WikiLeaks៖ វៀតណាម​និយាយ​រឿង​លោក ហ៊ុន សែន ប្រាប់​អាមេរិក

ដោយ ហាស់ សាន
2011-09-05
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ក្រុម​សកម្ម​ជន​បំបែក​ការ​សម្ងាត់​របស់​រដ្ឋាភិបាល ហៅ​ថា WikiLeaks បាន​ទម្លាយ​រឿង​សម្ងាត់​មួយ​នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១១ នេះ អំពី​ជំនួប​រវាង​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់។

AFTP: Chinese Vice President Xi Jinping toasts champagne with Cambodian Prime Minister Hun Sen during a signing ceremony at the Council of Ministers in Phnom Penh on December 21, 2009. China and Cambodia were to sign agreements on economic aid during the visit by Chinese Vice President Xi Jinping after

AFTP: Chinese Vice President Xi Jinping toasts champagne with Cambodian Prime Minister Hun Sen during a signing ceremony at the Council of Ministers in Phnom Penh on December 21, 2009. China and Cambodia were to sign agreements on economic aid during the visit by Chinese Vice President Xi Jinping after

ជំនួប​នេះ​អម​ដោយ​មន្ត្រី​ទូត​វៀតណាម​នាទី​ក្រុង​ហាណូយ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០០៦ ដោយ​លើក​យក​បញ្ហា​នយោបាយ យុទ្ធ​សាស្ត្រ សន្តិសុខ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទៅ​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ។ ប្រទេស​ដែល​អាមេរិកាំង និង​វៀតណាម​លើក​ទៅ​និយាយ​គ្នា មាន​ភូមា កម្ពុជា ឡាវ និង​ចិន។ តើ ស.រ.អា និង​វៀតណាម មើល​ឃើញ ហើយ​យល់​អំពី​កម្ពុជា និង​មេ​ដឹក​នាំ​ខ្មែរ​របៀប​ណា? ពី​រដ្ឋធានី​វ៉ាស៊ីនតោន លោក ហាស់ សាន សូម​ជូន​របាយការណ៍​សង្ខេប​មួយ​ទាក់​ទង​នឹង​ការ​វាយ​តម្លៃ​ចេញ​ពី​ប្រភព​ការ​ទូត​នោះ៖

ជំនួប​មួយ​ជា​មិត្តភាព រវាង​មន្ត្រី​រដ្ឋាភិបាល​អាមេរិកាំង និង​រដ្ឋាភិបាល​វៀតណាម នា​ឱកាស​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ឯ​និវេសនដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកាំង នៅ​ក្រុង​ហាណូយ កាល​ពី​ជាង​៥​ឆ្នាំ​មុន ស​ឲ្យ​ឃើញ​ខ្លះៗ អំពី​វិធានការ​យុទ្ធ​សាស្ត្រ​វៀតណាម ហើយ​និង​ទស្សនៈ ព្រមទាំង​ជំហរ​នយោបាយ​អាមេរិកាំង​មក​លើ​កម្ពុជា និង​មេ​ដឹក​នាំ​រាជ​រដ្ឋាភិបាល។ វៀតណាម​និយាយ​ផ្ដាំ​ផ្ញើ​ទៅ​កាន់ ស.រ.អា ឲ្យ​ជួយ​ទ្រទ្រង់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន របៀប​ប្រុង​ប្រយ័ត្ន ព្រោះ​ថា​លោក ហ៊ុន សែន មិន​មែន​ធ្វើ​តាម​វៀតណាម​ទាំង​ស្រុង​នោះ​ទេ។ ចំណែក ស.រ.អា នៅ​មាន​ការ​មន្ទិល​សង្ស័យ មិន​ទាន់​អស់​ចិត្ត​នឹង​អំពើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឡើយ។

កិច្ច​ពិភាក្សា​មុន​សម័យ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ នោះ មាន​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស Christopher R. Hill អម​ដោយ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកាំង ទីប្រឹក្សា​នយោបាយ​ពីរ​រូប និង​ជំនួយ​ការ​មួយ​រូប។ ភាគី​វៀតណាម មាន​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស​ផ្នែក​កិច្ច​ការ​អាមេរិក លោក ង្វៀង ឌឹក​ហ៊ុង (Nguyen Duc Hung) ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស ផ្នែក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក ដោ ង៉ុក​សឺង (Do Ngoc Son) និង​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម ទ្រិញ គ្វាង​ថាញ់ (Trinh Quang Thanh) ដែល​ជា​អគ្គ​នាយក​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ។

