បណ្ណសារ | ខែកញ្ញា 19, 2011

បក្ស​ប្រឆាំង​គ្រោង​ប្ដឹង​នគរបាល​និង​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​លើ​អ្នក​ភូមិ​បឹង​កក់

ច័ន្ទ 19 កញ្ញា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

អំ​ពើ​ឃោរឃៅ​របស់​នគរបាល​និង​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន ​ទៅ​​លើ​អ្នក​ភូមិ​បឹង​កក់​ដែល​ផ្ដើម​កាល​ពី​ថ្ងៃ​សុ​ក្រ​និង​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ក​ឲ្យ​មាន​សម្លេង​បន្ទរ​រិះគន់ កាន់​តែ​ខ្លាំង​ក្លា​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង ។ គណបក្ស​ប្រឆាំង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​និង​ធនាគារ​ពិភព លោក​ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត ទៅ​លើ​អ្នក​ភូមិ​ដែល​ត្រូវ​បាន​អះអាង​ថា ជា​សកម្មជន​របស់​ខ្លួន ។

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី

លោក សួង សុភ័ណ ជា​សមាជិក​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី ដែល​ត្រូវ​បាន​នគរ​បាល​វាយ​ឲ្យ​សន្លប់​កាល​​ពី​ថ្ងៃ​សុក្រ​ ពេល​នេះ​កំពុង​ព្យា​បាល​នៅ​គ្លី​និក​​ឯកជន​មួយ ក្នុង​ក្រុង​ភ្នំពេញ ទៅ​លើ​របួស​បាក់​ម្រាម​ដៃ និង​របួស​​ក្បាល​ដែល​ត្រូវ​ដេរ​៥​ថ្នេរ។

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី បាន​ថ្លែង​ថា ” យើង​ជឿ​ថា​ហេតុ ការណ៏​នេះ​ពុំ​មែន​ជា​រឿង​ចៃដន្យ​ទេ ។ វា​​ត្រូវ​បាន​រៀប​ចំ​ទុក​ក្នុង​បំណង​សម្លាប់​គាត់​តែ​ម្ដង ។ក្បាល​របស់​គាត់​ត្រូវ​បាន​វាយ​នឹង​កាំ​ភ្លើង​វែង ។ គាត់​អាច​ស្លាប់​បាន ” ។

កាល​ពី​ថ្ងៃ​អាទិត្យ​​ផ្ទះ​អ្នក​ភូមិ​៨​ខ្នង​ទៀត ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​ចាក់​បំពេញ​ត្រូវ​បាន​​ឈូស កម្ទេច​ជា​មួយ​សម្លេង​ទ្រហោយំ​និង​ការ​ជេរ​ប្រទេច​ផ្ដាសា​ដោយ​ក្រុម​អ្នក​ភូមិ ។ លោក សៀ ភារម្យ អគ្គលេខាធិការ​​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​មាន​ប្រសាសន៍​ថា ” នគរ​បាល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​​ខ្លួន​ឯង ហើយ​​ពួក​គេ​បាន​រំលោភ​ច្បាប់​កម្ពុជា​​ពី​ព្រោះ​ពុំ​មាន​សេចក្ដី​ជូន​ដំណឹង​​ពី​ការ​បណ្ដេញ​ចេញ​ទេ ” ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សម​រង្ស៊ី នឹង រៀប​ចំ​ដាក់​ពាក្យ​បណ្ដឹ​ទៅ​តុលាការ​ប្ដឹង​នគរបាល​និង​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ីន តាង​នាម​ឲ្យ​លោក សួង សុភ័ណ និង​ផ្ញើរ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​ធនាគារ​ពិភព​លោក​ជម្រាប ពី​អំពើ​ឃោរឃៅ​របស់​នគរបាល​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​សង្ឃឹម​ថា ធនាគារ​នេះ​នឹង​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ៕

គណបក្ស​សមរង្ស៊ី ​ប្រកាស​ថា ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ជា​សត្រូវ​នៃ​ប្រជារាស្រ្ត​ខ្មែរ

ច័ន្ទ 19 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​ថ្ងៃចន្ទ​នេះ ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ដែល​ជា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​លំដាប់​ទី២​នៅ​កម្ពុជា​បាន​ប្រកាស​ថា ក្រុមហ៊ុន​ស៊ូកាគូ គឺ​ជា​សត្រូវ នៃ​ប្រជារាស្រ្ត​ខ្មែរ ដោយ​សារ​ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​តំបន់​បឹងកក់​នាទីក្រុង​ភ្នំពេញ ដោយ​រឹប​អូស​យក​ដីធ្លី ផ្ទះ​សំបែង​ប្រជាពលរដ្ឋ។

លោក សួង សុភ័ណ ដែលត្រូវប៉ូលិសព្រួតវាយក្នុង ការប៉ះទង្គិចគ្នា នៅតំបន់បឹងកក់កាលពីថ្ងៃសៅរ៍

លោក សួង សុភ័ណ ដែលត្រូវប៉ូលិសព្រួតវាយក្នុង ការប៉ះទង្គិចគ្នា នៅតំបន់បឹងកក់កាលពីថ្ងៃសៅរ៍

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​នោះ ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក មិន​ត្រូវ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​តាម​គ្រប់​រូប​ភាព​ឡើយ ដូចជា ចូល​ក្រុមហ៊ុន​ជាមួយ​ក្រុមហ៊ុន​នេះ ឲ្យ​ក្រុមហ៊ុន​​នេះ​ខ្ចី​លុយ កុំ​ផ្តល់​ការធានា​អ្វី​មួយ​ដល់​ក្រុមហ៊ុន​នេះ កុំ​ទិញ​ទំនិញ ឬ​សេវា​ពី​ក្រុមហ៊ុន​នេះ កុំ​លក់​ទំនិញ ​ឬ​សេវា​អ្វី​ឲ្យ​ក្រុមហ៊ុន​នេះ​ជា​ដើម។ ដោយ​សេចក្តី​ប្រកាស​បាន​បន្ត​ថា សត្រូវ​នៃ​ប្រជារាស្រ្ត​ខ្មែរ​បែប​នេះ គឺ​នឹង​ត្រូវ​ផ្តន្ទា​ទោស​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ ឯករាជ្យ និង​ប្រកប​ដោយ​អធិបតេយ្យ​ភាព​ពេញ​លេញ។

ការ​ប្រកាស​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន និង​ក្រុម​អាជ្ញាធរ​កាល​ពី​សប្តាហ៍​មុន​បាន​ប្រើ​អំពើ​ហិង្សា​មក​ក្រុម​ប្រជាពលរដ្ឋ​អ្នក​បឹងកក់​ដោយ​វាយ​កំទេច​ផ្ទះ​អស់​ចំនួន​៨​ខ្នង និង​បាន​វាយ​ដំ​មក​លើ​យុវជន​គណបក្ស​សមរង្ស៊ី​ម្នាក់​ឈ្មោះ សួង សុភ័ណ ឲ្យ​បាក់​ម្រាម​ដៃ និង​បែក​ក្បាល ហើយ​កាល​ពី​ថ្ងៃម្សិលមិញ​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨ខ្នង​ទៀត​នៅ​តំបន់​បឹងកក់ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​នេះ​បូម​ខ្សាច់​ពន្លិច​ផង​ដែរ៕

គណបក្ស​សមរង្ស៊ី ចាត់​ទុក​ក្រុមហ៊ុន​ស៊ូកាគូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ

ដោយ លី ម៉េងហួរ
ថ្ងៃ ចន្ទ 19 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ (02:31)

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៩​កញ្ញា​នេះ ដោយ​ចាត់ទុកថា ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ិន ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​បឹងកក់​ថា ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន និង​អាជ្ញាធរ បាន​ប្រើប្រាស់​អំពើហិង្សា វាយ​លើ​អ្នកភូមិ និង​បាន​វាយកម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​បឹង​កក់ កាលពី​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​មុន​។

ប្រជាជន​បឹងកក់​មា្នក់​យំស្រែក​ក្នុង​ពេល​ក្រុមហ៊ុន ការពារ​ដោយ​អាជ្ញាធរ​ភ្នំពេញ​​វាយកម្ទេចផ្ទះរបស់គាត់​នៅបឹងកក់ (©Reuters)

ប្រជាជន បឹងកក់ មា្នក់ យំស្រែក ក្នុង ពេល ក្រុមហ៊ុន ការពារ ដោយ អាជ្ញាធរ ភ្នំពេញ វាយកម្ទេចផ្ទះរបស់គាត់ នៅបឹងកក់ (©Reuters)

ក្នុង​សេចក្តីថ្លែងការណ៍​ចំហ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន ប្រកាសថា ក្រុមហ៊ុន SHUKAKU Inc. គឺ​ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ដោយសារ​ក្រុមហ៊ុន​នេះ​បាន និង​កំពុង​បណ្តេញ​ប្រជាពលរដ្ឋ​ពី​តំបន់​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដោយ​រឹបអូស​យក​ដីធ្លី ផ្ទះសំបែង​ប្រជាពលរដ្ឋ។​

សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ពី​សមាជ​គណបក្ស សម រង្ស៊ី លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១១​កញ្ញា ដែល​បាន​អនុម័ត​សេចក្តីសម្រេច គាំទ្រ និង​ផ្សព្វផ្សាយ​ពាក្យស្លោក​របស់​គណបក្ស សម រង្ស៊ី ស្តីពី “​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ​ទ្រព្យសម្បត្តិ ដែល​ត្រូវបាន​លួច​ប្លន់​ដោយ​អ្នក​ដទៃ​” ។​

គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទានដីធ្លី​ បឹងបួ ​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ សម្បទាន​ទាំងនោះ នាំឲ្យ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ប្រជាពលរដ្ឋ​ម្ចាស់​ដី។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏​បាន​បញ្ជាក់​ថា បុគ្គល​ណា ឬ​ក្រុមហ៊ុន​ឯកជន​ណា ដែល​បាន​ដណ្តើម​យក​ដីធ្លី និង​តំបន់​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយ​ប្រើ​អំពើហិង្សា ត្រូវ​ចាត់ទុក​ជា​សត្រូវ នៃ​ប្រជារាស្ត្រ​ខ្មែរ ហើយ​នឹង​ត្រូវ​ផ្តន្ទាទោស​ជាពុំខាន​។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក កុំ​ចូលរួម​ការងារ​ជាមួយ​ក្រុមហ៊ុន SHUKAKU តាម​រូបភាព​ណាក៏ដោយ​។ ពោល​គឺ​កុំ​ចូល​ហ៊ុន ឬក៏​ផ្តល់​ទុន និង​កុំ​លក់ ឬ​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន SHUKAKU ដែល​មាន​ថៅកែ​ឈ្មោះ ឡាវ ម៉េង​ឃី​ន ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នករកស៊ី​ទុច្ចរិត​។

​នៅ​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ មិនអាច​ទាក់ទង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ដើម្បី​សុំ​អត្តាធិប្បាយ ចំពោះ​សេចក្តី​ថ្លែងការណ៍​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី និង​បញ្ហា​ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ដ៏​រ៉ាំរ៉ៃ​នោះ បាន​នៅឡើយ​ទេ​។​

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា លិខិត​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី​ខាងលើ ជា​ការទាក់ទាញ​ផល​ប្រយោជន៍​នយោបាយរ​បស់​បក្សប្រឆាំង ជាជាង​ជួយ​សម្រួល និង​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បឹងកក់​។

បញ្ហា​នៅ​បឹងកក់ ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​គូសបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​បំពេញ​កាតព្វកិច្ច ដោយ​ផ្តល់​ដីមួយ​ផ្នែក ​តាម​តម្រូវការ​អ្នកភូមិ ​។ តែ​ការដោះស្រាយ​បន្ត ជា​ភារកិច្ច​របស់​មន្ត្រី​អាជ្ញាធរ​ក្រោម​ឱវាទ​៕

គណបក្ស​សមរង្ស៊ី ចាត់​ទុក​ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ

ដោយ : CEN
ថ្ងៃទី 19 កញ្ញា 2011

ភ្នំពេញ:​ នៅ​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បានប្រកាស​ចាត់ទុកថា ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន និង​អាជ្ញាធរ បាន​ប្រើប្រាស់​ហឹង្សា និង​វាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​បឹង​កក់ កាលពី​ចុង​សប្តាហ៍​មុន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ចំហរ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌ និង​ក្នុង​ការការពារ​ជនរងគ្រោះ​រាប់មិនអស់ នៃ​អំណាច​ផ្តាច់ការ និង​អំពើ​អយុត្តិធម៌ គណបក្ស​សម រង្ស៊ី ដែល​ជា​គណបក្ស​នយោបាយ​ធំជាងគេ លំដាប់ថ្នាក់​ទី​២ នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាសថា ក្រុមហ៊ុន SHUKAKU គឺ​ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ដោយសារ​ក្រុមហ៊ុន​នេះ​បាន និង​កំពុង​បណ្តេញ​ប្រជាពលរដ្ឋ​ពី​តំបន់​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដោយ​រឹបអូស​យក​ដីធ្លី ផ្ទះសំបែង​ប្រជាពលរដ្ឋ​។​

​សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ថា នៅ​ថ្ង​ទី ១១ កញ្ញា ឆ្នាំ​២០១១ សមាជ​គណបក្ស សម រង្ស៊ី លើក​ទី​៥ បាន​អនុម័ត​សេចក្តីសម្រេច (​ចំណុច​ទី​២) ដោយ​គាំទ្រ និង​ផ្សព្វផ្សាយ​ពាក្យស្លោក​របស់​គណបក្ស សម រង្ស៊ី “​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ​ទ្រព្យសម្បត្តិ ដែល​ត្រូវបាន​លួច​ប្លន់​ដោយ​អ្នក​ដទៃ​” ។​

​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ដោយ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ម្ចាស់​ដើម​នៃ​ដីធ្លី​ទាំងនោះ​។ ទ្រព្យសម្បត្តិ​ជាតិ​នឹង​ត្រូវ​ប្រគល់​សង​ប្រទេសជាតិ​វិញ​។ ដីធ្លី ស្រែចំការ ព្រៃឈើ ព្រៃភ្នំ ស្ទឹង បឹង ទន្លេ តំបន់​នេសាទ ឆ្នេរសមុទ្រ និង​កោះ​នឹង​ត្រូវ​ប្រគល់​សង​ម្ចាស់​ដើម​ពិត​វិញ គឺ​ប្រជារាស្ត្រ​ខ្មែរ ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បានបញ្ជាក់​ថា បុគ្គល​ណា ឬ​ក្រុមហ៊ុន​ឯកជន​ណា ដែល​បាន​ដណ្តើម​យក​ដីធ្លី និង​តំបន់​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយ​ប្រើ​អំពើហិង្សា ត្រូវ​ចាត់ទុក​ជា​សត្រូវ នៃ​ប្រជារាស្ត្រ​ខ្មែរ ហើយ​នឹង​ត្រូវ​ផ្តន្ទាទោស​ជាពុំខាន​។ ប្រជារាស្ត្រ ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តែមួយគត់​។​

​ដូច្នេះ គណបក្ស សម រង្ស៊ី សូម​អំពាវនាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក កុំ​ចូលរួម​ការងារ​ជាមួយ​ក្រុមហ៊ុន SHUKAKU តាម​រូបភាព​ណាក៏ដោយ មានន័យ​ជាអាទិ៍​ថា កុំ​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​នេះ កុំ​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​នេះ កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ខ្ចី​ទុន កុំ​ផ្តល់​ការធានា​អ្វីមួយ​ដល់​ក្រុមហ៊ុន​នេះ កុំ​ទិញ​ទំនិញ ឬ​សេវា​ពី​ក្រុមហ៊ុន​នេះ កុំ​លក់ទំនិញ ឬ​សេវា​អ្វី​ឲ្យ​ក្រុមហ៊ុន​នេះ កុំ​សហការ​ក្នុង​វិស័យ​ណាមួយ​ឲ្យសោះ​ជាមួយ​ក្រុមហ៊ុន​នេះ​។ និយាយ​សរុប គឺ​កុំ​បង្ហាញ​ភាព​ណាមួយ ជា​អ្នកសមគំនិត​ជាមួយនឹង​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ។

​គណបក្ស​សមរង្ស៊ី ក៏​បាន​គូសបញ្ជាក់ថា សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​បែប​ប​នេះ គឺ​នឹង​ត្រូវ​ផ្តន្តាទោស​នៅ​ពេលដែ​ល​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​ប្រជាធិបតេយ្យ ឯករាជ្យ និង​ប្រកបដោយ​អធិតេយ្យភាព​ពេញលេញ​។​

​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា ក្រុមហ៊ុន SHUKAKU គឺ​មាន​ថៅកែ​ឈ្មោះ ឡាវ ម៉េង​ឃី​ន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពូជា និង​ជា​អ្នករកស៊ី​ទុច្ចរិត​។

​យ៉ាងណាក៏ដោយ មកដល់​រសៀល​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ មិនទាន់​មាន​ប្រតិកម្ម​បែបណា ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ចំពោះ​សេចក្តី​ថ្លែងការណ៍​ចំហរ​របស់​គណបក្ស​ស​ម​រង្ស៊ី នៅឡើយ​ទេ​៕​

លោក សុន ឆ័យ ថា​កិច្ច​ប្រជុំ AIPA ចំណាយ​ថវិកា​ច្រើន តែ​មិន​បាន​ផល

ដោយ ដែន អយុធ្យា
2011-09-19
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ឥស្សរជន​នយោបាយ​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ចាត់​ទុក​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ថា​បាន​នាំ​ឲ្យ​ខាត​ថវិកា​ជាតិ​ចោល​អត់​ប្រយោជន៍។

តំណាង​រាស្ត្រ​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន ចូល​រួម​កិច្ច​ប្រជុំ AIPA នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ២០១១ (RFA/Vohar Cheath)

