បក្ស​ប្រឆាំង​គ្រោង​ប្ដឹង​នគរបាល​និង​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​លើ​អ្នក​ភូមិ​បឹង​កក់

ច័ន្ទ 19 កញ្ញា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

អំ​ពើ​ឃោរឃៅ​របស់​នគរបាល​និង​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន ​ទៅ​​លើ​អ្នក​ភូមិ​បឹង​កក់​ដែល​ផ្ដើម​កាល​ពី​ថ្ងៃ​សុ​ក្រ​និង​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ក​ឲ្យ​មាន​សម្លេង​បន្ទរ​រិះគន់ កាន់​តែ​ខ្លាំង​ក្លា​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង ។ គណបក្ស​ប្រឆាំង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​និង​ធនាគារ​ពិភព លោក​ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត ទៅ​លើ​អ្នក​ភូមិ​ដែល​ត្រូវ​បាន​អះអាង​ថា ជា​សកម្មជន​របស់​ខ្លួន ។

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី

លោក សួង សុភ័ណ ជា​សមាជិក​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី ដែល​ត្រូវ​បាន​នគរ​បាល​វាយ​ឲ្យ​សន្លប់​កាល​​ពី​ថ្ងៃ​សុក្រ​ ពេល​នេះ​កំពុង​ព្យា​បាល​នៅ​គ្លី​និក​​ឯកជន​មួយ ក្នុង​ក្រុង​ភ្នំពេញ ទៅ​លើ​របួស​បាក់​ម្រាម​ដៃ និង​របួស​​ក្បាល​ដែល​ត្រូវ​ដេរ​៥​ថ្នេរ។

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី បាន​ថ្លែង​ថា ” យើង​ជឿ​ថា​ហេតុ ការណ៏​នេះ​ពុំ​មែន​ជា​រឿង​ចៃដន្យ​ទេ ។ វា​​ត្រូវ​បាន​រៀប​ចំ​ទុក​ក្នុង​បំណង​សម្លាប់​គាត់​តែ​ម្ដង ។ក្បាល​របស់​គាត់​ត្រូវ​បាន​វាយ​នឹង​កាំ​ភ្លើង​វែង ។ គាត់​អាច​ស្លាប់​បាន ” ។

កាល​ពី​ថ្ងៃ​អាទិត្យ​​ផ្ទះ​អ្នក​ភូមិ​៨​ខ្នង​ទៀត ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​ចាក់​បំពេញ​ត្រូវ​បាន​​ឈូស កម្ទេច​ជា​មួយ​សម្លេង​ទ្រហោយំ​និង​ការ​ជេរ​ប្រទេច​ផ្ដាសា​ដោយ​ក្រុម​អ្នក​ភូមិ ។ លោក សៀ ភារម្យ អគ្គលេខាធិការ​​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​មាន​ប្រសាសន៍​ថា ” នគរ​បាល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​​ខ្លួន​ឯង ហើយ​​ពួក​គេ​បាន​រំលោភ​ច្បាប់​កម្ពុជា​​ពី​ព្រោះ​ពុំ​មាន​សេចក្ដី​ជូន​ដំណឹង​​ពី​ការ​បណ្ដេញ​ចេញ​ទេ ” ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សម​រង្ស៊ី នឹង រៀប​ចំ​ដាក់​ពាក្យ​បណ្ដឹ​ទៅ​តុលាការ​ប្ដឹង​នគរបាល​និង​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ីន តាង​នាម​ឲ្យ​លោក សួង សុភ័ណ និង​ផ្ញើរ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​ធនាគារ​ពិភព​លោក​ជម្រាប ពី​អំពើ​ឃោរឃៅ​របស់​នគរបាល​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​សង្ឃឹម​ថា ធនាគារ​នេះ​នឹង​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ៕

37 ចំលើយ to “បក្ស​ប្រឆាំង​គ្រោង​ប្ដឹង​នគរបាល​និង​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​លើ​អ្នក​ភូមិ​បឹង​កក់”

  1. ត្រូវតែប្តឹង គឺជាជំរើសទី ១ ឯជំរើសទី ២​គឺ កុំបោះឆ្នោតឲ្យគណៈបក្សប្រជាជន

  2. ទាល់តែយូណោះ លោកបងសាន់ដេ មិនអោយបោះឆ្នោតអោយគណះបក្សប្រជាជន ទាល់តែយូ។ តើពួកក្រុមសមរង្សី កឺម សុខាមួយដំបរស្វានោះធ្វើអី្វកើតទៅ បើដាក់គោលនយោបាយគណះបក្សនាំ តែទៅរកតែរបបអាវខ្មៅនោះ។

  3. កុំមើលងាយគេមួយដំបស្វា លោក ខែ្មរ យូណាយធិត។​ លោកឯងប្រហែលជាបានដឹងពីរឿងរាវនៅទ្វីបអាហ្រិកខ្លះដែរមើលទៅ។ តើអ្នកដែលត្រូវគេជិះជាន់ដោយអំណាចផ្តាច់ការអាចទ្រាំយូរបានប៉ុណ្ណា? តើមុនការបះេបាលទាំងប៉ុន្មានប្រទេសនោះប្រជាជនបានជូនដំណឹងដល់អ្នកដឹក
    នាំឲបានដឹងមុនដែររឺទេ។ ខ្ញុំមិនគិតថាគោលនយោបាយរបស់គណះបក្សទាំងពីគឺយកលំនាំតាមអាវខ្មៅនោះទេ។ ផ្ទុយទៅវិញរបបដឹកនាំសព្វថៃ្ងគឺយកលំនាំតាមនិង​ឃោឃៅជាងរបបអាវខ្មៅទៅទៀត។ ព្រោះរូបភាពសព្វថ្ងៃវាអាក្រក់មើលសម្បើមណាស់​ អ្នកមានអំណាច និង​​ អ្នកមាន មួយចំនួនកំពុងតែប្លន់ដីពីអ្មកក្រ កាប់សំលាប់អ្នកមានមតិរិះគន់ដើម្បីស្ថាបនា ពុករលួយលួចលុយជាតិដើម្បីយកទៅចិពឹ្ចាមប្រពន្ធកូននឹងម៉ែឪវាដោយគ្មានអ៊ានខ្មះ។​ ជាសរុបអ្នកមានដោយសាលួចជាតិសព្វថ្ងៃកំពុងតែយកអ្នកក្រមកធើ្វជាសត្រូវ។

  4. អរគុណលោកសីហាន តែលោកប្រហែលមិនបានមើលទិដ្ឌភាពនយោបាយក្នុងប្រទេសខែ្មរនិងក្នុងប្រទេសក្នុងទី្វបអាហ្រ្វិកទេ មើលទៅ គឺវាខុសគ្នា សូមក្រទេ្បកមើលម្តងទៀតអោយច្បាស់។

  5. Mr. Kmer United, now you’re still feel good, but some day, when your home have been destoyed, your land have been sold by CPP or your relative have killed by CPP’s spy, then you will know how to get hurt in your feeling. Today it’s very good for the richest guys only, not for the poorest boys.

