែល​បាន​ដាក់​បង្ហោះ​តាម​វេបសាយ​របស់​ខ្លួន​កាល​​ពី​​ថ្ងៃ​ពុធ ដោយ​បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចុះ​ចំណាត់​ថ្នាក់​របស់​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​​ស្ថិត​​នៅ​លំដាប់​ថ្នាក់​ទី​២ ទៅ​លំដាប់​ទី៣​វិញ ដែល​ជា​ចំណាត់​ថ្នាក់​សម្រាប់​បណ្ដា​ប្រទេស​ដែល​ពុំ​បាន​អនុវត្តន៍​ឲ្យ​បាន​ពេញ​លេញ​ទៅ​តាម​បទដ្ឋាន​​អប្បបរមា​ នៃ​ច្បាប់​ការពារ​ជន​រងគ្រោះ ​ដោយ​សារ​ការ​​ជូញ​ដូរ​មនុស្ស​និង​ដែល​គ្មាន​ឆន្ទៈ​អនុវត្តន៍។បណ្ដា​ប្រទេស​ដែល​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី៣​​អាច​ប្រឈម​​ទៅ​និង​ការ​កាត់​បន្ថយ​ជំនួយ​អាមេរិក។

លោក រ៉យ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា ” រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ បាន​គ្រប់​គ្រាន់​ទេ ហើយ​អំពើ​ពុក​រលួយ​ដ៏​រាលដាល​បាន​ធ្វើ​ឲ្យ​ទម្រង់​នៃ​ទេសភាព​សម័យ​ទំនើប​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ” ។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​បាន​ចេញ​របាយការណ៍​​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ២០១១ កាល​ពី​ខែ​មិថុនា ដោយ​បាន​រក​ឃើញ​ថា ​ទម្រង់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ធំ​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា​​រួម​មាន​​ការ​នាំ​ពលករ​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ការ​ នៅ​តាម​ទូក​នេសាទ ការ​ជួញ​ដូរ​ស្រ្តី​និង​កុមារ​ទៅ​​កាន់​ក្រុង​នានា​ដើម្បី​កេង​ប្រវ័ញ្ច​​ផ្លូវ​ភេទ និង​ការ​បញ្ជូន​ស្ត្រី​រាប់​ពាន់​នាក់ តាម​រយៈ​ភ្នាក់​ងារ​ជ្រើសរើស​​ពល​ករ​ដើម្បី​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​បរទេស ៕

រដ្ឋាភិបាល​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​កំណត់​ដាក់ទោស​មន្ត្រី​ដែល​ប្រព្រឹត្តិ​ខុស​

ដោយ : CEN
ថ្ងៃទី 7 តុលា 2011

ភ្នំពេញ:សេចក្ដីព្រាងច្បាប់​ស្ដីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវបាន​កែសម្រួល រាប់បញ្ចូល​ទាំង​ការ​ផ្អើល​រត់​ជាន់គ្នា ដូច​ជា​សោកនាដកម្ម នៅ​កោះ​ពេជ្រ ​កាលពី​ឆ្នាំមុន ព្រមទាំង​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត​។ សេចក្ដីព្រាងច្បាប់​នេះ ក៏​បាន​បន្ថែម​អំពី​ទោសទណ្ឌ របស់​ក្រុមមន្ត្រី​ណា ​ដែល​មាន​ការធ្វេសប្រហែស​ក្នុង​ការទប់ស្កាត់ ចំពោះ​គ្រោះ មហន្តរាយ​នានា​។ មន្ត្រី​ដែល​បណ្ដាលឲ្យ​មាន​អ្នកស្លាប់ របួស ឬ​បាត់​ខ្លួន អាច​នឹង​មាន​ទោស​តាម​មាត្រា ​ដែល​មានចែង​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី ដោយ​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​រហូតដល់​៣​ឆ្នាំ​។

​សេចក្ដីព្រាងច្បាប់​នេះ​ចែងថា មន្ត្រីរាជការ សមាជិក នៃ​កងកម្លាំង​ប្រដាប់អាវុធ នគរបាល និង​កងរាជអាវុធហត្ថ​សុទ្ធតែ​អាច​មាន​ទោស​។​

