បណ្ណសារ | ខែកញ្ញា 16, 2011

ប៉ូលិស​សហការ​ជាមួយ​ក្រុមហ៊ុន​ឈូស​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​៨​ល្វែង

2011-09-16
​វិទ្យុ​អាស៊ីសេរី

កង​កម្លាំង​ប៉ូលិស ប៉េអឹម ប្រដាប់​ដោយ​កាំភ្លើង ដំបង​ឆក់ រួម​ទាំង​ឡាន​ទឹក បាន​ដាក់​ពង្រាយ​ការពារ​គ្រឿងចក្រ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ឈូស​ឆាយ​កម្ទេច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​អស់ ៨​ល្វែង​ទៀត ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​របួស​មនុស្ស​ម្នាក់​យ៉ាង​ធ្ងន់ធ្ងរ។

កង​កម្លាំង​អាជ្ញាធរ​កំពុង​ចោមរោម​វាយ​ទាត់​ធាក់​យុវជន​ម្នាក់​ដែល​ប្រឆាំង​នឹង​ការ​កម្ទេច​ផ្ទះ​អ្នក​បឹង​កក់ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១។ (RFA/Uon Chhin)

កង កម្លាំង អាជ្ញាធរ កំពុង ចោមរោម វាយ ទាត់ ធាក់ យុវជន ម្នាក់ ដែល ប្រឆាំង នឹង ការ កម្ទេច ផ្ទះ អ្នក បឹង កក់ នៅ ថ្ងៃ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១១។ (RFA/Uon Chhin)

ក្រុម​សិទ្ធិ​មនុស្ស និង​អ្នក​ភូមិ​បឹង​កក់ អះអាង​ថា គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បាន​ចូល​ទៅ​ឈូស​ផ្ទះ​អ្នក​ភូមិ​ដោយ​មិន​បាន​ឲ្យ​អ្នក​ភូមិ​ដឹង​មុន ធ្វើ​ឲ្យ​ប្រជាជន​ខ្លះ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​មិន​ទាន់។

ការ​ឈូស​បំផ្លាញ​ផ្ទះ​នោះ​បាន​ធ្វើ​ឲ្យ​សម្ភារៈ​របស់​អ្នក​ភូមិ​មួយ​ចំនួន​ខូចខាត។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទី​នោះ​បាន​បង្ហាញ​អំពី​ប្រតិកម្ម​របស់​ម្ចាស់​ផ្ទះ ក្រុម​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ដែល​ចុះ​ទៅ​ពិនិត្យ​មើល​ហេតុការណ៍​នៅ​កន្លែង​កើត​ហេតុ​នោះ៖

ស្តាប់សំឡេង
១៦-កញ្ញា-២០១១៖ យុវជន សួង សុភ័ណ្ឌ អ្នក​ប្រឆាំង​នឹង​ការ​កម្ទេច​ផ្ទះ​អ្នក​បឹង​កក់ របួស​ដោយសារ​ក្រុម​ប៉ូលិស​វាយ។ (RFA/Uon Chhin)

១៦-កញ្ញា-២០១១៖ យុវជន សួង សុភ័ណ្ឌ អ្នក ប្រឆាំង នឹង ការ កម្ទេច ផ្ទះ អ្នក បឹង កក់ របួស ដោយសារ ក្រុម ប៉ូលិស វាយ។ (RFA/Uon Chhin)

អាជ្ញាធរ​ឈូស​កំទេច​ផ្ទះ​អ្នក​ភូមិ​បឹងកក់​៨​ខ្នង

សុក្រ 16 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​រសៀល​ថ្ងៃ​នេះ​​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ដែល​អម​ការពារ​ដោយ​កម្លាំង​អាជ្ញាធរ​បាន​ធ្វើ​ការ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​តំបន់​បឹងកក់​អស់​៨​ខ្នង​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ឡើយ។ ជាមួយ​គ្នា​នោះ​ក៏​​បាន​ធ្វើ​​ពលរដ្ឋ​ម្នាក់​រង​របួស​ជា​ទម្ងន់​ផង​ដែរ។

អាជ្ញាធរព្រួតវាយអ្នកភូមិបឹងកក់ (រូប៖RFA)

អាជ្ញាធរព្រួតវាយអ្នកភូមិបឹងកក់ (រូប៖RFA)

អ្នកស្រី ណុន សុខេង តំណាង​អ្នក​ភូមិ​បឹងកក់​បាន​និយាយ​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២រសៀល​ថ្ងៃ​នេះ ដោយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ប្រើ​គ្រឿង​ចក្រ​ទៅ​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ។ ដោយ​​អ្នកស្រី​បាន​បន្ត​ថា បុរស​ម្នាក់​ឈ្មោះ សួង សុភ័ណ្ឌ អាយុ​៣០​ឆ្នាំ​ត្រូវ​រង​របួស​ក្បាល​ដោយ​សារ​តែ​ក្រុម​សន្តិសុខ​ព្រួត​វាយ។

ជាមួយ​គ្នា​នេះ​ក៏​មាន​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ផង​ដែរ​ថា ស្រប​ពេល​ដែល​អាជ្ញាធរ​​កំពុង​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ក៏​មាន​ប្រជាពលរដ្ឋ​អ្នក​បឹងកក់​មួយ​ក្រុម​ទៀត​បាន​ទៅ​លុត​ជង្គង់​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​ប្រទេស​បារាំង​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ។

នេះ​គឺ​ជា​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ទៀត​រវាង​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អាជ្ញាធរ ក្រោយ​ពី​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ប្រគល់​ដី​ចំនួន​១២,៤៤​ហិកតា​ដល់​ក្រុម​ប្រជា​ពលរដ្ឋ និង​ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​អំពើ​ពុករលួយ​ក្នុង​ការ​បែង​ចែក​ដី​ដោយ​អាជ្ញាធរ​ដល់​ប្រជាពលរដ្ឋ​អ្នក​បឹងកក់​នោះ៕

​អ្នក​ភូមិ​បឹងកក់ ប៉ះទង្គិច​នឹង​ប៉ូលិស បណ្តាលឲ្យ​អ្នក​ភូមិ​ម្នាក់​របួស ចូល​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​កាល់ម៉ែត​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 16 កញ្ញា 2011
CEN

ភ្នំពេញ: ​នៅ​រសៀល​ម៉ោង​ជាង ៣ ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១១ មាន​ការប៉ះទង្គិច​ដោយ​ហិង្សា រវាង​កងកម្លាំងប្រដាប់អាវុធ ជាមួយនឹង​ក្រុម​អ្នកភូមិ នៅ​ភូមិ​២២ ក្នុង​តំបន់​បឹងកក់​។ មូលហេតុ មក​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​ប្រើប្រាស់​គ្រឿងចក្រ ២ គ្រឿង វាយ​រំលំ​ផ្ទះ​របស់​អ្នកភូមិ​។ ក្រុម​អ្នក​ភូមិ​បឹងកក់ ក៏​ផ្ទុះ​ការតវ៉ា ដើម្បី​ការពារ​ផ្ទះ​។

​ក្នុង​ពេល​ប្រឈមមុខ​ដាក់គ្នា​នោះ ក៏​កើត​ជា​អំពើហិង្សា គប់​ដុំ​ថ្ម​ទៅវិញទៅមក​រវាង​ក្រុម​អ្នកភូមិ និង​ប៉ូលិស បង្ក្រាប​បាតុកម្ម ប្រដាប់​ដោយ​ខែល និង​ដំបងឆក់​។ នៅ​ទី​បំផុត​ទៅ អំពើហិង្សា​ក៏​កើតឡើង​។ ពេលនោះ អ្នក​ភូមិ​បឹងកក់​ម្នាក់ ឈ្មោះ សួង សោភ័ណ្ឌ ដែល​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី ប្រចាំ​រាជធានី​ភ្នំពេញ បាន​ចូល​ទៅ​ឃាត់​អ្នកភូមិ​កុំឲ្យ​ប្រើ​អំពើហិង្សា​កើតឡើង​។ ប៉ុន្តែ​ទីបំផុត​ទៅ​យុវជន​នោះ ត្រូវបាន​ប៉ូលិស​វាយ​បែកក្បាល និង​របួស​ជាច្រើន​កន្លែង រហូតដល់​សន្លប់​។​

​ក្រោយ​ហេតុការណ៍ យុវជន​នោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដោយ​មាន​ការ​ថត​ឆ្លុះ​ក្បាល ដែល​មាន​របួស​ធ្ងន់ធ្ង​រ​។​

​សូម​រម្លឹកថា នៅពេល​ដែល​ក្រុម​អ្នក​ភូមិ​បឹងកក់ ប្រឈមមុខ​នឹង​ក្រុមប៉ូលិស នៅ​រសៀល​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០១១ ក៏​មាន​ក្រុម​អ្នក​ភូមិ​បឹងកក់​ជាច្រើន​នាក់ បាន​ទៅ​លុតជង្គង់ អង្វរ​សុំ​អន្តរាគមន៍​នៅមុខ​ស្ថានទូត​បារាំង​។ ក្នុងពេលនោះ មាន​បុរស​អ្នក​ភូមិ​បឹងកក់​ម្នាក់ បាន​រត់​ចូល​ឡាន ក្នុង​បំណង ធ្វើអត្តឃាត តែ​ត្រូវ​ឡាន​នោះ ជាន់​ហ្វ្រាំង​ទាន់ពេល​៕

