បណ្ណសារ | ខែកញ្ញា 3, 2011

Wiki​Leaks ថា​ អាមេរិក​និង​យួន​ប្រឹង​ទប់​កម្ពុជា​កុំ​ឲ្យ​ក្លាយ​ជា​ភូមា​ទី​២

សៅរ៍ 03 កញ្ញា 2011
ឬទ្ធិពល
ទស្សនាវដ្តីសារព័ត៌មានសេរី

យោង​តាម​សារ​ទូរ​លេខ​សម្ងាត់​របស់ Wiki​Leaks ដែល​ត្រូវ​បាន​ទម្លាយ​កាល​ពី​សប្ដាហ៍​មុន​​ឲ្យ ដឹង​ថា ដោយ​បារម្ភ​​ខ្លាច នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន​ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រែ​ក្លាយ​ទៅ​ជា​ភូមា​ទី​២ នោះ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក និង ក្រុម​មន្ត្រី​យួន​បាន​ពិភាក្សា​គ្នា ជា​ច្រើន​លើក ​ដើម្បី​រិះរក​វិធី​ល្អ​បំផុត​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា​ ប្រយោជន៍​ទប់​ស្កាត់​តួនាទី​ដែល​ចេះ​តែ​កើន​ឡើង​របស់​ប្រទេស​ចិន ។

ហ៊ុន សែន មេដឹកនាំអំណាចចាស់ឆ្នាំនៅកម្ពុជា

ហ៊ុន សែន មេដឹកនាំអំណាចចាស់ឆ្នាំនៅកម្ពុជា

នៅ​ក្នុង​ការ​ពិភាក្សា​មួយ​ចំនួន ក្រុម​មេដឹកនាំ​យួន​និង​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ ដែល​មក​បំពេញ​ទស្សនកិច្ច​ ភាគី​ទាំង​ពីរ​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំ​បាច់​កាន់​តែ​ខ្លាំង​ឡើង ក្នុង​ការ​បន្ត​ទំនាក់​ទំនង​ជិត ស្និទ្ធ​ជា​មួយ ហ៊ុន សែន ។ ដោយ​សារ​ទូរលេខ​នោះ បាន​បន្ត​លើក​ឡើង​ថា ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​​​​យួន​បាន​បង្ហាញ​ការ​ខក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​តែ​ខ្លួន​មិន​អាច​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​ធ្លាប់​មាន​​លើ ហ៊ុន​ សែន នៅ​ពេល​ដែល​​ជន​នេះ​មាន​អំណាច​កាន់​តែ​ខ្លាំង និង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​​ពី​នយោបាយ ពិសេស​ក្នុង​ការ​ទំនាក់​ទំនង​​ជា​មួយ​ប្រទេស​ចិន ។

នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០០៦​ជា​មួយ​លោក ប៉ូល ហ្គ្រូវ មន្ត្រី​គណៈកម្មាធិការ​ត្រួត ពិនិត្យ​នៃ ព្រឹទ្ធ​សភា​អាមេរិក​ ក្រុម​មន្រ្តី​យួន​បាន​ត្អូញ​ត្អែរ អំពី​ការ​បាត់បង់​ផល​ប្រយោជន៍​របស់​ខ្លួន នៅ​កម្ពុជា​ ទៅ​ក្នុង​ដៃ​​ចិន ។

Le Van​ Bang អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​យួន​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ក្នុង​សារ​​ទូរលេខ​យ៉ាង​ដូច្នេះ ថា ” ហ៊ុន សែន មិន​ស្ដាប់​វៀតណាម​ទៀត​ទេ ។ វៀតណាម​គ្មាន​ឥទ្ធិពល​ទៀត​ទេ ចិន​ទើប​មាន​ឥទ្ធិពល​ ដូច្នេះ​ហើយ បាន​ជា ហ៊ុន សែន ស្ដាប់​ចិន ។ ប៉ុន្តែ​មិន​ថា យ៉ាង​ណា​ឡើយ វៀតណាម​នឹង​បន្ត​គាប​សង្កត់​​កម្ពុជា ឲ្យ​ធ្វើ​អ្វីៗ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ” ។

ហើយ​នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ឆ្នាំ​២០០៥​ Vu Khoan ឧប​នាយក​រដ្ឋមន្ត្រី​យួន បាន​ប្រាប់ អេរិក ចន ដែល​ជា​ឧបការី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​កិច្ចការ​ អាស៊ី​ខាង​កើត​និង​ប៉ា​ស៊ីហ្វីក​ថា ” ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ធ្ងន់​ធ្ងរ​ណាស់ ហើយ​សហគមន៍​អន្តរ​ជាតិ​គួ​តែ​ស្វែង​រក​វិធី​ជំរុញ​ទឹក​ចិត្ត​កម្ពុជា ឲ្យ​អភិវឌ្ឍន៍​ក្នុង​មាគ៌ា​ត្រឹម​ត្រូវ​ ដើម្បី​ធានា​បាន​នូវ​សន្តិភាព ស្ថេរ​ភាព និង​វិ​បុល​សុខ ” ។

ក៏​ដូច​គ្នា​ដែរ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក ប៉ូល ហ្គ្រូវ កាល​ពី​ដើម​ឆ្នាំ​២០០៦ Do Ngoc Son ជា​អគ្គនាយក​នៃ​ក្រសួង​ការ​បរទេស​យួន​ បាន​ទទូច​សុំ​ឲ្យ​ក្រុង​វ៉ា​ស៊ីន​តោន ប្រើ​ភាព​ទន់ភ្លន់​ជា​មួយ​កម្ពុជា ។ ដោយ​លោក Sonបាន​ក្រើន​រំឭក​ថា ” ប្រសិន​ជា​សហរដ្ឋអាមេរិក​បន្ត​និយាយ​ច្រំ​ដែល​ៗ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​អំពើ​ពុក​រលួយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​នោះ ខ្លួន​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដូច​ដែល​ខ្លួន​នៅ​ក្នុង​ប្រទេស​ភូមា​ដូច្នោះ​ដែរ រួច​ឥទ្ធិពល​ទាំង​អស់​នឹង​បាន​ទៅ​លើ​ចិន​មិន​ខាន ” ៕

Cambodia’s activist monk fights abuses

Sun, 04 September 2011
Oman Observer

‘THE MOST OUTSPOKEN’ – By Michelle Fitzpatrick – HIS saffron robe a rare beacon among protesters, Cambodia’s most outspoken monk has been banned from temples and risked arrest for challenging rights abuses — but he vows not to be silenced. “The more they threaten me, the more I stand up for our rights,” said the Venerable Loun Sovath, also known as the “multimedia monk” for filming forced evictions and distributing the footage.

In a country where Buddhist monks are hugely respected but rarely seen standing shoulder to shoulder with those fighting abuses, his peaceful activism has attracted praise from rights groups — and condemnation from authorities. “Seeing a monk amongst the crowd lifts the spirits of people defending their human rights,” the bespectacled holy man said during a recent interview in the capital, where he joined a rally against deforestation.

“Only one of me can make one hundred, 200, 300 people feel strong.” But his tireless campaigning has made the Buddhist hierarchy and the authorities nervous, say observers, who fear for his safety. Police have interrupted his meetings, followed him and cursed at him. He has also been warned that he faces arrest for inciting people to protest.

Religious officials have repeatedly ordered him to stop activities or risk being disrobed for disobeying Buddhist discipline, while senior monks have tried to make him sign a pledge promising to cease his activism, Sovath said. Phil Robertson, Deputy Asia Director with the international campaign group Human Rights Watch (HRW), said the monk’s championing of villagers who have lost land to “rich and well-connected persons” makes him a high-profile target.

HRW is “extremely concerned” that Sovath, 30, could “face reprisals, and perhaps violence, because what he’s doing is really a challenge to the core of Cambodia’s lawless, might-makes-right political culture”, he said. Sovath, who entered the monkhood at the age of 13, became an activist after witnessing a land grab in his own village in March 2009, when police fired at unarmed villagers protesting against the confiscation of their fields.

He captured much of the confrontation on camera and successfully resisted police attempts to confiscate it.

Since then, he has broadened his work to speak up for all victims of social injustice, becoming one of the impoverished nation’s leading human rights defenders — and the only one in orange robes.
Pressure on Sovath has increased in recent months amid what rights groups say is a growing crackdown on freedom of expression.

International rights groups, including Amnesty International, Witness and HRW, recently asked key donor nations to urge the government to stop the threats and intimidation against the monk.

“The ongoing government harassment of Venerable Sovath constitutes a veiled attempt by the Cambodian authorities to silence those who speak out on issues that they deem controversial,” they wrote in a letter.

Mother held in stabbing death of children

Sept. 1, 2011
UPI.COM

Chanthy Mao's mugshot.

Chanthy Mao's mugshot.

PHILADELPHIA, Sept. 1 (UPI) — A woman who allegedly stabbed her two children to death was released from a Philadelphia hospital Thursday and turned over to police, authorities said.

Police took Chanthy Mao, 27, identified as a recent immigrant from Cambodia, into custody after she underwent a psychiatric evaluation at the Hospital of the University of Pennsylvania, The Philadelphia Inquirer reported.

Police responding to a call of a disturbance Wednesday evening found Mao’s 8-year-old son and 12-year-old daughter with multiple stab wounds in the family’s apartment.

Both children were pronounced dead at the scene, the Philadelphia Daily News reported.

Police said Mao admitted to stabbing the children and was “acting irrationally.”

A neighbor said the family moved to South Philadelphia from Cambodia about a year and a half ago to join the children’s grandfather, who obtained political asylum in the United States five years ago.

“It’s very shocking and surprising,” said neighbor Chea Meas, a social worker. “It seemed the mother was perfect and very nice. I don’t know what would lead her to kill her children.”

Mao was awaiting an initial court hearing on murder charges, authorities said.

© 2011 United Press International, Inc. All Rights Reserved. Any reproduction, republication, redistribution and/or modification of any UPI content is expressly prohibited without UPI’s prior written consent.