​នៅក្នុង​សេចក្ដីព្រាងច្បាប់​នេះដែរ មាន​ចែង​ថា មន្ត្រីរាជការ ឬ​បុគ្គល​ណា​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិឲ្យ​បំពេញការងារ​គ្រប់គ្រង​ គ្រោះមហន្តរាយ ​ហើយ​ត្រូវបាន​រកឃើញ​ថា បាន​ប្រព្រឹត្ត​ការលួចបន្លំ ធ្វើឲ្យ​ខូចខាត ឬ​បាត់បង់​សម្ភារៈ និង​មូលនិធិ​របស់​រដ្ឋ ឬ​ជា​អំណោយ​នោះ នឹង​ត្រូវ​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រហូតដល់ ១០​ឆ្នាំ​។ ជន​ណា​ដែល​បង្ក​គ្រោះមហន្តរាយ​ដោយ​ចេតនា ត្រូវ​ប្រឈម​នឹង​ការផ្ដន្ទាទោស ដូច​ឃាតក​ដែរ អាច​នឹង​ត្រូវ​ផ្តន្ទាទោស ​ជាប់ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ​។​

​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មួយរូប​បានឲ្យដឹងថា ផ្ទុយ​ពី​សេចក្ដីព្រាងច្បាប់​ដំបូង ដែល​មានចែង​អំពី​ការ ​ផ្ដន្ទាទោស​នោះ សំណៅ​ដែល​ត្រូវបាន​កែសម្រួល​នេះ យោង​ដោយផ្ទាល់​ទៅលើ​មាត្រា​ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ ដើម្បី​ឲ្យ​ស័ក្ដិសម​ទៅ​នឹង ​ទម្រង់​ច្បាប់​របស់​កម្ពុជា​។​

​មន្ត្រី​រូប​នេះ​បាន​បន្ថែមថា តាម​សេចក្ដីព្រាងច្បាប់​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បច្ចុប្បន្ន​នឹង​ប្រែ​ក្លាយទៅជា​ស្ថាប័ន​ថ្មី​មួយ ​ដែល​គេ​ឲ្យឈ្មោះ​ថា ក្រុមប្រឹក្សា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ស្ថាប័ន​នេះ នឹង​ធានាឲ្យបាន​នូវ​យន្តការ​ច្បាស់លាស់ និង​ធនធាន​សម្រាប់​គ្រប់គ្រង គ្រោះមហន្តរាយ ។ ក្រុមប្រឹក្សា​នេះ មាន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន រួម​មាន​សមាសភាព​ជា​រដ្ឋមន្ត្រី អភិបាលខេត្ត ​និង​តំណាង​កាកបាទ​ក្រហម​មួយរូប ហើយ​ក៏​នឹង​មាន​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ ​៕

ខ្សែភាពយន្តឯកសាររូបភាព អំពីការ លាចាកលោក របស់ Steve Jobs

Written by ភ្នំពេញដេលីញូវ
Friday, 07 October 2011

ការលាចាកលោក របស់អ្នកច្នៃបង្កើត Apple គឺលោក Steve Jobs កាលពីម្សិលមិញ បានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់ សោកស្តាយ ហើយក៏បានក្លាយ ទៅជាខ្សែភាពយន្ត ឯកសារ មួយដែល ផលិតឡើងដោយ ក្រុមហ៊ុនតៃវាន់ មួយ Next Media Animation ។ ខ្សែភាពយន្ត រូបភាព រយៈពេលខ្លីមួយ បានបង្ហាញ ឲ្យឃើញពីការ ចាកចេញទៅរបស់ Steve នៅលើកុំព្យូទ័រ Macbook ជាមួយនឹងការ ចូលរួម សោកស្តាយ របស់ពិភពលោក ទាំងមូល ។ គេក៏បានឃើញ នៅក្នុង ខ្សែភាពយន្ត រូបភាព នោះ មានលោក ប៊ីលហ្គេត មហាសេដ្ឋី លេខ១ ពិភពលោក យំសោកស្តាយ ចំពោះលោក Steve ហើយសរសេរ ចារទុកជាអក្សរ នៅលើក្រាំងមាស ។ ចំណុចសំខាន់ នៃចុងខ្សែភាពយន្ត រូបភាពខ្លីនោះ គឺ លោក Steve Jobs បានក្លាយជា និម្មិតរូបនៃ ពិភពលោក ជាមួយការ ប្រើម៉ាស៊ីន Ipad ដែលជា ផលិតផល កំពូលរបស់ Apple ។ ចំណុចដែលមាន នៅក្នុង ខ្សែភាពយន្ត នោះដែរ គឺលោក Steve ជាអ្នកកាន់ ពុទ្ធសាសនា មិនមែន គ្រឹស្តសាសនាទេ ។