​ដំណើរ​របស់​ ថាក់ស៊ីន មក​ភ្នំពេញ ត្រូវបាន​លើក​ពេល ទៅ​ម៉ោង ១១ យប់ ថ្ងៃទី​១៦​កញ្ញា

ដោយ : រតនា
ថ្ងៃទី 16 កញ្ញា 2011
CEN

លោកថាក់ស៊ីន ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូង កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០០៩ ក្រោយពីធ្លាក់ពីតំណែង។ នៅថ្ងៃទី១៦កញ្ញានេះ លោកថាក់ស៊ីន នឹងត្រូវមកកម្ពុជាជាថ្មី ដែលពីដំបូងថា ចុះពីយន្តហោះ នៅម៉ោង ៤ រសៀល តែក្រោយមក ត្រូវលើកពេល ទៅដល់ម៉ោង ១១យប់៕ (រូបថត៖ ឯកសារ)

លោកថាក់ស៊ីន ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូង កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០០៩ ក្រោយពីធ្លាក់ពីតំណែង។ នៅថ្ងៃទី១៦កញ្ញានេះ លោកថាក់ស៊ីន នឹងត្រូវមកកម្ពុជាជាថ្មី ដែលពីដំបូងថា ចុះពីយន្តហោះ នៅម៉ោង ៤ រសៀល តែក្រោយមក ត្រូវលើកពេល ទៅដល់ម៉ោង ១១យប់៕ (រូបថត៖ ឯកសារ)

ភ្នំពេញ: ដំណើរ​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រ មក​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ពីដំបូង ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​ប្រកាសថា នឹង​មកដល់​នៅ​ម៉ោង ៤ និង ៣០ នាទី រសៀល​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០១១ ឥឡូវនេះ ត្រូវបាន​ប្រកាស​លើក​ពេល​ទៅ​ដល់​ម៉ោង ១១ យប់ ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១១​។ ការពន្យារពេល​នេះ ត្រូវបាន​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី អះអាងថា ដោយសារតែ​ហេតុផល អាកាសធាតុ​មិនល្អ គឺ​មាន​ភ្លៀង​ខ្លាំងពេក​។​

​មន្ត្រីជាន់ខ្ពស់​រូបនោះ ក៏បាន​លើកឡើង​ថា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ម៉ោង ១១ យប់​នេះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នឹង​ចាំ​ទទួល​លោក​ថាក់ស៊ីន នៅ​ព្រលានយន្តហោះ នៅ​ច្រក VIP ក្នុងនាម​លោក​ឧបនាយក​រដ្ឋ​ន្ត្រី សុខ​អាន ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល ហៅ​កាត់​ថា CARDI​។​

​កម្មវិធី​ដែល​ត្រូវបាន​កែប្រែ​ចុងក្រោយ​នេះ បង្ហាញថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ត្រូវ​បើកទ្វារ​ទទួល​ជួប​លោក​ថាក់ស៊ីន នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃទី​១៧​កញ្ញា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១១ វេលា​ម៉ោង ៤ រសៀល លោក​ថាក់ស៊ីន នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នៅ​ថ្ងៃ​ទី​១៨​កញ្ញា ឆ្នាំ​២០១១ លោក​ថាក់ស៊ីន នឹង​ត្រូវ​វាយ​កូន​ហ្គោល​ជាមួយ​សម្តេច​ហ៊ុន​សែន​។

​រហូត​ដល់​ដល់​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ លោក​ថាក់ស៊ីន ត្រូវ​ចូលរួម​ធ្វើ​បទ​បង្ហាញ នៅ​អាគារ​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​សន្និសីទ​វេទិកា​អន្តរជាតិ ស្តីពី សហ​វត្សរ៍​នៅ​អាស៊ី “​បញ្ហា​ប្រឈម និង​ក្តីសង្ឃឹម​”​។ នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៩​កញ្ញា ឆ្នាំ​២០១១ លោក​ថាក់ស៊ីន នឹង​ទទួល​មេដាយ​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ជាមួយនឹង​ឥស្សរជន​អ្នកនយោបាយ​ឆ្នើម​នៅ​អាស៊ី​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ដំណើរ​របស់​លោក​ថាក់​ស៊ីន​មក​កាន់​កម្ពុជា នៅ​ថ្ងៃ​១៦​កញ្ញា​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្អូនស្រី​បង្កើត​របស់​លោក គឺ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥​កញ្ញា ឆ្នាំ​២០១១​។

​សូម​រម្លឹកថា កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថាក់ស៊ីន​ជា​លើក​ទី​៤ នៅ​កម្ពុជា ក្រោយពី​លោក​ថាក់ស៊ីន បាន​ធ្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី ដោយសារ​តែ​រដ្ឋប្រហារ នៅក្នុង​ឆ្នាំ​២០០៦ ក៏​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ប្រកាស​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០១១​។​

​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា កាលពី​ព្រឹក​ថ្ងៃទី​១២​កញ្ញា ឆ្នាំ​២០១១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា សម្តេច​នឹង​បើកទ្វារ​គណៈរដ្ឋមន្ត្រី ដើម្បី​ទទួល​លោក​ថាក់ស៊ីន​ដោយផ្ទាល់ ក្នុងនាម​ជា​មិត្តភ័ក្ត​ជិតស្និទ្ធ​ផង និង​ក្នុងនាម​លោក​ថាក់ស៊ីន ជា​វាគ្មិន​សេដ្ឋកិច្ច ដែល​ត្រូវ​ធ្វើ​បទឧទ្ទេសនាម​ជា​បន្តបន្ទាប់ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកនយោបាយ​នៅ​អាស៊ី​។​

​វត្តមាន​របស់​លោក​ថាក់ស៊ីន នៅ​កម្ពុជា ជា​ថ្មី​នា​ពេល​នេះ ត្រូវបាន​សម្តេច ហ៊ុន​សែន គូសបញ្ជាក់ថា កម្ពុជា មិន​ទទួលយក​ការស្នើសុំ​ពី​នរណាម្នាក់ ពិសេស​ក្រុមប្រឆាំង​ក្នុង​ប្រទេស​ថៃ ដើម្បី​ចាប់ខ្លួន​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ដែល​ត្រូវ​គេ​ទម្លាក់​ពី​អំណាច ដោយសារ​តែ​រដ្ឋប្រហារ កាលពី​ឆ្នាំ​២០០៦ និង​ត្រូវ​ជាប់ទោស​ក្នុង​រឿង​ពុករលួយ​នោះ​ទេ​។​

​លោក​ថាក់ស៊ីន ត្រូវបាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុ​ជា ផ្នែក​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​២៧​តុលា ឆ្នាំ​២០០៩​។ តំណែង​ក្នុង​រដ្ឋាភិបាល​កម្ពុជារ​បស់​លោក​ថាក់ស៊ីន នាំឲ្យ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ បាន​តានតឹង និង​ឈាន​ដល់​ការដក​ឯកអគ្គរាជទូត​រៀងខ្លួន​។

​ក្រោយ​ទទួល​តំណែង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា លោក ថាក់ស៊ីន បាន​មក​កម្ពុជា​ចំនួន ៣ លើក ជា​បន្តបន្ទាប់ នៅ​ខែ​វិច្ឆិកា ខែ​ធ្នូ ឆ្នាំ​២០០៩ និង​នៅ​ខែ​មករា ឆ្នាំ​២០១០ ដើម្បី​ធ្វើ​បទ​ឧទ្ទិស​នាម​ពី​បញ្ហា​សេដ្ឋកិច្ច សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។​

​រហូត​ដល់​ថ្ងៃ​ទី​២៣​សីហា ឆ្នាំ​២០១០ ទើប​លោក​ថាក់ស៊ីន បាន​លាឈប់​ពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការរៀបចំ​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន​សែន​៕​

ការ​មកដល់​របស់​លោក ថាក់ស៊ីន នៅកម្ពុជា​ពន្យា​រដល់​ម៉ោង​១១​យប់

ដោយ លាង ដឺលុច
ថ្ងៃ សុក្រ 16 កញ្ញា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ (01:24)

ព័ត៌មាន​ចុងក្រោយ​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ថៃ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​បាន​អោយ​ដឹង​ថា ការ​មក​ដល់​របស់​លោក​ថាក់ស៊ីន ដែល​ត្រូវ​បាន​គ្រោង​សម្រាប់​ម៉ោង​៤​រសៀល​ត្រូវ​ពន្យារពេល​រហូត​ដល់​ម៉ោង​១១​ យប់​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​នេះ។ការ​ពន្យារ​ពេល​នៃ​ការ​មក​ដល់​របស់​លោក​ថាក់ស៊ីន​អាច​មាន​ពាក់ព័ន្ធនឹង​បញ្ហា​អាកាសធាតុ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថាក់ស៊ីន (Reuters)

លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថាក់ស៊ីន (Reuters)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​ទាន់​អាច​ជួប​មិត្តភ័ក្តិ​ជិតស្និទ្ធ​របស់​លោក​កាល​ពី​ម៉ោង​៤​រសៀល​ ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​នេះ​នៅ​ឡើយ​ទេ ពីព្រោះ​ការ​មក​ដល់​កម្ពុជា​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ ត្រូវ​ពន្យារ​ពេល​ដល់​ម៉ោង​១១​យប់​ឯណោះ។ មន្ត្រីរដ្ឋាភិបាល​ដែល​អះអាង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ព្រលយ​ប្រាប់​ថា បញ្ហា​អាកាសធាតុ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​ដំណើរ​របស់​លោក​ថាក់ស៊ីន​ត្រូវ​យឺតយ៉ាវ។

