ព្រះរាជក្រឹត្យ​បង្គាប់​ឲ្យ​ ហ៊ុន សែន និង​មន្រ្តី​១០​រូប​ទៀត​ចូល​និវត្តន៍

ច័ន្ទ 05 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា បាន​បង្គាប់​ឲ្យ​មន្រ្តី​ថ្នាក់​កំពូលៗ​ចំនួន​១១​រូប​នៅ​ក្រសួង​មហាផ្ទៃ និង​គណៈរដ្ឋមន្រ្តី ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្រប​ខណ្ឌ​មុខងារ​សាធារណៈ​ចាប់​តាំង​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១១ ប៉ុន្តែ​រក្សា​តួនាទី​នយោបាយ​នៅ​ដដែល។

លោក ហ៊ុន សែន, លោក សុខ អាន និងលោក វ៉ា គឹមហុង សុទ្ធសឹងតែត្រូវបាន ព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍

លោក ហ៊ុន សែន, លោក សុខ អាន និងលោក វ៉ា គឹមហុង សុទ្ធសឹងតែត្រូវបាន ព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១១ បាន​បង្គាប់​ឲ្យ​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់​ចំនួន​១១​រូប ដែល​រួម​មាន​លោក ហ៊ុន សែន មន្រ្តី​គ្រប់គ្រង​រដ្ឋបាល, លោក ស ខេង មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ, លោក សុខ អាន, លោក សាយ ឈុំ, លោក ប៊ិន ឈិន, លោក ញឹម វណ្ណដា, លោក វ៉ា គឹមហុង, លោក អៀង មូលី, លោក មិន ឃិន, លោកជំទាវ សោម គឹម សួគ៌ និង​លោក អង្គវង្ស វឌ្ឍានា ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្រប​ខណ្ឌ​មុខងារ​សាធារណៈ​ចាប់​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១១ ដោយ​រក្សា​មុខ​តំណែង​នយោបាយ​ឲ្យ​នៅ​ដដែល រហូត​មាន​ការ​សម្រេច​ជា​ថ្មី​ពី​រាជ​រដ្ឋាភិបាល។

តាម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល បាន​កំណត់​ឲ្យ​មន្រ្តី​រាជការ​ទាំង​ពីរ​ភេទ ចូល​និវត្តន៍​នៅ​ពេល​ដល់​អាយុ​៥៥​ឆ្នាំ និង​កម្មករ​អាយុ​៥០​ឆ្នាំ។ ដោយ​មាត្រា​ទី​៥៤​បាន​ចែង​ថា អ្នករាជការ​ទាំង​ពីរ​ភេទ ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​កំហិត​នៅ​ពេល​ដល់​អាយុ​៥៥​ឆ្នាំ។

លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ធ្វើ​ការ​ពន្យល់​ថា គ្រប់​មន្ត្រី​មុខងារ​សាធារណៈ ត្រូវ​តែ​ចូល​និវត្តន៍ ហើយ​ឈប់​ពី​តំណែង​នៅ​ពេល​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍ ប៉ុន្តែ​អ្នក​នយោបាយ​គឺ​មិន​មាន​ប៉ះពាល់​នោះ​ទេ គេ​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន៕

37 ចំលើយ to “ព្រះរាជក្រឹត្យ​បង្គាប់​ឲ្យ​ ហ៊ុន សែន និង​មន្រ្តី​១០​រូប​ទៀត​ចូល​និវត្តន៍”

  1. មន្ត្រីរាជការនិងអ្នកធ្វើនយោបាយគួរតែបែងចែកដោយឡែកពីគ្នាឲ្យបានច្បាស់ មើលទៅសព្វថ្ងៃដូចមន្ត្រីរាជការនិងអ្នកធ្វើនយោបាយគឺមនុស្សតែមួយ បើអ្នកមានបំណងចង់ធ្វើអ្នកនយោបាយគួរតែលាលែងចេញពីមន្ត្រីរាជការទៅ មិនគួរធ្វើដូចសព្វថ្ងៃនោះឡើយ ដើម្បីរួមដៃគ្នាកសាងប្រទេសជាតិឲ្យបានរិកចំរើនថែមទៀត៕

  2. ខ្ងុំមិនដែលឃេីញប្រទេសណាបែងចែកបែបនេះ.

  3. Retire or not is the same in Cambodia cos they still work as normal. Something that said is just to cheat people’s eyes…

  4. អ្នកនយោបាយ និង មន្រ្តីរាជការខុសគ្នាម៉េចទៅ ? ឧទាហរណ៍ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តើតំណែងនេះ ជាតំណែងមន្រ្តីរាជការ ឬ ជាតំណែងនយោបាយ ? បើគាត់ចូលនិវត្តន៍ តើគាត់ត្រូវឈប់ពីតំណែងនាយករដ្ឋមន្រ្តីឬយ៉ាងម៉េច ?