មន្ត្រី​វៀតណាម​ទាំង ៣​រូប បាន​សំដែង​ក្ដី​បារម្ភ​ចំពោះ​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ភូមា កម្ពុជា និង ឡាវ ហើយ​ចង់​ឲ្យ ស.រ.អា ចូល​ខ្លួន​មក​តំបន់​នេះ ឲ្យ​ឃើញ​វត្តមាន​ច្បាស់​ប្រាកដ​ជាង​មុនៗ។ មន្ត្រី​វៀតណាម​ថា លោក ហ៊ុន សែន នឹង​មិន​មាន​សកម្ម​ភាព​នយោបាយ​ទៅ​បាន​វែង​ឆ្ងាយ​ទេ ព្រោះ​រវល់​តែ​ប្រឹង​ប្រែង​ធានា​ឲ្យ​មាន​ការ​គាំទ្រ​សម្រាប់​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ។ វៀតណាម​បារម្ភ​នឹង​ចិន​ជួល​ដី ៤​ម៉ឺន​ហិកតារ​សម្រាប់​ពេល ៩៩​ឆ្នាំ​នៅ​ភាគ​ឦសាន ដែល​ជាប់​នឹង​ព្រំ​ប្រទល់​តំបន់​ខ្ពង់​រាប​ខេត្ត​វៀតណាម។ លោក ដោ ង៉ុក​សឺង ថ្លែង​ថា វៀតណាម​ព្រួយ​ក្រែង​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​តំបន់​ព្រំដែន ត្រូវ​រុះរើ​លំនៅឋាន ព្រោះ​តែ​គម្រោង​វិនិយោគ​ចិន​ខាង​រ៉ែ​បុកស៊ីដ​នោះ។ លោក​ថា រឿង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ត្រូវ​បក្ស​ជំទាស់​យក​ធ្វើ​ជា​រឿង​អន្តរ​ជាតិ ឲ្យ​មាន​ភាព​ល្អក់​កករ​ជា​មួយ​អ្នក​ជិត​ខាង​ដូច​គ្នា ប៉ុន្តែ​វៀតណាម​មិន​ច្រឡោត​ទេ។ វៀតណាម​ដើរ​តាម​មាគ៌ា​ច្បាប់​អន្តរ​ជាតិ និង​កិច្ច​ព្រមព្រៀង​នានា​ពី​អតីត​កាល ហើយ​ធ្វើ​បែប​ណា​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​តាម​ជាយ​ដែន​មាន​ជំនឿ​មុត​មាំ តាម​រយៈ​ការ​ជួយ​ផ្ដល់​មន្ទីរ​ពេទ្យ និង​សាលា​រៀន​ជា​ដើម។ លោក ដោ ង៉ុក​សឺង ថ្លែង​ថា លោក ហ៊ុន សែន មាន​បញ្ញា​វាងវៃ​ណាស់ ហើយ​ស្ដាប់​វៀតណាម​តែ​ល្គឹក​ណា​ធ្វើ​អ្វី​ទៅ​ងាយ​ស្រួល និង​បាន​ផល​ដល់​រូប​លោក​តែ​ប៉ុណ្ណោះ ហើយ​ថា លោក ហ៊ុន សែន មាន​សមត្ថភាព​ពូកែ​បំភ័ន្ត​ភ្នែក​អ្នក​ជិត​ខាង​របស់​លោក ព្រម​ទាំង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​នេះ។ លោក​ថា វៀតណាម​មិន​ជ្រៀត​ជ្រែក​ស្រុក​ខ្មែរ​ទេ គឺ​គ្រាន់​តែ​ប្រើ​ឥទ្ធិពល​ឲ្យ​មាន​ការ​កែ​លំអ រីក​ចំរើន​នៅ​ភ្នំពេញ​ប៉ុណ្ណោះ។

