ក្រសួង​មហាផ្ទៃ​បង្ហាញមុខ​ចោរប្លន់​ជា​ជនដៃដល់ បាញ់សម្លាប់​អាជីវករ​ប្តូរប្រាក់ និង​ប្រកាស​ចាប់ខ្លួន​បក្ខពួក​២​នាក់​ទៀត

ដោយ : CEN
ថ្ងៃទី 4 កញ្ញា 2011

ភ្នំពេញ: ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ចោរប្លន់ ជា​ជនដៃដល់​បាញ់​សម្លាប់​ស្ត្រី​អាជីវករ​ប្តូរប្រាក់ ក្រោម​ការចូលរួម​ពី​លោកឧត្ត​ម​សេ​នីយ៍ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ប៉ូលិស​ជាច្រើនរូប​ទៀត កាលពី​វេលា​ម៉ោង​២​និង​៣០ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១១ ។

​លោកឧត្ត​ម​សេ​នីយ៍ឯក ម៉ក់ ជី​តូ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡាយ វណ្ណៈ បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​២​នាក់​ទៀត​ពិតជា​បាន​ប្លន់​ស្ត្រី​អាជីវករ​ប្តូរប្រាក់ នោះ​ប្រាកដ​មែន ហើយ​ខ្លួន​ជា​អ្នក​បាញ់សម្លាប់​ដោយ​ផ្ទាល់​ដៃ ។ លោក​ឧត្តមសេនីយ៍ឯក ក៏បានប្រកាស​ស្វែងរក​ចាប់ខ្លួន បក្ខពួក​២​នាក់​ទៀត ទី​១ ឈ្មោះ យាន់ សុភ័ក្ត្រ ហៅ ប៉ុល សុភ័ក្ត្រ ហៅ​យក្ស ហៅ​ក្របី ហៅ​ប្រុស និង​ទី​២​ឈ្មោះ អ៊ឹង ងួន ហៅ អ៊ឹង ប៊ុន​ទី ហៅ ប៊ុន ទី អាយុ​៣០​ឆ្នាំ ។

​ ដើម្បី​បង្ក្រាប​ឲ្យដល់​ឫ​គល់ នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទាំងអស់ មេត្តា​ចូលរួម​សហការ ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ពី​ទីកន្លែង​លាក់ខ្លួន របស់​មុខសញ្ញា តាមរយៈ​ទូរស័ព្ទ​លេខ :

០១២ ៨២២ ៨២២ . ០១២ ៥២៦ ៩១១ . ០១៧ ៦២២ ២២៦ . ០៨៨ ៨៧៩ ៧៧៧៧ . រាល់​ព័ត៌មាន​ដែល​ទទួលបាន សមត្ថកិច្ច​សូម​ធានា នូវ​សុវត្ថិភាព រក្សា​ការសម្ងាត់ ក្នុងករណី​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន ។​

​ ជនសង្ស័យ ឈ្មោះ ឡាយ វណ្ណៈ ហៅ អា​ឥណ្ឌា អាយុ​៣១​ឆ្នាំ មានមុខ​របរ ជានគរ​​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ មានផ្ទះ​នៅ​ឃុំ​អរិយ៍​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​បាន​កាលពី​ម៉ោង ៦​និង​៣០​ព្រឹក ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១១ ។ សមត្ថកិច្ច រឹប​អូស បាន​អាវុធ​កែច្នៃ និង​សម្ភារៈ​ជាច្រើន​ផ្សេង​ទៀត ។​

​គួរបញ្ជាក់​ថា នៅវេលា​ម៉ោង ១០ និង ១៥ នាទី ព្រឹក​ថ្ងៃ​ទី​២៨​សីហា ឆ្នាំ​២០១១ ស្ត្រី និង​កូនប្រុស ដែល​កំពុង​ជិះ​ម៉ូតូ បាន​ត្រូវ​ចោរ​ប្រដាប់អាវុធ​មួយក្រុម យ៉ាងហោច​ណាស់​មាន​គ្នា ៦ នាក់ បាន​ស្ទាក់​បាញ់​ប្លន់​យក​លុយ​មួយថង់ ដែល​ស្ត្រី​នោះ​ដូរ​ពី​លុយ ៣ ម៉ឺន​ដុល្លារ​។ ស្ត្រី​រងគ្រោះ ត្រូវ​ចោរ​បាញ់​ចំនួន ៣ គ្រាប់ របួសធ្ងន់ នៅ​កន្លែងកើតហេតុ​ស្ថិតនៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌដង្កោ​។​