  6. បិទប្រហោងមាត់ទៅ Kmer United លោកឯងនិយាយគ្មានបាន
    ការអីទាំងអស់។ ខ្ញុំក៏យល់ដូចលោក សឺហាន ដែរ, សូម
    លោក Kmer United ទៅមើលស្ថានការណ៍ នៅស្រុកខ្មែរ
    ឱ្យច្បាស់ទៅ ! ប្រហែលលោកឯងត្រូវ ពួកប៉ូលីស ស៊ីលុយ
    អស់ហ្នឹងវាយបែកក្បាលផងក៏មិនដឹង !

  7. Khmer united must be one of hun sen’s butt kissers, aren’t you?

  8. សូមអ្នកទាំងអស់គ្នាមេត្តាពិចារណាឡើងវិញទៅលើបញ្ហាបឹងកក់នេះ ។ យើងទាំងអស់គ្នាដឹងរួចជាស្រេចហើយថា តំបន់បឹងកក់ជាដីរដ្ឋ ជាសម្បត្តិរដ្ឋ ប៉ុន្តែប្រជាជនមួយចំនួនតូចបាននាំគ្នាទៅរស់នៅទីនោះ កសាងសំណង់គ្រប់ប្រភេទ ហើយបន្ទាប់ពីបានលេចលឺព័ត៌មានថា នឹងមានការអភិវឌ្ឍលើតំបន់បឹងកក់នោះ សំណង់ លំនៅដ្ឋាននៅទីនោះរឹតតែកើនឡើងច្រើនជាងមុនទៅទៀត ។ តើនេះមកពីហេតុអី្វ ? ដីធ្លីសម្បតិ្តរដ្ឋទាំងនោះ បើនិយាយតាមច្បាប់រដ្ឋបាល គឺប្រជាជនតំបន់បឹងកក់ត្រូវតែចាកចេញដោយគ្មានលក្ខខណ្ឌ ព្រោះប្រជាជនទាំងនោះរស់នៅលើដីរដ្ឋ ម៉្យាងទៀតតំបន់បឹងកក់នោះទើបតែមានសំណង់លំនៅដ្ឋាននៅអំឡុងចុងទសវត្សទី ៨០ ឬ ដើមទសវត្ស៩០ ប៉ុណ្ណោះ ហើយមិនមែនរដ្ឋជំនាន់នោះ ចែកដីចែកធ្លីតំបន់បឹងកក់នោះឲ្យប្រជាជនរស់នៅទេ គឺប្រជាជនទាំងនោះមករស់នៅដោយចិត្តឯង ។ ប៉ុន្តែដោយសារតែយល់ថា ប្រជាជនទាំងនោះមករស់នៅយូរឆ្នាំមកហើយ ហើយដោយសារតែមនោសញ្ចេតនា ទើបរដ្ឋាភិបាលបានផ្ដល់គោលនយោបាយ ជាថវិកា ឬ ជាលំនៅដ្ឋាននៅកន្លែងផ្សេង ឬ អភិវឌ្ឍនៅនឹងកន្លែង ដោយយកគំរូតាមបុរីកីឡាជាដើម ។ តែហេតុអ្វីក៍នៅតែមានបញ្ហា ? គឺដោយសារតែមានអ្នកញុះញង់ អ្នកចាក់រុក អ្នកអុចអាល ។ មានអ្នកនយោបាយ និង NGO ខ្លះបានទៅពន្យុះឲ្យប្រជាជនទាមទារតម្លៃផ្ទះ ដីតាមហាងឆេងទីផ្សារ ឬ បដិសេធមិនទទួលយកគោលនយោបាយពីរដ្ឋ ។ នៅពេលមានបញ្ហាអ្វីកើតឡើងម្ដងៗ គឺពួកគេ “បានដៃ” វាយប្រហារលើរដ្ឋាភិបាលយ៉ាងចាស់ដៃ យ៉ាងឆ្ងាញ់មាត់ ដើម្បីកេងចំណេញផ្នែកនយោបាយទៅលើបក្សគេ ក្រុមគេ ។ គួបផ្សំនឹងភាពអសមត្ថភាពរបស់មន្រ្តីមូលដ្ឋាន អាជ្ញាធររាជធានីក្នុងការដោះស្រាយបញ្ហា (ទទួលសំណូកពីក្រុមហ៊ុន, មិនចេះធ្វើអីខ្លួនឯង អាងអី អាង”សម្ដេច” ឲ្យដោះស្រាយ..) ទើបបញ្ហាចេះតែកើតមានមិនចេះហត់ ។

  9. ខ្ញុំឆ្ងល់ណាស់ បឹងកក់ដំបូងមានតែយួនទេដែលសង់ផ្ទះនៅលើទឹក
    អនាធតប្បតេយ តែឥឡូវពេលមានរឿងរ៉ាវស្រាប់តែមានខ្មែរជាច្រើន
    ចេញមុខតវ៉ាធ្វើបាតុកម្មទៅវិញ នេះសង្ស័យជាល្បិចរបស់យួនចង់
    បំបែកបំបាក់សាមគ្គីខ្មែរទេដឹង?
    សូមមេត្តាជួយពន្យល់ផង។

  10. SRP, You don’t just plane to do, go ahead and do it!
    Talk talk talk likes a moutpiece with no action. NATO! None action talk only!