ក្រៅ​ពី​នេះ​ ​គម្រោង​សកម្មភាព​របស់​លោក​ថាក់ស៊ីន​នៅ​កម្ពុជា​គ្មាន​អ្វី​ប្រែប្រួល​ឡើយ។
គម្រោងទស្សនកិច្ច​របស់​លោក​ថាក់ស៊ីន​នៅ​តែ​ត្រូវ​ធ្វើ​ឡើង ក្រោយ​ទស្សនកិច្ច​របស់​លោកស្រី​ នាយករដ្ឋមន្ត្រី​ថៃ​ យីងឡាក់ ស៊ីណាវ៉ាត​ ដែល​ត្រូវ​ជា​ប្អូនស្រី​របស់​លោក​ថាក់ស៊ីន។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា លោក​ថាក់ស៊ីនត្រូវ​មាន​ការងារ​ច្រើន។ យោងតាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក លោក​ថាក់ស៊ីន​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោកហ៊ុន សែន​នៅ​ឯ​វិមាន​សន្តិភាព។ មិត្តភ័ក្តិ​ អ្នកនយោបាយ​ចាក់​ទឹក​មិន​លិច​ទាំង​២រូប នឹង​ត្រូវ​ជួប​ប្រកួត​កីឡា​កូនហ្គោល​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​១៨​កញ្ញា ក្រោយ​ពី​លោក​ថាក់ស៊ីន​ត្រូវ​ធ្វើ​បទបង្ហាញ​មួយ​ស្តីអំពី​បញ្ហា​សេដ្ឋកិច្ច នៅ​ក្រសួង​សេដ្ឋកិច្ច​នៅថ្ងៃ​សៅរ៍​ទី​១៧​កញ្ញា។

នៅ​ថ្ងៃ​ទី​១៩​កញ្ញា លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​នឹង​បង្ហាញខ្លួន​ក្នុង​ចំណោម​ឥស្សរជន​ឆ្នើម​នៅ​អាស៊ី​នៅ​ឯ​វិមាន​សន្តិភាព ដើម្បី​ទទួល​ការ​បំពាក់​មេដាយ​ពី​លោក​នាយកមន្ត្រី​ហ៊ុន សែន​នៅពេល​ល្ងាច បន្ទាប់​ពី​លោក​ត្រូវ​ចូលរួម​ធ្វើ​បទបង្ហាញ​មួយ​ទៀត នៅក្នុង​សន្និសីទ​អន្តរជាតិ​នៅ​នៅ​ក្នុង​វិមាន​សន្តិភាព៕

​ថាក់ស៊ីន នឹង​មកដល់​ភ្នំពេញ រសៀល​ថ្ងៃ​ទី​១៦​កញ្ញា

ដោយ : CEN
ថ្ងៃទី 16 កញ្ញា 2011

លោកថាក់ស៊ីន ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូង កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០០៩ ក្រោយពីធ្លាក់ពីតំណែង៕ (រូបថត៖ ឯកសារ)

លោកថាក់ស៊ីន ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូង កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០០៩ ក្រោយពីធ្លាក់ពីតំណែង៕ (រូបថត៖ ឯកសារ)

ភ្នំពេញ: តាម​កម្មវិធី អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ម៉ោង ៤ និង ៣០ នាទី រសៀល​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០១១​។ លោក​ថាក់ស៊ីន នឹង​ត្រូវ​ស្នាក់នៅ​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១​។​

​ក្នុង​កម្មវិធី ដែល​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត បង្ហាញថា លោក​ថាក់ស៊ីន នឹង​ជួប​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​។

​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១១ វេលា​ម៉ោង ៤ រសៀល លោក​ថាក់ស៊ីន នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នៅ​ថ្ងៃ​ទី​១៨​កញ្ញា ឆ្នាំ​២០១១ លោក​ថាក់ស៊ីន នឹង​ត្រូវ​វាយ​កូន​ហ្គោល​ជាមួយ​សម្តេច​ហ៊ុន​សែន​។

​រហូត​ដល់​ដល់​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ លោក​ថាក់ស៊ីន ត្រូវ​ចូលរួម​ធ្វើ​បទ​បង្ហាញ នៅ​អាគារ​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​សន្និសីទ​វេទិកា​អន្តរជាតិ ស្តីពី សហ​វត្សរ៍​នៅ​អាស៊ី “​បញ្ហា​ប្រឈម និង​ក្តីសង្ឃឹម​”​។ នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៩​កញ្ញា ឆ្នាំ​២០១១ លោក​ថាក់ស៊ីន នឹង​ទទួល​មេដាយ​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ជាមួយនឹង​ឥស្សរជន​អ្នកនយោបាយ​ឆ្នើម​នៅ​អាស៊ី​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ដំណើរ​របស់​លោក​ថាក់​ស៊ីន​មក​កាន់​កម្ពុជា នៅ​ថ្ងៃ​១៦​កញ្ញា​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្អូនស្រី​បង្កើត​របស់​លោក គឺ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥​កញ្ញា ឆ្នាំ​២០១១​។

​សូម​រម្លឹកថា កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថាក់ស៊ីន​ជា​លើក​ទី​៤ នៅ​កម្ពុជា ក្រោយពី​លោក​ថាក់ស៊ីន បាន​ធ្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី ដោយសារ​តែ​រដ្ឋប្រហារ នៅក្នុង​ឆ្នាំ​២០០៦ ក៏​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ប្រកាស​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០១១​។​

​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា កាលពី​ព្រឹក​ថ្ងៃទី​១២​កញ្ញា ឆ្នាំ​២០១១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា សម្តេច​នឹង​បើកទ្វារ​គណៈរដ្ឋមន្ត្រី ដើម្បី​ទទួល​លោក​ថាក់ស៊ីន​ដោយផ្ទាល់ ក្នុងនាម​ជា​មិត្តភ័ក្ត​ជិតស្និទ្ធ​ផង និង​ក្នុងនាម​លោក​ថាក់ស៊ីន ជា​វាគ្មិន​សេដ្ឋកិច្ច ដែល​ត្រូវ​ធ្វើ​បទឧទ្ទេសនាម​ជា​បន្តបន្ទាប់ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកនយោបាយ​នៅ​អាស៊ី​។​

​វត្តមាន​របស់​លោក​ថាក់ស៊ីន នៅ​កម្ពុជា ជា​ថ្មី​នា​ពេល​នេះ ត្រូវបាន​សម្តេច ហ៊ុន​សែន គូសបញ្ជាក់ថា កម្ពុជា មិន​ទទួលយក​ការស្នើសុំ​ពី​នរណាម្នាក់ ពិសេស​ក្រុមប្រឆាំង​ក្នុង​ប្រទេស​ថៃ ដើម្បី​ចាប់ខ្លួន​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ដែល​ត្រូវ​គេ​ទម្លាក់​ពី​អំណាច ដោយសារ​តែ​រដ្ឋប្រហារ កាលពី​ឆ្នាំ​២០០៦ និង​ត្រូវ​ជាប់ទោស​ក្នុង​រឿង​ពុករលួយ​នោះ​ទេ​។​

​លោក​ថាក់ស៊ីន ត្រូវបាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុ​ជា ផ្នែក​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​២៧​តុលា ឆ្នាំ​២០០៩​។ តំណែង​ក្នុង​រដ្ឋាភិបាល​កម្ពុជារ​បស់​លោក​ថាក់ស៊ីន នាំឲ្យ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ បាន​តានតឹង និង​ឈាន​ដល់​ការដក​ឯកអគ្គរាជទូត​រៀងខ្លួន​។

​ក្រោយ​ទទួល​តំណែង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា លោក ថាក់ស៊ីន បាន​មក​កម្ពុជា​ចំនួន ៣ លើក ជា​បន្តបន្ទាប់ នៅ​ខែ​វិច្ឆិកា ខែ​ធ្នូ ឆ្នាំ​២០០៩ និង​នៅ​ខែ​មករា ឆ្នាំ​២០១០ ដើម្បី​ធ្វើ​បទ​ឧទ្ទិស​នាម​ពី​បញ្ហា​សេដ្ឋកិច្ច សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។​

​រហូត​ដល់​ថ្ងៃ​ទី​២៣​សីហា ឆ្នាំ​២០១០ ទើប​លោក​ថាក់ស៊ីន បាន​លាឈប់​ពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការរៀបចំ​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន​សែន​ ៕

ទឹក​ជំនន់​នៅ​ក្រុង​សៀមរាប ស្រក​ជិត​អស់ហើយ តែ​ផ្លូវ​ក្នុង​ក្រុង ខូចខាត​ធ្ងន់ធ្ងរ​

ដោយ : បាយ័ន
ថ្ងៃទី 16 កញ្ញា 2011
CEN

ក្រុង-ខេត្តសៀមរាប:ចាប់​ពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១ ទឹក ដែល​លេច​ក្រុង​សៀមរាប ត្រូវបាន​ស្រក​ជា​បណ្តើរៗ​ហើយ​។ ទឹក​អាច​គោក​អស់​នៅក្នុង​រយៈពេល​ប្រមាណ ១ ឬ ២ ថ្ងៃ ទៀត បើ​ពុំ​មាន​ភ្លៀង​ធ្លាក់ បន្ត​នៅ​ប៉ែក​ខាងលើ​ទេនោះ​។ ក៏​ប៉ុន្តែ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ធនធានទឹក និង​ឧតុនិយម ខេត្តសៀមរាប និង​មន្ត្រី​សាលាក្រុង​សៀមរាប​។​

​លោក នួន គ្រឹះ​ស្នារ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តសៀមរាប បាន​មានប្រសាសន៍ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា​ថា នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ក្រុង​សៀមរាប​ទឹក​បាន​ស្រក​ស្ទើរ​គោក​រីង​ទាំងអស់​ហើយ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល ឬ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា​ស្អែក​នេះ ទឹក​អាច​ស្រក​បន្ថែមទៀត បើ​ពុំ​មាន​ភ្លៀង​ធ្លាក់​បន្តទៀត​ទេនោះ​។​

