គណបក្ស​សមរង្ស៊ី ចាត់​ទុក​ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ

ដោយ : CEN
ថ្ងៃទី 19 កញ្ញា 2011

ភ្នំពេញ:​ នៅ​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បានប្រកាស​ចាត់ទុកថា ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន និង​អាជ្ញាធរ បាន​ប្រើប្រាស់​ហឹង្សា និង​វាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​បឹង​កក់ កាលពី​ចុង​សប្តាហ៍​មុន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ចំហរ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌ និង​ក្នុង​ការការពារ​ជនរងគ្រោះ​រាប់មិនអស់ នៃ​អំណាច​ផ្តាច់ការ និង​អំពើ​អយុត្តិធម៌ គណបក្ស​សម រង្ស៊ី ដែល​ជា​គណបក្ស​នយោបាយ​ធំជាងគេ លំដាប់ថ្នាក់​ទី​២ នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាសថា ក្រុមហ៊ុន SHUKAKU គឺ​ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ដោយសារ​ក្រុមហ៊ុន​នេះ​បាន និង​កំពុង​បណ្តេញ​ប្រជាពលរដ្ឋ​ពី​តំបន់​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដោយ​រឹបអូស​យក​ដីធ្លី ផ្ទះសំបែង​ប្រជាពលរដ្ឋ​។​

​សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ថា នៅ​ថ្ង​ទី ១១ កញ្ញា ឆ្នាំ​២០១១ សមាជ​គណបក្ស សម រង្ស៊ី លើក​ទី​៥ បាន​អនុម័ត​សេចក្តីសម្រេច (​ចំណុច​ទី​២) ដោយ​គាំទ្រ និង​ផ្សព្វផ្សាយ​ពាក្យស្លោក​របស់​គណបក្ស សម រង្ស៊ី “​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ​ទ្រព្យសម្បត្តិ ដែល​ត្រូវបាន​លួច​ប្លន់​ដោយ​អ្នក​ដទៃ​” ។​

​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ដោយ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ម្ចាស់​ដើម​នៃ​ដីធ្លី​ទាំងនោះ​។ ទ្រព្យសម្បត្តិ​ជាតិ​នឹង​ត្រូវ​ប្រគល់​សង​ប្រទេសជាតិ​វិញ​។ ដីធ្លី ស្រែចំការ ព្រៃឈើ ព្រៃភ្នំ ស្ទឹង បឹង ទន្លេ តំបន់​នេសាទ ឆ្នេរសមុទ្រ និង​កោះ​នឹង​ត្រូវ​ប្រគល់​សង​ម្ចាស់​ដើម​ពិត​វិញ គឺ​ប្រជារាស្ត្រ​ខ្មែរ ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បានបញ្ជាក់​ថា បុគ្គល​ណា ឬ​ក្រុមហ៊ុន​ឯកជន​ណា ដែល​បាន​ដណ្តើម​យក​ដីធ្លី និង​តំបន់​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយ​ប្រើ​អំពើហិង្សា ត្រូវ​ចាត់ទុក​ជា​សត្រូវ នៃ​ប្រជារាស្ត្រ​ខ្មែរ ហើយ​នឹង​ត្រូវ​ផ្តន្ទាទោស​ជាពុំខាន​។ ប្រជារាស្ត្រ ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តែមួយគត់​។​

​ដូច្នេះ គណបក្ស សម រង្ស៊ី សូម​អំពាវនាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក កុំ​ចូលរួម​ការងារ​ជាមួយ​ក្រុមហ៊ុន SHUKAKU តាម​រូបភាព​ណាក៏ដោយ មានន័យ​ជាអាទិ៍​ថា កុំ​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​នេះ កុំ​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​នេះ កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ខ្ចី​ទុន កុំ​ផ្តល់​ការធានា​អ្វីមួយ​ដល់​ក្រុមហ៊ុន​នេះ កុំ​ទិញ​ទំនិញ ឬ​សេវា​ពី​ក្រុមហ៊ុន​នេះ កុំ​លក់ទំនិញ ឬ​សេវា​អ្វី​ឲ្យ​ក្រុមហ៊ុន​នេះ កុំ​សហការ​ក្នុង​វិស័យ​ណាមួយ​ឲ្យសោះ​ជាមួយ​ក្រុមហ៊ុន​នេះ​។ និយាយ​សរុប គឺ​កុំ​បង្ហាញ​ភាព​ណាមួយ ជា​អ្នកសមគំនិត​ជាមួយនឹង​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ។

