ក្រុមហ៊ុន​ស៊ូកាគូ​ បន្ត​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់

ដោយ មុំ សុផុន
2011-09-09
​វិទ្យុ​អាស៊ីសេរី

ក្រុម​ប្រជាពលរដ្ឋ​ភូមិ​៦ ក្នុង​តំបន់​បឹងកក់​ បាន​ត្អូញត្អែរ​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ស៊ូកាគូ បន្ត​បូម​ខ្សាច់​លុប​ផ្ទះ​របស់​ពួក​គាត់ ហើយ​មិន​មាន​ដំណោះស្រាយ​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នោះ។

សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ​នៅ​ឯ​តំបន់​បឹងកក់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ (RFA/Den Ayuthyea)

សកម្មភាព បូម ខ្សាច់ របស់ ក្រុមហ៊ុន ស៊ូកាគូ នៅ ឯ តំបន់ បឹងកក់ កាល ពី ថ្ងៃ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១០ (RFA/Den Ayuthyea)

«ពួក​ខ្ញុំ​កំពុង​រង​គ្រោះ ហើយ​សំខាន់​បំផុត សូម​រដ្ឋាភិបាល​ចាត់ការ​កុំ​ឱ្យ​គេ​បូម ព្រោះ​ការ​លិចលង់​នេះ​ជា​ការ​រំលោភ​សិទ្ធិ​នៃ​ការ​រស់​នៅ​របស់​ប្រជាជន ដែល​មិន​ទាន់​ដោះស្រាយ។ អនុក្រឹត្យ ១៨៣ ចេញ​មែន តែ​វា​គ្មាន​ន័យ​សម្រាប់​ប្រជាជន ៦៥​គ្រួសារ តែ ៦៥​គ្រួសារ កំពុង​តែ​រង​គ្រោះ​ដោយ​មិន​បាន​ទទួល​ផលប្រយោជន៍​ពី​រដ្ឋាភិបាល​ក្នុង​អនុក្រឹត្យ ១៨៣​ទេ»។

ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា ដី​ទំហំ​ជាង ១២​ហិកតារ​ដែល​រដ្ឋាភិបាល​កាត់​ឲ្យ​នោះ​ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ។ ចំនួន​ទាំង​នោះ​ បូក​រួម​ទាំង​ប្រជាពលរដ្ឋ​ភូមិ​១ ចំនួន ២៣​គ្រួសារ និង​ភូមិ​៦ ចំនួន ៤៧​គ្រួសារ​នោះ​ផង។ ប៉ុន្តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ក្រុង​បាន​បូម​ខ្សាច់​ដាក់​ដោយ​មិន​បាន​ដោះស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។

ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​កាត់​ដី​ឲ្យ​នោះ គឺ​មាន​ភាព​មិន​ប្រក្រតី​ដោយ​សារ​តែ​អាជ្ញាធរ​មិន​បាន​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​នោះ​ទាំង​អស់​គ្នា​ឡើយ ៖ «ព្រោះ​តែ​អនុក្រឹត្យ ១៨៣ អត់​មាន​ប្រសិទ្ធភាព​ជាមួយ​ប្រជាជន​ទេ ដោះស្រាយ​អត់​ទាន់ អត់​ទេ នៅ ៦៥​គ្រួសារ​ទៀត​ដែល​ត្រូវ​តែ​ដោះស្រាយ…»។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​១ និង​ភូមិ​៦ ក្នុង​តំបន់​បឹងកក់ កំពុង​តែ​ព្រួយបារម្ភ​ដោយ​សារ​តែ​ពួក​គាត់​ត្រូវ​អាជ្ញាធរ​កាត់​ចេញ​ពី​បញ្ជី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង៕

7 ចំលើយ to “ក្រុមហ៊ុន​ស៊ូកាគូ​ បន្ត​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់”

  1. ពិតជាឃោរឃៅលោភលន់គ្មានកេរិ៍្តខ្មាស់មែន! មុននឹងបូមដី មេ៉ចមិនធើ្វទំនប់សិន។ ប្រជាជន​កំពុង​មេីលភាពឃោរឃៅរបស់ពួកអ្នក នៅពេលមានការបះបោរ ឬវាយប្រហារពីខាងក្រៅ ប្រាកដណាស់ប្រជាជននឹងច្រានបន្ថែមហើយ!​ គួរធេី្វទំនប់សិនទៅ កំុសម្លាប់គ្នាទាំងរស់អញ្ចឹង កំុអោយគ្នាស្រក់ទឹកភ្នែកអី!