​លោក​បន្តថា នៅ​ព្រឹក​ម៉ិញ​នេះ គឺ​ផ្លូវ​មួយចំនួន ដែល​លិច​តិចតួច ត្រូវបាន​គោក​អស់ហើយ គឺ​នៅសល់​តែ​ផ្លូវ​មួយចំនួន ដែល​ទាប​ទឹក​នៅ​តែ​បន្ត​ដក់ ហើយ​ប្រជាជន​មួយចំនួន ដែល​រង​ប៉ះពាល់​ដោយ​ទឹក​លិចលង់ ចូល​ក្នុង​ផ្ទះសម្បែង​របស់ខ្លួន ពួកគាត់ ក៏​បាន​បោស ឬ​ជូត​សំអាត កាកសំណល់​ដី​ចេញ ដើម្បី​រស់​នៅ​ផង​ដែរ​។

​ចំណែក​លោក ទេព ប៊ុន​ឆាយ អភិបាល​ក្រុង​សៀមរាប បាន​និយាយថា អាជ្ញាធរ​បាន​កាយ​ស្ទឹង​សៀមរាប ដែល​គោក​រាក់ និង​រួម​តូច នៅ​ប៉ែក​ខាងក្រោម ឱ្យ​មាន​ទទឹង​រហូតដល់ ៨​ម៉ែត្រ ដើម្បី​រំដោះ​ទឹកជំនន់ ដែល​ជន់​លេច​ក្រុង​សៀមរាប ឱ្យ​ធ្លាក់​ទៅកាន់​ទន្លេសាប​បាន​លឿន​។ អញ្ចឹង​ហើយ
​បាន​ជា​ក្រុង​សៀមរាប មានការ​ស្រ​កនៅ​ទឹកជំនន់​យ៉ាង​លឿន ដែល​ធ្វើឱ្យ​ផ្លូវ​មួយចំនួន និង​ផ្ទះសំបែង​ប្រជាពលរដ្ឋ បាន​ស្រក​អស់​ជាច្រើន​ទៅហើយ​។

​គួរបញ្ជាក់​ថា ក្រុង​សៀមរាប​មួយផ្នែកធំ បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ កាលពី​រាត្រី​ថ្ងៃទី​១០ ខែ​កញ្ញា ឈានចូល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ មាន​រយៈពេល ៦​ថ្ងៃ​រួច​មក​ហើយ ដោយសារ​ទឹកស្ទឹង​សៀមរាប ដែល​ហូរ​មិនទាន់ បាន​ច្រាល​លេច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់​ច្រើន​បែប​នេះ​។

​លោក ទេព ប៊ុន​ឆាយ អភិបាល​ក្រុង​សៀមរាប បាន​បញ្ជាក់​ដែរ​ថា មាន​សង្កាត់​ចំនួន​៣ ដែល​លិចលង់​ត្រូវ​បាន​ខូច ខាត​ផ្លូវ​ប្រមាណ​៤​ពាន់ ទៅ​៥​ពាន់​ម៉ែត្រ​។ ផ្លូវ ដែល​គោក​រួចហើយនោះ សុទ្ធសឹងតែ​ខូចខាត​ក្រហេង​ក្រហូង ផ្លូវ​ខ្លះ​ក្លាយ​ជា​សំបុកមាន់ ពិបាក​ធ្វើ​ដំណើរ​បំផុត ហើយ​អាច​ត្រូវ​ជួសជុល​បន្ទាន់ បន្ទាប់​ពី​ទឹកភ្លៀង​ត្រូវបាន​គោក​អស់​ជា​ស្ថាពរ​៕

មន្ត្រី UN៖ សាលាក្តី​ខ្មែរក្រហម មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​ផ្នែក​សន្តិសុខ​

ដោយ : CEN
ថ្ងៃទី 16 កញ្ញា 2011

លោក ក្រាញ់​តូ​នី ទទួល​ជួប​ជាមួយ​មន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សន្តិសុខ​របស់ UN

លោក ក្រាញ់ តូ នី ទទួល ជួប ជាមួយ មន្ត្រី ទទួលបន្ទុក ផ្នែក កិច្ចការ សន្តិសុខ របស់ UN

ភ្នំពេញ:​មន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង អ​.​ស​.​ប​. និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការពារ​សន្តិសុខ​លើ​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។ នេះ​បើ​តាម​ដំណឹង ដែល​បាន​ផ្សព្វផ្សាយ​ពី​សាលាក្តី​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម​។​

​ក្នុង​ដំណឹង ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា លោក ប្រ៊ុយណូ ហែ​ន នាយក​ផ្នែក​សេវាកម្ម​សន្តិសុខ និង​សុវត្ថិភាព​អ​.​ស​.​ប​. បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ជំនួប​មួយ​ជាមួយនឹង​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ ២០១១​។

​លោក ប្រ៊ុយណូ ហែ​ន បាន​មានប្រសាសន៍ថា​៖«​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អ​.​ស​.​ប​.​នេះ​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សាលាក្តី​ខ្មែរក្រហម កាន់តែ​រឹង​ម៉ាំ​ទាំង​ក្នុង​បរិវេណ និង​ក្រៅ​បរិវេណ​នៃ​តុលាការ​ចម្រុះ​នេះ​។​

 ជា​ការឆ្លើយតប លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​ក៏បាន​លើកឡើង​ពី​​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​កម្ពុជា និង អ​.​ស​.​ប​. ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​​សម្រាប់​សាលាក្តី​ខ្មែរក្រហម​។ កិច្ច​សហប្រតិបត្តិការ​ដែល​លោក ក្រាញ់ តូ​នី បាន​សង្កត់ធ្ងន់ថា ជា​កិច្ចសហប្រតិបត្តិការ​នេះ​គឺជា​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា និង​ក៏​បាន​ជួយ​កសាង​សមត្ថភាព​គ្នា​ទៅវិញ​​ទៅមក​។ លោក​មាន​ជំនឿ​ថា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ នឹង​ធ្វើឲ្យ​ដំណើរការ​ជំនុំជម្រះ​ក្តី​កាន់តែ​មាន​ភាព រលូន​ថែមទៀត​។​

​លោក ក្រាញ់ តូ​នី បាន​មានប្រសាសន៍ថា​៖«​កិច្ចសហប្រតិបត្តិការ​ដែល​រដ្ឋាភិបាល​កម្ពុជា និង​អ​.​ស​.​ប បាន និង​កំពុងតែ​ធ្វើ​លើ​ការងារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​សាលាក្តី​ខ្មែរក្រហម​ គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​វិជ្ជមាន​បំផុត​មួយ »​។​
​    ​
​សូមបញ្ជាក់​ថា លោក ប្រ៊ុយណូ ហែ​ន ជា​ជនជាតិ​អាល្លឺម៉ង់ ត្រូវបាន​តែងតាំង​ជា​មន្ត្រី​ទទួល​​បន្ទុក​ផ្នែក​សេវា​សន្តិសុខ និង​សុវត្ថិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ខែ​មករា ឆ្នាំ ២០១០ ដែលមាន ការទទួលខុសត្រូវ​ក្នុង​ការត្រួតពិនិត្យ​មើល​ទូទៅ​លើ​សន្តិសុខ និង​សុវត្ថិភាព​របស់​ទីស្នាក់ការ​នានា​របស់ អ​.​ស​.​ប និង​តុលាការអន្តរជាតិ​នានា​។ ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ ២០១០ លោក​ត្រូវ​បាន​តែង​ជា​ប្រធាន​ផ្នែក​
​សេវាកម្ម​សន្តិសុខ និង​សុវត្ថិភាព​របស់​អ​.​ស​.​ប ដែល​គាត់​បាន​កាន់​តំណែង​នេះ​រហូតមកដល់​បច្ចុប្បន្ន​។

​វត្តមាន​របស់​លោក ប្រ៊ុយណូ ហែ​ន នៅពេលនេះ បញ្ជាក់​កាន់តែច្បាស់​ថែម​ទៀត​អំពី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ស្តង់ដារ នៃ​ដំណើរការ​របស់​តុលាការ ដែល​មាន​កម្រិត​អន្តរជាតិ​មួយ​នេះ​៕

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហាម​វិទ្យុ ទូរទស្សន៍ កាសែត និង​ទស្សនា​វ​ដ្តី ផ្សាយ​ពាណិជ្ជកម្ម ខោ​ក្នុង​បុរស​

ដោយ : CEN
ថ្ងៃទី 16 កញ្ញា 2011

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តីប្រកាស​ជា​លាយលក្ខណ៍អក្សរ ទៅកាន់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​កាសែត ទស្សនា​វ​ដ្តី​ទាំងអស់ ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ខោ​ក្នុង​បុរស​ម៉ាក Rosso និង​ម៉ាក ស៊ាន​លាង XIANLIANG ។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៥​កញ្ញា ឆ្នាំ​២០១១ លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា ស្ប៉ត​ពាណិជ្ជកម្ម​ផលិតផល​ខោ​ក្នុង​បុរស​ម៉ាក Rosso និង​ខោ​ក្នុង​បុរស​ម៉ាក​ស៊ាន​លាង (XIANLIANG) ដែល​បាន​ធ្វើ​ការផ្សាយ​តាម​បណ្ដាញឃោសនា​មួយចំនួន​នោះ បាន​បង្ហាញ​នូវ​ភាពមិនប្រក្រតី ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការធ្វើពា​ណិ​ជ្ជកម្ម​ប្រកបដោយ​សមធម៌ និង​សេចក្ដីថ្លៃថ្នូរ​របស់​សង្គម​យ៉ាងខ្លាំង​។​