មន្រ្តី​វៀតណាម​បញ្ជាក់​ថា ថៃ និង​វៀតណាម មាន​ផល​ប្រយោជន៍​ជួន​គ្នា​ក្នុង​តំបន់​នេះ ហើយ​ថា ថៃ​មិន​សូវ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ខ្មែរ​ប៉ុន្មាន​ទេ។ វៀតណាម​ចាត់​ទុក​សំឡេង​ជំទាស់​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ថា​ជា​ការ​បំផុស​ស្មារតី​ជាតិ​និយម ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ជិត​ខាង និង​សម្ព័ន្ធ​ភាព​រវាង​បក្ស​ប្រជា​ជន និង​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។

ចំពោះ​ចំណាប់​អារម្មណ៍​របស់​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ទាំង​នោះ ដែល​ថ្លែង​ជម្រាប​មន្ត្រី​អាមេរិកាំង​អំពី​បញ្ហា​នៅ​ប្រទេស​កម្ពុជា លោក Christopher R. Hill មាន​ទស្សនៈ​បែប​នេះ​ឆ្លើយ​តប​ទៅ​វិញ បញ្ហា​របស់​លោក ហ៊ុន សែន គឺ​ថា​លោក​ដូច​ជា​មិន​អាច​ការ​ពារ​របៀប​គ្រប់គ្រង​របស់​លោក​បាន​នៅ​ចំពោះ​វេទិកា​សាធារណៈ ហើយ​ផ្ទុយ​ទៅ​វិញ ប្រើ​វិធី​ក្ដៅ​ប្រឆាំង​នឹង​អ្នក​រិះគន់​លោក។ លោក Christopher R. Hill បន្ត​ថា អំពើ​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា ក្លាយ​ជា​បញ្ហា​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​មិន​កោត​សរសើរ ហើយ​ដែល​អាច​ក្លាយ​ជា​ស្ថាន​ភាព​មួយ​ឯ​កោ​តែ​ឯង មិន​ខុស​ពី​ភូមា​នោះ​ទេ។ ត្រង់​ចំណុច​នេះ លោក ដោ ង៉ុក​សឺង ប្រមើល​ឃើញ​ថា លោក ហ៊ុន សែន នឹង​មិន​បណ្ដោយ​ឲ្យ​វែង​ឆ្ងាយ​ពេក​នោះ​ទេ ព្រោះ​លោក​ជា​មនុស្ស​ស្គាល់​ការ​ពិត​ជាក់​ស្ដែង និង​មាន​វិចារណញ្ញាណ​គិត​គូ​ដ៏​សម​រម្យ៕

33 ចំលើយ to “WikiLeaks៖ វៀតណាម​និយាយ​រឿង​លោក ហ៊ុន សែន ប្រាប់​អាមេរិក”

  1. ១.​ពិតណាស់​ Wikilead គឺជាតាក់ទិចថី្មនៃការធើ្វសង្រ្គាមការទូតរបស់អាមេរិក។ កាលពីមុនអាមេរិក​ប្រេីវិធីការទូតត្រង់ៗឬរិៈគន់ត្រង់ៗ ប៉ុនែ្តដំណាក់កាលនេះ ទឹកមាត់អាមេរិកមិនសូវប្រៃទេ! ពីព្រោះ​អាមេរិកក៍មានកំហុសនិងមិនសូវទទួលការគោរព ក្នុងនាមជាបងធំទី១។ ប្រទេសណាមាន​ការរីកចំរេីននិងស្ថេរភាពខ្លាំងច្រេីនមិនចូលចិត្តស្តាប់បង្គាប់អាមេរិក ។ ដូចេ្នះប្រទេសទាំងនោះ​ត្រូវតែអស្ថេរភាព វឹកវរ និងទន់ខ្សោយ ទេីបត្រូវការអាមេរិកជាបងធំទី១។
    ២. ក្នុងអត្ថបទនេះ អាមេរិកចង់បពា្ជាក់អំពីអារម្មណ៍មិនល្អរបស់វៀតណាមចំពោះកម្ពុជាដែលជា​មិត្ត េដីម្បីអោយកម្ពុជាដឹងអោយច្បាស់ ឬការទំលាយអត្ថបទនេះអាចធ្វើអោយកម្ពុជា​មិនសប្បាយ​ចិត្តជាមួយវៀតណាម ថាគិតមិនល្អពីកម្ពុជា។ ដូច្នេះ គោលដៅរបស់អត្ថបទនេះមានបំណងបង្កេីត​គំនិតបំបែកបំបាក់។
    ៣. ជាការពិតវៀតណាមគឺជាទីតាំងយុទ្ធសាស្រ្តរបស់អាមេរិកនិងពួកបសិ្ចមប្រទេស ដេីម្បីប្រឆាំង​ឥទិ្ធពល​របស់ចិន និងជាចំណុចតភ្ជាប់ផ្លូវនាវាចរនៅសមុទ្រចិនខាងត្បូង ដែលអាមេរិកនៅ​តែរក្សាឥទិ្ធពលរបស់ខ្លួននៅតំបន់នេះ។ ដូច្នេះ ក្នុងក្រសែភ្នែករបស់អាមេរិកនិងបសិ្ចមប្រទេស គឺវៀតណាមមានប្រយោជន៍ជាងកម្ពុជា។
    ៤.​ ប៉ុែន្តកម្ពុជាមានប្រយោជន៍ជាយុទ្ធសាស្រ្តសំរាប់ចិន ពីព្រោះវៀតណាមមិនត្រូវការឥទិ្ធពលរបស់​ចិន​មកលេីខ្លួនទេ ដោយយោងលេីប្រវតិ្តសាស្រ្ត ឬឥទិ្ធពលរបស់ចិនគឺជាការគំរាមគំហែង​ដល់​វៀតណាម។
    ៥.​ ដូច្នេះកម្ពុជាត្រូវតែសហការជាមួយចិនគឺជាជំេរីសដ៌ល្អបំផុត េដាយសារចិនជាប្រទេស​ធំ ខ្លាំង នៅជិត និងអាមេរិកត្រូវការវៀតណាមជាង។ ទោះជាយា៉ងណា កម្ពុជាក៍ពំុគួរមានសត្រូវដែរ សូម្បីតែ១។

