បណ្ណសារ | ខែកញ្ញា 9, 2011

ជា មុនី ស្នើ​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​អន្តរាគមន៍​ដល់​កម្មករ​រោងចក្រ​ស៊ូភើថិច​ដើម្បី​ទទួល​ប្រាប់​បំណាច់​គ្រប់​ចំនួន

សុក្រ 09 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច ដើម្បី​ស្វែង​រក​អន្តរាគមន៍​ដល់​កម្មការិនី​រោងចក្រ​ស៊ូភើថិច ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​គ្រប់​ចំនួន​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ នៃ​ប្រទេស​កម្ពុជា។

កម្មកររោងចក្រស៊ូភើថិចធ្វើការតវ៉ានៅខាងមុខរោងចក្រកន្លងមក (រូប៖CEN)

កម្មកររោងចក្រស៊ូភើថិចធ្វើការតវ៉ានៅខាងមុខរោងចក្រកន្លងមក (រូប៖CEN)

លិខិត​ចុះ​ថ្ងៃទី​០៩ កញ្ញា​នេះ​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១១ សហជីព​សេរីកម្មរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​លិខិត​ស្នើ​សុំ​ជួយ​អន្តរាគមន៍​របស់​កម្មការិនី​រោងចក្រ​ស៊ូភើថិច ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌ​មាន​ជ័យ ដើម្បី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​គ្រប់​ចំនួន​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ។ ដោយ​លិខិត​បាន​រៀបរាប់​ថា កម្មការិនី​រោងចក្រ​ស៊ូភើថិច​បាន​បើក​ប្រាក់​ពី​រោងចក្រ​មិន​គ្រប់​ចំនួន ដោយ​អ្នក​ខ្លះ​បាត់​អស់​ចំនួន​១០០​ដុល្លារ​អាមេរិក និង​អ្នក​ខ្លះ​ទៀត​បាត់​អស់​ចំនួន​៧០​ដុល្លារ​អាមេរិក។ ដែល​បញ្ហា​នេះ ពួក​គាត់​មិន​យល់​ព្រម​ទទួល​យក​ប្រាក់​ដែល​មិន​គ្រប់​ចំនួន​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ លោក ជា មុនី បាន​ធ្វើ​ការ​សំណូមពរ​ដល់​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច ឲ្យ​ជួយ​អន្តរាគមន៍​ដល់​កម្មការិនី​រោងចក្រ​ស៊ូភើថិច ដើម្បី​ទទួល​បាន​ប្រាក់​គ្រប់​ចំនួន​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ កម្មករ​រោងចក្រ​ស៊ូភើថិច​ប្រមាណ​ជិត​២ពាន់​នាក់ បាន​ធ្វើ​កូដ​កម្ម​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ២​ប្រមាណ​កន្លះ​ម៉ោង ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​អត្ថប្រយោជន៍​៥ចំណុច ដែល​ក្រុម​កម្មករ​បាន​ទាមទារ​តាំង​តែ​ពី​ដើម​ខែ​មិថុនា ក្រោយ​ពី​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​រោងចក្រ​ដោយ​គ្មាន​មូល​ហេតុ។

ទោះ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ ក្រសួង​ការងារ និង​ក្រុមហ៊ុន​រោងចក្រ​ស៊ូភើថិច​បាន​សម្រេច​បើក​ប្រាក់​ខែ​ជូន​ដល់​ក្រុម​កម្មករ​តាម​ច្បាប់ ដើម្បី​បញ្ចប់​ជម្លោះ។ ប៉ុន្តែ​ក្រុម​កម្មករ​បាន​និយាយ​ថា ប្រាក់​ដែល​ពួក​គេ​ទទួល​បាន​នោះ គឺ​បាត់ ដោយ​អ្នក​ខ្លះ​រហូត​ដល់​ជាង​១០០​ដុល្លារ។

លោក ស្រ៊ី គឹមយូ មេធាវី​រោងចក្រ​ស៊ូភើថិច​បាន​និយាយ​ឲ្យ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា ក្រុមហ៊ុន​បាន​បើក​ប្រាក់​ជូន​ដល់​ក្រុម​កម្មករ​ត្រឹម​ត្រូវ​តាម​ច្បាប់ ដោយ​មាន​អ្នក​ជំនាញ​ក្រសួង​ការងារ​ជួយ​គិតគូរ​លុយ​ផង។ ដោយ​លោក​បាន​បន្ត​ថា កម្មករ​ខ្លះ​យល់​ច្រឡំ ដោយ​គេ​គិត​ប្រាក់​តាម​ថ្ងៃ តែ​តាម​ច្បាប់​គិត​ទៅ​តាម​ខែ ដោយ​មិន​រាប់​ថ្ងៃ​អាទិត្យ​ទេ៕

សហជីព​ព្រមាន​ធ្វើ​ការ​តវ៉ា​នៅ​សួន​សេរីភាព

សុក្រ 09 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រុម​ប្រឹក្សា​សម្រប​សម្រួល​សហជីព​កម្ពុជា ដែល​ជា​បណ្តុំ​របស់​សហជីព​ជា​ច្រើន បាន​ធ្វើ​ការ​ព្រមាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់​ពី​បញ្ចប់​កិច្វ​​ពិភាក្សា​រយៈ​ពេល​២​ថ្ងៃ​ថា ពួក​គេ​នឹង​ធ្វើ​ការ​តស៊ូមតិ និង​តវ៉ា​នៅ​សួន​សេរីភាព ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព មិន​បាន​ដាក់​បញ្ចូល​នូវ​សំណើ​របស់​ពួក​ទេ​នោះ។

លោក រ៉ុង ឈុន លេខាធិការនៃក្រុមប្រឹក្សាសម្របសម្រួល សហជីព

លោក រ៉ុង ឈុន លេខាធិការនៃក្រុមប្រឹក្សាសម្របសម្រួល សហជីព

លោក រ៉ុង ឈុន លេខាធិការ នៃ​ក្រុម​ប្រឹក្សា​​សម្រប​សម្រួល​សហជីព​កម្ពុជា​បាន​ថ្លែង​ថា បើ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ស្តីពី​សហជីព មិន​ឃើញ​មាន​បញ្ចូល​សំណើ​របស់​សហជីព​ទេ ការ​ជួប​ជុំ​គ្នា​បន្ត គឺ​ធ្វើ​នៅ​លើ​សួន​សេរីភាព។ ការ​ថ្លែង​បែប​នេះ​របស់​លោក រ៉ុង ឈុន គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ជួប​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​របស់​រដ្ឋាភិបាល​ចំនួន​៣លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​មាន​ការ​ដាក់​បញ្ចូល​សំណើ​ណា​មួយ​របស់​សហជីព​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​ឡើយ។

ក្រុម​សហជីព​បាន​សម្រេច​ដាក់​ស្នើ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​ជាង​២០​មាត្រា​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព ដែល​គ្រោង​ដាក់​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​ការងារ​នៅ​ថ្ងៃ​នេះ ដើម្បី​ស្នើ​សុំ​ពិគ្រោះ​យោបល់​បន្ត មុន​នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្រ្តី។

តាម​សេចក្តី​ព្រាង​ច្បាប់​សហជីព​ដែល​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ នៅ​ត្រង់​ចំណុច​មួយ​បាន​ចែង​ថា ផ្អែក​លើ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សហជីព តំណាង​សហជីព​អាច​បញ្ជូន​ទៅ​ពន្ធនាគារ​ពី​៦ថ្ងៃ ដល់​៣​ខែ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១០​លាន​រៀល។

លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​ថ្លែង​ថា គោល​បំណង​នៃ​ការ​បង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ ហើយ​ចង់​ប្រាប់​អ្នក​វិនិយោគ​ទាំង​នោះ​ថា ស្រុក​ខ្មែរ​មាន​ច្បាប់​សហជីព៕

ផែន​ការ​ដោះ​ស្រាយ​ជម្រក​ថ្មី​សម្រាប់​អ្នក​ភូមិ​ដែល​នឹង​​រុះរើ​ពី​ផ្លូវ​រត់​ភ្លើង​ត្រូវ​ជាប់​គាំង

សុក្រ 09 កញ្ញា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រុម​អ្នក​ភូមិ​ដែល​មាន​ទីលំនៅ​​ក្នុង​គម្រោង​ឲ្យ​រុះរើ​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ ក្រុង ភ្នំពេញ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ជួសជុល​ផ្លូវ​រថភ្លើង​និង​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​ពួក គេ​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ដោះ​ដូរ និង​សំណង​សមរម្យ​មួយ ។ ប៉ុន្តែ​អ្វីៗ​ហាក់​ដូច​ជា​ត្រូវ​បាន​ជាប់គាំង ។

ផ្លូវដែកដែលទ្រុឌទ្រោមនិងផ្ទះប្រជាពលរដ្ឋដ៏ក្រីក្រ

ផ្លូវដែកដែលទ្រុឌទ្រោមនិងផ្ទះប្រជាពលរដ្ឋដ៏ក្រីក្រ

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​សិទ្ធិ​លំ​នៅ​ដ្ឋាន ដែល​ត្រូវ​បាន​សម្រង់​សម្ដី​ដោយ ព្រឹត្តិបត្រ​ឌឹ​ឃេមបូឌា​ដេលី ចេញ​ផ្សាយ​ថ្ងៃ​សុក្រ​នេះ​ថា ” យើង​ពុំ​ទាន់​បាន​ឃើញ​ការ​វិវឌ្ឈន៏​ណា​មួយ នៅ​ឡើយ​ទេ គឺ​ស្ងាត់​ឈឹង ។ខ្ញុំ​មិន​ដឹង​ថា រដ្ឋាភិបាល​ឬ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​ឬ​AUSAIDនឹង​ឆ្លើយ​តប យ៉ាង​ណា​ចំពោះ​ការ​តវ៉ា​របស់​ពួក​គាត់​ទេ ” ។

អ្នក​ស្រី ទេព ទីហ៊ាន ដែល​ជា​អ្នក​ភូមិ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បាន​និយាយ​ថា អ្នក​ភូមិ​​បាន​ជួប ជា​ទៀង​ទាត់​ ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ADB ដើម្បី​ពិភាក្សា ពី​សំណង ប៉ុន្តែ​គ្មាន​អ្នក​ណា​មក​ទៀត​ទេ​ប៉ុន្មាន​ខែ​នេះ ។ អ្នក​ស្រី​បាន​និយាយ​ថា ” គ្រួសារ​ខ្លះ​ចង់​ចាក​ចេញ​ឲ្យ​បាន​ឆាប់​ ពី​ ព្រោះ​វា​នឹង​ងាយ ស្រួល​ក្នុង​ការ​រៀប​ចំ​អនាគត​និង​មុខ​របរ​របស់​យើង ” ។

ជា​ផ្នែក​នៃ​ការ​ជួស​ជុល​ផ្លូវ​រថភ្លើង​ADBបាន​ផ្ដល់​ប្រាក់​កម្ចី​៨៤លាន​ដុល្លារ​ ដល់​គម្រោង​នេះ ចំណែក​រដ្ឋាភិបាល​អូស្ត្រាលី​បាន​​ផ្ដល់​២១,៥លាន​ដុល្លារ ជា​ជំនួយ​​ឥត​សំណង ។ កាល​ពី​ខែ​សីហា​កន្លង​ទៅ​អង្គការ​ធាង​ត្នោត​ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​រយៈ​ពេល​៥​ខែ ពី​ការ​ដែល​អង្គការ​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​កាល​ពី​ខែ​កក្កដា​របស់​ខ្លួន ថា​សំណង​ផ្ដល់​ឲ្យ​អ្នក​ភូមិ​សម្រាប់​សាង​​សង់​ទី​លំនៅ​ថ្មី​មាន​តិចតួច​​ដែល​មិន​សម​នឹង​ពួក​គេ​ត្រូវ​ទទួល​៕

យីង​ឡាក់ ​នឹង​ស្នើ​ផ្ទាល់​ទៅ ​ហ៊ុន ​សែន ​ឲ្យ​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ថៃ

សុក្រ 09 កញ្ញា 2011
មាសមុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

អ្នកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថ្មីសៀម

អ្នកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថ្មីសៀម

ជា​មួយ​ប្រធាន​បទ​​ជា​ច្រើន ​ដែល​​នឹង​ត្រូវ​លើក​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​១ថ្ងៃ​នៅ​កម្ពុជា​នាថ្ងៃទី​១៥​កញ្ញា​សប្ដាហ៏​ក្រោយ​នេះ ជា​ដំបូង​លោក​ស្រី យីង​ឡាក់ នឹង​ស្នើ​ទៅ​ហ៊ុន សែន​ដោយ​ផ្ទាល់ ឲ្យ​មាន​ការ​​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​របស់​គេ​ពីរ នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ឆ្លង​ដែន​​ចូល​កម្ពុជា​ខុស​ច្បាប់​និង​ធ្វើ​​ចារកម្ម។នេះ​បើ​ តាម​ការ​លើក​ឡើង​របស់ The​ Nation ។

The Nation ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ស្រី យីង ឡាក់​នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​សៀម នឹង​ផ្ដើម​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​មួយ​ការ​ស្នើ​ឲ្យ​មាន​អន្តរាគមន៍​ដោះ​លែង​សកម្មជន​អាវ​លឿង​ទាំង​ពីរ​នាក់។ ដែល​ក្នុង​នោះ​វីរៈ ស៊ុំ​ក្វាម​ឃីត ត្រូវ​​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ឲ្យ​ជាប់​​ពន្ធនា​គារ​រយៈ​ពេល​៨​ឆ្នាំ​ កាល​ពី​ខែ​កុម្ភៈ​និង​រ៉ាទ្រី​ប៉ៃ​ប៊ូន ​ជា​លេខា​របស់​គេ​ឲ្យ​ជាប់​ពន្ធនាគារ​​៦​ឆ្នាំ ។

ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ច្រាន​ចោល​សំណើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ទាំង​ពីរ បើ​សិន​ពួក​គេ​មិន​បាន​បំពេញ​ទោស​ឲ្យ​បាន​២ភាគ៣​នៃ​ទោស​​ដែល​គេ​មាន។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ខែ​កន្លង​ទៅ ជា​មួយ​រដ្ឋាភិបាល​ថ្មី​របស់​សៀម​ ជំហរ​តឹង​តែង​នេះ ត្រូវ​បាន​ផ្លាស់​ប្ដូរ , ដោយ​កម្ពុជា​បាន​អះអាង​ថា ខ្លួន​ចាំ​មើល​មាន​ការ​ស្នើ​សុំ​ផ្លូវ​ការ​ដើម្បី​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​សៀម​ទាំង​នោះ៕