​គណបក្ស​សមរង្ស៊ី ក៏​បាន​គូសបញ្ជាក់ថា សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​បែប​ប​នេះ គឺ​នឹង​ត្រូវ​ផ្តន្តាទោស​នៅ​ពេលដែ​ល​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​ប្រជាធិបតេយ្យ ឯករាជ្យ និង​ប្រកបដោយ​អធិតេយ្យភាព​ពេញលេញ​។​

​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា ក្រុមហ៊ុន SHUKAKU គឺ​មាន​ថៅកែ​ឈ្មោះ ឡាវ ម៉េង​ឃី​ន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពូជា និង​ជា​អ្នករកស៊ី​ទុច្ចរិត​។

​យ៉ាងណាក៏ដោយ មកដល់​រសៀល​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ មិនទាន់​មាន​ប្រតិកម្ម​បែបណា ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ចំពោះ​សេចក្តី​ថ្លែងការណ៍​ចំហរ​របស់​គណបក្ស​ស​ម​រង្ស៊ី នៅឡើយ​ទេ​៕​

20 ចំលើយ to “គណបក្ស​សមរង្ស៊ី ចាត់​ទុក​ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ”

  1. បីសាចបឹងកក់គង់មានថ្ងៃត្រូវវិនាស

  2. ជំងឺចិញ្ចឹមជំងឺ!ដីខ្មែរ ខ្មែរគ្នាឯងមិនអាចដោះស្រាយគ្នាបាន។ ឥឡូវចាត់ទុកខ្មែរគ្នាឯងជាសត្រូវទៀត!

  3. God helps the Tycoons because they have built many temples and buddhist shrines for the communities throughout the country!!!

