បណ្ណសារ | ខែកញ្ញា 28, 2011

១៥​រោច​ខែ​ភទ្របទ​កន្លងផុត​

ដោយ : រស្មី
ថ្ងៃទី 28 កញ្ញា 2011
CEN

ភ្នំពេញ: ១៥​រោច​ខែ​ភទ្របទ​បាន​កន្លងផុត ថ្ងៃ​១​កើត​ខែអស្សុជ​បាន​មក​ដល់​វា​ជា​សញ្ញា​នៃ​ការបញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែរ​ ហើយ​ស្គរ​ក៏ទូង​កោះហៅ​ពពួក​ប្រេត នរក​វិល​ចូល​ទ្រនំ​វិញ​ដែរ ។​

​ ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ទឹកជំនន់​ដែល​ជា​គ្រោះធម្មជាតិ​ដ៏​អាក្រក់​មួយ ។ ទោះយ៉ាងណា​ ក៏ប្រជាជន​ដែល​ជា​ពុទ្ធសាសនិកជន​មិន​បោះបង់​ឱកាស​បុណ្យ​ទាន​ជា​ប្រពៃណី​នេះដែរ ។ ​ថ្ងៃ​ឆ្លង​ភ្ជុំ​ភ្លៀង​បាន​បង្អុរ​តាំងពី​ព្រលឹម​ ស្ទើរ​គ្រប់​ទីកន្លែង​ តែ​អាកាសធាតុ​បែបនេះ​មិន​បាន​រំខាន​ដល់​ឱកាស​ឆ្លង​ភ្ជុំ​របស់​ពុទ្ធសាសនិកជ​ន​ឡើយ ។​

​ ​ទោះបី​ទីក្រុង​ភ្នំពេញ​ស្ងប់ស្ងាត់​ដោយ​សារ​មនុស្សម្នា​ជាច្រើន​ធ្វើដំណើរ​ទៅ​កាន់​ស្រុកកំណើត​ក៏ពិតមែន តែ​ថ្ងៃ​បង្ហើយ​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ​រថយន្ត​ ម៉ូតូ ​បាន​ប្រជែង​គ្នា​ចេញ​ទៅ​ក្រៅ​ក្រុង​ឆ្ពោះទៅ​កាន់​ទី​វត្ត​អារាម​នានា​យ៉ាង​ណែនណាន់​ តែ​មិន​បង្ក​ឲ្យ​ស្ទះ​ចរាចរ​ឡើយ ។​

​ ​កម្លាំង​ប៉ូលិស ប៉េអឹម​បាន​ប្រចាំការ​គ្រប់​ចំណុច​ដែល​តែងតែ​បង្ក​ការកកស្ទះ​នោះ​គ្រប់​ម៉ោង​ទាំងអស់ ។ ​ភោជ​នី​យដ្ឋា​ន​នានា​ កុះករ​ដោយ​មនុស្ស ។ គ្រប់​ទី​អារាម​ឮសូរ​តែ​សម្លេង​ព្រះ​សង្ឃសូត្រធម៌ បង្សុកូល និង​ការសាកសួ​រសុខ​ទុក​គ្នា​ទៅវិញ​ទៅមក ​បន្ទាប់​ពី​បែក​គ្នា​មួយ​រយៈ​នោះ ។​

​ ​អ្នក​មិន​កាន់​ព្រះពុទ្ធសាសនា ​(​អ្នក​កាន់​គ្រឹស្តសាសនា​) ​ទោះបី​គេ​មិន​ចូល​វត្ត​ព្រះពុទ្ធសាសនា​ក៏ដោយ​ក៏​គេ​ដើរលេង​ថ្ងៃ​ ភ្ជុំ​ដូច​គេឯង​ដែរ ។ នៅ​យប់​ថ្ងៃបុណ្យ​ឆ្លង​នោះ​គ្រប់​ទី​អារាម​នានា​មានការ​បណ្ដែតទូក​-​សំពៅ​ ដែល​មាន​ដាក់​នំ ចំណី​ ផ្កា​ភ្ញី​ ហើយ​បណ្ដែត​តាម​ទឹក​ដែល​នៅ​លើ​ទូក​-សំពៅ​ ទាំងនោះ​មាន​អុជ​ទៀន ធូប​ផង ។

​ចាស់ៗ​បាន​និយាយថា​ នេះ​ជា​ការ​បណ្ដែត​ដូនតា គឺ​ជូន​ដូនតា​ត្រឡប់​ទៅវិញ​បន្ទាប់​ពី​ដូនតា​ឡើងមក​អស់​រយៈពេល​ ១៥ ​ថ្ងៃ​ហើយ​នោះ ។ នៅតាម​តំបន់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នោះ​ក៏​ប្រជាជន​ខ្មែរ​មិន​បោះបង់​ចោល​ថ្ងៃ​ឆ្លង​ភ្ជុំ​ដ៏​សំខាន់​នេះ​ដែរ ។ តំបន់​ដែល​អាច​ដើរ​បាន​ពួក​គាត់​លុយ​ទឹក​ទៅ​វត្ត កន្លែង​ខ្លះ​ជិះទូក ហើយ​ក៏មាន​ប្រជាជន​នៅ​តំបន់​ខ្លះ​រៃ​លុយ​គ្នា​ជួល​កាណូត​ជិះ​ទៅ​វត្ត​ក៏មាន​ដែរ ។​

​ ​ពួកគាត់​រងគ្រោះ​ដោយ​ទឹកជំនន់​មែន​ តែ​គាត់​មិនមែន​អត់​អង្ករ​ច្រក​ឆ្នាំង ឬ គ្មាន​លុយ​ធ្វើ​ម្ហូបចំណី​ទៅ​ប្រគេន​លោក​នៅ​វត្ត​ឯណា ។ ជាទូទៅ​សម្រាប់​ឆ្នាំ​នេះ​មិនសូវ​ជា​មាន​អ្នក​ទៅ​លំហែរ​ឆ្ងាយៗ​ប៉ុន្មាន​ទេ ​គឺ​ពួកគេ​តែង​ត្រឡប់មកផ្ទះ​វិញ​នៅ​វេលា​ល្ងាច ។​

​ ​ភ្ជុំ​ចប់​ហើយ​ប្រេ​តក៏​វិល​ទៅ​វិញ ។ ឆ្នាំ​នេះ​ ហាក់ដូចជា ​មិន​កើត​មាន​ករណី​ប្រេត​មែនទែន​ដែល​តែងតែ​បង្ក​ការអុកឡុក​ លូកលាន់​ស្រីៗ ឬ វាយ​គេ​វាយ​ឯង​ ពិសេស​វាយ​អ្នក​បោះ​បាយបិណ្ឌ​យក​ទូរស័ព្ទ​-​លុយ និង​គ្រឿងអលង្ការ​ឡើយ ​ព្រោះ​ខ្លាច​ចូល​ អង្គប់​ប៉ូលិស​-​ប៉េអឹម ។

បុណ្យ​ភ្ជុំបិណ្ឌ នៅ​ស្រុក​ព្រះ ក្នុង​ប្រទេស​ឥណ្ឌា​

ដោយ : ទូច យិន​មុនី និស្សិត​អនុបណ្ឌិត​ផ្នែក​ភាពយន្ត​
ថ្ងៃទី 28 កញ្ញា 2011
CEN

ទិដ្ឋភាព​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​ខ្មែរ ក្នុង​ប្រទេស​ឥណ្ឌា​។ ពុទ្ធបរិស័ទ ជា​និស្សិត និង​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ចង្ហាន់ ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ញាតិ​កា​ទាំង ៧ សណ្តាន ដែល​បាន​ចែក​ឋាន តាម​គន្លង​ព្រះពុទ្ធសាសនា​៕

ទិដ្ឋភាព បុណ្យ ភ្ជុំបិណ្ឌ នៅ វត្ត ខ្មែរ ក្នុង ប្រទេស ឥណ្ឌា ។ ពុទ្ធបរិស័ទ ជា និស្សិត និង មន្ត្រី ស្ថានទូត កម្ពុជា ប្រចាំ ប្រទេស ឥណ្ឌា បាន ធ្វើ ចង្ហាន់ ប្រគេន ព្រះសង្ឃ ដើម្បី ឧទ្ទិស កុសលផល បុណ្យ ជូន ដល់ ញាតិ កា ទាំង ៧ សណ្តាន ដែល បាន ចែក ឋាន តាម គន្លង ព្រះពុទ្ធសាសនា ៕

ទីក្រុងញូ​ដែល្ហី ប្រទេសឥណ្ឌា:សម្លេង​ភ្លេង​ពិណ​ពាធ ទំនួញ​ប្រេត និង​សភាព​អ៊ូរ​អរ នា​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ធ្លាប់តែ​ជួបប្រទះ នៅ​តាម​ទី​អារាម​នានា នៅ​ប្រទេស​កម្ពុជា គឺ​មិន​មាន​ឡើយ សម្រាប់​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ប្រទេស​ឥណ្ឌា ដែល​ជា​ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ​។ នៅ​ប្រទេស​ឥណ្ឌា ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ មាន​សភាព​ស្ងាត់ជ្រងំ លាយឡំ​នឹង​ការនិយាយ​ភាសា​ឥណ្ឌា ដែល​ពលរដ្ឋ​ខ្មែរ ពុំ​អាច​យល់​បាន​។ ប៉ុន្តែ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ បាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាម​ទំនៀមទម្លាប់ ដូច​នៅ​តាម​វត្ត​អារាម​នានា ក្នុងប្រទេស​កម្ពុជា​ផង​ដែរ​។​

​ប្រហែល​ជា​ប្រាំ​នាទី​ម្តង សម្លេង​រថភ្លើង អម​នឹង​ស៊ី​ផ្លេ បាន​មក​គ្រប​បណ្តប់​បរិយាកា​សស្ងាត់​ជ្រ​ងំ​នោះ​។ នៅពេល​គេ បើកទ្វារ​ដើរ​ចូល​ក្នុង​របង​វត្ត គេ​ឃើញ​តែ​ក្រុមនិស្សិត​មួយក្រុម​ប្រមាណ​ជាង ១០ នាក់ ដែល​កំពុង​ដាំ​ស្លរ ដោយ​មាន​ការ​ជ្រោមជ្រែង​ពីសា​មណ​និស្សិត ( ព្រះសង្ឃ​កំពុង​បន្ត​ការសិក្សា ) ជិត ១០ អង្គ ប៉ុណ្ណោះ​។ ពុំ​មាន​ដូនជី និង​តាអាច្ចារ្យ នៅ​បរិវេណ​វត្ត​ខ្មែរ ក្នុង​ទឹកដី​ប្រទេស​ឥណ្ឌា​ទេ​។​

ទិដ្ឋភាព​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​ខ្មែរ ក្នុង​ប្រទេស​ឥណ្ឌា​។ ពុទ្ធបរិស័ទ ជា​និស្សិត និង​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ចង្ហាន់ ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ញាតិ​កា​ទាំង ៧ សណ្តាន ដែល​បាន​ចែក​ឋាន តាម​គន្លង​ព្រះពុទ្ធសាសនា​៕​

ទិដ្ឋភាព បុណ្យ ភ្ជុំបិណ្ឌ នៅ វត្ត ខ្មែរ ក្នុង ប្រទេស ឥណ្ឌា ។ ពុទ្ធបរិស័ទ ជា និស្សិត និង មន្ត្រី ស្ថានទូត កម្ពុជា ប្រចាំ ប្រទេស ឥណ្ឌា បាន ធ្វើ ចង្ហាន់ ប្រគេន ព្រះសង្ឃ ដើម្បី ឧទ្ទិស កុសលផល បុណ្យ ជូន ដល់ ញាតិ កា ទាំង ៧ សណ្តាន ដែល បាន ចែក ឋាន តាម គន្លង ព្រះពុទ្ធសាសនា ៕

​ទាំងនេះ ជា​ទិដ្ឋភាព​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣ ដែល​បាន​ប្រារព្ធ​រួម​នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ របស់​ក្រុម សា​មណ​និស្សិត និស្សិត និង​ស្ថានទូត​ខ្មែរ ដើម្បី​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត កុរុ​រដ្ឋ​ខេមរា​រាម ទីក្រុង​ញូ​ដែល្ហី ប្រទេស​ឥណ្ឌា​។

​ដៃ​ម្ខាង​កាន់​អង្រែបុកគ្រឿង ហើយ​ដៃ​ម្ខាង​ទៀត​ខ្ទប់​មាត់​ត្បាល់ កុំអោយ​សណ្តែកដី​ខ្ទាត យុវជន ហែម ស៊ី​ណាត ដែល​កំពុង​រៀន​ថ្នាក់​បរិញ្ញាបត្រ ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ ក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយថា គាត់​មាន​ភាពសប្បាយ​រីករាយ ដែល​បាន​មកជួបជុំ ធ្វើបុណ្យ ជាមួយ​និស្សិត​ខ្មែរ​ផ្សេង​ទៀត​នៅក្នុង​វត្ត នៅ​ប្រទេស​ឥណ្ឌា​។​
 