  2. យួនវាតែងតែមានគំនិតអាក្រក់លើខ្មែរជានិច្ចុ

  3. I think that Cambodia should get close with China and Russia. It also make friends with the US, France, Great Britain, and Germany. China now is dominating the world economy and military capability.

  4. ខ្ញុំឆ្ងល់អើយឆ្ងល់ ហើយសួរបណ្ដាវាគ្មិនយើងច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទាន់មានចម្លើយសោះ ។ ខ្ញុំឆ្ងល់ថា ម៉េចបាន Wikileak ចេះតែមានឯកសារសម្ងាត់ យកមកផ្សព្វផ្សាយអញ្ចឹង ? តើឯកសារសម្ងាត់អស់ហ្នឹង គេទុកដាក់របៀបម៉េចបានចេះតែលេចធ្លាយម្ដងហើយម្ដងទៀតដូច្នេះ ? ហើយគ្រប់រឿងគ្រប់រ៉ាវទាំងអស់ ចាំបាច់ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរទុកឬ បានចេះតែមានការលេចធ្លាយ បន្តិចរឿងនេះ បន្តិចរឿងនោះ មិនចេះស្វាង …។ ដូចករណីរឿងសម្ងាត់ដែលពាក់ព័ន្ធនឹងកម្ពុជា ហើយលេចធ្លាយតាមរយៈ Wikileak នេះ ជួនកាលរឿងខ្លះ មិនមែនជាជំនួបផ្លូវការអីផង គ្រាន់តែជាការជួបសន្ទនាគ្នាក្រៅផ្លូវការ ជជែកគ្នាធម្មតា ម៉ោងបាយថ្ងៃត្រង់សោះ ស្រាប់តែឥឡូវមកលេចធ្លាយតាម​ Wikileak នឹងគេដែរ អញ្ចឹងបានន័យថា ស្អីៗសព្វបែបសព្វយ៉ាងទាំងអស់ សុទ្ធតែត្រូវសរសេរជាលាយលក្ខណ៍អក្សរទុកឬ ? សូមអស់លោកអ្នកដែលដឹងច្បាស់ជួយស្រាយបំភ្លឺខ្ញុំផង ។

  5. សង្រ្គាមថៃ-កម្ពុជាក្នុងជម្លោះប្រាសាទព្រះវិហារ ប៉ែកខាងលិច ធ្វើឲ្យរង្គើរប៉ែកខាង កើត។ អាមេរិកាំងរុញក្រឡានយោបាយទប់ចិន និងយួនក្នុងដំណាលពេលគ្នា ដែល ជាការវិលត្រឡប់វិញរបស់សហរដ្ឋអាមេរិក។ ចំពោះកម្ពុជា មិនសូវជាប្រស្នូលល្អទេ បើ នៅតែអនុវត្តន៌កម្មវិធីនយោបាយដូចសព្វថ្ងៃ។