  4. ខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចនេះ ៖ “…គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ដោយ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ម្ចាស់​ដើម​នៃ​ដីធ្លី​ទាំងនោះ​។ ទ្រព្យសម្បត្តិ​ជាតិ​នឹង​ត្រូវ​ប្រគល់​សង​ប្រទេសជាតិ​វិញ​។ ដីធ្លី ស្រែចំការ ព្រៃឈើ ព្រៃភ្នំ ស្ទឹង បឹង ទន្លេ តំបន់​នេសាទ ឆ្នេរសមុទ្រ និង​កោះ​នឹង​ត្រូវ​ប្រគល់​សង​ម្ចាស់​ដើម​ពិត​វិញ គឺ​ប្រជារាស្ត្រ​ខ្មែរ ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។…” បើសិនជាគណបក្ស សម រង្ស៊ី ធ្វើដូច្នេះមែន គឺជាការធ្វើនយោបាយបែប “ទំនើង” ដែលយកគំរូតាម អាភីស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្រ្តីថៃ ដែលនឹកឃើញចង់លុប MOU ជាមួយខ្មែរក៍លុបទៅ នឹកឃើញចង់មិនលុបក៍មិនលុបទៅ ស្រេចតែក្បាលចិត្ត ។ ខ្ញុំសាកស្រមៃឃើញដល់ប្រទេសកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់ សម រង្ស៊ី បើសិនជាគាត់អាចធ្វើបានដូចការនិយាយមែន (​លុបចោល​រាល់​សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន, ដីធ្លី ស្រែចំការ ព្រៃឈើ ព្រៃភ្នំ ស្ទឹង បឹង ទន្លេ តំបន់​នេសាទ ឆ្នេរសមុទ្រ និង​កោះ​នឹង​ត្រូវ​ប្រគល់​សង​ម្ចាស់​ដើម​ពិត​វិញ គឺ​ប្រជារាស្ត្រ​ខ្មែរ ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​) នោះគឺប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយដែលគ្មានឧស្សាហកម្មបែបទំនើបទាល់តែសោះ ហើយប្រជាជនខ្មែរគ្រប់ៗរូបនឹងប្រកបរបរតែ ២ មុខគត់ គឺកសិកម្ម និង បរបាញ់សត្វ ឬ ប្រមូលអនុផលព្រៃឈើ ត្បិតអីតំបន់សម្បទាននានាដែលក្រុមហ៊ុន​ឯកជនទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាល ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម រោងចក្រសហគ្រាសខ្នាតធំ និង មធ្យម…ត្រូវបានគណបក្ស សម រង្ស៊ី លុបចោលអស់ទៅហើយ ដូច្នេះព្រៃឈើនឹងដុះក្រាស់ស្តុក សម្បូរសត្វព្រៃ សម្បូរភោគផលព្រៃឈើ ដូច្នេះប្រជាជនមានការងារអីធ្វើទៀតក្រៅពីបរបាញ់សត្វ និង ប្រមូលអនុផលព្រៃឈើ ? ធ្វើកម្មករ ឬ វិស្វករអីកើត បើអត់មានតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម រោងចក្រសហគ្រាសផងហ្នឹង ? តំបន់កោះ ដូចជាកោះពស់ អីជាដើម ដែលគេបម្រុងនឹងធ្វើជាទីក្រុង រមណីយដ្ឋានទេសចរណ៍ ដ៍ធំមួយនៅអាស៊ីអាគ្នេយ៍ នឹងត្រូវក្លាយកោះព្រៃ សម្បុកសត្វពស់ដូចមុនវិញ ប្រជាជនខេត្តព្រះសីហនុដែលបម្រុងនឹងទទួលផលផ្លែផ្កា ពីការវិនិយោគនេះ នឹងត្រូវក្លាយជាអ្នកនេសាទវិញ ។ តំបន់ឆ្នេរសមុទ្រ កោះ តំបន់ដីសម្បទាន តំបន់អភិវឌ្ឍ…នានាដែលគេកំពុងវិនិយោគ កំពុងអភិវឌ្ឍ នឹងត្រូវរដ្ឋាភិបាល សម រង្ស៊ី លុបចោលទាំងអស់ “…ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ…” ដូច្នេះ សួនឧទ្យាននានាក្នុងក្រុងភ្នំពេញ ដីទំនេរនានា បឹងនានាដែលនៅសេសសល់ក្នុងទីក្រុងភ្នំពេញ នឹងក្លាយជាតំបន់សំណង់អាណាធិបតេយ្យម្ដងទៀត ព្រោះ សម រង្ស៊ី គាត់ចង់បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ។