ពលរដ្ឋ​នៅ​សៀមរាប​សម្ដែង​កង្វល់​ពី​ការ​បាត់បង់​ដី

ដោយ ហង្ស សាវយុត
2011-09-03
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ក្រុម​សហគមន៍​​បាត់បង់​ដី​ធ្លី​មក​ពី​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​បង្ហាញ​ថា ពួកគេ​ប្រមាណ​ជាង ១.០០០​គ្រួសារ បាន​ទទួល​រង​ទុក្ខ​វេទនា​ចំពោះ​ការ​បាត់បង់ និង​ការ​ប្រឈម​មុខ​នឹង​ភាព​បាត់បង់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ប្រមាណ​ជាង ៣.១០០​ហិកតារ ដោយសារ​តែ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​​​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ។

១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។ (RFA/Hang Savyouth)

១៥-មករា-១០: ប្រជាពលរដ្ឋ មក ពី ២ ឃុំ នៅ ក្នុង ស្រុក បន្ទាយស្រី ខែត្រ សៀមរាប នាំ គ្នា ឈរ តវ៉ា មិន ឲ្យ អាជ្ញាធរ ឈូស ឆាយ បោះ បង្គោល ព្រំ ដី សម្បទាន ដែល អាច នឹង រំលោភ ចូល ដល់ ដី របស់ ពួកគេ។ (RFA/Hang Savyouth)

អ្នក​ភូមិ​ប្រមាណ ២០០​នាក់ ដែល​មក​ពី​សហគមន៍​ដីធ្លី​​ចំនួន​៦ បាន​​ប្រមូល​គ្នា​ទៅ​ជួប​ជុំ​នៅ​ក្នុង​ភូមិ​តាពេន ឃុំ​ត្បែង ស្រុក​បន្ទាយស្រី កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២ ខែ​កញ្ញា កន្លង​ទៅ ក្នុង​គោលបំណង​​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​ ចុះ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ឱ្យ​បាន​ឆាប់ និង​ខ្លះ​ទៀត​បាន​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ក្នុង​ការ​ស្វែង​រក​ដី​សម្បទាន​សង្គម​កិច្ច​មក​ឱ្យ​ពួក​គេ​វិញ បន្ទាប់​ពី​ពួកគេ​អះអាង​ថា ដី​ស្រែ​ចម្ការ​របស់​ពួកគេ​បាន​បាត់​បង់​ទៅ​​ដោយសារ​តែ​ជម្លោះ​នោះ។

ក្រុម​អ្នក​ភូមិ​ប្រមាណ ២០០​នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា មក​ពី​សហគមន៍​ដីធ្លី​​ភូមិ​តាពេន សហគមន៍​ភូមិ​ត្បែង និង​ភូមិ​ស្គន់ សហគមន៍​ភូមិ​ចំបក់​៣​ដើម ​នៃ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ​សហគមន៍​ភូមិ​ភ្នៀត ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង សហគមន៍​ភូមិ​ស្រែណូយ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន និង​សហគមន៍​​​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទបាគង។

អ្នកស្រី កែវ សុភី ដែល​ជា​តំណាង​សហគមន៍​ដីធ្លី​នៅ​ភូមិ​តាពេន នៃ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា ថា កាល​ពី​ឆ្នាំ​២០០៣ កន្លង​ទៅ អ្នក​ភូមិ​របស់​គាត់​បាន​បាត់បង់​ដី​ចម្ការ និង​ដី​លំនៅឋាន​ចំនួន​ជាង ១៨០​ហិកតារ ដោយសារ​តែ​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​យក​ទៅ​ដាំ​កូន​ឈើ​ដើម្បី​ថែទាំ និង​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​​នេះ ​អាជ្ញាធរ​ខេត្ត​សៀមរាប មិន​ទាន់​បាន​ធ្វើ​ការ​ដោះស្រាយ​ដីធ្លី​ឱ្យ​ពួកគាត់​វិញ​ទេ ដូច្នេះ​បាន​ជា​ពួកគាត់​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដើម្បី​​​​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះ​ធ្វើ​ការ​ដោះស្រាយ​ដីធ្លី​ឱ្យ​បាន​ឆាប់​រហ័ស។

អ្នកស្រី កែវ សុភី ៖ «ដី​ដែល​ទាហាន​គេ​ដក​យក​កាល​ពី​ឆ្នាំ​២០០៣ នោះ អត់​ទាន់​ដោះស្រាយ​រហូត​ដល់​ពេល​នេះ ហើយ​ថ្មីៗ​នេះ​ដី​ដែល​កំពុង​ទាមទារ​ហ្នឹង​ ទាហាន​គេ​ជួល​ទៅ​ឱ្យ​ឈ្មួញ​យក​ទៅ​ដាំ​ដំឡូង​បន្ត​ទៀត។ សុទ្ធ​តែ​ថា ដី​ហ្នឹង​ដក​ទៅ​ដើម្បី​ដាំ​ដើម​អាកាស្យា​ហ្នឹង​ទុក​ជា​ព្រៃ​ឧទ្យាន​ជាតិ ដល់​កន្លង​មក​ហ្នឹង​គេ​អនុវត្ត​លើ​ដី​ហ្នឹង​ដាំ​ដំឡូង​វិញ អា​ហ្នឹង​ជា​រឿង​មួយ​ផ្សេង»។

ចំណែក​លោក តូក ពន្លឹក តំណាង​សហគមន៍​ដីធ្លី​​នៃ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​ចំនួន ៥​ភូមិ បាន​បាត់បង់​ដី​ស្រែ​ប្រាំង​ជា​ច្រើន​រយ​ហិកតារ បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​អ្នក​ឃុំ​អន្លង់សំណរ យ៉ាង​ជូរ​ចត់​​កន្លង​ទៅ។

លោក តូក ពន្លឹក បាន​អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ ​ធ្វើ​យ៉ាង​ណា​ជួយ​រក​ដី​ស្រែ​មក​ចែក​ឱ្យ​ពួក​គេ​វិញ​ឱ្យ​បាន​ឆាប់ៗ ៖ «ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​ពេល​ឥឡូវ​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន អ៊ីចឹង​ខាង​រដ្ឋាភិបាល​ដែល​បាន​សន្យា​ថា រក​ដី​សម្បទាន​​ជូន​ដល់​ពួក​ខ្ញុំ ១៧៥​គ្រួសារ ជួយ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​រក​ដី​សម្បទាន​នេះ​ឱ្យ​បាន​ឆាប់​រហ័ស»។

ទោះ​យ៉ាង​ណា​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​អធិប្បាយ​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​ដីធ្លី​ទាំង​នោះ​បាន​ទេ។

​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា សហគមន៍​ដីធ្លី​ចំនួន​៦ នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១.០០០​គ្រួសារ ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​ចំនួន​៤ នៃ​ខេត្ត​នេះ​ បាន​ទទួល​រង​ទុក្ខ​វេទនា​ចំពោះ​ការ​បាត់បង់ និង​ការ​ប្រឈម​មុខ​នឹង​ភាព​បាត់បង់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ចំនួន​ប្រមាណ​ជាង ៣.១០០​ហិកតារ ដោយសារ​តែ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​​​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​មិន​មាន​ផល​វិជ្ជមាន​សម្រាប់​ពួកគេ។

កន្លង​ទៅ​អ្នក​ភូមិ​ខ្លះ​បាន​​ទទួល​រង​នូវ​ការ​បង្ក្រាប​ ការ​គំរាមកំហែង ការ​​​​​​​​បាញ់​រះ និង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ដោយសារ​តែ​ពួកគេ​ខំ​ប្រឹង​តស៊ូ​ដើម្បី​ការពារ​ដីធ្លី​របស់​ពួក​គេ។

លោក វណ្ណ សូផាត អ្នក​សម្របសម្រួល​គម្រោង​បណ្ដាញ​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ជំរុញ​ឱ្យ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​​នៅ​ខេត្ត​សៀមរាប​ ប្រើប្រាស់​តួនាទី​របស់​ខ្លួន ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជា​ច្រើន​ករណី​នៅ​ក្នុង​ខេត្ត​នោះ​​ឱ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​តាម​លោក​សង្កេត​ឃើញ​ថា បញ្ហា​ដីធ្លី​ជា​ច្រើន​កំពុង​ជាប់​គាំង​នៅ​ឡើយ៕​​​​​​​​​​​​​​​​​​

កម្មករ​​ដួល​សន្លប់​បង្ខំ​ឲ្យ​រោងចក្រ​មួយ​បិទទ្វារ​បណ្តោះអាសន្ន

ដោយ ប៉ែន បូណា
ថ្ងៃ សៅរ៍ 03 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ (02:20)

រោងចក្រ​កាត់ដេរ​មួយ​ឈ្មោះ ​ហាត អ៊ីនធើប្រាយ ​ដែល​មាន​ទីតាំង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ជាយ​ទីក្រុង​ភ្នំពេញ​បាន​បិទ​ទ្វារ​តាំង​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​មក​ម៉្លេះ​បន្ទាប់​ពី​មាន​កម្មការិនី​ជាច្រើន​បាន​បន្ត​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​នៅ​ព្រឹក​ថ្ងៃទី​២​កញ្ញា ឆ្នាំ​២០១១។ ​ ការ​ដួល​សន្លប់​របស់​កម្មករ​បាន​បង្ខំ​ឲ្យ​រោងចក្រ​ផ្អាក​សកម្មភាព​មួយ​រយៈ​ដើម្បី​ឲ្យ​កម្មករ​បាន​សម្រាក ​និង​ក៏​ដូច​ជា​ដើម្បី​កែ​តម្រូវ​ឡើង​វិញ​បរិស្ថាន​ក្នុង​រោងចក្រ។ ​កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ​មាន​សភាព​ខ្លាំង​ក្លា​ចំពោះ​បញ្ហា​នេះ​បន្ទាប់​ពី​ប្រតិកម្មរបស់លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។ ប៉ុន្តែ សហជីព​បាន​អំពាវ​នាវ​​​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ថៅកែ​ដែល​សង់​រោងចក្រ​ខុស​បទដ្ឋាន។