​ដូច្នេះ​ដើម្បី​ចៀសវាង​ការផ្សាយ​ពាណិជ្ជកម្ម​ណា ដែល​មាន​លក្ខណៈ​ឃោសនា ភូតកុហក បំភ្លើស​បោកប្រាស់ ហួសហេតុ​ពី​គុណភាព និង​ប្រសិទ្ធភាព សម្រាប់​អូសទាញ​អ្នក​ប្រើប្រាស់​ឲ្យ​គាំទ្រ ដើម្បី​ប្រើប្រាស់​ផលិតផល​ទំនិញ និង​សេវា​ពី​សំណាក់​ក្រុមហ៊ុន​ទាំងនេះ ក្រសួង​ព័ត៌មាន​ស្នើ​លោក លោកស្រី​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ កាសែត និង​ទស្សនាវដ្ដី ទាំងអស់​បញ្ឈប់​ការចាក់ផ្សាយ និង​បោះពុម្ព​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ខោ​ក្នុង​បុរស​ទាំង​ពីរ​ខាងលើនេះ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕​

ភរិយា​សព​លោក ហូ សុខ ថ្កោល​ទោស​មន្រ្តី​ជាន់​ខ្ពស់​ដែល​យក​ឈ្មោះ​នាយករដ្ឋមន្រ្តី​ទៅ​គំរាម​កំហែង​តុលាការ

សុក្រ 16 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

លោកស្រី ជា គីម ដែល​ជា​ភរិយា​អតីត​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី៥-៦ កក្កដា ឆ្នាំ​១៩៩៧​នោះ កាល​ពី​ដើម​សប្តាហ៍​នេះ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​ធ្វើការ​ថ្កោល​ទោស​ចំពោះ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​រូប ដែល​បាន​យក​ឈ្មោះ​នាយក​រដ្ឋមន្រ្តី​ទៅ​គំរាម​កំហែង​តុលាការ មិន​ឲ្យ​ដំណើរ​ការ​រឿង​ក្តី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កណ្តាល​របស់​លោកស្រី។

តុលាការកំពូល

តុលាការកំពូល

តាម​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១១ ពី​សហរដ្ឋអាមេរិក លោកស្រី ជា គីម បាន​បង្ហាញ​ថា ប្តី​របស់​លោកស្រី​ត្រូវ​បាន​សម្លាប់​ដោយ​ឃាតក​ដែល​ជា​អ្នក​ស្មោះ​ស្ម័គ្រ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ទី២​កាល​គ្រានោះ ហើយ​ពេល​នេះ ឃាតក​ដដែល​នោះ​បាន​គំរាម​ចៅក្រម​តុលាការ​ថា «បើ​ចៅក្រម​ណា​ហ៊ាន​សម្រេច​ប្រគល់​ដី​ទំហំ​១៣,៣ហិកតា​ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ទៅ​ឲ្យ​ភរិយា​លោក ហូ សុខ ចៅ​ក្រម​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អាយុជីវិត​ក្រុមគ្រួសារ​របស់​លោក ហ៊ុន សែន»។

កាល​ពី​ខែ​មុន​សាលាដំបូង​ក្រុងភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​តម្កល់​រឿង​ព្រហ្មទណ្ឌ​ឥតចាត់ការ បន្ទាប់​ពី​លោក រស់ រឿន អនុរដ្ឋ​លេខា​ធិការ​ក្រសួង​សង្គម​កិច្ច ដែល​ត្រូវ​​ចោទ​ប្រកាន់​ថា បាន​ក្លែង​បន្លំ​ឯកសារ និង​ប្រើប្រាស់​លិខិត​ក្លែង​ក្លាយ​ដើម្បី​ដណ្តើម​កាន់​កាប់​ដី​របស់​លោកស្រី ជា គីម ចូល​បំភ្លឺ​តុលាការ​នោះ។

លោក រស់ រឿន ​តំណាង​ពលរដ្ឋ​ចំនួន​៣៣​នាក់ ដែល​កាន់កាប់​ដី​របស់​លោកស្រី ជា គីម បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា ស្នាម​មេដៃ​មួយ​ចំនួន​ដែល​គាត់​ប្រើប្រាស់​ក្នុង​បញ្ហា​ដីធ្លី​នេះ គឺ​ជា​ស្នាម​មេដៃ​ក្លែង​ក្លាយ។

ក្នុង​សេចក្តី​ប្រកាស​របស់​លោកស្រី ជា គីម បាន​សរសេរ​ថា ទោះ​បី​ជា​ចម្លើយ​ទាំង​អស់​ខាង​លើ​មាន​ពិរុទ្ធភាព​ក៏​ដោយ ក៏​តំណាង​អយ្យការ​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​មិន​ហ៊ាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដែរ ហើយ​បាន​សម្រេច​ចេញ​ដីកា​តម្កល់​ឥត​ចាត់ការ។ «នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា មេឃាតក​សម្លាប់​ប្តី​ខ្ញុំ ជា​អ្នក​នៅ​ពីក្រោយ​រឿង​ក្តីនេះ​ទៀត​ហើយ ទើប​តុលាការ​មិន​ហ៊ាន​ចោទ​ប្រកាន់»។ ដោយ​បន្ត​ថា ឃាតក​បាន​គំរាម​កំហែង​ប្រធាន​តុលាការ​កំពូល ដោយ​ភ្ជាប់​អាយុជីវិត​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន មក​ធ្វើ​ជា​លេស​គ្មាន​ការ​ពិត ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ក្រោយ​ពេល​លោកស្រី​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​កាន់​ប្រធាន​តុលាការ​កំពូល​ដើម្បី​ឲ្យ​សើ​រើ​រឿង​ក្តីនេះ​ឡើង​វិញ។

សេចក្តី​ប្រកាស​របស់​លោកស្រី ជា គីម មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចោទ​ថា​ជា​ឃាតក​សម្លាប់​ប្តី​លោកស្រី​នោះ​ទេ។ ដោយ​ឡែក​ក្នុង​ពាក្យ​បណ្តឹង​មួយ ដែល​ដាក់​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ខែឧសភា លោកស្រី ជា គីម បាន​ចោទ​ប្រកាន់​មន្រ្តី​រដ្ឋាភិបាល​ចំនួន​២៩​រូប និង​ចៅក្រម​ចំនួន​៦រូប ពី​បទ​លួច និង​សម​គំនិត​នៅ​ក្នុង​អំពើ​ពុករលួយ​លក់​ដី​របស់​លោក ហូ សុខ ចំនួន​ជាង​១៣ហិកតា​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល។

មន្រ្តី​រដ្ឋាភិបាល​ទាំង​២៩​រូប​នោះ​រួម​មាន អតីត​អភិបាល​ខេត្ត​កណ្តាល អនុរដ្ឋ​លេខាធិការ​ក្រសួង​សង្គម​កិច្ច នាយក​សាលា​ចៅក្រម និង​ជា​អតីត​អភិបាល​ស្រុក​ស្អាង​ជា​ដើម។ ចំណែក​ចៅក្រម​ចំនួន​៦រូប ភាគ​ច្រើន​ជា​ចៅក្រម​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុ​ប្រធាន​តុលាការ​កំពូល ចៅក្រម​ស៊ើប​អង្កេត​នៅ​សាលាក្តី​ខ្មែរ​ក្រហម និង​ចៅក្រម​ជំនុំ​ជម្រះ​នៅ​តុលាការ​កំពូល៕

ឆៃលី ដាឡែន ដើរយប់ជាមួយ លោកឧកញ្ញា មេធាវី

Written by ភ្នំពេញដេលីញូវ
Thursday, 15 September 2011

ក្រោយពេលដែល មានព័ត៌មាន ចចាមអារ៉ាម ថាតារាវីដេអូ ឆៃលី ដាឡែន និង អេឡិច ចាន់ត្រា មានបញ្ហា ជាមួយគ្នានោះ គេសង្កេតឃើញ អ្នកចម្រៀង និង សម្តែងរូបនេះ កាន់តែលេង ខ្លួន គួរឱ្យចាប់អារម្មណ៍ ជាមួយម៉ូដ សក់ពណ៌ ក្រហម និង សម្លៀក បំពាក់ ខើចខ្លី បញ្ចោញសាច់ភ្លៅ សខ្ចីគួរឱ្យ ក្នក់ក្នាញ់ ដែលតារាក្មេងៗ សុំខ្មាស ។ អ្វីដែលគួរឱ្យ ចាប់អារម្មណ៍ ចុងក្រោយនេះ មានអ្នកសិល្បៈ ជាច្រើននិយាយថា គេឧស្សាហ៍ឃើញ ឆៃលី ដាឡែន ស្និទ្ធស្នាល ជាមួយបុរស សង្ហាម្នាក់ ដែលគេ ស្គាល់ ច្បាស់ ថាជា ឧកញ្ញ៉ាមេធាវីម្នាក់ ដែលមានទ្រព្យ សម្បត្តិស្តុកស្តម្ភ ។ ជាក់ស្តែងនៅក្នុង កម្មវិធីខួបកំណើត លី ច័ន្ទសីហា កាលពីថ្ងៃទី ២៤ ខែសីហាកន្លង ទៅមានព័ត៌មាន និយាយចចេច ចចូចតៗគ្នា ថា ឆៃលី ដាឡែន ចាប់មាន សម្ពន្ធភាពពិសេស ជាមួយ ឧកញ្ញ៉ា សម្បូរស្នេហ៍ ម្នាក់នេះ…។