  11. Thank you Mr Neakareach – for admitting that the current govt under Hun Xen is a bunch of murderous idiots – they are all the same from top to bottom

  12. To Camnews website,
    It’s better if you can created time in hours and minutes (2:56) or (5:06)
    like KI blogs do.ពីព្រោះវាស្រួយលសម្រាប់មនុស្សដូចខ្ញុំដែលចូលចិត្តជេរ ។

  13. ត្រឹមត្រូវហើយ! តែថាពួកអស់នេះ តើច្បាប់ស្រុកខ្មែរប្រើការបានឬអត់? ព្រោះវាគឺជាបក្សពួកគ្នាគេហ្នឹង។ តែ SRP ត្រូវតែធ្វើគឺវាប្រសើរជាងយើងធ្វើមិនដឹងមិនលឺ។

  14. ភាពអាណាធិបតេយ្យ នៃការសាងសង់របស់មនុស្សដែលមិនចង់ឃើញប្រទេស ជាតិល្អ ចង់នៅតែក្ររហាមលើខ្ទមជរាដដែលៗ។ ខ្ញុំពិតជាមិនយល់ទាល់តែសោះ! តើពួកគាត់ មិន ចង់ឃើញការអភិវឌ្ឍន៌ជឿនលឿនតាមបែបទំនើបឬអី?។

    ក្នុងនាមកូនខ្មែរម្នាក់ ខ្ញុំពិតជាចង់ឃើញតំបន់បឹងកក់មានមុខមាត់ថ្មី មានអាគាខ្ពស់ត្រ ដែត មានវិថីខ្វាត់ខ្វែង តាមស្តង់ដាតអន្តរជាតិ។ យ៉ាហោចណាស់ខ្មែរទាំងអស់គ្នាក៏ មានអំណួតប្រណាំងប្រជែងមួយផ្នែក សម្រាប់តំណរមនុស្សជំនាន់នេះ និងទៅអនា គត។

  15. បើវាជាដីរបស់រដ្ឋ ហេតុដូចម្តេចបានជាគេមិនចាត់វិធានការណ៏តាំងពីមានប្រជាជនទៅរស់នៅ ដំបូងចាំបាច់មកចាត់វិធានការឥលូវ ។បើមានវិធានការណ៏ដំបូងវាមិនមានបញ្ហាខ្លាំងដូចឥលូវនោះទេ តែយើងកុំនិយាយវាហួសទៅហើយ គឺយើងនិយាយតែបញ្ហាចំពោះមុខទៅ ថាត្រូវដោះស្រាយ របៀបណា?យើងត្រូវដោះស្រាយតាមសន្តិវិធី មិនមែនតាមការប្រើហឹង្សាទេ។ខ្ញុំមិនកាន់ជើង អ្នកណាជាអ្នកណាទេ អោយតែកន្លែងណាដែលពួកគេចង់បាន ទោះគេមិនអោយក៏គេមាន វិធានការណ៏យកអោយបានដែរ នេះរឺសារជាតិខ្មែរ???????????????????????????????

  16. Most of the readers do not understand the តំបន់បឹងកក់ situation. The Phnom Penh city needs to improve, the country needs to develope. So, the city must to get rid all the dirty and illegal residents in order to improve the city and for Khmer economy. No sorry for them.

  17. សំដីអានាគរាជហើយនិងអាBAKIIដូចសំដីឆែ្កមួយដែលមិនចេះគិតនិងយកភែ្នកមើលទេ។ប្រសិនបើបឹងកក់មិនមែនជាដីម៉ែវាផង។ប្រសិនជាដីម៉ែវា​វិញពួកវានិយាយបែបនិងចេញអត់

  18. I so happy to watch the video again and again to see the police beat សួង សុភ័ណ. But I’m sorry that the police did not continue the action, that is not enough, police should beat សួង សុភ័ណ more than that. This is nothing compairing to what សួង សុភ័ណ has done.
    Now the SRP is going to ប្ដឹង​និង​ផ្ញើរ​លិខិត​​ទៅ​ធនាគារ​ពិភព​លោក for his friend, សួង សុភ័ណ. Because of his friend, the SRP is willing to cause problem to the whole country Cambodia. so this can prove that SRP love his friend more than Cambodia.

  19. why Mr Kmer United don’t know everything. you know how the CPP do, i see his action is not good for cambodia people, you should put your moue for eat rice, perhaps you came from CPP
    you should be to see which party is good,

  20. បើសិនជាគ្រួសារ ផ្ទះសំបែង និងទ្រព្យសម្បតិ្តរបស់ប៉ូលិស និងអ្នកធំៗក្នុងគណបក្សប្រជាជន ត្រូវបានគេបំផ្លាញដូច្នេះ តើពួកគេមានអារម្មណ៍ដូចម្តេច? មិនអាចទេមើលទៅ!!!

    ខ្ញុំសូមគាំទ្រយោបល់របស់ សាន់ដេ ដែលឈប់បោះេឆ្នាតអោយគណបក្សប្រជាជន។ បើសិនប្រជាជនទូទាំងប្រទេសឈប់បោះឆ្នោតអោយគណបក្សនេះបានតែ ៥០% ក៏គ្រាន់បើដែរមើលទៅ។

    Where is democracy in Cambodia? What is democracy of CPP? What is development policy of government (CPP)?

    I understand nothing

  21. http://khmersme.wordpress.com/2011/09/20/6363/

    ទឹកភ្នែកចុងក្រោយ របស់អ្នកភូមិបឹងកក់

    ជាការពិត យើងមិនដែលមានចេតនា ចង់និយាយរិះគន់ ឬនិយាយអំពីភាពអសកម្ម របស់ក្រុម អាជ្ញាធរ ឬរដ្ឋាភិបាលចំពោះភាពអយុត្តិធម៌ ឬការរំលោភសិទ្ធិមនុស្ស ការបំផ្លាញ់ព្រៃឈើ នៅ កម្ពុជាទេ។ ប៉ុន្តែតាមរយៈសកម្មភាពដ៏អវិជ្ជមានដែលខ្មែរស្មេរ បានឮ និងឃើញកន្លងមក ទោះបីជាយើងមិនបានដឹងថា ជាយុត្តិធម៌ ឬអយុត្តិធម៌ ក៏យើងទើសភ្នែក ទាស់ចិត្ត ចំពោះដំ ណោះស្រាយដ៏ឃោរឃៅរបស់ក្រុមហ៊ុន និង​អាជ្ញាធរដែរ។ជាពិសេស ដំណោះស្រាយដោយ​ហិង្សា និង ឃោរឃៅ​ចំពោះ អ្នកភូមិនបឹងកក់កាលពីថ្ងៃសុក្រកន្លងមក។វាបានបង្ហាញ​យ៉ាងច្បាស់ថា គឺជាការរំលោភសិទ្ធិ និង ថ្វើឲ្យទឹកភ្នែករបស់ពួកគេក្លាយទៅជាឈាម។