តំណាង រាស្ត្រ មក ពី បណ្ដា ប្រទេស អាស៊ាន ចូល រួម កិច្ច ប្រជុំ AIPA នៅ រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ទី ១៩ កញ្ញា ២០១១ (RFA/Vohar Cheath)

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ចំនួន​ពីរ មាន​គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ហៅ​កិច្ច​ប្រជុំ​អន្តរ​សភា​អាស៊ាន លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ២០១១ ថា​មិន​ចំណេញ​អ្វី​ដល់​កម្ពុជា​នោះ​ទេ។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ថវិកា​ប្រមាណ ១,៣​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ស្នើ​សុំ ១,៩​លាន​ដុល្លារ​អាមេរិក សម្រាប់​រៀបចំ​មហា​សន្និបាត ឬ​កិច្ច​ប្រជុំ AIPA លើក​ទី​៣២ នៅ​កម្ពុជា។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ។ លោក​ចាត់​ទុក​កិច្ច​ប្រជុំ AIPA ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ នា​ទីក្រុង​ភ្នំពេញ ថា​មិន​អាច​ជំរុញ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​តុលាការ​ប្រទេស​កម្ពុជា​បាន​ប្រសើរ​នោះ​ទេ។

លោក​បន្ត​ថា កិច្ច​ប្រជុំ​នេះ អាច​និយាយ​ថា កម្ពុជា​ចាយ​ថវិកា​ជាតិ​ចោល​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។ ប៉ុន្តែ​លោក​ថា កិច្ច​ប្រជុំ AIPA នេះ លោក​នឹង​លើក​បញ្ហា​ប្រឈម​របស់​កម្មករ-កម្មការិនី​ខ្មែរ យក​ទៅ​ជម្រាប​ជូន​កិច្ច​ប្រជុំ​បាន​ដឹង ក្នុង​អំឡុង​កិច្ច​ប្រជុំ ៖ «កិច្ច​ប្រជុំ AIPAនេះ តាម​កម្មវិធី​រៀបចំ គឺ​គ្រាន់​តែ​ជា​ការ​រៀបចំ​ដើម្បី​ឲ្យ​អ្នក​មក​ចូល​រួម​ទទួល​បាន​ការ​ធ្វើ​ដំណើរ​កម្សាន្ត គឺ​អស់​ទឹក​ប្រាក់​ច្រើន​ណាស់។ ឯ​ខ្លឹម​សារ​នៃ​ការ​ប្រជុំ AIPAនេះ យើង​ឃើញ​ហើយ​គឺ​មាន​ចេញ​ជា​សេចក្ដី​ប្រកាស​ជា​ច្រើន ក៏​ប៉ុន្តែ​សកម្មភាព​ជំរុញ​ឲ្យ​មាន​ការ​នាំ​ដល់​ភាព​ប្រសើរ​ឡើង​នៃ​ប្រទេស​ក្នុង​សហគមន៍​ដូច​ជា​វិស័យ​សិទ្ធិ​មនុស្ស វិស័យ​ការ​គោរព​ច្បាប់ វិស័យ​នៃ​ការ​ពង្រឹង​រដ្ឋបាល ឲ្យ​មាន​ការ​បម្រើ​ប្រជា​រាស្ត្រ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ ហាក់​ដូច​ជា AIPA មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ»។

មិន​ខុស​គ្នា​ទេ លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។ លោក​បាន​ថ្លែង​ថា មិន​បាន​គាំទ្រ​កិច្ច​ប្រជុំ AIPA ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពេល​នេះ​ទេ។

លោក កឹម សុខា បាន​ហៅ​កិច្ច​ប្រជុំ AIPA ថា​ជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល ដើម្បី​លើក​មុខ​មាត់​បក្ស​កាន់​អំណាច ប៉ុន្តែ​មិន​បាន​បម្រើ​ប្រយោជន៍​ពល​រដ្ឋ និង​សង្គម​ជាតិ​នោះ​ទេ ៖ «យើង​ឃើញ​ថា ការ​ប្រជុំ​ថ្នាក់​អន្តរ​ជាតិ​ទាំង​ឡាយ ដែល​រៀបចំ​ក្នុង​ដំណាក់​កាល​គណ​បក្ស​ប្រជា​ជន​កាន់​អំណាច​ពេញ​ទី​នេះ គឺ​គេ​ធ្វើ​គ្រាន់​តែ​បង្ហាញ​មុខ​គ្នា​គេ​តែ​ប៉ុណ្ណឹង​ទេ គេ​អត់​ប្រមូល​ពហុ​បក្ស​យក​ទៅ​ទេ។ អង្គ​ប្រជុំ​១ ដែល​ជា​លក្ខណៈ​អន្តរ​ជាតិ​ពិត​ប្រាក​ដដែល​មាន​តម្លៃ​ទាល់​តែ​បើក​ឱកាស​ឲ្យ​គ្រប់​គណ​បក្ស​មាន​អាសនៈ​ក្នុង​សភា​បញ្ចេញ​ទស្សនៈ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​ជា​មួយ​គ្នា។ ហើយ​បើ​ការ​រៀបចំ​ការ​ចាត់​ចែង​ចង់​លិច​មុខ​លិច​មាត់​តែ​ខ្លួន​ឯង​ពួក​យើង​ខ្ញុំ​អត់​ស្វាគមន៍​ទេ»។

ទោះ​យ៉ាង​ណា លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ AIPA នឹង​ផ្ដោត​សំខាន់​លើ​បញ្ហា​៤​ចំណុច។ ចំណុច​ទាំង​៤ រួមមាន សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​ការ​ពង្រឹង​សហគមន៍ សន្តិសុខ នយោបាយ​អាស៊ាន តាម​រយៈ​បង្កើន​សហ​ប្រតិបត្តិការ និង​សមាហរណកម្ម​ក្នុង​តំបន់។ សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​ចិត្ត​ស្ដី​ពី​ការ​ជំរុញ និង​ការ​កសាង​សហគមន៍​ឲ្យ​មាន​ទំនុក​ចិត្ត​តាម​រយៈ​ភាព​រឹង​មាំ​នៃ​សាមគ្គីភាព​របស់​អាស៊ាន ដើម្បី​វិបុលភាព​ក្នុង​តំបន់។ សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​របាយ​ការណ៍​នៃ​កិច្ច​ប្រជុំ​អ្នក​នយោបាយ AIPA និង​របាយ​ការណ៍​នៃ​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ AIPA និង​អាស៊ាន នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨។

លោក ជាម យៀប បាន​បន្ត​ថា​កិច្ច​ប្រជុំ AIPA នឹង​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ក្នុង​អាស៊ាន ការ​ប្រែប្រួល​ធាតុអាកាស សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស តួនាទី​សមាជិក​សភា​នៃ​ប្រទេស​សមាជិក AIPA ក្នុង​ការ​ពន្លឿន​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍ​សហស្ស​វត្ស​ឱ្យ​បាន ក្នុង​ឆ្នាំ​២០១៥ ជា​ដើម។ លោក ជាម យៀប មាន​ជំនឿ​ថា​កិច្ច​ប្រជុំ AIPA លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់​ជា​មិន​ខាន។

មក​ទល់​ពេល​នេះ អន្តរ​សភា​អាស៊ាន ឬ AIPA មាន​សមាជិក​ចំនួន ១០​ប្រទេស។ សមាជិក​ទាំង​១០ មាន​ដូច​ជា​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​កម្ពុជា។ ក្រៅ​ពី​នេះ កិច្ច​ប្រជុំ​ក៏​មាន​បណ្ដា​ប្រទេស​ចំនួន​១១ ផ្សេង​ទៀត ជា​គណៈប្រតិភូ​នៃ​ប្រទេស​សង្កេត​ការណ៍​មាន​ដូច​ជា ប្រទេស​អូស្ត្រាលី កាណាដា សាធារណរដ្ឋ​ប្រជា​មានិត​ចិន សភា​អឺរ៉ុប និង​ឥណ្ឌា​ជា​ដើម។

លោក ជាម យៀប ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សមាជិក AIPA ទាំង​១០​ប្រទេស ត្រូវ​បង់​ថវិកា​ប្រមាណ​បី​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ។ រី​ឯ​ការ​ចំណាយ​លើ​ការ​រៀបចំ​កិច្ច​ប្រជុំ​ម្ដង​ៗ ប្រទេស​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ជា​អ្នក​ធានា​រ៉ាប់រង​ទាំង​ស្រុង៕

កិច្ចប្រជុំ​អន្តរសភា​អាស៊ាន AIPA ចាប់​ផ្តើម នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា

ដោយ លី ម៉េងហួរ
ថ្ងៃ ចន្ទ 19 កញ្ញា 2011
RFI

មហាសន្និបាត​អន្តរសភា​អាស៊ាន ហៅ​កាត់​ថា AIPA លើក​ទី​៣២ បាន​ចាប់​ផ្តើម នៅ​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ កញ្ញានេះ​ ដោយ​ផ្តោត​លើ​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី​ អាយ​ប៉ា​ដែល​មាន​សមាជិក ១០ ប្រទេស​ចូល​រួម។