​សកម្មភាព​ចោរប្លន់​ទាំង​កណ្តាល​ថ្ងៃ និង​មាន​មនុស្ស​អ៊ូអរ នៅ​កន្លែង​លក់​ខោអាវ ជជុះ នៅ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ ក៏​ត្រូវបាន​គេ​ថត​វិដេអូ តាម​កាំ​ម៉ា​រ៉ា សុវត្ថិភាព ហើយ​ត្រូវ​បាន​បង្ហោះ​តាម Facebook និង​បាញ់​ចូល​ទូរស័ព្ទដៃ ចែកចាយ​ពេញ​ពិភពលោក​ផង​ដែរ​។​ ​ស្ត្រី​រងគ្រោះ ឈ្មោះ ស្រី មុំ ជា​អាជីវករ​ដូរ​លុយ​នៅ​ផ្សារ​ចោមចៅ ។ ស្ត្រី​រងគ្រោះ បាន​ស្លាប់​ក្រោយពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ស្រី​រងគ្រោះ​រូប​នេះ បាត់បង់​លុយ​ជាង​៣ ម៉ឺន​ដុល្លារ​។​

​ស្ត្រី​ រងគ្រោះ​បាន​កាន់​លុយ​ចំនួន​ជាង ៣ ម៉ឺន​ដុល្លារ ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ចោមចៅ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះ​មក​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​យក​លុយ​ដុល្លារ ដូរ​យក​លុយ​រៀល​។ តែ​ក្នុង​ពេល​ធ្វើដំណើរ​មក​ដល់​កន្លែងកើតហេតុ ក៏​ត្រូវ​ចោរ​មួយក្រុម​ស្ទាក់ បាញ់​ប្លន់​តែម្តង​។​

​ចំណែក​ក្រុមចោរប្លន់ បន្ទាប់ពី​បាញ់​ជនរងគ្រោះ ប្លន់​កាបូប​បាន​សម្រេច​រួច​ហើយ ក្រុមចោរ ដែល​ពាក់មួក​ការពារ បាន​ជិះ​ម៉ូតូ​ទៅ​យ៉ាង​រំភើយ ហើយ​បត់​ចូល​តាម​ផ្លូវ​បេតុង​ទៅ​ភូមិ​ព្រៃទា​៕

21 ចំលើយ to “ក្រសួង​មហាផ្ទៃ​បង្ហាញមុខ​ចោរប្លន់​ជា​ជនដៃដល់ បាញ់សម្លាប់​អាជីវករ​ប្តូរប្រាក់ និង​ប្រកាស​ចាប់ខ្លួន​បក្ខពួក​២​នាក់​ទៀត”

  1. ឈាមស្រែកស្បែកហៅ!

  2. ត្រូវតែដាក់គុគវា អស់មួយជីវិតទៅ​ដើម្បីជាគំរូដល់ចោដ៍ទៃទៀតឬ​ កសម្លាប់វាចោលទៅ!!!

  3. ពិតជាមិនគួរលើកលែង​ ឬបន្ឋូរទោសទេ

  4. ការងារជាប៉ូលីសព្រហ្មទណ្ឌ បែរជាក្បត់មនសិការវិជ្ជាជីវទៅកើត។ មនុស្សប្រភេទនេះ សមតែដាក់គុកមួយជីវិត ទើបសម។ ម្យ៉ាងទៀតខ្ញុំព្រួយបារម្មណ៍ពីសុវត្តិភាពអ្នកដែលបង្ហោះ ខ្សែរវីដេអូនេះខ្លាំងណាស់ ព្រោះមជ្ឈដ្ឋានខ្លះច្បាស់ជាមិនពេញចិត្តចំពោះទង្វើរនេះ ថ្វីត្បិតវាជាការពិតក៏ដោយ ប៉ុន្តែសំរាប់ស្រុកខ្មែរវាជារឿងផ្សេង។

  5. នេះហើយកូនចៅម្សៀ ទូច ណារុថ ចោលម្សៀត បានតែចាប់ឡាន និងម៉ូតូ សូម
    ជូនពរ នាយកដ្ឋាននគរ​​បាល​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​

  6. why is that happened on the middle of the city that have a lot of pp around . but do not have no one care about the pour lady was dieing . that because every one is selfish that

  7. why is that happened on the middle of the city that have a lot of pp around . but do not have no one care about the poor lady was dieing . that because every one is selfish that

  8. that how you train your police . to kill innocent pp . to robbery .