កញ្ញា សុគន្ធ អារីយ៉ា មានការលំបាកពេល ថើបលោក រាជ បុរី

Saturday, 10 September 2011
ដោយ ៖ រាត្រី
DAP NEWS

ភ្នំពេញ ៖ ថ្ងៃនេះគឺជាថ្ងៃ សម្ភោធរឿង “ព្រះនាងព្រិល ស” ដែលមានកញ្ញា សុគន្ធ អារីយ៉ា និងលោក រាជ បុរី ជាតួឯកប្រុសស្រី នៅក្នុងរឿងនេះ។ អ្នកទាំងពីរ គឺជាដៃគូចម្រៀង នៅក្នុងផលិតកម្ម Classic អស់រយៈពេល ជិត ២ឆ្នាំ មកហើយ ។ កន្លងមក ត្រូវបាន សាធារណៈជន សម្លឹងឃើញថា អ្នកទាំងពីរមាន ទំនាក់ទំនងគ្នា ប្លែកហួសពី មិត្តភាពធម្មតា។ ព្រោះអ្នកទាំងពីរ តែងតែទៅណា មកណា ជាមួយគ្នាជា ញឹកញាប់ ។

ជាពិសេសនោះ នៅពេលដែល ពួកគេទៅច្រៀង នៅតាមស្ថានីយ៍ ទូរទស្សន៍ គេតែងតែសង្កេត ឃើញលោក រាជ បុរី ជួយយួរសម្ភារៈ ឱ្យកញ្ញា សុគន្ធ អារីយ៉ា ជួយរៀបចំ សំលៀកបំពាក់ ឱ្យមុនពេលនាង ចេញច្រៀង ។ ចំណែកឯកញ្ញា សុគន្ធ អារីយ៉ា វិញ ក៏មានការយកចិត្ត ទុកដាក់ទៅលើ លោក រាជ បុរី មិនចាញ់គ្នា ប៉ុន្មានដែរ ។

ក្នុងឱកាស សម្ភោធរឿង “ព្រះនាងព្រិល ស” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១១ នៅរោងកុនលុច្ស ម៉ោង ៨ និង ០០នាទីព្រឹកនេះ កញ្ញា សុគន្ធ អារីយ៉ា បាននិយាយថា ខ្ញុំពិតជាមាន អារម្មណ៍ រីករាយណាស់ នៅពេលដែលឃើញ ទស្សនិកជន មកទស្សនា យ៉ាងច្រើនបែបនេះ ។ ខ្ញុំសង្ឃឹមថារឿងនេះ នឹងទទួលបាន ជោគជ័យដូចរឿង មុនៗអញ្ចឹងដែរ។

នេះជារឿងទី៣ហើយ ដែលខ្ញុំថតឱ្យ ផលិតកម្ម Classic នោះ ប៉ុន្តែរឿងនេះគឺ មានការលំបាកច្រើន ក្នុងការសម្តែង ជាងរឿងមុនៗ ព្រោះរឿងនេះលោក ហ៊ួ សុផល ដែលជាអ្នក ដឹកនាំរឿង តម្រូវឱ្យមាន ឈុតឆាក ស្នេហាច្រើន និងមានការថើប ជញ្ជក់ មាត់គ្នា ទៀតផង ។ វាពិតជាមានការ លំបាកណាស់ សម្រាប់ខ្ញុំជាស្ត្រី តែសម្រាប់លោក រាជ បុរី វិញ ខ្ញុំមិនដឹងថា គាត់មានអារម្មណ៍ បែបណានោះទេ ។

ឈុតឆាកទាំងនោះ ត្រូវបានថតខុស ជាច្រើនលើក ដោយសារតែខ្ញុំ មានភាពអៀនខ្មាស់ ច្រើនពេក ។ ប៉ុន្តែក្រោយពីមាន ការពន្យល់ពីលោក ហ៊ួ សុផល ថាឱ្យ ខ្ញុំថើបគ្នាដូចជា កំពុងតែថើប មនុស្សខ្លួនស្រលាញ់ ទើបខ្ញុំអាចសម្តែងត្រូវ ។

កញ្ញា សុគន្ធ អារីយ៉ា បានប្រាប់បន្តថា ចំពោះរឿងខ្ញុំ និងលោក រាជ បុរី រឹតតែធ្វើឱ្យ ទស្សនិកជន យល់ច្រឡំទៀតហើយ ។ ដោយសារតែការ ថើបជញ្ជក់មាត់គ្នា នៅក្នុងឈុតឆាក សម្តែងនោះ មើលទៅពិតជា ស្និទ្ធស្នាលគ្នាណាស់ ។ សម្រាប់អារម្មណ៍ របស់ខ្ញុំនៅពេលនេះ មិនទាន់ប្រាកដ ក្នុងចិត្តថា មានអារម្មណ៍ បែបណានោះទេ ទៅលើលោក រាជ បុរី ទេ ។ តែខ្ញុំដឹងថាពួកយើង មានសេចក្តីបារម្ភ ពីគ្នាទៅវិញទៅមក ។

កាកា៖ ខ្ញុំដេកជាមួយ លោក ដូដូ ជារឿងធម្មតា

Saturday, 10 September 2011
ដោយ ៖ រាត្រី
DAP NEWS

ភ្នំពេញ៖ កញ្ញា កាកា និងលោក ដូដូ ត្រូវបានស្រទាប់ យុវវ័យ ស្គាល់រួចមកហើយ ថាជាតារាចម្រៀង ប្រចាំនៅក្នុង ក្រុម High Class ដែលអ្នកទាំងពីរ បានប្រើអាជីព ​រួមគ្នាតាំងពី ២ឆ្នាំមុនមកម្លេះ ។ ទោះបីជា អ្នកទាំងពីរ ជាតារាចម្រៀង ដែលចូលចិត្ត ច្រៀងបទយុវវ័យ ក៏ដោយ ប៉ុន្តែ កញ្ញា កាកា ក៏ត្រូវបាន ទស្សនិកជន ស្គាល់នាង ហើយតាមរយៈ ការសម្តែងរឿង “ ទឹកចិត្តបងស្រី ” ឈ្មោះថា នាង “ ភ័ណ្ឌ ” ដែលជាតួអង្គ ប្អូនស្រីរបស់ កញ្ញា នី ម៉ូលីកា ។

ជុំវិញអាជីព សិល្បៈរបស់ កញ្ញា កាកា ត្រូវបាននាង និយាយប្រាប់ថា នៅក្នុងក្រុមចម្រៀង របស់ខ្ញុំគឺ មានសមាជិក ៦នាក់ ប្រុស ៣ ស្រី ៣នាក់ ហើយក្នុងចំណោម អ្នកទាំងអស់គ្នានោះគឺ ការច្រៀង និងរាំ របស់ខ្ញុំ ហាក់ដូចជា នៅលំដាប់ ទាបជាងគេ ។ ប៉ុន្តែ ទស្សនិកជន ក៏បានស្គាល់ខ្ញុំ ខ្លាំងជាងគេតាមរយៈ ការសម្តែងទៅវិញ ។ ព្រោះសព្វថ្ងៃនេះ ខ្ញុំមិនសូវមាន ពេលហាត់ច្រៀង និងរាំ ឱ្យបានគ្រប់គ្រាន់ នោះទេ ដោយសារតែ ក្រៅពី ការងារសិល្បៈ ខ្ញុំត្រូវរៀន និងធ្វើការងារ នៅក្នុងក្រុមហ៊ុន ទៀតផង ម្លោះហើយ ធ្វើឱ្យខ្ញុំមិនទាន់ អាចពង្រឹងសមត្ថភាព ច្រៀងរបស់ខ្លួនឯង បាននៅឡើយ ។ តែការសម្តែងវិញ វាជារឿង ងាយស្រួល សម្រាប់ខ្ញុំ ព្រោះទោះបីជាខ្ញុំ រវល់ជាមួយការងារ ផ្សេងៗយ៉ាងណា ក៏ដោយ ក៏ខ្ញុំអាចស្វែងយល់ ដោយខ្លួនឯងបាន តាម រយៈការទស្សនា ភាពយន្តខ្មែរ និងបរទេស។ ម៉្យាងទៀត ខ្ញុំក៏មានទេព្យកោសល្យ សម្តែងពីមុន មកផងដែរ ។

ពាក់ព័ន្ធ និងរឿង ផ្ទាល់ខ្លួនវិញ ត្រូវបាន កញ្ញា កាកា និយាយថា សព្វថ្ងៃនេះ ខ្ញុំគ្មានសង្សារ ឬមានទំនាក់ទំនង ជាមួយបុរសណា ម្នាក់នោះទេ។ ប៉ុន្តែមានបណ្តា អ្នកសារ​ព័ត៌មាន មួយចំនួនតែងតែ តាមសួរខ្ញុំថា “ខ្ញុំ និងលោក ដូដូ ត្រូវជា យ៉ាងម៉េចនិងគ្នា ទើបបានជា ស្និទ្ធស្នាល ជាមួយគ្នាម្លេះ” ។ ខ្ញុំចង់ប្រាប់ថា នោះជារឿងធម្មតាទេ ដែលបងៗ សារព័ត៌មានឃើញ។ សម្រាប់ពួកយើង ទាំងពីរ ស្និទ្ធស្នាលលើសពីនេះ ទៅទៀតគឺ ពួកយើងឧស្សាហ៍គេង នៅក្នុងបន្ទប់តែមួយ ជាមួយគ្នា ប្រលែងគ្នា​ទៀតផង ហើយពេលខ្លះក៏មាន សមាជិកក្នុងក្រុម ទាំងអស់នៅក្នុងនោះ ផងដែរ។ ពោលគឺពួកយើង ស្និទ្ធស្នាលគ្នា មែនទែន។ តែសម្រាប់ខ្ញុំ ជារឿងធម្មតាទោះ លោក ដូដូ ជាបុរស ខ្ញុំជាស្ត្រីក៏ដោយគឺ ពួកយើងគ្មានចិត្ត ស្រលាញ់គ្នា ជាសង្សានោះទេ ។ ពេលនៅជា មួយគ្នា អារម្មណ៍ខ្ញុំធម្មតា ដូចជាបងប្អូនអញ្ចឹង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រជាពលរដ្ឋ​៣​ភូមិ មកពី​ខេត្ត​ក្រចេះ តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ សុំ​ដំណោះស្រាយ​

ដោយ : សុផល
ថ្ងៃទី 9 កញ្ញា 2011
CEN

ភ្នំពេញ: ​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ មកពី ៣​ភូមិ មាន​ភូមិ​១០៣ ភូមិ​១០៤ និង​ភូមិ​១០៩ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ជួបជុំ​នៅ​មុខ​វត្តបុទ​ម​វ​តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បី​សុំ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​៣ បាន​ធ្វើ​ការឈូសឆាយដី​របស់​ពួកគាត់​។​

​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើការ​តវ៉ា បានឲ្យដឹងថា ផ្ទៃដី​ដែល​ក្រុមហ៊ុន ចូល​ឈូសឆាយដី​លំនៅដ្ឋាន​របស់​ពួកគាត់​នោះ សរុប ២២៥១ ហិកតា ។ ក្រុមហ៊ុន​ទាំង​៣ មាន​ក្រុមហ៊ុន សុវណ្ណ​វុទ្ធី ក្រុមហ៊ុន​សំណាង​អង្គរ និង​ក្រុមហ៊ុនតៃ​ណាម​។

​ប្រជាពលរដ្ឋ​បន្តថា ទំនាស់​នេះ គឺ​កើតមាន​កាលពី​ខែ​សីហា ឆ្នាំ​២០១០​មកម្ល៉េះ ហើយ​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១១ ក្រុមហ៊ុន​ទាំង​៣ បានធ្វើការ​ឈូសឆាយ ចូល​ក្នុង​ដី​លំនៅដ្ឋាន​របស់​ពួកគាត់​តែម្តង ។ ពួកគាត់​បាន​យក​ពាក្យបណ្តឹង​ទៅ​ដាក់​នៅ​រដ្ឋសភា ព្រឹទ្ធសភា ខុទ្ធកាល័យ​ព្រះមហាក្សត្រ និងខុទ្ធកាល័យ​នាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​អន្តរាគមន៍ ​៕

ក្រុមអ្នកភូមិមកពីខេត្តក្រចេះ ភាគច្រើនជាជនជាតិខ្មែរអ៊ីស្លាម ប្រមូលម្តុំនៅក្រោមដើមពោធិ៍មុខវត្តបទុម ដើម្បីដាក់ពាក្យបណ្តឹងជូនសម្តេចហ៊ុនសែន ជួយអន្តរាគមន៍លើបញ្ហាជម្លោះដីធ្លី កាលពីព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ក្រុមអ្នកភូមិមកពីខេត្តក្រចេះ ភាគច្រើនជាជនជាតិខ្មែរអ៊ីស្លាម ប្រមូលម្តុំនៅក្រោមដើមពោធិ៍មុខវត្តបទុម ដើម្បីដាក់ពាក្យបណ្តឹងជូនសម្តេចហ៊ុនសែន ជួយអន្តរាគមន៍លើបញ្ហាជម្លោះដីធ្លី កាលពីព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ក្រុមអ្នកភូមិមកពីខេត្តក្រចេះ ភាគច្រើនជាជនជាតិខ្មែរអ៊ីស្លាម ប្រមូលម្តុំនៅក្រោមដើមពោធិ៍មុខវត្តបទុម ដើម្បីដាក់ពាក្យបណ្តឹងជូនសម្តេចហ៊ុនសែន ជួយអន្តរាគមន៍លើបញ្ហាជម្លោះដីធ្លី កាលពីព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ក្រុមអ្នកភូមិមកពីខេត្តក្រចេះ ភាគច្រើនជាជនជាតិខ្មែរអ៊ីស្លាម ប្រមូលម្តុំនៅក្រោមដើមពោធិ៍មុខវត្តបទុម ដើម្បីដាក់ពាក្យបណ្តឹងជូនសម្តេចហ៊ុនសែន ជួយអន្តរាគមន៍លើបញ្ហាជម្លោះដីធ្លី កាលពីព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

————————–

ក្រសួង​ការងារ​ពន្យារ​ពេល​បញ្ជូន​សេចក្តីព្រាង​ច្បាប់​សហជីព ទៅ​គណៈរដ្ឋមន្ត្រី​

ដោយ : CEN
ថ្ងៃទី 9 កញ្ញា 2011

មេដឹកនាំសហជីពកម្មករ ក្នុងសន្និសីទកាសែត ក្រោយពីកិច្ចប្រជុំពិភាក្សាស្តីពីសេចក្តីព្រាងច្បាប់សហជីព លើកទី៤ កាលពីព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០១១៕