កិច្ចប្រជុំអន្តរសភាអាស៊ាន AIPA ចាប់ផ្តើម នៅព្រឹកថ្ងៃទី១៩ កញ្ញា ក្នុងទីក្រុង​ភ្នំពេញ (©ម៉េងហួរ)

កិច្ចប្រជុំអន្តរសភាអាស៊ាន AIPA ចាប់ផ្តើម នៅព្រឹកថ្ងៃទី១៩ កញ្ញា ក្នុងទីក្រុង ភ្នំពេញ (©ម៉េងហួរ)

ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រឹក​មិញ មាន​បញ្ហា​របស់​ស្ត្រី​លេច​ធ្លោ​បី​ដែល​ត្រូវ​ពិភាក្សា មាន​ជា​អាទិ៍៖ ទី១ គោលដៅ​អភិវឌ្ឍ​សហស្សវត្សរ៍​ទី៥ ពាក់ព័ន្ធ​នឹង​សុខភាព​មាតា ទី​២ ស្ត្រី​ដែល​ជា​អ្នក​រក​ចំណូល​សំរាប់​គ្រួសារ និង​ទី​៣ តួនាទី​ស្ត្រី​ក្នុង​ដំណោះស្រាយ​បញ្ហា​បរិស្ថាន។ មហាសន្និបាត​ថ្នាក់​តំបន់​នៃ​អន្តរសភា​អាស៊ាន អាយ​ប៉ា​លើកទី ៣២ ដែល​មាន​ថ្នាក់ដឹកនាំ​រដ្ឋសភា​មក​ពី​ជាង ២០ ប្រទេស ចូល​រួម​ក្នុង​អង្គប្រជុំ រហូត​ដល់​ថ្ងៃ​ទី២៤ កញ្ញា នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​៖ បញ្ហា​សន្តិសុខ​ក្នុង​តំបន់ វិធានការ​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ ​និង​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។ កិច្ចប្រជុំ​ថ្នាក់​តំបន់​នៅ​ពេល​នេះ ក៏​នឹង​ជំរុញ​ធ្វើ​យ៉ាង​ដូច​ម្តេច ដើម្បី​អោយ​រដ្ឋសភា​មាន​តួនាទី​កាន់​តែ​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​តំបន់៕

គណៈប្រតិភូ សភាស្រ្តី វ៉ាយប៉ា ចាប់ផ្តើមបើកកិច្ចប្រជុំ

Monday, 19 September 2011
ដោយ៖ សេង ផល្លាភ-ជួន សុជាតិ
DAP NEWS

ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការ សភាស្រ្តី ហៅកាត់ថា វ៉ាយប៉ា ប្រព្រឹត្តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១នេះ នាវេលាម៉ោង ៩ព្រឹក នៅសណ្ឋាគារ សូហ្វីតែល ដែលមានសមាជិក យ៉ាងតិច៤នាក់ ក្នុងការចូលរួម កិច្ចប្រជុំនេះ ។

កិច្ចប្រជុំដែល កម្ពុជាធ្វើជា ម្ចាស់ផ្ទះនេះ នឹងលើកយកបញ្ហា របស់ស្រ្តីយកមក ដោះស្រាយ ដែលមាន ប្រធានបទ ចំនួន៣ ដែលគេនឹងត្រូវ លើកយកមក ពិភាក្សា​រួមមាន៖ ទី១. ស្តីពីការពន្លឿន សមិទ្ធផល គោលដៅ អភិវឌ្ឍន៍ សហស្សវត្សរ៍ លើកទី៥តាមរយៈតួនាទី សមាជិកសភាស្រ្តី ។ ទី២. ស្តីពីការបង្កើន កាលានុវត្តភាព សេដ្ឋកិច្ច សម្រាប់ស្រ្តី ជាអ្នក រកប្រាក់ចំណូល នៅក្នុងគ្រួសារ និង ទី៣. ស្តីពីការ លើកកម្ពស់ តួនាទីស្រ្តី ក្នុងការដោះស្រាយ បញ្ហាបរិស្ថាន ។

កិច្ចប្រជុំ គណៈកម្មាធិការ សភាស្រ្តីវ៉ាយប៉ា នេះ គឺធ្វើឡើង មុនមួយថ្ងៃ នៃកិច្ចប្រជុំ គណៈកម្មាធិការ អន្តរសភាអាស៊ាន អាយប៉ា (AIPA) លើកទី៣២ ដែលនឹង ចាប់ផ្តើម​ឡើង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ ដើម្បីឲ្យមានភាព ងាយស្រួល ចំពោះស្រ្តី បាន ជួបពិភាក្សាគ្នា ជុំវិញបញ្ហា មួយចំនួន ទាក់ទងនិងស្រ្តី នៅលើ ពិភពលោក ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

——————-

កម្ពុជា​ជំរុញ​ឲ្យ​មាន​ការ​លើក​​កម្ពស់​សមភាព​ភេទ

ច័ន្ទ 19 កញ្ញា 2011
មាសមុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សភា​ស្រ្តី (WAIPA) ដែល​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​សមភាព​ភេទ ឬ យេនឌ័រ ខណៈ​ដែល​គេ​កត់​សម្គាល់​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​នេះ មាន​អតុល្យភាព​ខ្លាំង​រវាង​ស្ត្រី​និង​បុរស​ នោះ។

ងួន ញ៉ិល នៅក្នុងកិច្ចប្រជុំ WAIPA ព្រឹកមិញ

ងួន ញ៉ិល នៅក្នុងកិច្ចប្រជុំ WAIPA ព្រឹកមិញ

ងួន ញ៉ិល ប្រធាន​ទី១​រដ្ឋសភា បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន ​ចូល​រួម​ចំ​ពោះ​ការ​គោ រព​សិទ្ធិ​ស្ត្រី ដើម្បី​ឲ្យ​ស្ត្រី​មាន​ឱកាស​បាន​ចូល​រួម​ ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ ។ពោល​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ ស្រ្តី​មាន​សមត្ថភាព​ជំនាញ​កាន់​តែ​ច្រើន ។

យ៉ាង​ណា​ក៏​ដោយ​លោក ស្រី មូរ សុខហួរ អគ្គលេខាធិការ​រង​​គណបក្ស​សម​រង្ស៊ី​ បាន​កត់ សម្គាល់​ឃើញ​ថា សិទ្ធិ​របស់​ស្រ្តី​និង​ការ​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ ហាក់​​ដូច​ជា​មាន​ភាព​តឹង​ចង្អៀត​ខ្លាំង​ណាស់ ។ ដោយ​បាន​លើក​ឡើង​ថា គេ​គួ​តែ​អនុវត្តន៍​ឲ្យ​បាន​ជាក់​ស្ដែង​ជាជាង​ការ​ប្រើប្រាស់​វេទិកា​នានា​ដើម្បី​អំពាវ​នាវ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ” ភាព​ក្រីក្រ និង​សេចក្ដី​ទុក្ខ​សោក​ពី​បញ្ហា​បាត់​បង់​ដី​ធ្លី របស់​ស្រី្ត​មាន​៥០​ភាគ​រយ​នៃ​ស្ត្រី​ទូទាំង​ប្រទេស ដូច្នេះ​យើង​មិន​ត្រូវ​ចេះ​ត្រឹម​តែ​បង្កើត​ច្បាប់​ទេ គឺ យើង​​ត្រូវ​តែ​​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ចំពោះ​ការ​អនុវត្តន៍​ច្បាប់ “៕

ថាក់ស៊ីន៖ មានមេដឹកនាំ តិចតួចប៉ុណ្ណោះ​ ដែលរាប់អានខ្ញុំ ជាពិសេស​ សម្តេច ហ៊ុន សែន

Monday, 19 September 2011
ដោយ៖ ប៉ា ជេដ្ឋា
DAP NEWS

ភ្នំពេញ៖ អតីត នាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុង បំពេញ ទស្សនកិច្ច នៅកម្ពុជា បានថ្លែងប្រាប់ សន្និសីទ សារព័ត៌មាន អន្តរជាតិមួយ នៅអគារមិត្តភាព ដែលមានការ ចូលរួម អ្នកនយោបាយ អាស៊ី ដោយឥត លាក់លៀម នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា នៅពេលលោក ជួបគ្រោះអាសន្ន មានមេដឹកនាំ តិចតួចប៉ុណ្ណោះ ដែលរាប់រាប់ រូបលោក ហើយអ្វីដែលរិត ពិសេសនោះ គឺមានតែសម្តេចតេជោ ហ៊ុន សែន ជាមិត្តល្អ និងជាបងប្អូនល្អ របស់លោក ។

លោក ថាក់ ស៊ីន ដែលត្រូវបាន យោធាថៃ ធ្វើរដ្ឋប្រហារ ទម្លាក់ចេញ ពីអំណាចកាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ នោះ សម្តែងការ អបអរសាទរ ប្រទេសកម្ពុជា ដែលមានការ រីកចម្រើន អភិវឌ្ឍន៍ និងមានការ ប្រែប្រួលយ៉ាងខ្លាំង ក្រោមការដឹកនាំ របស់ សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ។