  6. នាគរាជ ពួកវិជ្ជាសាស្រ្តឥឡូវគេចេះធ្វើ រុយយន្ត សត្វយន្តល្អិតៗ
    ហើរទៅទំតាមជញ្ជាំងការិយាល័យរដ្ឋាភិបាលប្រទេសនាៗ ដើម្បីស្រូបសម្លេង
    យកការផ្សេងៗបានតាមចិត្តហើយ ជួនកាលគេក៍អាចប្រើបំពង់ស្រូបសម្លេង
    យកការពីចម្ងាយក៍បានដែរ។

  7. Vietnam has asked the US to be nicer and get closer to Cambodia because it does not want to see China to have more influence on Cambodia.

  8. អាយួនវាថើបគូថអាគាំង ព្រោះវាមិនត្រូវគ្នាជាមួយចិន
    ហើយអាយួនក៍ខ្លាចបាត់បង់តំណែងជាប្រធានឥណ្ឌូចិនដែរ
    នៅពេល កម្ពុជា និង លាវ ទៅចូលរួមជាមួយនិងចិន
    មួយទៀតអាយួន វាខំអែបអបថើបគូថអាគាំង ក៍ព្រោះ
    យួនចង់នាំទំនិញចូលទៅលក់ស្រុកអាគាំងដែរ ឥឡូវនេះ
    ទំនិញស្រុកយួនហូរចូលទៅលក់ក្នុងស្រុកអាគាំងយ៉ាងសំបើមហើយ
    អញ្ចឹងហើយបានជាសេដ្ឋកិច្ចអាយួនវារីកចំរើនខ្លាំណាស់សព្វថ្ងៃហ្នឹង។

  9. ឯករាជ្យ

    អូហ៍ ទំនើបណាស់ហ្ន៎ ដូចក្នុងកុនចេមស្ប៊ន ០០៧ អញ្ចឹង ។ បើឧបមាថា អាសត្វរុយយន្ត ឬ សត្វយន្តល្អិតតូចៗ ស្រូបសំឡេងនេះ មានលក់តាមផ្សារ ខ្ញុំប្រហែលជាទិញ យកមកទុកតាមដាន លួចស្ដាប់សង្សារខ្ញុំហើយ ហេ ហេ​ 🙂

  10. បង នាគរាជ
    បេីមានលក់មែនសូមជួយទិញអោយខ្ងុំមួយផង កុំភ្លេចណាបងនាគរាជ. 

  11. ក្មេងពានវាំង

    សេដ្ឋីកិច្ចយួន បាន កម្ពុជា និង លាវ ជួយទប់ខំអីយួន នៅក្ររហាម។ ចំណែកទី ផ្សានៅអាមេរិក ផលិផលចេញពីយួន សម្បូរជនក្រឡកខួ (អ្នកស៊ីប្រាក់ឆ្កួតយួន នៅទីនោះ) ទិញតែគ្នាគេ ក្នុងសមគម។ រឿងថាយួនចង់នាំទំនិញ ទៅលក់នៅអាគាំង ដែរ វាអាចតែមួយប្រាវ ប៉ុណ្ណោះ ពីព្រោះមនុស្សអ្នកប្រើនៅទីនោះស្លាត ជាងក្មេងវាំង ទៅទៀត ។ សូម្បីតែទំនិញថៃ ផងក៏សឹងយ៉ាប់ គ្រាន់តែ ខ្មែរ-ថៃ វៃគ្នា ផលិតផលរបស់ ថៃនៅទីផ្សាអាំគាំងមួយចំនួនធំ ផ្អូម (over due)។

    រឿងយួនងាកទៅមឹមពងអាគាំង វាសម្លឹងដុំឃើញអាចម៌នៅកម្ពុជាស្រេចទៅហើយ តែ វានៅទើស ត្រង់ចិនជាន់កែងយួនជាប់។ បើយួននិងអាគាំងរួមស្រណុកស្រួលនិងគ្នា កាន់តែខ្លាំងកាលណា ភ័ព្វព្រេងវាសនាកម្ពុជានៅក្នុងសំពៀតនយោបាយប្រទេសមួយ ដែលបាត់បង់អត្តសញ្ញាខ្លួនឯង។

  12. Friends are easy to make, but best friend is not easy to find. It is very and very common that Khmer and China have a long relationship since several decades. Y do US and Vietnam want to break or want Khmer not to be a close tie with China now? As khmer i would be very happy and happy if you Viet and US can make a best friend with China. But don’t forget whether China agrees to make a best friend with you or not? We khmer should be happy to see the improvement of China and Khmer tie.