    ភាពអសកម្មទាំងនេះហើយ ដែលចេះតែជម្រុញចិត្តរបស់យើងឲ្យយើងចង់សរសេរវាឡើង និង មិនសរសេរ​មិនបាន។

    យើងមិនដឹងថា តើនេះជាយុត្តិធម៌ ដែលធ្លាក់ពីឋានណាទេ ដែលអាជ្ញាធរយកអាវុធទៅ វាយលើប្រជាពលរដ្ឋ ដែលជាកូនចៅរបស់ខ្លួន។ វាទំនងគ្មានបញ្ជាពីរដ្ឋាភិបាលក្នុងការធ្វើ បែបនេះទេមើលទៅ តែរដ្ឋាភិបាល ក៏ហាក់មិនបានអើពើចំពោះទង្វើរបស់ពួកអាជ្ញាធរទាំង នេះ ដែរ។ពួកគេបានបណ្តោយ ឲ្យសមត្ថកិច្ចប្រើកម្លាំងបាយតាមចិត្ត។

    តាមក្រមសីលធម៌១១ចំណុចរបស់កងកម្លាំងនគរបាលជាតិ ដែលចេញដោយក្រសួងមហា ផ្ទៃ ឆ្នាំ១៩៩៤ ចំណុចមួយចំនួនបានសរសេរ ថា នគរបាល ត្រូវមានភក្តីភាព ចំពោះជាតិ សាសនា និង ព្រះមហាក្សត្រ និង ចំណុចមួយទៀតសរសេរថា កងកម្លាំងនគរបាលជាតិ មិនត្រូវធ្វើអ្វី ដែលនាំឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់ជាតិ ឬជាការរំខានដល់ការរស់នៅ ការប្រកបរបរ​ចិញ្ចឹមជីវិត​របស់ប្រជាពលរដ្ឋទេ។

    ប៉ុន្តែ តាមរយៈសកម្មភាពបង្រ្កាបក្រុមបាតុករកន្លងមក យើងឃើញថា ក្រុមសមត្ថកិច្ចទាំងនេះ មិនបានយកសារាចរណែនាំរបស់ក្រ សួងមហាផ្ទៃនេះ មកអនុវត្តទេ។ផ្ទុយទៅវិញ ពួកគេបែរជា ធ្វើខ្លួនឲ្យក្លាយទៅជាឃាតក ជាឧបករណ៍ដ៏ហិង្សាមកលើប្រជាជនស្លូត ត្រង់ទៅវិញ ។ពួកគេ​ប្រហែលជាមិនបានរៀន ឬមិនបានអានសារាចរណែនាំនោះទេមើលទៅ?។នគរបាលខ្លះ ប្រហែលមិនបានចូលរៀន វគ្គសក្សាខ្លីៗ ស្តីអំពីសិទ្ធិមនុស្ស ឬច្បាប់ផ្សេងៗទេ។

    ដូច្នេះនៅទីនេះ ក្នុងនាមយើង(ខ្មែរស្មេរ)ជាកូនខ្មែរ ស្រលាញ់ការអភិវឌ្ឍ ស្រលាញ់ភាពយុត្តិ​ធម៌មួយរូប យើងសូមឲ្យរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បញ្ជាមកសមត្ថកិច្ច និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបញ្ឈប់ ការប្រើប្រាស់ កម្លាំងបាយ បង្រ្កាបទៅលើហ្វូងមនុស្ស ដែលគ្មានអាវុធ ដែលគ្រាន់តែយកសំឡេងខ្លួនឯងមកធ្វើជាឧប ករណ៍ទាមទារ យុត្តិធម៌បន្ត ទៅទៀត។

    ការប្រើប្រាស់នូវអំពើហិង្សាសម្រាប់បង្រ្កាបទៅលើជនស្លូតត្រង់គឺជាកាយវិការដ៏ហួសម័យមួយ ជាទង្វើដ៏ឃោរឃៅ គ្មានក្រមសីលធម៌ គ្មានយល់អំពីច្បាប់ និង ជាទង្វើដ៏ថោកទាប ដ៏គួរឲ្យស្អប់ខ្ពើមបំផុត។នៅលើលោកនេះ គ្មានអ្វីអាក្រក់ជាងអាជ្ញាធរ ឬរដ្ឋាភិបាល ធ្វើឲ្យ ទឹកភ្នែកប្រជារាស្រ្តហូរគ្មានពេលឈប់នោះទេ។រដ្ឋាភិបាលគួរតែរកដំណោះស្រាយៗល្អ ៗ ដើម្បីកាត់បន្ថយ ឬលប់បំបាត់ការហូរ ទឹកភ្នែករបស់រាស្រ្តខ្លួនឯង។

    ប្រទេសជឿនលឿនមិនសម្គាល់លើអគាខ្ពស់ៗ រថយន្តទំនើបៗ យានយន្តគ្រប់ប្រភេទ ហូរ​ហៀរនោះទេ តែវាអាចសម្គាល់ទៅ​លើតើប្រជា ពលរដ្ឋខ្លួនឯងមានអ្វីៗគ្រាន់​ក្នុងដៃហើយ​ឬ​នៅ?។ការស្រែកឃ្លានរបស់ពលរដ្ឋ ត្រូវបានលប់ បំបាត់ហើយឬនៅ?។ទឹកភ្នែករបស់ពលរដ្ឋ​ឈប់ស្រក់​ដោយសារការរំលោភ​បំពានហើយឬនៅ?។ប្រជាពលរដ្ឋគ្រប់គ្រួសារ​មិនជំពាក់​បំណុលគេទេ?។តើស្នាមញញឹមរបស់ពលរដ្ឋ ពិតជាគ្មានព្រួបារម្ភអំពីការរឹបអូសយកដី យក ផ្ទះពីសំណាក់ម្ចាស់បំណុលទេ?។

    តាមការសង្កេតរបស់យើង នៅកម្ពុជា អ្នកមានរថយន្តទំនើបៗជិះ មានផ្ទះល្អៗនៅ មិនប្រាកដ ថា សុទ្ធតែមានលុយទិញខ្លួនឯងទេ គឺខ្ចីលុយធនាគារដើម្បីទិញ តែប៉ុណ្ណោះ។អ្នករត់ម៉ូតូឌុប អ្នករត់កង់បីមួយចំនួនក៏ដូចគ្នាដែរ។

