បណ្ណសារ | ខែកញ្ញា 1, 2011

ពលរដ្ឋ​នៅ​ជនបទ​ប្រឈម​គ្រោះថ្នាក់​​​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ

ដោយ​ វោហារ ជាតិ
2011-09-02
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​​​សហ​ប្រជាជាតិ ប្រ​ចាំ​​កម្ពុជា (UNDP) បាន​ចេញ​ប្រកាស​ព័ត៌មាន​មួយ​​​​ថា ប្រជាជន​កម្ពុជា នៅ​តាម​ជនបទ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ ដោយសារ​ធាតុ​​អាកាស​ប្រែប្រួល។

វាល​ស្រែ​ល្វឹងល្វើយ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លិចលង់​ដោយ​ទឹក​ជំនន់ បណ្ដាល​មក​ពី​ព្យុះ​កេតសាណា (Ketsana Typhoon) កាល​ពី​ចុង​ឆ្នាំ ២០០៩។ (Oxfam/Sokleak Seang)

វាល ស្រែ ល្វឹងល្វើយ នៅ ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ លិចលង់ ដោយ ទឹក ជំនន់ បណ្ដាល មក ពី ព្យុះ កេតសាណា (Ketsana Typhoon) កាល ពី ចុង ឆ្នាំ ២០០៩។ (Oxfam/Sokleak Seang)

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឡើង​ចំ​ពេល​កសិករ​​ភាគ​​ច្រើន​​​សប្បាយ​​រីករាយ​​ ដោយសារ​​ឆ្នាំ​​នេះ​ មាន​​ភ្លៀង​ធ្លាក់​​​​ដើម​ឆ្នាំ​ អាច​​ឲ្យ​ពួក​គាត់​​​​ដក ស្ទូង​ស្រូវ​បាន​ទាន់​​ពេល​ដើម​រដូវ​វស្សា។ ក៏​ប៉ុន្តែ ​កសិករ​​នៅ​តាម​តំបន់​ខ្លះ​ត្អូញត្អែរ​ថា ពួក​គាត់​មិន​ទាន់​បាន​ដក​ស្ទូង​នៅ​ឡើយ​ទេ ដោយ​សារ​មិន​មាន​ភ្លៀង​ធ្លាក់ ដែល​នឹង​ធ្វើ​ឲ្យ​ពួកគាត់​​​ប្រឈម​មុខ​បញ្ហា​ខ្វះ​ស្បៀង​​នៅ​ឆ្នាំ​ក្រោយ។

នៅ​តាម​វាល​ស្រែ​​ក្នុង​តំបន់​ជន​បទ​​ខ្លះ​​​ មាន​ទឹក​ដក់​​​ សន្ទូង​​ចាប់​ឫស ​លាស់​ស្លឹក​​ខៀវ​ស្រងាត់ កសិករ​ខ្លះ​ទៀត​​ប្រឹង​ធ្វើ​ការងារ​ដក​ស្ទូង​ក្រោម​​ភ្លៀង​រលឹម លាយ​ឡំ​​សំឡេង​សត្វ​កង្កែប ក្អាត់​យំ​ទ្រហឹង​​ពេញ​​វាល​​ស្រែ។​ តែ​​ដោយសារ​ឥទ្ធិ​ពល​​ធាតុអាកាស​​​ប្រែ​ប្រួល ​កសិករ​នៅ​តំបន់​ខ្លះ​ នៅ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​ បាន​ភ្ជួរ​ស្រែ​នៅឡើយ​ទេ។

កសិករ ឈូក សារិ អាយុ ៥៥​ឆ្នាំ នៅ​​ឃុំ​មហាឬស្សី ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ អះអាង​ថា កសិករ​នៅ​តំបន់​ជុំវិញ​ភ្នំ​ស្រង់ ខេត្ត​កំពង់ស្ពឺ និង​តំបន់​ខ្លះ​ទៀត​ក្នុង​ខេត្ត​តាកែវ ជាប់​ព្រំប្រទល់​គ្នា មិន​មាន​ទឹក​ធ្វើ​ស្រែ​ទេ​មក​ទល់​ពេល​នេះ ​​គ្រាន់​តែ​មាន​​សត្វ​កង្កែប​ក្អាត់​យំ​ញឹក​ញាប់ ​ហើយ​មេឃ​​រក​កល់​ភ្លៀង​តែ​ប៉ុណ្ណោះ ដោយ​គាត់​ពោល​ថា ​​ធាតុ​អាកាស​ពេល​នេះ ប្រែប្រួល​ខុស​ពី​មុន ​​ដែល​តាម​ដូន​តា​ចំណាំ​កន្លង​មក កាល​ណា​មាន​សត្វ​កង្កែប ឬ​ក្អាត់​យំ ​ភ្លៀង​នឹង​ធ្លាក់ ​​​តែ​បច្ចុប្បន្ន​​ខុស​​​ពី​សម័យ​​ដូនតា។

កសិករ​ដដែល​បន្ត​ថា ៖ «តំបន់​ខ្លះ​កង្កែប​យំ​ចង់​ដាច់​ខ្យល់​ នៅ​តែ​អត់​ភ្លៀង​អ៊ីចឹង។ កាល​មុន​កាល​ណា​ភ្លៀង គឺ​​ភ្លៀង​ទូទៅ ដល់​ឥឡូវ​​ភ្លៀង​តែ​មួយ​កណ្ដុបៗ កន្លែង​ណា​​ភ្លៀង​​ ភ្លៀង​អ៊ីចឹង​ទៅ កន្លែង​ណា​អត់ អត់​ទៅ ​កន្លែង​​ខ្លះ​មាន​ទៅ​ ខុស​ត្រូវ​គ្នា​តែ​មួយ​ផ្លូវ​រទេះ ម្ខាង​​មាន​ទឹក​ ​ម្ខាង​​អត់​ទឹក​ ប្លែក​មែនទែន»។

ធាតុអាកាស​ប្រែប្រួល​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា ជួប​គ្រោះ​មហន្តរាយ​ធម្មជាតិ​ញឹកញាប់​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ដូច​ជា​ រាំង​ស្ងួត ទឹក​ជំនន់ ខ្យល់​ព្យុះ​កេតសាណា ជាដើម។ ដោយសារ​ធាតុអាកាស​ប្រែប្រួល​ដូច្នេះ​ បាន​ធ្វើ​ឲ្យ​កសិករ​ខ្លះ​ផ្លាស់​ប្ដូរ​ទម្លាប់​ ​​​ធ្វើ​ស្រែ​តាម​ទម្លាប់​ចាស់ ​ហើយ​​​ចេះ​បំបែន​​តាម​​ធាតុអាកាស​ប្រែប្រួល​វិញ។

កសិករ វ៉ាន់ ប៉ូ នៅ​ភូមិ​អូរផុត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ស្រែ​របស់​លោក និង​កសិករ​នៅ​ក្នុង​តំបន់​របស់​លោក បាន​ផ្លាស់ប្ដូរ​ខុស​ពី​ទម្លាប់ ដោយសារ​តែ​កន្លង​មក ការ​ធ្វើ​ស្រែ​នៅ​តាម​ទម្លាប់​មិន​បាន​ផល ប្រឈម​បញ្ហា​ខ្វះ​ស្បៀង ៖ «ឥឡូវ​អត់​ចាំ​ពេល​ទេ ភ្លៀង​ពេល​​ណា​ធ្វើ​ពេល​ហ្នឹង។ ភ្លៀង​ខែ​៥ ខែ​៦ ចាប់​សាប ចាប់​ស្ទូង​ បើ​កាល​ណា​អត់​ភ្លៀង ចាំ​​ខែ​៧ ខែ​៨ បាន​ធ្វើ ​ខែ​ហ្នឹង​តែ​ម្ដង​អត់​ចាំ​ពេល​ទេ។ អត់​យក​ពេល​វេលា​ដូច​ចាស់​ពី​ដើម​ទេ ​ ចាស់​​ពី​ដើម​ចាំ​ដល់​ខែ​៨ ខែ​៩ បាន​គាត់​​ផ្ដើម​ស្ទូង ព្រោះ​សន្ទូង​វា​បែក​គុម្ព​ល្អ។ ​តែ​ឥឡូវ​អត់​ដូច​មុន​ទេ ចាប់​​ភ្លៀង​​ពេល​ណា​​ធ្វើ​ពេល​ហ្នឹង​ហើយ ព្រោះ​អាកាសធាតុ​​វា​មិន​ទៀង»។

ទាក់ទង​នឹង​ធាតុអាកាស​ប្រែប្រួល​នេះ ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​​​សហ​ប្រជាជាតិ ប្រ​ចាំ​​កម្ពុជា (UNDP) បាន​ធ្វើ​ការ​សិក្សា​ស្រាយ​ជ្រាវ​​ពិស្ដារ​មួយ ហើយ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​​៣១ ខែ​សីហា ឆ្នាំ​២០១១ ដោយ​​ព្រមាន​​​​​ថា ប្រជាជន​កម្ពុជា ​នៅ​តាម​ជនបទ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ ដោយសារ​ធាតុអាកាស​ប្រែប្រួល​នេះ​ ហើយ​តម្រូវ​ឲ្យ​មាន​វិធាន​ការ​ការពារ និង​ទប់ទល់​ជា​ចាំបាច់។

សេចក្ដី​ប្រកាស​ព័ត៌មាន​​បាន​ស្រង់​សម្ដី​លោក ដូក្លាស ប្រូដឺរិក (Douglas Broderick) ប្រធាន​តំណាង UNDP ត្រូវ​បាន​ស្រង់​សម្ដី​​អំពី​វិធានការ​​ទប់​ទល់​ចម្បង​ៗ​ខ្លះ​ថា ៖ ក្នុង​ការ​ឆ្លើយ​តប​​នឹង​ការ​ប្រែប្រួល​​អាកាសធាតុ គេ​​​ត្រូវ​ការ​​​​ជូន​​​ដំណឹង​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​ផ្អែក​​លើ​ប្រភព​​វិទ្យាសាស្ត្រ​ដ៏​ល្អ​បំផុត ហើយ​វា​មិន​មែន​​អាស្រ័យ​លើ​ការ​​​ព្យាករ និង​សកម្មភាព​ធម្មតា​ទេ។ ទោះ​បី​ជា​ការ​ប្រែ​ប្រួល​​​​អាកាសធាតុ​នាំ​មក​នូវ​​ហានិភ័យ និង​ភាព​មិន​ប្រាកដ​ប្រជា​​ច្រើន​បែប​យ៉ាង​ណា​ក៏ដោយ មាន​វិធានការ​នានា​ដែល​​គួរ​ប្រកាន់​យក​​ជាមុន ដើម្បី​កុំ​ឲ្យ​​​​មាន​ការ​សោកស្ដាយ​ទៅ​ថ្ងៃ​ក្រោយ។ វិធានការ​ទាំង​នោះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ថ្ងៃ​មុខ​​តាម​រយៈ​ការ​ដោះ​ស្រាយ​​អាទិភាព ការ​អភិវឌ្ឍ​បច្ចុប្បន្ន និង​ទី​បំផុត​នឹង​បាន​ថែម​​ទៀត​នូវ​ភាព​ធន់​ទ្រាំ​ និង​ជួយ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះ​ពាល់​​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ។

ជា​ទូទៅ​ការ​ប្រែប្រួល​ធាតុអាកាស​គេ​តែង​ចាត់​ទុក​ថា ជា​បញ្ហា​បរិស្ថាន តែ​ផល​ប៉ះ​ពាល់​របស់​​វា​មាន​ឥទ្ធិពល​​ធ្ងន់ធ្ងរ​ណាស់​​ចំពោះ​​ការ​អភិវឌ្ឍ​របស់​​មនុស្ស ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា ព្រោះ​ថា មនុស្ស​នឹង​ជួប​គ្រោះ​មហន្តរាយ​​ដោយ​គ្រោះ​ធម្មជាតិ ដូច​ជា​​រដូវ​វស្សា​មាន​រយៈពេល​កាន់​តែ​ខ្លី និង​មាន​ភ្លៀង​ធ្លាក់​​កាន់​តែ​ច្រើន ​និង​រដូវ​​ប្រាំង​មាន​រយៈពេល​កាន់​តែ​វែង ដែល​នឹង​អាច​ប៉ះ​​ពាល់​ដល់​ការ​ដាំ​ដុះ​​​​​យ៉ាង​ធ្ងន់ធ្ងរ។ ក្រៅ​​ពី​នេះ គេ​បាន​ព្យាករ​ថា សីតុណ្ហភាព​អាច​មាន​ឥទ្ធិពល​ដ៏​មហន្តរាយ​មក​លើ​ដំណាំ​​ស្រូវ​ដែល​​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ។

ដើម្បី​ការពារ​គ្រោះ​មហន្តរាយ​ដោយសារ​ធាតុអាកាស​ប្រែប្រួល​នេះ UNDP បាន​លើក​ជា​អនុសាសន៍​ចាំបាច់​សំខាន់​ៗ​ដែល​ត្រូវ​ដោះស្រាយ​នោះ គឺ​ត្រូវ​ដោះ​ស្រាយ​ភាព​ក្រី​ក្រ និង​ភាព​ងាយ​រង​គ្រោះ ដែល​មាន​ទម្រង់​ស្មុគស្មាញ ជា​ជាង​គ្រាន់​តែ​​ផ្ដោត​លើ​​ការ​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

ចំពោះ​របាយការណ៍​សិក្សា​ថ្មី​របស់​ការិយាល័យ UNDP ប្រចាំ​ប្រទេស​កម្ពុជា ស្ដី​អំពី​ធាតុអាកាស​ប្រែប្រួល​នេះ មាន​អង្គការ​មួយ​ចំនួន​បាន​គាំទ្រ ដូចជា លោក យី គឹមថាន នាយក​កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដែល​គេ​និយម​ហៅ​ថា អង្គការ​សេដាក់ បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​នេះ​មាន​ប្រយោជន៍​ណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​កសិករ​កម្ពុជា។

របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​ដែល​មិន​ធ្លាប់​មាន​របស់ UNDP នេះ បាន​​បង្ហាញ​​អំពី​តម្រូវ​​ការ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​ប្រកប​ដោយ​​ការ​សម្របសម្រួល​ល្អ ដើម្បី​​កសាង​​ភាព​ធន់​ទ្រាំ​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​ជនបទ​ទៅ​នឹង​ការ​ប្រឈម​ចំពោះ​មុខ​នៃ​អាកាសធាតុ​ប្រែប្រួល​មាន​ចំណុច​គន្លឹះ​សំខាន់​៤។