  5. ខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចនេះ ៖ “…គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ដោយ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ម្ចាស់​ដើម​នៃ​ដីធ្លី​ទាំងនោះ​។ ទ្រព្យសម្បត្តិ​ជាតិ​នឹង​ត្រូវ​ប្រគល់​សង​ប្រទេសជាតិ​វិញ​។ ដីធ្លី ស្រែចំការ ព្រៃឈើ ព្រៃភ្នំ ស្ទឹង បឹង ទន្លេ តំបន់​នេសាទ ឆ្នេរសមុទ្រ និង​កោះ​នឹង​ត្រូវ​ប្រគល់​សង​ម្ចាស់​ដើម​ពិត​វិញ គឺ​ប្រជារាស្ត្រ​ខ្មែរ ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។…” បើសិនជាគណបក្ស សម រង្ស៊ី ធ្វើដូច្នេះមែន គឺជាការធ្វើនយោបាយបែប “ទំនើង” ដែលយកគំរូតាម អាភីស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្រ្តីថៃ ដែលនឹកឃើញចង់លុប MOU ជាមួយខ្មែរក៍លុបទៅ នឹកឃើញចង់មិនលុបក៍មិនលុបទៅ ស្រេចតែក្បាលចិត្ត ។ ខ្ញុំសាកស្រមៃឃើញដល់ប្រទេសកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់ សម រង្ស៊ី បើសិនជាគាត់អាចធ្វើបានដូចការនិយាយមែន (​លុបចោល​រាល់​សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន, ដីធ្លី ស្រែចំការ ព្រៃឈើ ព្រៃភ្នំ ស្ទឹង បឹង ទន្លេ តំបន់​នេសាទ ឆ្នេរសមុទ្រ និង​កោះ​នឹង​ត្រូវ​ប្រគល់​សង​ម្ចាស់​ដើម​ពិត​វិញ គឺ​ប្រជារាស្ត្រ​ខ្មែរ ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​) នោះគឺប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមួយ ដែលគ្មានឧស្សាហកម្មបែបទំនើបទាល់តែសោះ ហើយប្រជាជនខ្មែរគ្រប់ៗរូបនឹងប្រកបរបរតែ ២ មុខគត់ គឺកសិកម្ម និង បរបាញ់សត្វ ឬ ប្រមូលអនុផលព្រៃឈើ ត្បិតអីតំបន់សម្បទាននានាដែលក្រុមហ៊ុន​ឯកជនទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាល ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម រោងចក្រសហគ្រាសខ្នាតធំ និង មធ្យម…ត្រូវបានគណបក្ស សម រង្ស៊ី លុបចោលអស់ទៅហើយ ដូច្នេះព្រៃឈើនឹងដុះក្រាស់ស្តុក សម្បូរសត្វព្រៃ សម្បូរភោគផលព្រៃឈើ ដូច្នេះប្រជាជនមានការងារអីធ្វើទៀតក្រៅពីបរបាញ់សត្វ និង ប្រមូលអនុផលព្រៃឈើ ? ធ្វើកម្មករ ឬ វិស្វករអីកើត បើអត់មានតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម រោងចក្រសហគ្រាសផងហ្នឹង ? តំបន់កោះ ដូចជាកោះពស់ អីជាដើម ដែលគេបម្រុងនឹងធ្វើជាទីក្រុង រមណីយដ្ឋានទេសចរណ៍ ដ៍ធំមួយនៅអាស៊ីអាគ្នេយ៍ នឹងត្រូវក្លាយកោះព្រៃ សម្បុកសត្វពស់ដូចមុនវិញ ប្រជាជនខេត្តព្រះសីហនុដែលបម្រុងនឹងទទួលផលផ្លែផ្កា ពីការវិនិយោគនេះ នឹងត្រូវក្លាយជាអ្នកនេសាទវិញ ។ តំបន់ឆ្នេរសមុទ្រ កោះ តំបន់ដីសម្បទាន តំបន់អភិវឌ្ឍ…នានាដែលគេកំពុងវិនិយោគ កំពុងអភិវឌ្ឍ នឹងត្រូវរដ្ឋាភិបាល សម រង្ស៊ី លុបចោលទាំងអស់ “…ឬក៏​ត្រូវ​យក​ទៅ​គ្រប់គ្រង ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ…” ដូច្នេះ សួនឧទ្យាននានាក្នុងក្រុងភ្នំពេញ ដីទំនេរនានា បឹងនានាដែលនៅសេសសល់ក្នុងទីក្រុងភ្នំពេញ នឹងក្លាយជាតំបន់សំណង់អាណាធិបតេយ្យម្ដងទៀត ព្រោះ សម រង្ស៊ី គាត់ចង់បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ។

  6. ខ្ញុំគាំទ្រចំនុចខ្លះរបស់លោកអាប់ភីសុីត ក៍ដូចលោកសមរង្សីុ​តែមិនគាំទ្រកាកាប់សំលាប់របស់អាប់ភីសីុត។ យា៉ងហេចណាអាប់ភីសីុតគេគាំទ្រផលប្រយោជន៍ប្រទេសគេ ផ្ទុយពី ហ៊ុន សែន ប្រគល់ដីឲយួន​ និង​​ អនុញាតិសុទ្ធតែក្រុមហ៊ុនដែលរកសុីរបៀបកាប់ចាក់ជាមួយរាស្រ្តខែ្មរ។​ ខ្វះអុីក្រុមហ៊ុន​ដែលល្អៗហើយផ្តល់ផលប្រយោជន៍ដល់អ្នកក្រ​ប៉ុនែ្តគេមិនមករកសុីជាមួយហ៊ុនសែនដែលគិតតែបះពួកនិយមនិងមិនគោរពច្បាប់។