លោកបានចាត់ទុក សម្តេចតេជោ សែន ថាជាមិត្តភក្រល្អ បងប្អូនល្អ ពិសេសនៅពេល ដែលលោកជួប ការលំបាក សម្តេចបង្ហាញនូវ ការរាប់អាន យ៉ាងជ្រាល ជ្រៅចំពោះរូបលោក ៕

កម្ពុជា៖ ធម្មនុញ្ញ​អាស៊ាន​មិន​បាន​ហាម​ប្រមុខ​រដ្ឋាភិបាល​ណា​មួយ មិន​ឲ្យ​ទទួល​មិត្តភក្តិ​នោះ​ទេ

ដោយ លាង ដឺលុច
ថ្ងៃ ចន្ទ 19 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ (01:24)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​នៅថ្ងៃនេះ ទៅ​នឹង​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ​កាស៊ីត ភិរម្យ​ ដែល​និយាយ​ថា លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ហ៊ុន សែន​ បាន​បំពាន​ធម្មនុញ្ញ​អាស៊ាន ប្រសិន​បើ​កម្ពុជា​មិន​ចាប់​បញ្ជូន​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ អោយ​រដ្ឋាភិបាល​ថៃ​នោះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ឆ្លើយ​តប​ថា ធម្មនុញ្ញ​អាស៊ាន​មិន​បាន​ហាម​ប្រាម​មិន​អោយ​ប្រមុខ​រដ្ឋាភិបាល​ណាមួយ​មិន​អោយ​ទទួល​ស្វាគមន៍​មិត្តភក្តិ​របស់ខ្លួន​នោះ​ដែរ។

នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​បំពាក់​មេដាយ​ដល់​លោក ថាក់ស៊ីន និង​លោក​ Noppadon Pattama អតីត​រដ្ឋមន្រ្តី​ការបរទេស​ថៃ (ស្តាំ)

នាយក រដ្ឋមន្រ្តី ហ៊ុន សែន បំពាក់ មេដាយ ដល់ លោក ថាក់ស៊ីន និង លោក Noppadon Pattama អតីត រដ្ឋមន្រ្តី ការបរទេស ថៃ (ស្តាំ)

សង្គ្រាម​ពាក្យ​សម្តី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​នៅ​តែ​បន្ត ពិសេស​ជុំវិញ​ករណី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ។ តាំង​ពី​នៅ​កាន់​តំណែង​ជា​ប្រមុខ​ការទូត​ថៃ ដែល​ធ្វើ​អោយ​មេដឹកនាំ​កម្ពុជា​វិលមុខ​ញឹកញាប់​ ឥឡូវនេះ​ក្លាយ​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ លោក​កាស៊ីត ភិរម្យ​នៅ​តែ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​បញ្ជូន​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​អោយ​អាជ្ញាធរ​ថៃ​ដាច់ខាត។ កាសែត​ថៃ​បាន​ដកស្រង់​សម្តី​របស់​លោក​កាស៊ីត ភិរម្យ​ដែល​អត្ថាធិប្បាយ​ថា លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​បាន​ធ្វើខុស​នឹង​ធម្មនុញ្ញ​អាស៊ាន​ និង​ថា​កំពុង​ជ្រៀតជ្រែក​ការងារ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ នៅពេល​ដែល​លោក​មិន​បាន​បញ្ជា​អោយ​មាន​ការ​ចាប់​ខ្លួន​លោក​ថាក់ស៊ីន​អោយ​ទៅ​ប្រទេស​ថៃ។

ចំពោះ​លោក​កុយ គួង​អ្នក​នាំពាក្យ​ក្រសួងការបរទេស​កម្ពុជា កម្ពុជា​គឺ​ជា​រដ្ឋ​ឯករាជ្យ​ដែល​ចង់​ទទួល​ប្រតិភូ​បរទេស​ណា​ក៏​បាន។ មន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​ដដែល​បាន​ឆ្លើយ​តប​ទៅ​លោក​កាស៊ីត​ថា ធម្មនុញ្ញ​អាស៊ាន​មិន​បាន​ហាម​ប្រាម​មិន​អោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ណា​មួយ​ទទួល​ស្វាគមន៍​មិត្តភក្តិ​របស់​ខ្លួន​នោះ​ដែរ។ ហេតុអ្វី​បាន​ជា​នៅពេល​លោក​ថាក់ស៊ីន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ពី​កម្ពុជា លោក​កាស៊ីត​មិន​បាន​ស្រែក​អោយ​រដ្ឋាភិបាល​ប្រទេស​នោះ​ចាប់ខ្លួន​លោកថាក់ស៊ីន? ហេតុអ្វី​លោក​កាស៊ីត​ចាប់​អារម្មណ៍​តែ​វត្តមាន​លោក​ថាក់ស៊ីន​នៅ​កម្ពុជា? នេះ​ជា​សំណួរ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​ទៅ​អតីត​ប្រមុខ​ការទូត​ថៃ​ កាស៊ីត ភិរម្យ ៕

អតីត​នាយក​រដ្ឋមន្ត្រីថៃ​ថ្លែងថា​កម្ពុជា​គួរ​បង្កើន​ចំណាយ​រដ្ឋ​ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​អប់រំ

ថ្ងៃច័ន្ទ, 19 ខែកញ្ញា 2011
ដោយ ជន សក្តា
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍​ដោយ ជន សក្តា ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១១
MP3 | Windows Media

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ​Thaksin Shinawatra​ បាន​ថ្លែង​កោត​សរសើរ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង​ ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​ព្យាករណ៍​អំពី​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១១​​នេះ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ​ (ស្តាំ) អង្គុយ​ជាប់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ (ឆ្វេង) នៅ​ក្នុង​ឱកាស​ដែល​លោក ថាក់ស៊ីន ធ្វើ​បទ​ឧទ្ទេសនាម​ទៅ​កាន់​អ្នក​សេដ្ឋកិច្ច​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១១។ (រូបថត៖ AP)

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត នាយករដ្ឋមន្ត្រី ថៃ (ស្តាំ) អង្គុយ ជាប់ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី កម្ពុជា (ឆ្វេង) នៅ ក្នុង ឱកាស ដែល លោក ថាក់ស៊ីន ធ្វើ បទ ឧទ្ទេសនាម ទៅ កាន់ អ្នក សេដ្ឋកិច្ច កម្ពុជា នៅ ទី ក្រុង ភ្នំពេញ កាល ពី ថ្ងៃ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១។ (រូបថត៖ AP)

លោក​ Thaksin​ បាន​ធ្វើ​បទ​ឧទ្ទេសនាម​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​អាស៊ី​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា​ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ បើ​ប្រៀបធៀប​នឹង​កំណើន​សេដ្ឋកិច្ច​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ​Thaksin ​សង្ឃឹម​ថា​ប្រទេស​កម្ពុជា​នឹង​អាច​ជា​តំណាង​ឲ្យ​សេដ្ឋកិច្ច​នៅ​អាស៊ី ​និង​អាច​មាន​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។

លោក ​Thaksin ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ក្រុម​អ្នក​សេដ្ឋកិច្ច​និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ជម្រើស​នានា​ សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើន​ចំណាយ​រដ្ឋ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អប់រំ​ព្រម​ទាំង​ធ្វើ​ទំនើបកម្ម​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស។

លោក ​ចាន់ ​សុផល ​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​បាន​តាម​អ្វី​ដែល​លោក​ Thaksin ​ចង់​បាន​ ដើម្បី​ដើរ​ឲ្យ​ទាន់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជិត​ខាង​ជឿន​លឿន​ជាង​ប្រទេស​កម្ពុជា​ ដោយសារ​ប្រទេស​កម្ពុជា ​មាន​សក្តានុពល​ល្អ​ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​ជឿន​លឿន ​និង​មាន​អំណោយ​ផល​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវការ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ និង​ការ​ដឹកនាំ​ ដែល​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ខ្ពស់​យូរ​អង្វែង​។

«ខ្ញុំ​ជឿ​ថា​ប្រសាសន៍​របស់​លោក ​Thaksin ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​កម្ពុជា​យើង​ខិតខំ​ចាប់​យក​ផ្លូវ ​ឬ ​ក៏​មាគ៌ា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ខ្ពស់​ គឺ​ហៅ​ថា​ជា​មធ្យម​ជុំវិញ​១០​ភាគរយ។​ អ្នក​ដឹក​នាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោក​ Thaksin ​ ហើយ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​បាន​ដូច​ដែល​គំនិត​របស់​លោក​ Thaksin ​ចង់​បាន»។

លោក​ សុន ​ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ បាន​ថ្លែង​ថា​ ប្រទេស​ម្ពុជា​ ជា​ប្រទេស​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ​ប្រមាណ​ ២.០០០​លាន​ដុល្លារ​អាមេរិច​ក្នុង​មួយ​ឆ្នាំ​ និង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​វិញ​ប្រមាណ​ ៥០​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច​ទន់​ខ្សោយ​របស់​កម្ពុជា ​ហើយ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់។