  9. i m really disappointed that Cambodia’s law doesn’t kill the kind of person . Just keep in the prison and feed him.. I want to see his blood color… Just take the money why he shoot her like this… He is a person too why don’t he find the money in the right way…

  10. សូម េគារព ដល់ poilce ែដលfind េចារ មក ដាក់គុក។

  11. Robber and Polices are best partner in cambodia …….. oh my god ,i thought still have that kind of polices in here

  12. If this video doesn’t appear on facebook. everything is finish.

  13. is i was a super man i gonna kill them all and i will do

  14. ចោរនិងប៉ូលិសនៅជាមួយគ្នា កាលណារបស់ដែលប្លន់បានមកចែកគ្នាមិនស្មើរ ឬបែក ការណ៌ អាថ៌កំបាំងក៏ធ្លុះធ្លាយ មានតែការចងនិងចាប់ ដើម្បើបញ្ចប់ការពិត។ នៅប្រទេស ណាក៏មានដែរ ចោរប៉ូលិសនៅជាមួយគ្នា តែនៅប្រទេស កម្ពុជាលេចធ្លោជាងគេ។

  15. ចោរ “កាលីប”លើ ដែលប្រពឹត្តបទល្មើសធំៗ ធ្ងន់ធ្ងរ ភាគច្រើនមានប្រភពចេញពីកងកម្លាំងប្រដាប់អាវុធ ដូចជា ប៉ូលិស ប៉េអឹម ឬ យោធា ជាដើម ។ យើងមិនបាច់រកឯណាឆ្ងាយទេ យមរាជ កូនចៅហេង ពៅ គឺជាមន្រ្តីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល , ឯអារ៉ាស្មាច់ អតីតចោរចាប់ជម្រិត រូបសង្ហា ល្បីល្បាញជាងគេនៅស្រុកខ្មែរកាលពីជាង ១០ ឆ្នាំមុន ក៍មានប្រភពចេញពីយោធាដែរ ។ ដូចចោរប្លន់អ្នកប្ដូរប្រាក់នេះអញ្ចឹង គឺមានប្រភពចេញពីប៉ូលិស ។ ពួកចោរដែលមានប្រភពចេញពីស៊ីវិល ឬ មនុស្សធម្មតាៗ ច្រើនប្រព្រឹត្តតែបទល្មើសតូចតាច កំប៉ិកកំប៉ុកដូចជា លួចសម្ភារៈ ឆក់ខ្សែ.ក ឆក់កាបូប ទម្លាក់មាសក្លែងក្លាយ លួចមាន់ទា គោក្របី កាច់.កម៉ូតូ ឬ ប្លន់តាម៉ូតូឌុប…ជាដើម ។ល។ រឿងនេះមិនមែនមានតែនៅខ្មែរទេ នៅប្រទេសណាក៍មានដែរ ជាពិសេស សហរដ្ឋអាមេរិក, រុស្ស៊ី, ម៉ិកស៊ិកូ, មជ្ឈឹមបូព៌ា…។ នៅម៉ិកស៊ិកូ អតីតប៉ូលិសពិសេសប្រឆាំងគ្រឿងញៀន បានក្លាយជាមេកន្រ្ទាញគ្រឿងញៀន ហើយសម្លាប់មនុស្សរាប់រយនាក់ ឯនៅតំបន់មជ្ឈឹមបូព៌ា និង អារ៉ាប់ វិញ អតីតប៉ូលិស បានក្លាយជាមេភេរករ នៅរុស្ស៊ីអតីតភ្នាក់ងារស៊ើបការសម្ងាត់ KGB និង អតីតកងទ័ពក្រហម បានក្លាយជាមេម៉ាហ្វីយ៉ា​ ហើយសហរដ្ឋអាមេរិក អតីតកងទ័ព និង ប៉ូលិស បានក្លាយជាឈ្មួញជួញដូរអាវុធ ឃាតករស៊ីឈ្នួល និង ជាមេបញ្ជាការកងទ័ពស៊ីឈ្នួល ។

  16. We all should give our good polish man a thumb. A good polish that is what some people thinking. For me, I think that mmm…… how could i say this. O yes! Disgusting. You polish are robber you are a monster. Why don’t you just bring the criminal to public if you don’t know what to do. I want to taste his blood, is he a human or devil?

  17. ឲ្យតែចាប់បានចោចេញពីកងកំលំាង គឺត្រូវបានប្រធានអង្គភាពបដិសេធថាលុបឈ្មោះចេញពីអង្គភាព
    ឬមួយប្រធានអង្គភាពជាប់ពាក់ព័ន្ធដែរ ?

  18. អស់លោកដែលជាប្រធានអង្គភាពសូមមេត្តាពិនិត្យមន្ត្រីក្រោមឪវាទឲ្យបានមែនទែន

  19. ដូចករណីPM បាញ់ police ជារឿងពាលស៊ីពាលទេ មិនមែនរឿងបង្ក្រាបចោទេ

បញ្ចេញមតិ