  7. បើមិនច្បាស់អាចសួទៅលោក សមរង្សី បាន ?
    បើតាមយើងដឹង គឺគេនិងសើរើផ្អែកលើមូលដ្ឋានច្បាប់ទៅលើសម្បទានណាដែលមិនត្រឹមត្រូវតាមច្បាប់កំណត់

  8. រៃអើយឈប់យំ. . . ពួកខ្ញុំយំហើយ!

    ១- រសៀលគងព្រៃ រៃអើយឈប់យំ —វាជាវេនខ្ញុំ អ្នកកុំមកកាត់
    ពួកខ្ញុំជាមនុស្ស ពួកអ្នកជាសត្វ—បើជួបវិបត្តិ អ្នកហោះហើរបាន ។

    ២- ពួកខ្ញុំជាមនុស្ស វាខុសពីអ្នក—គេច្រំគេធាក់ ធ្លាក់ស្មើតិរច្ឆាន
    ឱ្យខ្ញុំយំវិញ ព្រោះទ្រាំលែងបាន—គេវាយរុញច្រាន បំពានយកទ្រព្យ ។

    ៣- រៃអើយឈប់យំ ពួកខ្ញុំយំហើយ—ហើរមិនរួចឡើយព្រោះខ្ញុំគ្មានស្លាប
    ត្រូវគេវាយដំ ធាក់ច្រំបង្រ្កាប—រស់នៅតែស្លាប់ បាត់បង់តម្លៃ ។

    ៤- ពួកខ្ញុំយំឮ ព្រោះឈឺកាយចិត្ត—គ្មានគេអាណិត អន់ជាងសត្វរៃ
    ខ្ញុំយំព្រោះមេចិត្តអន្យតិរ្ថិយ —អ្នកយំព្រោះថ្ងៃរសៀលជ្រៀងជ្រេ ។

    ៥- រៃអើយ! ឈប់យំ ខ្ញុំលែងស្រណោះ—ព្រោះមេទុយ៌សជាន់ឈ្លីឥតល្ហែ
    លើកតម្កើងយួន ជិះជាន់ជាតិខ្មែរ—យមរាជឃើញទេ? កត់ត្រាទុកផង!

    ៦- រដូវបិណ្ឌភ្ជុំ យើងខ្ញុំសូមប្តឹង—ទុកជាដំណឹងដល់ជាតិក្រោយផង
    ជាតិនេះយើងរស់ខុសក្តីបំណង—ជាតិក្រោយសូមផ្សងជួបមេចិត្តធម៌ ។

    ៧- រៃអើយ! ឈប់យំ ខ្ញុំយំឱ្យឆ្អែត—ខ្ញុំយំឱ្យប្រេតផ្អើលមកឈូឆរ
    ជួយជាសាក្សីពួកខ្ញុំក្រីក្រ—នាំសារជនល្អជូនដល់យមរាជ ។

  9. លោក សឺហាន! តើក្រុមហ៊ុនណាខ្លះដែលមិនស្វែងរកប្រាក់ចំណេញ?
    គ្មានក្រុមហ៊ុនណាដែលគិតពីផលប្រយោជន៏កម្មករជាងផលប្រយោជន៏របស់
    ប្រាក់ចំណូលខ្លួននោះទេ។ តែអ្វីដែលត្រូវធ្វើ រាជរដ្ឋាភិបាលត្រូវពិនិត្យមើល
    សៀវភៅបន្ទុកស្តីពីសម្បទានដីសេដ្ឋកិច្ចចំពោះក្រុមហ៊ុនណាមួយដែលអនុវត្ត
    មិនប្រក្រតីតាមលក្ខ័ណដែលបានព្រមព្រៀង ទើបត្រឹមត្រូវ។
    ចំណែកការចោទប្រកាន់ថាលោកហ៊ុន សែនកាត់ដី ឬលក់ដីឲ្យយួន! សូមលោក
    ជួយផ្តល់ភស្តុតាងដើម្បីឲ្យសាធារណៈជនបានដឹងផង។

    អរគុណ!