«យើង​គ្រាន់​តែ​ស្តាប់​ពាក្យ​សម្តី​ទាំង​នេះ​ហួស​ពី​ការ​ពិត​ហួស​ហេតុ។ ​យើង​និយាយ​ឲ្យ​សាមញ្ញ ​គឺ​ជា​សម្តី​បញ្ជោរ​ដែល​ឲ្យ​យើង ​ជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​មន្ត្រី​នយោបាយ​ថៃ​ជើង​ចាស់​រូប​នេះ​ និយាយ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ។​ ដូច្នេះ​ការ​និយាយ​បែប​នេះ​ គឺ​ជា​ការ​និយាយ​ដែល​យើង​អាច​សន្និដ្ឋាន​ថា​ គេ​កំពុង​តែ​បញ្ជោរ​យើង​ ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ​ហើយ»។

លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា​ លោក​ Thaksin ​នឹង​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្រទេស​កម្ពុជា​យក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​របស់​លោក។​ ដូច​ដែល​លោក​ចង់​បាន​តំបន់​កោះកុង​ ធ្វើ​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​លោក​ និង​បញ្ហា​ប្រេង​ជា​ដើម។

«ខ្ញុំ​មើល​ឃើញ​ថា​ ការណ៍​ដែល​គាត់​លើក​នេះ ​គឺ​ការ​ជាក់ស្តែង​នោះ ​តិច​ណាស់ ​ហើយ​ការ​ប្រមើល​មើល​ពិត​ដូច​គាត់​ថា​នោះ ​វា​តិច​ណាស់។ វា​មិន​ពិត​ទេ។​ ភាគ​ច្រើន​ការ​ដែល​គាត់​លើក​កោត​សរសើរ​នេះ​ ដើម្បី​បញ្ជោរ​លាក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ដើម្បី​បើក​ឱកាស​ឲ្យ​គាត់​មក​ឆក់​យក​ប្រយោជន៍​របស់​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុនហ្នឹង»។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​លោក​ Thaksin ​ផ្នែក​ចំណេះ​ដឹង​ និង​បទពិសោធន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ​ហើយ​លោក​នឹង​មិន​ពិភាក្សា​អំពី​បញ្ហា​ប្រេង​ និង​ផលប្រយោជន៍​ រវាង​ប្រទេស​ទាំង​ពីរ​ជាមួយ​លោក ​Thaksin ​ទេ៕

បណ្តាញទាក់ទងគ្នា
ប្រតិកម្ម​ចំពោះ​វត្តមាន​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ​នៅ​កម្ពុជា.

ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ​​នាំឲ្យ​ទំនាក់ទំនង​កម្ពុជា​ថៃ​វិល​ទៅ​រក​ប្រក្រតីភាព.

ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្រោង​ទស្សនកិច្ច​កម្ពុជា.

ប្រដាប់បន្តពូជស្ងួត ពេលនាងមានផ្ទៃពោះ

Written by ភ្នំពេញដេលីញូវ
Tuesday, 20 September 2011

កាលពីមុន យើងធម្មតា តែក្រោយពី នាងខ្ញុំមាន ផ្ទៃពោះ ប្តីប្រពន្ធខ្ញុំ មិនសូវបាន រួមដំណេក ជាមួយគ្នាទេ ប៉ុន្តែពេល យើងរួមភេទម្តងៗ ប្រដាប់ភេទ របស់នាងខ្ញុំ មានសភាព ស្ងួតយ៉ាងខ្លាំង ដោយមិនដឹងពី មូលហេតុអ្វី ?

ប្រដាប់ភេទស្ងួត បង្ហាញថា អ្នកមិនទាន់ ត្រូវបានធ្វើឱ្យ ស្រើបស្រាល ក្នុងដំណាក់កាល នៃការកម្តៅ សាច់ដុំ ។ ទន្ទឹមនឹងនេះ វាក៏អាចបណ្តាល មកពីអារម្មណ៍ របស់អ្នក ក៏ដូចជាភាព ជាក់ស្តែងណាមួយ ផងដែរ ។ ប្រហែលជាអ្នក មានការ ព្រួយបារម្ភ ដោយសារ ការរួមភេទ នៅពេលខ្លួន មានផ្ទៃពោះ ព្រោះខ្លាច ប៉ះពាល់ដល់ ទារកក្នុងផ្ទៃ ។ ជួនកាលអ្នក ផ្តោតអារម្មណ៍ ទាំងស្រុងទៅលើ កូនក្នុងផ្ទៃ ទើបពុំមាន អារម្មណ៍សម្រាប់គិត ពីការរួមភេទ ។ ជាងនេះទៅទៀត ដោយ សារការរួមភេទ ត្រូវបានផ្អាក ក្នុងរយៈពេលវែង ដូច្នេះអារម្មណ៍ ផ្លូវភេទរបស់អ្នក ក៏ថយចុះ ទៅតាមនោះដែរ ។ មូលហេតុទាំងឡាយ ខាងលើ ក៏ដូចជាមូលហេតុ ផ្នែកផ្លូវចិត្ត នឹងធ្វើឱ្យអារម្មណ៍ ផ្លូវភេទរបស់អ្នក អន់ថយ ហើយប្រដាប់ភេទ ក៏ស្ងួត ទៅតាមនោះដែរ ។

ទន្ទឹមនឹងនេះ ក៏អាចបណ្តាល មកពីបញ្ហាជាក់ស្តែង ដូចជាការផ្លាស់ប្តូរ អ័រម៉ូន នៅពេលមានផ្ទៃពោះ ការកម្តៅសាច់ដុំ របស់ស្វាមីអ្នក មិនទាន់ធ្វើឱ្យ អ្នកពេញចិត្ត៘ បញ្ហាទាំងនេះ ក៏មានឥទ្ធិពល ដល់រាងកាយ និងធ្វើឱ្យអ្នក ពិបាកក្នុង ការបញ្ចោញ ទឹក រំអិល នៅពេលរួមភេទ ។ ជាធម្មតា ស្ត្រីដែលកំពុង មានផ្ទៃពោះ គឺងាយនឹងមាន អារម្មណ៍ ស្រណុកកំពូលបំផុត ដោយសារតែ ឈាមបានរត់ទៅកាន់ ប្រដាប់ភេទច្រើន ជាងធម្មតា ដែលធ្វើឱ្យអារម្មណ៍ ងាយស្រើបស្រាល ។ រីឯក្នុងករណី របស់អ្នក គឺ មាន ភាពផ្ទុយពីនេះ ដូច្នេះអ្នកគួរតែ បោះបង់ការ ភ័យព្រួយ និង គួរតែយកចិត្ត ទុកដាក់ បន្ថែមទៅលើស្វាមី ហើយណែនាំ ស្វាមីនូវវិធី កម្តៅសាច់ដុំថ្មី ដែលអាចធ្វើ ឱ្យអ្នក មានអារម្មណ៍ ស្រើបស្រាល កំពូល ដើម្បីងាយស្រួល ក្នុងការឡើងទៅ កាន់ឋាន ស្រណុក ។ ចូរកុំព្រួយបារម្ភ ខ្លាំងពេក អ្នកទាំងពីរអាច រួមភេទចាប់តាំងពី ដំណាក់កាលដំបូង នៃការមានផ្ទៃពោះ រហូតដល់ពេល សម្រាលកូន ដោយពុំមាន បញ្ហាអ្វីចំពោះ ទារកក្នុងផ្ទៃ នោះទេ ៕

ស្ទីលលើគ្រែ ៨ យ៉ាងរបស់ប្រុសៗ ដែលស្រីៗ មិនចូលចិត្ត

Written by ភ្នំពេញដេលីញូវ
Monday, 19 September 2011

បែបផែនលើគ្រែ ខាងក្រោមនេះ ចាត់ទុកថាជា ទង្វើខុសឆ្គងមួយ របស់បុរស ពីព្រោះវាមិន គ្រាន់តែធ្វើឱ្យ ស្ត្រីជាដៃគូ មិនមានចំណាប់ អារម្មណ៍ចំពោះសិច ដែលកំពុងតែ កើតឡើងនោះទេ ប៉ុន្តែវាថែមទាំង ធ្វើឱ្យនាងមាន អារម្មណ៍ថា បុរសដែលមាន ក្បាច់គុនលើគ្រែ អន់ៗបែបនេះ ជាពួកដែល ខ្វះបទពិសោធ និង បំពេញតែ អារម្មណ៍សុខស្រួល របស់ខ្លួនឯង ។