    ខ្មែរស្មេរ សំណូមពរថា កុំឃើញមានរថយន្តច្រើន ទោចក្រយានយន្តច្រើន ផ្ទះ ឬអគារខ្ពស់ ច្រើន គិតថាប្រទេសខ្លួនកំពុងរីកចម្រើននោះ មិនត្រឹមត្រូវមួយរយភាគរយទេ។គឺវាទាល់តែ ទឹកភ្នែករបស់រាស្រ្តឈប់ហូរ ទើបថាសេដ្ឋកិច្ចប្រសើរ។

    ដរាបណាទឹកភ្នែករាស្រ្តនៅតែហូរ ក្រពះរាស្រ្តនៅតែឃ្លាន នោះប្រទេសជាតិនៅតែក្រដដែល។

  22. គំនិតស្រែ នៅតែស្រែដដែល ឥតកែប្រែទៅណាសោះ!។ សម័យនេះហើយ មានអ្នកខ្លះ ចង់បានអ្វីដែលមានហើយ មិនចង់បានអ្វី ដែលហួសពីស្រែទៀតទេ។ មិនមែនស្តីបន្ទោស មិនមែនណែនាំ តែវាជាការពិតណាស់ មនុស្សម្នាក់ៗតែងមាន ទស្សនៈខុសគ្នា ចំពោះការយល់ដឹង ដែលខ្លួនគិតថាត្រឹមត្រូវ។ អ្វីដែលមិនអាច កែប្រែបាន គឺងមនុស្ស ចង់ បានអ្វីប្លែក ថ្មី ល្អ និងទំនើបៗ សូម្បីតែបាយថ្ងៃត្រង់ ក៏ដូរម៉ាកម្ហូប បើចង់ស្រីវិញរកតែ ប្លែកចម្លែកល្អ (និយាយឲ្យអស់អញ្ជឹងចុះ)។

    ប្រទេសជាតិក៏ត្រូវការប្លែកល្អអញ្ជឹងដែរ ធម្មតាធ្វើអ្វីក៏ដោយតែងមានការប៉ះទង្គិច វា មិនអាចចៀសផុតទេ។ អ្នកក្រនៅប្រទេសណាក៏មាន សូម្បីតែនៅមហាអំណាចក៏ មានអ្នកសុំទានដែរ តែភាពក្រីក្ររបស់គេមានសេចក្តីថ្លៃថ្នូរ។ គេបានដើរតាមច្បាប់ សង្គមដែលខ្លួនរស់នៅ។ តែនៅស្រុកខ្មែរយើង ភាគច្រើនអត់សូវដឹងច្បាប់របស់ខ្លួន ឯងទេ ឧបមាថា « បឹង ទន្លេរ ជាកម្មសិទ្ធរបស់រដ្ឋ» ប្រជាពលរដ្ឋចេះតែនាំគ្នារត់ទៅ សាងសង់ផ្តេសផ្តាសស្រេចនិងចិត្ត ។ លុះដល់ពេលរដ្ឋត្រូវការអភិវឌ្ឍន៌ តែងមាន បញ្ហាមិនចេះចប់ មិនចេះហើយ តើកំហុសអ្នកណា?

  23. ចាំមើលមិនយូរឆ្នាំទេដឹងខ្លួនមិនខាន តែគាំទ្រ បក្សប្រជាជនអត់?។ បើសង្គមសព្ចថ្ងៃស្ទើរស់ ស្ទើស្លាប់។

  24. Ba ba boo n Li Leu គ្មានខួរជាមនុស្ស។ឆ្កួតនិងភាពឆើតឆាយ សំណង់ធំធំ។ ..no country figh kill own people ever have sucess develop in history. go to see many develop country.how they treat their people…how they care even single life.. or you just turtle in lake..

  25. Li leu I wish one day,,you will kick out from house..and base batch will hit your head ask him..than u will understand ..how he feel that time… កម្មពារមានមែនណា។។

  26. លោកទាន់សម័យលោកទីក្រុងបាបាប៊ូ។ លោកប្រយត្ន័អ្នកស្រែលែងផលិតអង្ករឲសុី រាល់ថៃ្ងលោកសុីអង្កបានមកពីណា? កុំអាលភ្លេចដើមកំណើតអ្នកស្រែ តាមខ្ញុំស្មានម៉ែឪលោកឯប្រហែលជាមកពីស្រែផងមិនដឹង។ គំនិតអ្នកស្រែពេលខ្លះមានតំលៃសម្រាប់អ្នកក្រុង លោកទាន់សម័យឯងប្រហែលជាបានរៀនសូត្រមិនទាន់បានសុីជំរៅផងមើទៅ។ បើសិនមានឧកាសសិក្សាបានខ្ពស់បន្តិចហើយអានរៀនសូត្រពីផលបះពាល់ពីការអភិវឌ្ឍន៍នៅប្រទេសមួយចំនួនទើបលោកដឹង។ ការចង់បានចង់ទំនើបតែមួយភ្លែតសម្រាប់មនុស្សមួយភាគតូចហើយបះពាល់យូអង្វែងលើមនុស្សភាគច្រើនតើថាកាអភិវឌ្ឍនមាននិរន្តភាពដែរឬទេ?

    ចំពេាះលោក នាគរាជវិញ ការអធិប្បាយរបស់លោកហាក់រំលងនូវរដ្ឋបាលដីធ្លីចាប់តាំងពីឆាំ្ន១៩៧៩មក​ ពីកាទទួលស្គាល់និងចេញបណ្ណ័កម្មសិទ្ធិ និង​ បើសិនជាមានពេលសូមលោកអានពីច្បាប់ភូមិបាលដីធ្លីឆាំ្ន២០០១គេបានចែងដូចម្តេច? ខ្ញុំប្រហែលជាដឹងតិចជាងលោកប៉នែ្តប្រហែលជាបានស្រាវច្រើនជាងលោក ធ្វើឲខ្ញុំបង្ខំចិត្តជឿលោកមិនបាន។