ទី​១ ធនធាន​ទឹក៖ ការ​គ្រប់​គ្រង និង​ចែក​ចាយ​ទឹក ប្រើប្រាស់​ទឹក​ដោយ​និរន្តរភាព យុត្តិធម៌ និង​សមធម៌។ ទី​២ កសិកម្ម៖ ធានា​ការ​ព្យាករ​អាកាសធាតុ និង​សីតុណ្ហភាព ​និង​ព្យាករ​ពី​ផល​ប៉ះ​ពាល់ និង​គ្រោះ​មហន្តរាយ​ឲ្យ​បាន​​សុក្រឹត និង​ទុកចិត្ត​បាន។ ទី​៣ ព្រៃ​ឈើ៖ ការពារ​ព្រៃ​ឈើ ព្រោះ​ថា​ព្រៃឈើ​អាច​ការពារ​ទឹក​ជំនន់​ ការ​ហូរ​បាក់ ច្រោះ និង​ព្រៃឈើ​អាច​​ការពារ​បរិស្ថាន​ល្អ ដែល​ផ្ដល់​​អុកស៊ីហ្សែន និង​ការបោន​បូក មាន​ប្រយោជន៍​ដល់​សុខភាព​​មនុស្ស សត្វ។ ទី​៤ ជលផល៖ គឺ​ទាម​ទារ​​ឲ្យ​មាន​ការ​​កែប្រែ​ប្រព័ន្ធ​គ្រប់​គ្រង​ដូច​សព្វថ្ងៃ​ដែល​កំពុង​តែ​ផ្ដោត​លើ​សហគមន៍ និង​ឡូត៍​នេសាទ​​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ ហើយ​​ប្ដូរ​ទៅ​រក​ការ​គ្រប់​គ្រង​ថ្មី តាប​បែប​ការ​គ្រប់​គ្រង​ជា​តំបន់​ធំ​​ទូលាយ ​រួម​ទាំង​​តំបន់​នេសាទ​ដែន​គោក​ដែរ៕

នៅ​ថ្ងៃ​ទី​១​កញ្ញា​នេះ ប្រធានរដ្ឋសភា​ឡាវ ផ្តើម​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៤ ថ្ងៃ

ដោយ : CEN
ថ្ងៃទី 1 កញ្ញា 2011

លោកស្រី ប៉ានី យ៉ា​ថូរ​ទូ ប្រធានរដ្ឋសភា​ឡាវ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​កម្រងផ្កា នៅ​វិមាន​ឯករាជ្យ កាលពី​រសៀល​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១​។ គណៈប្រតិភូ​រដ្ឋសភា​ឡាវ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

លោកស្រី ប៉ានី យ៉ា ថូរ ទូ ប្រធានរដ្ឋសភា ឡាវ អញ្ជើញ ទៅ គោរព វិញ្ញាណក្ខន្ធ និង ដាក់ កម្រងផ្កា នៅ វិមាន ឯករាជ្យ កាលពី រសៀល ថ្ងៃ ទី ១ កញ្ញា ឆ្នាំ ២០១១ ។ គណៈប្រតិភូ រដ្ឋសភា ឡាវ បំពេញ ទស្សនកិច្ច ផ្លូវការ នៅ កម្ពុជា រយៈពេល ៤ ថ្ងៃ ចាប់ពី ថ្ងៃ ទី ១ កញ្ញា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដឹកនាំ​ដោយ​លោកស្រី ប៉ានី យ៉ា​ថុទូ ( Pany Yathotou ) ប្រធានរដ្ឋសភា​ឡាវ បានចាប់ផ្តើម​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១១​។​

​បន្ទាប់​ពី​ចុះ​ពីលើ​យន្តហោះ នៅ​ម៉ោង ១២ និង ៣០ នាទី លោកស្រី​ប្រធាន​រដ្ឋសភា​ឡាវ និង​ជា​សមាជិក​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ប្រជាជន​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​កម្ពុជា និង​ដាក់​កម្រងផ្កា នៅ​វិមាន​ឯករាជ្យ នា​រសៀល​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១​។​

​នៅ​វិមាន​ឯករាជ្យ គណៈប្រតិភូ​សភា​ឡាវ អមដំណើរ​ដោយ​លោក ឈាង​វុន ប្រធាន​គណៈកម្មការ​ទី​៥​រដ្ឋសភា និង​លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា ព្រមទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជាច្រើន​ទៀត​។​

​តាម​កម្មវិធី នៅ​រសៀល​ថ្ងៃ​ទី​១​កញ្ញា​នេះ លោកស្រី ប្រធានរដ្ឋសភា​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​ទស្សនា​សារមន្ទីរ​ជាតិ និង​ទស្សនា​ព្រះបរមរាជវាំង​។​

​នា​ព្រឹក​ថ្ងៃទី​២​កញ្ញា ឆ្នាំ​២០១១ គណៈប្រតិភូ​សភា​ឡាវ ចូល​សម្តែង​ការគួរសម​ជាមួយ​សម្តេច ជាស៊ីម ប្រធានព្រឹទ្ធសភា មុន​នឹង​រដ្ឋសភា​កម្ពុ​ជា ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ​ទទួល​លោកស្រី​ប្រធាន​រដ្ឋសភា​ឡាវ នៅ​វិមាន​រដ្ឋ​សភា ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​។ បន្ទាប់មក នៅ​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​២​កញ្ញា ឆ្នាំ​២០១១ គណៈប្រតិភូ​សភា​ឡាវ ត្រូវ​ជួប​ទ្វេភាគី​ជាមួយ​សម្តេច ហេង​សំរិន និង​ថ្នាក់ដឹកនាំ​សភា​ប្រទេស​ទាំង​ពីរ​។​

​នៅ​រសៀល​ម៉ោង ៤ ថ្ងៃទី​២​កញ្ញា ឆ្នាំ​២០១១ គណៈប្រតិភូ​សភា​ឡាវ ត្រូវ​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។ នៅ​ម៉ោង ៥ និង ៣០ នាទី គណៈប្រតិភូ​សភា​ឡាវ ត្រូវ​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហា​ក្សត្រ​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី នៅក្នុង​ព្រះបរមរាជវាំង​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១១ គណៈប្រតិភូ​សភា​ឡាវ នឹង​ត្រូវ​ចេញដំណើរ​ទៅ​លំហែ​តាម​ឆ្នេសមុទ្រ ខេត្ត​ព្រះសីហនុ​។ នៅ​ព្រឹក​ថ្ងៃទី​៤​កញ្ញា ឆ្នាំ​២០១១ គណៈប្រតិភូ​សភា​ឡាវ វិលត្រឡប់​ពី​ខេត្ត​ព្រះសីហនុ មក​កាន់​រាជធានី​ភ្នំពេញ និង​នៅ​ល្ងាច​ម៉ោង ៤ និង ៣០ នាទី គណៈប្រតិភូ​សភា​ឡាវ ត្រូវ​និវត្តន៍ ទៅ​កាន់​មាតុប្រទេស​វិញ តាម​ជើង​យន្តហោះ VN 840 ៕

អ្នក​ភូមិ​បឹង​កក់​រក​អន្តរាគមន៍​ចំពោះ​អ្នក​​ដែល​គ្មាន​ឈ្មោះ​ក្នុង​គម្រោង​អភិវឌ្ឍន៍

ដោយ មុំ សុផុន
2011-09-01
​វិទ្យុ​អាស៊ីសេរី

ក្រុម​អ្នក​ភូមិ​បឹង​កក់​ជិត ១០០​នាក់ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្បែរ​វត្ត​បទុមវតី នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១១ ដើម្បី​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤៧​គ្រួសារ​ដែល​អាជ្ញាធរ​បាន​កាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ដែល​រដ្ឋាភិបាល​បាន​កាត់​ដី​ឲ្យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

០១-កញ្ញា-២០១១៖ ពលរដ្ឋ​តំបន់​បឹង​កក់​ម្នាក់​កំពុង​បង្ហាញ​លិខិត​កម្មសិទ្ធិ​ដល់​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (RFA/Mom Sophon)

០១-កញ្ញា-២០១១៖ ពលរដ្ឋ តំបន់ បឹង កក់ ម្នាក់ កំពុង បង្ហាញ លិខិត កម្មសិទ្ធិ ដល់ មន្ត្រី ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (RFA/Mom Sophon)

អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​អ្នក​អង្កេត ដើម្បី​ត្រួត​ពិនិត្យ​មន្ត្រី​ថ្នាក់​ក្រោម​ដែល​បាន​កេង​បន្លំ​គម្រោង​អភិវឌ្ឍន៍​របស់​អ្នក​ភូមិ​បឹងកក់​នោះ ៖ «ពួក​ខ្ញុំ​មក​ព្រឹក​ហ្នឹង​គឺ​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិត​ប្រាកដ ដែល​មន្ត្រី​ថ្នាក់​ក្រោម​ អាជ្ញាធរ​ថ្នាក់​ក្រោម និង​ខាង​មន្ត្រី​សុរិយោដី​ថ្នាក់​ក្រោម​ហ្នឹង បាន​កាត់​និង​ឆ្វៀល​ពួក​គាត់​ចេញ មិន​ឲ្យ​អភិវឌ្ឍន៍​នៅ​លើ​ដី​ទំហំ ១២,៤៤​ហិកតារ ដែល​ជា​អនុក្រឹត្យ​របស់​សម្ដេច​គាត់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ទាំង​អស់។ ដី ១២,៤៤​ហិកតារ​នោះ​ធំ​ណាស់ គ្រប់​គ្រាន់​សម្រាប់​ពួក​គាត់​ដែល​ចូលរួម ហើយ​បើ​សិន​ជា​គ្មាន​តួលេខ​ពួក​គាត់​ទាំង​អស់​ហ្នឹង​ទេ ក៏​របាយការណ៍​របស់​ខណ្ឌ​មិន​ឡើង​ដល់ ៧៩៤​គ្រួសារ​ដែរ។ អ៊ីចឹង​ពួក​ខ្ញុំ​ចង់​ឆ្ងល់​ថា តើ​មន្ត្រី​ថ្នាក់​ណា​មួយ​ដែល​ហ៊ាន​ស៊ីញេ និង​កាត់​ពួក​គាត់​ចេញ​ពី​អនុក្រឹត្យ​ដែល​សម្ដេច​ដែល​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​បឹងកក់»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា កន្លេង​ទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ទំហំ ១២,៤៤ ហិកតារ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ទំហំ​ជិត ១៣៣​ហិកតារ របស់​ក្រុម​ហ៊ុន​ស៊ូកាគូ ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧០០​គ្រួសារ ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​ចេញ។

មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​បាន​ទទួល​យក​លិខិត​របស់​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ ទាំង​នោះ ហើយ​លោក​បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ដោយ​កុំ​ឲ្យ​ជឿ​តាម​ព័ត៌មាន​បំផ្លើស ក្រៅ​ពី​ឯកសារ​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ៕

សាឡុត ស និង​ឥទ្ធិពល​បក្ស​កុម្មុយនិស្ត​ចិន

ដោយ សេង ឌីណា
ថ្ងៃ ព្រហស្បតិ៍ 01 កញ្ញា 2011
RFI

ស្តាប់បទអត្ថាធិប្បាយ​របស់​ សេង ឌីណា (05:32)

សាឡុត ស បានក្លាយ​ជា​លេខា​បក្ស​ពលករ​កម្ពុជា ដែលជា​តំណែង​ខ្ពស់​បំផុត​ក្នុង​បក្ស កាល​ពី​ខែ​កុម្ភៈ ឆ្នាំ១៩៦៣។ ក្រោយពី​បាន​ឡើង​កាន់​តំណែង​នេះ មិនដល់​មួយខែផង សាឡុត ស ក៏បាន​បង្ខំចិត្ត​រត់ចេញ ពីភ្នំពេញ ទៅលាក់​ខ្លួនក្នុង​ព្រៃ ពី​ការតាម​ប្រមាញ់​របស់​រដ្ឋាភិបាល។ ការរស់នៅ​លាក់ខ្លួន​បែបនេះ ធ្វើឲ្យ​សាឡុត ស ត្រូវ​កាត់ផ្តាច់​ពី​ពិភព​ខាងក្រៅ ហើយ​មិនអាច​ធ្វើអ្វី ជា​ដុំកំភួន​បាន​ទេ។ ក៏ប៉ុន្តែ​ អ្វីៗបាន​ផ្លាស់ប្តូរ ក្រោយ​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នៅខែថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។

ប៉ុលពត (កណ្តាល) និង​អៀង​សារី​ចូល​ជួប​ម៉ៅ សេទុងក្នុង​ទីក្រុង​ប៉េកាំង ©AFP(បណ្ណាសារ)

ប៉ុលពត (កណ្តាល) និង អៀង សារី ចូល ជួប ម៉ៅ សេទុងក្នុង ទីក្រុង ប៉េកាំង ©AFP(បណ្ណាសារ)

ចាប់តាំងពី​បាន​រត់​ចូលព្រៃ កាលពី​ដើម​ឆ្នាំ១៩៦៣​មក សាឡុត ស បាន​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់​គាត់ រស់​ក្នុង​ការលាក់ខ្លួន គេចពួន​ពីការ​តាម​ប្រមាញ់​របស់​រាជរដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម។ ការរស់នៅ​លាក់ខ្លួន​បែបនេះ ជាពិសេស ការ​រស់នៅ មន្ទីរ១០០ ក្រោម​ការ​ការពារ និង​ឃ្លាំមើល​យ៉ាងតឹងតែង​ពីសំណាក់​ពួក​កុម្មុយនិស្ត​វៀតណាម ធ្វើឲ្យ​សាឡុត ស មិនអាច​ធ្វើអ្វី​បាន​ជា​ដុំកំភួន​នោះទេ ក្នុង​ការ​រៀបចំ​ធ្វើ​បដិវត្តន៍។ មហិច្ឆតា​ចង់ឡើង​កាន់​អំណាច​នៅ​កម្ពុជា​បាន​ត្រឹមតែ​ជា​ការស្រមៃ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ក្នុង​អំឡុង​ចន្លោះ​ពី​ពេល​រត់​ចូលព្រៃ​ រហូតដល់​ឆ្នាំ១៩៧០ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង ប្រទេស​ចិន​ ដល់ទៅ​ពីរលើក។

លើកទីមួយ នៅចន្លោះ​ពីខែមិថុនា ឆ្នាំ១៩៦៥ ដល់​ខែកញ្ញា ឆ្នាំ១៩៦៦ ពោលគឺ នៅមុនពេល ដែល​ពួកខ្មែរក្រហម​សម្រេចចិត្ត​បើក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ។ ដំណើរ​ទស្សនកិច្ច​របស់ សាឡុត ស នៅ​វៀតណាម មាន​រយៈពេល​ប្រមាណ ៩ខែ។ សាឡុត ស​បាន​ចំណាយ​ពេល​ភាគច្រើន​ក្នុង​ការជួប​ជជែក​ជាមួយ​ក្រុមខ្មែរកុម្មុយនិស្ត​នៅក្រុង​ហាណូយ ដើម្បីពន្យល់ណែនាំ​អំពីរចនា​សម្ព័ន្ធ និងបន្ទាត់​នយោបាយ​របស់​បក្ស​ពលករ​កម្ពុជា។ នៅទីនោះ សាឡុត ស បានជួបជាមួយ យុន សឿន និង រ័ត្ន សាមឿន ដែលជា​មិត្តចាស់ កាលពីនៅ​ប្រទេសបារាំង។ សាឡុត ស ក៏បានជួប​ផងដែរ ជាមួយ​មេដឹកនាំ​កុម្មុយនិស្តវៀតណាម ជាពិសេស លេខា​បក្ស​ពលករ​វៀតណាម Lê Duan។ ក៏ប៉ុន្តែ ខ្លឹមសារ​នៃ​ការជជែកគ្នា​រវាង សាឡុត ស និងមេដឹកនាំ​កុម្មុយនិស្ត​វៀតណាមនេះ មិនត្រូវ​បានគេ​ដឹងច្បាស់​នោះទេ។