​យុវជន ហែម ស៊ី​ណាត បាន​លើកឡើង​ថា​៖ “​ខ្ញុំ​មាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង ពេល​ឃើញ​មាន​និស្សិត​ខ្មែរ​យើង​ជាច្រើន កំពុង​សិក្សា​នៅទីនេះ ហើយ​ភាព​ឯកោ និង ការ​នឹក​ស្រុក បាន​រលាយ​អស់​។​“
​ក្នុង​វ័យ​២៥​ឆ្នាំ ស៊ី​ណាត ត្រូវបាន​គេ​តំរូវអោយ​ធ្វើ​ជា​តាអាច្ចារ្យ ពីព្រោះ​តែ​មិន​អាច​រក និស្សិត​រូប​ណា ដែល​ចេះ​ធម៌​ស្មើ​គាត់​បាន​ឡើយ​។ និស្សិត ស៊ី​ណាត បាន​យល់ឃើញថា ”​យុវជន​ត្រូវតែ​ខំ​ធ្វើ​បុណ្យ​កុសល តាំងពី​ក្មេង​ទៅ ព្រោះ​អ្វីៗ​យើង​មិន​អាច​មើល​ឃើញ​ឡើយ​។​”

​ចំណែក​លោក តេង ប៊ុនថន ដែល​កំពុង​តែ​អាន​ធម៌​សមាទានសីល តាម​ក្រដាស ដែល​ព្រះសង្ឃ​រៀបចំ​អោយ ដោយ​ការយកចិត្តទុកដាក់​។ គាត់​បាន​និយាយថា នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​ត្រូវ​សូត្រធម៌ ដោយ​ពុំ​មាន​តាអាចារ្យ រឺ​ចាស់ៗ ជួយ​សូត្រ​នាំមុខ​។  

​លោក ប៊ុនថន បាន​បន្តថា​” ទោះបីជា​ពួកយើង​រស់នៅ​ឆ្ងាយ​ពី​ប្រទេស​យ៉ាងណាក្តី ក៏​ពួក​យើង​នៅ​តែ​រក្សា​ប្រពៃណី​ខ្មែរ បាន​ខ្ជាប់ខ្ជួន​”​។

​ពេល​នេះ​ម៉ោង​១១ ព្រឹក​។ អ្វីៗ​បាន​ប្រព្រឹត្តទៅ​ដូច​ការ​ត្រៀម​ទុក​។ ម្ហូបអាហារ នំ​ចំណី​ផ្លែឈើ បានរៀបចំ​ជា​ស្រេច សម្រាប់​ប្រគេន​ព្រះសង្ឃ​។ ខុសប្លែក តែ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ប្រទេស​ឥណ្ឌា​ពេលនេះ ពុំ​មាន​នំអន្សម និង​នំគម ដូច​នៅ​ប្រទេស​កម្ពុជា​ឡើយ​។

​សម្លេង​ព្រះសង្ឃ​សូត្រធម៌ បាន​បន្លឺ​ឡើង​ក្នុង​សាលាឆាន់ តាម​គន្លង​ព្រះពុទ្ធសាសនា​។
​ព្រះ​ភិក្ខុ ងិន ប៊ុន​ធី  ដែល​កំពុង​សិក្សា​បរិញ្ញាបត្រ ជាន់ខ្ពស់​ផ្នែក​ទស្សនៈ​វិទ្យា នៅ​ទីក្រុង​ញូ​ដែល្ហី បាន​មាន​សង្ឃដីកា​ថា នៅ​សម័យ​ពុទ្ធ​កាល ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​ប្រា​ឰ​ឡើង​រយៈពេល​បី​ខែ ដោយ​មាន​ព្រះពុទ្ធ ជា​ប្រធាន​។ តែ​ក្រោយមក នៅ​ប្រទេស​កម្ពុជា​យើង បាន​ប្រារឰ​ពិធី​នេះ​រយៈពេល ១៥​ថ្ងៃ ដោយ​ប្រកាន់​ភ្ជាប់​យ៉ាង​ខ្ជាប់ខ្ជួន​។

​ព្រះ​តេជគុណ បាន​មាន​សង្ឃដីកា​បញ្ជាក់ថា “​បុណ្យ​ភ្ជំបិណ្ឌ​នេះ ទទួលបាន​ផល្លានិសង្ឃ​ច្រើនណាស់ ព្រោះ​ពុទ្ធបរិស័ទ​បាន​ចំណាយ ពេលវេលា និង​ប្រាក់កាស​ជាច្រើន រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​។​”

​ក្នុង​ទឹកមុខ​រីករាយ លោកស្រី យស់ ម៉ា​កា​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ឥណ្ឌា បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ដែល​ធ្វើការ​នៅ​ស្ថាន​អគ្គរាជទូត​កម្ពុជា មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ញូ​ដេល្ហី​។
​លោកស្រី​ឯកអគ្គរាជទូត បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា ទោះ​រស់​នៅក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេសក្តី តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​យ៉ាង​ប្រសើរ​។​

​លោកស្រី យស ម៉ា​កា​ណា បាន​មានប្រសាសន៍ថា​៖ “​យើង​ពុំ​អាច​ដឹង​បាន​ទេ​ថា​តើ​ឪពុកម្តាយ​បងប្អូន​របស់​យើង ដែល​បាន​ចែក​ឋាន​ទៅ បាន​ចាប់កំណើត​នៅ​ទីណា​នោះ​។ គាត់​នឹង​មាន​ការ​សប្បាយចិត្ត ប្រសិនបើ​កូនចៅ ដែល​នៅ​រស់​បាន​ទៅ​វត្ត ឧទ្ទិស​កុសល​អោយ​ពួកគាត់ នា​រដូវ​នេះ​។​”

​លោកស្រី​ឯកអគ្គរាជទូត បាន​បន្តថា លោកស្រី​មាន​ការសប្បាយ​រីក​យ៉ាងខ្លាំង នៅពេល​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ពិសេស​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ដើម្បី​កសាង​វត្ត​ខ្មែរ ទាំង​ក្នុងប្រទេស​ឥណ្ឌា និង​ប្រទេស​នេ​ប៉ាល់​។ នៅ​ប្រទេស​ឥណ្ឌា មាន​វត្ត​ខ្មែរ​ចំនួន ៨ វត្ត​។

​ចំណែក​ព្រះ​តេជគុណ​បណ្ឌិត ខៀវ សំអាង ព្រះចៅអធិការ​វត្ត កុរុ​រដ្ឋ​ខេមរា​រាម ក្នុង​ទីក្រុង​ញូ​ដែល្ហី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​អប់រំ​កុមារ និង​យុវជន បាន​មាន​សង្ឃដីកា​ថា វត្ត​ញូ​ដែល្ហី​នេះ បាន​កសាងឡើង តាំងពី​ឆ្នាំ​១៩៩៤ ដោយ​ព្រះ​មហាឥសី​ប្រ​សឹតឯ​ក​បញ្ញោ​។ វត្ត​នេះ ជាទី​តាំង​យ៉ាង​ល្អ សម្រាប់​សមណ​និស្សិត និង​និស្សិត ក៏ដូចជា ពុទ្ធបរិស័ទ​ផ្សេងៗ​ទៀត មកជួបជុំ​គ្នា ធ្វើបុណ្យ​តាម​គន្លង​ព្រះពុទ្ធសាសនា​។

​ព្រះ​តេជគុណ​ព្រះចៅអធិការ​វត្ត បាន​មាន​សង្ឃដីកា​បញ្ជាក់ថា​៖ “​នៅទីនេះ យើង​ធ្វើ​បុណ្យ ដូច​ប្រជាជន​ខ្មែរ​យើង ដែល​បាន​ប្រារឰ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅក្នុង​ស្រុក​អញ្ចឹង​ដែរ​។ ហើយ​ក្នុង​មួយឆ្នាំ មាន​ពុទ្ធបរិស័ទ​ខ្មែរ មិន​តិច​ទេ បាន​មក​ធ្វើបុណ្យ​នៅទីនេះ និង​នៅតាម​បណ្តា​ពុទ្ធ​ស្ថាន​ផ្សេងៗ​ទៀត​។​”

​ក្នុង​បរិយាកាស​ដ៏​រីករាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ព្រះ​ភិក្ខុ ជួន សា​រិន្ទ តំណាង​សា​មណ​និស្សិត និង​និស្សិត នៅ​ទីក្រុង​ញូ​ដែល្ហី បាន​មាន​សង្ឃដីកា ផ្តាំផ្ញើរ​ដល់​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មក​សិក្សា ឬ​ក៏​ធ្វើដំណើរ​មក​កាន់​ប្រទេស​ឥណ្ឌា ដែល​ជា​ដើម​កំណើត​ព្រះពុទ្ធ កុំ​ភ្លេច​មក​វត្ត​ខ្មែរ​។​
​ព្រះអង្គ​ក៏​បាន​ចែករំលែក​នូវ​ផល្លានិសង្ឃ​នា​ឱកាស​នេះ ដល់​ញាតិមិត្ត​ជិត​ឆ្ងាយ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ អោយ​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ កុំបី​ឃ្លាងឃ្លាត​ឡើយ​៕

​ក្របី និង​សេះ ចូលរួម​ពិធី​បំបោល​នៅ​វត្ត​វិហារ​សួគ៌ នៅថ្ងៃភ្ជុំបិណ្ឌ​ឆ្នាំនេះ ច្រើន​ជាង​ឆ្នាំ​មុន​

ដោយ : CEN
ថ្ងៃទី 27 កញ្ញា 2011

ក្រុម​យុវជនជិះក្របី ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង ឬ​បំបោល​ក្របី នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​កញ្ញា ឆ្នាំ​២០១១៕

ក្រុម យុវជនជិះក្របី ចូលរួម ក្នុង ព្រឹត្តិការណ៍ ប្រណាំង ឬ បំបោល ក្របី នៅ វត្ត ព្រះវិហារ សួគ៌ ក្នុង ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល នៅ ថ្ងៃ បុណ្យ ភ្ជុំ បិណ្ឌ កាលពី ព្រឹក ថ្ងៃទី ២៧ កញ្ញា ឆ្នាំ ២០១១៕

វត្ត​ព្រះវិហារ​សួគ៌​, ខេត្ត​កណ្តាល​: អ្នករៀបចំ​ការប្រណាំង ឬ​ការ​បំបោល​ក្របី និង​សេះ នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បានឲ្យដឹងថា ដើម្បី​សាទរ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ព្រឹក​ថ្ងៃ​ទី​២៧​កញ្ញា ឆ្នាំ​២០១១​នេះ មាន​ក្របី​ចំនួន ១៦ គូ និង​សេះ​ចំនួន ១៧ គូ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែលជា​ទំនៀមទម្លាប់​របស់​អ្នកស្រុក​វិហារ​សួគ៌​។​

​លោក ឆាយ សុភា គណៈកម្មការ​រៀបចំ​កា​រ​ប្រណាំង ឬ​ការ​បំបោល​ក្របី និង​សេះ នៅ​វត្ត​ព្រះវិហារ​សួគ៌ បានឲ្យដឹងថា ចំនួន​ក្របី និង​សេះ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រណាំង ឬ​បំបោល នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នា​ថ្ងៃ​អង្គារ ទី​២៧​កញ្ញា​នេះ មាន​ចំនួន​ច្រើន លើស​ឆ្នាំ​ទៅ ប្រហែលជា ៥ គូ​។ ឆ្នាំទៅ នៅ​រដូវ​ភ្ជុំបិណ្ឌ​ គោ​ក្របី​កើត​ជំងឺ​អ៊ុត​ក្តាម ដែល​អ្នកស្រុក​មិនសូវ​បាន​យក​មក​លេង​ឡើយ​។ តែ​នៅ​ឆ្នាំនេះ មិនមាន​ជំងឺ​ដង្កាត់ មក​បៀតបៀន​លើ​សត្វពាហនៈ គោ​ក្របី​សេះ ដូច្នេះ​អ្នក​ភូមិ​មក​ក្របី និង​សេះ មក​ចូលរួម​ពិធី​ច្រើនជាង​ឆ្នាំមុន​។​