  27. បាទលោកlove khmerខ្ងុំបាទពិតជាចេញមកពីគណះបក្សប្រជាជនប្រាកដណាស់ ខ្ងុំបានរស់រានមានជីវិតដោយសារគណះបក្សប្រជាជនតាំងពីឆ្នាំ១៩៧៩ ហើយខ្ងុំនិងបន្តរួមរស់ជាមួយគណះបក្សនេះជារៀងរហូត ខ្ងុំជឿថា រូបលោករឺឪពុកម្តាយលោកប្រហែលជាបានរស់រានក្រោយឆ្នាំ១៩៧៩ដែរ។ ខ្ងុំសូមលោកមេត្តារៀនមើលពែ្រ សូមកុំមើលតែដើមឈើរតែមួយដើមរឺពីរដើមនោះ ម្យ៉ាងវិញទៀតសូមលោកដើរអោយបានច្រើនទូរទាំងប្រទេសកម្ពុជា នោះលោកនិងបានឃើញការរីកចំរើនក្នុងប្រទេសជាមិនខាន ថ្វីត្បិតមានការយឺត តែការរីកចំរើនធើ្វដំណើរទៅមុខ ដែលពីរបីជំនាន់មុនពុំដែលមាន។ ខ្ងុំសូមលោកសាកល្បងដាក់ម្សៅជ្រាយក្នុងបាតដែ ហើយច្របាច់ម្សៅអោយនៅតែក្នុងបាតដែ តើ លោកធ្វើបានដែររឺទេ? អីចឹងអ្នកធ្វើតែងមានកំហុស អ្នកដែលមិនធ្វើពុំដែលមានកំហុសទេ។ ខ្ងុំសូមលើកឧទាហរណ១ មានមេបក្សមួយពេលដែលគាត់ចាប់ផ្តើមធ្វើគឺកំហុសចាប់ផ្តើមមាន ត្រូវ បានជាប់ចោទនិងមានទោស នេះជាសារជាតិរបស់មនុស្សលោក។ បើលោកចង់ផ្លាស់ប្តូរសង្កមគឺត្រូវខិតខំប្រណាំងប្រជែងធ្វើយ៉ាងណាអោយប្រជាជនបោះឆ្នោតអោយបានឈ្នះ នោះលោកនិងធ្វើអ្វីតាមបំនងលោកជាមិនខាន មិនមែនអនុវត្តតាមបែបបដិវត្តផ្កាម្លិះ បណ្តេញអ្នកជាប់ឆ្នោតដោយប្រជាជនដូចតួយ៉ាងប្រទេសជិតខាងកន្លងទៅ។ បើយ៉ាងដូចច្នោះកើតឡើងនិង មានបន្លារកាន់យកទៅជោះបន្លារហើយ សូមទោស។

  28. សឺហាន

    បាទ៎ ច្បាប់ភូមិបាល បានចែងថា ដីធ្លីផ្ទះសម្បែងណាដែលត្រូវបុគ្គលណាគ្រប់គ្រងថែរក្សាចាប់ពី ៥ ឆ្នាំឡើងទៅ គឺត្រូវក្លាយជាកម្មសិទ្ធិរបស់បុគ្គលនោះ តើពិតមែនទេ ? បាទ៎ ចំពោះរឿងច្បាប់ភូមិបាលនេះ ខ្ញុំដឹងមិនសូវច្បាស់ដែរទេ តែលឺគេនិយាយថា បើយើងគ្រប់គ្រងផ្ទះសម្បែងដីធ្លីទីណាបានចាប់ពី ៥ ឆ្នាំទៅ គឺយើងអាចមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិនោះហើយ ។ ខ្ញុំមិនដឹងច្បាស់ពីខ្លឹមសារលម្អិតទេ ប៉ុន្តែខ្ញុំគិតថា ច្បាប់នេះមានឥទ្ធិពលតែលើដីលំនៅដ្ឋានកម្មសិទ្ធិឯកជនប៉ុណ្ណោះ មិនមែនមានឥទ្ធិពលលើដីសាធារណៈ ដីសម្បតិ្តរដ្ឋនោះឡើយ ។ បើយ៉ាងដូច្នេះមែន តើអ្នកសុំទាន ជនអនាថា ដែលយកសួនច្បារ យកចិញ្ចើមផ្លូវធ្វើជាផ្ទះសម្បែងនោះ តើអាចចេញប័ណ្ណកម្មសិទ្ធិបញ្ជាក់ពីភាពជាម្ចាស់លើសួនច្បារ លើដីចិញ្ចើមផ្លូវនោះបានទេ ? បឹងកក់ពីមុនជាបឹងសុទ្ធសាធ ក្រោយមកមានប្រជាជនចាប់ផ្ដើមតាំងទីលំនៅ ចាក់ដី ពង្រីកភូមិដ្ឋានរស់នៅ រហូតមានសំណង់រឹងមាំជាច្រើន ដែលបង្កបញ្ហាស្មុគស្មាញរហូតបច្ចុប្បន្ន ។ ទាំងនេះគឺវាជាកំហុសរបស់អាជ្ញាធរមូលដ្ឋាន ដែលមិនចេះគិតគូរវែងឆ្ងាយ (មិននឹកស្មានដល់ថា តំបន់នេះនឹងមានការអភិវឌ្ឍ) ចេះតែបណ្ដែតបណ្ដោយឲ្យមានការតាំងទីលំនៅ ឯប្រជាជនក៍ចេះតែមកនៅតាមគ្នា អ្នកខ្លះលក់ផ្ទះ លក់ដីធ្លីកម្មសិទ្ធិរបស់ខ្លួនអស់ រួចតាំងមកចាប់ទីលំនៅរស់នៅតំបន់បឹងកក់នេះដែរ ហើយខ្លះទៀតពេលលេចលឺល្ហៀងៗថា នឹងមានការអភិវឌ្ឍតំបន់បឹងកក់នេះ ក៍តាំងឲ្យកូនចៅបំបែកផ្ទះ បង្កើតផ្ទះថ្មី គ្រួសារថ្មី ដោយនឹកសង្ឃឹមថា នឹងបានប្រាក់គោលនយោបាយច្រើន ។ ដូច្នេះហើយទើបតែក្នុងអំឡុង ២ ៣ឆ្នាំសោះ ស្រាប់តែប្រជាជននៅតំបន់បឹងកក់បានកើនឡើងយ៉ាងឆាប់រហ័ស ។ វាគ្មិនខ្លះនៅទីនេះចោទរដ្ឋាភិបាលថាព្រៃផ្សៃ ធ្វើបាបតែប្រជាជនឯង តែខ្ញុំគិតថា ប្រជាជនមករស់នៅលើដីរដ្ឋដោយខុសច្បាប់សោះ រដ្ឋអញ្ជើញឲ្យចាកចេញជាថ្នូរនឹងថវិកា ឬ ទីលំនៅថ្មីស្របច្បាប់ ឬ អភិវឌ្ឍនៅនឹងកន្លែងស្រាប់ៗ ដោយកសាងផ្ទះ ចាំឲ្យតែមកនៅស្រាប់ៗ Free free តើនេះជាអំពើព្រៃផ្សៃឬ ? អស់លោកចោទថានគរបាលប្រើអំពើហិង្សាលើប្រជាជន ចុះអស់លោកមានគិតទេថា ការគប់ដុំថ្ម ការកាន់ដំបង….វាយលើនគរបាល គប់ថង់ទឹកនោម ថង់លាមក សំឡីអនាម័យប្រើប្រាស់រួច…។ល។ មកលើសមត្ថកិច្ច អមដោយពាក្យជេរបញ្ចោរ ប្រទេចផ្ដាសារគ្រប់បែបយ៉ាង តើនេះស្របច្បាប់ដែរទេ ? នៅស្រុកខ្មែរ ប៉ូលិសបានត្រឹមវាយនឹងដំបងប៉ុណ្ណឹងឯង តែនៅប្រទេសជឿនលឿនខ្លះ ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប្រើឡានបាញ់ទឹកបាញ់បំបែក បាញ់កាំភ្លើងគ្រាប់ជ័រ ប្រើដំបងឆក់… ចាប់បាតុករម្ដងខ្ទង់រយនាក់ដាក់ឡាន ម៉េចមិនស្រែកថា ប៉ូលិសប្រទេសនោះរំលោភសិទ្ធិមនុស្ស ធ្វើបាបប្រជាពលរដ្ឋឯងផង ?