មេដឹកនាំសហជីពកម្មករ ក្នុងសន្និសីទកាសែត ក្រោយពីកិច្ចប្រជុំពិភាក្សាស្តីពីសេចក្តីព្រាងច្បាប់សហជីព លើកទី៤ កាលពីព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០១១៕

ភ្នំពេញ: ដោយសារតែ​មាន​ការតវ៉ា​ច្រើន​ពី​សំណាក់​មេដឹកនាំ​សហជីព​កម្មករ នាំ​ឲ្យ​ក្រសួង​ការងារ​បាន​សម្រេច​ពន្យា​រ​ពេល​បញ្ជូន​សេចក្តីព្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស់ ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​ពិនិត្យ និង​អនុម័ត មុននឹង​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​។ ដំបូង​ឡើយ​ក្រសួង​ការងារ គ្រោង​នឹង​បញ្ជូន​ពង្រាងច្បាប់​សហជីព ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ចុងខែ​សីហា ឬ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១១​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លោក អ៊ុំ មាន បាន​ថ្លែង​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ នា​ព្រលប់​ថ្ងៃទី​៨​កញ្ញា ឆ្នាំ​២០១១​ថា ក្រសួង​ការងារ​បាន​ពន្យារពេល​បញ្ជូន​សេចក្តីព្រាងច្បាប់​សហ​ជីព ដែលមាន ១៧​ជំពូក និង​៩១ មាត្រា ដាក់​ទៅកាន់​គណៈរដ្ឋមន្ត្រីដោយសារតែ​មាន​ការតវ៉ា​ច្រើនពេក​។ ដំបូង​ឡើយ ក្រសួង​ការងារ​គ្រោង​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​សហជីព ទៅ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​អនុម័ត មុននឹង​បញ្ជូន​ទៅ​រដ្ឋសភា នៅ​ចុងខែ​សីហា ឬ​នៅ​ដើម​ខែ​កញ្ញា​នេះ​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ តំណាង​រដ្ឋាភិបាល ដែល​ទទួលបន្ទុក​តាក់​តែង​សេចក្តីព្រាងច្បាប់​សហ​ជី​ព ក៏បាន​លើកឡើង​ថា ក្រសួង​ការងារ​នឹង​ពិចារណា​លើ​សំណើ​របស់​សហជីព ដែល​បានលើកឡើង​កន្លងមក ឲ្យ​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាង ច្បាប់​សហជីព​។ ម្យ៉ាងទៀត​ក្រសួង​ការងារ ក៏​ដូច​រាជរដ្ឋាភិបាល កំពុង​តែ​ខិតខំ​តាក់ តែង​ច្បាប់​សហជីព​មួយ ដែល​បម្រើ​ផលប្រយោជន៍​ទាំង​សហជីព​កម្មករ និង​ទាំង​ភាគី​ថៅកែ​រោងចក្រ​។

​ក៏​ប៉ុន្តែ​លោក អ៊ុំ​មាន មិន​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា ក្រសួង​ការងារ​ត្រូវ​ជួប​ប្រជុំ​ពិភាក្សា​លើ​ពង្រាង​ច្បាប់​សហជីព​ជាថ្មី​ជាមួយ​សហជីព​កម្មករ ឬ​យ៉ាងណា​ទេ​?

​អត្ថាធិប្បាយ​របស់​តំណាង​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ភ្លាមៗ ដើម្បី​ឆ្លើយតប​នឹង​ការលើក​ឡើង​ជា​បន្តបន្ទាប់​របស់​មេដឹកនាំ​សហជីព​កម្មករ ដែល​នៅតែ​បន្ត​ទទូច​ឲ្យ​ក្រសួង​កែប្រែ​សេចក្តីព្រាង​ច្បាប់​សហជីព​។​

​មេដឹកនាំ​សហជីព​កម្មករ បាន​ជួប​ប្រជុំ​ពិភាក្សា​ជា​ថ្មី​លើ​សេចក្តីព្រាងច្បាប់​សហជីព លើក​ទី​៤ កាលពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨​កញ្ញា ឆ្នាំ​២០១១​។ នៅ​ថ្ងៃ​បិទ​បញ្ចប់​កិច្ចប្រជុំ​នោះ មេដឹកនាំ​សហជីព​កម្មករ​ធំៗ រួមមាន​៖ លោក​ជួន​មុំ​ថុល លោក​រ៉ុង ឈុន និង​លោក​អាត់​ធន់ បាន​មូលមតិ​គ្នា ទទូច​សុំឲ្យ​ក្រសួង​ការងារ កែប្រែ​មាត្រា​មួយចំនួន ក្នុង​ពង្រាង​ច្បាប់​សហជីព​។ បើ​ដូច្នោះ​ទេ មេដឹកនាំ​សហជីព​កម្មករ បាន​ព្រមាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​តវ៉ា​។

​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨​កញ្ញា ឆ្នាំ​២០១១ មេដឹកនាំ​សហជីព លើកឡើង​រួមគ្នា​ថា សេចក្តីព្រាងច្បាប់​សហជីព លើក​ទី​៤ ត្រូវបាន​ក្រសួង​ការងារ​កែប្រែ​ចំនុច​មួយចំនួន ក៏ប៉ុន្តែ​ការស្នើសុំ​របស់​មេដឹកនាំ​សហជីព​កម្មករ​ជា​ច្រើន មិន​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ពង្រាង​នោះទេ​។​

​តាម​មេដឹកនាំ​សហជីព ក្រសួង​ការងារ បាន​ដក​ទោស​ជាប់ពន្ធនាគារ និង​ការរំលាយ​សហជីព ចេញ​ពី​ពង្រាង​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស់​។ ប៉ុន្តែ​ការកែប្រែ​ដូច្នេះ នៅតែ​មិន​ទាន់​ស្រប​តាម​ការចង់បានរ​បស់​សហជីព​នៅ​ឡើយ​។​

​លោក ជួន មុំ​ថុល ប្រធាន​សហជីព​កម្មក​រ ដែល​គេ​ដឹងថា មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បាន​លើកឡើង​ថា ជំពូក​៣ និង​ជំពូក​៥ ក្នុង​សេចក្តីព្រាង​ច្បាប់​សហជីព នៅតែ​បិទ​សិទ្ធិ​សេរីភាព​របស់​សហ​ជី​ពក​ម្មករ មាន​ជាអាទិ៍ ការកំណត់​ពី​ការបង្កើត​សហជីព ត្រូវមាន​ការយល់ព្រម​ពី​ថៅកែ​រោងចក្រ​សហគ្រាស ហើយ​មន្ត្រី​រាជការ គ្រូបង្រៀន និង​អ្នក ធ្វើការ​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចជា អ្នក​បម្រើ​តាម​ផ្ទះ មិន​ត្រូវបាន​ច្បាប់​ថ្មី​នោះ អនុញ្ញាតឲ្យ​បង្កើត​សហ​ជីព​ឡើយ​។​

​ចំណែក​លោក​អាត់​ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា សហជីព​កម្មករ និង​អ្នកបញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​កម្ពុជា រួមទាំង​អង្គការ​ពលកម្ម​អន្តរជាតិ នៅតែ​មិន​គាំទ្រ​ចំពោះ​សេចក្តីព្រាង​ច្បាប់​សហជីព ដែល​បាន​កំណត់​រឹតបន្តឹង​លើ​សេរីភាព​របស់​កម្មករ​នៅ​កម្ពុជា​។​

​សហជីព​កម្មករ​បាន​បង្ហាញ​ជំហរ​រួម ដោយ​លើក​ពី​ការស្នើសុំ គូស​ចំៗ​លើ​មាត្រា ដែល​ត្រូវ​កែប្រែ និង​ដាក់​បន្ថែម ព្រមទាំង​ស្នើ​ដល់​ក្រសួង​ការងារ បើក​កិច្ចប្រជុំ​ពិភាក្សា​ជាថ្មី​ម្តងទៀត​លើ សេចក្តីព្រាង​ច្បាប់​សហជីព​។​

​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​៨​កញ្ញា ឆ្នាំ​២០១១ លោក​រ៉ុង​ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ព្រមាន​ថា សហជីព​កម្មករ​ធំៗ​នៅ​កម្ពុជា បាន​ព្រមព្រៀង​គ្នា​ហើយ​ថា បើសិន​ជា​ក្រសួង​ការងារ មិន​ទទួលយក​ការស្នើ​ឲ្យ​កែ​សេចក្តីព្រាងច្បាប់​សហជីព​ទេ នោះ​សហជីព​កម្មករ​នឹង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ដោយ​ការប្រមូលផ្តុំ​តវ៉ា​នៅ​ទីលាន​បាតុកម្ម ព្រមទាំង​ធ្វើ​កូដកម្ម​តាម​រោងចក្រ​សហគ្រាស​ទូទាំងប្រទេស ដែល​មាន​កម្មករ​យ៉ាង​ហោច​ណាស់ ២ សែន​នាក់​ចូលរួម​។​

​ចំពោះ​ការព្រមាន​ធ្វើ​បាតុកម្ម​នេះ ត្រូវបាន​លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ គូសបញ្ជាក់ថា ជា​រឿង​ដោយឡែក​មួយ​ផ្សេង​ទៀត ដែល​ស្ថិតនៅក្រោម​ច្បាប់​បាតុកម្ម និង​គ្រប់គ្រង​ដោយ​ស្ថាប័ន​ផ្សេង​។ ប៉ុន្តែ​ការធ្វើ​បាតុកម្ម ឬ​យ៉ាងនោះ សហជីព​កម្មករ​ត្រូវតែ​គោរព​តាម​ច្បាប់​៕

ម៉ាឡេស៊ី​ ថា ពលក​រខ្មែរ ២​នាក់ ស្លាប់​ជា​ករណី​ធ្វើអត្តឃាត​

ដោយ : CEN
ថ្ងៃទី 9 កញ្ញា 2011

ភ្នំពេញ: មន្ត្រី​ក្រសួងការបរទេស បានដឹង​កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១១​ថា អាជ្ញាធរ​ម៉ាឡេស៊ី​បានចាត់ទុក​ការស្លាប់​របស់​ស្ត្រី​ពលករ​កម្ពុជា ២​នាក់ ដែលជា​អ្នក​បម្រើ តាម​ផ្ទះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ថា ជា​ករណី​ធ្វើ​អត្តឃាត ដាច់ដោយឡែក​ពីគ្នា ។​

​មន្ត្រី​សិទ្ធិ​ការងារ​ម្នាក់ និង​សមាជិក​សភា​មួយរូប មកបី​គណបក្ស​ប្រឆាំង​បាន​និយាយថា គួរតែ​មាន​ការស៊ើបអង្កេត ឲ្យបាន​គ្រប់​ជ្រុងជ្រោយ លើ​ការស្លាប់​នេះ ហើយ​ប្រសិនបើ​ជា ករណី​ធ្វើ​អត្តឃាត គួរតែ​មាន​ការស៊ើបអង្កេត​ឲ្យដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ពលករ​ខ្មែរ ឈានទៅដល់​ការធ្វើ​អត្តឃាត​នេះ ដោយសារ​ការ​គៀប សង្កត់​ពី​ថៅកែ ឬ​មួយ​ក៏​យ៉ាងណា​?

​ស្ត្រី​ពលករ​កម្ពុជា ដែល​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ឲ្យដឹងថា ឈ្មោះ សេង ដា​នី អាយុ ២២ ឆ្នាំ ត្រូវបាន​ប្រទះឃើញ​ស្លាប់ កាលពី​ថ្ងៃ​២៩ ខែ​សីហា ឆ្នាំ​២០១១ នៅ​ជាន់​ផ្ទាល់​ដី នៃ​អគារ​ជាប់​នឹង​ការិយាល័យ​របស់​ក្រុមហ៊ុន ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​ស្ត្រី​ឈ្មោះ ឆាយ ហុត បាន​ស្លាប់​នៅផ្ទះ​ថៅកែ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១១ ។​

​លោក កុយ គួង ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែង​ប្រាប់​កាសែត​ថា ស្ថានទូត​កម្ពុជា ទទួលបាន​របាយការណ៍​បឋម​ពី​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​បញ្ជាក់ថា នាង ដា​នី បាន​ធ្វើអត្តឃាត​ដោយ​ការ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​នោះ​។ ចំណែក​ស្ត្រី​ឈ្មោះ ឆាយ ហុត បាន​ធ្វើអត្តឃាត​ដោយ​ការ​ផឹក​ថ្នាំពុល កាលពី​ថ្ងៃ​ទី​២៥ ខែ សីហា ហើយ​បាន​ស្លាប់​នៅ​ផ្ទះ​ថៅកែ​របស់​នាង​។​

​លោក កុយ គួង បាន​លើកឡើង​ថា ស្ថានទូត​កម្ពុជា​កំពុង​ធ្វើ​ការស៊ើបអង្កេត​បន្ថែមទៀត ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការស្លាប់​របស់​ពលករ​ខ្មែរ​។ តែ​មកដល់​ពេលនេះ ក្រុមមន្ត្រី​មិនទាន់មាន​ព័ត៌មាន​បន្ថែម​អំពី​ករណី​នេះ​ទេ នៅពេលនេះ​។​

​ចំណែក​សមាជិក​គ្រួសារ​ម្នាក់ របស់​នាង សេង ដា​នី មិន​ជឿ​លើ​ការរៀបរាប់​របស់​អាជ្ញា​រធរ​ម៉ាឡេស៊ី អំពី​ការស្លាប់​របស់​នាង​ទេ​។​

​អ្នកស្រី ម៉ី សារ៉េត ដែល​ជា​ម្តាយមីង​របស់​ស្ត្រី​រងគ្រោះ បាន​និយាយថា “​ខ្ញុំ​មិន​ជឿថា ក្មួយ​ស្រី​របស់​ខ្ញុំ​ធ្វើ​អត្តឃាត​នោះ​ទេ ខ្ញុំ​គិតថា វា​ជា​ករណី​ឃាតកម្ម​។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ពលករ​កម្ពុជា បាន​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ ឲ្យ​អ្នកស្រី​ធ្វើដំណើរ ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សម្គាល់​អត្តសញ្ញាណ​សាកសព​របស់​នាង សេង ដា​នី​។​

​អ្នកស្រី ម៉ី សារ៉េត បាន​និយាយថា ក្មួយ​ស្រី​របស់​គាត់​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កក្កដា ឆ្នាំ​២០១០ ចាប់តាំងពី​ពេលនោះ​មក នាង​មិន​ដែល​ទាក់ទង​មក​គ្រួសារ​របស់​នាង ឬ​ផ្ញើ​ប្រាក់​មក​ផ្ទះ​វិញ​ទេ ។​