នៅក្នុងថ្ងៃ ខួបកំណើត លី ច័ន្ទសីហា មានអ្នកសិល្បៈ មួយចំនួន ចូលរួមដូចជា លោក យូឌីស្កូ ពូឃ្លាំង កញ្ញា ពៅ លីដា និងគង់ វង្សយ៉ាទី ជាដើម ។ ដោយឡែក ឆៃលី ដាឡែន បានទៅ ចូល រួម ម្នាក់ឯង ដោយ តុបតែងខ្លួនយ៉ាង ទាន់សម័យ ជាមួយឈុត រ៉ូបខ្លីចោមពុង ពណ៌ទឹកក្រូច មើលទៅគួរឱ្យ ក្នក់ក្នាញ់ ។ អ្វីដែលគួរឱ្យ ចាប់អារម្មណ៍ នៅថ្ងៃនោះ គេសង្កេតឃើញ ឆៃលី ដាឡែន បញ្ចោញនូវ កាយវិការស្និទ្ធស្នាល យ៉ាងចម្លែក ជាមួយបុរស រូបសង្ហា ដែលត្រូវបានគេ ស្គាល់ថាជា ឧកញ្ញ៉ាមេធាវី សម្បូរ ស្នេហ៍ និង សម្បូរទ្រព្យម្នាក់ ដោយពួកគេ អង្គុយរួមតុ និង ជល់កែវគ្នា យ៉ាងរីករាយ ។ អ្នកសិល្បៈម្នាក់ ដែលបានទៅ ចូលរួមនៅក្នុង កម្មវិធីនោះ បានព្រលយ ពាក្យប្រាប់ថា “ក្រោយចប់កម្មវិធី ខួបកំណើត ខ្ញុំឮថា ដាឡែន និង ឧកញ្ញ៉ាម្នាក់នោះ បាន នាំគ្នា ទៅបន្ត ការសប្បាយនៅ ក្លឹបបន្តទៀត ។ បើតាមដឹង កន្លងមក ឧកញ្ញ៉ាម្នាក់នោះ បានកាដូ សំបុត្រយន្តហោះ ឱ្យនាងទៅលេង ក្រៅប្រទេស ទៀតផង ប៉ុន្តែទំនាក់ទំនង ពួកគេស៊ីជម្រៅ កម្រិតណានោះ ខ្ញុំមិនដឹងច្បាស់ទេ” ។

ជួបជាមួយ “ប្រជាប្រិយ” ឆៃលី ដាឡែន បានបដិសេធថា ក្រោយពីចប់កម្មវិធី នាងមិនបានទៅ បន្តការកម្សាន្ត នៅទីណាទេ។ ជាមួយគ្នានេះ ឆៃលី ដាឡែន បានបកស្រាយថា “ខ្ញុំនិងឧកញ្ញ៉ា ម្នាក់នោះ ពិតជាបាន ស្គាល់គ្នាពិតមែន តែជាការរាប់ អាន ជាលក្ខណៈបងប្អូន ព្រោះគាត់ ជាមិត្តភក្តិ បងធម៌របស់ខ្ញុំ ។ ធម្មតាយើង ជាអ្នកសិល្បៈ នៅពេលឃើញ គាត់ជាអ្នក មានមុខមាត់ ធំដុំ យើងត្រូវតែ រាក់ទាក់ និង ស្និទ្ធស្នាលជាមួយ គាត់អ៊ីចឹងហើយ ។ ម៉្យាងខ្ញុំ និង គាត់ ក៏ស្គាល់គ្នា យូរដែរ” ។ ទោះជា អ្នកសម្តែង និង ចម្រៀង ឆៃលី ដាឡែន អះអាងដូច្នេះមែន តែមជ្ឈដ្ឋាន ជាច្រើននៅតែ មានមន្ទិលសង្ស័យ ពីទំនាក់ទំនងនាង និង ឧកញ្ញ៉ាមេធាវី ម្នាក់នោះ ជាពិសេសក្រោយ សម្ពន្ធភាពរវាងនាង និង អេឡិច មានបញ្ហា ៕

អ្នក​បឹងកក់​តវ៉ា​នៅ​មុខ​សាលាក្រុង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បញ្ឈប់​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពួក​គាត់

សុក្រ 16 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ផ្ទះប្រជាពលរដ្ឋនៅភូមិ២២ក្នុងតំបន់បឹងកក់កំពុងជន់លិចដោយ ភក់ខ្សាច់

ផ្ទះប្រជាពលរដ្ឋនៅភូមិ២២ក្នុងតំបន់បឹងកក់កំពុងជន់លិចដោយ ភក់ខ្សាច់

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ប្រមាណ​ជា​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​សាលា​ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ចាក់​ពន្លិច​ផ្ទះ​ពួក​គាត់ និង​ក្រោយ​ពី​ក្មេង​ប្រុស​អាយុ​៤ឆ្នាំ​ម្នាក់​បាន​ឆក់​ខ្សែ​ភ្លើង​ខណៈ​ដែល​ផ្ទះ​របស់​គេ​បាន​លិច​លង់​ដោយ​ទឹក​ភក់​នោះ។

បំពេញបូមខ្សាច់ចាក់បំពេញបឹងកក់របស់ក្រុមហ៊ុនស៊ូកាគូអ៊ីន

បំពេញបូមខ្សាច់ចាក់បំពេញបឹងកក់របស់ក្រុមហ៊ុនស៊ូកាគូអ៊ីន

តំណាង​អ្នក​ភូមិ​បឹងកក់​អ្នកស្រី ហេង មុំ បាន​និយាយ​ថា ៦​ថ្ងៃ​មក​ហើយ ដែល​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​បន្ត​បូម​ខ្សាច់ ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ​អ្នក​ភូមិ​អស់​មួយ​ចំនួន​ធំ​នៅ​ភូមិ​២២ ភូមិ​២៤ និង​ភូមិ​មួយ​ចំនួន​ទៀត​នៅ​តំបន់​បឹងកក់។ ដោយ​អ្នកស្រី​បាន​បន្ត​ថា កាល​ពី​យប់​មិញ​នេះ កុមារ​ម្នាក់​អាយុ​៤ឆ្នាំ​នៅ​ភូមិ​២២ បាន​ឆក់​ខ្សែ​ភ្លើង ដោយ​សារ​តែ​ផ្ទះ​របស់​គេ​ត្រូវ​ទឹក​ជន់​លិច ហើយ​នៅ​ពេល​នេះ​គេ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត។

តាម​កិច្ចសន្យារ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​តំណាង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ជាមួយ​មន្រ្តី​សាលាក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ធានា​មិន​ឲ្យ​មាន​ការ​លិចលង់​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​នោះ​ទេ លើក​លែង​តែ​ពលរដ្ឋ​ចំនួន​៤២​គ្រួសារ​ដែល​នៅ​ជាប់​បឹង​ ក្នុង​ផែនទី​ដែល​បាន​ភ្ជាប់​នឹង​កិច្ច​សន្យារ។ ដោយ​លិខិត​បន្ត​ថា ក្នុង​ករណី​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​នេះ សាលាក្រុង​ភ្នំពេញ​មាន​សិទ្ធិ​ផ្អាក​សកម្ម​ភាព​បូម​ខ្សាច់​នេះ​ជា​ស្ថាពរ៕

ពៅ បញ្ញាពេជ្រ លេងហ្វេសប៊ុក

Written by ភ្នំពេញដេលីញូវ
Friday, 16 September 2011

ថ្មីៗនេះ ទំព័រហ្វេសប៊ុក របស់ ពៅ បញ្ញាពេជ្រ បានបង្ហោះ រូបភាពនាង ពាក់កណ្តាលខ្លួន បានបង្ហាញឱ្យ ឃើញច្បាស់ថា ពេលនេះនាង ស្គមខ្លាំងជាងមុន ពីព្រោះ សុខភាព របស់នាង គួរឱ្យ ព្រួយបារម្ភ ។

ស្ទើរតែរាល់ថ្ងៃ ពៅ បញ្ញាពេជ្រ បានចំណាយពេល លេងហ្វេសប៊ុក ជាមួយមិត្តភក្តិ របស់នាង ដោយឡែក ទើបតែនៅ ដើមខែកញ្ញា ឆ្នាំ ២០១១ នេះ គេឃើញនាង បង្ហោះរូបភាព ពាក់ កណ្តាលខ្លួន មានពាក់អាវយឺត ដៃខ្លីពណ៌ខៀវ និង រាងស្គមច្រើន ។ នៅលើហ្វេសប៊ុក នាងបានបង្ហោះ នូវពាក្យ មួយឃ្លាថា “សូមមាន សុខភាពល្អ គ្រប់គ្នា” និង ក្នុងនោះផងដែរ នាងក៏បាន បង្ហោះ បទចម្រៀង ដែលនាងច្រៀងផ្ទាល់ ជាភាសាថៃ មួយបទ យ៉ាងពីរោះ ទៀតផង ។

ពៅ បញ្ញាពេជ្រ បានធ្វើការ ឆ្លើយឆ្លង យ៉ាងហូរហែ ជាមួយមិត្តភក្តិនាង ក្នុងហ្វេសប៊ុក ដោយក្នុងនោះ នាងបានរៀបរាប់ ទៅតាមការចង់ដឹង របស់អ្នកគាំទ្រ របស់នាង គ្រប់សំណួរ ។