  5. No wonder, everything is under the control of a strong man Hun Xen, including the amendment of the constitution. Any royal decrees signed by the King is also need to be approved by a strong man…

  6. In the country like Cambodia, politicians are more likely to work and serve for a life time.
    How about Chea Xim and Heng Xamrin ? When are they going to be retired ?

  7. How do you know this, Mr. woodrow (Wood Row)? Can you prove it? Or you just make up a fictious story? Are you exposed with an American sub-culture? Can you count 1 to 10?

  8. ខ្ញុំថាមិនចំឡែកទេចំពោះការចូរនិវត្តន៏របស់ពួគេ ព្រោះមុន
    ចូរនិវត្តន៏គេបានដាក់កូនរបស់ពួកគេនៅកន្លែងល្អរួចជាស្រេចហើយ។​ ដូច្នេះយើងជាកូនរាស្រ្តសាមាញ្ញនៅតែមិនមានឳកាសដដែល។
    មិនដឹងពេលណាសង្គមយើងអាចកាត់បន្ថយនូវគំលាតដ៏សែន
    ឆ្ងាយរវាងអ្នកមាន និងអ្នកក្រ​ អ្នកមានអំណាច និងអ្នកគ្មានអំណាច។

  9. គ្មានអ្វីគួរភ្ញាក់ផ្អើលទេ! នេះគឺជាករណីធម្មតាទេតើ។

  10. If it’s true as this article claimed, it’s just a game being played
    by Hun Sen for the sole purpose of transferring the power to his
    son, so he can have more time to have fun around the world.
    This King wouldn’t dare to do anything like that without Hun Sen
    telling him to do.

  11. For me, retirement or not is not the same. The question is Who will substitute Vice premier Sok An’s post? If he truely goes retirement, it would be at at least 8 persons needed to appoint his current positions. Premier Hun Sen would be no side effect at all even though he is retired. Good or Bad, i can’t say right now. But hopefully, i will be good and can greatly provide more benefits to our nation at all levels.

  12. The word Retire means to stop working from any organization including: private company, govt office or politic, otherwise there is no retirement would occur.

  13. Every word has its own unique of interpretation. We can’t say one interpretation applied to the same meaning of different cultures and nations. Cambodia has our own path of word interpretation. And every word we can change all the time if we can firmly prove. Based on the preah reach krit, it already stated clearly. So To Fair Boy, you can learn another meaning of retirement today. To this article, it is not consistent with your explanation at all. Later, caution should be taken when khmer use this word cos it has two meanings.

  14. Mr. He San or Han Se :
    Let me tell you what, If you feel irritated with my comments, just stick your finger up in your ass and you know what it is. That is what I can prove it to you. ASSHOLE !

  15. Mr. He San or Han Se :
    You’ve better stop bothering with my comments, or I’m gonna fuck you up as much as possible….

  16. when you retire, you are out for good! what is this arrangement that retirees are still maintaing polical work and position after retirement? where does this law come from? hun sen?

  17. Wow! what degree did you earn,Lay sovichea? Before you trying to explain to me this term “retirement”, you must know who I am. May be you the only person that do not know who I am and what is the level of my education? where I used to work? (Under those top roofs). Some of comment writers in this CamNews knew exactly who I am. You should not tell me “So To Fair Boy, you can learn another meaning of retirement today. To this article, it is not consistent with your explanation at all. Later, caution should be taken when khmer use this word cos it has two meanings”. Why? I am an individual, who involved in politic nearly 20 years with those tops. I know exactly about their political strategy. But, I am a neutral and try to help poor people, rather than those corrupted.Therefore, you the only person that need to learn more if you are living in Cambodia because the country’s political climate can put you to the top or to bottom according to who you know, rather than who you are. Remember that “Don’t try to advice me if you are not those tops…” In addition, since I did not involved with your comments, I expected you to do the same to me…” But if you still, then you might….- unless you are not living in Cambodia! This is my first and last warning to you!!!

  18. KD:
    I agree with you 100%. I used to work with them, I know their political clown!

  19. I’m very new to this site, i just found it. But really interest and amaze to this retirement information. But I’m not sure this information is real, unless anyone show me this Preah Reach Krit.
    We all know about what Hen Xun is? and to talk about the problem isn’t the way to improve our country. What u all think what should we do? what is the solution?
    Because one word say “There’s a will, there’s a way” So I don’t think there is no solution.
    Come on! Give ur idea.