ចេញពី​ប្រទេស​វៀតណាម សាឡុត ស បាន​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដែល​កាលនោះ នៅជាសម្ព័ន្ធ​មិត្ត​របស់​វៀតណាម​នៅឡើយ។ ក្នុងអំឡុង​ពេល ដែល សាឡុត ស កំពុង​នៅក្នុង​ប្រទេសចិន កូន​សៀវភៅ​ក្រហម របស់​ ម៉ៅ សេទុង ត្រូវបាន​បោះពុម្ពផ្សាយ​រាប់សិប​ម៉ឺនច្បាប់។ មនោគមន៍វិជ្ជា​ស្តីពី​ការលុប​បំបាត់​វណ្ណៈ ការលើក​តម្កើង​កសិករ​ក្រីក្រ និង​ការធ្វើ​បដិវត្តន៍ ជា​លក្ខណៈ​បុគ្គល ដែល​មានចែង​ក្នុង កូន​សៀវភៅ​ក្រហម នេះ ប្រាកដ​ជាបាន​ជះ​ឥទ្ធិពល​ដល់​ផ្នត់​គំនិត​របស់ សាឡុត ស ជាមិនខាន។ ត្រឡប់ពី​ប្រទេសចិន​ មកដល់​កម្ពុជា​វិញ នៅចុង​ឆ្នាំ១៩៦៦ សាឡុត ស ក៏បាន​សម្រេច​ប្តូរ​ឈ្មោះ​បក្ស ពី បក្ស​ពលករ​កម្ពុជា ទៅជា បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ សាឡុត ស ក៏​ចេញ​ពី មន្ទីរ១០០ ទៅនៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ខេត្ត​រតនគិរី​វិញ។

ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​របស់ សាឡុត ស ទៅកាន់ប្រទេស​វៀតណាម និងចិន បានចាប់ផ្តើម នៅចុងឆ្នាំ១៩៦៩។ គេមិនបាន​ដឹង​ច្បាស់​ទេ ថា តើ​ដំណើរ​ទស្សនកិច្ចនេះ​​ធ្វើឡើង​ក្នុងគោលដៅ​អ្វី ហើយ​ថាតើ សាឡុត ស បាន​ជជែក​អ្វីខ្លះ​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម។ យោងតាម​លោក David Chandler សាឡុត ស ត្រូវបាន​មេដឹកនាំ​វៀតណាម​កោះហៅ ដើម្បី​ស្នើសុំ​ឲ្យពួកខ្មែរក្រហម​បញ្ឈប់​ការវាយប្រហារ ទៅលើ​កងទ័ព​រាជរដ្ឋាភិបាល​​​សង្គមរាស្រ្ត​និយម។

នៅដើម​ឆ្នាំ១៩៧០ សាឡុត ស ធ្វើដំណើរ​ចេញ​ពី​ទីក្រុងហាណូយ ឆ្ពោះ​ទៅទីក្រុង​ប៉េកាំង​ប្រទេសចិន។ ដំណើរ​ទស្សនកិច្ច​ទៅចិន​លើកនេះ សាឡុត ស ត្រូវបាន​អម​ដំណើរ​ដោយ ផាម វ៉ាន់ដុងប្រមុខ​រដ្ឋាភិបាល​វៀតណាម។

នៅក្នុង​អំឡុង​ពេលនោះ នៅ​ប្រទេស​កម្ពុជា សម្តេច នរោត្តម សីហនុ ត្រូវបាន លន់ នល់ និង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ទម្លាក់​ពីតំណែង​ជា​ប្រមុខរដ្ឋ ក្នុងពេល​ដែលព្រះអង្គ​កំពុង​ធ្វើ​ទស្សនកិច្ច នៅទីក្រុង​ម៉ូស្គូ សហភាពសូវៀត។ សម្តេច នរោត្តម សីហនុ បានយាងចេញ​ពីម៉ូស្គូ ទៅដល់​ប៉េកាំង នៅថ្ងៃទី១៩ មីនា ឆ្នាំ១៩៧០។ នៅក្នុង​ពេលនោះ សាឡុត ស ក៏កំពុង​តែ​ស្ថិតក្នុង​ក្រុងប៉េកាំង​ដែរ។ ក៏ប៉ុន្តែ សម្តេច នរោត្តម សីហនុ មិនបាន​ជួប​ជាមួយ សាឡុត ស ទេ ហើយក៏មិនបាន​ដឹង​ដែរ​ថា សាឡុត ស ជាមេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

ក្រោម​ការជួយជ្រោមជ្រែង​ពី​សំណាក់ ជូ អេនឡាយ នាយករដ្ឋមន្រ្តី​ចិន និង ផាម វ៉ាន់ដុង នាយករដ្ឋមន្រ្តី​វៀតណាម សម្តេច នរោត្តម សីហនុ ក៏​សម្រេច​បង្កើត​រណសិរ្ស​រួបរួមជាតិ​មួយ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ លន់ នល់។ ក្រុមខ្មែរក្រហម​ ដែលដឹកនាំ​ដោយ សាឡុត ស ក៏បាន​ចូលរួម​ក្នុង​រណសិរ្ស​រួបរួម​ជាតិ​នេះដែរ។

សាឡុត ស ដែលនៅ​មុននេះ ជាជន​ដែលត្រូវ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​រាជ​រដ្ឋាភិបាល​សង្គមរាស្រ្តនិយម របស់សម្តេច នរោត្តម សីហនុ តាមរក​ចាប់ខ្លួននោះ បានក្លាយ​ជា​មេបញ្ជាការ​នៃ​កងទ័ព​ខ្មែរក្រហម ក្នុង​រណសិរ្ស​រួបរួមជាតិ ដ៏​មាន​ប្រជាប្រិយភាព។ ទោះជាយ៉ាងនេះ​ក៏ដោយ ក៏ សាឡុត ស នៅតែ​បន្ត​រស់នៅ​លាក់បាំង​អត្តសញ្ញាណ​ពិតរបស់​ខ្លួន​ដដែល។ សូម្បីតែ សម្តេច នរោត្តម សីហនុ ដែលជា​ប្រមុខ​រណសិរ្ស​រួបរួម​ជាតិ ក៏​មិនបាន​ដឹង​ដែរ​ថា សាឡុត ស គឺជា​មេដឹកនាំ​ខ្មែរក្រហម។

នៅពេល​ដែល​សម្តេច នរោត្តម សីហនុ ធ្វើ​ដំណើរ​ទៅទស្សនកិច្ច​តំបន់​​ដែលខ្មែរ​ក្រហម​កាន់កាប់ នៅភូមិភាគ​ឧត្តរ កាលពីដើម​ឆ្នាំ១៩៧៣ សាឡុត ស បាន​ឲ្យ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ចេញ​មក​ទទួល សម្តេច នរោត្តម សីហនុ ដោយ​បាន​អះអាង​ថា ពួកគេ​គឺជា​មេដឹកនាំ​ខ្មែរក្រហម។ ចំណែក សាឡុត ស ខ្លួនឯង​ផ្ទាល់ ក៏មាន​វត្តមាន​នៅទីនោះដែរ តែ​មិនបាន​បញ្ចេញ​ឲ្យ​ សម្តេច នរោត្តម សីហនុ ដឹងថា គាត់ជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នោះទេ៕

មេធាវី​របស់​ នួន​ ជា​ ស្នើ​សាលាក្តី​ឲ្យ​ពិនិត្យ​ឡើង​វិញ​លើ​សុខភាព​កូនក្តី​ខ្លួន

ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2011
ដោយ គង់ ​សុឋានរិទ្ធ​
វីអូអេ ​ខ្មែរ​ | ភ្នំពេញ

នួន ជា ជា​ប្រធាន​មនោគមវិជ្ជា​របស់​ខ្មែរ​ក្រហម​ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​«បងធំ​ ទី២» អង្គុយ​ក្នុង​​អំឡុង​សវនាការ​បឋម​ក្នុង​សំណុំ​រឿង​០០២ កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។ នួន ជា និយាយ​ថា​ គាត់​មាន​បំណង​ចូល​រួម​សវនាការ​ ប៉ុន្តែ​គាត់​មិន​អាច​ប្រមូល​អារម្មណ៍​បាន​ល្អ​​សម្រាប់​ការ​សួរ​ដេញ​ដោល​។ (រូបថត៖ AP)

នួន ជា ជា ប្រធាន មនោគមវិជ្ជា របស់ ខ្មែរ ក្រហម ដែល គេ ស្គាល់ ផង ដែរ ថា ជា «បងធំ ទី២» អង្គុយ ក្នុង អំឡុង សវនាការ បឋម ក្នុង សំណុំ រឿង ០០២ កាល ពី ថ្ងៃ ច័ន្ទ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១១។ នួន ជា និយាយ ថា គាត់ មាន បំណង ចូល រួម សវនាការ ប៉ុន្តែ គាត់ មិន អាច ប្រមូល អារម្មណ៍ បាន ល្អ សម្រាប់ ការ សួរ ដេញ ដោល ។ (រូបថត៖ AP)

សហ​មេធាវី​ការពារ​ក្តី​ឲ្យ ​នួន ​ជា ​បាន​ទទូច​សារ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​អង្គជំនុំ​ជម្រះ​សាលាក្តី​ខ្មែរ​ក្រហម​ផ្តោត​ការ​យក​ចិត្ត​ដាក់​លើ​ជរាពាធ​នៃ​កូន​ក្តី​របស់​ខ្លួន។ ជរាពាធ​ធ្វើ​ឲ្យ ​នួន ​ជា​ គ្មាន​ភាព​រឹងមាំ​​សម្រាប់​ចូល​រួម​សវនាការ​កាត់ទោស​គាត់​ឲ្យ​បាន​ពេញ​លេញ​ទេ។ នេះ​បើ​យោង​ទៅ​តាម​មេធាវី​សហ​ការពារ​ក្តី​នៅ​ក្នុង​ការ​សួរ​ដេញ​ដោល​លើ​សុខភាព​ នួន ​ជា​ ក្នុង​សាវនាការ​ទី​ថ្ងៃ​ទី​៣​ស្តី​ពី​បញ្ហា​សុខភាព​ជន​ជាប់​ចោទ​ និង​លទ្ធភាព​ចូល​រួម​សវនាការ។ លោក ​ស៊ុន ​អារុណ​ សហ​មេធាវី​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​នេះ​ថា​ សុខភាព ​នួន​ ជា ​អាច​ផ្តល់​ជា​កង្វល់​អវិជ្ជមាន​សម្រាប់​ការ​កាត់​ទោស​រូប​គាត់។

«ខ្ញុំ​យល់​ថាការ​ពិបាក​ពី​ខាង​សុខភាព​ជា​ចម្បង​របស់​គាត់​ ដែល​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ ព្រម​ទាំង​មេធាវី​ការពារ​គាត់​ហ្នឹង​ ព្រួយ​បារម្ភ​ណាស់​ផ្នែក​សុខភាព​គាត់​ហ្នឹង។​ អាច​មាន​ឧបសគ្គ​អ្វី​មួយ​ដែល​មិន​អាច​បន្ត​ជា​វិជ្ជមាន​រហូត​ក្នុង​ការ​សន្តិកា​ទៅ​អនាគត»។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​មេធាវី​ការពារ​ក្តី​មិន​ស្នើ​ឲ្យ​ដោះ​លែង ​នួន​ ជា ​ដែល​មាន​អាយុ​៨៥​ឆ្នាំ​ នឹង​បាក់​ធ្មេញ​ស្ទើរ​តែ​អស់​រលីង​ពី​មាត់​នោះ​ទេ។​ លោក ​ស៊ុន ​អារុណ​ បាន​រំឭក​ថា​ កូន​ក្តី​របស់​លោក​គ្មាន​ចេតនាថា​នឹង​​មិន​ចូល​រួម​នៅ​ក្នុង​សវនាការ​នោះ​ទេ។​ ក៏​ប៉ុន្តែ​ សុខភាព​របស់​គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​រួម​សវនាការ​គ្រប់​ដំណាក់​កាល​នោះ​ឡើយ។

ថ្ងៃ​ច័ន្ទ​គឺ​ជា​ថ្ងៃ​ទី​១ នៃ​សវនាការ​ស្តី​ពី​សុខ​ភាព ​អៀង​ ធីរិទ្ធ​ និង​ នួន ​ជា ។ ​នួន​ ជា​ ខ្លួន​ឯង​បាន​និយាយ​ថា​ គាត់​មាន​បំណង​ចូល​រួម​សវនាការ​ ប៉ុន្តែ​គាត់​មិន​អាច​ប្រមូល​អារម្មណ៍​បាន​ល្អ​ សម្រាប់​ការ​សួរ​ដេញ​ដោល​ ការ​អាន​ឯកសារ​ ឬ​ក៏​ស្តាប់​សវនាការ។​ ប៉ុន្តែ​គាត់​មិន​អាច​ប្រមូល​អារម្មណ៍​បាន​ល្អ​ សម្រាប់​ការ​សួរ​ដេញ​ដោល​ ការ​អាន​ឯកសារ​ ឬ​ស្តាប់​សាវនាការ​លើស​ពី​រយៈ​ពេល​មួយ​ម៉ោង​ ឬ ​មួយ​ម៉ោង​កន្លះ​នោះ។

ក្នុង​ការ​សួរ​ដេញ​ដោល​ជា​មួយ​លោក​ ចន​ ខាំបែល​ វេជ្ជបណ្ឌិត​ជំងឺ​មនុស្ស​ចាស់​ ដែល​បាន​ធ្វើ​កោស័យវិច័យ​លើ​សុខភាព​ នួន ​ជា ​អៀង ​ធីរិទ្ធ​ និង ​អៀង ​សារី ​ក្រុម​មេធាវី​ការពារ​ក្តី​ បាន​សួរ​សង្កត់​ធ្ងន់​ពី​ប្រការ​ដែល​កូន​ក្តី​របស់​ខ្លួន​ដែល​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ សរសៃ​ខួរក្បាល​ បញ្ហា​តម្រងនោម​ ការ​ធ្លាយ​ឈាម​តាម​ក្រពះ​ និង​បញ្ហា​គ្រោង​ឆ្អឹង​ជា​ដើម​ ដែល​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​វ័យ​ជរា​របស់​គាត់។