នៅក្នុងហ្វេសប៊ុក ពេលមិត្តភក្តិនាង បានសួរថា តើរូបដែលនៅលើ ហ្វេសប៊ុក ជារូបទើបតែ ថតថ្មីៗនេះឬ ? នាងបានឆ្លើយ តបវិញថា គឺទើបតែថតថ្មីៗ នេះមែន ។ គេក៏បន្ត សួរទៀតថា ឥឡូវ ដូចជានាងស្គម ជាងមុន ? ពៅ បញ្ញាពេជ្រ បានតបយ៉ាង ខ្លីថា “ឈឺដៃ” តែមិនបានបញ្ជាក់ ប្រាប់ថាឈឺ យ៉ាងណាទេ ? ឈឺរហូតដល់ថ្នាក់ ដេកអត់បាន ឬ ហូបអត់បាន ក៏នាងមិនបាន និយាយប្រាប់ដែរ ? តែបើតាមប៉ាន់ស្មាន អាចនាង ឈឺដៃ ពេលយប់ មេឃត្រជាក់ ដែលបណ្តាលមក ពីរបួសធ្វើទុក្ខនាង បើ ពេលថ្ងៃគឺនាងលេងហ្វេស-ប៊ុកបានជាធម្មតា ។ និយាយពីរឿង នាងច្រៀង បទចម្រៀងថៃដាក់ក្នុងហ្វេសប៊ុកនៅពេលគេសួរគឺនាងបានឆ្លើយតបតាមហ្វេសប៊ុកវិញថា ដោយ សារតែអផ្សុកទើបចេះតែច្រៀងលេងទៅ ។ បទ ដែលនាងច្រៀង ជាបទមនោ សញ្ចោតនា និង ចេះ ច្រៀងបទចម្រៀងថៃច្រើនគួរសមដែរ ។ ពេល គេសួរនាងថា តើនាងនៅឯណា ? នាងឆ្លើយថា នៅប្រទេសថៃ ។

ជួបជាមួយបងស្រី បង្កើតរបស់ ពៅ បញ្ញាពេជ្រ ឈ្មោះ ពៅ ចាន់សុទ្ធាវី តាមទូរស័ព្ទកាលពី ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១១ គាត់បានធ្វើការ បញ្ជាក់ប្រាប់ជុំវិញ មូលហេតុដែល បញ្ញាពេជ្រ ស្គម នេះថា “សូមកុំមានការ ភ្ញាក់ផ្អើលថា នាងស្គម ដោយសារតែ មានជំងឺអ្វីនោះឡើយ ការពិតគឺ នាងចង់ សម្រកទម្ងន់ រក្សារាង មិនចង់ឱ្យធាត់ នាំពិបាកដល់គេ ក្នុងការលើកចុះឡើង ព្រោះតែ នាង មិនអាចដើរ បានសោះ ។ អាពេជ្រ គិតពីផលពិបាក ខ្លាចអ្នកនៅថែទាំ គេធុញទ្រាន់ ក្នុងការលើក ដាក់ចុះឡើង បើវា ធាត់ ពិសេសនៅពេល វាធាត់ គឺឆាប់ហត់ និង ឧស្សាហ៍ឈឺ ហេតុ នេះ វាក៏រកវិធី បញ្ចុះទម្ងន់ខ្លួនរក្សារាង ដោយប្រើវិធី ហាត់ប្រាណ ជាទៀងទាត់ និង ហូបអាហារ ដែលមានកាឡូរី ហូបសាច់ច្រើន ។ វិធីនេះល្អប្រសើ រជាងការប្រើ ថ្នាំបញ្ចុះទម្ងន់ ដែល អាច ធ្វើឱ្យ ប៉ះពាល់ដល់សុខភាព បើទោះជាស្រកទម្ងន់ តែសាច់ឈាមមិនស្រស់ថ្លា”។ អ្នកស្រីបន្តទៀតថា “ចំពោះរឿងមានបំណងវិល មករស់នៅក្នុងស្រុកខ្មែរវិញ អាពេជ្រ នៅតែចង់ មក តែគឺ មិន ទាន់ដល់ពេលនាងត្រូវមកនៅឡើយ ។ ពេលនេះដែរ អាពេជ្រ មានមិត្តភក្តិ តាមហ្វេសប៊ុក រាប់ពាន់នាក់ហើយ ហេតុនេះនាងលែងអផ្សុក ដោយនាងសប្បាយ ជាមួយនឹងការ លេង ហ្វេសប៊ុក ព្រមទាំងយកពេល វេលាយ៉ាងច្រើន អង្គុយនៅមុខ ហ្វេសប៊ុក ។ ព្រោះតែមាន មិត្តភក្តិច្រើនតាម ហ្វេសប៊ុក គេក៏ បានដឹង សុខ ទុក្ខនាង ព្រមទាំងបាន ចូលរួមជួយឧបត្ថម្ភ ដល់ នាងជាហូរហែ ទៅតាម ទឹកចិត្តរបស់គេ ដោយក្នុងនោះ មានទាំងអ្នកក្នុង ប្រទេស និង ក្រៅប្រទេស ផងដែរ ” ។ បងស្រី បង្កើត ពៅ បញ្ញាពេជ្រ ថា “បើតាមមើល សភាពរបស់ អាពេជ្រ គឺ នាងមិនអាច ដើរ បានទេ យ៉ាងណាក៏ដោយ ឱ្យតែជីវិតនៅរស់ មិនគិតរឿង ប្តីសីអ្វីទេ ទុកបណ្តោយឱ្យ ទៅតាមព្រហ្មលិខិត ទៅចុះ ” ។

គិតរហូតមកទល់ ពេលនេះ ពៅ បញ្ញាពេជ្រ ទទួលរងគ្រោះ ធ្លាក់ពិការ ដើរមិនរួចជាង ៥ ឆ្នាំ ហើយ ។ នាងត្រូវបាន ខ្មាន់កាំភ្លើង លបលួចបាញ់ ប្រហារចំនួន ២ គ្រាប់ នៅត្រង់ចំណុច ខាងកើត របងក្រសួង ឧស្សាហកម្មរ៉ែ និង ថាមពល តាម បណ្តោយ មហាវិថី ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ ផ្សារថ្មី ៣ ខណ្ឌដូនពេញ នៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃសុក្រទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។ ក្រោយពីទទួល រងគ្រោះ គេបានបញ្ជូននាង ទៅព្យាបាលនៅ ប្រទេសវៀតណាម រហូតដល់ចុង ខែសីហា ឆ្នាំ ២០០៩ ទើបមាន ព័ត៌មានថា ពៅ បញ្ញាពេជ្រ កំពុងសម្រាកព្យាបាល នៅឯប្រទេសថៃ ទៅវិញ ។ បងស្រីរបស់នាង កាលនោះបាន និយាយថា គ្រោងនាំ បញ្ញាពេជ្រ មកស្រុកខ្មែរនៅខែធ្នូ ឆ្នាំ ២០០៩ ប៉ុន្តែរហូតដល់ ពេលនេះ ក៏មិនទាន់ឃើញ នាំនាង មក នៅឡើយដែរ ដែលបង្កឱ្យមាន ការលេចចេញ នូវពាក្យចចាមអារ៉ាម កាលពីកន្លងទៅថា ពៅ បញ្ញាពេជ្រ បានមកដល់ស្រុកខ្មែរ រួចហើយទៀតផង ។ ក្រោយមករឿងនោះ ក៏បានស្ងប់ស្ងាត់ ទៅ វិញ ។ ចំពោះមូលហេតុ ដែលបងប្អូន ចង់នាំនាង មកស្រុក ខ្មែរវិញ ព្រោះតែស្ថាន ភាពសុខភាពនាង ពុំមានការប្រែប្រួល រីកចម្រីនប្លែកសោះ នៅតែមិន អាចដើរបាន ជួបការលំបាក ខ្វះខាតថវិកា សម្រាប់ចំណាយ ក្នុងការទិញ ថ្នាំព្យាបាល និង ជួលផ្ទះ ពិសេសយល់ថា បញ្ហាសន្តិសុខ សុវត្ថិភាពផ្ទាល់ លែងមាន ការ បារម្ភដូចមុនទៀត ប៉ុន្តែពេលនេះ បញ្ញាពេជ្រ កំពុងស្នាក់នៅ និង ព្យាបាលខ្លួនក្នុង ប្រទេសថៃនៅឡើយ ដោយនាងនៅតែ ដើរមិនរួច និង នៅឈឺដៃ ៕

អំពើ​ពុករលួយ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ខ្លាច​រអា

ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2011
ដោយ គង់ ​សុឋានរិទ្ធ​
វីអូអេ ​ខ្មែរ​ | ភ្នំពេញ

លោក​ស្រី ខារ៉ូល ​រ៉ដលី ​(Carol Rodley) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (ឆ្វេង) ​​និង​លោក ស្តត់ ម៉ាស្យែល (Scot Marciel) ឧបការី​រង​រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក (ស្តាំ) នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នៅ​ក្រុង​ភ្នំពេញ។ (រូបថត៖ AP)

លោក ស្រី ខារ៉ូល រ៉ដលី (Carol Rodley) ឯកអគ្គរដ្ឋទូត សហរដ្ឋ អាមេរិក (ឆ្វេង) និង លោក ស្តត់ ម៉ាស្យែល (Scot Marciel) ឧបការី រង រដ្ឋមន្ត្រី ក្រសួង ការ បរទេស សហរដ្ឋ អាមេរិក (ស្តាំ) នៅ ក្នុង ជំនួប មួយ ជាមួយ លោក ហោ ណាំហុង រដ្ឋមន្ត្រី ការ បរទេស កម្ពុជា នៅ ក្រុង ភ្នំពេញ។ (រូបថត៖ AP)

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ ខារ៉ូល ​រ៉ដលី ​(Carol Rodley) ​បាន​រំឭក​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ថា​ អំពើ​ពុករលួយ​ធ្វើ​ឲ្យ​កម្ពុជា​ខកខាន​ក្នុង​ការ​សម្រេច​សក្តានុពល​របស់​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​ និង​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​មាន​ការ​ភ័យខ្លាច។

ការ​កត់​សម្គាល់​របស់​មន្ដ្រី​ការទូត​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ស្រី​ក្នុង​ពិធី​បើក​សន្និ​សីទ​ថ្នាក់​ជាតិ​មួយ​ស្ដី​ពី​ការ​ចូល​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក្នុង​ទីក្រុង​ ភ្នំពេញ។