​អ្នករៀបចំ​ការប្រកួត បំបោល​ក្របី​សេះ បាន​បន្ថែមថា ពិធី​ជា​រៀងរាល់ឆ្នាំ នៅ​ព្រឹក​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​ទំនៀមទម្លាប់​ពី​បុរាណ តៗ​គ្នា​មក ដោយ​អ្នក​សុំ​សេចក្តីសុខ​ពី​លោកតា​ម្ចាស់​ស្រុក និង​បារមី​របស់​ព្រះអង្គ​វត្ត​វិហារ​សួគ៌ ដើម្បី​សុំ​ឲ្យ​សេះ​ក្របី​គោ និង​សត្វពាហនៈ​ផ្សេងៗ​ទៀត បាន​សុខ កុំឲ្យ​មាន​ជំងឺ​អ្វី​កើតឡើង​។​

​ក្របី គឺជា​សត្វ ដែល​អ្នកស្រុក​វិហារ​សួគ៌ ប្រើប្រាស់ ដើម្បី​ភ្ជួរ​រា​ស់ ធ្វើ​ស្រូវ​។ រីឯ​សេះ ក៏​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដឹក​ទំនិញ សម្រាប់​រក​ចំណូល​ចិញ្ចឹម​ជីវិត​ផង​ដែរ​។

​យ៉ាងណាក៏ដោយ មិន​ខុស​ពី​ប្រជាកសិករ​ខ្មែរ​នៅ​តំបន់​ផ្សេង​ទៀត​ទេ អ្នកស្រុក​វិហារ​សួគ៌ ក្នុង​ខេត្ត​កណ្តាល នៅ​ឆ្នាំ​នេះ ស្រូវ ត្រូវ​លិចលង់ រលួយ​ខូច​ទាំងស្រុង ដោយសារ​តែ​ទឹកជំនន់​ពីរ​លើក​ផ្ទួនៗ​គ្នា​។ មកដល់​ថ្ងៃ​ទី​២៧​កញ្ញា ឆ្នាំ​២០១១ នៅ​វិហារ​សួគ៌ ដែល​ជន់​លិច ដោយសារតែ​ទឹកជំនន់​ទន្លេមេគង្គ ទឹក​នៅ​តែ​ឡើង​បន្តិចទៀត​។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ក្រុមយុវជន​ពេញកម្លាំង​ជាច្រើន​នាក់ ដែល​ជា​អ្នកស្រុក​វិហារ​សួគ៌ នៅតែ​នាំយក​ក្របី និង​សេះ ចូលរួម​ពិធី​ប្រណាំង ឬ​បំបោល នៅ​វត្ត​ព្រះវិហារ​សួគ៌ ដើម្បី​បួងសួង សុំ​ឲ្យ​ព្រលឹង​លោកតា​ម្ចាស់​ស្រុក និង​បារមី​ព្រះអង្គ​វិហារ​សួគ៌ ជួយ​មើលថែ​ឲ្យ​អ្នកភូមិ និង​សត្វពាហនៈ សុខ​សប្បាយ តាម​ទម្លាប់​ពី​ដូនតា​តរៀងមក​។​

​ការប្រណាំង​ក្របី និង​សេះ ដែល​មិនបាន​ចាប់​គូជាក់លាក់ និង​ធ្វើ​ឡើង​បន្តកន្ទុយ​គ្នា ហើយបំបោលចុះឡើងៗជាច្រើនបក លើកំណាត់ផ្លូវជាង ២០០ ម៉ែត្រនោះ គឺ​មិន​បាន​កំណត់​យក​អ្នកឈ្នះ​ចាញ់ ដើម្បី​ដណ្តើម​ពានរង្វាន់​អ្វី​ទេ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ក្រុមប្រឹក្សា​ឃុំ​វិហារ​សួគ៌ បានឧ​ប​ត្ត​ម្ភដល់​អ្នកជិះ​ក្របី និង​ជិះសេះ ចំនួន ២០.០០០ រៀល ក្នុង​ម្នាក់ៗ ដើម្បី​ជា​ការលើកទឹកចិត្ត​។​

​ក្រៅពី​ការប្រណាំង ឬ​បំបោល​ក្របី និង​សេះ នៅ​វត្ត​ព្រះវិហារ​សួគ៌ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ក៏​ដូច​ជា​រៀងរាល់ឆ្នាំ គឺ​មាន​ការប្រកួត​បោក​ចំបាប់ និង​គុនដំបង នៅក្នុង​បរិវេណ​វត្ត​ព្រះវិហារ​សួគ៌​។​

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ ក្រុម​យុវជន​វ័យក្មេង​ជាច្រើន​នាក់ នៅ​ឃុំ​វិហារ​សួគ៌ បាន​នាំយក​ក្របី និង​សេះ របស់​ពួកគេ មកជួបជុំ នៅ​ខាងលិច​វត្ត​វិហារ​សួគ៌ ដោយ​រៀបចំ​តុបតែង​ក្របី និង​សេះ​ទាំងនោះ មុននឹង​ចាប់ផ្តើម​ពិធី​ប្រណាំង ឬ​ការបំបោល នៅ​ព្រឹក​ព្រលឹម ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​

​ការប្រណាំង ឬ​ការ​បំបោល​ក្របី និង​សេះ ត្រូវ​ធ្វើឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង ២០០ ម៉ែត្រ តាម​ផ្លូវ​ដី ខាងលិច​វត្ត​ព្រះវិហារ​សួគ៌ និង​ឆ្លងកាត់ ខ្លោងទ្វារវត្ត ចូល​ឆ្ពោះទៅកាន់​ព្រះវិហារ​។ ទីលាន​នោះ មិន​ត្រូវបាន​រៀបចំ​អ្វី​ទេ តែ​ជា​ផ្លូវលំ​ក្នុង​ភូមិ និង​មាន​អ្នកមើល​ឈរអ​ម​សង្ខាង​ផ្លូវ រហូត​ដល់​ក្នុង​បរិវេណ​វត្ត​។

​មុន​ចាប់ផ្តើម​ពិធី ក្រុម​អ្នក​ប្រកួត ជា​យុវជន​ក្នុងភូមិ បាន​ជិះ​ក្របី នាំ​ចូល​ទៅ​ក្នុង​វត្ត​ព្រះវិហារ​សួគ៌ ដើម្បី​អុច​ធូប បួងសួង បន់ស្រន់ ដល់​វិញ្ញាណក្ខន្ធ លោកតា​ម្ចាស់​ស្រុក និង​បារមី​ព្រះអង្គ នៅក្នុង​វត្ត​វិហារ​សួគ៌ ឲ្យជួយ​ថែរក្សា​អ្នកភូមិ និង​សត្វពាហនៈ ឲ្យបាន​សេចក្តីសុខ​។​

​ក្រុម​អ្នកចូលរួម​ជិះ​ក្របី និង​សេះ ត្រូវបាន​គេ​ផ្តល់ឲ្យ​នូវ​ខោ​ជើងវែង​ពណ៌​ខៀវ និង​អាវដៃខ្លី ពណ៌​ផ្ទៃមេឃ ព្រមទាំង​អាវកាក់​ពណ៌​ឈាមជ្រូក ជាមួយនឹង​កន្សែង​ឆ្នូត​ក្បាល​ពណ៌​លឿង​។

​ក្រុម​អ្នក​ជិះ​ក្របី និង​សេះ ជា​យុវជន​វ័យក្មេង​ក្នុងភូមិ​វិហារ​សួគ៌ ក៏​ចូល​ចិត្ត​ស្លៀក​ខោខ្លី និង​ក្រមា ជាមួយ​អាវយឺត ឬក៏​លេងខ្លួន​ទទេ ជិះ​លើ​ខ្នង​ក្របី ព្រមទាំង​វាយ​បំបោល ដើម្បី​បំផាយ​ក្របី និង​សេះ ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ​ផងដែរ​។​

​រីឯ​ក្របី ត្រូវបាន​គេ​តុបតែង ដោយ​មាន​របាំងមុខ រចនា​ពី​ក្រណាត់​ចម្រុះ​ពណ៌ មាន​ឌិន​គ្រាប់​អង្កាំ នៅលើ​ក្បាល និង​ស្រោប​ស្នែង ដោយ​ស្បង់​លោក ទុក​តែ​ចន្លោះ​នៅត្រឹម​មាត់ ច្រមុះ និង​ភ្នែក​ទាំង​ពីរ​តែប៉ុណ្ណោះ​។​

​ការ​ប្រារព្ធ​ពិធី​បំបោល​ក្របី​នេះ ធ្វើឡើង​ជា​ប្រពៃណី​រៀងរាល់​ឆ្នាំ​របស់​អ្នកភូមិ​វិហារ​សួគ៌ ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នកតាម្ចា​ស់​ស្រុក និង​បារមី​ព្រះអង្គ​វត្ត​វិហារ​សួគ៌ ថែរក្សា​ការពារ​អ្នកភូមិ និង សត្វពាហនៈ​ពី​ជម្ងឺ​ដង្កាត់​នានា​។ ពិធី​បំបោល​ក្របី​នេះ ក៏​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកតា​ម្ចាស់​ស្រុក​ដែល​មាន​បារមី នៅក្នុង​វត្ត​វិហារ​សួគ៌​ដ៏​សក្តិ​សិទ្ធិ​ផងដែរ​។

​ជា​ទម្លាប់ អ្នក​ប្រកួត​កម្រ​នឹង​បោះបង់​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នេះ​ណាស់ ដោយសារ​អ្នកភូមិ​វិហារ​សួគ៌ ត្រូវ​ចូលរួម​ជិះ​ក្របី​បំបោល កាលពី​ឆ្នាំមុន​ហើយ​បើ​មិនបាន​ចូលរួម​ក្នុង​ពិធី​នៅ​ឆ្នាំ​នេះ​វិញ អ្នកភូមិ​នោះ នឹង​ជួប​គ្រោះភ័យ​ផ្សេងៗ ទៅ​តាម​ជំនឿ​ពី​បុរាណ​តៗ​គ្នា​។ ចំណែក​អ្នក​ទើប​នឹង​ទិញ​ក្របី​ថ្មី មក​ប្រើប្រាស់​ក្នុង​របរ​ធ្វើស្រែ​ស្រូវ ក៏​ត្រូវ​យក​ក្របី​នោះ មក​ជិះ​ថ្វាយ​ព្រះអង្គ​វិហារ​សួគ៌ និង​លោកតា​ម្ចាស់​ស្រុក នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។​

​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ ក៏​មាន​អ្នកភូមិ​ខ្លះ ដែល​មាន​វ័យ​ចំណាស់ ត្រូវ​ជិះ​ក្របី ដើម្បី​ថ្វាយ​ដល់​ដួងព្រលឹង​អ្នកតា​ម្ចាស់​ស្រុក និង​បារមី​ព្រះអង្គវិហារសួគ៌ ដើម្បី​បង្គ្រប់កិច្ច នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​៕

Photo by CEN

ក្រុម​យុវជនជិះក្របី ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង ឬ​បំបោល​ក្របី នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​កញ្ញា ឆ្នាំ​២០១១៕​

Photo by CEN

ក្រុម​យុវជនជិះក្របី ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង ឬ​បំបោល​ក្របី នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​កញ្ញា ឆ្នាំ​២០១១៕​​

Photo by CEN

ក្រុម​យុវជនជិះក្របី ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង ឬ​បំបោល​ក្របី នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​កញ្ញា ឆ្នាំ​២០១១៕​

Photo by CEN

ក្រុម​យុវជនជិះក្របី ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង ឬ​បំបោល​ក្របី នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​កញ្ញា ឆ្នាំ​២០១១៕​​

Photo by CEN

ក្រុម​យុវជនជិះក្របី ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង ឬ​បំបោល​ក្របី នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​កញ្ញា ឆ្នាំ​២០១១៕​

Photo by CEN

ក្រុម​យុវជនជិះសេះ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង ឬ​បំបោល​ នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​កញ្ញា ឆ្នាំ​២០១១៕​

ខ្មែរ​ក្រោម​អំពាវនាវ​សាលា​ក្ដី​ខ្មែរ​ក្រហម​រក​យុត្តិធម៌

ដោយ ខែ សុណង
2011-09-28
វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

តំណាង​ខ្មែរ​កម្ពុជា​ក្រោម​មក​ពី​បណ្ដា​ឃុំ​នានា ក្នុង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​នាំ​គ្នា​ធ្វើ​ពិធី​រំលឹក និង​ឧទ្ទិស​កោសល្យ​ផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ចែកឋាន​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ទី​២៧ កញ្ញា។

ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧ (Photo courtesy of http://preynokornews.blogspot.com)

ប៉ូលិស កម្ពុជា បង្ក្រាប ព្រះ សង្ឃ ខ្មែរ ក្រោម ធ្វើ បាតុកម្ម នៅ ខាង មុខ ស្ថានទូត វៀតណាម ប្រចាំកម្ពុជា កាលពី ថ្ងៃ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០០៧ (Photo courtesy of http://preynokornews.blogspot.com)

តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ជិត​៣០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​វត្ត​រំលេច ខេត្ត​ពោធិ៍សាត់ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ បិណ្ឌ​ ភ្ជុំ​ តាម​ប្រពៃណី និង​ធ្វើ​ពិធី​ចងចាំ​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​១៥ រោច​ដាច់​ខែ​ភទ្របទ ត្រូវ​និង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១១។

លោក មាស ចាន់ថន តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អតីត​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​២៦ ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២៧ ពួកគាត់​បាន​ជួប​គ្នា​ក្នុង​គោលដៅ​រំលឹក​ឡើង​វិញ​ចំពោះ​ការ​បាត់បង់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​តំបន់​នេះ។ហើយ​ពួកគាត់​បាន​ធ្វើ​ពិធី​រាប់បាត្រ បង្សុកូល ឧទ្ទិស​កោសល្យ​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ស្លាប់​ក្នុង​របប​ប៉ុល​ពត។ លោក​ថា ពិធី​នេះ​បាន​ព្រឹត្តិ​ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក បើ​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​យ៉ាង​ណា​ក្ដី ៖ “ចង់​រក្សា​នូវ​ប្រតិ សាស្ត្រ​ហ្នឹង​ឲ្យ​បាន​ដឹង​ច្បាស់​ថា​ទឹក​ដី​នេះ ជា​ទឹក​ដី​របស់​ខ្មែរ​កម្ពុជា​ក្រោម ដែល​មក​កកើត​ក្នុង​ខេត្ត​ពោធិ៍សាត់​នេះ​តាំង​ពី​ឆ្នាំ​១៩៣០ មក​ម្លេះ។ គេ​ហៅ​ភូមិ​ព្រៃ​ឈើ​ទាល ដែល​មាន ១១​ភូមិ​ចំណុះ​បច្ចុប្បន្ន​ជា​ទឹក​ដី​របស់​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រហែល ១​ពាន់​គ្រួសារ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ទី​នេះ។ ពិសេស​គឺ​បង​ប្អូន​ខាង​ខេត្ត​ស្វាយ​រៀង ខ្មែរ​ក្រហម​ដឹក​ឡាន​មក​សម្លាប់​ពី ៨​រយ ៩​រយ ទៅ​១​ពាន់​នាក់ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​រំលេច​បច្ចុប្បន្ន។ មាន​តំបន់​ទៀត​គឺ​តំបន់​ខាង​លើ​ថ្នល់​ជាតិ ក្នុង​ស្រុក​បាកាន​ខាង​លើ គឺ​ខ្មែរ​ក្រហម​ប្រមូល​ខ្មែរ​កម្ពុជា​ក្រោម សូម្បី​តែ​កូន​នៅ​ក្នុង​អង្រឹង​ក៏​អត់​ឲ្យ​សល់ សម្លាប់​ផ្ដាច់​ពូជ“។

អ្នកស្រី គឹម ហួយ អាយុ​៥៩ឆ្នាំ ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ ភូមិ​រំលេច ឃុំ​រំលេច ស្រុក​បាកាន បាន​ថ្លែង​ទាំង​ក្ដុកក្ដួល អួល​ដើម​ក ថា ទីតាំង​វត្ត​រំលេច​នេះ អ្នកស្រី បាន​ចាត់​ទុក​ថា ជា​ទី​តាំង​កណ្ដាល​សមរភូមិ​នៃ​ការ​សម្លាប់​រង្គាល​ខ្មែរ​កម្ពុជា​ក្រោម​របស់​ពួក​ខ្មែរ​ក្រហម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៖ “បង​ប្អូន​ខ្ញុំ ឪពុក​ម្ដាយ ប្ដី​ខ្ញុំ​អី ត្រូវ​គេ​សម្លាប់​អស់​១៩​នាក់ អា​ហ្នឹង​វា​សាច់​បង្កើត និង​ក្មួយ​បង្កើត បង​បង្កើត និង​ក្មួយ​បង្កើត ម្ដាយ​បង្កើត ចំណែក​ជីដូន​មួយ​អី​ច្រើន​ណាស់ ៥០ ៦០​នាក់​នោះ មួយ​គ្រួសារ​ៗ។ បើ​និយាយ​ទូទាំង​ភូមិ ទូទាំង​ឃុំ គឺ​ច្រើន​មហា​ច្រើន​រក​អី​ប្រៀប​មិន​បាន​ទេ។ ខ្ញុំ​មក​ធ្វើ​បុណ្យ​ដើម្បី​ចែក​រំលែក​វិញ្ញាណក្ខន្ធ​ឪពុក​ម្ដាយ​ខ្ញុំ បង​ប្អូន​ខ្ញុំ ដែល​បាន​ស្លាប់​នៅ​សម័យ​ហ្នឹង​ឲ្យ​គាត់​បាន​ស្ងប់។ ឲ្យ​តុលាការ​កាត់​ទោស​បាន​ឆាប់ ដើម្បី​ឲ្យ​ដឹង​ថា​នរណា​ខុស​នរណា​ត្រូវ ហើយ​ឲ្យ​ពួក​គាត់​ទទួល​ទោស​ទណ្ឌ“។

ចំណែក សមាគម​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ក្សេមក្សាន្ត ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នក​ទោស​នៅ​មន្ទីរ​ស​២១ ឬ​គុក​ទួលស្លែង កាល​ពី​ថ្ងៃ អាទិត្យ ទី​២៥ កញ្ញា ក៏​បាន​ប្រារព​ពិធី​ស្រដៀង​គ្នា​នេះ​ដែរ។

ទាក់ទិន​និង​បញ្ហា​នេះ លោក នេត្រ ភក្ត្រា មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ថ្លែង​កាល​ពី​ថ្ងៃ​២៥ កញ្ញា ថា សាលាក្ដី​ស្វាគមន៍​ចំពោះ​ការ​រៀបចំ​នេះ ហើយ​សាលា​ក្ដី​ក៏​កំពុង​តែ​មមាញឹក​ក្នុង​ដំណើរការ​នីតិវិធី​ជំនុំ​ជម្រះ​សំណុំរឿង​០០២ ​ឲ្យ​បាន​ឆាប់​រហ័ស​ដោយ​យុត្តិធម៌ ដើម្បី​ឆ្លើយ​តប​ទៅ​និង​ការ​រង់ចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ៖ “សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​តែ​ឧទ្ទិស​កោសល្យ​ផល​បុណ្យ​ដែល​បាន​មក​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ជូន​ដល់​ជន​រង​គ្រោះ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម សូម​គាត់​ឲ្យ​បាន​សេចក្ដី​សុខ ហើយ​បើ​សិន​ជា​អ្នក​មិន​ទាន់​បាន​ចាប់​ជាតិ​យោង​ជា​កំណើត សូម​ឲ្យ​បាន​ចាប់​ជាតិ​យោង​ជា​កំណើត​ឲ្យ​បាន​ឆាប់​ខាង​មុខ។ សូម​ជម្រាប​ថា មក​ដល់​ពេល​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​របស់​យើង​គឺ​បង្កើន​នីតិ​វិធី​របស់​ខ្លួន នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​អង្គ​សេចក្ដី​ឲ្យ​បាន​ឆាប់“។

លោក អាង ចាន់រិទ្ធិ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​លោក ​ខ្មែរ​កម្ពុជាក្រោម​រស់នៅ​ប្រទេស​កម្ពុជា មុន​របប​ខ្មែរ​ក្រហម នៅ​ខេត្ត​ពោធិសាត់ និង​ខេត្ត​តាកែវ មាន​ប្រមាណ ៧​សែន ៥​ពាន់​នាក់ ប៉ុន្តែ​ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ នៅ​សល់​ប្រមាណ​ជាង ១​ម៉ឺន​នាក់។

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ កញ្ញា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ផ្ដល់​ឱកាស​ ដល់​ជនជាប់ចោទ​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន៤​រូប គឺ លោក នួន ជា ខៀវ សំផន អៀង សារី និង លោកស្រី អៀង ធីរិទ្ធ បាន​រៀបចំ​ពិធី​សូត្រ​មន្ត បង្សុកូល ប្រគេន​ចង្ហាន់​ថ្វាយ​ព្រះសង្ឃ ក្នុង​ពេល​កំពុង​ជាប់​ឃុំ​នៅ មន្ទីរ​ឃុំឃាំង​សាលាក្ដី​នេះ។

ខ្មែរ​កម្ពុជា​ក្រោម បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​លេខ​០០៣ និង​លេខ​០០៤ មាន​ចំនួន​១៣២​នាក់ ដើម្បី​ឲ្យ​តុលាការ​ទទួល​ស្គាល់​ពួកគាត់ និង​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន​ពួកគាត់៕

គ្រួសារ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ

ដោយ មណ្ឌល កែវ
2011-09-28
​វិទ្យុ​អាស៊ីសេរី

គ្រួសារ​ពលការិនី​ម្នាក់​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ជួយ​យក​កូន​ស្រី​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។

អ្នកស្រី ម៉ៅ ខុន អាយុ ៤៤​ឆ្នាំ ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​អញ្ចាញ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ថា​កូន​ស្រី​គាត់​ឈ្មោះ វង្ស សុខន អាយុ​១៩​ឆ្នាំ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាម​រយៈ​ក្រុមហ៊ុន​ធី​អេន​ភី (T&P) បាន​រយៈ​ពេល​ជិត ២​ឆ្នាំ​ហើយ។ អ្នក​ស្រី​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា កន្លង​ទៅ ម្ចាស់​ផ្ទះ​ដែល​កូន​គាត់​នៅ​ធ្វើ​ការ​បម្រើ​គេ​នោះ បាន​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី​មក​ប្រាប់​គាត់​ថា កូន​ស្រី​គាត់​បាន​ក្លាយ​ជា​មនុស្ស​ឡប់​សតិ បន្ទាប់​ពី​បាន​ជា​ពី​ជំងឺ​គ្រុន​ក្ដៅ​រួច​មក​នោះ។ ហើយ​គេ​នឹង​បញ្ជូន​កូន​គាត់​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ។ តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ កញ្ញា មាន​រយៈ​ពេល​ជិត ៣​សប្ដាហ៍​ហើយ មិន​ទាន់​ឃើញ​ក្រុមហ៊ុន​នាំ​កូន​គាត់​មក​វិញ​ឡើយ ហើយ​ពេល​គាត់​ទូរស័ព្ទ​សួរ​ទៅ​ក្រុមហ៊ុន គេ​មិន​ព្រម​ទទួល​ទូរស័ព្ទ​គាត់​សោះ ៖ «ពេល​គេ​ប្រាប់​មក​ខ្ញុំ គេ​ថា​គេ​នឹង​បញ្ជូន​កូន​ខ្ញុំ​មក។ តែ​ឥឡូវ​ជិត​ដាច់​ខែ​៩ ហើយ អត់​ឃើញ​កូន​ខ្ញុំ​មក​សោះ ខ្ញុំ​ព្រួយ​ចិត្ត​ណាស់។ ម្យ៉ាង​ពេល​វា​ទៅ​ជា​នា​សោះ​ស្រាប់​តែ​មក​វិញ​ទៅ​ជា​ឆ្កួត​អ៊ីចឹង ខ្ញុំ​ពិបាក​ចិត្ត និង​អាណិត​កូន​ណាស់…»។

ក្រុមហ៊ុន​ធី​អេន​ភី មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ កញ្ញា។ មេ​ភូមិ​អញ្ចាញ គឺ​លោក ជា សុខុម។ លោក​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​បញ្ហា​កូន​អ្នក​ស្រី ម៉ៅ ខុន ដែល​នឹង​ត្រូវ​បញ្ជូន​មក​វិញ​នោះ​ទេ។ តែ​លោក​បាន​ទទួល​ស្គាល់​ថា ពលការិនី​ឈ្មោះ វង្ស សុខន ពិត​ជា​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាម​រយៈ​ក្រុមហ៊ុន​ធី​អេន​ភី រយៈ​ពេល​ជិត ២​ឆ្នាំ​កន្លង​មក​ហើយ ៖ «ទៅ​វគ្គ​ហ្នឹង​គេ​ធ្វើ​ច្បាប់​ពី​មេ​ឃុំ។ ដល់​ឥឡូវ ខ្ញុំ​មិន​ដឹង​ម៉េច​ដែរ»។

ប្រធាន​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ កញ្ញា ព្រោះ​ជា​ថ្ងៃ​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ។

