សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ហួសចិត្ត​ចំពោះ​លោក ជា ច័ន្ទ​បរិបូរណ៍ ដែល​ចាកចេញ​ពី​ព្រះអង្គ​

ដោយ : រតនា
ថ្ងៃទី 3 កញ្ញា 2011
CEN

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បង្ហាញការខកព្រះទ័យ ចំពោះការចាកចេញរបស់លោក ជា ច័ន្ទបូរិបូរណ៍ ដែលខុសពីព្រះតម្រិះព្រះអង្គ៕

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បង្ហាញការខកព្រះទ័យ ចំពោះការចាកចេញរបស់លោក ជា ច័ន្ទបូរិបូរណ៍ ដែលខុសពីព្រះតម្រិះព្រះអង្គ៕

ភ្នំពេញ: សម្តេចក្រុមព្រះ រោ​ត្ត​ម រណ​ឬ​ទ្ធិ បើ​ទោះបីជា​ព្រះអង្គ​បាន​បាត់​ទុក​ការចាកចេញ​របស់លោក ជា ច័ន្ទ​បរិបូរណ៍ ពី​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​សិទ្ធិ​របស់​បុគ្គល​ក៏ដោយ ក៏​សម្តេច​ក្រុមព្រះ បានបង្ហាញ​ព្រះទ័យ ហួសចិត្ត​ចំពោះ​អ្នក​ស្និទ្ធ​នឹង​ព្រះកាយ​ព្រះអង្គ​រូបនេះ​។​

​មាន​ព្រះបន្ទូល​ទៅកាន់​ក្រុមអ្នកកាសែត បន្ទាប់​ពី​ដឹកនាំ​ប្រជុំ​គណៈកម្មការ​នាយក​គណ​បក្ស​នរោត្តមរ​ណ​ឬ​ទ្ធិ កាលពី​ព្រឹក​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១១ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​មានបន្ទូលថា “​ការសម្រេចចិត្ត​របស់​លោក ជា ច័ន្ទ​បរិបូរណ៍ អតីត​អ្នកនាំពាក្យ​ផ្ទាល់​របស់​ព្រះអង្គ ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​សប្តាហ៍​មុន​នោះ គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​។ គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ ជា​គណបក្ស​សេរី គឺ​មនុស្ស​ម្នាក់ៗ មាន​សិទ្ធិ​ផ្លាស់​ប្តូរ​ពី​គណបក្ស​ខ្ញុំ ចូល​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​”​។​
​ ​
​ជាមួយគ្នា​នោះ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ មានបន្ទូល​បញ្ជាក់​ទៀត​ថា “​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​តាម​ព្រះតម្រិះ​របស់​ខ្ញុំ ដែល​ថា​ ឲ្យ​អ្នករាជានិយម ទៅ​បូក​ជាមួយ​គណបក្ស​ប្រជា​​ជន ដើម្បី​បម្រើ​ជាតិ​។ គាត់​ក៏​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​បាត់​។ តែ​គំនិត​ខ្ញុំ​មិនមែន​អីចឹង​ទេ គឺថា កម្លាំង​រាជា​និយម​របស់​យើង ទៅ​បូក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​តំណាង​កម្លាំង​ជាតិ​មួយ​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។ មិនមែន​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អីចឹង​ទេ​”​។​

ជាមួយ​នោះ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ មានបន្ទូល​បញ្ជាក់​ទៀត​ថា គណបក្ស នរោត្តម រណ​ឬ​ទ្ធិ បាន​បញ្ជាក់​ពី​គោលនយោបាយ​របស់​ខ្លួន​ច្បាស់​ហើយ គឺ​រួម​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ​ណា ដែល​មាន​ទិសដៅ​ឧត្តមគតិ​បម្រើ​ជាតិ ដូច​គណបក្ស​នរោត្តម​រណ​ឬ​ទ្ធិ ហើយ​នៅ​កម្ពុជា​កម្លាំង​ជាតិ​ធំ​មានតែ​២​ទេ គឺ​កម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្លាំង​អ្នករាជានិយម​។ បើសិន​ជា​កម្លាំង​ជាតិ មកពី​គណបក្ស​ទាំងពីរ​នេះ ចូលគ្នា នោះ​ជាតិ​យើង​ចំណេញ​។​