  13. បញ្ហានៅត្រង់៖
    ទី១. ជម្លោះវិវាទនៅក្នុងដែនសមុទ្រចិនខាងត្បូង
    ទី២. ឥទ្ធិពលយោធាចិននៅក្នុងពិភពលោក កំពុងគម្រាមកំហែងដល់បណ្តាប្រទេស
    មហាអំណាច។
    ទី៣. ឥទ្ធិពលចិននៅកម្ពុជា ធ្វើឲ្យយួនជួបឧបសគ្គ
    ទី៤. អាមេរិច ពន្យុះឲ្យអ្នកទន់ខ្សោយប្រខាំគ្នា អាមេរិចទទួលផល

    នេះមិនមែនជារឿងល្អសម្រាប់កម្ពុជា ខណៈលាវក៏កំពុងតែរើបម្រាស់ចេញពី
    ឥទ្ធិពលវៀតណាម ហើយងាកទៅរកចិនជាបង្អែក។
    ល្បិចល្អ Mr.USA!!!

  14. នាគរាជ
    តាមមើលឯងពិបាកនិងជឿហើយ តែវាជារឿងពិតណាស់
    នៅពេលអាមេរិកាំងទៅច្បាំងអ៊ឺរាក់ គេបានប្រើរុយមាសយន្ត
    ទៅទំលើជញ្ជាំងក្រុមរដ្ឋាភិបាលសាដាម ដើម្បីស្រូបយកសម្លេង
    និងប្រើភ្នែករុយថតយករូបភាពទៀតផង ណ្ហើយជឿក៍ជឿទៅ
    បើមិនជឿក៍វាមិនសំខាន់អីដែរ។

  15. ឯករាជ្យ

    ខ្ញុំជឿតើ មានថាមិនជឿឯណា ។ ខ្ញុំឃើញអាមេរិកបង្វឹកត្រីដូហ្វាំង ឲ្យក្លាយជាត្រីប្រយុទ្ធទៀតផង ហើយឃើញផ្សំ DNA រវាងមនុស្ស និង សត្វប្រចៀវ បង្កើតចេញជា ក្មេងប្រចៀវ “Bat Boy” ហើយមានការបង្កើត ឆ្កែយន្ត សម្រាប់ប្រយុទ្ធទៀតផង ដូច្នេះត្រឹមចាបយន្ត រុយយន្តអីនេះ សម្រាប់អាមេរិក វាគ្មានអីលំបាក…។

  16. យ៉ាងហោចណាស់អ្នកសរសេរអត្ថបទនេះមិនបានប្រើពាក្យយួន
    យកពាក្យវៀតណាមមកជំនួសវិញ ប្រហែលទទួលការរិះគន់ពី
    សំណាក់អ្នកអានហើយមើទៅ។

  17. WikiLeaks ជាសង្គ្រាមចិត្តសាស្ត្រគឺវាមិនខុសគ្នានិងភេរវកម្ម
    ប៉ុន្មានទេ ប៉ុន្តែខុសគ្នាបន្តិចត្រង់ថាភេរវកម្មជាល្បិចកលមាន
    រូបរាងដោយយកសាសនាអីុស្លាមមកធ្វើជាឈ្នាន់ បើនិយាយ
    រួមគឺជាសង្គ្រាមសាសនា។
    គ្រប់រូបភាពដែលពាក់ព័ន្ធនិងលោកខាងលិចសុទ្ធសឹងជាល្បិច
    គ្រប់គ្រងពិភពលោកទាំងមូលគេអោយឈ្មោះថា(New World Order)
    NWO.

  18. មនុស្ស​ែដល​​ឆ​​្លាត គឺ​េចះ​​បត់​ែបន​​ទៅ​តាម កាលះ​េទសះៃនការ​វិវឌ្ឍន៏​ន​េយាបាយ​ពិភព​េលាក៕

  19. ខ្ញុំឆ្ងល់អស់លោកខ្លះគាត់ថា ហ៊ុន សែន តាមយួនម៉េចបានគាត់ដឹងច្បាស់ម្លេះ ?