លោក អន ប៊ុនហាក់ គឺ​ជា​ប្រធាន​សមាគម​នាំ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ជា​គោល​ការណ៍​គឺ​ស្ថាន​ទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​អាច​នឹង​ឃាត់​ទុក​ពលការិនី​រូប​នេះ​ឲ្យ​នៅ​ព្យាបាល​ជំងឺ​សិន​ទើប​គេ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ ៖ «បើ​សិន​ជា​គាត់​មក​ខាង​ខ្ញុំ ពិត​ជា​ដឹង។ ហើយ​បើ​សិន​ជា​គាត់​មាន​បញ្ហា​អ៊ីចឹង​មែន​នោះ យើង​នឹង​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​បើ​គេ​បញ្ជូន​គាត់​មក​ដល់​ស្ថាន​ទូត​ខ្មែរ គឺ​គេ​ពិត​ជា​ឲ្យ​គាត់​នៅ​ព្យាបាល​សិន​ទើប​បញ្ជូន​មក…»។

ភូមិ​អញ្ចាញ​មាន​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​តាម​រយៈ​ក្រុមហ៊ុន​ធី​អេន​ភី ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាត់​ដំណឹង​មិន​ឃើញ​មាន​ការ​ទាក់​ទង​មក​គ្រួសារ​វិញ​ឡើយ៕

ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​សរសើរ​គ្រឹះស្ថាន​អប់រំ​វៀតណាម​នៅ​កម្ពុជា

ដោយ ហាស់ សាន
2011-09-28
វិទ្យុ​អាស៊ីសេរី

ចំពោះ​សហគមន៍​ជន​ជាតិ​វៀតណាម​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា គេ​បាន​សង្កេត​ឃើញ​សិស្ស​សាលា​ជា​កូន​ចៅ​ជន​ជាតិ​វៀតណាម​នៅ​បរទេស ហៅ​តាម​ភាសា​វៀតណាម​ថា វៀត​គៀវ (Viet kieu) នៅ​កម្ពុជា​វិល​ត្រឡប់​ពី​វិស្សមកាល ចូល​រៀន​វិញ​សម្រាប់​ឆ្នាំ​សិក្សា ២០១១ ២០១២ នៅ​សាលា​បឋម​សិក្សា​កម្ពុជា-វៀតណាម តាន់ តៀន (Tan Tien)។

ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ថា ការ​ប្រារព្ធ​ពិធី​ចូល​រៀន​នោះ រៀបចំ​ឡើង​ដោយ​សមាគម​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ឡៃ ស៊ួន​ជៀន។ លោក​បាន​ថ្លែង​កោត​សរសើរ​គណៈកម្មាធិការ​ដែល​បាន​រៀបចំ​គ្រឹះស្ថាន​សិក្សា​បាន​ល្អ​ប្រពៃ និង​រីក​ចំរើន​ជា​និច្ច។

សាលា​បឋម​សិក្សា តាន់​តៀន កើត​នៅ​ឆ្នាំ​១៩៩៣ ហើយ​មាន​សិស្សានុសិស្ស​ប្រមាណ ៤០០​នាក់ ហើយ​ក្រៅ​ពី​បង្រៀន​ភាសា​វៀតណាម មាន​បង្រៀន​ភាសា​ខ្មែរ​ឥត​យក​កម្រៃ ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​ក្នុង​ប្រទេស​ដែល​ទទួល​ជន​ជាតិ​វៀតណាម៕

ទឹក​ជំនន់​បង្អាក់​ការ​ពិនិត្យ និង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយ ដែន អយុធ្យា
2011-09-28
​វិទ្យុ​អាស៊ីសេរី

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។ លោក​បាន​អំពាវនាវ​ទៅ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ.ជ.ប នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា សូម​ឲ្យ​ពន្យារ​កាល​បរិច្ឆេទ​នៃ​ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១១ ឲ្យ​បាន​ច្រើន​ថ្ងៃ​ថែម​ទៀត។

ពលរដ្ឋ​នៅ​ខេត្ត​តាកែវ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​គេ​បិទ​នៅ​តាម​មូលដ្ឋាន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១១។ (RFA/Ouk Savborey)

ពលរដ្ឋ នៅ ខេត្ត តាកែវ ពិនិត្យ បញ្ជី ឈ្មោះ បោះ ឆ្នោត ដែល គេ បិទ នៅ តាម មូលដ្ឋាន កាល ពី ថ្ងៃ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១១។ (RFA/Ouk Savborey)

លោក​បន្ត​ថា មូលហេតុ​នាំ​ឲ្យ​គណបក្ស សិទ្ធិមនុស្ស ស្នើសុំ​បែប​នេះ ដោយសារ​តែ​មាន​ពលរដ្ឋ នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ជន់​លិច​មិន​អាច​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

លោក កឹម សុខា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ខេត្ត​ជា​ច្រើន​មក បញ្ហា​ទឹក​ជំនន់​ច្រើន ហើយ​ប្រជា​ពលរដ្ឋ​អត់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ច្រើន ដោយសារ​បញ្ហា​ទឹក​ជំនន់​ជន់​លិច។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ គ.ជ.ប ពន្យារ​ពេល​បន្ត​ទៀត ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​ទឹក​ជំនន់ ហើយ​ប្រជា​ពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បាន»។

សេចក្ដី​អំពាវនាវ​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី គ.ជ.ប ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ពុធ​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០១១។

គ.ជ.ប បាន​កំណត់​រយៈ​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ មាន​រយៈ​ពេល ៤៥ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ ហើយ​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១១ គឺ​ទុក​សម្រាប់​ការ​បោះឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១២៕

ទឹក​លិច​ប្រាសាទ​បុរាណ​នៅ​សៀមរាប មិន​ទាន់​រីង​នៅ​ឡើយ

ដោយ ហង្ស សាវយុត
2011-09-28
​វិទ្យុ​អាស៊ីសេរី

ថ្វី​ត្បិត​តែ​ទឹក​ជំនន់ បាន​ថយ​ចុះ​ជា​ច្រើន​កន្លែង​នៅ​ជុំវិញ និង​ក្នុង​ទី​រួម​ខេត្ត​សៀមរាប​ក៏​ដោយ ក៏​ប្រាសាទ​បូរាណ​ចំនួន ៤ ដែល​ទឹក​ជំនន់​បាន​ហូរ​ចូល និង​ហូរ​កាត់​ផ្នែក​ខ្លះៗ កន្លង​មក នៅ​មិន​ទាន់​រីង​ស្ងួត​នៅ​ឡើយ។

ទឹក​ជំនន់​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដើរ​លុយ​ទឹក​ទស្សនា​ប្រសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី ២៥ កញ្ញា ឆ្នាំ ២០១១។ (RFA/Hang Savyouth)

ទឹក ជំនន់ ធ្វើ ឱ្យ ភ្ញៀវ ទេសចរណ៍ ដើរ លុយ ទឹក ទស្សនា ប្រសាទ បុរាណ នៅ ខេត្ត សៀមរាប កាល ពី ថ្ងៃ ទី ២៥ កញ្ញា ឆ្នាំ ២០១១។ (RFA/Hang Savyouth)

បញ្ហា​នេះ ធ្វើ​ឱ្យ​អ្នក​ទេសចរណ៍ ដែល​ចូល​ទៅ​ទស្សនា​ប្រាសាទ នៅ​តែ​លាត់​ជើង​ខោ និង​ដើរ​លុយ​ទឹក​រហូត​ដល់​ថ្ងៃ​ពុធ ទី ២៨ ខែ​កញ្ញា។

អាជ្ញាធរ​អប្សរា​ ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បូរាណ​កំពុង​ប្រឹងប្រែង​រំដោះ និង​បញ្ចៀស​ទឹក​ជំនន់​ចេញ​ពី​ប្រាសាទ​បូរាណ​ទាំង​នោះ។

លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា មាន​ប្រសាសន៍​ថា អាជ្ញាធរ​អប្សរា​កំពុង​ប្រឹងប្រែង​ទប់​ទឹក​នៅ​ជុំវិញ​ប្រាសាទ​ខ្លះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​ឱ្យ​ទឹក​ហូរ​ចូល​ថែម​ទៀត។ ចំណែក​នៅ​ប្រាសាទ​បន្ទាយ​ស្រី ដែល​ទឹក​ហូរ​ចូល​នៅ​ក្នុង​បរិវេណ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ គឺ​អាជ្ញាធរ​កំពុង​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ចេញ។

លោក​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​អប្សរា​នៅ​មិន​ទាន់​ព្រួយបារម្ភ​លើ​ប្រាសាទ​បូរាណ​ណា​មួយ ដែល​លិច​ទឹក​ជំនន់​នៅ​ឡើយ​ទេ ពីព្រោះ​តែ​ទឹក​ដែល​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​នោះ មិន​មាន​កម្លាំង​ហូរ​ច្រោះ​ខ្លាំង​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ព្រួយ​បារម្ភ​លើ​ផ្លូវ​មួយ​ចំនួន សម្រាប់​ធ្វើ​ដំណើរ​ក្នុង​បរិវេណ​ឧទ្យាន​អង្គរ​នោះ ពី​ព្រោះ​ផ្លូវ​ខ្លះ ត្រូវ​ទឹក​ហូរ​កាត់​ខ្លាំង​បណ្ដាល​ឱ្យ​ច្រោះ​ដី និង​បាក់​ខូចខាត៕

​អ្នកជំនាញ​៖ ទោះបី​ភ្លៀងបន្តធ្លាក់ នៅថ្ងៃទី២៨កញ្ញា តែ​មិន​បង្ក​ជា​ទឹកជំនន់​ទៀតឡើយ

ដោយ : CEN
ថ្ងៃទី 28 កញ្ញា 2011

ភ្នំពេញ: ​នៅ​ថ្ងៃ​២៨​កញ្ញា ឆ្នាំ​២០១១ ទោះបីជា​មាន​ភ្លៀង​ធ្លាក់​នៅ​ស្ទើរ​ទូ​ទាំង​ប្រទេស ជាពិសេស​នៅ​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ ក៏ប៉ុន្តែ​ទឹកភ្លៀង​ពេលនេះ នឹង​មិន​ជះឥទ្ធិពល បង្ក​ជា​ទឹកជំនន់​ទៀតឡើយ​។ រីឯ​ទឹកជំនន់ទាំងទឹកភ្លៀង និងទាំងទឹកទន្លេ ក៏​បា​នស្រក​ចុះ​ជា​បណ្តើៗ​ហើយ​។ នេះ​បើ​តាម​ការអះអាង​របស់​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​លោក ចាន់ យុ​ត្ថា បាន​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មានវិទ្យ​បារាំង នៅ​រសៀល​ថ្ងៃ​ទី​២៨​កញ្ញា ឆ្នាំ​២០១១​ថា ភ្លៀង​ធ្លាក់​នៅ​ថ្ងៃទី​២៨​កញ្ញា​នេះ មាន​បន្តិចបន្តួច នៅ​ក្នុង​រដូវវស្សា ដូច​ដែល​ក្រសួង​បាន​ព្យាករ និង​ផ្សព្វផ្សាយ​កន្លងមក​ថា រដូវវស្សា​ឆ្នាំ​នេះ នឹង​អូសបន្លាយ​រហូត​ដល់​សប្តាហ៍​ទី​២ ក្នុង​ខែ​វិច្ឆិកា​។ ដូច្នេះ​ពេល​នេះ ជា​ទឹកភ្លៀង​ធម្មតា តែ​មិន​បង្ក​ឲ្យមាន​ជំនន់​ទឹកភ្លៀង និង​មិន​ជះ​ឥទ្ធិពល​ឲ្យមាន​ទឹកជំនន់​ទន្លេមេគង្គ​ទៀត​ទេ​។​

​អំពី​ព្យុះ​ទី​១៨ ដែល​មានឈ្មោះ​ថា ហៃ​សាង ត្រូវបាន​មន្ត្រី​ជំនាញ​រូបនេះ បញ្ជាក់ថា បាន​រលាយ​បាត់​នៅ​ឆ្នេរសមុទ្រ​ប្រទេស​វៀតណាម​។ ចំណែក​ព្យុះ​ទី​១៧ ឈ្មោះថា នេសាទ កំពុង​បោកបក់​នៅលើ​កោះ​ហៃណាំ ប្រទេស​ចិន ហើយ​បើ​តាម​ការ​ព្យាករ​ព្យុះ​នោះ អាច​ទៅ​ដល់​កោះ​ហៃ​ហ្វុង របស់​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១ ឬ​ថ្ងៃ​ទី​២​តុលា​។​ ប៉ុន្តែ​លោក​ចាន់​យុ​ត្ថា ឲ្យដឹងថា ព្យុះ​ថ្មី​ទាំង​ពីរ​នោះ នឹង​មាន​ឥទ្ធិពល​តិចតួច​លើ​កម្ពុជា គឺ​គ្រាន់តែ​អាច​បង្ក​ឲ្យមាន​ខ្យល់​ខ្លាំង​នៅ​សមុទ្រ និង​ធ្លាក់ភ្លៀង​តិចតួច​ប៉ុណ្ណោះ​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៨​កញ្ញា​នេះ លោក ចាន់ យុ​ត្ថា ក៏​បាន​បញ្ជាក់ថា ជាទូទៅ ទឹក​បា​នស្រក​ចុះ​ហើយ ទាំង​ជំនន់​ទឹក​ទន្លេមេគង្គ និង​ទាំង​ជំនន់​ទឹកភ្លៀង រួម​ទាំង​ទឹក​នៅ​ទន្លេ​ចតុមុខ និង​ទន្លេបាសាក់ នៅ​ភ្នំពេញ​។ និន្នាការ​នៃ​ទឹកជំនន់​បន្ត​ស្រក​ចុះ​ដូច្នេះ បាន​កើតឡើង​ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​២៧​កញ្ញា ឆ្នាំ​២០១១​។