​សូមបញ្ជាក់​ថា លោក​ជា​ច័ន្ទ​បូរិបូរណ៍ អតីត​អ្នកនាំពាក្យ​ផ្ទាល់​សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ និង​ជា​អគ្គលេខាធិការរង​គណ​បក្ស​នរោត្តម រណ​ឬ​ទ្ធិ បាន​ប្រកាស​ជា​ផ្លូវការ កាលពី​សប្តាហ៍​មុន ពី​ចាកចេញ​ពី​ព្រះអង្គ ទៅ​ចូលរួម​នយោបាយ​ជាមួយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួលបាន​តំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ឋានៈ​ស្មើ​រដ្ឋលេខាធិការ​៕

6 ចំលើយ to “សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ហួសចិត្ត​ចំពោះ​លោក ជា ច័ន្ទ​បរិបូរណ៍ ដែល​ចាកចេញ​ពី​ព្រះអង្គ​”

  1. ចាប​ែដល​​ឆ​្លាត គឺ​េគ​​េចះ​រក​​ប​ង​​្គង​​ទំុ។ េគ​​មិន​អាច​​ទំុ​​នៅ​េលី​​បង​​្គង​ែដល​​កំពុង​ែត​​ពុក​េនាះ​េទ៕

  2. ការបង្រួបបង្រួមជាតិមិនអាចប្រៀបធៀបនិងបង្គងនិងសត្វ សម័យនេះគេត្រូវការអ្នក ចេះដឹងរួមគ្នា ជាជាងភាពកំព្រាតែលតោល។ កាលបើកូនចៅអត់កើត មេមានតែរត់ ជារឿងធម្មតា ដូចកាល លោក ហ៊ុន សែន រត់ចោលប៉ុល ពត ទៅចូលយួនដែរតើ។

  3. មិនបាច់ហួសចិត្តទេព្រោះតែចោរម្សៀត!!!!

  4. អាប្លោក មិនគួរអោយទុកចិត្ត។ ប្រារម្ភតែជីវិតចុងក្រោយក្បត់ខ្លួនឯងទេ មេីលទៅ!

  5. នៅជាមួយបានប្រយោជន៍អីបើមនុស្សដូច ស្អីគេ ទ្រង់ស្អីគេទេ យ៉ាប់ហៅណាស់ បើប្រពន្ធខ្លួនឯងមាន
    កូនមានចៅទាំងកន្ទេលហើយមិនទទូលស្គាល់ផងហ្នឹង ទំរាំតែមនុស្សដែលនៅជិតហើយមិនមែនជា
    គ្រួសារផងហ្នឹងគង់មានថ្ងៃណាក្បត់មិនខានទេ បើខ្ញុំក៏មិននៅដែរជាមួយមនុស្សចោម្សៀតដូចទ្រង់ស្អី
    គេហ្នឹងនោះ សុខចិត្តនៅជាមួយឆ្កែរក៏វាស្គាល់ម្ចាស់ដែរ មិនមែនថោកទាបដូចទ្រង់ស្អីគេហ្នឹងទេ

    សុំទោសផងនាយផេះខ្ញុំនៅតែស្រែចាប់ក្តាមចាប់ខ្យងក្លែមតែស្រារសរអញ្វឹងមិនចេះនិយាយស្អី
    ភាសារស្តេចទេ តែបើផឹកវិញ ហាស ហា ត្រូវតែចេះហ្មងហើយ

  6. នាយផេះ ្រពះ​រាជ​​វង​្ស​មិន​​អាច​​្រ​ប​មាទ​បាន​េឡីយ។ កំុ​េក​្អង​ក​្អាង េពក​​​្រប​យត​្ន​ជាប់​គុគ។

បញ្ចេញមតិ