កម្មករ​ដួល​សន្លប់​បង្ខំ​ឲ្យ​រោងចក្រ​មួយ​បិទទ្វារ​បណ្តោះអាសន្ន

កម្មករ ដួល សន្លប់ បង្ខំ ឲ្យ រោងចក្រ មួយ បិទទ្វារ បណ្តោះអាសន្ន

ក្រោយ​ពី​មាន​កម្មករ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២​កញ្ញា​ម្សិលមិញ រោងចក្រ​កាត់ដេរ ​ហាត អ៊ីនធើប្រាយ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កន្ទោក ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ​ដើម្បី​ទុក​ពេល​ឲ្យ​កម្មករ​សម្រាក​យក​កម្លាំង​។ កម្មករ​ទាំង​អស់​នឹង​ត្រូវ​គេ​ស្នើ​ឲ្យ​ចូល​ធ្វើការ​វិញ​នៅ​សប្តាហ៍​ក្រោយ។ ​ភាព​ទន់ភ្លន់​របស់​ថៅកែ​រោងចក្រ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ។

ការ​ដួល​សន្លប់​របស់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ស្បែកជើង​នៅ​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​រយៈពេល​ចុងក្រោយ​នេះ។ ​អស់​ពី​រោងចក្រ​មួយ​ចូល​ដល់​រោងចក្រ​មួយ និង​មាន​រោងចក្រ​ខ្លះ​ទុក​បណ្តោយ​ឲ្យ​សភាពការណ៍​ដដែល​ៗ​កើត​ឡើង​ច្រើន​ដង​ដោយ​គ្មាន​ដំណោះស្រាយ។ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១១​មក​ មាន​កម្មករ​ជាង ​១០០០ ​នាក់​ហើយ​ដែល​បាន​ដួល​សន្លប់​នៅនឹង​កន្លែង​ការងារ។ ​នេះ​បើ​យោង​តាម​តួលេខ​ដែល​ផ្តល់​ដោយ​សហជីព​សេរី​កម្មករ។​ ស្ថានភាព​នេះ​បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ចេញ​អន្តរាគមន៍។​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​ទី២៦​សីហា​កន្លង​ទៅ​ ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ពិនិត្យ ​និង​ដោះស្រាយ​បញ្ហា​នេះ។

ភ្លាមៗ​ក្រោយ​ពី​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ​សមត្ថកិច្ច​ចម្រុះ​៤​ក្រសួង​គឺ​ក្រសួង​ការងារ​ ក្រសួង​បរិស្ថាន​ ក្រសួង​សង្គមកិច្ច​ និង​សុខាភិបាល​ បាន​នាំគ្នា​ចុះ​ពិនិត្យ​ស្ថានភាព​រោងចក្រ​ដែល​មាន​កម្មករ​ដួល​សន្លប់​ជាពិសេស​រោងចក្រ​មួយ​ឈ្មោះ ​M&V ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែល​ល្បីល្បាញ​ជាងគេ​ខាង​ការ​ដួល​សន្លប់​របស់​កម្មករ។ ​បន្ទាប់​ពី​ចុះ​ពិនិត្យ ​គេ​បាន​រក​ឃើញ​ថា​ បញ្ហា​បរិស្ថាន​ដូច​ជា ​កង្វះ​ខ្យល់​អុកស៊ីសែន ​អាកាសធាតុ​ក្តៅ ​ថប់ ​ការ​ភាយ​សារធាតុ​គីមី​ រួម​ផ្សំ​នឹង​សុខភាព​ទន់​ខ្សោយ​របស់​កម្មករ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ដួល​សន្លប់។

លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​រដ្ឋាភិបាល ​ប៉ុន្តែ ​លោក​អះអាង​ថា ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ​ថៅកែ​រោងចក្រ​ដែល​មិន​គោរព​បទដ្ឋាន​ការងារ​ហើយ​បណ្តោយ​ឲ្យ​កម្មករ​ដួល​សន្លប់​ត្រូវ​តែ​ទទួល​ការ​ផាកពិន័យ​ឬ​ផ្តន្ទាទោស​តាម​ច្បាប់។ យ៉ាងណា​ក៏ដោយ​ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​បែប​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ​អ្វី​ដែល​ប្លែក​នោះ​គឺ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​ដួល​សន្លប់​របស់​កម្មករ​ខ្លាំង​ជាង​ពេល​មុន​ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​ប្រមុខ​រដ្ឋាភិបាល៕

កម្មករ​១៥​នាក់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយសារ​ការ​តវ៉ា

ដោយ ខែ សុណង
2011-09-03
វិទ្យុ​អាស៊ីសេរី

កម្មករ​កម្មការិនី​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចំនួន ១៥​នាក់ កំពុង​ប្រឈម​ទៅ​នឹង​ការ​បណ្ដេញ​ចេញ ដោយសារ​ពួកគេ​នាំ​គ្នា​ឈរ​តវ៉ា​មិន​ចូល​ធ្វើការ សុំ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន​តាម​ច្បាប់​ការងារ។

តំណាង​កម្មករ​រោងចក្រ​ផលិត​ស្បែក​ជើង ហឿង ហ្វាន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស លោក ពិសិដ្ឋ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៣ កញ្ញា ថា កម្មករ​បាន​ស្នើសុំ​ឲ្យ​ថៅកែ​រោងចក្រ​នេះ​គោរព​ច្បាប់ និង​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ក្នុង​រោងចក្រ​ដែល​នាំ​ឲ្យ​កម្មករ​ជួប​ការ​លំបាក​ក្នុង​ពេល​បំពេញ​ការងារ។

លោក​បន្ត​ថា ថៅកែ​បាន​ឲ្យ​កម្មករ​ធ្វើការ​ផ្លាស់ប្ដូរ​វេន​គ្នា​ចំនួន ២៤​ម៉ោង​ក្នុង​១​ថ្ងៃ និង​មាន​ការ​លំបាក​ជា​ច្រើន​ទៀត ទាក់ទង​នឹង​បរិយាកាស​ក្នុង​រោងចក្រ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ។ លោក​ថា ថៅកែ​រោងចក្រ​នេះ​បាន​បញ្ឈប់​កម្មករ​ពី​ការងារ​ចំនួន ២​លើក​រួច​មក​ហើយ សម្រាប់​ពួកគាត់ គឺ​ជា​បុគ្គលិក​ជំនាន់​ទី​៣ ដែល​ក្រុមហ៊ុន​ជ្រើសរើស​ឲ្យ​ធ្វើការ ហើយ​ថៅកែ​រោងចក្រ​បាន​គំរាម​បញ្ឈប់​ពួកគាត់​ចំនួន ១៥​នាក់​ពី​ការងារ​ប្រសិន​នៅ​តែ​តវ៉ា។

ករណី​នេះ​លោក​សំណូមពរ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ត្រួត​ពិនិត្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៅកែ​រោងចក្រ​នេះ​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ និង​គោរព​សិទ្ធិ​កម្មករ ៖ «ចង់​ធ្វើការ ៨​ម៉ោង តែ​ពេល​ថ្ងៃ ហើយ​ឲ្យ​មាន​ពេល​សម្រាក កន្លះ​ម៉ោង​ទៅ ១​ម៉ោង ពេល​ហូប​បាយ។ គាត់​យក​ទឹក​ក្បែរ​បង្គន់​មក​ឲ្យ​កម្មករ​ហូប ដោយសារ​ទឹក​ហ្នឹង​វា​កករ ក្នុង​បង្គន់​កម្មករ​ធ្វើការ។ យប់​ឡើង​កន្លែង​ប្រុសៗ អត់​បើក​ភ្លើង ងងឹត ដូចជា​យើង​ធ្វើការ​នៅ​កន្លែង​ម៉ាស៊ីន​ហ្នឹង ធម្មតា​ម៉ាស៊ីន​ហ្នឹង​ជាតិ​ជ័រ​វា​ស្អុយ វា​អត់​មាន​ម៉ាស​អី​ឲ្យ​កម្មករ​ពាក់​សម្រាប់​ការពារ​ពាក់​ដល់​កម្មករ កម្មករ​ឈឺ​ក្បាល ចុក​ពោះ ដូចជា​រលាក​ម៉ាស៊ីន​ហ្នឹង គាត់​ជា​ថៅកែ​អត់​មាន​យក​ចិត្ត​ទុក​ដាក់​ចែក​ជា​ថ្នាំ ជា​បង់​បិទ​ដំបៅ​អី​ផង រោងចក្រ​នេះ​ចង់​បាន​ផល​ចំណេញ តែ​អត់​ហ៊ាន​ចំណាយ»។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មន្ត្រី​មន្ទីរ​ការងារ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​បន្ទាប់​ពី​ពួកគាត់​បាន​ធ្វើការ​តវ៉ា ប៉ុន្តែ​ពុំ​ទាន់​មាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ លោក ចាន់ ចំរើន បាន​ថ្លែង​ថា ថៅកែ​រោងចក្រ​គួរ​តែ​កែ​លម្អ​របៀប​នៃ​ការ​ធ្វើការ​ក្នុង​រោងចក្រ​នេះ ព្រោះ​ជា​ការ​រំលោភ​សិទ្ធិ និង​ប៉ះពាល់​ដល់​សុខុមាលភាព​កម្មករ៕

កម្មករ​រោងចក្រ​ជាវ័យ​ប្រមាណ​ជាង​​៣០០​នាក់​ធ្វើ​កូដកម្ម

ដោយ ទីន ហ្សាការីយ៉ា
2011-09-03
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

កម្មករ​រោងចក្រ​កាត់ដេរ ជា វ័យ (Jie Wei) ប្រមាណ​ជាង ៣០០​នាក់ នៅ​ថ្ងៃ​ទី​៣ កញ្ញា ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​រោងចក្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​របស់​ពួកគេ ៧​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ថៅកែ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា កន្លង​មក។

កម្មករ​រោងចក្រ​កាត់ដេរ ជា វ័យ (Jie Wei) ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​រោងចក្រ ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៣ កញ្ញា ឆ្នាំ​២០១១។ (RFA/Tin Zakariya)

កម្មករ រោងចក្រ កាត់ដេរ ជា វ័យ (Jie Wei) ធ្វើ កូដកម្ម អហិង្សា នៅ មុខ រោងចក្រ ស្ថិត នៅ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ នៅ ថ្ងៃ ៣ កញ្ញា ឆ្នាំ ២០១១។ (RFA/Tin Zakariya)

ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ លោក សំ សឿន បាន​បញ្ជាក់​ថា កម្មករ​ទាំង ៧​រូប​ដែល​ថៅកែ​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​ពួក​គេ​បាន​ចូល​ធ្វើការ​ជា​តំណាង​សហព័ន្ធ​របស់​លោក ពីព្រោះ​ថា ថៅកែ​រោងចក្រ​មាន​ការ​រើសអើង​សហជីព។

កម្មករ​ជាង ៣០០​នាក់​នោះ ក៏​បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១១​ចំណុច​ផ្សេង​ទៀត ក្រៅ​ពី​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​សហជីព​ឲ្យ​ចូល​ធ្វើការ​វិញ​នោះ ដូចជា​សុំ​ឲ្យ​ថៅកែ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​ពេល​កម្មករ​មាន​ធុរៈ​បន្ទាន់ សុំ​ផ្ដល់​ប្រាក់​រង្វាន់ លុយ​ព្រីម​ទៀងទាត់​ទៅ​តាម​ការ​ឈប់​ជាក់ស្ដែង​របស់​កម្មករ សុំ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក និង​រក្សា​ប្រាក់​ឈ្នួល​ពេល​មាន​ជំងឺ ដោយ​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ស្ថាប័ន​រដ្ឋ សុំ​ឲ្យ​ថៅកែ​ឈប់​បង្ខំ​ឲ្យ​ថៅកែ​ធ្វើការ​ថែម​ម៉ោង សុំ​ឲ្យ​ផ្ដល់​ប្រាក់ ១២​ដុល្លារ​ជូន​កម្មករ​វិញ ចំពោះ​កម្មករ​ដេរ​ស៊ី​បុង និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

កម្មករ​ទាំង​នេះ​បាន​លើក​ឡើង​ថា កន្លង​មក​អ្នក​គ្រប់គ្រង​បាន​គាប​សង្កត់​កម្មករ​ឲ្យ​ធ្វើការ​ថែម​ម៉ោង បើ​មិន​ដូច្នោះ​ទេ ថៅកែ​នឹង​បណ្ដេញ​ចេញ​ពី​ការងារ ហើយ​ប្រាក់​ថែម​ម៉ោង​ច្បាប់​កំណត់​ឲ្យ ២​ពាន់​រៀល​ក្នុង​មួយ​ម៉ោង​នោះ គេ​ផ្ដល់​ជូន​តែ ៦០០​រៀល​ទេ។

ប្រធាន​រដ្ឋបាល​រោងចក្រ ជា វ័យ លោក តាំង សុវណ្ណរិទ្ធិ មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ទាមទារ​របស់​កម្មករ ឬ​អំពី​មូលហេតុ​ដក​តំណាង​កម្មករ​ទាំង ៧​នាក់​នោះ​ទេ លោក​គ្រាន់​តែ​បញ្ជាក់​ថា កម្មករ​ក្នុង​រោងចក្រ​របស់​លោក​ទាំង​អស់​មាន​ប្រមាណ ១.០០០​នាក់។

ប្រធាន​ការិយាល័យ​វិវាទ​ការងារ​នៃ​នាយកដ្ឋាន​វិវាទ​ការងារ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វ៉ា យុវវឌ្ឍនា បាន​លើក​ឡើង​ថា ថៅកែ​រោងចក្រ ជា វ័យ មិន​បាន​បញ្ឈប់​តំណាង​សហជីព​ទាំង​ ៧​នាក់​នោះ​ពី​ការងារ​ទេ ពួកគាត់​ថៅកែ​មិន​បន្ត​កុងត្រា​ឲ្យ​ទៀត​នៅ​ពេល​កុងត្រា​ការងារ​របស់​ពួក​គាត់​បាន​បញ្ចប់​ក្នុង​រយៈពេល ៦​ខែ។

លោក​បញ្ជាក់​ថា ភាគី​រោងចក្រ និង​ភាគី​កម្មករ​នឹង​ជួប​គ្នា​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្រសួង​ការងារ នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កញ្ញា។

ក្រុម​កម្មករ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កញ្ញា ខាង​មុខ​នេះ ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ទេ ពួកគាត់​នឹង​បន្ត​ធ្វើ​កូដកម្ម​ទៀត។

របាយការណ៍​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល ៨​ខែ​ក្នុង​ឆ្នាំ​២០១១ មាន​ករណី​កម្មករ​រោងចក្រ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដោយសារ​តែ​ថៅកែ​បញ្ឈប់​តំណាង​របស់​ខ្លួន​ពី​ការងារ និង​ករណី​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​មាន​ប្រមាណ ១០​ករណី បើ​ធៀប​ទៅ​ឆ្នាំ​២០១០ ក្នុង​រយៈពេល​ដូច​គ្នា​មាន​ការ​ថយ​ចុះ​ចំនួន ១០​ករណី៕

ស្ត្រី​ពលករ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុន ហ្វី​លីម័រ ដែល​ថៅកែ​ធ្វើបាប បាន​មកដល់​កម្ពុជា​ហើយ

ដោយ : មុនីរ័ត្ន
ថ្ងៃទី 3 កញ្ញា 2011
CEN

ភ្នំពេញ:ពលករ​ខ្មែរ ២​នាក់ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុន ហ្វី​លីម័រ ដែល​អះអាង​ថា ត្រូវបាន​ថៅកែ​វាយ​ធ្វើបាប បង្អត់អាហារ និង​បង្ខំ​អោយ​ធ្វើការ​ទាំង​យប់ និង​ទាំង​ថ្ងៃ ដោយ​គ្មាន​ពេល​សម្រាក​នោះ បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១១​។​

​ការវិលត្រឡប់​របស់​ស្ត្រី​ពលក​រទាំង​ពីរ​នាក់ ពី​ប្រទេស​ម៉ាឡេស៊ី​មក​កាន់​កម្ពុជា តាម​យន្តហោះ ចុះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ  គឺ​បន្ទាប់ពី​មានការ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​។​

​ស្ត្រី​ពលក​រទាំង​ពីរ​នាក់​នោះ ឈ្មោះ ហុក ពៅ អាយុ ៣១ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត ឈ្មោះ ក្លី​ច សុខ​គង់ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​។​

​ពលករ​ឈ្មោះ ហុក ពៅ បានអោយដឹង បន្ទាប់​ពី​ចុះ​ពីលើ​យន្តហោះ​ថា មូលហេតុ​ដែល​នាង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយសារ​តែ​ថៅកែ​ចិត្តអាក្រក់ បង្ខំ​អោយ​ធ្វើការ​ច្រើន ហួស​កម្លាំង និង​មិន​អោយ​ញ៉ាំ​អាហារ​ឆ្អែត​ឡើយ​។

​ពលករ​ដដែល​នោះ បាន​រៀបរាប់​ថា នាង​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុនហ្វី​លីម័រ ហើយ​នៅពេល​ជួប​បញ្ហា​នៅ​ម៉ាឡេស៊ី នាង​បាន​តេ​ទូរស័ព្ទ មកអោយ​ក្រុមហ៊ុនហ្វី​លីម័រ នៅ​ភ្នំពេញ​​ជួយ តែ​ក្រុមហ៊ុន មិន​បាន​ទាក់ទង​ជួយ​នាង​ទេ​។​

​ស្ត្រី​ពក​លករ​ទាំងពីរ បាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​ពេលនេះ ដោយ​មាន​ការជួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា និង​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី ជួយ​រំដោះ​ពួកគេ​ចេញ​ពី​ផ្ទះ​របស់​ថៅកែ​ម៉ាឡេស៊ី និង​យកមក​ដាក់​ក្នុង​អង្គការ ដើម្បី​រង់ចាំ​ចេញដំណើរ​មក​កម្ពុជា​។​

​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១១ បន្ទាប់​ពី​ពលក​រទាំង​ពីរ​នាក់ ចុះ​ពីលើ​យន្តហោះ ធ្វើដំណើរ​ចេញមក​ខាងក្រៅ ក៏​មាន​ភ្នាក់ងារ​របស់​ក្រុមហ៊ុនហ្វី​លីម័រ បាន​តាម​សួរ​ឈ្មោះ​ពលក​រទាំង​ពីរ​នាក់​នោះ រួច​បាន​រាយការណ៍​ទៅអោយ​មេ​របស់​គេ និង​ចង់​ហាមឃាត់ មិន​អោយ​ក្រុម​អ្នកកាសែត សាកសួរ​ព័ត៌មាន​ពលករ​ទាំងពី​រ​នាក់​នោះ​ទេ​៕​

​កូដកម្ម​រ៉ាំរ៉ៃ​រយៈពេល ១៦​ថ្ងៃ នៅ​រោងចក្រ ដាយ​យ៉ាំង គ្មាន​ដំណោះស្រាយ​

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 3 កញ្ញា 2011
CEN

ភ្នំពេញ: កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ដាយ​យ៉ាំង (DAI YOUNG) ចំនួន ១.០៥០ នាក់ បានធ្វើ​កូដកម្ម​អហិង្សា​អស់​រយៈពេល ១៦​ថ្ងៃ មកហើយ ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​អ្វី​សោះ មកដល់​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១១​។​

​កម្មករ កម្មការិនី​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​ស្ងៀមស្ងាត់ ក្នុង​បរិវេណ​រោងចក្រ​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​មិត្តភាព សង្កាត់​ខណ្ឌ​ឫស្សកែវ ។​

​លោក ញ៉ែ​ត វ​ណ្ណី ប្រធាន​សហជីព​ការងារ​កម្មករ​កម្ពុជា ប្រចាំ​រោងចក្រ បាន​ឲ្យ​ដឹងថា កម្មករ​បានធ្វើ​ញ្ញត្តិ​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ផ្ដាច់​កិច្ចសន្យា គិត​ចាប់ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០ តាំងតែ​ពី​ចុងឆ្នាំ​២០១០ មកម្ល៉េះ ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ មិន​ព្រម​ដោះស្រាយ​ឲ្យ​កម្មករ​ឡើយ​។​

​លោក ញ៉ែ​ត វ​ណ្ណី បន្តថា រហូតដល់​ថ្ងៃទី​១៦​សីហា ឆ្នាំ​២០១១ ទើប​កម្មករ កម្មការិនី សម្រេច​ធ្វើ​កូដកម្ម​អហិង្សា ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ពី​ឆ្នាំ​២០០៣ រហូតដល់​បច្ចុប្បន្ន​។