  20. នាគរាជ and other readers have already known that Cam News inclines to the opposite party, but you pretend you don’t know. The Cam News located out side of Cambodia, they hate Hun Sen and Vietnam. They always make up story to talk bad about H.S. and Vietnam.

  21. ខ្ញុំពិបាកចិត្តណាស់បងៗ! ខ្ញុំត្រូវខំប្រឹងរៀនភាសាថែមទៀតហើយមើលទៅ
    តិចទៀតទៅទោះក្លាយជាយួនរឺក្លាយជាអីក៏អត់ភ័យ
    តែភ័យម្យ៉ាងដែរក្លាយជាអាចម៏ពិបាករៀនភាសាអាចម៏ទៀតហាស់

  22. For me some time i need China than Vietname for sure………. US is also the best , but it is head to be friend with USA

  23. Cambodia and Laos should need China for their military and economic alliances.

  24. Cambodia needs a strong and frank Super Power to protect it from swallowing by either a crocodile or a tiger. In the past experience, Cambodia had been used once as a pawn by the US before it fell to communism. I think that China is our best choice for such protection need.

  25. Wikileaks ជាមធ្យោបាយទាល់ច្រករបស់អាមេរិកដើម្បីបំភាន់មតិទូទៅអោយចាប់អារម្មណ៏ពីនយោបាយ និងមនោគមន៏វិជ្ជានៅក្នុងសាកលលោកសំរាប់កេងចំណេញ និងទាញយកផលប្រយោជន៏នានា ដើម្បីអោយតំណែងមហាអំណាចលេខ១លើលោករបស់ខ្លួនស្ថិតនៅគង់វង្សបានយូរអង្វែង។

    និយាយអោយខ្លីមានន័យថា ជានយោបាយចិត្តសាស្រ្តមួយដើម្បីកាត់ផ្តាច់សម័្ពន្ធមិត្តរបស់ចិន និងរុស្សី!!

  26. អ្នកខ្លះឆ្ងល់ហេតុអី បានជាព័តមានចេះតែលេចធ្លាយ ព្រះពុទ្ធថា គ្មានអ្វីជាទីកំបាងទេ មានតែកុំធ្វើទើបគ្មាននរណាដឹង

  27. សួស្តី,
    ពូជអាយូន វានៅតែយូន
    វាមិនដែលជ្រៀតជ្រែកខ្មែរ ទេ តែវាបញ្ជូនប្រជាជនវាមករស់នៅលើដីខ្មែរម្តងបន្តិចៗ រហូតទាល់តែពេញហៀទើបវានិយាយថា វាមកដើម្បីជួយកសាងប្រទេសខ្មែរ ព្រោះនាយករដ្ឋមន្ត្រីខ្មែរ ភ្លើ ជាអាយ៉ងរបស់វា គឺវាចង់អោយទៅឆ្វេង គឺឆ្វេង ស្តាំ ស្តាំ។
    យូនបកស្រាយបានល្អណាស់។
    រឿងអីវានិយាយអំពីចិន ព្រោះវាខ្លាចចិនជាងគេ គ្រាន់តែចិនបណ្តោយប្រជាជនខ្លួនរត់ចូលដីយូន មិនបានច្បាំងទេ គឺគ្រាន់តែរត់ជាន់យូនវាងាប់អស់ហើយ។
    ខ្ញុំថាយូនវាខ្លាចមិនអាចលេបទឹកដីខ្មែរបាន ព្រោះវានៅញញើតចិន អញ្ចឹងហើយបានជាវាពឹងដៃអាមេរិកកាំងដើម្បីជួយវា។
    សូមអរគុណ
    Hunter

  28. IF hun sen can betray our Vietnam country , he must be punished by drop his power
    because he our Dog, the dog never betray his boss, but he do, all his country will be distroy.
    Cambodia is in my hand
    Khmer forest is in my hand
    Khmer Sea is in my hand.
    who said no are crazy, it mean they never read the history.
    fuck khmer people stupid,sleep all the night.

  29. I agree with Bak II… “New World Order” policies implemented by USA…

បញ្ចេញមតិ