​ចំពោះ​បញ្ហា​នេះ ត្រូវបាន​លោក​ស្រី មូរ សុខ​ហួរ ជា​សមាជិក​សភាគ​គណ​បក្ស សម រង្ស៊ី និង ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការនារី បាន​មាន ប្រសាសន៍ថា ស្ថានទូត​កម្ពុជា គួរតែ​ជីកឫស ជីក​គល់រ​ក​មូលហេតុ​នៃ​ការស្លាប់​នេះ​។ ម្យ៉ាងទៀត ការធ្វើអត្តឃាត​ដូចដែល​បានលើកឡើង​នេះ បង្ក​ឲ្យមាន​មន្ទិលសង្ស័​យ​អំពី​ការយកចិត្តទុកដាក់រ​បស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នានា ចំពោះ​សុខុមាលភាព​របស់​ពល​ករ​ខ្លួន​នៅ​បរទេស​។​

​លោកស្រី មូរ សុខ​ហួរ បាន​មានប្រសាសន៍ថា ជា​ញឹកញាប់ ទីភ្នាក់ងារ​ទាំងនោះ តែងតែ​ចាត់ទុក​ពលករ​របស់​ខ្លួន ដូច​ទំនិញ សម្រាប់​ផ្គត់ផ្គង់ ដើម្បី​ប្រាក់ចំណេញ ខណៈ​ដែល​ការរំលោភបំពាន និង​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​បុគ្គលិក​របស់​ទីភ្នាក់ងារ ឬ ថៅកែ​ម៉ាឡេស៊ី គ្មាន​ការដោះស្រាយ ។​

​ការងារ​ចំណាកស្រុក​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ពេល​នេះ មាន​ស្ត្រី​កម្ពុជា​ចំនួន ៣០.០០០ នាក់​កំពុង ធ្វើជា​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។

​លោកស្រី មូរ សុខ​ហួរ បាន​ធ្វើ​ការអំពាវនាវ​ជាថ្មី សុំឲ្យ​មាន​ការផ្អាក​ការបញ្ជូនព​លករ ចំណាកស្រុក​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី រហូត​ទាល់តែ​កម្ពុជា ចរចា​បាន​កិច្ចព្រមព្រៀង​មួយ ជាមួយ​ក្រុង​គូ​ឡា​ឡាំ​ពួរ ដែល​ផ្តល់​ការការពារ តាម​ផ្លូវច្បាប់ សម្រាប់​ពលករ​នៅ​បរទេស ជាមុនសិន ៕​

សូដា នីតា ភ្ជាប់ពាក្យជាមួយ ប្រុសស្អាត នៅប្រទេសបារាំង

Written by ភ្នំពេញដេលីញូវ
Saturday, 10 September 2011

អតីតពិធីការីនី សូដា នីតា ដែលបាន បាត់មុខពី សិល្បៈជាយូរ មកហើយនោះ ទើបតែបាន ភ្ជាប់ពាក្យ ជាមួយគូស្នេហ៍​ថ្មី កាលពីម្សិលម៉ិញ ថ្ងៃទី៩កញ្ញានេះ ។ កម្មវិធីភ្ជាប់ពាក្យ របស់នាងមានការ ចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស យ៉ាងច្រើន ដោយឡែក អ្នកសិល្បៈ មានតិចតួចបំផុត ។ គូរដណ្តឹងរបស់ សូដា នីតា គឺជាអ្នករស់នៅ ប្រទេសបារាំង ដែលមានឈ្មោះថា ឆាយ វិបុល អាយុ២៩ ឆ្នាំ ដែលទើបតែ ស្រលាញ់គ្នា បានរយៈពេល កន្លះឆ្នាំប៉ុណ្ណោះ ដោយសារ​មានការ ណែនាំពីមិត្តភក្តិ ។

សុដន់បង្ហាញពីសមត្ថភាពលើគ្រែ

Written by ភ្នំពេញដេលីញូវ
Saturday, 10 September 2011

អ្នកកពិសោធ ផ្នែកផ្លូវភេទសាស្រ្ត ជនជាតិអ៊ីតាលី លោក បែនហ្សូ នីឡរ៉ែន មានប្រសាសន៍ថា៖ ចុងសុដន់ ព័ណ៌ស៊ីជំពូ នាំមកនូវ សម្រស់ទាក់ទាញ ប៉ុន្ដែព័ណ៌ស៊ីជំពូ ក៏បង្ហាញថា នាងគឺជាមាន់ថ្មី សម្រាប់រឿង លើគ្រែ ។ ការមាន ទំនាក់ទំនង ផ្លូវភេទ ជា ញឹកញាប់ នឹងធ្វើឱ្យកម្រិត អ័រមូនជីវសាស្រ្ត ក្នុងរាងកាយស្រ្តី ត្រូវផ្លាស់ប្ដូរ ហើយលទ្ធផលមួយ នៃការផ្លាស់ប្ដូរនេះ នោះគឺព័ណ៌របស់ ចុងសុដន់ ។

ចុងសុដន់ បានប្រែទៅជា ព័ណ៌ខ្មៅ ឬត្នោងគឺបញ្ជាក់ថា នាងមានបទ ពិសោធច្រើន ក្នុងការឡើងគ្រែ ។ មូលហេតុគឺមក ពីការរួមភេទ បានជម្រុញឱ្យ ក្រពេញញី មានសកម្មភាព ខ្លាំងក្លា ហើយក្រោយមក វាបញ្ចេញអ័រមូនភេទ បានច្រើនជាងមុន ។ ជាក់ ស្ដែង វាមិនត្រឹមតែ ក្រពេញនៅ ខាងមុខនៃ ក្រពេញញី នោះទេ សម្បីតែក្រពេញញី នៅក្នុងក៏អាច បញ្ចេញសារជាតិ មេឡានីន ដែលធ្វើឱ្យ ចុងសុដន់ឡើងខ្មៅ ជាងមុនហើយទ្រូង បានក៏រីកធំ និងស្អាត ជាងមុនផងដែរ ។

ស្រ្ដីដែលមាន ដើមទ្រូងតូច ភាគច្រើន គឺជាស្រ្តីដែលមាន អត្តចរិត ស្រគត់ស្រគំ ពួកគេចូលចិត្ត ជីវភាពធម្មតា មិនមានអ្វីលេចធ្លោ ។ ស្រ្តីប្រភេទនេះ តែងមិនចូលចិត្ត ការផ្លាស់ប្ដូរថ្មី ក្នុងរឿងលើគ្រែ ។ ពួកគេរួមរ័ក បែបបុរាណ និងយកចិត្ត ទុកដាក់ នឹង រឿង ផ្សេងៗ ច្រើនជាង ការសប្បាយ ជាមួយស្វាមី ។

បណ្ដាស្រ្តីដែលមាន សុដន់ទាំងគូ ប្រកបដោយភាព តឹងណែន មូលក្រពុំគឺជា ស្រ្តីដែលមាន គ្រួសាររួចហើយ ។ ចំពោះស្រ្តីបែបនេះ ពួកគេចូលចិត្ត អង្គុយញ៉ាំអាហារ និងជជែកលេង ជាមួយមិត្តភ័ក្ត ច្រើនជាង ។ ក្នុងរឿងឡើងគ្រែ ពួកនាងតែងតែ ជា មនុស្សអសកម្ម និងមានការ ខ្មាស់អៀន ចំពោះការ ផ្លាស់ប្ដូរបែបបទ ។

ប្រភេទស្រ្តី ដែលមានចុងសុដន់ ចង្អុលចុះដី ត្រូវបានអ្នក ជំនាញការ វាយតម្លៃខ្ពស់ថា ពួកនាងគឺជា ដៃគូជំនាញ ក្នុងរឿងលើគ្រែ ។ បុរសទាំងឡាយ តែងចូលចិត្ត ស្រ្តីប្រភេទនេះ ព្រោះថារាល់លើក ដែលពួកគេ បាននែបនិត ពួកគេតែងមាន អារម្មណ៍ថា ត្រូវបានពួកនាង ថ្នាក់ថ្នម និងយកចិត្តទុកដាក់ គ្រប់កាលៈទេសៈ ។

ស្រ្តីដែលមានសុដន់ ដូចជាទ្រង់ទ្រាយ របស់ពងក្រពើ គឺជាមនុស្សដែល មានចរិតស្លូតបូត និង រ៉ូមែនទិច ។ ស្រ្ដីប្រភេទនេះ ចូលចិត្តឱ្យគេ បបោសអង្អែល និងថ្នាក់ថ្នម ហើយជាពិសេស ប្រសឹនបុរសណា ដែលមិនបានកំដៅ សាច់ដុំនៅមុន ពេលប្រយុទ្ធ នោះពួកនាង នឹងមិនមានការ ពេញចិត្តនោះទេ ។ ទោះជាយ៉ាងណា ក៏ដោយ ចំពោះរឿង ថែរក្សាគ្រួសារ អ្នកពិតជាអាច ទុកចិត្តពួកនាងបាន ព្រោះថាពួកនាង មានភាពម៉ត់ចត់ ។

​ស្ត្រី​ផឹក​កាហ្វេ​នឹង​ថយ​ចុះ​គ្រោះថ្នាក់​ទឹកនោម​ផ្អែម​

ដោយ : លីសា
ថ្ងៃទី 9 កញ្ញា 2011
CEN

មិន​ត្រូវ​ផឹក​កាហ្វេ​ច្រើន​ជ្រុល , ចូរ​សួរ​យោបល់​វេជ្ជបណ្ឌិត​ក្រោយពេល​ពិនិត្យ​សុខភាព

មិន ត្រូវ ផឹក កាហ្វេ ច្រើន ជ្រុល , ចូរ សួរ យោបល់ វេជ្ជបណ្ឌិត ក្រោយពេល ពិនិត្យ សុខភាព

ភ្នំពេញ: ​ស្ត្រី​ដែល​ផឹក​កាហ្វេ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​ បាន​មាន​កម្រិត SHBG ខ្ពស់ជាង ហើយ​គ្រោះ ថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ថយចុះ​៥៦​ភាគរយ​ប្រៀប​នឹង​អ្នក​មិន​ផឹកកាហ្វេ ។​

​ ​ផឹក​កាហ្វេ​៤​ពែង​ក្នុង​មួយថ្ងៃអាច​បន្ថយ​ពាក់កណ្តាល​គ្រោះថ្នាក់​កើត ជំងឺ​ទឹកនោម​ផ្អែម​នៅ​ស្ត្រី ។ នេះ​ជា​ការសន្និដ្ឋាន​របស់​អ្នកជំនាញការ​ជាច្រើន​។​

​ ​ទំនាក់ទំនង​រវាង​កាហ្វេ និង​ការថយចុះ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម តាំងពី​យូរ​មក​ហើយ ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​និង​អះអាង ។ ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ​២០០៤ ត្រូវបាន​ប្រកាស​ក្នុង​ទស្សនា​វ​ដ្តី Diabetes បាន​និយាយ​ដល់​ថា កាហ្វេ​អ៊ី​ន​គឺ​មិន​គ្រោះថ្នាក់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ព្រោះ​វា​ទប់ស្កាត់​ការ​បំបែក​បំផ្លាញ​គ្លុយកូស ។ ឆ្នាំ​២០០៦ ការស្រាវជ្រាវចំពោះ​ស្ត្រី​២៨.៨១២​នាក់​បាន​បង្ហាញថា ស្ត្រី​ដែល​ផឹក​កាហ្វេ​៦​ពែង​ក្នុង​មួយថ្ងៃមាន​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទាប​ជាង​២២​ភាគរយ​ប្រៀប​នឹង​អ្នក​មិន ផឹក​កាហ្វេ ។​

​ ​ក្នុង​ការស្រាវជ្រាវ​មួយ​បង្ហាញថា កាហ្វេ​ធ្វើឱ្យ​កើន​កម្រិត​អ័រម៉ូន​ផ្លូវភេទ globulin ចង​ភ្ជាប់​ក្នុង​ឈាម​(​អ័រម៉ូន​ចង​ភ្ជាប់​ទំនាក់ទំនង​ផ្លូវភេទ globulin/SHBG) ។ កម្រិត​ខ្ពស់​របស់ SHBG ត្រូវបាន​ដឹង​ថា​នឹង​ធ្វើឱ្យ​ថយ​ចុះ​គ្រោះថ្នាក់របស់​ជំងឺ​ទឹកនោម​ផ្អែម ។​

​ ​ការស្រាវជ្រាវ​របស់​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ពី​មហាវិទ្យាល័យ​កាលីហ្វ័រញ៉ា​, ឡូសអេនចឺឡេស និង​ប្រៀបធៀប​ប្រវត្តិ​ជំងឺ​និង​ទម្លាប់​ផឹក​កាហ្វេ​របស់​ស្ត្រី ៣៥៩​នាក់ មាន​ជំងឺ​ទឹកនោម​ផ្អែម និង​៣៥៩​នាក់​គ្មាន​ជំងឺ​ក្នុង​រយៈពេល​១០​ឆ្នាំ ។ លទ្ធផល​គឺ​ស្ត្រី​ផឹក​កាហ្វេ​៤​ពែ​ងក្នុង​មួយ​ថ្ងៃ​មាន​កម្រិត SHBG ខ្ពស់ជាង ហើយ​គ្រោះថ្នាក់​ត្រូវ​កើត​ទឹកនោម​ផ្អែម​ថយចុះ​៥៦​ភាគរយ​ប្រៀប​នឹង​អ្នក​មិន​ផឹកកាហ្វេ ។​

​ ​ប៉ុន្តែ មិន​ត្រូវ​ផឹក​កាហ្វេ​ច្រើន​ជ្រុល ព្រោះ​នៅ​ទន្ទឹម​នឹង​មាន​ឥទ្ធិពលរារាំង​ជំងឺ​ទឹកនោម​ផ្អែម​នោះ កាហ្វេ​ក៏​អាច​បង្ក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​ផ្សេងៗ​។ គួរ​ផឹក​តែ​ក្នុង​បរិមាណ​អនុញ្ញាត ។ ដើម្បី​ឱ្យ​នឹងនរ​ចិត្តចូរ​សួរ​យោបល់​វេជ្ជបណ្ឌិត​ក្រោយពេល​ពិនិត្យ​សុខភាព​ទូទៅ​រួច ៕

អតីត​កម្មាភិបាល​ខ្មែរក្រហម​ទទួលស្គាល់​ថា​មាន​ការណែ​នាំ​ឱ្យ​កម្ទេច​អ្នក​ប្រឆាំង​តែ​មិន​មាន​បញ្ជា​ឱ្យ​សម្លាប់

ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2011
ដោយ សុខ ខេមរា
វីអូ​អេ ខ្មែរ | បាត់ដំបង

ស្តាប់ព័ត៌មាន៖ ភាគទីបីរាយការណ៍ដោយ សុខ ខេមរា ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

មើលវីដេអូ៖ Atrocities Suspect Says He’s ‘Not Fearful’ of Tribunal, Hell (Cambodia news in Khmer)
MP4 | Windows Media

(រូបថត៖ សុខ ខេមរា វីអូអេ ខ្មែរ)

(រូបថត៖ សុខ ខេមរា វីអូអេ ខ្មែរ)

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ប្រាំនាក់​គឺ តា អាន​ ជាអតីត​អនុប្រធាន​តំបន់​មជ្ឈិម​ប្រចាំ​នៅខេត្ត​កំពង់ចាម​ ដែលមាន​​ជនរងគ្រោះ​ជាង១៥​ម៉ឺននាក់​ស្លាប់នោះ​ បានបដិសេធ​ពីការជាប់​ពាក់ព័ន្ធនឹង​ ឧក្រិដ្ឋកម្ម​នានា។​ លោក​បាន​អះអាង​ លោកមិន​ចង់ ទៅ​បំភ្លឺ​នៅ​តុលាការ​ទេ​ ប៉ុន្តែ​លោក​ មិនខ្លាច​តុលាការដែរ។ ខាងក្រោម​នេះ​ជា​ភាគចុងក្រោយ​ក្នុង​បទសម្ភាស​​បីភាគ​រវាង​លោក ​សុខ ខេមរា​ជាមួយ​​តា អាន។

សំណួរ៖ ​សម័យ​នោះ​ ហេតុ​អី​បាន​ជា​មាន​ការកាប់​សម្លាប់​មនុស្ស​ច្រើន​ម្ល៉េះ​ទូទាំង​​ប្រទេស​ជិត​ ២​លាន​នាក់​ អញ្ចឹង​អាហ្នឹង​វា​របៀប​យ៉ាង​ម៉េច​ដែរ​បាទ?