ប៉ុន្តែ​លោក ​ចន ​ខាំបែល ​នៅ​តែ​អះអាង​ដូច​សេចក្តី​សន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​កោស័ល​វិច័យ​របស់​លោក​ថា ​នួន​ ជា ​នៅ​មាន​លទ្ធភាព​ចូល​រួម​ការ​កាត់​ក្តី​យ៉ាង​ពេញ​លេញ​ ហើយ​បញ្ហា​សុខភាព​ដែល​គាត់​ដែល​ធ្លាប់​ជួប​ប្រទះ​កាល​ពី​ពេលមុន​មិន​បង្ក​ជា​បញ្ហា​ទៀត​ឡើយ​នៅ​ក្នុង​ពេល​នេះ។

សហ​ព្រះរាជអាជ្ញា​ជាតិ​ និង​អន្តរជាតិ​ បាន​គាំទ្រ​ការ​សន្និដ្ឋាន​របស់​លោក​ ចន​ ខាំបែល។

លោក​សហមេធាវី​នាំ​មុខ​ តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក៏​បាន​សង្កេត​ឃើញ​ដូច​គ្នា​នេះ​ដែរ។

«អ្នក​ជំនាញ​ គាត់​មិន​បាន​ឃើញ​ថា​​ មាន​ភ័ស្តុតាង​ណា​មួយ​ បាន​បង្ហាញ​លោក​ នួន​ ជា​ មាន​ការ​អន់​ថយ​ដំណើរ​ការ​ខួរ​ក្បាល​ ឬ​ក៏​មាន​ជំងឺ​ពាក់​ព័ន្ធ​ទៅ​នឹង​សរសៃ​ប្រសាទ​ ដែល​នាំ​ប៉ះពាល់​ដល់​លោក​ក្នុង​ការ​ចូល​រួម​សកម្មភាព​តុលាការ​នោះ​ទេ»។

នួន​ ជា​ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ និង​បទ​ប្រល័យ​ពូជសាសន៍ ​ជា​មួយ​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ គឺ ​អៀង​ ធីរិទ្ធ ​អៀង ​សារី ​និង ​ខៀវ ​សំផន​ នៅ​ក្នុង​សំណុំរឿង​០០២។​ បទ​ចោទ​ទាំង​នេះ​ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​កម្ពុជា​ ជាង​មួយ​លាន​ប្រាំពីរ​សែន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​រហូត​ដល់​ឆ្នាំ​១៩៧៩​ក្រោម​ការ​ដឹកនាំ​របស់​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​បួន​នាក់​នេះ។

លោក​ចៅ​ក្រម​ ណឹល ​ណុន ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មិន​បាន​ប្រកាស​ពី​ការ​កំណត់​កាល​បរិច្ឆេទ​ប្រកាស​សេចក្តី​សម្រេច​បន្ទាប់​ពី​ការ​បើក​សវនាការ​រយៈពេល​បី​ថ្ងៃ​ស្តី​ពី​បញ្ហា​សុខ​ភាព​ជន​ជាប់​ចោទ​នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​មានការ​ស្នើ​សុំ​អ្នក​ជំនាញ​ ឲ្យ​ពិនិត្យ​សុខភាព​ជន​​ជាប់​ចោទ​ឡើង​វិញ។

លោក ​ណឹល ​ណុន ​បាន​កំណត់​ថា​ សហមេធាវី​ជន​ជាប់​ចោទ​នួន​ ជា​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​អ្នក​ជំនាញ​បន្ថែម​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា​ខាង​មុខ​នេះ៕

បណ្តាញទាក់ទងគ្នា
អៀង​ ធីរិទ្ធ​ មិន​អាច​ចូលរួម​សវនាការ​ស្ថានភាព​ខួរក្បាល.

សវនាការ​ចាប់ផ្តើម​ដំណើរការ​ស្តី​អំពី​សុខភាព​ជនជាប់​ចោទ​ខ្មែរ​ក្រហម.

ជន​ជាប់​ចោទ​ជរា​នឹង​ត្រូវ​ចូល​សវនាការ​អំពី​រឿង​សុខភាព.

បង​ធំ​ទីពីរ​ខ្មែរ​ក្រហម​សម្តែង​ការ​មិន​ពេញចិត្ត​ពេល​តុលាការ​ចាប់ផ្តើម​កាត់ទោស.

ប្រទេស​ផ្តល់​ជំនួយ​ជំរុញ​សាលាក្តី​ឲ្យ​បើក​សវនាការ​រឿងក្តី​០០២​ឲ្យ​បាន​ឆាប់

ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2011
ដោយ គង់ ​សុឋានរិទ្ធ​
វីអូអេ ​ខ្មែរ​ | ភ្នំពេញ

រូបភាព​បញ្ចូល​គ្នា​នេះ​បង្ហាញ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហមទាំង​៤​​រូប​នៅ​ អំឡុង​សវនាការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​​ថ្ងៃ​ ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។ (រូបថត៖ Reuters)

រូបភាព បញ្ចូល គ្នា នេះ បង្ហាញ អតីត មេដឹកនាំ ខ្មែរ ក្រហមទាំង ៤ រូប នៅ អំឡុង សវនាការ នៅ សាលាក្តី ខ្មែរ ក្រហម នៅ ជាយ ក្រុង ភ្នំពេញ កាល ពី ថ្ងៃ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១១។ (រូបថត៖ Reuters)

សហរដ្ឋអាមេរិក បារាំង និង​ជប៉ុន សុទ្ធ​តែ​ចង់​ឃើញ​សាលាក្តី​ខ្មែរ​ក្រហម​ដំណើរការ​​សវនាការ​រឿង​ក្តី​០០២​ឲ្យ​បាន​ឆាប់​រហ័ស​សម្រាប់​ជា​ប្រយោជន៍​យុតិ្តធម៌​ដល់​ជនរង​គ្រោះ​កម្ពុជា។ ជំហរ​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ាន់​ប្រមាណ​ថា​ សវនាការ​នៃ​សំណុំរឿង​០០២​នឹង​ត្រូវបាន​ធ្វើ​ឡើង​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១២។

នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​វីអូអេ​ តាម​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ លោក​ម៉ាសាគិ ​កាវ៉ាកូចិ​ (Masaki Kawaguchi) ​លេខា​ទី​១​អម​ស្ថានទូត​ជប៉ុន​មាន​ប្រសាសន៍​ថា ជប៉ុន​ចាត់ទុក​ថា​ វា​មាន​សារៈសំខាន់​នៅ​ក្នុង​ដំណើរការ​ក្តី​ដោយ​ត្រឹមត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព។

មន្ត្រី​សា្ថនទូត​ដដែល​បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាស់​ជរា ​និង​សុខភាព​ដ៏​ដុនដាប​របស់​ជនជាប់ចោទ​ រួមទាំង​យុត្តិធម៌​ដ៏​យឹត​យ៉ាវ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ជនរងគ្រោះ។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​បាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ និង​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ជិត​២​លាន​នាក់។​ សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ដំណើរការ​របស់​ខ្លួន​ ជា​លើក​ដំបូង កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦។​ សំណុំ​រឿង​០០២​ ដែល​មាន​ជន​ជាប់​ចោទ​បួន​នាក់​ រួម​មាន​នួន​ ជា ​អតីត​ប្រធាន​សភាខ្មែរ​ក្រហម​ ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ​ អៀង ​សារី​ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ និង​ប្រពន្ធ​របស់​គាត់​ អៀង ​ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​មិន​ទាន់​ប្រាកដប្រជា​ថា​តើ​ពួក​គេ​នឹង​ត្រូវ​ឡើង​រង្វង់​ក្រចក​សេះ ​សម្រាប់​ការ​កាត់​ទោស​ពេញអង្គ​សេចក្តី​នៅ​ពេល​ណា​នោះ​ឡើយ។

ក្រៅ​ពី​មាន​ការ​លើក​ឡើង​ផ្ទាល់​មាត់​របស់​មន្ត្រី​ផ្លូវការ​តុលាការ​ថា​ សវនាការ​អាច​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​ក៏​ប៉ុន្តែ​មន្ត្រី​ដែល​ស្និទ្ធ​នឹង​តុលាការ​បាន​ផ្តល់​ការ​វិភាគ​ថា​ សវនាការ​ពេញអង្គ​សេចក្តី​នៃ​ជន​ជាប់ចោទ​ទាំង​បួន​នាក់​ ទំនង​ជា​អាច​ចាប់​ផ្តើម​ឡើង​ក្នុង​អំឡុង​ខែ​ឧសភា​ ឆ្នាំ​២០១២​ ដោយសារ​តែ​មាន​ការ​ជំនុំជម្រះ​ស្តី​ពី​សុខភាព​របស់​ជន​ជាប់​ចោទពីរ​រូប​គឺ​នួន​ ជា ​និង​អៀង ធីរិទ្ធ ហើយ​ការ​កាត់ទោស​នេះ​នឹង​អាច​អូស​បន្លាយ​ពេល​វេលា​ជា​ច្រើន​ខែ​ថែម​ទៀត។

ប្រទេស​បារាំង​តាម​រយៈ​មន្ត្រី​ស្ថានទូត​របស់​ខ្លួន​ ក៏​បាន​បញ្ជាក់​អំពី​ចេតនា​ចង់​ឲ្យការ​ក្តី​សំណុំ​រឿង​០០២មាន​ដំណើរការ​​លឿន​ទៅ​មុខ​ផង​ដែរ។ លោក ​ដូមីនិច ម៉ាស់ (Dominique MAS) ​ទី​ប្រឹក្សា​ទី១ អមស្ថាន​ទូត​បារាំង​ បាន​ឆ្លើយ​តប​តាម​សារ​អេឡិចត្រនិច​ថា បារាំង​ពិត​ជា​ចង់​ឃើញ​សាលាក្តី​ខ្មែរ​ក្រហម​ធ្វើ​សេចក្តី​សម្រេច​របស់​ខ្លួន​ និង​បើក​សវនាការ​ជម្រះ​សំណុំ​រឿង​០០២​ នៅ​ក្នុង​រយៈពេល​មួយ​ប្រសើរ​បំផុត​ និង​ក្នុង​លក្ខខណ្ខ​នៅ​ក្នុង​ការ​គោរព​វិធាន​យុត្តិធម៌​ និង​សិទ្ធ​របស់​ជន​ជាប់ចោទ​ និង​ភាគី​ដែល​ជាប់​ពាក់​ព័ន្ធ។

លោក ​ស្ហន ​ម៉ាកឃីនតូស​ (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍​ថា សាលាក្តី​ខ្មែរ​ក្រហម​មាន​នីតិវិធី​របស់​ខ្លួន​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ការ​កាត់​ទោស​ប្រកប​ទៅ​ដោយ​យុត្តិធម៌​ ហើយ​សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​នាំ​ជន​ជាប់​ចោទ​បួន​នាក់​នៅ​ក្នុងសំណុំ​រឿង​០០២​ មក​កាត់​ទោស។

«យើង​គាំទ្រ​នីតិ​វិធី​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​ការ​នាំ​ខ្លួន​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​បួន​នាក់​នេះ​ យក​មក​កាត់​ទោស​ចំពោះ​ឧក្រិដកម្ម​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។

បារាំង​ ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​នៅ​ក្នុង​ចំណោម​បណ្តាល​ប្រទេស​ផ្តល់​ជំនួយ​ដ៏ទៃ​ទៀត។​ បារាំង​ និង​ជប៉ុន​ក៏​ជា​ប្រទេស​ដែល​ដឹក​នាំ​ឲ្យ​មាន​ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ផង​ដែរ។

ប្រតិកម្ម​នៃ​ប្រទេស​ផ្តល់​ជំនួយ​ទាំង​បី​ធ្វើ​ឡើង​នៅ​ពេល​ដែល​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​មជ្ឈដ្ឋាន​មួយ​ចំនួន​ស្តី​បន្ទោស​ អំពី​ការ​យឹត​យ៉ាវ​ក្នុង​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​គន្លឹះ​ ដែល​មាន​ជន​ជាប់​ចោទ​កាន់​តែ​ជរា។ ខណៈពេល​ដែល​ជន​ជាប់​ចោទ​ទាំង​នេះ​ ជាប់​ឃុំឃាំង​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​ទៅ​ហើយ​ដោយ​ពុំ​មាន​ការ​ទោស​ ជន​ជាប់​សង្ស័យ​ទាំង​នេះ​ មាន​អាយុ​ចាប់​ពី​៧៩​ឆ្នាំ​ រហូត​ទៅ​ដល់​ ៨៦ឆ្នាំ។

លោក ឡាស ​អលសិន (Lars Olsen) មន្រ្តី​ទំនាក់​ទំនង​ការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ ក្រុម​ចៅ​ក្រម​កំពុង​តែ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រក​ការ​កាត់​ទោស​នៅ​ក្នុង​សំណុំ​រឿង​នេះ​ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​អាច​កំណត់​កាល​បរិច្ឆេទ​បាន​នៅ​ឡើយ។

«ក្រុម​ចៅ​ក្រម​នឹង​កំណត់​កាល​បរិច្ឆេទ​នៃ​ដំណើរ​ការ​សម្រាប់​ការ​ជំនុំ​ជម្រះ​ក្តី​ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ និង​អ្វី​ដែល​ពួក​គាត់​គិត​ថា​ មាន​ភាព​ចាំ​បាច់។​ ពិត​ហើយ​ក្រុម​ចៅ​ក្រម​កំពុង​ប្រឹង​ប្រែង​ជំរុញ​ការ​កាត់​ក្តី​ឲ្យ​បាន​ជឿន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ក៏ប៉ុន្តែ​ឥឡូវ​នេះ​បញ្ហា​សុខភាព​របស់​ជន​ជាប់​ចោទ​ សម្រាប់​ចូល​រួម​នៅ​ក្នុង​សវនាការ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លះ​ៗ​ ដល់​ការ​ចាប់​ផ្តើម​ដំណើរ​ការ​សម្រាប់​ការ​បើក​សវនាការ​ពេញ​អង្គ​សេចក្តី»។

រី​ឯ​លោក ​ហ៊ុយ ​វណ្ណៈ ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​មាន​ប្រសាសន៍​ថា​ សាលាក្តី​ខ្មែរក្រហម​រំពឹង​ថា​ សញ្ញា​នៃ​ការ​ចាប់​ផ្តើម​កាត់​ទោស​ នៃ​សំណុំ​រឿង​០០២​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០១​នេះ។

«ជា​ចំណុច​មួយល្អ​ ដែល​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ លោក​បាន​គិត​គួរ​ទៅ​លើ​ដំណើរ​ការ​វិវត្តន៍​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ បច្ចុប្បន្ន​នេះ​មន្ត្រី​ច្បាប់​ ក៏​កំពុង​ធ្វើ​ការ​នេះ​ដែរ​ ហើយ​យើង​រំពឹង​ថា​នៅ​ក្នុង​ចុង​ឆ្នាំ​នេះ​នឹង​អាច​ចាប់​ផ្តើម​នៅ​ក្នុង​សំណុំ​រឿង​០០២​ ហើយ។​ បើ​ជា​ការ​ចាប់​ផ្តើម​ដំណើរ​ការ​អង្គសេចក្តី​តែ​ម្តង»។

សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ធ្វើ​កាត់​ទោស​អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​រយៈ​ពេល​តែ​បី​ឆ្នាំ​តែ​ប៉ុណ្ណោះ។​ ក៏​ប៉ុន្តែ​ មក​ទល់​ពេល​នេះ​ សាលាក្តី​នេះ​ បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ទៅ​ហើយ​ ដោយ​ដំណើរការ​សំណុំ​រឿង​០០១​ នៅ​មិន​ទាន់​បិទ​ជាប់​នៅ​ឡើយ។​ ដោយ​ឡែក​ មន្ត្រី​តុលាការ​អះអាង​ថា​ ថវិកា​សម្រាប់​ដំណើរ​កាត់​ក្តី​ទៅ​មុខ​នឹង​ត្រូវ​អស់​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​នេះ​ សម្រាប់​ទាំង​ភាគី​កម្ពុជា​ និង​ភាគី​អង្គការ​សហប្រជា​ជាតិ​ ហើយ​នៅ​ពេល​នេះ​ ពុំ​ទាន់​មាន​គម្រោង​ថវិកា​ណា​មួយ​សម្រាប់​ផ្តល់​ជំនួយ​បន្ថែម​នៅ​ឡើយ។

លោក​ ដូមីនិច​ ម៉ាស់ បាន​ព្រមាន​ថា ការ​លើស​រយៈ​ពេល​គ្រោង​ទុក​សម្រាប់​ខ្ទង់​ថវិកា​ចុង​ក្រោយ​នឹង​ត្រូវ​ការ​ថិវកា​បន្ថែម​ទៀត​ ហើយ​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិសេដ្ឋកិច្ច​សាកល​នេះ​ វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ភាគី​នីមួយៗ​យល់​ពី​វិបត្តិ​ថវិកា​សម្រាប់​គាំទ្រយុត្តិធម៌។

ទាំង​មន្ត្រី​ស្ថាន​ទូត​បារាំង​ និង​ស្ថានទូត​ជប៉ុន​ បាន​អះអាង​ថា​ ពុំ​ទាន់​មាន​កោះ​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ឡើយ។

លោក ​ឡាស់ ​អលស៊ិន​​ និង​លោក​ហ៊ុយ ​វណ្ណៈ​ មន្ត្រី​របស់​សាលាក្តី​ខ្មែរ​ក្រហម​សុទ្ធ​តែ​រក្សា​ការ​រំពឹង​ទៅ​លើ​ប្រទេស​ផ្តល់​ជំនួយ។​ លោក​ឡាស ​អលសិន​ បាន​បញ្ជាក់​ថា ទី​បញ្ចប់​ នៃ​សាលាក្តី​នេះ​ គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​ផ្តល់​ថវិកា​ពី​សហគមន៍​អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា ក្នុង​បរិបទ​នៃ​ផលវិបាក​ផ្នែក​ថវិកា​ និង​បញ្ហា​អូស​បន្លា​ពេលវេលា​ សាលា​ក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ជនជាប់​សង្ស័យ​ប្រាំ​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤។

មន្ត្រី​ផ្លូវ​ការ​ពី​ស្ថានទូត​បារាំង ​ជប៉ុន ​និង​សហរដ្ឋ​អាមេរិច​ សុទ្ធ​តែ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ ទាក់ទង​នឹង​សំណុំ​រឿង​បន្ថែម​ទាំង​ពីរ​នេះ​ទេ៕

បណ្តាញទាក់ទងគ្នា
សាលាក្តី​ខ្មែរ​ក្រហម​ព្រមាន​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក.

សមាជិក​សភា​កម្ពុជា​ម្នាក់​ស្នើ​ពិនិត្យ​គម្រោង​ដែល​ផ្តល់​ថវិកា​ដោយ​ជប៉ុន.

សវនាការ​រឿង​ក្តី​០០២​នឹង​មិន​អាច​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ.

ខ្មែរ​អាមេរិក​រៀបចំ​ពិធី​បុណ្យ​ប្រណាំង​ទូក​លើក​ទី​១៥​នៅ​ឡូវែល

ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2011
ដោយ ពិន ស៊ីសុវណ្ណ
វីអូអេ​ខ្មែរ | ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូស៊ែត

មើលវីដេអូ៖ South East Asian Water Festival Hardly Ended for Festivities (Cambodia news in Khmer)
MP4 | Windows Media

នៅ​ក្រោយ​ពិធី​សូត្រ​មន្ត​បួងសួង អ្នក​ចូល​រួម​ពិធី​​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រែក​មួយ​នៅ​ក្បែរ​នោះ ដើម្បី​ប្រារព្ធ​ពិធី​បណ្តែត​កន្ទោង ឬ​ ប្រទីប។ (រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

នៅ ក្រោយ ពិធី សូត្រ មន្ត បួងសួង អ្នក ចូល រួម ពិធី ធ្វើ ដំណើរ ទៅ កាន់ ព្រែក មួយ នៅ ក្បែរ នោះ ដើម្បី ប្រារព្ធ ពិធី បណ្តែត កន្ទោង ឬ ប្រទីប។ (រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

កាលពី​ថ្ងៃសុក្រ​ទី១៩ ​និង​ថ្ងៃសៅរ៍​ ទី២០​ ខែសីហា ឆ្នាំ ២០១១ នៅ​ទី​ក្រុង​ឡូវែល (Lowell) ​រដ្ឋ ម៉ាស្សាឈូស៊ែត (Massachusetts) ​មាន​ការ​រៀបចំ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​លើក​ទី​១៥ ​តាម​ប្រពៃណី​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍។

ដូច​រាល់ឆ្នាំ​ដែរ បុណ្យ​អុំ​ទូក​បណ្តែត​ប្រទីប​លើក​ទី​១៥​នៅឆ្នាំនេះ​មាន​ការ​សម្តែង​សិល្បៈ​ប្រពៃណី ចម្រៀង​បុរាណ​ ពិធី​សូត្រមន្ត និង​ការ​បណ្តែត​កន្ទោង ឬ​ប្រទីប។ មុន​នឹង​ចាប់​ផ្តើម​ពិធី​សូត្រមន្ត បួងសួង ព្រះតេជគុណ​អាចាន ម៉ាង កូន (Ajahn Mang Kone) មកពី​វត្តពុទ្ធាបាវ៉ាណា (Buddhabhavana) ដែល​ដឹកនាំ​ពិធី​នៅ​ល្ងាច​ថ្ងៃ​សុក្រ ​បាន​មាន​សង្ឃដីកា​ថា៖

«ជីវិត​គឺ​មិន​ទៀង ជា​អនិច្ចំ​ អនតា។ ដូច្នេះ​នៅពេល​ដែល​យើង​នៅមាន​ជីវិត​នៅ​ឡើយ​យើង​ត្រូវ​ខំ​ធ្វើ​អំពើ​ល្អ។ ឥឡូវនេះ​ អត្តា​សូម​អញ្ជើញ​ញាតិ​ញោម​ទាំងអស់​រួមគ្នា​បួងសួង​សុំ​សេចក្តី​សុខ​សន្តិភាព ​និង​សុខភមង្គល»។

ដោយសារ​មានភ្លៀង ​និង​ដី​រអិល អ្នក​ចូលរួម​ត្រូវ​បួងសួង ​ហើយ​ប្រគេន​ ឬ​ប្រគល់​ប្រទីប​ទៅ​ព្រះ​សង្ឃ ឬ​អ្នកថែ​សួន​ដែលជាអ្នក​យក​ទៅ​បណ្តែត​ទឹក​ជំនួស។

អ្នកស្រី​អមរុង ជ័យ និង​គ្រួសារ​ដែល​រស់នៅ​រដ្ឋ វីជីញ៉ា (Virginia) បាន​នាំ​ម្តាយធំ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​មក​ចូល​រួម​បួងសួង​ក្នុង​ពីធី​បុណ្យ​ឆ្នាំ​នេះ​ជាលើក​ទី១។

«ជាពិសេស​ពួក​ខ្ញុំ​បន់ស្រន់​សូមឲ្យ​បាន​សុខសប្បាយ​ ហើយនឹង​បន់ស្រន់​សូម​ឲ្យ​បង​ប្អួន​ទាំងអស់​ជិត​ក្តី​ឆ្ងាយ​ក្តី​ជួប​ប្រទះតែ​សេចក្តីសុខ។ ហើយ​ណា​មួយ​ទាហាន​ខ្មែរ​នៅ​ប្រាសាទ​ព្រះវិហារ និង​ទាហាន​ខ្មែរ​យើង​ទៅ​សមរភូមិ​នៅ​ប្រទេស​អ៊ីរ៉ាក់​ សូម​ឲ្យ​គេ​បាន​សេចក្តីសុខ​បាន​វិលមក​ជួបជុំ​គ្រួសារ​វិញ​ដែរ»។

ក្រោយពី​បាន​ដាក់​បាត និង​បួងសួង​ក្នុង​ចិត្ត​មក​កីឡាករ​ប្រណាំង​ទូក​ម្នាក់​នៃ​ក្រុម Mekong Rower ​និយាយ​ថា៖

«ខ្ញុំ​បួងសួង​សុំឲ្យ​មាន​សុខភាព​ល្អ​ហើយនឹង​ជ័យជម្នះ។ ខ្ញុំសង្ឃឹម​ថា ឈ្នះ​ប៉ុន្តែ​ការ​ប្រកួត​នេះមាន​ក្រុមខ្លាំងៗ​ច្រើន​មក​ចូល​រួម​ ដូច្នេះ​ច្បាស់​ជាល្អ​មើល​ហើយ»។

លោករ៉ាឌី មុំ ​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​អុំទូក​នេះ​ និយាយ​ថា​ ពិធីនេះ​មាន​ការ​វិវឌ្ឍ​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។​ លោក​រំឭក​ថា ដំបូង​ឡើយ​បុណ្យ​នេះ​គឺ​ជា​កម្មវិធី​របស់​សហគមន៍​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ផ្តួចផ្តើម ​តែ​បច្ចុប្បន្ន​ពិធី​បុណ្យ​នេះ​បាន​ក្លាយ​ជា​ពិធី​របស់​ជន​ជាតិ​អាស៊ី​អាគ្នេយ៍​ទាំងមូល។

«ខ្ញុំ​បាន​ចូលរួម​កម្មវិធី​បុណ្យ​អុំទូក​នេះ​១៥​ឆ្នាំ​ហើយ។ ហើយ​កម្មវិធី​បុណ្យ​របស់​យើង​នេះ​ឃើញ​ថា​ មាន​ការ​រីក​ចម្រើន»។

ក្រុម​ខ្មែរ​ក្រោម​គឺ​ជាអ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ចំណោម​កីឡាករ​ប្រាំបី​ក្រុម​ដែល​មាន​ទូកត​ពីរ​គ្រៀង​ប៉ុណ្ណោះ​សម្រាប់​អុំ​ប្រណាំង​ឆ្លាស់​គ្នា​នៅ​ឆ្នាំ​នេះ៕

បណ្តាញទាក់ទងគ្នា
ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិក​ចំពោះ​តន្ត្រី​បូរាណ​និង​សម័យ​ខ្មែរ.

ស្នាដៃ​សំរិទ្ធ​ខ្មែរ​បញ្ចប់​ការ​ដាក់តាំង​បង្ហាញ​នៅ​សហរដ្ឋ​អាមេរិក.

សភា​ជនភៀស​នៅ​អាមេរិក​រៀបចំ​ខួប៦០​ឆ្នាំ​នៃ​សន្ធិសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១.

មេ​ប៉ូលិស​ចរាចរណ៍​នៅ​ភ្នំពេញ ប្រកាស​ចាប់​ប៉ូលិស ដែល​យក​លុយ​តាម​ផ្លូវ​

ដោយ : រតនា
ថ្ងៃទី 1 កញ្ញា 2011
CEN

ប៉ូលិស​ចរាចរណ៍ ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍ តាម​កែង​ផ្លូវ​ភ្លើងស្តុប ក្នុង​រាជធានី​ភ្នំពេញ ដ៏​ផូរផង់​ក្នុង​ពេល​កន្លងមក​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ប៉ូលិស ចរាចរណ៍ ត្រួតពិនិត្យ និង អនុវត្ត ច្បាប់ ចរាចរណ៍ តាម កែង ផ្លូវ ភ្លើងស្តុប ក្នុង រាជធានី ភ្នំពេញ ដ៏ ផូរផង់ ក្នុង ពេល កន្លងមក ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ:នៅតាម​បណ្តា​ចេញ​ច្រក​-​ចូល និង​តាម​ផ្លូវ​ភ្លើងស្តុប​ក្នុង​រាជធានី​ភ្នំពេញ មាន​ប៉ូលិស​ចរាចរណ៍​ស្លៀក​ឯកសណ្ឋាន និង​កន្លែង​ខ្លះ​ស្លៀកពាក់​ស៊ីវិល តែងតែ​ឈរស្ទាក់ ចាំ​យក​លុយ​ពី​អ្នកបើកបរ​ឡាន​តាក់ស៊ី និង​យក​លុយ​ពី​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​នានា ដែល​បើក​ឆ្លងកាត់​។ ក៏ប៉ុន្តែ​បាតុភាព ដែល​ធ្វើឲ្យ​អាប់អោន​ដល់​កិត្តិនាម​របស់​ក​ម្ពុ​ជា ចំពោះ​មុខ​ជន​បរទេស​យ៉ាង​ដូច្នេះ ត្រូវបាន​មេ​ប៉ូលិស​ចរាចរណ៍ ចេញ​មុខ​ប្រកាស ឈប់​ឲ្យ​កើត​មាន​តទៅទៀត និង​ព្រមាន​ចាប់ខ្លួន​អ្នក​យក​លុយ​ទាំងនោះ​ទៀត​ផង​។

​កន្លងមក ចំនុច​គោលដៅ​មួយចំនួន ដែល​មាន​ជន​ស៊ីវិល និង​ប៉ូលិស​ចរាចរណ៍ ចាំ​យក​លុយ​ពី​អ្នក​បើក​​បរ​តាក់ស៊ី ឬ​ឡាន​ដឹក​ទំនិញ​ចេញ​ចូល​រាជធានី​ភ្នំពេញ មានដូចជា នៅ​ផ្លូវបំបែក​ចោមចៅ ស្តុប​ផ្លូវ​២០០៤ ស្តុប​ផ្សារ​ដី​ហុយ ស្តុប​ពេទ្យ​លោកសង្ឃ គោលដៅ​ចុះ​ផ្លូវ​សឡា ស្តុប​ទេព​ផន រង្វង់​មូល​ស្តា​ត​ចាស់ គល់​ស្ពាន​ជ្រោយចង្វារ ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ ស្តុប​គល់ស្ពាន​ស្ទឹងមានជ័យ និង​ស្តុប​ផ្សារ​ដើម​គរ ក្បែរ​សណ្នាគារ​អ៊ីន​ធឺ​កុងទីណង់តាល់ ។​ល​។​