​លោក ចាន់ យុ​ត្ថា បាន​បន្ថែមថា មកដល់​រសៀល​ថ្ងៃ​ទី​២៨​កញ្ញា​នេះ ទឹក​ទន្លេចតុមុខ និង​ចំណុចប្រសព្វ​ទន្លេបាសាក់ នៅ​ភ្នំពេញ ទឹកទន្លេ​ចាប់ផ្តើម​ស្រក​ចុះ​ហើយ​។ នៅ​ចតុមុខ​-​ទន្លេបាសាក់ នៅ​ភ្នំពេញ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៨​កញ្ញា ឆ្នាំ​២០១១ ទឹក​មាន​កម្ពស់ ១០,៨៤ ម៉ែត្រ​។​

​ជាមួយគ្នា​នោះ លោក ចាន់ យុ​ត្ថា លើកឡើងថា ទឹក​នៅ​តំបន់​ជុំវិញ​ភ្នំពេញ ក៏​បាន​ហូរ​ចូល​នៅ​ទន្លេ​ចតុមុខ និង​ទន្លេបាសាក់ នាំ​ឲ្យ​ទឹកស្រ​កយឺត​។ ប៉ុន្តែ​ចាប់ពី​យប់​ថ្ងៃ​២៨​កញ្ញា​នេះ​ទៅ ទឹក​ទន្លេចតុមុខ នឹង​ស្រក​ចុះ​។

​មន្ត្រី​ជំនាញ​ដដែល ក៏បាន​លើកឡើង​ថា គិត​មកដល់​ថ្ងៃ​ទី​២៨​កញ្ញា​នេះ ទាំង​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ បាន​បន្ត​ស្រក​ចុះ ពិសេស​នៅ​ទន្លេមេគង្គ ផ្នែក​ខាងលើ នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម​។ ដោយឡែក​ជំនន់​ទឹកភ្លៀង​នៅ​ទី​រួម​ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ ក៏​បា​នស្រក​ចុះ​ដែរ តែ​មិន​ទាន់​រីង​អស់​នៅឡើយ​ទេ​៕

អ្នក​ជំនាញ​៖ ទឹក​ជំនន់​ បន្ត​ស្រក​ចុះ​ ទោះបី​ជា​មាន​ភ្លៀង​ក៏​ដោយ​

ដោយ លី ម៉េងហួរ
ថ្ងៃ ពុធ 28 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ (02:48)

លោក​ ចាន់​ យុ​ត្ថា​ នាយក​​ខុទ្ទកាល័យ ​ក្រសួង​​ធនធានទឹក​ និង​​ឧតុនិយម​ បាន​ឲ្យ​​ដឹង​​នៅ​​ថ្ងៃ​ពុធ​នេះថា​ ជាទូ​ទៅ​ ទឹក​​ បា​ន​ស្រក​​ចុះ​​ហើយ​ ទាំង​​ជំនន់​ទឹក​​ទន្លេ​មេគង្គ​ និង​​ទាំង​​ជំនន់​​ទឹក​ភ្លៀង​ រួម​​ទាំង​​ទឹក​​ នៅ​​ទន្លេ​​ចតុមុខ​ និង​​ទន្លេ​បាសាក់​ នៅ​​ភ្នំពេញ​​ផង​ដែរ​។​ ទឹកជំនន់ចាប់​ផ្តើម​​​​​ស្រកចុះ​​ ​​​ចាប់តាំង​ពី​​រសៀល​​ថ្ងៃ​​ទី ​២៧​​កញ្ញា​​ម្សិលមិញ​។ នៅ​​រសៀល​​ថ្ងៃ​​ទី​​២៨​​កញ្ញា​​នេះ ​មាន​​ភ្លៀង​​ធ្លាក់​​ស្ទើរ​​គ្រប់​​កន្លែង​ ពិសេស​​នៅ​​ភ្នំពេញ​ សៀមរាប​ និង​​ខេត្ត​​កំពង់ធំ​​ជា​ដើម​។​ ក៏​ប៉ុន្តែ​ អ្នក​ជំនាញ​​បញ្ជាក់​ថា ​ទោះបី​ជា​​មាន​​ភ្លៀង​​ធ្លាក់​ តែ​​មិន​​ជះ​ឥទ្ធិពល​ បង្ក​​ឲ្យ​មាន​​ទឹក​ជំនន់​​ទៀត​ឡើយ។​​

ទឹក​បាន​ស្រក​ចុះ​ហើយ​ ទាំង​ជំនន់​ទឹក​ទន្លេ​មេគង្គ​ និង​ទាំង​ជំនន់​ទឹក​ភ្លៀង​ រួម​ទាំង​ទឹក​នៅ​ទន្លេ​ចតុមុខ​ និង​ទន្លេ​បាសាក់។ នៅភ្នំពេញ។ (Reuters)

ទឹក បាន ស្រក ចុះ ហើយ ទាំង ជំនន់ ទឹក ទន្លេ មេគង្គ និង ទាំង ជំនន់ ទឹក ភ្លៀង រួម ទាំង ទឹក នៅ ទន្លេ ចតុមុខ និង ទន្លេ បាសាក់។ នៅភ្នំពេញ។ (Reuters)

មកដល់​រសៀល​ថ្ងៃ​ទី​២៨​កញ្ញា​នេះ ទឹក​​ទន្លេចតុមុខ និង​ចំណុចប្រសព្វ​ទន្លេបាសាក់ នៅ​ភ្នំពេញ ទឹកទន្លេ​ចាប់ផ្តើម​ស្រក​ចុះ​ហើយ។ ជាមួយគ្នា​នោះ ទឹក​នៅ​តំបន់​ជុំវិញ​ភ្នំពេញ ក៏​បាន​ហូរ​ចូល​នៅ​ទន្លេ​ចតុមុខ និង​ទន្លេបាសាក់ នាំ​ឲ្យ​ទឹកស្រ​កយឺត​។ តែ​ចាប់​ពី​យប់​ថ្ងៃ​២៨​កញ្ញា​នេះ​ទៅ ទឹក​ទន្លេចតុមុខ នឹង​ស្រក​ចុះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ចាន់ យុ​ត្ថា នាយខុទ្ទកាល័យ ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​នៅ​ថ្ងៃ​២៨​កញ្ញា​នេះ ទោះបីជា​មាន​ភ្លៀង​បន្តិចបន្តួច​នៅ​ស្ទើរ​ទូ​ទាំង​ប្រទេស ក៏​ប៉ុន្តែ​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថា ទឹក​ភ្លៀង​នឹងមិន​ជះឥទ្ធិពល បង្ក​ជា​ទឹកជំនន់​ទៀតឡើយ​។​

​ចំពោះ​ព្យុះ​ហៃ​សាង ដែល​បាន​រលាយ​បាត់​នៅ​ឆ្នេរសមុទ្រ​ប្រទេស​វៀតណាម និង​ព្យុះមួយ​ទៀត​ ឈ្មោះថា នេសាទ កំពុង​នៅលើ​កោះ​ហៃណាំ ប្រទេស​ចិន និង​អាច​ទៅ​ដល់​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១ ឬ​ថ្ងៃ​ទី​២​តុលា​។ ប៉ុន្តែ​លោក​ចាន់​យុ​ត្ថា បាន​និយាយថា ព្យុះ​ថ្មី​ទាំង​ពីរ​នោះ នឹង​មាន​ឥទ្ធិពល​តិចតួច​លើ​កម្ពុជា គឺ​គ្រាន់តែ​អាច​បង្ក​ឲ្យមាន​ខ្យល់​ខ្លាំង​នៅ​សមុទ្រ និង​ធ្លាក់​ភ្លៀង​​តិចតួច​ប៉ុណ្ណោះ​។

​មន្ត្រី​ជំនាញ​ដដែល ក៏បាន​លើកឡើង​ថា គិត​មកដល់​ថ្ងៃ​ទី​២៨​កញ្ញា​នេះ ទាំង​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ បាន​បន្ត​ស្រក​ចុះ ពិសេស​នៅ​ទន្លេមេគង្គ ផ្នែក​ខាងលើ នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម​។ ដោយឡែក ​ជំនន់​ទឹកភ្លៀង​នៅ​ទី​រួម​ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ ក៏​បា​នស្រក​ចុះ​ដែរ តែ​មិន​ទាន់​រីង​អស់​នៅឡើយ​ទេ​។​

​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​​មិន​ទាន់​អាច​បញ្ជាក់​អំពី​តុល្យការ​ខូចខាត​ថ្មី នៅឡើយ​ទេ រហូត​ដល់​ថ្ងៃ​២៨​កញ្ញា​។ ក៏​ប៉ុន្តែ ​កាលពី​ថ្ងៃ​២៦​កញ្ញា ក្នុង​កិច្ចប្រជុំ​ពិសេស​គណៈរដ្ឋមន្ត្រី របាយការណ៍​បង្ហាញ​ថា ទឹកជំនន់​បាន​លិចលង់ ៨៧ ស្រុក នៅ ១៤ ខេត្ត ដោយ​មាន​មនុស្ស​ស្លាប់ ៦១ នាក់​។

ចំណែក​ការខូចខាត​ស្រូវ និង​ផ្លូវថ្នល់ មិន​ត្រូវ​បាន​បង្ហាញ​ទេ​។ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម ដោយសារ​សព្វថ្ងៃ ទឹក​ចាប់​ផ្តើមស្រក​ នាំ​ឲ្យ​ផលប៉ះពាល់​លើ​សន្ទូង​ស្រូវ អាច​មាន​ក្រោម ១០ ម៉ឺន​ហិកតា​។ ចំណែក​នៅ​ផ្នែក​​ខាងក្រោម​ទន្លេមេគង្គ ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង មន្ត្រី​ក្រសួង​ធនធានទឹក កំពុង​ធ្វើ​ការតាមដាន និង​វាយតម្លៃ​លើ​ការខូចខាត​ដំណាំ​ស្រូវ​។​

​នៅចំពោះមុខ​គ្រោះទឹកជំនន់​ពេលនេះ រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​សង្គ្រោះ​ចំពោះមុខ និង​វិធានការ​សង្គ្រោះ​នៅក្រោយ​ទឹកជំនន់​។ ក្នុងនោះ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ បាន​សម្រេច​​​ផ្តល់​អង្ករ ១៧០០ តោន និង​លុយ ២០០ លាន​រៀល ស្មើ​ប្រមាណ ៥០.០០០ ដុល្លារ សម្រាប់​ខេត្ត​នីមួយៗ ជួយ​ដល់​ជនរងគ្រោះ​៕

ទឹក​ទន្លេ​មេគង្គ​លើ​ស្រក ប៉ុន្តែ​ខេត្ត​នៅ​តាម​ទន្លេ​មេគង្គ​ក្រោម​ជន់​លិច

ដោយ សុខ សេរី
2011-09-28
​វិទ្យុ​អាស៊ីសេរី

ស្ថានការណ៍​ទឹក​ជំនន់​នៅ​ខេត្ត​មួយ​ចំនួន ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ បាន​ស្រក​ខ្លះ​ហើយ គិត​មក​ដល់​ថ្ងៃ​ទី ២៨ ខែ​កញ្ញា។ ប៉ុន្តែ ទឹក​ជំនន់​បាន​ឡើង​លិច​នៅ​ខេត្ត​មួយ​ចំនួន នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម រួម​មាន​ខេត្ត​តាកែវ ព្រៃវែង និង​ខេត្ត​កណ្ដាល​ជាដើម។

២៥-កញ្ញា-២០១១៖ ផ្លូវ​ថ្នល់ និង​ផ្ទះ​ជា​ច្រើន នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​កណ្ដាល ខេត្ត​កណ្ដាល ជាប់​ទន្លេ​មេគង្គ​ត្រូវ​ទឹក​ជន់​លិច។ (RFA/Leng Maly)