ឆ្លើយ៖​ អត់​យល់​ទេ​ក្មួយ​ អាហ្នឹង​ ជ្រៅ​ពេក​ហើយ។​ ហួស​កម្រិត​ខ្ញុំ​ ខ្ញុំ​មិន​ដឹង​ទេ​ មិន​ដឹង​កាប់​សម្លាប់​យ៉ាង​ម៉េច។

តា អាន ជា​ជនសង្ស័យ​ម្នាក់ក្នុងចំណោម​ជនសង្ស័យ​៥នាក់​ ដែលជាប់​ទាក់ទង​នឹងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ នៅសម័យ​ខ្មែរក្រហម​។ (រូបថត៖ Courtesy of Documentation Center of Cambodia)

តា អាន ជា ជនសង្ស័យ ម្នាក់ក្នុងចំណោម ជនសង្ស័យ ៥នាក់ ដែលជាប់ ទាក់ទង នឹងបទ ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ ឧក្រិដ្ឋកម្ម សង្គ្រាម និង ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ នៅសម័យ ខ្មែរក្រហម ។ (រូបថត៖ Courtesy of Documentation Center of Cambodia)

ស៖​ បើ​អញ្ចឹង​ លោក​កាល​សម័យ​នោះ​អត់​មាន​បាន​ទទួល​នៅ​ក្នុង​មន្ទីរ​ដែល​នៅ​វត្ត​ អូ ​ត្រ​កួនហ្នឹង​​ អត់​មាន​ពាក់​ព័ន្ធ​អី​ទេ?

ឆ៖​ ​អត់​ទេ​ អត់​ទាំង​ស្គាល់​ អូ​ ត្រកួន​ហ្នឹង​ផង​ បាទ។

ស៖​​ បើ​ទៅ​​ កងមាស​ ហ្នឹង​​​ អញ្ចឹង​នៅ​ទទួល​បន្ទុក​នៅ​ម្តុំ​ខាង​ណា​ដែរ បាទ?

ឆ៖​ ខ្ញុំ​នៅ​នឹង​ព្រៃ​ទទឹង។

ស៖​​ នៅ​ ព្រៃ​ទទឹង?

ឆ៖​ បាទ​ ផ្សារ​ព្រៃទទឹង។ រួច​បើ​និយាយ​ពី​ប្រជាជន​ វា​ស្រឡាញ់​ខ្ញុំ​អន្តរធាន​ហើយ។​ ខ្ញុំ​ឆ្ងល់​ណាស់ តែ​ទៅ​ណា​មក​ណា​នោះ​ រួច​​អញ្ចេះ​ អា​ផ្ទះ​ហ្នឹង​គេ​រុះ​រើ​​ផ្ទះ​ប្រជាជន​យក​មក​គរ​នៅ​ព្រៃ​ទទឹង​ គេ​សម្រាប់​ធ្វើ​ផ្ទះ​គេ​ អ្នក​ដឹក​នាំ​នោះ​ណា។​​ ខ្ញុំ​ទៅ​ទាំង​ធ្វើ​ មីទ្ទីង​ ហៅ​ប្រជាជន​​យក​សសរ​ផ្ទះ​​យក​អី​ទៅ​វិញ​ យក​ទៅ​ធ្វើ​ ធ្វើ​នៅ។​ រួច​និយាយ​ពី​ស្រឡាញ់​នោះ​ រួច​បើ​ទៅ​ខ្ញុំ​ទៅ កងមាស​ ទៅ​ កំពង់សៀម​ ខ្ញុំ​យក​ស្ករ​ត្នោត​ទៅ​ រួច​តែ​ក្រឡេក​ឃើញ​ហើយ​ ​(គេ​ថា)​ ស្ករ​មក​ហើយ​ អ៊ូ​ រួច​បើ​ខ្ញុំមក​ពី​នោះ​វិញ​ ខ្ញុំ​យក​ថ្នាំ​ជក់​នេះ​ ទាំង​បាល់​ទាំង​បាល់​ គេ​ធ្វើ​បាល់​ធំ​អញ្ចេះ​នោះ​ រួច​តាម​ការដ្ឋាន​ធ្វើ​ទំនប់​ធ្វើ​អី​ ដឹក​ដើរ​ចែក​ គេ​ថា​អូ បាន​ថ្នាំ​ជក់​ហើយ​ អត់​ដែល​អ្នក​ណា​ថា​អញ្ចេះ​អញ្ចុះ បាទ​ ខ្ញុំ​ឆ្ងល់​ វា​យ៉ាង​ណា?​ ឆ្ងល់​ណា​ក្មួយ។

ស៖​​ ប៉ុន្តែ​នៅ​ក្នុង​សម័យកាល​នោះ​ បទ​បញ្ជា​ដែល​មាន​ការ​ឲ្យ​ទៅ​ដល់​អំណាច​ទៅ​ដល់​ថ្នាក់​ក្រោម​ដើម្បី​ដូច​ថា​ដោះស្រាយ​មនុស្ស​ឬ​ក៏ការ​កាប់​សម្លាប់​អី​សម័យ​នោះ​ តើ​មាន​ទទួល​បញ្ជា​អីពី…?

ឆ៖ អត់​ទេ​ អត់​ទេ។​ អត់​មាន​បញ្ជា​ទេ។

ស៖​ ​អញ្ចឹង​មាន​ន័យ​ថា​អ្នក​ថ្នាក់​ក្រោម​ហ្នឹង​ ឧបមា​ថា​ សម័យ​នោះ​មានការ​​សម្លាប់​អី​ច្រើន​អញ្ចឹង​​​ អា​ហ្នឹង​​គេ​ចេះ​តែ​ធ្វើ​ខ្លួន​គេ​ឬ​ក៏​វា​មាន​បញ្ហា​អី​កើត​ឡើង​​នៅ​ពី​ក្រោយ​នោះ​ឬ​ក៏​យ៉ាង​ម៉េច​ ​បាទ?

ឆ៖​ ដែល​ខ្ញុំ​ថា​មិន​មាន​បញ្ជា​ គឺ​ការណែនាំ​មាន។​ ការ​ណែនាំ​ លុះ​ត្រា​តែ​ជន​នោះ​ឯង​មាន​អំពើ​សកម្មភាព​ដោយ​ប្រឆាំង​នឹង​បញ្ហា​អ្វី​មួយ។​ ចុះ​បើ​គេ​មិន​មាន​ការ​ប្រឆាំង​ ទោះ​បី​ជន​ ប្រជាជន​ដែល​កំណត់​ថា​ ១៧​មេសា​ក៏​ដោយ​នោះ​ បើ​គេ​មិន​មាន​អី​ប្រឆាំង​នោះ​ ទៅ​ធ្វើ​​អាម៉េច?​ ការ​នោះ​វា​មាន​អញ្ចឹង។​ អញ្ចឹង​បាន​ខ្ញុំ​ថា​ខ្ញុំ​អត់​យល់​ អត់​យល់​ទេ​ក្មួយ។​​ រួច​ក្មួយ​ ខ្ញុំ​និយាយ​អញ្ចឹង​ ក្មួយ​យល់​យ៉ាង​ម៉េចវិញ​​ ខ្ញុំ​សួរ​ទៅ​វិញ​ទៅ​ចុះ។ ​ហ៊ឺស!

ស៖​ អញ្ចឹង​ ឥឡូវ​ហ្នឹង​ បើ​តុលាការ​​ហៅ​កោះ​ទៅ​ក៏​ត្រូវ​តែ​ទៅហើយ​​ មិន​ខ្លាច​បារម្ភ​អី​ទេណាស់?

ឆ៖​ ខ្ញុំ​អត់​ខ្លាច​ទេ។

ស៖​​​ អាច​នឹង​ទៅ​ទេ​មើល​ទៅ​ នឹង​ហ៊ាន​ទៅ​តទល់​ជា​មួយ​​តុលាការ​ឬ​មួយ​ក៏​យ៉ាង​ណា​ ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ​​មើល​ទៅ?

ឆ៖​ ឥឡូវ​ និយាយ​ពី​ចង់​នោះ​ មិន​ចង់​ទេ។​ អត់​ចង់​ទេ​ក្មួយ។​ ព្រោះ​ជីវិត​រស់​នៅ​ហ្នឹង​កំពុង​ប្រកប​របរ​ រកស៊ី​ តុលាការ​ទៀត​ ឲ្យ​ន័យ​ថា​ខ្ញុំ​ចង់​នោះ​ វា​មិន​ចង់​ទេ។​ ខ្ញុំ​អត់​ដូច​នែ៎​​ លោក​ ខៀវ​ សំផន​​ ថា​ចង់​ទៅ​ពន្យល់​ចង់​ទៅ​អី​ ខ្ញុំ​អត់​ចង់​ទេ​ អត់​ចង់​ទៅ​ទេ ព្រោះ​ទី​មួយ​តុលាការ​ហ្នឹង​មាន​កន្លែង​ឲ្យ​ខ្ញុំ​សុំ​សីល​ដែរ?​ ខ្ញុំ​សួរ​អញ្ចឹង​ មាន​កន្លែង​ឲ្យ​ខ្ញុំ​សូត្រ​ធម៌ដែរ​​ សុំ​សីល​ដែរ​ បើ​មិន​អត់ រួច​ខ្ញុំ​ចង់​ទៅ​ធ្វើ​អី?​ តើ​ខ្ញុំ​និយាយ​អញ្ចឹង​ យ៉ាង​ម៉េច​ក្មួយ​ប្រុស? ថា​ចង់​ អត់​ចង់​ទេ​ តែ​ខ្លាច​ អត់​ខ្លាច​ទេ​ ថា​ឲ្យ​ចង់​ទៅ​ អត់​ចង់​ទេ។

ស៖​ បើ​គេ​មក​ចាប់​បង្ខំ​អ្នក​ប្រាំ​នាក់​ហ្នឹង​បន្ថែម​ទៀត​ ដូច​ថា​មាន​លោក​ មាស​ មុត​ លោក​ ស៊ូ​ ម៉េត​ លោក​ស្រី​ អ៊ឹម​ ចែម​ តា​ ទិត​ ហើយ​និង​ តា​ អាន​ ហើយ​នឹង​ម្នាក់​ផ្សេង​ទៀត​ តើ​​ពេល​ហ្នឹង​មើល​ទៅវា​នឹង​ប៉ះ​ទង្គិច​យ៉ាង​ម៉េច​ខ្លះ​នៅ​ក្នុង​សង្គម​ឬ​ក៏​ជីវភាព​រស់​នៅ?

ឆ៖​ ជីវភាព​រស់នៅ​របស់​ខ្ញុំ​ប៉ះ​ហើយ​ ប៉ុន្តែ​ក្នុង​សង្គម​ខ្ញុំ​អត់​ដឹង​​ទេ​ (ខ្ញុំ​)មិន​ដឹង​ឆ្លើយ​ថា​ម៉េច​ទេ​ក្នុង​សង្គម​​​ ឲ្យ​ខ្ញុំ​ឆ្លើយ​ថា​ម៉េច។​ សង្គម​និយាយ​សង្គម​ជាតិ​ទាំង​មូល​ ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ ប៉ុន្តែ​ជីវភាព​គ្រួសារ​ខ្ញុំ​ប៉ះ។

ស៖​ ដោយ​របៀប​យ៉ាង​ម៉េច​ដែរ​ បាទ?

ឆ៖​ បាទ?

ស៖​ ដោយ​របៀប​ប៉ះ​ហ្នឹង​យ៉ាង​ម៉េចខ្លះ?

ឆ៖​ ធម្មតា​ មនោសញ្ចេតនា​របស់​គ្រួសារ​ តែ​អញ្ចឹង​ទៅ​ ក្រ​រហាម​អញ្ចេះ​ផង​ហ្នឹង​ គិត​គូរ​​យ៉ាង​ម៉េច​ វរ​វរ​លក់​ដី​លក់​ធ្លី​ផ្តល់​ថវិកា​លែង​កើត​ ប៉ះ​កូន​សិក្សា​រៀន​សូត្រ​ ប៉ះ​អីៗ ប៉ះ​ជីវភាព​រស់​នៅ។​​ តែ​អញ្ចឹង​បាន​និយាយ​ បាន​ន័យ​ថា​ខ្ញុំ​អត់​ចង់​ទេ តែ​ខ្ញុំ​អត់​ខ្លាច​ទេ។​ ហ៊ឺស!​ ឲ្យ​ចង់​ទៅ​អី​បំភ្លឺ​អី​អញ្ចេះ​អញ្ចុះ​ អត់​ចង់​ទេ តែ​ខ្ញុំ​អត់​ខ្លាច​ទេ​ ព្រោះ​អំពើ​ប្រព្រឹត្ត​របស់​ខ្ញុំវា​​អត់​ ហើយ​ការ​តស៊ូ​របស់​ខ្ញុំ​មិន​មែន​ខ្ញុំ​ជា​អ្នក​ផ្តើម​គំនិត​ទេ។​ សមត្ថភាព​ខ្ញុំ​ រាង​រៅ​ខ្ញុំ​ប៉ុណ្ណឹង​ ខ្ញុំ​មិន​មែន​អ្នក​ផ្តើម​គំនិត​ទេ។​ ហើយ​ខ្ញុំ​និយាយ​មួយម៉ាត់​ថែម​ទៀត​ ខ្ញុំ​និយាយ​មួយ​ម៉ាត់​ទៀត​ ដោយ​ខ្ញុំ​ឮ​ពាក្យ​សម្តេច​។​ ឮ​បន្ទូល​សម្តេច​ឪ​​ សម្តេច​ឪថា​នៅ​ក្នុង​សម័យ​ ប៉ុល ពត​ ថា​យក​សម្តេច​​ដាក់​គុក​អី​អញ្ចេះ​អញ្ចុះ។​ ហើយ​​សម្តេច​ គឺ​ថា​សមត្ថភាព​ប្រហែល​សម្តេច​ ចុះ​សមត្ថភាពប្រហែល​​ខ្ញុំ​ ហ៊ឺសៗ​ សុំ​ពិចារណា​មើល​ចុះ​ សមត្ថភាព​ប្រហែល​ខ្ញុំ​នេះ​តើ​យ៉ាង​ម៉េច?