  29. ភាពអយុត្តិធម៌នៅក្នុងសង្គមខ្មែរចេះតែមានហើយ ប៉ុន្តែដើម្បីជាផលប្រយោជន៍
    យូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ យើងគួរតែមានការអត់ធ្មត់ អធ្យាស្រ័យនូវ
    រាល់ចំនុចខ្វះខាតទាំងឡាយដែលកើតមានដោយសារបុគ្គលមួយចំនួន។
    ក្នុងលោកនេះតើមានទេភាពមិនល្អៀង? អ្នកមានជិះជាន់អ្នកក្រ អ្នកធំប្រើអំណាច
    កៀបសង្កត់អ្នកតូច ទាំងនេះសុទ្ធតែរឿងបុគ្គលទាំងអស់។
    ដូចលោកKmer Unitedមានប្រសាសន៍ឥចឹង យើងមិនត្រូវមើលតែដើមឈើមួយដើមទេ
    យើងត្រូវមើលព្រៃទាំងមូល(Think global, don’t just think local)។
    សរុបសេចក្ដីមក យើងអាចយកគំនិតរួមមកបូកបន្ថែមក្នុងការកសាងជាតិ ប៉ុន្តែយើង
    មិនត្រូវយកគំនិតបុគ្គលមកប្រឆាំងនិងគំនិតរួមបានទេ។

  30. កំហុសដែលបានសង់ផ្ទះលើដីសាធារណៈ (ដីកម្មសិទ្ធរបស់រដ្ឋ) ជាដើមហេតុនៃជម្លោះ ។ ចំពោះបុគ្គលដែលវៃធ្វើឲ្យរបួសមនុស្ស វាជារឿងផ្ទាល់របស់បុគ្គលប្រព្រឹត្តខុសច្បាប់ គេ ត្រូវយកបុគ្គលនោះទៅកាត់ទោសពីបទ មនុស្សឃាដ។ ការជេរប្រមាថរដ្ឋាភិបាល ដូច ជាស្តោះទឹលមាត់ដាក់លើទ្រូងខ្លួនឯងអញ្ជឹង ពីព្រោះជាសម្លេងរបស់ខ្មែរ ទាំងអស់គ្នា។

    ការដាក់ពាក្យប្តឹងទៅអង្គការនេះ ទៅអង្គការនោះ ដូចស្រាតខោឲ្យគេមើលទំហំរបស់ ខ្លួនយើងជាខ្មែរ។ ស្រួលមិនស្រួល វាធ្វើឲ្យអន់ថោកកេរឈ្មោះ ដោយសារតែការមិន ចេះរស់នៅជុំគ្នាក្នុងសង្គមតែមួយ។ ល្មមភ្ញាក់ខ្លួនហើយ កូនខ្មែរ…….៕

  31. នាគរាជ
    លោកដឹងដោយរបៀបណាថា នៅប្រទេសជឿនលឿនខ្លះ ប៉ូលិសប្រើអំពើហឹង្សាហើយមិនមានអ្នកស្រែកថា ប៉ូលិសនោះរំលោភសិទ្ធិមនុស្ស ។​
    ខ្ញុំមិនពូកែដូចលោកទេ តែគ្រាន់ដឹងថា ប្រទេសកាន់តែជឿនលឿនគេកាន់តែគោរពសិទ្ធមនុស្ស ហើយ NGO ដែលជួយជ្រោមជ្រែងទាំងនេះ មកពីប្រទេសក្រីក្ររឺជឿនលឿន។
    Police ជាច្រើននាក់រួមគ្នាមកវាយបុរសម្នាក់ជាការត្រឹមត្រូវទេ បើគ្រាន់តែចាប់យកទៅប៉ុស្តិជាការស្រេច​ គប់ដុំថ្មរឺរបស់មិនល្អទៅលើ Police មានខែលបាំង តែ Police វាយបុរសម្នាក់នេះគាត់មានអ្វីការពារទេ?​ ជាច្រើននាក់រួមគ្នាមកទាត់ធាក់មនុស្សម្នាក់ ដូចជាវាយសត្វ គិតត្រឹមត្រូវទេ?

  32. Most the readers here are out side of Cambodia. They do not care about Cambodia. They hate to see the improvement of Cambodia.
    There is no medecine to cure those readers.