២៥-កញ្ញា-២០១១៖ ផ្លូវ ថ្នល់ និង ផ្ទះ ជា ច្រើន នៅ ឃុំ ព្រះ ប្រសប់ ស្រុក កណ្ដាល ខេត្ត កណ្ដាល ជាប់ ទន្លេ មេគង្គ ត្រូវ ទឹក ជន់ លិច។ (RFA/Leng Maly)

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប៉ាន់​ស្មាន​ថា មាន​ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ​ជាង ៩០ នាក់ បាន​ស្លាប់​ដោយសារ​តែ​ទឹក​ជំនន់ គិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ត្រឹម​ថ្ងៃ​ទី ២៨ ខែ​កញ្ញា និង​មាន​ដី​ស្រែ​ជាង ២ សែន​ហិកតារ កំពុង​តែ​លិច​ទឹក​ជំនន់។

អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​នានា រាប់​ទាំង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​កាកបាទ​ក្រហម​កម្ពុជា កំពុង​តែ​ដោះស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​បាត់បង់​ទី​ជម្រក និង​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ ដែល​លិច​ទឹក​ជំនន់​ខ្លាំង នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​មួយ​ចំនួន​ទៀត។

អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​ថា ទឹក​ជំនន់​កំពង់​តែ​រីក​រាលដាល​មក​ដល់​ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្ដាល​ទៀត​នៅ​ពេល​នេះ។

លោក ញឹម វណ្ណដា៖ «អា​ហ្នឹង​ខ្លាំង​ជាង​គេ ហើយ​ជា​ខេត្ត​ចុង​ក្រោយ ធ្វើ​ឲ្យ​ទី​ក្រុង​ភ្នំពេញ​អី​នេះ​ផិតផើយៗ។ តែ​ពី​ព្រឹកមិញ​នេះ យើង​គិត​ថា យើង​ពិបាក​រក​អី​វាស់។ យើង​ដាក់​កំប្លោក។ ដាក់​កំប្លោក​មួយ​ដុំ​ទៅ​នៅ​លើ​ស្ពាន។ វា​លែង​ងាក​ទៅ​ជើង ហើយ​វា​ងាក​ទៅ​ត្បូង​វិញ»។

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​បន្ទាន់​មួយ ដើម្បី​ចាត់​វិធានការ​បន្ទាន់​ដោះស្រាយ​គ្រោះ​ទឹក​ជំនន់​នេះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ​ថា វិធានការ គឺ​ដោះស្រាយ​ចំពោះ​មុខ និង​បញ្ហា ដែល​កើត​មាន​ក្រោយ​ពេល​គ្រោះ​ទឹក​ជំនន់។

លោក ខៀវ កាញារីទ្ធ៖ «គឺ​ការ​ដោះស្រាយ​យ៉ាង​ណា ធានា​ថា មិន​មាន​អ្នក​ស្លាប់​ដោយសារ​អត់​បាយ។ ទី​២ គឺ​អភិបាល​ខេត្ត​ទាំង​អស់ គឺ​នៅ​កន្លែង មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស ឬ​ប្រជុំ​នៅ​ភ្នំពេញ​ទេ។ ទី​៣ គឺ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​កាកបាទ​ក្រហម ដើម្បី​បន្ត​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​នៅ​ខេត្ត​ទាំង ១០ ដែល​រង​គ្រោះ​ហ្នឹង។ គឺ​យើង​បាន​ជូន​លុយ ២០០ លាន​រៀល ដើម្បី​ចុះ​ទៅ​ត្រៀម។ ទន្ទឹម​ហ្នឹង​ដែរ ក៏​បាន​បញ្ជូន​អង្ករ​មួយ​ចំនួន​ទៅ​តាម​ខេត្ត។ ក្រោយ​ពេល​ទឹក​ស្រក​សំខាន់ គឺ​ស្ដារ​ដំណាំ​ស្រូវ​ឡើង​វិញ ឬ​កន្លែង​ណា​ដាំ​ស្រូវ​មិន​បាន គឺ​យើង​ធ្វើ​ដំណាំ​ផ្សេង។ ទី​២ គឺ​ថែ​រក្សា​សុខភាព​ប្រជាជន ក្រោយ​ពេល​ទឹក​ស្រក។ ទន្ទឹម​ហ្នឹង​ដែរ គឺ​ត្រៀម​ទុន ដើម្បី​ស្ដារ​ផ្លូវ​ដែល​មាន​ខ្លឹមសារ​ខូចខាត​ទាំង​ប៉ុន្មាន»។

លោក ញឹម វណ្ណដា មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កំពុង​តែ​តាម​ដាន​ស្ថានការណ៍​ទឹក​ជំនន់​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​រំពឹង​ថា ចំនួន​មនុស្ស​ស្លាប់ និង​កើន​ច្រើន​ជាង ៩០ នាក់៕

ទឹកនៅចតុមុខ ចាប់ផ្តើមស្រកជាបណ្តើរៗហើយ

Wednesday, 28 September 2011
ដោយ៖ ស៊ន សុភក្រ្ត
DAP NEWS

ភ្នំពេញ៖ នាយក ខុទ្ទកាល័យ ក្រសួង ធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងឲ្យដឹងថា កម្ពស់ទឹក នៅចតុមុខ គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ នេះមានកម្រិត ១០,៨៤ ម៉ែត្រ ពោលមានការ ស្រកចុះ ចំនួន០,០១​ ម៉ែត្រ ដែលនៅវេលា ម៉ោង ៧ ព្រឹកមិញ ទឹកមានកម្ពស់ ១០,៨៥ ម៉ែត្រ ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា ទឹកនឹងចាប់ ផ្តើមស្រកចុះ ជាបណ្តើរៗហើយ នៅរសៀលថ្ងៃនេះ ។

មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក រូបនេះបាន ពន្យល់ថា តាមការពិត កម្រិតទឹកត្រូវ ចាប់ផ្តើមស្រក តាំងពីល្ងាចម្សិលមិញ ប៉ុ​ន្តែដោយសារតែ ទឹកនៅតំបន់ជុំវិញ បានហូរបុកចូលធ្វើឲ្យ កម្ពស់ទឹកមាន ការកើនឡើង បន្តិចទៅវិញ ។

ទោះជាយ៉ាងណា ចាប់ពីរសៀលថ្ងៃនេះ ទឹកនឹងចាប់ផ្តើម ស្រកជាបណ្តើរៗ ហើយដូច្នេះ លោកសូម អំពា​វនាវដល់ ប្រជាពលរដ្ឋ រាជធានីភ្នំពេញ ទាំងឡាយណា ដែលរស់នៅតាម មាត់ទន្លេ អាចទទួលផល ប៉ះពាល់ពីគ្រោះ ទឹកជំនន់នេះ កុំមានការព្រួយ បារម្ភ ៕

រដ្ឋមន្ត្រី​ធនធានទឹក​បញ្ជាក់ថា ទឹកជំនន់​ធូរស្រាល​ហើយ​

ដោយ : ប​.ខុន
ថ្ងៃទី 28 កញ្ញា 2011
CEN

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២៨​កញ្ញា ឆ្នាំ​២០១១​ថា ទឹកជំនន់ ទាំង​ទឹកទន្លេ និង​ទាំង​ជំនន់​ទឹកភ្លៀង បាន​ធូរស្រាល ដោយ​ទឹក​ស្រក​ជា​បណ្តើរៗ​ហើយ​៕​

លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម ប្រកាស នៅ ថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០១១ ថា ទឹកជំនន់ ទាំង ទឹកទន្លេ និង ទាំង ជំនន់ ទឹកភ្លៀង បាន ធូរស្រាល ដោយ ទឹក ស្រក ជា បណ្តើរៗ ហើយ ៕

ភ្នំពេញ: ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម មានប្រសាសន៍​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨​កញ្ញា ឆ្នាំ​២០១១​ថា ស្ថានភាព​ទឹកជំនន់​ជាទូទៅ គឺ​ធូរស្រាល​ហើយ ដោយ​នៅ​ស្ថានីយ៍​ជល​សាស្ត្រ​​ទាំង​៣ តាម​ដង​ទន្លេមេគង្គ​លើ នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម ទឹក​បាន​ស្រក​ចុះបណ្តើរៗ​ជា​លំដាប់​។ ទឹក​ទន្លេមេគង្គ បាន​ជន់​ឡើង​ដល់​កម្រិត​អតិបរិមា​លើក​ទី​២​ហើយ សម្រាប់​រដូវវស្សា​ឆ្នាំ​នេះ​។

ដោយឡែក​ចំពោះ​ទឹក​ទន្លេមេគង្គ​នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ​វិញ ត្រូវបាន​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា វា​បាន​នៅ​នឹង ហើយ​នឹង​ចាប់ផ្តើម​ស្រក​ចុះ​នៅ​រសៀល​ថ្ងៃ​នេះ ។

​លោក លឹម គានហោ បាន​មានប្រសាសន៍ថា តាមពិត​វា​ត្រូវ​ស្រក​កាល​ពី​យប់មិញ ឬ​ព្រឹក​នេះ តែ​ដោយសារ​ស្ថានីយ៍​នេះ ស្ថិត​នៅ​ចំ​មុខ​ទឹកទន្លេ​ទាំង​៤ ទើប​ធ្វើអោយ​ការ​ព្យាករ​លម្អៀង​បន្តិច​។ នៅសល់​តែ​ស្ថានីយ៍​ជល​សាស្ត្រ​អ្នក​លឿង ក្នុង​ខេត្ត​ព្រៃវែង នៅ​ទន្លេមេគង្គ​ក្រោម និង​កោះ​ខែល នៅ​ទន្លេបាសាក់ ក្នុង​ខេត្ត​កណ្តាល​ទេ ដែល​ទឹក​នៅ​បន្ត​ឡើង​តិចតួច​ទៀត គិត​ដល់​ថ្ងៃ​ទី​២៨​កញ្ញា ឆ្នាំ​២០១១​។​

​លោក លឹម គានហោ បានអោយដឹង​ទៀត​ថា ព្យុះ​ឈ្មោះ ហៃ​ត្រាំ​ង បាន​រលាយ​ហើយ កាលពី​ថ្ងៃ​ទី​២៧​កញ្ញា​ម្សិលមិញ នៅ​ទីក្រុង​វេ របស់​ប្រទេស​វៀតណាម​។ រីឯ​ព្យុះ​ឈ្មោះ នេសាទ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​នៅឡើយ​នោះ គេ​បាន​ព្យាករ​ពី​ដំណើរ​របស់​វា​ថា ឆ្ពោះ​ទៅ​ភាគ​ខាង​លើ​កោះ​ហៃណាំ ហើយ​គ្មាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​ទេ​។​
​ជារួម​ជំនន់​ទឹក​ទន្លេមេគង្គ សម្រាប់​រដូវវស្សា​ឆ្នាំ​នេះ គឺ​ដូចជា​អស់ហើយ​។
​ចំពោះ​ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេមេគង្គ កន្លងទៅនេះ បាន​ធ្វើអោយ​មាន​ការប៉ះពាល់​ដល់​ខេត្ត​ចំនួន​មួយ​ចំនួន ដែល​ក្នុងនោះ មាន​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ នៅ​ខេត្ត​សៀមរាប ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ ហើយ​ទឹក​លិច​រយៈពេល ៤ ទៅ ៥ ថ្ងៃ​ទៀត ទើប​ស្រក​អស់​។ ចំណែក​ខេត្តកំពង់ធំ​វិញ មាន​ការប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ច្រើន​ម៉ឺន​ហិកតា​​ដោយសារ​ការលិចលង់​មាន​រយៈពេល​យូរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី លឹម គានហោ​។​
​ ​
​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​របស់​ខេត្ត​មួយចំនួន​កន្លងមកនេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី បាន​បន្ទោស​ទៅ​លើ​ការសាងសង់​ផ្លូវថ្នល់​មួយចំនួន ដែល​បាន​បិទ​ផ្លូវទឹក ឬ​បង្រួម​មុខទឹក ទើប​ធ្វើអោយ​មាន​ជំនន់​ធំ​កើតឡើង​​ជាពិសេស​ការសាងសង់​ផ្លូវលំ​ជនបទ​។ រី​ឯ​ក្រុង​សៀមរាប ដែល​បាន​លិចលង់​ធ្ងន់ធ្ងរ​រយៈពេល​ដល់​ទៅ ២​ដង ក្នុង​រដូវវស្សា​ពេលនេះ ដោយសារ​ទីក្រុង​សៀមរាប សព្វថ្ងៃ មាន​សណ្ឋាន​ដូចជា អាងទឹក ដោយ​មាន​ទំនប់​ព័ទ្ធជុំវិញ និង​មាន​ផ្លូវទឹក​ហូរ​ចូល​ធំ តែ​មាន​ច្រក​ហូរ​ចេញ​តូច​។
​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​លើកឡើង​ថា ការលិចលង់​កន្លងមក​នេះ វា​មិន​បាន​ធ្វើអោយ​ខូច​សំណង់​ធារាសាស្ត្រ​ធំដុំ​ទេ គឺ​មាន​លិច​តែ​ទំនប់ ដែល​ត្រូវ​លិច​ទឹក តែ​មិន​បាន​បាក់​ដាច់​ដោយ​សារ​ជំនន់​នោះទេ​។​