  10. រាជការខួរឆ្កែចចក រកច្រកដោះស្រាយបាន ចេះត្រឹមតែប្រើហិង្សា
    ប្រហាររាស្ត្រខ្លួន ស្រោចស្រង់អ្នកធំអន្ធពាល ពង្រាយប្រើច្បាប់អញ
    ប្រប្រមាញ់អ្នកតូច លួចលក់ទ្រព្យជាតិ ទាញញាតិទាញពួកអង្គុយកៅអីធំ
    រួចប្រមូលផ្ដុំក្រុមដៃដល់ស្របច្បាប់ ទុកគំរាមនិងសម្លាប់អ្នកប្រឆាំងខ្មែរស្លូតត្រង់ តម្រង់ទិសយ៉ាងណាឲ្យតែអំណាចអញនៅរឹងមាំ ទោះបីសម្លាប់ខ្លែរស្លូតត្រង់អស់ទាំងប្រទេស រឹបអូសដីប្រជាក្រក្រីស្លូតៗ រួចលើកដីឲ្យបរទេសក៏អញព្រម ឲ្យតែបក្សពួកអញមាំអំណាច មិនខ្លាចឡើយប្រើអំណាចអញ សម្លាប់ខ្មែរដូចគ្នា ទុកដីកេរ្តិ៍ទ្រព្យឲ្យអាពួកនាយទុន
    បរទេសកំហូចស្របច្បាប់ ។ គំនិតរាជការសំរាមឆ្កែចចក

  11. ជូនលោកនាគរាជ នៅពេលដែលលោក​និងពួកលោកមិនទាន់ត្រូវគេទន្រ្ទានយកដី យកផ្ទះរបស់លោកទៅអោយឈ្មួញហើយថា អភិវឌ្ឍនោះ លោកពិតជាមិនឈឺចាប់ទេ ហើយថែម
    ទាំងសើចសប្បាយទៀតផង។ នាងខ្ញុំ មិនដឹងថា លោកនាគរាជបានរៀនដល់ថ្នាក់ណាទេ ហើយធ្វើ ការវិភាគនេះ បានយកចំណេះដឹង និងមនសិការជាខ្មែរ មកគិតដែរឬអត់ទេ?នាងខ្ញុំ និយាយនេះ សូមលោកកុំងុបងុលនិងក្រុមបំផ្លាញជាតិខ្លាំងពេក សូមជួយគិតដល់សេចក្តីទុក្ខវេទនារបស់ជាតិយើង
    ខ្លះផង។ នាងខ្ញុំពុំមែនជាសមាជិកគណបក្សណាមួយទេ នាងខ្ញុំ គឺជាកូនខ្មែរមួយរូប។
    នាងខ្ញុំ សូមជំរាបលោកថា នៅលើពិភពលោកនេះ ប្រទេសណាក៏ត្រូវការអភិវឌ្ឍដូចគ្នា ប៉ុន្តែគ្មាន
    ប្រទេសណាគេអភិវឌ្ឍរបៀបលោកហ៊ុន សែន នេះទេ។ អភិវឌ្ឍយូរទៅ អ្នកដែលក្លាយជាមហា
    សេដ្ឋី គឺក្រុមលោកហ៊ុន សែន​ទាំងអស់។ តើលោកទទួលស្គាល់ដែឬឬទេ? តើលោកមានបានដឹង​ថា ប្រទេសខ្មែរមានព្រៃឈើប៉ុន្មានភាគរយ មានឈើប្រណិតសម្បូរណ៍បែបដែរឬទេ? ។ល។
    ការដេញប្រជាជនក្រីក្រ តូចទា​ប ដើម្បីយកដីទៅលក់អោយឈ្មួញដោយគ្មានសំណងសមរម្យ
    បើប្រសឹនប៉ះចំលើរូបលោក តើលោកទទួលយកបានទេ?​ ដូចករណីបឹងកក់ ដីក្រហមសម្បុកចាប កោះពេជ្រជាដើម។ តើការអភិវឌ្ឍន៍បែបលោកហ៊ុន សែន អាចហៅថា អភិវឌ្ឍ បែបទំនើងដូច លោកនិយាយបានដែរឬទេ?
    តាមខ្ញុំយល់ ប្រហែលលោកសម​ រង្ស៊ី ចង់ភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដូចជាមានការពិគ្រោះ
    យោបល និងការចូលរួម, ការឆ្លើយតប និងគណនេយ្យភាព, លើកកំពស់គុណភាពជីវិតរបស់
    ប្រជាពលរដ្ឋ, លើកស្ទួយសមធម៏ជាដើម។ ពិសេសគឹគោរពច្បាប់ភូមិបាល និងមានសំណងសម
    រម្យ។ មិនធ្វើដូចចោរ អាងអំណាច អាងលុយ ចងយករបស់អ្នកណាយកស្រេចតែក្បាលចិត្តនោះ
    ទេ។ នាងខ្ញុំជាកូនខ្មែរមួយរូប មិនចង់ឃើញការអភិវឌ្ឍពោរពេញទៅដោយទឹកភ្នែកប្រជាជនខ្មែរ
    នោះទេ។ ប្រជាជនខ្មែរសព្វថ្ងៃដេកព្រួយដេកភ័យជាងស័យសង្រ្គាមទៅទៀតព្រោះខ្លាចក្រុម​លោក នាគរាជ មកយកដី យកផ្ទះទៅធ្វើអភិវឌ្ឍ។ តើនេះឬហៅថា សន្តិភាព នោះ?