លោក​ស្រី​ រ៉ដលី បាន​បញ្ជាក់​ថា​អំពើ​ពុករលួយ​បាន​រារាំង​ការអភិវឌ្ឍ​និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទន់​ខ្សោយ។ ​លើស​ពី​នោះ​ទៀត​ វា​ក៏​បំផ្លាញ​ការ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

«អំពើ​ពុករលួយ​រារាំង​ប្រទេស​នានា​ ដូច​ជា​ប្រទេស​កម្ពុជា​ជា​ដើម​មិន​ឲ្យ​សម្រេច​នូវ​សក្កានុពល​ពេញ​លេញ​របស់​ខ្លួន។​ អំពើ​ពុករលួយ​ទាញ​យក​ផល​ចំណូល​សាធារណៈ​ទៅ​ឲ្យ​ជន​មួយ​ក្ដាប់​តូច។​ អំពើ​ពុករលួយ​ជា​មូល​ហេតុ​ដែល​អ្នក​វិនិយោគ​គិន​អន្ដរជាតិ​រារែក​ក្នុង​ការ​ធ្វើ​ការ​វិនិយោគ។​ អំពើ​ពុករលួយ​បំផ្លាញ​សេចក្ដី​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​និង​នីតិរដ្ឋ»

កម្ពុជា​បាន​ទទួល​រង​ការរិះគន់​ជា​ច្រើន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ ខណៈ​ដែល​ប្រទេស​នេះ​ ត្រូវ​ការ​ពឹងពាក់​ជំនួយ​បរទេស​ប្រមាណ​ជា​១.០០០​ លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ។​ ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្ដរជាតិ​ (USAID) ​ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​ដែល​បង្ហាញ​ថា ​កម្ពុជា​បាត់បង់​ចំណូល​ថវិការ​រដ្ឋ​ចន្លោះ​ពី​៣០០ ​ទៅ​៥០០ ​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

លោក ​កែវ ​រ៉េមី ​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ហើយ​កម្ពុជា​កំពុង​ធ្វើ​ការ​ជំរុញ​ការ​ទប់​ស្កាត់​បញ្ហា​នេះ​បន្ដ​ទៀត។

«រាជរដ្ឋាភិបាល​កម្ពុជា​ដឹង​បញ្ហា​នេះ​ហើយ។​ ដូច្នេះ​ហើយ​ទើប​យើង​ធ្វើ​កិច្ចការ​បាន​ច្រើន​ក្នុង​រយៈពេល​ខ្លី។ ​ហើយ​វា​ទាមទារ​ការ​អប់រំ​ វិធាន​ការ​ទប់ស្កាត់​តាម​រយៈការ​ប្រកាស​ទ្រព្យ​សម្បតិ្ត។ ​ហើយ​ការ​ប្រកាស​ទ្រព្យសម្បតិ្ត​យើង​នៅ​បន្ដ​រាល់​ថ្ងៃ»។

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា​ បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​ ២០១០។ ច្បាប់​នេះ​បាន​ស៊ី​ពេល​ជាង​ដប់​ឆ្នាំ​សម្រាប់​ការ​រៀប​ចំ​តាក់​តែង​ និង​ជា​ច្បាប់​ដែល​បាន​ទទួល​រង​សម្ពាធ​ពី​សហគមន៍​ និង​ប្រទេស​ផ្ដល់​ជំនួយ​ចំពោះ​ភាពយឺត​យ៉ាវ​ក្នុង​ការ​អនុម័ត​សម្រាប់​យក​មក​ប្រើប្រាស់។

មាន​ជន​សង្ស័យ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ត្រូវ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​ខាង​លើ​នេះ។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូល​រួម​ក្នុង​សន្និ​សីទ​នៅ​ថ្ងៃ​នេះ​មាន​តំណាង​អង្គការ​តម្លាភាព​អន្ដរជាតិ​មក​ពី​ប្រទេស​បង់ក្លាដេស​ និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម​ផង​ដែរ។ អ្នក​តំណាង​នីមួយៗ​បាន​បង្ហាញ​បទពិសោធន៍ និង​តួនាទី​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ។

លោក ​ហង្ស ​ឆាយា ​នាយក​ប្រតិបត្តិ​នៃ​វិទ្យស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា បញ្ជាក់​ក្រោយ​ពី​សន្និសីទ​នៅ​ថ្ងៃ​នេះ​ថា​ ក្រុម​សង្គម​ស៊ីវិល​ ចង់​ឃើញ​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ដើម្បី​ចៀសវាង​ការ​រារាំង​ដល់​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា។

«ចង់​ឃើញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព​ កាត់​បន្ថយ​អំពើ​ពុក​រលួយ ​គួប​ផ្សំ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ដាក់​ចុះ​នូវ​គោល​នយោបាយ​ប្រឆាំង​អំពើ​ពុករលួយ​ ដូច្នេះ​យើង​ចង់​ឃើញ​មាន​សន្ទុះ​រីក​ចំរើន​ផ្នែក​នេះ»។

លោក​ស្រី ​ផេនី​ រីឆាតស៍ (Penny Rechards) ​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ដ្រាលី​រំពឹង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​អាច​បង្កើត​សម្ព័ន្ធ​ដ៏រឹងមាំ​មួយ​ប្រឆាំង​នឹង​អំពើ​ពុលរលួយ​នៅ​កម្ពុជា។​ លោក​កែវ ​រ៉េមី ​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បើក​ចំហ​ឲ្យ​មាន​កិច្ចសហការ​ពី​គ្រប់​មជ្ឈដ្ឋាន​សម្រាប់​ការ​ប្រយុទ្ធ​នឹង​អំពើ​ពុករលួយ​នេះ៕

បណ្តាញទាក់ទងគ្នា
ការ​ជំរុញ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បស្ចិម​ប្រទេស​ឈឺក្បាល.

រដ្ឋសភា​កម្ពុជា​កែ​សម្រួល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ប្រសើរ​ឡើង .

រដ្ឋសភា​កម្ពុជា​កែ​សម្រួល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ប្រសើរ​ឡើង .

អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​អំពី​ការ​ពិភាក្សា​លើ​ច្បាប់​គ្រប់គ្រង​ប្រេង

សុក្រ 16 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ផែនទីបង្ហាញពីតំបន់សមុទ្រត្រួតស៊ីគ្នាដែលសំបូរដោយប្រេងកាត

ផែនទីបង្ហាញពីតំបន់សមុទ្រត្រួតស៊ីគ្នាដែលសំបូរដោយប្រេងកាត

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​នេះ បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​បង្ហាញ​ជំហរ​ស្រប​គ្នា​របស់​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ក្នុង​ការ​ពិភាក្សា​ឡើង​វិញ​អំពី​ការ​ទាញ​យក​ផល​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​បើក​ចំហ​ក្នុង​ការ​ពិភាក្សា​អំពី​ច្បាប់​គ្រប់​គ្រង​ប្រេង​កាត់ ខណៈ​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​នេះ​នៅ​ឡើយ​នោះ។

លោក ម៉ម សម្បត្តិ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សម្ព័ន្ធ​ភាព​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តីអំពី​ការ​អនុវត្តន៍​ដ៏​ប្រសើរ​លើ​ក្របខណ្ឌ​ច្បាប់​ស្តីពី​ប្រេង និង​ឧស្ម័ន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​សាទរ​ចំពោះ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​ការ​ចរចា​ដោយ​បើក​ចំហរ​ជាមួយ​ភាគី​ថៃ សម្រាប់​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​ដែល​សំបូរ​ទៅ​ដោយ​ប្រេង​នោះ។ ដោយ​បាន​បន្ថែម​ថា ដើម្បី​ឲ្យ​ចំណូល​ពី​ប្រេង​បាន​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​កម្ពុជា រដ្ឋាភិបាល​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និង​បើក​ទូលាយ​ក្នុង​ការ​ពិភាក្សា​អំពី​ច្បាប់​គ្រប់​គ្រង​ប្រេងកាត់​នេះ។

សម្រាប់​លោក Michael Mc Walter ទីប្រឹក្សា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា ការ​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​ប្រេង​មក​អភិវឌ្ឍន៍​ប្រទេស​ជា​រឿង​ធម្មតា តែ​អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ត្រូវ​បង្កើត​ច្បាប់​ដ៏​ល្អ​មួយ​សម្រាប់​គ្រប់​គ្រង។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក សុខ អាន ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​បាន​និយាយ​ថា កម្ពុជា​កំពុង​តែ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីអំពី​ការ​គ្រប់​គ្រង​រ៉ែ​ប្រេង និង​ឧស្ម័ន។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា ច្បាប់​នេះ​នឹង​អាច​ត្រូវ​អនុម័ត​នៅ​ពេល​ណា​ឡើយ។

កាល​ពី​ឆ្នាំ​២០០១ ប្រទេស​កម្ពុជា និង​ថៃ​បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​ស្តីអំពី​ការ​អភិវឌ្ឍន៍​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​ដែល​សំបូរ​ទៅ​ដោយ​រ៉ែ​ប្រេង និង​ឧស្ម័ន ប៉ុន្តែ​វា​ត្រូវ​លុប​ចោល​វិញ​ដោយ​ឯកតោ​ភាគី ក្នុង​ពេល​ប្រទេស​ថៃ​គ្រប់​គ្រង​អំណាច​ដោយ​នាយក​រដ្ឋមន្រ្តី អាប់ភីស៊ីត។ តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​បរទេស​មួយ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា រ៉ែ​ប្រេង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​ប្រទេស​កម្ពុជា និង​ថៃ​នោះ អាច​មាន​រហូត​ដល់​១១​សែន​កោដ​ម៉ែត្រ​គូប៕