ចំពោះ​ករណី​នេះ ត្រូវបាន​លោក សេង ចន្ទ័​ធារី ប្រធានការិយាល័យ​នគរបាល​ចរាណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​មានប្រសាសន៍ថា បើ​មាន​អ្នកណា យក​លុយ​ខុស​អំពី​ច្បាប់ សុំឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ ពីព្រោះ​លោក​ធ្លាប់​បាន​ធ្វើ​ការប្រ​កាស​ម្តង​រួច​មក​ហើយ​ពី​រឿងនេះ​។ ឯ​ចំពោះ​កុងត្រូលជជុះ ( ស្របច្បាប់ ) គឺ​លោក​អត់​ដឹង​រឿង​កុងត្រូលជជុះ​របៀប​ម៉េច​ទេ តាមរយៈ​ការឈរជើង​របស់​ប៉ូលិស​ចរាចរណ៍ នៅ​ផ្លូវកែង​ភ្លើងស្តុប ដូចដែល​បាន​រៀបរាប់​ខាងលើ​។​
​   
​កាលពី​ពេល​ថ្មីៗ​នេះ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​បម្រាម​ដល់​មន្ត្រី អាជ្ញាធរ និង​ប៉ូលិស​ទាំងអស់ ឲ្យចូល​រួម​បង្ក្រាប លុបបំបាត់ កុងត្រូលជជុះ ឲ្យបាន​ដូច​ភ្លៀងរលឹម​។ ក៏​ប៉ុន្តែ​ពេល​នេះ នៅតាម​បណ្តា​ច្រកចេញចូល មក​កាន់​រាជធានី និង​តាម​ស្តុប​មួយចំនួន បែរជា​នៅ​មាន​ជន​ស៊ីវិល​ឈរជើង នៅ​តាម​គោលដៅ​មួយចំនួន ជាមួយនឹង​នគរបាល​ចរាច​រណ៍ និង​មាន​នគរបាល​ចរាច​រណ៍ ចាំ​ចាប់ដៃ យក​លុយ​ពី​អ្នក​បើក​ឡាន​តាក់ស៊ី និង​ពី​ឡាន​ដឹក​ទំនិញ​ផងដែរ​។​

​លុយ​ដែលប៉ូលិសចរាចរណ៍​យក​នោះ គឺ​ត្រឹមតែ ១.០០០ ឬ ២.០០០ រៀល ពី​ឡាន​ដឹក​អ្នកដំណើរ ឬ​ដឹក​ជំនិញ​និ​មួយៗ​។ ក៏​ប៉ុន្តែ​រូបភាព​ប៉ូលិស​ចរាចរណ៍ និង​ជន​ស៊ីវិល​យក​លុយ​តាម​ផ្លូវ​កែង​ភ្លើងស្តុប​នោះ បាន​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា ពិសេស​លើ​រូបភាពរាជរដ្ឋាភិបាល ដែល​កំពុង​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​លុបបំបាត់​ភាព​អសកម្ម ពិសេស​ប្រឆាំងនឹង​អំពើពុករលួយ​។​
​   
មួយវិញទៀត ការ​បណ្តែតបណ្តោយ​ឲ្យ​ជន​ស៊ីវិល និង​ប៉ូលិស​ចរាចរណ៍ ដែល​ឈរ​តាម​គោលដៅផ្លូវកែវភ្លើងស្តុប ​យក​លុយ​បែបនេះ ក៏​នាំឲ្យ​មាន​ការរិះគន់​ពី​ប្រជាពល​រដ្ឋ ជាពិសេស​ជនបរទេស ដែល​មក​ធ្វើ​ទេសចរ​នៅ​កម្ពុជា​។ ពេលនោះ កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ បន្តនៅតែ​ល្បីល្បាញ និង​ជាប់​ចំណាត់​ថ្នាក់​រឿង​ពុករលួយ​ ជាមិនខាត។​

​​សូមបញ្ជាក់​ថា សម្តេច ហ៊ុន​សែន តែងតែ​មាន​ប្រសា​សន៍ម្ត​ង​ហើយ​ម្តងទៀត ប្រាប់​ទៅ​កាន់​អភិបាល​រាជធានី និង​អភិបាលខេត្ត ឲ្យមើល​ផ្លូវ គឺ​សម្តេច​ប្រាប់​អាជ្ញាធរ​ទាំងនោះ ត្រូវតែ​មាន​វិធានការណ៍តាមច្បាប់ ដើម្បី​លុបបំបាត់​កុងត្រូលជជុះ ដោយ​ត្រូវបើក​យុទ្ធនាការ​ដូច​ភ្លៀងរលឹម​។

​ក៏ប៉ុន្តែ​កុងត្រួលជជុះ​សព្វថ្ងៃ ត្រូវបាន​បង្កើតឡើង​ដោយ​ស្របច្បាប់ ក្រោម​លេស​ថា ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​។ ម្យ៉ាងទៀត ប៉ូលិស​ចរាចរណ៍​ម្នាក់ៗ មុន​នឹង​បាន​ឈរជើង​នៅ​គោលដៅ​តាម​ភ្លើងស្តុប​និមួយៗ នៅ​ភ្នំពេញ គឺ​ត្រូវ​ចំណាយ​លុយ​រាប់រយ​ដុល្លារ សូក​ឲ្យ​មេ ទើប​មាន​ឈ្មោះ ចុះ​ឈរជើង ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​៕

Federal deportation review comes too late for some

By Sarah Hoye
CNN
September 1, 2011

Philadelphia (CNN) — Last September, Ana Maria Cruz waited in her minivan outside an immigration office, clutching her fiance’s keys, wallet and cell phone.

Cruz, then eight months pregnant and with two of the couple’s other children in tow, began to worry when Chally Dang took longer than usual to emerge from what should have been a routine check-in with immigration officials.

“I sat there for about an hour because I didn’t know what to do,” Cruz said. “Then he collect-called me to say they weren’t letting him go.”

For the next nine months, U.S. Immigration and Customs Enforcement (ICE) officials held Dang and three other Cambodian-Americans — all legal permanent residents who had come to the United States as child refugees.

In June, they sent Dang to Cambodia. Each of the men detained last September had committed a crime that carried a retroactive removal order. That allows them to be deported at any time, regardless of when the crime was committed.

http://i.cdn.turner.com/cnn/.element/apps/cvp/3.0/swf/cnn_416x234_embed.swf?context=embed&videoId=us/2011/09/01/hoye.philadelphia.deportations.cnn

Dang, now 29, was arrested when he was 15, after he fired an illegal handgun into the air. Although no one was injured, Dang was charged in 1997 with aggravated assault, criminal conspiracy and possessing criminal instruments.

He was sentenced to 5½ years in prison. Despite having served his prison time, under 1996 immigration laws, he could be deported back to Cambodia — a country he had never seen — without a hearing in front of an immigration judge.

Attorneys: U.S. deportation policy shifting

Dang’s situation is not uncommon, and it is becoming part of the growing debate over immigration reform in the United States.

In a move that could shake up the U.S. immigration system, the Department of Homeland Security said the government would review about 300,000 deportation cases pending in federal immigration courts.

Lower-priority cases — those not involving people considered violent or otherwise dangerous — would be suspended under the new criteria.

Federal authorities are still hashing out details of how the cases will be reviewed, a senior Department of Homeland Security official said last week.

Immigration reform: Why now?

For Cruz and Dang, the announcement comes too late for them to tell their story.

Ana Marie Cruz's fiance, a legal resident and father of her children, was deported for a crime he committed 14 years ago.

Ana Marie Cruz's fiance, a legal resident and father of her children, was deported for a crime he committed 14 years ago.

Cruz maintains that her fiance — now a world away in Cambodia — had turned his life around after serving his time in prison and deserved to stay in the United States.

“They should give Americans, refugees and permanent residents who have reformed (themselves) chances to prove that they are of good character, regardless of any mistakes that they have made in their past,” she said. “Just because someone made one mistake, especially in their youth, doesn’t label them a criminal for life. People change, and people learn.”

One of five children, Dang was born in Kamput refugee camp in Thailand, after his parents escaped the “killing fields” in the Southeast Asian nation of Cambodia, where at least 1.7 million people died under the 1970s Khmer Rouge regime.

Shortly after Dang was born, his father separated from his mother while awaiting sponsorship. His family entered the United States in 1983 and settled in crime-ridden North Philadelphia, where his mother remarried and gave birth to her youngest son.

The cash-strapped family moved from apartment to apartment, and a strained home life left him finding solace among other refugee kids in the neighborhood.

“Truancy became regular, and schoolwork was out of the question,” Dang wrote in a letter on December 4, 2010, while he was being detained in York County Prison. “That’s when the downhill became even steeper.”

Opinion: Immigration plan offers ‘false hope’

He was expelled multiple times from school for his disruptive behavior and eventually joined an Asian gang.

Dang hit rock bottom in 1997 when a rival gang spotted him and a friend in North Philadelphia. According to Dang, the rivals threw bottles and rocks at the car he was in, and his friend handed him a gun.

“I recklessly fired a few rounds in their proximity,” he wrote.

Dang spent his high school years behind bars, where he obtained his GED. When he was paroled in 2003, Dang, then 21, was taken into ICE custody and given a final order of deportation.

But Cambodia was not accepting deportees from the U.S., so he was allowed to stay here under ICE supervision. After six months, he was granted supervised release.

“Regret is one of many effusive links composing a chain that binds me to my past,” he wrote. “The actions of my past still haunt me.”

Vowing never to repeat the mistakes of his past, Dang started a family, earned a living working for a vending company, committed no crimes after his release and regularly checked in with immigration officials.

“It’s hard for me because we built a life together, and I feel like it was ripped apart,” Cruz said. “It’s a life-changing thing.”

Cruz, 28, gave birth to the couple’s daughter, Farrah, a month after Dang was detained.

Agency officials say immigrants who commit these crimes must be removed even if, like Dang, they have a green card.

Dang’s freedom lasted seven years.

Mia-lia Kiernan, who helped launch a Philadelphia grass-roots organization dedicated to keeping immigrant families living together, is at odds with the DHS immigration announcement.

Kiernan and family members of the detained and deported started the One Love Movement to help them fight for individualized reviews of their deportation orders — including that of Dang.

The very government that gave Dang shelter targeted him and other refugees with criminal histories, Kiernan said.

“People really need to think about the title ‘criminal alien’ and who gets left behind,” she said. “We’re creating a generation of young people forced to grow up without parents.”

By law, deportation is mandatory for anyone not a U.S. citizen who commits an “aggravated felony,” a broad category of crimes ranging from shoplifting to murder that carry sentences of at least one year of imprisonment, said Sin Yen Ling, a senior staff attorney at the Asian Law Caucus in San Francisco.

“Because of their immigration status, they’re penalized,” said Ling, an immigration attorney who handles nearly 50 aggravated felony cases a year.

“There’s no bail, no bond, it’s mandatory deportation. Even if you were to get a sympathetic judge, their hands are tied. By law, it takes away the ability to review individual cases.”

Federal immigration officials are simply prioritizing their resources on criminal aliens who present the greatest risk to the security of our communities, according to ICE spokeswoman Nicole Navas.

In 2010, ICE announced record-breaking illegal immigration enforcement numbers under the Obama administration, including unprecedented numbers of “convicted criminal alien removals.”

Half of the individuals removed from the United States — more than 195,000 people — were convicted criminals, a 70% increase, according to ICE.

Feds increase immigration enforcement

“Everybody in their right mind would think that criminal aliens should be removed,” said Ira Mehlman, spokesman for the Federation for American Immigration Reform.

“No, it’s not harsh. Coming as an immigrant is a privilege, and we expect that you stay out of trouble.”

Philadelphia immigration attorney Caitlin Barry says the broad definition of “aggravated felony” and the retroactive application of the law have created a constant stream of criminal deportation cases.

Although Dang was released under ICE supervision, a removal order remained in effect. He was allowed to re-enter the community and make a life for himself because at the time, Cambodia was not issuing visas to deportees from the United States, Barry said.

“Unfortunately, as soon as those visas to Cambodia became available, Chally was rounded up with the other guys and sent to Cambodia,” Barry said. “Chally’s case is the perfect illustration of how severe these laws have gotten.”

Because of Dang’s deportation, Cruz has found herself a single mother of four, struggling to make ends meet while working as a receptionist at a Philadelphia law firm.

She has sold household items and the family vehicle to pay the bills. She has also applied for welfare and other government assistance to feed her children.

“What I’ve experienced, I wouldn’t want any other family to have to go through,” said Cruz, a permanent resident who came to the United States as an infant from the Philippines. “I want that law to be taken and thrown in the garbage because it does nothing, it doesn’t make anything better.”

The deportations are a disservice to those who have come out of the system and changed their lives, said Kiernan, the One Love Movement co-founder.

“I don’t believe that refugees should be subject to deportation, period. That’s not their home anymore. They came here, this is their home,” Kiernan said.

“Everyday families are being broken apart, and every day, there are children suffering without a parent.”

While Cruz tidied up her home after hosting a One Love meeting on a recent Saturday, she paused and looked at her children coloring quietly in their sparse living room.

“They made me a single mother,” Cruz said. “It touches everyone involved.”