  12. សឺហាន

    តើ “បះពួកនិយម” បានន័យថាម៉េច ? ខ្ញុំមិនដែលលឺសោះ ធ្លាប់លឺតែ “បក្សពួកនិយម” ។ សូមលោកពិនិត្យមើលការសរសេរអក្សរអក្ខរាវិរុទ្ធរបស់លោកម្ដងទៀត ។ នេះសំណាងហើយចេះលោកមានទស្សនៈប្រឆាំងរដ្ឋាភិបាល បើសិនជាលោកជាអ្នកគាំទ្ររដ្ឋាភិបាល ហើយសរសេរអក្សរខ្មែរខុសបែបនេះ ច្បាស់ជាមានអ្នកជេរលោកថា ជាយួន ឬ ជាអាយ៉ង កញ្ជះយួន ជាមិនខាន ។

  13. យកឧស្សាហកម្មខ្នាតធំមកធ្វើអី បើប្រជាពលរដ្ឋអត់អីច្រាស
    ដដែលជាដដែលនោះ, សុខចិត្តស្លៀកសន្ទបចេកទៅ បរបាញ់
    សត្វយកមកចិញ្ចឹមជីវិតវិញប្រសើរជាង, វាគ្មានអាគុកណាមក
    ត្រួតត្រាផង។

  14. អក្ខរាវិរុទ្ធ វាគ្មានអីសំខាន់ទេ វាមានភាន់ច្រឡំខ្លះគ្រប់គ្នាអញ្ចឹងហើយ
    ឱ្យតែគេយល់ឈ្លានោះ។ ទោះជាគេមិនដែលឮក៏គេអាចយល់បាន។