  2. ពួកធ្មិលតិរច្ឆាននេះ បើវាចេះគិត ស្រលាញ់ប្រជាជន វាមិនព្រមអោយគេធ្វើទេ ប៉ុន្តែវាគិតតែអំណាចវាហ្នឹងមួយថ្ងៃមួយថ្ងៃ។
    ពួកអស់នេះ សង្ស័យ វាកើតចេញពីសត្វឆ្កែឬបានជាវាសាហាវ ខាំតែសាសន៍ដូចគ្នា។
    សូមអរគុណ
    Hunter

  3. មានប្រជាជនខ្មែរចំនួន ១.៧៦៦.៥៩៧នាក់ ប្រហែលជា៣០ភាគរយ នៃប្រជាជនសរុបចំនួន ៥.៨៨៣.១៣៦នាក់ មកពី១១ខេត្តនៃប្រទេស កម្ពុជា ជាប្រជាជនក្រីក្រ។ ខេត្តទាំង១១ នោះរួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ប៉ែលិន ពោធិ៍សាត់ សៀមរាប កណ្តាល តាកែវ ក្រចេះ ព្រះវិហារ និង ខេត្តឧត្តរមានជ័យ។ ហើយប្រជាជនក្រីក្រទាំងនោះត្រូវបានចែកចេញជាពីរកំរិត គឺក្រីក្រកំរិត១ (ក្រីក្របំផុត) ដែលជាគ្រួសារខ្វះខាត ការហូបចុក ជម្រក និង ក្រីក្រកម្រិត២ (ក្រីក្រ) គឺខ្វះខាតជម្រក សម្លៀកបំពាក់ គ្មានលទ្ធភាព​ព្យាបាលជំងឺ ជាដើម។ ព៌តមានលំអិតសូមអាននៅ dam-news. http://www.dap-news.com/typography/the-news/28060-2011-09-09-11-26-39.html

  4. អាជ្ញាធរពាក់ព័ន្ធ និង មន្រ្តីដែលទទួលបន្ទុកលើបញ្ហាបឹងកក់នេះ ល្មមភ្ញាក់ “សតិ” ចេះធ្វើការ ធ្វើអីដោយខ្លួនឯងខ្លះទៅ កុំស្អីៗចាំតែ “សម្ដេច” ខ្លាំងពេក បើថាស្អីៗក៍ចាំតែ “សម្ដេច” នោះ ពួកអស់លោកមន្រ្តីឯងល្មមលាចេញពីតំណែង ហើយទៅដេកអានកាសែត ផឹកកាហ្វេទៅ ហើយឲ្យ “សម្ដេច” មកធ្វើការជំនួសទៅ ។ រឿងស្អីក៍ដោយក៍ដោះស្រាយមិនចេញដែរ ទាល់តែ “សម្ដេច” ចេញមុខធ្វើអន្ដរាគមន៍បានដោះរួច អត់បានការមែន ដោះស្រាយរឿងប៉ុណ្ណឹង ដោះមិនកើត ធ្វើមន្រ្តីបានការអី ?

  5. នាគរាជ​
    ពេលខ្លះយើងក៏ពិបាកបន្ទោសពួកមន្រ្តីទាំងនោះដែរ ព្រោះថាក្រុម​ហ៊ុន​ស៊ូកាគូ​ នេះមានខ្នងក្រាស់ណាស់​ មិនមែនជាមនុស្សធម្មតាទេ តើមានមន្រ្តីណាហ៊ានដោះស្រាយបព្ហានេះ។​ ហើយម្យ៉ាងទៀតមន្រ្តីភាគច្រើនពុំមានឆន្ទៈ​បំរើរាស្រ្ត គឺពួកគាត់បំរើតែផលប្រយោជន៏ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។​

  6. មេទ័ពបាញ់កុក

    ខ្នងក្រាស់ប៉ុណ្ណាទៅ បើពេលប្រជុំគណៈរដ្ឋមន្រ្តីម្ដងៗ ហ៊ុន សែន បើកសិទ្ធិឲ្យកាន់ដាវអាជ្ញាសឹកដោះស្រាយបញ្ហា ជួសមុខឲ្យនាយករដ្ឋមន្រ្តីទៅហើយ ប៉ុន្តែមន្រ្តីអស់នោះ តាំងពីថ្នាក់ក្រុងរហូតដល់មូលដ្ឋាន ធ្វើញ៉ិមញ៉ុមៗ ក្រឡេមក្រឡឺម គិតតែពីហៅតំណាងប្រជាជន ទៅប្រជុំចុះប្រជុំឡើង តែគ្មានសម្រេចសាច់ការអី … បើថាមន្រ្តីអស់នោះខ្លាចបាត់បង់ “ផលប្រយោជន៍បុគ្គល” ទៅថាខ្លះ… ។

  7. Sukaku company has a strong mutual relationship with hun sen and family. How will Sukaku give into people and that 183 law or whatever hun sem might call it? When pressured from the world bank, hun sen would say anything to ease the situation as though he cares about the issue facing the people and sukaku. Now, nothing has been done and people’s homes are still being drown by Sukaku company. What a sad day for these beung Kok people!! I hope people are not stupid enough to vote for hun sen again.

បញ្ចេញមតិ