បក្ស ​សម រង្ស៊ី​ បាត់ដំបង​ សន្យា​លើក​ស្លាក​គណបក្ស​វិញ​ក្នុង​រយៈ​ពេល ៧ ថ្ងៃ

ដោយ សួន សុផល មុន្នី
2011-09-01
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ជម្លោះ​ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស សម រង្ស៊ី នៅ​តាម​ទី​ធ្លា​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង នៅ​ពុំ​ទាន់​ដល់​ទី​បញ្ចប់​នោះ​ទេ ក្រោយ​ពេល​អាជ្ញាធរ​ដក​ស្លាក​គណ​បក្ស សម រង្ស៊ី ចេញ​ពី​ទី​សាធារណៈ​រួច​មក។

ស្លាក​សញ្ញា​គណបក្ស សម រង្ស៊ី ដែល​នគរបាល​ក្រុង​បាត់ដំបង​រឹប​អូស កាល​ពី​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០១១។ (RFA/Soun Sophalmony)

ស្លាក សញ្ញា គណបក្ស សម រង្ស៊ី ដែល នគរបាល ក្រុង បាត់ដំបង រឹប អូស កាល ពី ថ្ងៃ ទី ២២ សីហា ឆ្នាំ ២០១១។ (RFA/Soun Sophalmony)

គណបក្ស សម រង្ស៊ី បាន​ចោទ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ថា មាន​ភាព​លំអៀង​ទៅ​រក​គណ​ប្រជាជន​កម្ពុជា និង​ព្រមាន​ថា ក្នុង​រយៈ​ពេល ៧ ថ្ងៃ​ទៀត បើ​សិន​ជា​អាជ្ញាធរ​ខេត្ត​មិន​ព្រម​ឆ្លើយ​តប​តាម​សំណើ​នោះ​ទេ គណបក្ស សម រង្ស៊ី និង​យក​ស្លាក​គណបក្ស​ទៅ​ដាក់​តាំង​តាម​ទីតាំង ដែល​បាន​ស្នើ​សុំ​រួច​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ច្រាន​ចោល​សំណើ​របស់​តំណាង​រាស្ត្រ​គណ​បក្ស​ប្រ​ឆាំង​សម រង្ស៊ី ដែល​បាន​ដាក់​លិខិត​មួយ​ច្បាប់​សុំ​ឲ្យ​ជួយ​បង្ក​លក្ខណៈ​ទៅ​តាម​ច្បាប់ ដើម្បី​ឲ្យ​បាន​លើក​ស្លាក​គណបក្ស ទៅ​តាម​គោលការណ៍ ស្នើ​ភាព​គ្នា​ដូច​គណ​បក្ស​ដទៃ នៅ​តាម​ទី​ធ្លា​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង។

លោក ប្រាជ្ញ ចន្ទ គណៈ​អភិបាល និង​អភិបាល​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា ឆ្នាំ ២០១១ ថា គណបក្ស សម រង្ស៊ី មាន​ចិត្ត​មានៈ​មិន​ព្រម​សម្រប​សម្រួល ជា​មួយ​ម្ចាស់​ទី​តាំង​កម្មសិទ្ធិ ក្នុង​ការ​យក​ស្លាក​គណបក្ស​ទៅ​ដាក់​នោះ​ឡើយ។ ដូច្នេះ​ហើយ អាជ្ញាធរ​ខេត្ត​បាន​ផ្ទេរ​ភារកិច្ច​នេះ ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង​បាត់ដំបង​ជា​អ្នក​ដោះស្រាយ។

លោក ប្រាជ្ញ ចន្ទ៖ «គាត់​ថា អញ្ចឹង​គេ​មិន​ព្រម​ឲ្យ​ដាក់​ដូច​ជា​នៅ​មុខ​ផ្ទះ គណបក្ស​ប្រជាជន គេ​ម៉េច​ឲ្យ​ដាក់​គណបក្ស សម រង្ស៊ី នៅ​ផ្ទះ​គេ។ អា​ហ្នឹង​រឿង​វា​អ៊ីចឹង​ទេ​សំខាន់​អ្នក​ដែល​នៅ​ហ្នឹង​គេ​មិន​ព្រម»។

កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា លោក ស្រី មួរ សុខហួរ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​បាត់​ដំបង​ឲ្យ​ជួយ​បង្ក​លក្ខណៈ​ទៅ​តាម​ច្បាប់ ដើម្បី​ឲ្យបាន​លើក​ស្លាក​គណ​បក្ស តាម​គោលការណ៍​ស្នើ​ភាព​គ្នា​ដូច​គណ​បក្ស​ដទៃ។ អាជ្ញាធរ​ក្រុង​បាត់ដំបង បាន​បដិសេធ​មិន​ព្រម​ប្រ​គល់​ស្លាក​គណបក្សសមរង្ស៊ីចំនួន៤ផ្ទាំង ឲ្យទៅ​គណ​បក្ស សម រង្ស៊ី ហើយ​បាន​ទាមទារ​ឲ្យ​គណ​បក្ស​នេះ​ធ្វើ​លិខិត​ស្នើ​សុំ​ជា​ថ្មី។

អភិបាល​ក្រុង​បាត់ដំបង លោក អឿម សុខុន ថ្លែង​ថា សាលាក្រុង​បាត់ដំបង​នៅ​មិន​បាន​ទទួល​លិខិត​របស់​សាលាខេត្ត​ទេ។ ប៉ុន្តែ លោក​បញ្ជាក់​ថា ៖ «ខ្ញុំ​អាជ្ញា​កណ្ដាល ទី​មួយ​កន្លែង​ដែល​យើង​បាន​ហាម​ឃាត់​នោះ ដោយសារ​ទីតាំង​នោះ​វា​មាន​ទំនាស់​ជាមួយ​ប្រជា​ពលរដ្ឋ ឥឡូវ​នេះ​ខ្ញុំ​សុំ​គោលការណ៍ ប៉ិច (PEC) ហើយ ដើម្បី​មាន​គោលការណ៍​ហ្នឹង»។

ចំណែក​ឯ​លោក វន ពន ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ខេត្ត​ហៅ​កាត់​ថា ប៉ិច (PEC) នៅ​ខេត្ត​បាត់ដំបង​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់​កាល​នេះ (PEC) ខេត្ត​ពុំ​មាន​តួនាទី​ក្នុង​ដោះ​ស្រាយ រឿង​ជម្លោះ​លើក​ដាក់​ស្លាក​គណបក្ស​នយោបាយ​នោះ​ទេ។ ចំណែក​លិខិត​របស់​សាលា​ក្រុង​បាត់ដំបង​ក៏ (PEC) មិន​ទាន់​បាន​ទទួល​ដែរ ៖ «អត់​មាន​តួនាទី​អី​ទេ ទាល់​តែ​ពេល​ឃោស​នា។ យើង​អត់​ទាន់​បាន​ដឹង​ខ្លឹមសារ​គាត់​និយាយ​ពី​អី​ផង។ យើង​ដឹង​ខ្លឹមសារ​ពី​អី យើង​នឹង​ឆ្លើយតប​ទៅ​គាត់​វិញ»។

ប្រធាន​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​បាត់ដំបង លោក ស្រី មូរ សុខហួរ បាន​ថ្លែង​ថា ទោះ​បី​អាជ្ញាធរ​ច្រាន​ចោល​សំណើ​របស់​គណបក្ស សម រង្ស៊ី ក៏​គណបក្ស សម រង្ស៊ី នៅ​តែ​រក្សា​ជំ​ហរ​ដដែល។

លោក ស្រី មូរ សុខហួរ ៖ «បើ​សិន​ជា​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​កន្លែង​ណា​ ទី​កន្លែង​នោះ​ត្រូវ​តែ​មាន​ស្លាក​គណ​បក្ស​ដទៃ​ទៀត។ ដូច្នេះ យើង​សុំ​ហ្នឹង​ត្រឹម​ត្រូវ​ណាស់។ យើង​សុំ​យក​មក​កន្លែង​ដដែល​វិញ ពី​ព្រោះ​យើង​ឃើញ​មាន​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​យើង​មើល​មាត្រា​ទី​៤ នៃ​ច្បាប់​នៃ​គណ​បក្ស​នយោបាយ​និយាយ​ថា ច្បាប់​នេះ​ការពារ​គណបក្ស​ណា​ក៏​ដោយ​ឲ្យ​ស្នើ​ភាព​គ្នា»។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក ស៊ុន តឹក ថ្លែង​ថា ការ​លើក​ដាក់​តាំង​ស្លាក​គណបក្ស​នយោបាយ មិន​មែន​តែ​គណបក្ស សម រង្ស៊ី មួយ​ទេ គឺ​មាន​គ្រប់​គណបក្ស​ទាំង​អស់។ ក្នុង​នោះ​រាប់​ទាំង​គណបក្ស​ប្រជាជន​ផង។ ដូច្នេះ បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់។ លោក​បន្ត​ថា នៅ​តាម​ទី​កន្លែង ដែល​គណបក្ស សម រង្ស៊ី បាន​ស្នើសុំ​នោះ គឺ​ជា​ទីតាំង​សាធារណៈ ខុស​ពី​ការ​អះអាង​របស់​អាជ្ញាធរ ដែល​ថា ជា​ទីតាំង​ឯកជន។

ទោះ​យ៉ាង​ណា នៅ​ក្នុង​លិខិត​របស់​លោក ស្រី មូរ សុខហួរ ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត បាន​បញ្ជាក់​ថា ករណី​នេះ គណបក្ស​យើង​ខ្ញុំ មិន​ជំទាស់​ទៅ​នឹង​ការ​បដិសេធ​របស់​អាជ្ញាធរ​ទេ ដរាប​ណា​អាជ្ញាធរ​បង្គាប់​ឲ្យ​គណបក្ស​ដទៃ ដក​ស្លាក​គណបក្ស​ចេញ​ពី​ទីតាំង​ទាំង​នោះ​ទាំង​អស់។ បើ​ពុំ​ដូច្នេះ​ទេ ក្នុង​មួយ​សប្ដាហ៍​ទៀត គណបក្ស​យើង​ខ្ញុំ និង​យក​ស្លាក​សញ្ញា​គណបក្ស​ទៅ​ដាក់​នៅ​ទីតាំង​ទាំង​នោះ​ដែរ៕

អង្គជំនុំជម្រះ​តុលាការ​កំពូល ប្រកាសថា នឹង​ចេញ​សាលដីកា​រឿង ឌុ​ច នៅមុន​ដាច់​ឆ្នាំ​២០១១

ដោយ : CEN
ថ្ងៃទី 1 កញ្ញា 2011

ភ្នំពេញ: ទី​បំផុត​ទៅ អង្គជំនុំជម្រះ​តុលាការ​កំពូល របស់​សាលាក្តី​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បានប្រកាសថា សាលដីកា​ស្ថាពរ ដែល​ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា ក្នុង​សំណុំរឿង ០០១ ដែល​មាន​ជនជាប់ចោទ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង នឹង​ត្រូវ​ចេញ នៅមុន​បំណាច់​ឆ្នាំ​២០១១​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​សេចក្តីថ្លែងការណ៍ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គ​ជំនុំជម្រះ​វិសាញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ធ្វើ​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ជូន​ដំណឹង​ដល់​សាធារណជន អំពី​ដំណើរការ​ការងារ​របស់ខ្លួន ក្នុង​ការចេញ​សាលដីកា​ក្នុង​សំណុំរឿង ០០១ ដូចខាងក្រោម​៖

​អង្គជំនុំជម្រះ​តុលាការ​កំពូល បានចាប់ផ្តើម​ដំណើរការ​ការងារ​របស់​ខ្លួន​ពេញលេញ ក្នុង​ខែ​មករា ឆ្នាំ​២០១១ ហើយ​នា​ពេលបច្ចុប្បន្ន​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល ទទួលបាន​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ សហ​ព្រះរាជអាជ្ញា និង​ដើម​បណ្តឹងរដ្ឋប្បវេណី ប្រឆាំង​នឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​សំណុំរឿង ០០១ ។

​ក្នុងពេល​ដំណាលគ្នា​នោះដែរ អង្គជំនុំជម្រះ​តុលាការ​កំពូល ក៏​បាន​ទទួល និង​ដោះស្រាយ​លើ​បណ្តឹង​សាទុក្ខ​ភ្លាមៗ ក្នុង​សំណុំរឿង ០០២ ផងដែរ ។
​បន្ទាប់​ពី​បញ្ចប់​នូវ​សារ​ណា​ផ្ទាល់មាត់ និង​ជា​លាយលក្ខណ៍អក្សរ​របស់​ភាគី​ក្នុង​សំណុំរឿង ០០១ កាលពី​ចុង​ខែ​មីនា ឆ្នាំ ២០១១ រួចមក បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០១ កំពុង​ស្ថិត​ក្រោម​ការពិចារណា​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ។​

អង្គជំនុំជម្រះ​តុលាការ​កំពូល ក៏​បាន​ប្រកាសថា ខ្លួន​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ចេញ​សាលដីកា​ក្នុង​សំណុំរឿង ០០១ នៅមុន​បំណាច់​ឆ្នាំនេះ ហើយ​នឹង​ជូនដំណឹង​ដល់​សាធារណជន​អំពី​កាលបរិច្ឆេទ នៃ​ការប្រកាស​សាលដីកា ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​សេចក្តីប្រកាស​របស់​តុលាការ​កំពូល​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង ជា​ការឆ្លើយតប​នឹង​ការ​ចោទសួរ​របស់​ក្រុម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម តាមរយៈ​សមាគម​ក្សេមក្សាន្ត​របស់លោក ជុំ​ម៉ី កាល​សប្តាហ៍​មុន​។​

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ជុំ ស៊ី​រ៉ាត់ និង​លោក ជុំ ម៉ី ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម បាន​លើកឡើង​ថា ដោយ​ទន្ទឹង​ចាំ​មើល​ការ​កាត់សេចក្ដី​ចុង​ក្រោយ​លើ​ជនជាប់ចោទ ឌុ​ច និង​សេចក្ដី​ទទូច​ចង់ដឹង​ពី​សំណាក់​ជន​រងគ្រោះ យើងខ្ញុំ​ជា​សមាជិក​-​សមាជិកា​នៃ​សមាគម “ ក្សេម​ក្សាន្ដ ” និង​ជា​ភាគី​ដើម​បណ្ដឹងរដ្ឋប្បវេណី ក្នុង​សំណុំរឿង ០០១ សូម​គោរព​ស្នើ​លោក​ប្រធាន និង​លោក​លោកស្រី​ចៅក្រម​នៃ​អង្គជំនុំជម្រះ​តុលាការ​កំពូល មេត្តា​ចេញ​សេចក្ដីជូនដំណឹង​បញ្ជាក់ ឬ​សេចក្ដីថ្លែការណ៍​ព័ត៌មាន អំពី​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​កាត់សេចក្ដី ឌុ​ច ឬ​ការ​វិវឌ្ឍន៍​នៃ​ដំណើរការ​សម្រេចសេចក្ដី​នេះ​។​

​ក្រុម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ពិសេស​អតីត​អ្នកទោស​គុក​ទួលស្លែង ក៏បាន​លើកឡើង​ថា ក្នុងករណី​តុលាការ​កំពូល មិនទាន់​បាន​កំណត់​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់ លើ​ការប្រកាស​សាលដីកា​ក្នុងករណី​សំណុំរឿង​០០១​ទេ យើងខ្ញុំ​សូម​ស្នើ​តុលាការ​កំពូល មេត្តា​បញ្ជាក់ថា តើ​ដំណើរការ​នេះ​នឹង​អាច​ប្រព្រឹត្ត​ទៅ​យ៉ាងដូចម្ដេច​ដែរ​?៕​

សាលដីកា​សំណុំរឿង​ឌុច នឹង​ចេញមុន​ដំណាច់ឆ្នាំ​២០១១

ដោយ លាង ដឺលុច
ថ្ងៃ ព្រហស្បតិ៍ 01 កញ្ញា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច ​ពី​ទីក្រុង​ភ្នំពេញ (01:33)

តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ មួយ​នៅថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា​នេះ​ដើម្បី​ប្រាប់​សាធារណជន​ថា តុលាការ​នេះ​នឹង​ព្យាយាម​ប្រកាស​សាលដីកា​សំណុំរឿង០០១​អោយ​បាន​មុន​ ដំណាច់ឆ្នាំ​២០១១នេះ។ ​សេចក្តីថ្លែងការណ៍​របស់​តុលាការ​កំពូល​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការសម្តែង​ពី​ភាពមិន​សប្បាយចិត្ត​របស់​ក្រុម​ភាគី​ដើម​បណ្តឹង​ រដ្ឋប្បវេណី​ ដែល​កំពុង​រង់ចាំ​ស្តាប់​សាលដីកា​លើ​អតីត​ប្រធាន​គុក​ទួលស្លែង។