  15. អត់ច្រាសមកពីមិនព្រមដាំបាយច្រាស ម៉េច ចង់ឲ្យគេដាំបាយ ហើយលើកទៅប្រគេនបញ្ចុកដល់មាត់ទៀតឬ ? កម្មករ កម្មការិនីរាប់សែននាក់កំពុងធ្វើការ ហើយចិញ្ចឹមមនុស្សរាប់លាននាក់ទូទាំងប្រទេសហ្នឹង មិនមែនជាផលប្រយោជន៍នៃឧស្សាហកម្មទេឬ ? កុំស្មានថា ស្លៀកកន្ទបចេក ដើរបាញ់សត្វ អត់មានអាគុកណាមកត្រូតក្បាលនោះ ទៅមើលពួកកុលសម្ព័ន្ធស៊ីសាច់មនុស្ស អត់ចេះស្លៀកខោអាវម៉េចនៅមានមេកន្រ្ទាញចាំត្រួតក្បាលដែរ សូម្បីតែស្វាក៍មានមេហ្វូងដែរ កុំល្ងើពេក ។ អើ ពួកអវិជ្ជាតែងតែចាត់ទុកថា សរសេរខុសអក្ខរាវិរុទ្ធឃ្លោងឃ្លាជារឿងធម្មតា គ្មានអីសំខាន់ទេ សំខាន់ឲ្យតែមើលដាច់ អានយល់ទៅ ។ បើអញ្ចឹងដដែលចាំបាច់ទៅរៀនទៅសូត្រនាំខាតពេលស្អីហ្អា៎ ម៉ាអាខំរៀនទៅ ខំសរសេរឲ្យត្រឹមត្រូវទៅអត់សំខាន់ដដែល ។ អារឿងភ័ន្តច្រឡំ វាជារឿងធម្មតា សរសេរមានខុស សរសេរមានត្រូវមែន តែរៀនប្រើខួរគិតទៅមើលតើ “បះពួកនិយម” បានន័យថាម៉េច ? ស្អីទៅ “យា៉ងហេចណា” ហ្នឹង ? ឧទាហរណ៍ថា បើវាគ្មិនគាំទ្ររដ្ឋាភិបាលសរសេរខុសអញ្ចឹង តើហ៊ាននិយាយអត់ថា “សរសេរខុស ភ័ន្តច្រឡំចឹងជារឿងធម្មតា អក្ខរាវិរុទ្ធគ្មានអីសំខាន់ទេ..” ? ឬក៍ជេរគេថា “អូហ៍ អាហ្នឹងជាយួនហើយ មើលចុះសរសេរខ្មែរអត់ត្រូវផងហ្នឹង ហើយគាំទ្រហ៊ុន សែន គាំទ្ររដ្ឋាភិបាលទៀត អញ្ចឹងវាជាយួនហើយ កុំគិតច្រើន អាហ្នឹងយួន” ។

  16. Rittysen
    តាមស្ដាប់មតិលោក លោកដូចជាគ្មានយល់អ្វីបន្តិចសោះអំពីកិច្ចការ
    វិនិយោគ។ប្រទេសជំនួយទាំងអស់គេចង់ឃើញមានអ្នកធ្វើវិនិយោគ
    ជាច្រើនមកប្រទេសខ្មែរដើម្បីអោយប្រជារាស្ត្រខ្មែរមានការងារធ្វើ។
    ការលំបាកវាចេះតែមានហើយ តែវាអាស្រ័យលើមនុស្សភាគច្រើន
    មានការអត់ធ្មត់។
    ជឿនលឿនយ៉ាងម៉េចកើតបើបក្សប្រឆាំងចេះតែបបួលកម្មករធ្វើបាតុកម្ម
    បង្ខំអោយរោងចក្រមួយចំនួនបិតទ្វារ តើនេះជាមធ្យោបាយជួយជាតិឫ?
    សរុបសេចក្ដីមក យើងត្រូវមានការតស៊ូអត់ធ្មត់ទើបអាចទទួលផលល្អ
    ប្រយោជន៍នាពេលអនាគត។

  17. – Sam Rainsy has promised to give a seat to the one who help him when he win election.
    – Hun Sen promises to give a seat to the one who is able to do the work.
    So, who is “បក្សពួកនិយម”? and who is “ជាតិនិយម”?

  18. អានាគរាជមួយនេះស្អីក៏ខុសដែរគ្រាន់តែពាក្យខុសតិចតួចក៏វាឆ្លេីយតបបានដែរ ប្រហែលជារវល់រហូតដល់ងាប់ក្នុងការpost​​ ហេីយមេីលទៅ waiting reply A Oun

  19. The Viets and the Thais are laughing at us as long as we are so stupid and cruel.

បញ្ចេញមតិ