​កន្លងមក មានការ​ជួបចរចា​ដោះស្រាយ បានធ្វើ​ឡើង ៣​លើក គឺ​រវាង​តំណាង​កម្មករ ជាមួយ​ក្រសួង​ការងារ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​ក្រសួង​សង្គមកិច្ច ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​អ្វី​សោះ​។ កម្មករ បាន​សំណូមពរ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​ពី​រឿងនេះ ព្រោះថា​មានតែ​សម្ដេច​តែមួយគត់​អាចជួយ​កម្មករ​បាន​។​

​ពាក់ព័ន្ធ​កូដកម្ម​នេះ ភ្នាក់ងារ​យក​ព័ត៌មាន CEN មិនអាច​ទាក់ទង​លោកស្រី ស៊ីន ស៊ូ​ន​អ៊ុក នាយិកា​រោងចក្រ​ដាយ​យ៉ាំង ដែលជា​ជនជាតិ​កូរ៉េ ដើម្បី​បំភ្លឺ​បានទេ នៅ​ព្រឹក​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១១​។​

​គួររំលឹកថា រាល់​បុណ្យចូលឆ្នាំ​ខែរ គិត​ចាប់ពី​ឆ្នាំ​២០០៣ មក​អ្នកស្រី ស៊ីន ស៊ូ​ន​អ៊ុក បាន​ប្រារព្ធ​ពិធីជប់លៀង​ជូន​កម្មករ​រាល់​ឆ្នាំ ដោយមាន​ទាំង​ចាប់​រង្វាន់ និង​រាំលេង​កម្សាន្ដ ក្នុង​រោងចក្រ​ផងដែរ​៕

ប្រតិកម្ម​ចំពោះ​ការព្យាយាម​របស់​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​វីអូអេ​ខ្មែរ

ថ្ងៃសុក្រ, 02 ខែកញ្ញា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

ការិយាល័យ​សហចៅក្រម​ស៊ើប​អង្គេត​របស់​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​រៀបចំ​នីតិវីធី​តាម​ផ្លូវ​ច្បាប់​ប្រឆាំ​នឹង​វីអូអេ​ខ្មែរ។ នេះ​បើ​តាម​សេចក្តី​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​សុក្រ​នេះ​។

វីដេអូ​​នេះ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​ YouTube របស់​វីអូអេ​ខ្មែរ បង្ហាញ​ផ្នែក​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​ពិភាក្សា​អំពី​​ឯកសារ​សម្ងាត់​ដែល​លេច​ធ្លាយ​ពី​តុលាការ​ខ្មែរ​ក្រហម អំពី​សំណុំ​រឿង ០០៣ និង ០០៤។ សេចក្តី​រាយការណ៍​នេះ​ក៏​រួម​មាន​បទ​សម្ភាស៍​ជាមួយ​ជន​សង្ស័យ​​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ ដែល​​មាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​សម្ងាត់​របស់​តុលាការ។ (រូបថត៖ វីអូអេ​ខ្មែរ)

វីដេអូ នេះ ដែល បាន ផ្សាយ លើ គេហទំព័រ YouTube របស់ វីអូអេ ខ្មែរ បង្ហាញ ផ្នែក មួយ នៃ សេចក្តី រាយការណ៍ ដែល ពិភាក្សា អំពី ឯកសារ សម្ងាត់ ដែល លេច ធ្លាយ ពី តុលាការ ខ្មែរ ក្រហម អំពី សំណុំ រឿង ០០៣ និង ០០៤។ សេចក្តី រាយការណ៍ នេះ ក៏ រួម មាន បទ សម្ភាស៍ ជាមួយ ជន សង្ស័យ ជា អតីត កម្មាភិបាល ខ្មែរ ក្រហម ដែល មាន បញ្ជាក់ នៅ ក្នុង ឯកសារ សម្ងាត់ របស់ តុលាការ។ (រូបថត៖ វីអូអេ ខ្មែរ)

លោក ​ហ៊ុយ​ វណ្ណៈ ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​សាលាក្តី​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាតិ​ មាន​ប្រសាសន៍​ថា​ ក្រុម​ចៅក្រម​ស៊ើប​អង្គេត​មិន​បាន​បោះ​ចោល​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​ ប្រឆាំង​ទៅ​នឹង​ វីអូអេ​ខ្មែរ​នោះ​ទេ​ ហើយ​ចំណាត់​ការ​ប្រឆាំង​នឹង​វិទ្យុ​នេះ​ គឺ​ជា​ការ​ព្រមាន​ដល់​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់ និង​ជា​ការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែត​កិច្ចការ​ស៊ើបអង្គេត​របស់​តុលាការ។

«អ្វី​ដែល​យើង​អាច​ជម្រាប​ជូន​បាន​គឺ​ចៅក្រម​គាត់​នឹង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​របស់​ចៅក្រម​ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ ដើម្បី​ចាប់​ផ្តើម​នីតិ​វិធី​លើ​ផ្លូវ​ច្បាប់​ទៅ​លើ​ករណី​នេះ»។

សហ​ចៅក្រមស៊ើប​អង្គេត​លោក​ យូ ​ប៊ុនលេង​ និង​លោក​ សេច​ វិចប្លុង​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ចេញ​សេចក្តី​ព្រមាន​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដល់​វីអូអេ​ខ្មែរ​ដោយ​លើក​ឡើង​ថា​ អង្គភាព​ផ្សាយព័ត៌មាន​ដែល​ត្រូវ​បាន​ដំណើរការ​ដោយ​មូលនិធិ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​ដក​ទាំង​ស្រុង​នូវ​ខ្លឹមសារ​ឯកសារ​សម្ងាត់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ និង​បាន​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ នូវ​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹងសំណុំរឿង​០០៣​ និង​សំណុំរឿង​០០៤​ ដ៏​ចម្រូង​ចម្រាស។

សហចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​បើក​ដំណើរ​ការ​នីតិ​វិធី​លើ​ការ​ជ្រៀត​ជ្រែត​ចូល​កិច្ចការ​រដ្ឋបាល​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដោយ​យោង​តាម​វិធាន​ទី​៣៥។ សំណុំ​រឿង​នេះ​ អាច​បញ្ជូន​ទៅ​តុលាការ​ជាតិ​របស់​រដ្ឋាភិបាល​ខ្មែរ។ វិធាន​ទី​៣៥​នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ចែង​ថា​ សាលាក្តី​ខ្មែរ​ក្រហម​អាច​ដាក់​ទណ្ឌកម្ម​ ឬ​អាច​បញ្ជូន​បុគ្គល​ណា​មួយ​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ករណី​​ដែល​បុគ្គល​នោះ​ជ្រៀតជ្រែក​ដោយ​ចេតនា​ពិត​ប្រាកដ​ក្នុង​កិច្ចការ​រដ្ឋបាល​របស់​សាលាក្តី​ដូចជា​ការ​ចេញ​ផ្សាយ​ឯកសារ​សម្ងាត់​ ការ​បំផ្លាញ​ភ័ស្តុតាង​ ការ​គំរាមគំហែង​ ឬ​ក៏​ជួយ​ជន​ជាប់​ចោទ​ ឬ​ជន​ត្រូវ​បាន​ចោទ​ឲ្យ​រត់​គេច​ខ្លួន​ដោយ​ចេតនា​ជា​ដើម។

នៅ​ត្រង់​វិធាន​ទី​៣៥​ ត្រង់​ចំនុច​២​គ ​បាន​បង្ហាញ​ថា​ បញ្ហា​ដែល​អាច​កើត​មាន​ខាង​លើ​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ ឬ​របស់​អង្គការ​សហ​ប្រជា​ជាតិ។

នៅ​ថ្ងៃ​សុក្រ​ នេះ​ដែល​ អង្គការ​ការពារ​អ្នក​កាសែត​ដ៏​ធំ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បារាំង​ ដែល​មាន​ឈ្មោះ​ថា​ អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ហៅ​ការ​ព្រមាន​របស់​សហ​ចៅក្រម​ស៊ើប​អង្គេត​លើ​វីអូអេ​ខ្មែរ​ថា​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​ និង​រឿង​ប៉ះ​ទង្គិច។

លោក​ បិនដ្យាមិន អ៊ីស្មាអ៊ីល (Benjamin Ismail) នាយក​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំ​ដែន​ ប្រចាំ​តំបន់​អាស៊ី ​បាន​ទាម​ទារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បោះបង់​ចំនាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន​ចោល។

«យើង​មាន​ការ​ស្រងាក​ចិត្ត​ចំពោះ​សាលាក្តី​មួយ​ ដែល​ចំណាយ​ពេល​វេលា​ធ្វើ​ចំណាត់​លើ​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ដែល​គ្រាន់​តែ​បំពេញ​ការងារ​របស់​ខ្លួន​ ហើយ​ផ្សាយ​បន្ត​ចេញ​នូវ​ការងារ​របស់​ខ្លួន​ ខណៈ​ដែល​កិច្ចការ​តុលាការ​ត្រូវ​វិនិច័្ឆយ​នោះ​ មាន​សារៈ​សំខាន់​ធំធេង​ណាស់​សម្រាប់​យើង។​ យើង ​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ទេ​ ហើយ​ប្រសិន​បើ​មាន​ចំណាត់​ការ​តាម​ផ្លូវ​តុលាការ​ យើង​ស្នើ​សុំ​ឲ្យ​បោះ​បង់​ចោល»។

វីអូអេសំឡេង​សហរដ្ឋអាមេរិក​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ព្រមាន​របស់​សហ​ចៅក្រម​ស៊ើប​អង្គេត​ ហើយ​ចាត់​ទុក​ថា​នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច។ វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ចាត់​ទុកថា​ការ​ព្រមាន​នោះ​ ជា​ការ​ព្រមាន​ដ៏​ពុំ​មាន​ហេតុផល​សម​ស្រប។​ ជា​មួយ​គ្នា​នេះ​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​គោលជំហរ​របស់​ខ្លួន​ថា​នឹង​បន្ត​យក​ព័ត៌មាន​ទាក់​ទង​នឹង​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​ទៅ​ទៀត៕

បណ្តាញទាក់ទងគ្នា
សាលាក្តី​ខ្មែរ​ក្រហម​ព្រមាន​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក.