ឌុច​ឆ្លើយ​បញ្ជាក់​នៅក្នុង​សវនាការ​តុលាការ​ខ្មែក្រហម ក្នុង​ទីក្រុង​ភ្នំពេញ (©ECCC)

ឌុច ឆ្លើយ បញ្ជាក់ នៅក្នុង សវនាការ តុលាការ ខ្មែក្រហម ក្នុង ទីក្រុង ភ្នំពេញ (©ECCC)

កាល​ពី​ចុង​ខែ​មីនា អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​ ប្រឆាំង​សាលក្រម​របស់​សាលាដំបូង​ដែល​សម្រេច​អោយ​កាំង ហ្គេចអ៊ាវ ហៅឌុច អតីត​ប្រធាន​គុក​ទួលស្លែង ​ជាប់​ពន្ធនាគារ​៣៥ឆ្នាំ។ ទោស​ទណ្ឌ​៣៥​ឆ្នាំ​មែន ប៉ុន្តែ​កាត់កង​ជាមួយ​រយៈពេល​នៃ​ការ​ឃុំឃាំង ​ចាប់តាំង​ពី​ការ​ចាប់ខ្លួន​ឆ្នាំ​១៩៩៩មក អតីត​មេ​គុក​ទួលស្លែង​មាន​ទោស​ជាប់​ពន្ធនាគារ​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។ អីចឹង​ហើយ​បាន​ជា​មាន​បណ្តឹង​ឧទ្ធរណ៍​ពី​ដើមបណ្តឹង​រដ្ឋប្បវេណី និង​ពី​ការិយាល័យ​សហព្រះរាជអាជ្ញា​ប្រឆាំង​ការ​សម្រេច​នេះ។

តាំងពី​មាន​សវនាការ​ នៅ​តុលាការ​កំពូល​ជំនុំជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍​នោះ​ រហូត​ដល់​ពេល​នេះ មាន​រយៈពេល​៥​ខែ​ហើយ។ ព័ត៌មាន​ស្តី​អំពី​ពេលវេលា​នៃ​ការ​ប្រកាស​សាលដីកា​លើ​ការ​ជំនុំជម្រះ​បណ្តឹង​ឧទ្ធរណ៍​នោះ គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ។ ដូច្នេះ ​កាល​ពី​សប្តាហ៍​កន្លងទៅ​ក្រុម​អ្នក​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ធ្វើ​លិខិត​មួយ​សួរ​បញ្ជាក់​អំពី​ព័ត៌មាន​នេះ ទៅ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម។

នៅ​ថ្ងៃ​ទី​១​កញ្ញា​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល​នេះ បាន​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាស​ថា តុលាការ​នេះ​នឹង​ព្យាយាម​ដើម្បី​ចេញ​សាលដីកា​សំណុំរឿង​អតីត​ប្រធាន​គុក​ទួលស្លែង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១១​នេះ។

តុលាការ​កំពូល​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ពន្យល់​ដែល​ថា តុលាការ​នេះ​មិន​បាន​នៅ​ស្ងៀម​នោះ​ឡើយ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន តុលាការ​កំពូល​ពន្យល់​ថា ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ពេញលេញ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១១​នេះ ហើយ​ក៏​បាន​ទទួល​សំណុំរឿង​ចាត់ការ​ជា​បន្តបន្ទាប់​ផងដែរ៕

សិស្ស​បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ ចាប់​ចុះឈ្មោះ​ចូលរៀន ដោយ​មិន​បង់លុយ​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 1 កញ្ញា 2011
CEN

ការចុះឈ្មោះ​ចូល​រៀន​ឆ្នាំនេះ ត្រូវ​ធ្វើឡើង​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​៣០​កញ្ញា ឆ្នាំ​២០១១​។ ការចុះឈ្មោះ ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ការចុះឈ្មោះ ចូល រៀន ឆ្នាំនេះ ត្រូវ ធ្វើឡើង រយៈពេល ១ ខែ គិត ចាប់ពី ថ្ងៃ ទី ១ កញ្ញា ដល់ ថ្ងៃ ទី ៣០ កញ្ញា ឆ្នាំ ២០១១ ។ ការចុះឈ្មោះ ធ្វើឡើង ដោយ ឥតគិតថ្លៃ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: សិស្ស​បឋមសិក្សា អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ​ទូទាំង​ប្រទេស ចាប់ផ្តើម​ចុះ​ឈ្មោះ ចូលរៀន​ចាប់ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​មិន​មាន​ការ​បង់លុយ​នោះទេ​។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ដំបូង នៃ​ការចុះឈ្មោះ​ចូលរៀន ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០១១ នៅ​តាម​សាលារៀន​ខ្លះ នៅ​ភ្នំពេញ មិនទាន់​បើកទ្វារ ទទួល​ចុះឈ្មោះ នៅឡើយ​ទេ​។​

​ការ​មិន​ទាន់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូលរៀន នៅ​តាម​សាលារៀន​មួយចំនួន​នោះ ត្រូវបាន​លោកគ្រូ​អ្នកគ្រូ បញ្ជាក់ថា រវល់​ទៅ​ប្រជុំ​នៅ​ក្រសួង​អប់រំ ហើយ​នៅ​ថ្ងៃទី​២​កញ្ញា ឆ្នាំ​២០១១ ទើប​ចាប់ផ្តើម​ចែក​ឌី​ម៉ង់ និង​ទទួល​ពាក្យ​ចូល​រៀន​។​

​លោកស្រី សោម សុផល នាយិកា​សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត ឲ្យដឹងថា ចំពោះ​សិស្ស​បឋមសិក្សា ដែល​គ្រប់​អាយុ​ចូល​រៀន​ថ្នាក់​ទី​១ ត្រូវ​មាន​អាយុ ៦​ឆ្នាំ ហើយ​បើ​អាយុ​៥ ឆ្នាំ ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​។ លក្ខណ្ឌ​នៃ​ការចុះឈ្មោះ​ចូល​រៀន អាណាព្យាបាល និង​មាតាបិតា ត្រូវមាន​នាំ​កូន​ទៅ​សាលារៀន ដោយ​ភ្ជាប់​ជាមួយ​ឯកសារ ដូចជា សំបុត្រកំណើត សំបុត្រ​ពេទ្យ និង​សៀវភៅ​ស្នាក់នៅ​។ ខាង​សាលា បាន​បង្កលក្ខណៈ​ដល់​មាតា បិតា និង​អាណាព្យាបាល​សិស្ស​ ហើយ​ការចុះ​ឈ្មោះ​ចូលរៀន មិន​ត្រូវ​បង់លុយ​ទេ​។

​ចំណែក​លោក មាឃ ឆ​រស្មី នាយក​វិទ្យាល័យ​សន្ធរម៉ុក ក៏​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១១ មាន​សិស្សានុសិស្ស​ជាច្រើន មក​ចុះឈ្មោះ​ចូលរៀន​។ ចំពោះ​ពាក្យ​សុំ​ចូលរៀន ( ឌឺ​ម៉ង់ ) មិន​មាន​ការ​យក​លុយ​ពី​សិស្ស​នោះទេ​។

​ជាមួយគ្នា​នោះ លោក អ៊ូ អេង អគ្គនាយក​អប់រំ នៃ​អគ្គនាយកដ្ឋាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​មានប្រសាសន៍ថា ការចុះឈ្មោះ​ចូល​រៀន មិន​មាន​ការ​យក​លុយ​ទេ​។ ក្នុងនាម​ក្រសួង​អប់រំ លោក​ជំរុញ​ឲ្យ​អាណាព្យាបាល និង​មាតាបិតា នាំ​កូន ដែល​គ្រប់​អាយុ ៦ ឆ្នាំ ទៅ​ចុះ​ឈ្មោះ​ចូលរៀន​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​យ៉ាងណាក៏ដោយ មក​ដល់​ល្ងាច​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០១១ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានអោយដឹងថា សមាគម​គ្រូបង្រៀន​របស់​លោក នៅ​មិនទាន់​ទទួល​ព័ត៌មាន​ថា មាន​ការ​យក​លុយ​ពី​សិស្ស​ក្នុង​ការចុះឈ្មោះ​ចូលរៀន​នៅ​ឆ្នាំ​នេះ​ឡើយ​៕

សាលាដំបូង​ក្រុង​ភ្នំពេញ​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍​លោក ហោ ណាំហុង

សុក្រ 02 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី០១ កញ្ញា ម្សិលមិញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី មេដឹកនាំ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី​ឲ្យ​ចូល​ខ្លួន​សម្រាប់​សវនាការ​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១១ ចំពោះ​បណ្តឹង​របស់​លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង​​ការ​បរទេស​កម្ពុជា ពី​បទ​បរិហាកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក សម រង្ស៊ី និងលោក ហោ ណាំហុង

លោក សម រង្ស៊ី និងលោក ហោ ណាំហុង

ដីកា​កោះ​ដែល​ចេញ​ដោយ​លោក សៀង សុខ តំណាង​អយ្យការ​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ក្នុង​សវនាការ​នា​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១១ វេលា​ម៉ោង ១៤ និង​៣០នាទី ដើម្បី​ជំនុំ​ជម្រះ​លើ​បណ្តឹង​ទាស់ ចំពោះ​សំណុំ​រឿង​បរិហាកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ប្រព្រឹត្ត​នៅ​ចំណុច​សារមន្ទីរ​ជើង​ឯក​កាល​ពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០០៨។

កាល​ពី​ខែ​មេសា តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេចម្តង​រួច​មក​ហើយ​​ចំពោះ​សំណុំ​រឿង​នេះ ដោយ​បាន​កាត់​ទោស​កំបាំង​មុខ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល ចំពោះ​បទ​បរិហា​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​មន្រ្តី​រដ្ឋាភិបាល ព្រោះ​លោក សម រង្ស៊ី បាន​ចោទ​លោក ហោ ណាំហុង​ថា ជា​អតីត​មេគុក​បឹង​ត្របែក​ក្នុង​សម័យ​ខ្មែរ​ក្រហម។

លោក ជូ ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ការពារ​ក្តី​ឲ្យ​កូនក្តី​របស់​លោក ហើយ​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ថ្មី​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ខាង​លើ ដោយ​លោក​អះអាង​ថា តុលាការ​មិន​ត្រូវ​សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​លោក ហោ ណាំហុង​ទេ ព្រោះ​លោក សម រង្ស៊ី បាន​ឈ្នះ​ក្តី​លោក ហោ ណាំហុង ក្នុង​ករណី​នេះ​នៅ​តុលាការ​កំពូល​បារាំង​រួច​ហើយ៕

​តុលាការក្រុង​ភ្នំពេញ កាត់ទោស​លោក​ សម​ រង្ស៊ី​ ម្តងទៀត លើ​ករណី​បរិហារកេរ្តិ៍​លោក ហោ ណាំហុង​

ដោយ : CEN
ថ្ងៃទី 1 កញ្ញា 2011

ភ្នំពេញ: លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ លោក សម រង្ស៊ី ឲ្យចូល​សវនាការ​លើ​បណ្តឹងទា​ស់ នៅ​រសៀល​ម៉ោង ២ និង ៣០ នាទី ថ្ងៃទី​២២​កញ្ញា ឆ្នាំ​២០១១​។ តាម​ដីកា លោក​ សម ​រង្ស៊ី ជាប់ចោទ​ពី​បទ បរិហារកេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ប្រព្រឹត្ត​នៅ​ចំណុច​សារមន្ទីរ​ជើងឯក កាលពី​ថ្ងៃ​១៧​មេសា ឆ្នាំ​២០០៨​។​

​ក្នុង​ដីកា​ចេញ​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១ ដែល​គណបក្ស​សមរង្ស៊ី បាន​ផ្សព្វផ្សាយ​នោះ បាន​កំណត់​ថា សវនាការ​លើ​បណ្តឹងទាស់ នៅ​រសៀល​ថ្ងៃ​ទី​២២​កញ្ញា ឆ្នាំ​២០១១ ធ្វើឡើង ដោយ​មាន​សមាសភាព លោក សេង នាង ចៅក្រម​ជំនុំជម្រះ​, លោក សៀង សុខ តំណាង​អយ្យការ និង​លោក តិច ប៉ូ ជា​ក្រឡាបញ្ជី​សវនាការ​។​

​ជា​ការកត់សម្គាល់ រឿងក្តី​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត នៅ​ជើងឯក កាលពី​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​២០០៨ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ជា​ដើមបណ្តឹង ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ បាន​បើក​សវនាការ និង​សម្រេច​ផ្តន្ទាទោស​កំបាំងមុខ​លោក​សម​រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ​។ សំណុំរឿង​នោះ ដោយសារតែ​លោក​សម​រង្ស៊ី ចោទ​លោក ហោ ណាំហុង ជា​មេ​គុក​បឹងត្របែក នៅ​សម័យ​ខ្មែរក្រហម​។ ក្រោយមក​មេធាវី​លោក​សម​រង្ស៊ី បាន​ប្តឹង​ជំទាស់ នៅ​កាន់​តុលាការ​សាលាឧទ្ធរណ៍​។​

​សព្វថ្ងៃ លោក​ សម ​រង្ស៊ី កំពុង​រស់នៅ​ប្រទេស​បារាំង បាន​រួមរឹត​ដោយ​ពាក្យបណ្តឹង​នៅ​តុលាការ​។ ក្នុងនោះ តុលាការ​សាលាឧទ្ធរណ៍ បាន​កំណត់​ថា នឹង​បើក​សវនាកា​រលើ​សំណុំរឿង​ផែនទី​ក្លែងក្លាយ លើ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១​។ សំណុំរឿង​នេះ លោក​សម​រង្ស៊ី ត្រូវ​តុលាការក្រុង​ភ្នំពេញ​ផ្តន្ទាទោស ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប ៦៥លានរៀល ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​។

​គិត​មកដល់ពេលនេះ លោក​ សម​ រង្ស៊ី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​សរុប ១៤ ឆ្នាំ ក្នុង​រឿងក្តី ៣​ផ្សេងគ្នា រួមមាន​៖ ទី​១-​ការដក​តម្រុយ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ២ ឆ្នាំ​។ រឿងក្តី​នោះ បាន​ចូល​ជា​ធរមាន កាលពី​ខែ​មីនា ឆ្នាំ​២០១១​។ ទី​២-​រឿង​ផែនទី​ក្លែងក្លាយ ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ១០ ឆ្នាំ ហើយ​សំណុំរឿង​នេះ កំពុងស្ថិត​នៅ​តុលាការ​ឧទ្ធរណ៍ និង​ទី​៣-​រឿងក្តី​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា​ដើមបណ្តឹង ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​លោក​សម​រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ​៕