ធានា​គារ CIMB សម្ពោធ​សាខា​ថ្មី​ចំនួន​បី ក្នុង​ថ្ងៃ​តែមួយ នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ភ្នំពេញ​

ដោយ : សមុទ្រ
ថ្ងៃទី 19 កញ្ញា 2011
CEN

ព្រះសីហនុ: ធានា​គារ​ស៊ី​អាយ​អិ​ម​ប៊ី CIMB​បាន​សម្ពោធ​សាខា​ថ្មី​ចំនួន​បី​ទៀត គឺ​សាខា​ក្រុងព្រះសីហនុ ក្បែរ​វិថី​ឯករាជ្យ និង​សាខា​ចំនួន​ពីរ​ទៀត នៅ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំងនៅ​មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​ព្រះសីហនុ ក្នុង​ថ្ងៃ​តែមួយ ដោយ​ការសម្ពោធ​សាខា​ទាំងបី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១១​ ។​

​ពិធី​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប៉ាល់ ប៊ុ​យ​ប៊ុណ្ណា​ង អគ្គនាយក​ត្រួតពិនិត្យ នៃ​ធានា​គារ​ជាតិ​កម្ពុជា អាជ្ញាធរ​ដែនដី​តំណាង​អង្គភាព និង​ស្ថាប័ន​ពាក់​ព័ន្ធ តំណាង​ក្រុមហ៊ុន​វិនិយោគ​ ។  
​    ​
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បានទទួល​អាជ្ញាប័ណ្ណ​ពី​ធានា​គារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​ ឆ្នាំ​២០១០ ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ នៅ​កម្ពុជា ​។​

​ធានា​គារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ឈានចូល​ទីផ្សារ​នៅ​កម្ពុជា នា​ចុងឆ្នាំ​២០១០ ដែលជា​ចំណែក​មួយ នៃ​គោលដៅ​នៅក្នុង​តំបន់​អាស៊ាន​ ។ ចំពោះ​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា ស៊ី​អាយ​អិ​ម​ប៊ី មានការ​ជឿជាក់​ទៅលើ​អ​នាគ​តនៃ​ទីផ្សារ​កម្ពុជា និង​បានធ្វើ​ការវាយតំ​ម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការ​ឧបត្ថម​បរិក្ខា​និយតកម្ម ដែល​បានផ្តល់​ដោយ​ធានា​គារ​ជាតិ​កម្ពុជា​ ៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