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថា​មិន​ខ្លាច​តុលាការ​និង​យមបាល​.

អ្នកស្រី​ អ៊ឹម ចែម៖​ ការ​ចោទ​ដោយ​តុលាការ​ជា​ការ​ផ្តន្ទា​ទោស​ដល់​ជីវិត.

ជនសង្ស័យ ​មាស មុត​ ថា​គាត់​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត.

កម្ពុជា​ខាត​ប្រាក់​៤៤៨​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ដោយសារ​កង្វះ​អនាម័យ

ដោយ​ វោហារ ជាតិ
2011-09-03
វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ការ​សិក្សា​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក ប្រចាំ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក រក​ឃើញ​ថា ប្រជាជន​នៅ​លើ​សកលលោក​ជិត ១​ពាន់​លាន​នាក់​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​មនុស្ស​​ជាង ​២​ពាន់​លាន​នាក់ មិន​បាន​​ទទួល​សេវា​អនាម័យ​​សាធារណៈ​ត្រឹមត្រូវ បណ្ដាល​ឲ្យ​កុមារ​ជិត ១,៥​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដែល​ក្នុង​នោះ​មាន​កុមារ​កម្ពុជា​ផង។

Photos by Change Your World

Photos by Change Your World

ទន្ទឹម​ពេល​នេះ​ដែរ​ការ​សិក្សា​ថ្មី​នេះ​បាន​រក​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា បាន​ខាត​បង់​ប្រាក់​អស់ ៤៤៨​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ចំណាយ​លើ​សេវា​ព្យាបាល​សុខភាព​ដោយសារ​តែ​​​ខ្វះ​អនាម័យ​នេះ។

ការ​ខាត​បង់​​ដ៏​ច្រើន​សន្ធឹក​​ដូច្នេះ គឺ​ធ្វើ​ឲ្យ​​ប្រជាជន​​ខ្មែរ​​ខាត​បង់​ប្រាក់​ចំណូល​ប្រហែល ៣២​ដុល្លារ​ម្នាក់​ក្នុង​មួយ​ឆ្នាំៗ ឬ​ស្មើ​នឹង​ការ​ខាត​បង់​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) ជាង ៧% ដោយសារ​តែ​ចំណាយ​លើ​សេវា​ព្យាបាល​​ជំងឺ ដូច​ជា​រាករូស អាសន្នរោគ​ជាដើម ដែល​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​​ចេញ​ផ្សាយ​នៅ​ខែ​​សីហា ឆ្នាំ​២០១១ ហើយ​​អង្គការ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​​​ផ្នែក​កម្មវិធី​បរិស្ថាន (UN Environment Program) ដក​ស្រង់​​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​បន្ត​នោះ​បញ្ជាក់​ថា ទឹក​មិន​ស្អាត​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ប្រើ​ប្រាស់​សព្វថ្ងៃ​ដែល​ដង​យក​​ពី​ទឹក​ធម្មជាតិ​តាម​ព្រែក ​បឹង ស្ទឹង ​ទន្លេ មាន​​មេរោគ​​កម្រិត​ខ្ពស់។ ម្យ៉ាង​វិញ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ច្រើន គឺ​ស្មើ ៧៥% នៅ​តែ​ប្រើ​ទម្លាប់​ចាស់ ដោយ​បន្ទោបង់​ក្រៅ​បង្គន់ គឺ​បន្ទោបង់​តាម​ព្រៃ តាម​​ទី​វាល បណ្ដាល​ឲ្យ​មេរោគ​​​នៅ​ក្នុង​កាកសំណល់​ហើរ​​ក្នុង​អាកាស ឬ​ហូរ​ចូល​ស្ទឹង បឹង បួរ ទន្លេ ហើយ​នៅ​ពេល​ប្រជាពលរដ្ឋ​ដង​ទឹក​នោះ​យក​​ទៅ​​ប្រើ​បណ្ដាល​ឲ្យ​ពួក​គាត់​ឈឺ។

របាយការណ៍​របស់​​​​អង្គការ​សហ​ប្រជាជាតិ​​​ផ្នែក​កម្មវិធី​បរិស្ថាន​សរសេរ​ផែនការ​អភិវឌ្ឍន៍​អនាម័យ​សាធារណៈ​របស់​ប្រទេស​កម្ពុជា ដែល​បាន​កំណត់​ទិសដៅ​សហស្សវត្ស​​នៅ​ឆ្នាំ​២០១៥ ដែល​គ្រោង​​​ថា នឹង​បង្កើន​ប្រជា​ជន​រស់​នៅ​តាម​ជនបទ​ចំនួន ៣០% ឲ្យ​បាន​​ទទួល​​សេវា​អនាម័យ​សាធារណៈ មាន​​ដំណើរ​យឺតយ៉ាវ។

យ៉ាង​ណា​ក្ដី របាយការណ៍​ដដែល​បាន​បង្ហាញ​អំពី​ស្នាដៃ​រដ្ឋាករ​ទឹក​រាជធានី​ភ្នំពេញ បាន​​អភិវឌ្ឍន៍​បាន​ល្អ​ប្រសើរ ចាប់​​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៩ ដោយ​បាន​បង្កើន​​បណ្ដាញ​ទឹក​ស្អាត​​​បាន​ច្រើន​រាប់​ម៉ឺន​បណ្ដាញ ​និង​​ទទួល​ប្រាក់​ចំណូល​​ចំនួន​ពី ៣​សែន​ដុល្លារ ទៅ ២០​លាន​ដុល្លារ។

លោក ឯក សុនចាន់ អគ្គនាយក ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា កាល​នោះ​នាយកដ្ឋាន​របស់​លោក​បាន​ផ្ដល់​បណ្ដាញ​ទឹក​ប្រជាជន​​នៅ​ក្រុង​ភ្នំពេញ ជិត ១០០%​ហើយ តែ​ក្រោយ​មក​​ដោយសារ​តែ​​រដ្ឋាភិបាល​បាន​ពង្រីក​​ទីក្រុង​ភ្នំពេញ​​ ហើយ​​អង្គភាព​របស់​លោក​កំពុង​សិក្សា​ដើម្បី​ត​បណ្ដាញ​ទឹក​ស្អាត​ជូន​ប្រជាជន លទ្ធ​ផល​នៃ​ការ​សិក្សា​នេះ​នឹង​ចេញ​នៅ​ឆ្នាំ​​ក្រោយ។

លោក​ថា នាយកដ្ឋាន​រដ្ឋាករ​ទឹក​បាន​ត​បណ្ដាញ​​ទឹក​ស្អាត​ចំនួន​ជាង ២២​ម៉ឺន​​បណ្ដាញ ជូន​ប្រជាជន​នៅ​ភ្នំពេញ ជិត ៣០​ម៉ឺន​គ្រួសារ ក្នុង​នោះ​បាន​ត​បណ្ដាញ​ទឹក​ជាង ៦.០០០​ជូន​គ្រួសារ​ក្រីក្រ​នៅ​ក្នុង ៦​ខែ​ដើម​ឆ្នាំ​២០១១។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ការ​ដែល​យើង​បាន​ទទួល​នេះ​មាន​ការ​លំបាក​ណាស់ ដោយសារ​កន្លង​មក​ព្រំ​ប្រទល់​ទីក្រុង​ភ្នំពេញ របស់​យើង​នេះ​ ទើប​បាន​ពង្រីក​ថ្មី​ចំនួន ២៦​ឃុំ​ទៀត អ៊ីចឹង​ពង្រីក​ថ្មី​ហ្នឹង​យើង​កំពុង​ធ្វើ​ការ​សិក្សា​ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​នៅ​ក្នុង​ផែនការ​​របស់​​យើង​ គឺ ៣​ឆ្នាំ ទៅ ៥​ឆ្នាំ ខាង​មុខ​នេះ»។

យ៉ាង​ណា​ក្ដី លោក​អះអាង​ថា មាន​ប្រជាជន​នៅ​ក្រុង​ភ្នំពេញ ខ្លះ​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើ​នៅ​ឡើយ​ទេ ​ដោយសារ​តំបន់​នោះ​មិន​មាន​ផ្លូវ​គមនាគមន៍​ចូល​ដល់ ដែល​ជា​ហេតុ​មិន​អាច​ត​បណ្ដាញ​ទឹក​ស្អាត​ចូល​បាន។

របាយការណ៍​​ដដែល​បង្ហាញ​ថា ប្រជាជន​កម្ពុជា នៅ​តាម​ជនបទ​ភាគ​ច្រើន​ប្រើ​ទឹក​ធម្មជាតិ​តាម​ស្ទឹង ទន្លេ បឹងបួ ​ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ជា​ពិសេស​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​កុមារ​ដោយសារ​តែ​មេរោគ​កើត​ពី​ទឹក​មិន​ស្អាត។ មិន​ត្រឹម​តែ​ប្រទេស​កម្ពុជា ​ខ្វះ​ទឹក​ស្អាត​ទេ ប្រទេស​​ដទៃ​នៅ​ក្នុង​តំបន់​អាស៊ី ដូច​ជា​វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ក៏​មាន​បញ្ហា​ទឹក​ស្អាត​ដូច​​កម្ពុជា​ដែរ។ របាយការណ៍​នេះ​សរុប​ថា ​ទឹក​ប្រាក់​ដែល​សេដ្ឋកិច្ច​នៃ​​ប្រទេស​ទាំង​៤​នេះ​បាន​ខាត​បង់​អស់ ៦​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដែល​ចំណាយ​លើ​សេវា​សុខាភិបាល​ដោយសារ​ខ្វះ​អនាម័យ​សាធារណៈ និង​ខ្វះ​ទឹក​ស្អាត​នៅ​ក្នុង​ប្រទេស។

លោក​ថា បទពិសោធន៍​ល្អ​របស់​រដ្ឋាករ​ទឹក​ភ្នំពេញ​ ចែក​ចាយ​សេវា​ទឹក​ស្អាត​​ជោគជ័យ​​​អាច​ជា​គំរូ​ល្អ​​ដែល​ខេត្ត​ក្រុង​នានា​គួរ​យក​គំរូ ដើម្បី​ផ្ដល់​សេវា​ទឹក​ស្អាត​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​តាម​ជនបទ​ទៅ​អនាគត។