ស៖​ ខ្ញុំ​សុំ​អរគុណ​ច្រើន​ដែល​បាន​ផ្តល់​កិច្ច​សម្ភាស​ជា​មួយ​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក សុំ​អរគុណ​ បាទ។

ឆ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖​ បាទ៕

បណ្តាញទាក់ទងគ្នា
តាអាន ​ជន​សង្ស័យ​នៃសំណុំ​រឿង​ ០០៤ បដិសេធ​ការទទួល​ខុសត្រូវ​ចំពោះ​ការកាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម.

ជន​សង្ស័យ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ថា​គាត់​ជា​អ្នក​ជួយ​សង្គ្រោះ​ជីវិត​និង​អភិវឌ្ឍន៍​មិនមែន​ជា​ឃាតករ​ទេ.

ជន​សង្ស័យ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ថា​គាត់​ជា​អ្នក​ជួយ​សង្គ្រោះ​ជីវិត​និង​អភិវឌ្ឍន៍​មិនមែន​ជា​ឃាតករ​ទេ

ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2011
ដោយ សុខ ខេមរា
វីអូ​អេ ខ្មែរ | បាត់​ដំបង

ស្តាប់ព័ត៌មាន៖ ភាគទីពីររាយការណ៍ដោយ សុខ ខេមរា ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

(រូបថត៖ សុខ ខេមរា វីអូអេ ខ្មែរ)

(រូបថត៖ សុខ ខេមរា វីអូអេ ខ្មែរ)

ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​ប្រាំនាក់​គឺ​ តា អាន​ ជាអតីត​អនុប្រធាន​តំបន់មជ្ឈិម​ប្រចាំ​នៅខេត្ត​កំពង់ចាម​ ដែលមាន​ជនរងគ្រោះ​ជាង១៥ម៉ឺន​នាក់ស្លាប់​នោះបាន​បដិសេធ ពី​ការជាប់​ពាក់ព័ន្ធ​នឹងឧក្រិដ្ឋកម្ម​នានា។ លោក​ បានអះអាង​ថា​លោក​បាន​ជួយសង្គ្រោះ​មនុស្សច្រើន​ឲ្យរួចផុត​ពី​ការកាប់​សម្លាប់​របស់ថ្នាក់​លើ​ហើយ​យកចិត្ត​ទុកដាក់​លើការ​ធ្វើទំនប់។​ តា អាន​ ឬ​ អោម អាន​ អាយុ​៧៨ ឆ្នាំ​ បច្ចុប្បន្ន​ជាកសិករ។ លោក​ បានអះអាង​ថា​លោក​មិនខ្លាច​តុលាការ​ពេល​បច្ចុប្បន្ន​ហើយក៏​មិនខ្លាច យមបាល​នៅពេល​លោក​ស្លាប់។

ខាងក្រោម​នេះ​ជាបទ​សម្ភាស​ភាគ​ទីពីរ​រវាង​លោក​សុខ​​ ខេមរា​ជាមួយ​នឹង​តាអាន។


សំណួរ៖ កាល​ចូល​តស៊ូ​ អាយុ​ប៉ុន្មាន​ដែរ​បាទ? ចាប់​ផ្តើម​​នោះ​ហើយ​​ហេតុ​អី​បាន​ជា​លះ​បង់​​ដោយ​សារតែ​ព្រះ​មហាក្សត្រ​​សម័យ​(នោះ)​?

ឆ្លើយ៖​ អូ៎!​ ​ក្មួយ​ប្រុស​ ដូច​​ជម្រាប​​ពី​ខាង​ដើម​អញ្ចឹង​ណា៎​​​ គឺ​ការពារ​ព្រះ​មហាក្សត្រ។​ ប្រទេស​មួយ​ដែល​មាន​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​ រួច​ដល់​អញ្ចឹង​ទៅ​ព្រះ​មហាក្សត្រ​​ត្រូវ​ឯកឧត្តម​ លន់​ នល់​នោះ​ធ្វើ​​រដ្ឋ​ប្រហារ​ទម្លាក់។​ បើ​អញ្ចឹង​រាស្រ្តទាំង​អស់ កូន​ចៅ​ ​ទាំង​អស់​ហ្នឹង​នែ៎​​​ តស៊ូ​ដើម្បី​ទាម​ទារ​សម្តេច​ ឲ្យ​វិល​ត្រឡប់។

តា អាន ជា​ជនសង្ស័យ​ម្នាក់ក្នុងចំណោម​ជនសង្ស័យ​៥នាក់​ ដែលជាប់​ទាក់ទង​នឹងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ នៅសម័យ​ខ្មែរក្រហម​។​ (រូបថត៖ Courtesy of Documentation Center of Cambodia)

តា អាន ជា ជនសង្ស័យ ម្នាក់ក្នុងចំណោម ជនសង្ស័យ ៥នាក់ ដែលជាប់ ទាក់ទង នឹងបទ ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ ឧក្រិដ្ឋកម្ម សង្គ្រាម និង ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ នៅសម័យ ខ្មែរក្រហម ។ (រូបថត៖ Courtesy of Documentation Center of Cambodia)

ស៖​ ប៉ុន្តែ​ បើ​សិន​ជា​តុលាការ​គេ​ចង់​ជម្រះ​ទោស​​អ្នក​បន្ថែមៗ​ទៀត​ អញ្ចឹង​មើល​ទៅ​ក្នុង​អារម្មណ៍​ហ្នឹង​​មិន​មាន​ការ​ដូច​ថា​ត្រៀម​ខ្លួន​ដើម្បី​នឹង​ទៅ​​ត​ទល់​ ​រឿង​​​ហ្នឹង​ទេ​ ឬ​ក៏​មើល​ទៅ​មាន​​ការព្រួយ​បារម្ភ​អី​ខ្លះ​ដែរ​ពី​រឿង​ហ្នឹង បាទ?

ឆ៖​ ខ្ញុំ​អត់​មាន​ព្រួយ​អី​ទេ អត់​ទាំង​អស់។


ស៖​ ហេតុ​អ្វី​​ដែរ​ បាទ?

ឆ៖​ បាទ​ ដូច​ជម្រាប​ខាង​ដើម​អម្បាញ់មិញ​​អំពី​ការ​គេ​ថា​​កាប់​សម្លាប់​ ជាក់​ស្តែង​ខ្ញុំ​អត់​មាន​​ ប៉ុន្តែ​ថា​អញ្ចឹង​ អត់​ទាន់​ទេ​ណា៎ ព្រោះ​ការ​តស៊ូ​នោះ​ ​ពី​ឆ្នាំ​ ១៩៧០​ គឺ​កាន់​កាំភ្លើង​ ហ៊ឺស!​ ច្បាំង​គ្នា​មិន​ដឹង​​ពី​ណា​ងាប់​ពី​ណា​រស់​ទេ​​អា​ហ្នឹង​មែនហើយ​ ប៉ុន្តែ​ ក្រោយ​ពី​ទទួលបានជ័យ​ជម្នះ​ ខ្ញុំ​អត់បាន​​ប្រព្រឹត្ត​អំពើ​អ្វី​ទេ​ អត់​ទេ​ អាហ្នឹង​ហើយ​ដែល​ខ្ញុំ​អត់​មាន​ខ្លាច​ អត់​ទេ។​ តែ​អង្គការ​ដែល​រក​យុត្តិធម៌​ ក្រែង​ថា​រក​យុត្តិធម៌។​ កាត់​ទោស​ត្រូវ​រក​យុត្តិធម៌ជាក់​ស្តែង។​ ជាក់​ស្តែង​ ខ្ញុំ​អត់​ រួច​កាត់​យ៉ាង​ម៉េច?​ មាន​តែ​សម័យ​ លន់​ នល់​ សម័យ​ឯកឧត្តម​ លន់​ នល់​ អា​ហ្នឹង​​វ៉ៃ​មែន​ហើយ។​ ហ៊ឺស!​ គេ​វ៉ៃ​ខ្ញុំ​ ខ្ញុំ​វ៉ៃ​គេ​ហ្នឹង​ឯង​ ដណ្តើម​សម្តេច​ ទាម​ទារ​សម្តេច​ ដណ្តើម​មែន​ហើយ​ វ៉ៃ​មែន​ហើយ​ មិន​ដឹង​ងាប់​មិន​ដឹង​រស់​ ប៉ុន្តែ​អា​ហ្នឹង​មើល​អត់​ឃើញ​ទេ។ បាញ់​​ មិនដឹង​ងាប់​ប៉ុន្មាន​​ដឹង​រស់​ប៉ុន្មាន​​ អត់​ដឹង​ទេ​​ ប៉ុន្តែ​ក្រោយ​ពី​ទទួល​ជ័យ​ជម្នះ​មក​​ហើយ​ ខ្ញុំ​អត់​ទេ​ មាន​តែ​ធ្វើ​ទំនប់​ ហើយ​បើ​ថា​ធ្វើ​ទំនប់​ហ្នឹង​​​គឺ​ឃោរ​ឃៅ​ដែរ​ អើ!​ មិន​ដឹង​ធ្វើ​ម៉េច​ទេ​ ហ៊ឺសៗៗ​ ធ្វើ​ទំនប់​មក​ទល់​ឥឡូវ​នេះ​​ ហ៊ឺស​​ បើ​ថា​​ទេ​អំពើ​ហ្វាស៊ិស​ ដែល​អំពើ​ព្រៃ​ផ្សៃ​យង់​ឃ្នង​ដែរ​ អា​ហ្នឹង​ អើ​ តាម​ហ្នឹង​ទៅ​ចុះ​ តើ​វា​យ៉ាង​ម៉េច​ អា​ហ្នឹង​ជម្រាប​ក្មួយ​ច្បាស់​អញ្ចឹង​ឯង។​ ព្រោះ​ទំនប់​ច្រើន​ណាស់​​ក្មួយ​ប្រុស​ ធ្វើ​​ បើ​នៅ​ខែត្រ​កំពត​​វិញ​តាំង​ពី​​ទំនប់​​ម្លិច ​ ទំនប់​កោះស្លា​ ស្តុក ឈូក​ ទាន់ហន់ ក្បាល​រមៀស។​ ទាន់ហន់​ នៅ​ស្រុក​កំពង់ត្រាច​ ព្រំដែន​យួន​ នៅ​ជិត​ព្រែក​ជីក​ វិញតេ​ រួច​​នៅ​ស្រុកណែ៎​​​ ឥឡូវ​មិន​ដឹង​គេ​ហៅ​ស្រុក​អី​វិញ​ទេ​​ ខ្ញុំ​មិន​ដឹង​ទេ​ ប៉ុន្តែ​​កាល​សម័យ​នោះ​គេ​ហៅ​ ស្រែ​ក្នុង​ ស្រុក​កោះ​ស្លា​ ស្រុក​ព្រែក​ក្នុង​ និង​​កំពត​ រួច​​បើ​ស្រុក​ស្រែក្នុង​ ខ្ញុំ​ធ្វើ​ទំនប់​ម្លិច​ នៅ​រាល់​ថ្ងៃ​ បាទ​ រួច​ស្រុក​កោះស្លា​ ខ្ញុំ​ធ្វើ​ទំនប់​នៅ​កោះស្លា​ រួច​នៅ​នឹង​ទី​រួម​ខែត្រ​ ខ្ញុំ​ធ្វើ​ទំនប់​នៅ​ក្បាលរមៀស​ នៅ​ស្រុក​ទូក​មាស​ ខ្ញុំ​ធ្វើ​នៅស្តុក ឈូក​ ហើយ​នៅ​ស្រុក​កំពង់ត្រាច​ ខ្ញុំ​ធ្វើ​នៅ​ព្រែក​ដៃ​សមុទ្រ​ ទាន់ហន់​ អញ្ចឹង។

ស៖​ នៅ​ពេល​សម័យ​មុន​ គេ​ហៅ​​មេ​ដឹក​នាំ​ប្រាំ​នាក់​ មាន​ នួន ជា​ អៀង សារី​ ខៀវ សំផន​ អៀង ធិរិទ្ធ​ ហើយ​នឹង​ ឌុច​ ទៅ​កាត់​ទោស។​ តើ​​ពេល​នោះ​មាន​ទស្សនៈ​យ៉ាង​ម៉េច​នៅ​ពេល​នោះ​ បារម្ភ​ខ្លាច​ថា​មក​ដល់​អ្នក​ដទៃ​ទៀត​ឬ​ក៏​ដល់​លោក​ផ្ទាល់​ទេ?

ឆ៖​ ខ្ញុំ​អត់​បារម្ភ​ទេ​ ដូច​ខ្ញុំ​ជម្រាប​អញ្ចឹង។

ស៖​ ប៉ុន្តែ​ពិបាក​ដោះស្រាយ​យ៉ាង​ម៉េច​ នៅ​ពេល​ដែល​កន្លែង​តំបន់​មួយ​ដែលមាន​មនុស្ស​គឺ​ថា​ស្លាប់​ច្រើន​នៅ​សម័យ​នោះ​ ហើយ​ដូច​ថា​មេ​ដឹកនាំ​សម័យ​នោះ​គេ​ស្គាល់​ ឧបមា​ ថា​លោកអញ្ចឹង​ទៅ​ឬ​ក៏​លោក​ផ្សេងអញ្ចឹង​ទៅ​ តើ​ដល់​ពេល​អញ្ចឹង​ការ​ប្រកែក​​ថា​អត់​ពាក់​ព័ន្ធ​រឿង​ហ្នឹង​ តើ​ពិបាក​នឹង​ឲ្យ​គេ​ជឿ​ទេ​មើល​ទៅ?