១- មករបៀប គ្មានបេះដូង គ្មានខួរក្បាល
ជាទូទៅស្ត្រីគ្រប់រូប តែងតែស្វះស្វែងរក ភាពរ៉ូម៉ែនទិក ទោះតិចតួច ស្តួចស្តើង ក៏ចង់បានប្រព័ន្ធ ប្រសាទ ទទួលអារម្មណ៍ ផ្លូវភេទ ទាំងអស់មិនមែន នៅត្រង់អវយវៈ ដែលមានរូបសណ្ឋាន ដូចដើមផ្សិត បុរសនោះទេ ។ ប៉ុន្តែផ្ទុយទៅវិញ ខួរក្បាល និង បេះ ដូង ឯណោះទេ ដែលជាអវយវៈ ធំបំផុតធ្វើឱ្យកើត មានអារម្មណ៍ ស្រើបស្រាល ។ បើបានដឹងហើយ អស់លោកបុរសៗ សាកល្បងគិតទៅ មើល៍ថាតើគួរតែ ធ្វើអ្វីខ្លះដើម្បីឱ្យ ខួរក្បាលស្ត្រី ជាគូស្នេហ៍គិត រឿងលើគ្រែ ក្នុងផ្លូវវិជ្ជមាន មិនមែនស្ទុះ តម្រង់ ទៅ វាយលុក ចំណុចដាស់ អារម្មណ៍ ដោយទាន់ហន់ នោះទេ ។ សិចជារឿងដែល ត្រូវប្រើខួរក្បាល រៀបចំផែនការ ដំណើរការឱ្យ បានរលូន ដោយផ្តោតការ យកចិត្តទុកដាក់ ចំពោះព័ត៌មាន នៃអារម្មណ៍ឱ្យគ្នា ទៅវិញទៅមក ។

២- មករបៀបធ្វើឱ្យឈឺខ្លួន
ត្រង់បរិវេណ ក្រោមចង្កេះចុះទៅ គឺជាទីតាំងម៉ដ្ឋស្តើង និង ឆាប់ទទួល អារម្មណ៍ រំភើបជាខ្លាំង ។ អ៊ីចឹងទេការប៉ះ ញល់ត្រង់ បរិវេណនេះ ខ្លាំងៗពេកនឹង ធ្វើឱ្យស្ត្រីជាដៃគូ មានអារម្មណ៍ឈឺ ច្រើនជាងមាន សេចក្តីសុខស្រួល ។ សុភាពបុរសណា ដែល មាន ម្រាមដៃគ្រើមគគ្រាត ទុកក្រចកវែងៗ ឬមិនថែទាំ ក្រចកឱ្យបាន ស្អាតបាត រៀបរយគួរតែ រក្សាម្រាម ដែលអាចបង្កភាព ឈឺចាប់ច្រើនជាង សេចក្តីសុខ បែបនេះទុកបន្ធូរ ភាពតានតឹង ផ្ទាល់ខ្លួនវិញល្អជាង ព្រោះថាបរិវេណ ក្រោមចង្កេះរបស់ស្ត្រី នឹង ផ្តល់ នូវ ភាពអវិជ្ជមានចំពោះ ការលេងខ្លាំងៗ ដោយប្រើម្រាម ដៃរបស់បុរស ។

៣- មករបៀបមិនចេះ
ដោយហេតុថា សណ្ឋានរបស់អវយវៈ ដែលមានមុខងារ សម្រាប់បន្តពូជ របស់បុរស និង ស្ត្រីខុសគ្នា ប្រសិនបើអស់ លោកបុរសៗ គិតចង់ផ្តល់ សេចក្តីសុខ ឱ្យដល់ស្ត្រីជាដៃគូ ដោយប្រើម្រាមដៃ របស់ខ្លួន ប៉ុន្តែមិនដឹងថា ត្រូវធ្វើយ៉ាងម៉េច ព្រោះមិន ធ្លាប់ មិនថ្នឹកនោះ មិនចាំបាច់បំពេញ ឱ្យនាងក៏បានដែររក្សា ម្រាមដៃទុកធ្វើការងារ លើរាងកាយផ្នែក ផ្សេងរបស់នាងវិញ ពីព្រោះបើមិនប្រសប់ ក្នុងការប្រើម្រាមដៃ នោះទេ ការផ្តល់សេចក្តីសុខ ឱ្យស្ត្រីជាគូស្នេហ៍ ដោយម្រាមដៃនឹងប្រែ ទៅជាផ្តល់ក្តី ឈឺចាប់ ទៅវិញ ។

៤- មករបៀបចាំតែ គេបំពេញឱ្យ
ស្ត្រីភាគច្រើន បានទទួលការអប់រំ ប្រៀនប្រដៅ ឱ្យធ្វើខ្លួនជា សុភាពនារីរៀបរយ និង មិនហ៊ានសម្តែង តម្រូវការផ្លូវភេទ របស់ខ្លួនចេញមកទេ ហើយជាភាគី រង់ចាំឱ្យបុរស ចាប់ផ្តើមមុន រួមទាំងជាភាគីរង់ចាំ ទទួលក្តីស្រឡាញ់ លើកទីមួយពីបុរស ។ ដូច្នេះ បើបុរស ជាប្រភេទមនុស្ស “រង់ចាំស្ត្រីជាដៃគូ ឱ្យហាមាត់ និយាយមុន” ចំណែកឯភាគីស្ត្រី ក៏រង់ចាំឱ្យបុរស គូស្នេហ៍ជាភាគីចាប់ផ្តើមសួរ ថាតើសេចក្តីសុខកើត មានយ៉ាងដូចម្តេចទៅ ?

៥- មករបៀបខ្លួនទទេ
សុភាពនារីមួយចំនួន បានឱ្យដឹងថា គ្មានអ្វីខក បំណងជាង នៅពេលដល់វគ្គ ដាក់ចូលដកចេញ ហើយ បែរជាបុរសគូស្នេហ៍ មិនបានត្រៀម ឧបករណ៍ការពារ ដាក់ជាប់ខ្លួន ដូចជា ស្រោមអនាម័យ នោះទេ ហើយ បើមកដោយគ្មាន របស់ឈ្នះ មកការ ពារ បែបនេះ ស្ត្រី ពិបាកក្នុងការ ធ្វើសេចក្តី សម្រេចចិត្តថា តើគួរយល់ព្រម ឱ្យឬមិនគួរ ?

៦- មករបៀប មិនបង្កលក្ខណៈ ងាយស្រួល
ស្ត្រីបានដឹងច្បាស់ថា បុរសៗគ្រាន់តែជា មនុស្សធម្មតាម្នាក់ បើមិនអាចធ្វើឱ្យ អវយវៈមួយដើម នោះងើបឡើង បានទេ មិនចាំបាច់ ហាមាត់សុំទោស ។ ស្ត្រីមួយចំនួន បានទទួលការ សិក្សាច្រើនល្មម អាចដឹងថា មូលហេតុ មិនងើបរឹងនោះ គឺមិនមែន មកពី ស្ត្រី ជាដៃគូឡើយ អាចមកពី ភាគីបុរស រវល់តែបាត់បង់ ថាមពល តាមរយៈការ ប្រើដៃជួយខ្លួនឯង ។

៧- មករបៀបឥតសំឡេង
សេចក្តីសុខស្រួល ឬការដល់ ចំណុចកំពូល របស់បុរសអាច ស្តែងឱ្យដឹងតាម រយៈសំឡេង ។ ប៉ុន្តែមានបុរសខ្លះ នៅពេលដែលស្ត្រី ជាដៃគូព្យាយាម ប្រឹងប្រែង បញ្ចេញ ទេពកោសល្យ ដើម្បីឱ្យខ្លួនមាន សេចក្តីសុខស្រួល និងឈានដល់ ចំណុចកំពូល ដោយជោគជ័យ ប៉ុន្តែលុះដល់ ចំណុចកំពូល ហើយបែរជា ស្ងាត់ស្ងៀម មិនបញ្ចេញសំឡេង បង្ហាញឱ្យស្ត្រីគូស្នេហ៍ បានដឹងបាន ត្រេកត្រអាល ជាមួយទៅវិញ ។ ដូច្នេះ យកល្អភាគីបុរស គប្បីបន្លឺសំឡេង ថ្ងួចថ្ងូរប្រកបដោយ សេចក្តីសុខស្រួល កាលណា ខ្លួន បានឈានដល់ ចំណុចកំពូល ប៉ុន្តែកុំថ្ងូរឮពេក ប្រយ័ត្ន !!!