លោក ឯក សុនចាន់ បាន​បញ្ជាក់​ថា បទពិសោធន៍​ល្អ​របស់​រដ្ឋាករ​ទឹក​ភ្នំពេញ ដែល​បាន​អនុវត្ត​ជោគជ័យ ចែកចាយ​សេវា​ទឹក​ស្អាត​បាន​ជោគជ័យ អាច​ជា​គំរូ​ល្អ​ដែល​ខេត្ត​ក្រុង​នានា​គួរ​យក​គំរូ​ដើម្បី​ផ្ដល់​សេវា​ទឹក​ស្អាត​ឲ្យ​ដល់​ប្រជាពលរដ្ឋ​គ្រប់​នៅ​តាម​ជនបទ​នានា​នៅ​ពេល​អនាគត គឺ​ផ្អែក​លើ​កត្តា៣​សំខាន់ ៖ «កត្តា​ទី​១ គឺ​គោលនយោបាយ​រដ្ឋាភិបាល កត្តា​ទី​២ ទាក់​ទង​នឹង​សម្បទាន និង​ជំនួយ… ហើយ​កត្តា​ទី​៣ គឺ​កត្តា​អភិបាលកិច្ច​ល្អ…»។

លោក ឯក សុនចាន់ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ១៤​លាន​នាក់ មាន​​ចំនួន​ប្រជាជន​​នៅ​​ទីក្រុង​នៅ​ទូទាំង​ប្រទេស​មិន​ដល់ ៨០% ទេ បាន​ទទួល​សេវា​ទឹក​ស្អាត ហើយ​ប្រជាជន​នៅ​តាម​ជនបទ​ចំនួន​មិន​ដល់ ៦០% បាន​ទទួល​សេវា​ទឹក​ស្អាត ហើយ​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​អនុវត្ត​ផែនការ​សហស្សវត្ស​ឆ្នាំ​២០១៥ ឲ្យ​បាន​ជោគជ័យ ដែល​គ្រោង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា បាន​ទទួល​ទឹក​​ស្អាត​ប្រើប្រាស់​បាន​​​​ប្រសើរ​ជាង​សព្វថ្ងៃ៕

ជន​ជាតិ​កូរ៉េ​ត្រូវ​ឃាត់​ខ្លួន ព្រោះ​បើក​ឡាន​បុក​ម៉ូតូ​ម្ចាស់​បំណុល

ដោយ ហង្ស សាវយុត
2011-09-02
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

អ្នក​គ្រប់គ្រង​សាខា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ឈ្មោះ “ស្ថាបនា” ប្រចាំ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច ដើម្បី​ប្ដឹង​នាយក​ក្រុមហ៊ុន​អង្គរ​ផារ៉ាដាយ (Angkor Paradise Co.,LTD) និង​ប្អូន​ថ្លៃ​ប្រុស​របស់​គាត់​ម្នាក់​ទៀត ជា​ជន​ជាតិ​កូរ៉េ​ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយចេតនា។

០១-កញ្ញា-២០១១ ៖ ម៉ូតូ​របស់​បុគ្គលិក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ "ស្ថាបនា" ចំនួន ៤ រឿង​បាន​ដួល និង​បាក់​បែក បន្ទាប់​ពី​ជន​ជាតិ​កូរ៉េ បើក​ឡាន​បុក។ (RFA/Hang Savyouth)

០១-កញ្ញា-២០១១ ៖ ម៉ូតូ របស់ បុគ្គលិក គ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ "ស្ថាបនា" ចំនួន ៤ រឿង បាន ដួល និង បាក់ បែក បន្ទាប់ ពី ជន ជាតិ កូរ៉េ បើក ឡាន បុក។ (RFA/Hang Savyouth)

ការ​ដាក់​ពាក្យ​ប្ដឹង​នេះ បន្ទាប់​ពី​បុគ្គលិក​របស់​គ្រឹះស្ថាន​​ស្ថាបនា​មួយ​ក្រុម​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ទារ​បំណុល​ពី​នាយក​ក្រុមហ៊ុន​នោះ ហើយ​ប្អូន​ថ្លៃ​ដែល​ជា​ជន​ជាតិ​កូរ៉េ​បាន​ផ្ទុះ​កំហឹង និង​បើក​ឡាន​បុក​បំផ្លាញ​ម៉ូតូ​ឱ្យ​ដួល​រាយ​ប៉ាយ កាល​ពី​ពេល​ថ្មីៗ។

ប៉ូលិស​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា គេ​បាន​សម្រេច​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ ដែល​ជា​នាយក​ក្រុមហ៊ុន​មួយ​ឈ្មោះ អង្គរ​ផារ៉ាដាយ (Angkor Paradise Co.,LTD) ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​របស់​អ្នក​ដទៃ និង​បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​ប្អូន​ថ្លៃ​ប្រុស​របស់​នាយក​ក្រុមហ៊ុន​នេះ​ម្នាក់​ទៀត ជា​ជន​ជាតិ​កូរ៉េ ទៅ​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន ដើម្បី​ធ្វើ​ការ​អង្កេត​បន្ថែម​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្ចាស់​បំណុល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា​កន្លង​ទៅ។

លោក ឡែម សុវត្ថិ ប្រធាន​សាខា​​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ “ស្ថាបនា” ប្រចាំ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី​២ ខែ​កញ្ញា​ថា លោក សុខ វិបុល ដែល​ជា​នាយក​ក្រុមហ៊ុន អង្គរ​ផារ៉ាដាយ បាន​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​របស់​លោក​ចំនួន ១៥.០០០ ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​ព្យាយាម​គេចវេះ​មិន​សង​ត្រឡប់​វិញ​ចំនួន ៤ ខែ​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា បុគ្គលិក​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា បាន​នាំ​គ្នា​ទៅ​ទារ​លុយ​នៅ​ក្រុមហ៊ុន​នោះ ស្រាប់​តែ​ប្អូន​ថ្លៃ​ប្រុស​របស់​នាយក​ក្រុមហ៊ុន​នោះ​ម្នាក់ ដែល​ជា​ជន​ជាតិ​កូរ៉េ ឈ្មោះ ជុន បូកគីល (Gion Bokgil) អាយុ ៤៣ ឆ្នាំ បាន​ផ្ទុះ​កំហឹង និង​បើក​រថយន្ត​ទៅ​បុក​ម៉ូតូ​របស់​បុគ្គលិក​មីក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា ដែល​កំពុង​ចត​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន​នោះ បណ្ដាល​ឱ្យ​ខូចខាត​ចំនួន ៤ គ្រឿង។

លោក ឡែម សុវត្ថិ ៖ «មក​ដល់​ថ្ងៃ​នេះ យើង​កំពុង​តែ​ដំណើរការ​ផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹង​ជន​ជាតិ​កូរ៉េ​ម្នាក់​នោះ ជាមួយ​នឹង​អ្នក​ដើម​ហេតុ​លោក សុខ វិបុល ផង នៅ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ហ្នឹង។ យើង​ដាក់​បណ្ដឹង​គាត់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា»។

លោក សុខ វិបុល ដែល​ជា​​នាយក​ក្រុម​អង្គរ​ផា​រ៉ា​​ដាយ យើង​មិន​អាច​ទាក់ទង ដើម្បី​បក​ស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ទេ។

លោក ទី សុវិន​ថាល់ ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា៖ ករណី​ដែល​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់ បាន​បើក​រថយន្ត​បុក​បំផ្លាញ​ម៉ូតូ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ (ស្ថាបនា) នោះ​ មិន​ទាន់​ធ្លាក់​ដល់​ដៃ​តុលាការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក​យល់​ថា រឿង​នោះ​អាច​នឹង​បញ្ចប់​ទៅ​បាន​​ប្រសិន​បើ​ភាគី​ទាំង​ពីរ​ដោះស្រាយ​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ។

លោក ទី សុវិន​ថាល់៖ «អា​ហ្នឹង​វា​មិន​ចំ​ជា​បទ​ល្មើស​ធ្វើ​ឱ្យ​មនុស្ស​រង​របួស​ឯណា។ គ្រាន់​តែ​ធ្វើ​ឱ្យ​ខូច​ខាត​ម៉ូតូ​តិច​តួច​ហ្នឹង។ គេ​រាយការណ៍​ឱ្យ​ខ្ញុំ។ បើ​មិន​សង អា​ហ្នឹង​ចាំ​គិត​តាម​ផ្លូវ​ច្បាប់​បន្ត​ទៅ​ទៀត។ អ្វី​ដែល​ជន​រងគ្រោះ​ត្រូវ​ការ​ប្ដឹង ឬ​ក៏​ដក​ពាក្យ​បណ្ដឹង​អា​ហ្នឹង​លើ​ជន​រង​គ្រោះ»។

លោក ទី សុវិនថាល់ មាន​ប្រសាសន៍​បន្ត​ថា៖ ទាក់​ទិន​នឹង​អ្នក​គ្រប់គ្រង​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ “ស្ថាបនា” ដែល​ថា គេ​កំពុង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ក្នុង​ការ​ប្ដឹង​នាយក​ក្រុមហ៊ុន​អង្គរ​ផា​រ៉ា​​ដាយ និង​ប្អូន​ថ្លៃ​ប្រុស ដែល​ជា​ជន​ជាតិ​កូរ៉េ ពាក់ព័ន្ធ​នឹង​អំពើ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​នោះ លោក​នឹង​ពិនិត្យ​នៅ​ពេល​ណា ដែល​បណ្ដឹង​នោះ​ធ្លាក់​ដល់​ដៃ​តុលាការ៕

សំណុំ​រឿង​ប៉ង​ធ្វើ​ឃាត​ដោយ​ភរិយា​មហាសេដ្ឋី​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង

សៅរ៍ 03 កញ្ញា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​ចំពោះ​មុខ​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​សាលា​ឧទ្ធរណ៍ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​អ្នក​ស្រី ខូវ សេងចិន្តា ភរិយា​ក្មេង​របស់​មហាសេដ្ឋី ខូវ ជឺលី បាន​ទទួល​រង​ការ​ទម្លាក់​កំហុស​ជា​លើក​ដំបូង​ពី​អ្នក​ពាក់ព័ន្ធ​ដូច​គាត់​ នៅ​ក្នុង​សំណុំ​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នកស្រី ស៊ុន សុថា ភរិយា​របស់​លោក ស៊ុន ចាន់ថុល ដែល​ជា​អនុប្រធាន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៏​កម្ពុជា ​ព្រម​ទាំង​កូន​ស្រី​ពៅ​របស់​គាត់ ។

អ្នកស្រី ខូវ សេងចិន្តា និងលោក ខូវ ជឺលី បង្ហាញមុខនៅ សាលាឧទ្ធរណ៏កាលពីម្សិលមិញ

អ្នកស្រី ខូវ សេងចិន្តា និងលោក ខូវ ជឺលី បង្ហាញមុខនៅ សាលាឧទ្ធរណ៏កាលពីម្សិលមិញ

ចាន់ ​សុខា អាយុ ៣៥ឆ្នាំ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៣នាក់ គឺ នាង ស៊ីណាត អាយុ២៥ឆ្នាំ និង សុខ ឡាក់ អាយុ ៣០ឆ្នាំ ដែល​ត្រូវ​បាន​ចោទ​ថា ជា​អ្នក​អនុវត្តន៍​​គម្រោង​ធ្វើ​ឃាត​មិន​បាន ​សម្រេច​នោះ បាន​និយាយ​ថា ខ្លួន​បាន​បញ្ជា​ឲ្យ​អ្នក​សម​គំនិត​ ២នាក់​ទៀត គឺ​ឈ្មោះ សុខ ឡាក់ និង នាង ស៊ីណាត​សម្លាប់ ប្រពន្ធ​និង​កូន​ស្រី​របស់​លោក ស៊ុន ចាន់ថុល មែន ។ ដោយ​​បញ្ជាក់​ថា ” ប្រាកដ​ណាស់​ខ្ញុំ ពិត​ជា​បាន​បញ្ជា​ឲ្យ​ សុខ ឡាក់ និង នាង ស៊ីណាត ធ្វើ​អ៊ីចឹង​មែន ។លើក​មុន​ខ្ញុំ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​ទាំង​នេះ នៅ​តុលាការ​ក្រុង​ភ្នំពេញ ។ លោក ខូវ ជឺលី និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ ខូវ ផល្លាបុត្រ និង​​អ្នក​ស្រី​ ឡាយ ហួង ប្រពន្ធ​របស់​គាត់​ជា​មេខ្លោង​ក្នុង​គម្រោង​ធ្វើ​ឃាត​នេះ ហើយ​អ្នក​ស្រី ខូវ សេង ចិន្ដា​ជា​អ្នក​បញ្ជា ” ។

យ៉ាង​ណា​ក៏​ដោយ សុខ ឡាក់ បាន​ប្រាប់​តុលាការ​ថា ខ្លួន​មិន​ដែល​បាន​ជួប​ ចាន់ សុខា ទេ​ហើយ​បាន​បដិសេធ​រាល់​ការ​ពាក់​ព័ន្ធ​ទាំង​ឡាយ។

អ្នក​ស្រី ខូវ សេងចិន្ដា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១០ ត្រូវ​បាន​ចោទ​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ក្រោម​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជា​មុន ​ហើយ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​កាល​ពី​ខែកុម្ភៈ។

គួ​បញ្ជាក់​ថា អ្នក​ស្រី ស៊ុន សុថា ភរិយា​លោក ស៊ុន ចាន់ថុល គឺ​ជា​កូន​របស់​លោក ខូវ ជឺលី ។ជា​មួយ​ការ​ថ្លែង​ច្រាន​ចោល​​ការ​ចោទ​ទម្លាក់​កំហុស​ដោយ​អ្នក​ស្រី ខូវ សេងចិន្តា ​, កាល​ពី​ម្សិមិញ​លោក ខូវ ជឺលី​ក៏​បាន​បន្ទរ​ការ​ពារ​ផង​ដែរ​ថា ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​គេ​ទម្លាក់​កំហុស​ដាក់។ដោយ​អះ​អាង​ថា ” វា​ជា​ការ​យល់​ច្រឡំ​ដែល​កើត​ចេញ​ពី​ជម្លោះ​ក្នុង​គ្រួសារ ” ។

ការ​ពិភាក្សា​ដេញ​ដោល​លើ​សំណុំ​រឿង​នេះ មិន​ទាន់​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ កាល​ពី​ម្សិល​មិញ , បើ​តាម​ការ​ប្រកាស​របស់​ចៅ​ក្រម​ជំនុំ​ជម្រះ​គឺ​លោក ឃុន លាងម៉េង ថា​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​៨កញ្ញា​ទៀត ៕

រដ្ឋមន្ត្រី​ការ​បរទេស​សៀម​មក​កម្ពុជា​ខែ​នេះ​ដើម្បី​ស៊ើប​បញ្ហា​ដែន​សមុទ្រ​​ត្រួត​ស៊ីគ្នា​និង​​អ្នក​ទោស

សៅរ៍ 03 កញ្ញា 2011
មាសមុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​សៀម​នឹង​មក​ដល់​​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤កញ្ញា​នេះ ជា​ផ្នែក​​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់។ខណៈ​ដែល​មាន​ដំណឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​សៀម​រូប​នេះ​ផ្ដោត​​សំខាន់​ទៅ​លើ​ការ​ពិភាក្សា​ដោះ​លែង​អ្នក​ទោស​ជនជាតិ​របស់​គេ និង​ការ​ស៊ើប​ពី​បញ្ហា​ដែន​សមុទ្រ​ត្រួត​​ស៊ីគ្នា​ដែល​សំបូរ​ដោយ​ភោគ​ទ្រព្យ​ធម្មជាតិ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

លោក កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​និយាយ​ប្រាប់​ប្រពន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា លោក​ ស៊ូរ៉ាពង់ នឹង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​កញ្ញា ។ ដោយ​លើក​ឡើង​ថា​” យើង​​មាន​​បញ្ហា​ជា​ច្រើន​​នឹង​ត្រូវ​ពិភាក្សា​គ្នា ដើម្បី​ស្ដារ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​របស់​យើង​និង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ” ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​យោង​តាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សៀម​បាន​ឲ្យ​ដឹង​ថា លោក ស៊ូរ៉ាពង់ បាន​សន្យា​ថា និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​ដែល​ជា​សកម្មជន​អាវ​លឿង​​សៀម​ពីរ​នាក់ ដែល​តុលាការ​កម្ពុជា បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៦​ទៅ​៨ឆ្នាំ​កាល​ពី​ខែកុម្ភៈ រួម​ទាំង​ការ​ស៊ើប​​អង្កេត​ស្វែង​រក​ការ​ពិត​បន្ថែម​ទៀត​​ពី​ជំនួប​សម្ងាត់ រវាង​កម្ពុជា​និង​រដ្ឋាភិបាល​សៀម​អាណត្តិ​មុន​ ជុំវិញ​​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា ដែល​គេ​ជឿ​ថា សំបូរ​ដោយ​ប្រេង​និង​ឧស្ម័ន ៕

ឧបនាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា

ដោយ ផន រីណា
2011-09-02
វិទ្យុ​អាស៊ីសេរី

ឧបនាយក​រដ្ឋមន្ត្រី​ថៃ លោក ឈ្លើម យូបាំរុង (Pol Capt Chlerm Yoobamrung) មាន​គម្រោង​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​រក​ផ្លូវ​ឲ្យ​ដោះលែង​សកម្មជន​ថៃ​ពីរ​នាក់ ដែល​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា ដោយសារ​ជាប់​ទោស​ក្នុង​បទ​ឆ្លងដែន​ខុស​ច្បាប់។

លោក​មាន​ប្រសាសន៍​ដែរ​ថា លោក​នឹង​រង់​ចាំ​រហូត​ដល់​នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ទៅ​ទស្សនកិច្ច​កម្ពុជា​ចប់ វិល​ត្រឡប់​មក​វិញ​សិន។

សារព័ត៌មាន​បាងកក​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ២ កញ្ញា​នេះ​ថា កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​មាន​ទំនាក់ទំនង​ជិត​ស្និត​ជា​មួយ​នឹង​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​កូន​ប្រុស​បញ្ជាការ​កងទ័ព​ជើង​ទឹក​កម្ពុជា ហើយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រាប់​អ្នក​ព័ត៌មាន​ថៃ​ថា លោក​សង្ឃឹម​ថា ចំណង​សាមគ្គីភាព​នេះ នឹង​ជួយ​សម្របសម្រួល​ក្នុង​ការ​ដោះលែង​ជន​ជាតិ​ថៃ​ពីរ​នាក់ ដែល​បាន​ចាប់​ខ្លួន កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១០ កន្លង​ទៅ។

ដោយ​ឡែក រដ្ឋមន្ត្រី​ការ​បរទេស​ថៃ Surapong មានប្រសាសន៍ថា លោក​នឹង​មក​ទស្សនកិច្ច​កម្ពុជា នៅ​ថ្ងៃ​ទី ១៤ កញ្ញា ជា​ការ​នាំ​មុខ​ទស្សនកិច្ច​មួយ ក្នុង​ចំណោម​បណ្ដា​សមាជិក​ប្រទេស​អាស៊ាន​ទាំង​អស់។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក​នឹង​រិះ​រក​ព័ត៌មាន​បន្ថែម ក្នុង​ការ​ចរចា​សម្ងាត់​លើ​បញ្ហា​តំបន់​ត្រួត​ស៊ី​គ្នា​នៃ​ដែន​សមុទ្រ​ទាំង​ពីរ។ លោក​ក៏​នឹង​រិះ​រក​មធ្យោបាយ ជួយ​ដោះ​លែង​ដល់​ជន​ជាប់​ទោស​ថៃ​ពីរ​នាក់​ក្នុង​ពន្ធនាគារ​នោះ​ដែរ។ បន្ទាប់​មក​ទៀត​នោះ លោក​ក៏​គ្រោង​នឹង​ទស្សនកិច្ច​ប្រទេស​សមាជិក​អាស៊ាន​ឯ​ទៀត តាម​លំដាប់​អក្សរ​ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស ប្រ៊ុយណេ ទៅ៕