ឆ៖ មិន​ដឹង​អ្នកណា​គេ​ស្គាល់​ ខ្ញុំ​មិន​ដឹង​ទេ។​ ប៉ុន្តែ​ ខ្ញុំ​និយាយ​តាម​ការណ៍​ជាក់ស្តែង​អញ្ចឹង​ ក្មួយ​ប្រុស។​ តែ​បើ​និយាយ​ឲ្យ​ហ្មត់ចត់​ទៅ​ទៀត​​ ខ្ញុំមាន​ការសង្គ្រោះ​​ បើ​សង្គ្រោះ​ខ្ញុំ​សង្គ្រោះ​ច្រើន​ណាស់។

ស៖​ ​របៀប​យ៉ាង​ម៉េច​ទៅ​ បាទ?

ឆ៖​ មក​ទល់​នឹង​ ៧៩​ ដែល​កងខាង​​រាជ​រដ្ឋាភិបាលវ៉ៃ​បុកហើយ​ កម្លាំងដែល​គេ​បញ្ជូន​មក​​​ ខ្ញុំ​យក​លាក់។​ វិធី​លាក់​របស់​ខ្ញុំ​ ខ្ញុំ​លាក់​នៅ​ការដ្ឋាន​ទំនប់​ ហើយ​ម៉្ងៃ​បី​ពេល​បាយ​ ល្ងាច​ឡើង​ស្ក​ត្នោត​​ បំប៉ន។​ ដល់​ពេលរាជ​​រដ្ឋាភិបាល​វ៉ៃ​បុក​ ខ្ញុំ​រត់​ទៅ​នៅក្នុង​នោះ​ គេ​អត់​ធ្វើ​អី​ខ្ញុំ​ផង។​ ខ្ញុំ​ទៅ​នៅ​បី​ថ្ងៃ​​នៅ​ក្នុង​នោះ​ នៅ​ក្នុង​កម្លាំង។​ គេ​អត់​ធ្វើ​អី​ទេ។​ ដល់​ខ្ញុំ​ថា​ ក្មួយៗ​ទាំង​អស់​ទៅ​ស្រុក​ នៅ​ខាង​ព្រៃវែង​ នៅ​ខាង​អី​ ទៅ​ស្រុក​ខ្ញុំ​ចេញ​ប្រ៉ុច។​ អា​ហ្នឹង​សង្គ្រោះ​មាន​ ប៉ុន្តែ​រី​ឯ​ការប្រហារ​​ពិឃាត​ ខ្ញុំ​អត់​យល់​ទេ។​ សង្គ្រោះ​ច្រើន​ណាស់​ បើ​គេ​ចាប់​បញ្ជូន​មក​ ខាង​ភូមិភាគ​គេ​យក​បញ្ជូន​មក​គេ​ឲ្យ​កម្ទេច​ គេ​សួរ​ទៀត​ កែ ពក​ ទៅ​ណា​កម្លាំង​ កម្ទេច​ តែ​នៅ​ការដ្ឋាន​ឯ​ណោះ។​ រួច​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ​អញ្ចឹង​ ឲ្យ​ខ្ញុំ​និយាយ​ថា​ម៉េច​ទៅ​ ឲ្យ​ខ្ញុំ​ថា​ម៉េច?​ បើ​ខំ​លាក់​ប៉ុណ្ណឹង​ហើយ​ធ្វើ​ម៉េច​ទៅ​ទៀត។​ អញ្ចឹង​ដែល​អត់​ខ្លាច​ទេ។​ អត់​ខ្លាច​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា​អត់​ចាំ​ឈ្មោះ​ទេ​ក្មួយ​ប្រុស វា​ច្រើន​ណាស់។

ស៖ មាន​ជំនឿ​ប៉ុណ្ណា​ទៅ​នៅ​កំពង់ចាម​ ថា​មាន​មនុស្សប្រមាណ​ ១៥​ម៉ឺន​នាក់​ស្លាប់​ ហើយ​មាន​នៅ​វត្ត​ អូ​ ត្រកួន នៅ​ កង មាស​ នោះ​ថា​មាន​មនុស្ស​ជាង​ ៣​ម៉ឺន​ ២​ពាន់​ ប៉ុន្មាន​រយ​នាក់​​នោះ​ស្លាប់?

ឆ៖​ នៅ​ឯ​ណា​ អូ ត្រកូន?

ស៖​​ បាទ​ វត្ត​ អូ ត្រកូន នៅ​ កង មាស​ ហើយ​អញ្ចឹង​ទៅ​នៅ​សម័យ​នោះ​ នៅ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​នោះ​ថា​ លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​តំបន់​ វត្ត​ អូ ត្រកូន​ នៅ​ កង មាស​ ហ្នឹង​ មើល​ទៅ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច​ទៅ​នៅ​សម័យ​នោះ?

ឆ៖​ ទេ​ខ្ញុំ​មិន​ដែល​ដឹង​ផង​​ មិន​ដឹង​ អូ ត្រកូន​នៅ​ត្រង់​ណា​ផង​ រួចមិន​ដឹង​ជា​ពី​​ណា​ទៅ​សម្លាប់​អី​នៅ​ទី​ហ្នឹង​ផង។​ អើ​ក្រែង​គេ​ពី​មុន ​ខ្ញុំ​មិន​ដឹង​ទេ​។​ ដូច​ខ្ញុំ​ជម្រាប​ក្មួយ​អញ្ចឹង​ ខ្ញុំ​អត់​ដឹង​ទេ។​ ខ្ញុំ ៧៧​ ដូច្នេះ​ពី​មុន​ ៧៧​ ហ្នឹង​អត់​ដឹង​ទេ។​ បាទ​ ក៏​ប៉ុន្តែ​បើ​សម័យ​ ៧៧​ ហ្នឹង​មិន​ដឹង​អ្នក​ណា​មក​ទៅ​វ៉ៃ​អី​​ អូតាកៀន​តា​កួនណា​អត់​មាន​ទេ។​ អត់​មាន​ទេ។​ រួច​បើ​មួយ​ផ្នែក​ទៀត​ ខ្ញុំ​និយាយពី​​ដោយ​សុទ្ធចិត្ត​របស់​ខ្ញុំ​ ព្រោះ​ កែ ពក​ ប្រធាន។​ ពី​ការ​បោស​សម្អាត​អី​ គេ​ថា​ម៉េច​ ស្អី​ប្រជាជន​ ១៧​ មេសា​អីៗ​ ដោះស្រាយ​យ៉ាង​ណា​ ខ្ញុំ​ថា​មើល​ដោះស្រាយ​យ៉ាង​ម៉េច?​​ គេ​ធ្វើ​អី​យើង?​ ខ្ញុំ​មាន​តែ​និយាយ​អញ្ចឹង។​ គេ​ធ្វើ​អី​យើង?​ គេ​​ប្រព្រឹត្ត​ល្មើស​អី?​ អំពើ​អី?​ ក្បត់​រឿង​អី?​ ខ្ញុំ​មាន​តែ​និយាយ​អញ្ចឹង​ បាទ។​ រួច​គាត់​ថា​ទៀត​ ណែ​បើ​មិន​ធ្វើ​ ឲ្យ​កង​ទ័ព​ភូមិភាគ​ធ្វើ។​ បើ​ឲ្យ​កង​ទ័ពភូមិ​ភាគ​ធ្វើ​ ខ្ញុំ​ទៅ​ផ្ទះ​ខ្ញុំ។​ ណែ​អា​នេះ​ ខ្ញុំ​និយាយ​សាមញ្ញ​អញ្ចឹង​ណា។​ ពាក្យ​ខ្ញុំ​ វា​អញ្ចឹង​ណា។​ ខ្ញុំ​ថា​បើ​មិន​ធ្វើ​ទេ​ ខ្ញុំ​​នៅ​ខ្ញុំ​ទទួល​ខុស​ត្រូវ​មិន​បាន​ ខ្ញុំ​នៅ​ធ្វើ​អី​ មាន​តែ​ខ្ញុំ​ទៅ​ផ្ទះ​ចុះ។​ នែ៎​ ត្រង់​ហ្នឹង​ ចំណុច​ហ្នឹង​​ណែ​ ដែល​ខ្ញុំ​អត់​ចេះ​ខ្លាច​ទេ។​ រួច​បើ​ប៉ុណ្ណឹងៗ​ហើយ​ តុលាការ​យក​ទៅ​កាត់​ កាត់​ធ្វើ​អី​ធ្វើ​ទៅ។​ បាទ​រួច​​ដូច​ខ្ញុំ​ជម្រាប​ប្រសាសន៍​ក្មួយ​អញ្ចឹង​ ដែល​ថា​បច្ចុប្បន្ន​នេះ​ក៏​ខ្ញុំ​អត់​ភ័យ​នឹង​តុលាការ​ទៅ​អនាគត​ទៅ​ទៀត​នោះ​ពេល​ខ្ញុំ​ស្លាប់​នោះ​ក៏​ខ្ញុំ​អត់​ភ័យ​​នឹង​យមបាល​ អត់​ភ័យ​ទេ។​ បុណ្យ​​ឥឡូវ​ខ្ញុំ​ធ្វើ​​ សីល​ខ្ញុំកាន់​ ពី​មុន​មក​​ ខ្ញុំ​អត់​មាន​កាប់​សម្លាប់។​ ខ្ញុំមិន​​ខ្លាច​យមបាល​​ អត់​ខ្លាច​ទេ។​ អត់​ទេ​ បច្ចុប្បន្ន​នេះ​ក៏​ខ្ញុំ​អត់​ខ្លាច​ ទៅ​អនាគត​ទៀត​ក៏​ខ្ញុំ​អត់​ខ្លាច​ ពេល​ខ្ញុំ​ស្លាប់​ទៅ​នោះ​ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ​ អត់​ទេ​ ឯណា​​យមបាល​​នោះ​ខ្ញុំ​ទៅ​ខ្លាច​អី។​ នឹង​ជម្រាប​ក្មួយ​ធម្មតាៗ​អញ្ចឹង​ណា​ក្មួយ​ណា។​ អា​ហ្នឹង​វា​ជាក់​ស្តែង​អញ្ចឹង​ណា៕

បណ្តាញទាក់ទងគ្នា
តាអាន ​ជន​សង្ស័យ​នៃសំណុំ​រឿង​ ០០៤ បដិសេធ​ការទទួល​ខុសត្រូវ​ចំពោះ​ការកាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម.

មរណភាព​របស់​លោក​ វ៉ាន់ ណាត ជា​ការ​បាត់​បង់​សាក្សី​សំខាន់

ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

នៅ​ពេល​ដែល​ការ​កាត់ក្ដី​ពេញអង្គ​សេចក្ដី​ក្នុង​សំណុំរឿង​០០២​ ដែល​មាន​ជន​ជាប់​ចោទ​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បួន​នាក់ មិន​ទាន់​ត្រូវ​បាន​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​ អនាគត​សាក្សី​ម្នាក់​ក្នុង​សំណុំរឿង​នេះ​បាន​បាត់​បង់​ជីវិត។​ សាក្សី​រូប​នោះ​គឺ​លោក ​វ៉ាន់​ ណាត ​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ និង​ជា​វិចិត្រករ​យ៉ាង​ចំណាន​ម្នាក់​ដែល​នៅ​សល់​ពី​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។

លោក​ វ៉ាន់​ ណាត ​មិនត្រឹម​តែ​ជា​ជន​រងគ្រោះ​ដែល​មាន​សំណាង​បំផុត​ដែល​អាច​គេច​រួច​ពី​ការ​សម្លាប់​ក្នុង​គុក​ទួលស្លែង​ និង​ជា​សាក្សី​សំខាន់​ម្នាក់​ក្នុង​សំណុំរឿង​០០១​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្ដែ​គាត់​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​ជា​​សាក្សី​សក្ដានុពល​មួយ​រូប​សម្រាប់​សំណុំរឿង​០០២​ផងដែរ។ ​គាត់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​ដោយសារ​ជំងឺរ៉ាំរ៉ៃ។ (រូបថត៖ AP)

លោក វ៉ាន់ ណាត មិនត្រឹម តែ ជា ជន រងគ្រោះ ដែល មាន សំណាង បំផុត ដែល អាច គេច រួច ពី ការ សម្លាប់ ក្នុង គុក ទួលស្លែង និង ជា សាក្សី សំខាន់ ម្នាក់ ក្នុង សំណុំរឿង ០០១ ប៉ុណ្ណោះ ទេ ក៏ប៉ុន្ដែ គាត់ ត្រូវ បាន ស្នើ ឲ្យ ធ្វើ ជា សាក្សី សក្ដានុពល មួយ រូប សម្រាប់ សំណុំរឿង ០០២ ផងដែរ។ គាត់ បាន ស្លាប់ កាល ពី ថ្ងៃ ច័ន្ទ សប្ដាហ៍ នេះ ដោយសារ ជំងឺរ៉ាំរ៉ៃ។ (រូបថត៖ AP)

លោក​ វ៉ាន់​ ណាត ​មិនត្រឹម​តែ​ជា​ជន​រងគ្រោះ​ដែល​មាន​សំណាង​បំផុត​ដែល​អាច​គេច​រួច​ពី​ការ​សម្លាប់​ក្នុង​គុក​ទួលស្លែង​ និង​ជា​សាក្សី​សំខាន់​ម្នាក់​ក្នុង​សំណុំរឿង​០០១​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្ដែ​គាត់​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​ជា​​សាក្សី​សក្ដានុពល​មួយ​រូប​សម្រាប់​សំណុំរឿង​០០២​ផងដែរ។ ​គាត់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​ដោយសារ​ជំងឺរ៉ាំរ៉ៃ។

មរណភាព​នៃ​អនាគត​សាក្សី​រូប​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ សាលាក្តី​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​សុខភាព​របស់​ជន​ជាប់​ចោទ តែ​មិន​សូវ​ខ្វល់​អំពី​សុខភាព​របស់​អតីត​ជនរង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ និង​ជា​សាក្សី​គន្លឹះ។

លោក​ ជុំ​ ម៉ី​ ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​សមាគម​ក្សេមក្សាន្ដ។​ លោក​គឺ​ជា​អតីត​ជន​រងគ្រោះ​ម្នាក់​ក្នុង​មន្ទីរ​ស​២១​ ឬ​គុក​ទួល​ស្លែង។​ លោក​ ជុំ ​ម៉ី ​អធិប្បាយ​ថា​ ការ​ស្លាប់​របស់​លោក​វ៉ាន់ ​ណាត​ បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​ស្រឡះ​នៃ​ការ​យក​ចិត្ត​ទុកដាក់​ផ្នែក​សុខភាព​រវាង​អតីត​មេដឹក​នាំ​កំពូលខ្មែរ​ក្រហម និង​រវាង​អតីត​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម។