៨- មករបៀបភ្ជាប់សំណួរ
សំណួរដែលសួរថា “អូនជិតដល់ ចំណុចកំពូល ឬនៅ” ឬ “បងជិតដល់ ចំណុចកំពូលហើយ អូនអាច តាមបងទាន់ទេ” ជាសំណួរដែលស្ត្រី មានអារម្មណ៍ ធុញបំផុត ។ ស្ត្រីជាដៃគូមួយចំនួន បានឱ្យដឹងថា នាងមិនយល់សោះ ហេតុអ្វីប្រុសៗ ចូលចិត្ត សួរ រឿងដល់ចំណុច កំពូលរបស់ស្ត្រី ។ បុរសខ្លួនឯងគួរ តែដឹងបានដោយ ខ្លួនឯងតាមរយៈ អាការរបស់ភាគីស្ត្រី ។ បើជិតដល់ចំណុច កំពូលហើយភាគី បុរសគួរ តែវាយលុក សន្ធាប់បន្តិច ឬ បើនៅវែងឆ្ងាយទៀតគឺ ត្រូវបង្កើនក្បាច់គុន ដុតកម្តៅអារម្មណ៍ ស្ត្រី ជាគូ ស្នេហ៍ ឱ្យពុះកញ្ជ្រោល រោលរាល នោះទើបអាចធ្វើ ឱ្យស្ត្រី គូស្នេហ៍ ឈានដល់ ចំណុចកំពូល បានព្រមៗគ្នា ជាមួយខ្លួន ៕

ធានា​គារ CIMB សម្ពោធ​សាខា​ថ្មី​ចំនួន​បី ក្នុង​ថ្ងៃ​តែមួយ នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ភ្នំពេញ​

ដោយ : សមុទ្រ
ថ្ងៃទី 19 កញ្ញា 2011
CEN

ព្រះសីហនុ: ធានា​គារ​ស៊ី​អាយ​អិ​ម​ប៊ី CIMB​បាន​សម្ពោធ​សាខា​ថ្មី​ចំនួន​បី​ទៀត គឺ​សាខា​ក្រុងព្រះសីហនុ ក្បែរ​វិថី​ឯករាជ្យ និង​សាខា​ចំនួន​ពីរ​ទៀត នៅ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំងនៅ​មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​ព្រះសីហនុ ក្នុង​ថ្ងៃ​តែមួយ ដោយ​ការសម្ពោធ​សាខា​ទាំងបី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១១​ ។​

​ពិធី​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប៉ាល់ ប៊ុ​យ​ប៊ុណ្ណា​ង អគ្គនាយក​ត្រួតពិនិត្យ នៃ​ធានា​គារ​ជាតិ​កម្ពុជា អាជ្ញាធរ​ដែនដី​តំណាង​អង្គភាព និង​ស្ថាប័ន​ពាក់​ព័ន្ធ តំណាង​ក្រុមហ៊ុន​វិនិយោគ​ ។  
​    ​
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បានទទួល​អាជ្ញាប័ណ្ណ​ពី​ធានា​គារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​ ឆ្នាំ​២០១០ ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ នៅ​កម្ពុជា ​។​

​ធានា​គារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ឈានចូល​ទីផ្សារ​នៅ​កម្ពុជា នា​ចុងឆ្នាំ​២០១០ ដែលជា​ចំណែក​មួយ នៃ​គោលដៅ​នៅក្នុង​តំបន់​អាស៊ាន​ ។ ចំពោះ​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា ស៊ី​អាយ​អិ​ម​ប៊ី មានការ​ជឿជាក់​ទៅលើ​អ​នាគ​តនៃ​ទីផ្សារ​កម្ពុជា និង​បានធ្វើ​ការវាយតំ​ម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការ​ឧបត្ថម​បរិក្ខា​និយតកម្ម ដែល​បានផ្តល់​ដោយ​ធានា​គារ​ជាតិ​កម្ពុជា​ ៕

NGO៖ ការប្រមូល​ពន្ធ​ផ្លូវ​ឆ្នាំ​២០១១ មាន​ភាពល្អប្រសើរ ជាង​ឆ្នាំ​មុនៗ​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 19 កញ្ញា 2011
CEN

ការប្រមូល​ពន្ធ​ផ្លូវ នៅ​ខណ្ឌ​ចម្ការមន ក្នុង​ពេល​កន្លងមក​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ការប្រមូល ពន្ធ ផ្លូវ នៅ ខណ្ឌ ចម្ការមន ក្នុង ពេល កន្លងមក ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ បាន​​ប្រាប់​អ្នកកាសែត​គេហទំព័រ CEN អោយដឹងថា សម្រាប់​ការប្រមូល​ពន្ធ​ផ្លូវ​នៅ​ឆ្នាំ​២០១១ មាន​ភាព​ប្រសើរ​ច្រើន​ជាង​ឆ្នាំ​២០១០ ដោយ​ការ​យក​លុយ​លើស​ចំនួន​ពន្ធ ពី​ប្រជាពលរដ្ឋ ក្នុង​ការលក់​ពន្ធ មាន​តិចតួច​ជាង​ឆ្នាំ​មុន ដែល​យក​ពី ១០០០ ទៅដល់ ២៥០០​រៀល ហើយ​ឆ្នាំ​នេះ មាន​កន្លែង​ខ្លះ យក​លើស​តែ ៥០០ រៀល​ទេ ដោយ​អ្នក​ទៅ​បង់ពន្ធ​ជួនកាល ពន្ធ​ម៉ូតូ ៤៥០០ រៀល គេ​យក ៥០០០ រៀល​តែ​ម្តង​។ នេះ​ជា​ភាពមិនប្រក្រតី​តិចតួច​។​

​លោក វ៉ន ពៅ បាន​បន្តថា ចំពោះ​ភាពមិនប្រក្រតី​មួយទៀត មិនដឹង​ជា​យន្តការ​របស់​រាជរដ្ឋភិបាល ឬ​យ៉ាងម៉េច​ទេ​? ពីព្រោះ​ឃើញថា ក្នុង​រាជធានី​ភ្នំពេញ មាន​ការពង្រីក​ភូមិសាស្ត្រ ក្នុង​ខេត្ត​កណ្តាល ចូល​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​កន្លែង​ប្រមូល​ពន្ធ​ឆ្នាំនេះ មាន​ការថយចុះ ជាង​ពាក់កណ្តាល ដោយ​លក់​ពន្ធ​តាម​ទីស្នាក់ការ​ពន្ធ​តាម​ខណ្ឌ​នីមួយៗ ដែល​ចំនុច​នេះ ធ្វើអោយ​មាន​ផល​ពិបាក​សម្តាប់​អ្នក​ទៅ​បង់ពន្ធ​។​

​តំណាង​អង្គការ​សង្គម​ស៊ីវិល ដែល​តាមដាន​លើ​ការងារ​ប្រមូល​ពន្ធ​ផ្លូវ​រូបនេះ ក៏បាន​លើកឡើង​ថា មាន​ភាពមិនប្រក្រតី​មួយទៀត សម្រាប់​ភ្នាក់ងារ​ពន្ធដារ​នៅ​អូរ​បែកក្អម ដែល​ដាក់​តុ បង់ពន្ធ​នៅ​កា​រ៉ាស់​សាំង​តេលា ( ជិត​កាកបាទក្រហមកម្ពុជា ) ពីព្រោះ​ការប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អោយ​ធ្វើការ​ពី​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ដល់​ម៉ោង ១១ ​និង ៣០​នាទី ក៏​ប៉ុន្តែ​មន្ត្រី​ពន្ធដា​ទាំងនោះ ធ្វើការ​ទាល់តែ​ម៉ោង ៩  ឬ ៩ និង ៣០ នាទី បាន​ចូលធ្វើការ ដែល​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការទិញ​ពន្ធ​។ មន្ត្រី​ពន្ធដា​គួរតែ​អនុវត្ត​ច្បាប់​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ទាក់ទង​ទៅ​និង​តាម​បណ្តា​ខេត្ត​វិញ ត្រូវបាន​លោក វ៉ន ពៅ លើកឡើងថា ខេត្ត​មួយចំនួន មាន​ការខ្វះខាត​ខ្លះ ដោយ​ពេល​ខ្លះ មាន​ពន្ធ​លក់ និង​ពេលខ្លះ អត់​មាន​ពន្ធ​លក់​ទេ​។ បញ្ហា​នេះ​កើត​នៅក្នុង​ខេត្តសៀមរាប​។ យ៉ាងណាក៏ដោយ ជារួម ការប្រមូល​ពន្ធ​ឆ្នាំ​២០១១​នេះ មាន​ការល្អប្រសើរ​ជាង​ឆ្នាំមុនៗ​។​

​សូមជម្រាបថា ការប្រមូល​ពន្ធ​ផ្លូវ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១១  បានចាប់ផ្តើម ពី​ថ្ងៃ​ទី​១៥ មិថុនា ដល់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១១​។ ចំពោះ​ចំណូល​ពន្ធ​ប្រចាំ​ឆ្នាំ​នេះ មិន​ត្រូវបាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ឲ្យ​សាធារណជន​ដឹង​ឡើយ​។

កាលពីឆ្នាំមុន អង្គការសង្គមស៊ីវិល បានរកឃើញភាពមិនប្រក្រតី ដែលមន្ត្រីពន្ធដារ បានយកលុយលើសកំណត់ ដោយត្រូវបាត់បង់ថវិការដ្ឋយ៉ាងហោចណាស់ ១លានដុល្លារ ក្នុងមួយឆ្នាំៗ។ ក្នុងនោះ កាលពីឆ្នាំមុន អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ពិន័យលើមន្ត្រីពន្ធដារ ដែលយកលុយលើសចំនួនកំណត់ ចំនួន ៣០ នាក់ តាមរយៈការព្យួរការងារ និងមិនបើកប្រាក់ខែមួយខែ៕