  33. លោកអ្នកឈ្លក់វង្វេងអំណាចអ៊ើយ‌! លោកអ្នកឈ្លក់វង្វេងនឹងការអភិវឌ្ឍន៍ក្លែងក្លាយអ៊ើយ! លោកអ្នកសប្បាយលើគំនរទុក្ខវេទនារបស់អ្នកដ៏ទៃអ៊ើយ! អស់លោកល្មមគ្រប់គ្រាន់ហើយ ល្មមភ្ងាក់ខ្លួនឡើង ។ តើអស់លោកទាំងអស់នោះជាមនុស្សដែរឬទេ? អស់លោកមានសីលធម៌ក្នុងខ្លួនដែរឬទេ? តើអស់លោកមានខួរក្បាលជាមនុស្សដែរឬទេ? តើអស់លោកដែលគោរពប្រត្តិបត្តិធម៌ ព្រះពុទ្ធដែរឬទេ? តើការវាយធ្វើបាបទាត់ធាក់អ្នកដឺទៃ ដែលគ្មានលទ្ធភាពប្រឆាំងតបតវិញគឺជាទង្វើរបស់មនុស្សមានគុណធម៌ដែរឬទេ? តើការទាញ សម្រាតសម្លៀកបំពាក់របស់ស្ត្រីភេទរបស់ក្រុម Police ទាំងអស់នេះជាទង្វើដឺត្រឹមត្រូវដែរឬទេ? តើការវាយធ្វើបាបស្ត្រីចាស់ជរាបែកក្បាលហូរឈាមជាទង្វើត្រឹមត្រូវដែរឬទេ? លោកសាកល្បងគិតពិចារណាយកទង្វើដែលក្រុមប៉ូលីសទាំងនោះធ្វើចំពោះជនរងគ្រោះ មកដាក់លើខ្លួនរបស់លោកវិញទៅមើល តើលោកមានការឈឺចាប់ដែរឬទេ? តើនេះជាការដឹកនាំ ដ៏ត្រឹមត្រូវ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនមែនទេ? តើរដ្ឋាភិបាលដែលប៉ិនប្រសប់ក្នុងការដឹកនាំ និងគតិបណ្ឌិតគេធ្វើបែបនេះមែនទេ? តើតំបន់ដែលយួនមករស់នៅលើទឹកដីខ្មែរខុសច្បាប់ ទាំងលើគោក និងលើទឹកជាច្រើនកន្លែង រដ្ឋាភិបាលដែលមានវិធានការណ៍ដែរឬទេ? លោកដែលដឹងគុណថ្ងៃ ៧មករាអ៊ើយ លោកល្មមឈប់ ល្ងីល្ងើល្ងង់ខ្លៅទៀតទៅ លោកល្មម ឈប់ចាញ់បោកថ្ងៃ ៧មករា ក្លែងក្លាយទៀតទៅ វាសុទ្ធតែជាល្បិច និង នយោបាយរបស់ពួក កុម្មុយនីសប្តាច់ការយួននោះទេ អ្វីៗសុទ្ធតែជាការរៀបចំរបស់ពួក នេះទាំងអស់ សូមលោក តាមដានប្រវត្តិសាស្រ្ត​ និងសភាពការណ៍បច្ចុប្បន្នឲ្យបានច្បាស់បន្តិច ។ សូមលោកអ្នកមានអំណាចលាងជម្រះចោលនូវកម្អែលខួរក្បាលកុម្មុយនីសចេញទៅ ខ្ញុំសូមអង្វរ សូមលោកអាណិតទឹកភ្នែករបស់ប្រជារាស្រ្តខ្មែរផង លោកឈប់បោកប្រាស់ប្រជារាស្ត្រទៀតទៅ លោកល្មមគ្រប់គ្រាន់ហើយ ។ លោក នាគរាជ លោក khmer United លោក Ba Ba Boo លោក BAKII តើលោកជាជនជាតិខ្មែរដែរឬទេ ប្រសិនបើលោកជាជនជាតិខ្មែរសូមលោកភ្ញាក់ខ្លួនឡើង ខ្ញុំដឹងថាប្រជាជននៅក្នុងតំបន់បឹងកក់ គាត់អាចមានកំហុសខ្លះ ប៉ុន្តែមិនគួរលោកប៉ូលីសធ្វើទង្វើ អមនុស្សធម៌បែបនេះមកលើពួកគាត់ទេ លោកប៉ូលីស និងរដ្ឋាភិបាលគួរតែរិះរកវិធីសាស្រ្តដែល ល្អប្រសើរជាងនេះមកដោះស្រាយ ខ្វះអីវិធីសាស្ត្រដោះស្រាយ ប្រសិនបើលោកមិនចេះ ដោះស្រាយសូមលោក លាលែងចេញពីដំណែងទុកឲ្យអ្នកដ៏ទៃដែលមានសមត្ថភាពគេដោះ ស្រាយឲ្យលោកមើលវិញម្តង ។

  34. Those readers are outside Cambodia and they gain nothing in supporting current government while readers inside Cambodia are slave to Hun Sen government.

  35. I really want to see our country developed and I supported it But should think about morality and actions on the human being.

  36. ជឿខ្ញុំទៅ ! សូ៊កាគូអ៊ីុនក្ដី ហ៊ុនសែនក្ដី ប៉ូលីសនគរបាលក្ដី… សុទ្ធតែជាឈ្មួញ បក្សពួក និងចូល​ដៃ​ជា​មួយ​​ឈ្មួញ​ដូចតែគ្នាហ្នឹង វា​ខុស​គ្នា​តែ​រូបភាព​ទេ តែមហិច្ឆិតា និង ភាពលោភលន់ ដែលជាអត្តសញ្ញាណពួកវា គឺមានគ្រប់តែគ្នាមិនថាស៊ូកាគូអ៊ីុន ឬ ហ៊ុន សែន​ទេ គ្រាន់តែស៊ូកាគូអ៊ីុនវាអាក្រក់ចេញមុខ វាអាក្រក់សម្ដី អាក្រក់ទង្វើ ឬ អាចហៅបានថា សាហាវព្រៃផ្សៃ តែហ៊ុន សែននេះវិញ អាចនិយាយបានថា ទន់ភ្លន់របៀបប្រជាភិថុត តែបង្កប់ពិសពុល ឬ ញញឹមលាក់កាំបិត ។ នេះជាទស្សនៈរបស់ខ្ញុំទេ បើសិនមានការឆ្គាំឆ្គង សូមអភ័យទោស ។

បញ្ចេញមតិ