«ជន​ជាប់​ចោទ​ហ្នឹង ​ឧទាហរណ៍ ​ខ្ញុំ​ដឹង​ខ្លះៗថា​ដេក​សុទ្ធ​តែ​ពូក​ បាយ​មួយ​ថ្ងៃ​បី​ពេល។ ពេទ្យ​ប្រចាំ​ការ​ទៀត។​ អញ្ចឹង​គឺ​ថា​វា​អត់​មាន​យុត្តិធម៌​ទេ​សម្រាប់​ជន​រងគ្រោះ។​ វា​អត់​មាន​ថា​ស្មើរ​ភាព​គ្នា​ហ្នឹង។​ ឧទាហរណ៍​ ខ្ញុំ​នៅ​សារមន្ទីរ​ទួលស្លែង​ សូម្បី​កន្លែង​គេ​ដាក់​ខ្ញុំ​ ក៏​ខុស​ពី​ឌុច​ដែរ។ ​ឌុច​ដេក​លើ​ពូក​ ខ្ញុំ​ ដេក​នូវ​នឹង​ឥដ្ឋ។ ​អាហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ថា​លម្អៀង​ទៅ​ខាង​ជន​ជាប់​ចោទ»។

លោក​ជុំ ​ម៉ី ​ឆ្នាំ​នេះ​អាយុ ​៨០​ឆ្នាំ​ហើយ។ ​ឌុច​ដែល​ជាជន​ជាប់​ចោទ​ទាក់ទង​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​គុក​ទួល​ស្លែង​ចំពោះ​ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​អ្នក​ទោស​យ៉ាង​តិច​១២.៣៨០​នាក់​ មាន​អាយុ​៦៩ ​ឆ្នាំ។ ​លោក​ជុំ ​ម៉ី ​មាន​ប្រសាសន៍​ថា​ សាក្សី​មាន​សារៈសំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដោយ​ផ្ទាល់​​នូវ​អ្វី​ដែល​ខ្លួន​បាន​ឆ្លងកាត់។

«បើ​ជា​សិន​ណា​គ្មាន​អ្នក​អស់​ហ្នឹង​ផ្តល់​ការ​ពិត​ឲ្យ​ទៅ​តុលាការ​ ក៏​តុលាការ​មិន​ដឹង​ធ្វើ​ម៉េច​ទេ។ សាក្សី​ រស់​ហ្នឹង​ហើយ​សំខាន់​ សាក្សី​រស់​ហ្នឹង។​ បាទ​ ហើយ​យើង​មើល​ឃើញ​ថា រឿង​អញ្ចឹង​ហើយ​អា​រឿង​ អ្នក​ងាប់​មើល​ឃើញ​តែ​រណ្តៅ​ អ្នក​ងាប់​នោះ​ដូច​វា​មិន​សូវ​ច្បាស់​លាស់​ប៉ុន្មាន​ទេ? ជន​រងគ្រោះ​ដូចជា​ ណាំ​ម៉ុន​ អញ្ចឹង។ គាត់​ថា​ទៅ​បំភ្លឺ​នៅ​តុលាការ​ហ្នឹង! គាត់​លើស​ឈាម​ លើស​អី​ គ្មាន​អ្នកណា​គិត​គាត់​ទេ»។

វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​មិន​បាន​ចែង​ពី​ការ​គាំពារ​ផ្នែក​សុខភាព​សាក្សី​ ឬ​ជន​រងគ្រោះ​ដែល​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នោះ​ទេ។​ ដោយ​ឡែក​វិធាន​ទី​៣២​នៃ​វិធាន​ផ្ទៃ​ក្នុង​បាន​ចែង​ពី​ភាព​ចាំ​បាច់​ដែល​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព​ដល់​ជន​ជាប់​ចោទ​ ឬ​ជន​ត្រូវ​ចោទ​ ប្រយោជន៍​គឺ​ដើម្បី​ធានា​ដល់​សម្បទា​ ផ្នែក​រាងកាយ​ និង​ផ្លូវ​ចិត្ត​ក្នុង​ការ​ចូល​រួម​ដំណើរ​ការ​ជម្រះ​ក្ដី។

លោក​ ឆាំង ​យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ហាក់​ដូច​ជា​សម្តែង​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​លោក​លើក​ឡើង​ថា ​បញ្ហា​សុខភាព​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​​ជា​បន្ដ​បន្ទាប់​ម្ដង​មួយៗ។

«ជន​រង​គ្រោះ​យើង​ខ្លះ​ហ្នឹង​សូម្បី​តែ​មាន​ញ្ហា​បន្តិច​បន្តួច​ក៏​រក​គ្រូ​ពេទ្យ។ ​សុខភាព​ធម្មតា​ហ្នឹង​មិន​មាន​ផង ​អញ្ចឹង​វា​ធ្វើ​ឲ្យ​សេវា​ថែទាំ​សុខភាព ​ដែល​យើង​ផ្តល់​ឲ្យ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ហ្នឹង ​វា​ដូច​ជា​មិន​ស្មើភាព​ចំពោះ​ជន​រងគ្រោះ​បាទ។ ហើយ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ជនរង​គ្រោះ​ចេះ​តែ​បាត់បង់​ទៅៗ ​ដោយ​មិន​បាន​ផ្តល់​នូវ​យុត្តិធម៌​ណា​មួយ​ជូន​គាត់។ ហើយ​បើសិន​ជា​យើង​គិត​ថា ​ប្រជាជន​ទាំង​អស់​អាច​ស្វែង​រក​សេវា​ថែទាំ​សុខភាព ​ទំនើប​បាន​ហ្នឹង ​ខ្ញុំ​គិត​ថា ​វា​ជួយ​មនុស្ស​ជា​ច្រើន​មិន​ឲ្យ​ស្លាប់​ទេ។

ទោះ​ជា​យ៉ាង​ណា​លោក​ ឆាំង​ យុគ ​យល់​ថា​ បញ្ហា​ផ្លូវ​ច្បាប់​ដែល​បាន​ចែង​រួច​ទៅ​ហើយ​ក្នុង​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​គឺ​ជា​ច្រក​មួយ​ដែល​ពិបាក​នឹង​ពិភាក្សា​គ្នា។ ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ជន​ជាប់​ចោទ​គឺ​ជា​ការ​បម្រើ​ផល​ប្រយោជន៍​យុត្តិធម៌​សម្រាប់​រយៈពេល​យូរ។​ ប៉ុន្ដែ​គឺ​វា បាន​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​សម្រាប់​ជន​រង​គ្រោះ​ក្នុង​ការ​ធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​ពេល​នេះ។

«នេះ​ជា​រឿង​មួយ​ដ៏​ឈឺ​ចាប់​ក្នុង​ការ​ដែល​យើង​ចង់​ឲ្យ​មេដឹក​នាំ​ខ្មែរ​ក្រហម​រស់​បាន​យូរ។ ​ផ្ទុយ​ទៅ​វិញ​ បង​ប្អូន​យើង​ ឪពុក​ម្តាយ​យើង​ដែល​រស់​ពី​សម័យ​ខ្មែរ​ក្រហម​ ដូច​ជា​ស្លាប់​មុន​ ឃើញ​តុលាការ​មុន​ទៅ​ទៀត។​ អញ្ចឹង​ ខ្ញុំ​គិត​ថា ​វា​ជា​កាតព្វកិច្ច​របស់​តុលាការ​ក្នុង​ការ​ពន្យល់​ដើម្បី​ឲ្យ​ជន​រងគ្រោះ​បាន​យល់​ ហេតុ​អ្វី​បាន​ជា​ធ្វើ​យ៉ាង​នេះ»។

លោក ​ឌឹម ​សុវណ្ណារុំ​ មន្ដ្រី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ដោយ​យោង​ទៅ​លើ​ការ​ការ​ពារ​ជន​ជាប់​ចោទ​សម្រាប់​ជា​ផលប្រយោជន៍​នៃ​យុត្តិធម៌​ដូច​គ្នា​នេះ​ដែរ។​ ជា​មួយ​គ្នា​នេះ​ លោក​បញ្ជាក់​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​មាន​ថវិការ​មាន​កំណត់​សម្រាប់​បំពេញ​បេសកម្ម​របស់​ខ្លួន។

«គំនិត​មធ្យោបាយ​របស់​តុលាការ​ក៏​មាន​កំណត់ ​អញ្ចឹង​បេសកម្ម​របស់​តុលាការ​ធ្វើ​យ៉ាង​ម៉េច​ ធ្វើការ​ជំនុំ​ជម្រះ​ក្តី​ស្វែង​រក​យុត្តិធម៌​ ស្វែង​រក​ការ​ពិត​ឲ្យ​បាន​ឆាប់​រហ័ស ​ឲ្យ​បាន​ឃើញ ​ហើយ​ដែល​ពាក់ព័ន្ធ​ ទៅ​ដល់​ការ​ចូល​រួម​ទៅ​នឹង​នីតិ​វិធី​តុលាការ​ ទើប​តុលាការ​មាន​មធ្យោបាយ​ដើម្បី​ចាត់ការ​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​ផល​ប្រយោជន៍​នៃ​ការ​ស្វែង​រក​យុត្តិធម៌​ ការ​ពិត​ហ្នឹង​មិន​ជាប់​នឹង​ឧបសគ្គ»។

ដោយ​ឡែក​លោក​ អ៊ឹម ​សុភា ​ប្រធាន​ផ្នែក​សម្រប​សម្រួល​ផ្នែក​គាំពារ​ជន​រងគ្រោះ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ពន្យល់​ថា ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សាក្សី​នឹង​ត្រូវ​បាន​ទទួល​ការ​យក​ចិត្តទុក​ដាក់​រាប់​បញ្ចូល​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សុខភាព​ផង​ដែរ​ ក៏ប៉ុន្ដែ​ ការ​យក​ចិត្ត​ទុក​ដាក់​នេះ​នឹង​ធ្វើ​ឡើង​តែ​ក្នុង​ពេល​ដែល​សាក្សី​ចូល​រួម​ក្នុង​នីតិ​វិធី​ជម្រះ​ក្ដី​តែ​ប៉ុណ្ណោះ។

«នៅ​ក្នុង​ដំណើរការ​នីតិ​វិធី​ យើង​មាន​ផ្នែក​មួយ​ទៀត​គឺ​ហៅ​ថា ផ្នែក​គាំពារ​សាក្សី។​ ផ្នែក​នោះ​នឹង​ទទួល​បន្ទុក​រាល់​ការ​ចំណាយ​រាល់​នីតិវិធី​ក្នុង​ការ​ចូល​រួម​អង្គជំនុំ​ជម្រះ។​ ហើយ​ពេល​នោះ​ឯង​ ដែល​មាន​បញ្ហា​កើត​ឡើង​ដូចជា​ការ​ធ្វើ​ដំណើរ ការ​ចាយ​វាយ​ ការ​ហូប​ចុក​ ស្នាក់​នៅ​អី​ផ្នែក​ហ្នឹង​គាត់​ទទួល​បន្ទុក​ដោះស្រាយ​សម្រាប់​សាក្សី។​ ក៏ប៉ុន្តែ ​អ្វី​ដែល​គេ​ដំណើរ​ការ​មិន​ទាន់​ចាប់​ផ្តើម ​ហើយ​ជន​ទាំងឡាយ​ណា​ដែល​មិន​ទាន់​មាន​ឈ្មោះ ត្រូវ​ទៅ​ផ្តល់​សក្ខីកម្ម​ អាហ្នឹង​ វា​អត់​ចូល​ទៅ​ក្នុង​ដំណើរការ​នីតិ​វិធី​នោះ​ទេ? អញ្ចឹង​វា​អត់​មាន​ខ្ទង់​ចំណាយ​នោះ​ទេ»។

លោក ឡាត់ ​គី​ អ្នក​សម្រប​សម្រួល​កម្មវិធី​សាលាក្ដី​ខ្មែរ​ក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​មាន​ប្រសាសន៍​ថា​ ជនរងគ្រោះ​ទោះ​ជា​សាក្សី​ក្ដី ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្ដី​ដែល​ចូល​រួម​ដំណើរការ​ក្ដី​ និង​ជនជាប់​ចោទសុទ្ធ​តែ​មាន​សារៈសំខាន់​ស្មើរៗ​គ្នា​ដែល​គួរ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។

លោក ឡាត់ ​គី ​និយាយ​សង្កត់​ជា​ពិសេស​ថា​ ការ​ចូល​រួម​របស់​ជន​រងគ្រោះ​ជា​ផ្នែក​មួយ​ជួយ​គាំទ្រ​ឲ្យ​មាន​ការ​កាត់​ក្ដី​ប្រកប​ដោយ​យុត្តិធម៌​ត្រឹម​ត្រូវ។

«យើង​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ដែល​មិន​បាន​គិត​គូរ​ពិចារណា​សាលាក្តី​ខ្មែរ​ក្រហម​ អំពី​បញ្ហា​សុខភាព​របស់​ភាគី​ទាំង​អស់ ពីព្រោះ​ថា ជន​ជាប់​ចោទ​ក៏​ដូច​ ជា​ជន​រង​គ្រោះ​សុទ្ធ​តែ​ ជា​អ្នក​ដែល​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ​ នៅ​ក្នុង​ការ​ចូល​រួម​ដំណើរ​ការ​សាលាក្តី។​ ដូច្នេះ ​ទាំង​អស់​នេះ​សម្រាប់​ការ​ពិចារណា​របស់​ខាង​សាលាក្តី​ខ្មែរ​ក្រហម​ផង​ដែរ​ បាទ»។

យ៉ាងណា​ក៏​ដោយ​ វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​គឺ​ជា​ចំណង​មួយ​ដែល​បាន​កម្រិត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​សម្រាប់​បញ្ហា​សុខភាព​របស់​ជន​រង​គ្រោះ​និង​សាក្សី។​ ក៏​ប៉ុន្ដែ​ វិធាន​នេះ​តែង​តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ជា​ប្រចាំ​ផង​ដែរ​ដើម្បី​កែ​សម្រួល​ព្រំដែន​ប្រតិបត្តិការណ៍​របស់​តុលាការ​ពិសេស​នេះ៕

បណ្តាញទាក់ទងគ្នា
អតីត​អ្នក​ទោស​គុក​ទួលស្លែង​ វ៉ាន់ ណាត ទទួលមរណភាព.

ប្រតិកម្ម​ជុំវិញ​មរណភាព​របស់​លោក​ វ៉ាន់ ណាត.

ជីវប្រវត្តិ​របស់​អតីត​ជន​រងគ្រោះ​ខ្មែរ​ក្រហម​ វ៉ាន់ ណាត.