​ចំណែក​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយ​ដឹង​នៅ​ថ្ងៃទី​២៨​កញ្ញា ឆ្នាំ​២០១១​ថា ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេមេគង្គ បាន​ធូរស្រាល​ហើយ​។ នៅ​ស្ថានីយ៍​ជល​សាស្ត្រ ទន្លេបាសាក់​-​ចតុមុខ នៅ​ព្រឹក​នេះ ទឹក​មិន​ទាន់​ស្រក តែ​ក៏​មិន​ឡើង​ដែរ​។ បាននយ័ថា នៅ​សៀ​ល​ថ្ងៃនេះ ទឹក​នេះ​ទឹក​អាច​នឹង​ស្រក​ហើយ​។ នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ នៅ​ព្រឹក​ថ្ងៃទី​២៨​កញ្ញោ​នះ ទឹក​មាន​កម្ពស់ ១០,៨៥ ម៉ែត្រ គឺ​ប្រហាក់ប្រហែល​នឹង​កម្ពស់ កាលពី​ព្រលប់​ថ្ងៃទី​២៧​កញ្ញា​៕

២៥០គ្រួសារ រងគ្រោះទឹកជំនន់ ក្នុងខណ្ឌមានជ័យ ទទួលអំណោយ កាកបាទ​​​ ក្រហមរាជធានីភ្នំពេញ

Wednesday, 28 September 2011
ដោយ ៖ ប៉ិច នរៈ
DAP NEWS

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ចំនួន ២៥០គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់ ហើយបានផ្លាស់ ទៅស្នាក់នៅលើ ទីទួលសុវត្ថិភាព មកពីសង្កាត់ ចំនួន៨ នៃ ខណ្ឌមានជ័យ ត្រូវបានសាខា កាកបាទក្រហម រាជធានីភ្នំពេញ ក្រោមវត្ដមាន លោក ប៉ា សុជាតិវង្ស អភិបាលរង រាជធានី ភ្នំពេញ និងជា ប្រធានសាខា កាកបាទក្រហម រាជធានីភ្នំពេញ និងលោក គួច ចំរើន អភិ បាលខណ្ឌមានជ័យ ព្រមទាំងមន្ដ្រី កាកបាទក្រហម និងមន្ដ្រី សាលាខណ្ឌ-ចៅសង្កាត់ជា ច្រើនរូប បាននាំយក អំណោយ សង្គ្រោះបន្ទាន់ ទៅ ផ្ដល់ជូន កាលពីនៅ រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១១នេះ ។

លោក គួច ចំរើន ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន និងជា អភិបាល ខណ្ឌមានជ័យ បានលើកឡើង ពីស្ថានភាព ទឹកជំនន់ ដែលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ចំនួន ៥៥៩៥គ្រួសារ មនុស្ស ២៨២២០នាក់ ស្មើនឹង ៥១២៦ខ្នងផ្ទះ។ ក្នុងនោះ២៩៦គ្រួសារ មនុស្ស ១៤២៨នាក់ ត្រូវបានចាកចេញ ទៅស្នាក់នៅ ជាមួយបងប្អូន និង ទីទួលសុវត្ថិភាព ។

លោកអភិបាលបន្ដថា ក្នុងគ្រោះទឹកជំនន់ នេះ បានបំផ្លាញផ្លូវចំនួន៤៧ខ្សែ មានប្រវែង ១៣.៩១៩ម៉ែត្រ ត្រូវទឹកលិច ក្នុងនោះផ្លូវកៅ ស៊ូ២ខ្សែ ប្រវែង ១៥៥០ម៉ែត្រ និងបាក់ស្រុត ២០ម៉ែត្រ, ផ្លូវបេតុង១០ខ្សែ ប្រវែង១៦៤១ ម៉ែត្រ, ផ្លូវការ៉ូឡា៣ខ្សែ ប្រវែង១០៦ម៉ែត្រ ផ្លូវដី១៤ខ្សែ ប្រវែង២៥០២ម៉ែត្រ និងផ្លូវគ្រួស ក្រហម១៧ខ្សែ ប្រវែង៨១០០ម៉ែត្រ, សាលា ចំនួន៣ត្រូវលិចទឹកទាំងស្រុង, វត្ដចំនួនចំនួន៤ ត្រូវលិចទឹកដោយដុំ។

ជាមួយគ្នានេះដែរ សង្កាត់ទាំង៨ដែលត្រូវ រងគ្រោះទឹកជំនន់ និងប្រជាពលរដ្ឋផ្លាស់ទៅ នៅលើទីទួលសុវត្ថិភាពមាន ៖ សង្កាត់ច្បារ អំពៅទី១ ចំនួន១៩គ្រួសារ, សង្កាត់ច្បារអំពៅ ទី២ ចំនួន១០១គ្រួសារ, សង្កាត់ព្រែកប្រាចំនួន ៣២គ្រួសារ, សង្កាត់និរោធ ចំនួន៤គ្រួសារ, សង្កាត់វាលស្បូវ ចំនួន២៨គ្រួសារ, សង្កាត់ ក្បាលកោះ ចំនួន៥០គ្រួសារ, សង្កាត់ព្រែកឯង ចំនួន១៥គ្រួសារ និងសង្កាត់ព្រែកថ្មីចំនួន ១ គ្រួសារ។

សភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ដែលត្រូវប្រគល់ជូនប្រជា ពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារៗ ទទួល បានអង្ករចំនួន ២០គីឡូក្រាម, មី១កេះ, ទឹក ត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ និងត្រីខផងដែរ។

លោក គួច ចំរើន បានមានប្រសាសន៍ថា ទោះជាអំណោយទាំងនេះ តិចតួចមិនអាច បំពេញសេចក្ដីត្រូវការរបស់បងប្អូនប្រជាពល រដ្ឋក្ដី តែវាការយកចិត្ដទុកដាក់របស់អាជ្ញាធរ និងសប្បុរសជន។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ ថា កាកបាទក្រហមដែលជាស្ថាប័នមនុស្សធម៌ រួមគ្នាដើម្បីសង្គ្រោះប្រជាជន ដែលនេះជា ឱកាសយើងត្រូវចែករំលែកដល់បងប្អូនប្រជា ជនយើង ជួយបងប្អូនយើង ធ្វើយ៉ាងណាឱ្យរួច ផុតពីសេចក្ដីស្លាប់ គឺថា គ្រោះទឹកជំនន់នេះវា គំរាមកំហែងច្រើនយ៉ាងដូចជាអាយុជីវិត សុខភាព និងប្រឈមនឹងការខ្វះស្បៀងអាហារ។

លោក ប៉ា សុជាតិវង្ស បានឱ្យដឹងថា ទោះ ជាថវិកា និងគ្រឿង ឧបភោគបរិភោគ នេះ មានចំនួន តិចតួចក្ដី តែវាជាការ យកចិត្ដទុកដាក់ របស់អាជ្ញាធរ ជាពិសេស កាកបាទក្រហម កម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក្រោមការ ចង្អុលបង្ហាញ របស់លោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ដែល មានទស្សនៈវិស័យ ច្បាស់លាស់ និងគោល នយោបាយរបស់ គណបក្សប្រជាជន ដែលត្រូវដាក់បញ្ចូលក្នុង គោនយោបាយ ចតុកោណរបស់ រាជរដ្ឋាភិបាល ដោយមិនទុកឱ្យ ប្រជាជនកម្ពុជា ណាម្នាក់ស្លាប់ ដោយអត់អាហារ និងមិនមាន ការយកចិត្ដទុកដាក់ របស់អាជ្ញាធរឡើយ ។

ទី​រួម​ខេត្តសៀមរាប​និង​តំបន់​អង្គរ​មេឃបានស្រឡះបន្ទាប់ពីភ្លៀងពេញមួយថ្ងៃ

ដោយ : សារៈ
ថ្ងៃទី 28 កញ្ញា 2011
CEN

ជំនន់ទឹកភ្លៀងដែលហូរកាត់នៅផ្លូវវង់តូចកាលពីថ្ងៃទី២៧ កញ្កា ២០១១

ជំនន់ទឹកភ្លៀងដែលហូរកាត់នៅផ្លូវវង់តូចកាលពីថ្ងៃទី២៧ កញ្កា ២០១១

សៀមរាប: ​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​នេះ​នៅ​ទី​រួម​ខេត្តសៀមរាប​ផ្ទៃមេឃ​បាន​ស្រឡះ​បន្ទាប់ពី ស្ទើរ​ពេញ​មួយ​ថ្ងៃទី​២៧​ខែកញ្ញា នៅ​ទី​រួម​ខេត្តនេះ និង​តំបន់​កំសាន្ត​នា​រមណីយដ្ឋាន​អង្គរ និង​តំបន់​ផ្សេងទៀត​បាន​គ្របដណ្តប់​ទៅដោយ​ទឹកភ្លៀង និង​ផ្ទៃមេឃ​អួរ​អាប់​។​កំណាត់​ផ្លូវ​មួយចំនួន​នៃ​តំបន់​វង់​តូច និង វង់​ធំ ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្លូវ ប៉ុន្តែ​ការធ្វើ​ចរាចរ​អាច​ដំណើរការ​ជាធម្មតា​គ្រាន់​ដោយ​ប្រុងប្រយ័ត្ន ពិសេស​រថយន្ត​ប្រភេទ​ទាបៗ​។​

​អ្នក​ខេត្តសៀមរាប​បាន​រីករាយ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា បន្ទាប់ពី​ផ្ទៃមេឃ​បាន​ស្រឡះ​។​គេ​រំពឹងថា​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ការ​ជោរជន់​នៅ​ស្ទឹង​សៀមរាប និង រាលដាល​ទៅកាន់​តំបន់​ជាច្រើន​នៃ​ទី​រួម​ខេត្ត​នេះ​អាច​នឹង​ស្រក​ទៅវិញ​។

ជំនន់ទឹកភ្លៀងដែលហូរកាត់នៅផ្លូវវង់តូចកាលពីថ្ងៃទី២៧ កញ្កា ២០១១

ជំនន់ទឹកភ្លៀងដែលហូរកាត់នៅផ្លូវវង់តូចកាលពីថ្ងៃទី២៧ កញ្កា ២០១១

កាលពី​ម្សិលមិញ​ដែលជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ តាំងពីព្រឹក​ព្រលឹម​រហូត​ដល់ពេល​រាត្រី​តំណក់ ទឹក ភ្លៀង​ជួន​ខ្លាំង​ជួន​តិច បាន​គ្រប់​ដណ្តប់​នៅ​ខេត្ត​នេះ​។ ប្រជាជន​ដែល​ធ្វើដំណើរ​ទៅ​វត្ត គឺ​បាន​ទៅ​ទាំង​ទទឹកភ្លៀង​ជោក​។ វត្ត​តំបន់​មួយចំនួន​ដែល​ត្រូវ​ទឹក​ជន់​លិច​យ៉ាងជ្រៅនោះ បានរំខានដល់ប្រជាជន​មួយចំនួន ពិសេស​អ្នក​ទៅ​ពី​ទី​ឆ្ងាយ​ពុំ​អាច​ទៅបាន​ដូច​ឆ្នាំ​កន្លងទៅ​ទេ​។​

​ ​ម្សិលមិញ​ថ្ងៃទី​២៧ កញ្ញា​នេះដែរ​មួយ​កំណាត់​ផ្លូវ​ពី​ហួស​ខាងមុខ​ប្រាសាទអង្គរវត្ត​ទៅ​ប្រាសាទបាយ័ន បាន​កកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង​ដោយសារ​មនុស្សម្នា​សំរុក​ទៅកាន់​ទី​វត្ត​ដ៏​ល្បីៗ នៃ​តំបន់​នេះ​។​ដោយឡែក​កំណាត់​ផ្លូវ​មួយចំនួន​ដែល​ស្ថិតនៅ​តំបន់​ទស្សនា​វង់​តូច និង វង់​ធំត្រូវបាន​ហូរ​កាត់​ដោយ​ជំនន់​ទឹកភ្លៀង តែ​ការធ្វើដំណើរ​អាចធ្វើ​ទៅបាន​។ មាន​ផ្លូវ​ខ្លះ​ទឹកបាន​ហូរ​ច្រោះ​បាក់ស្រុត ដែល​ស្ថានភាព​នេះ​បាន​កើតឡើង​នៅ​វង់​ធំ​។​