  20. អួតហេីយក៏ឈ្លេីយហួសវិស័យ! ទេីបនឹងឃេីញ ។

  21. តាមធម្មតាពេលគាត់ចូលនិវត្តន៍ពីមុខងារសាធារណ៖ គាត់នៅមានតំណែង និងអំណាចនយោបាយដដែល​។ ដូចន្នេះចូលនិវត្តន៍ គ្រាន់តែថា គេកាត់ប្រាក់ខែខាងមុខងារសាធារណ៖ចេញ អញ្ចឹងអំណាចអ្វីៗ គឺនៅដដែល ពុំគួរឆ្ងល់ទេ៕

  22. No surprise at all to the news! Mr. Hun Sen won’t quit PM till he dies.

  23. No surprise at all to the news. Mr. Hun Sen won’t quit PM till he dies.

  24. នេះជាពត៌ដែលគួរឲ្យចាប់អារម្មណ៍ និងក៏គួរឲ្យបារម្ភផងដែរ។ រដ្ឋាភិបាលយើងអាចនឹង​ត្រូវឆ្លងកាត់ការលំបាក ពីព្រោះអ្នក​ដែលឆ្នើម មានពិសោធន៍រយៈពេលយូរ មានបណ្តាញគ្រប់គ្រង​ដ៏រឹងមាំ និងមានភាពឆ្លាតវាងវៃដ៏មហិមា ក្នុងការដឹកនាំត្រូវបាន​ចូលនិវត្តន៍។ អ្នកដែលនឹងចូលមក​ជំនួស មិនប្រាកដថា​ អាចធ្វើការ និងដឹកនាំប្រទេសជាតិ ព្រមទាំងប្រជាជន ទទួលបានសមិទ្ធិផល​ដូចអ្វីដែលយើងទាំងអស់គ្នា បានឃើញនិងបានទទួលកន្លងមកនោះឡើយ។
    ក្នុងនាមជាអ្នកដឺកនាំគំរូ និងគោរពច្បាប់ ពួកគាត់ពិតជាគោរពនិងអនុវត្តន៍តាម ព្រះរាជក្រឹត្យ ដូចមន្រ្តីមុនៗ ដែលត្រូវបានដាក់ឲ្យចូលនិវត្តដែរ។
    ស្នាដៃ និងសមិទ្ធិផលដែលពួកគាត់បាន បង្កើត​ឡើង គឺពិតជាឋិតថេរក្នុងប្រវត្តិសាស្រ្តខ្មែរ។

  25. ចូលនិវត្តន៌គឺបានបញ្ជាក់ថា មនុស្សដែលធ្វើការដល់កំណត់អាយុ យោងតាមរដ្ឋធម្មុនុញ្ញ ។ ចំពោះរឿងនយោបាយ ជាសិទ្ធរបស់បុគ្គលទូទៅ ដែលរដ្ឋបានផ្តល់ឲ្យនៅក្នុងសង្គម ជាតិ។ មនុស្សភាគច្រើនបានយ់ច្រឡំ នយោបាយសង្គម និងមុខនាទីសាធារណៈ។ រឿងពីរ ពិតជាខុសគ្នាស្រឡះ។ បើពួកគាត់បានកំណត់ដោយច្បាប់ថាចូលនិវត្តន៌ តែនៅ តែបន្តធ្វើការក្នុងផ្នែកណាមួយជាសាធារណៈ គឺមានន័យថាបំពានច្បាប់រដ្ឋធម្មុនុញ្ញ ដោយ ស្វ័យប្រវត្តិ។

  26. តើអ្នកដឺកទាំងអស់ខាងលើមានតួនាទីអ្វីខ្លះក្នុងជួររាជការស៊ីវិលនោះ សូមជួយបញ្ជាក់ផង ព្រោះខ្ញុំ​មិនដឹងសោះ។ តែបើតួនាទីក្នុងជួររាជរដ្ឋាភិបាលខ្ញុំដឹងបានខ្លះហើយនោះ…

  27. How do i know you if you never told me. I already hold BA in Biz.

  28. មកដល់លោក Ba Ba Boo
    ខ្ញុំហាក់ដូចជាស្រពិចស្រពិលចំពោះការចូលនិវត្តន៍នេះ តើឋាន និងតួនាទីអ្វីខ្លះទៅ
    ដែលចាត់ទុកនៅក្នុងនយោបាយ? និងឋាន តូនាទីអ្វីខ្លះទៅនៅក្នុងមុខងារសាធារណៈ?

    មុខតំណែងដែលប្រជាពលរដ្ឋផ្តល់ឲ្យតាមរយៈការបោះឆ្នោតជាមុខងារខាង
    នយោបាយ ឬក៏មុខងារខាងសាធារណៈ?

    ព័ត៌មានបែបនេះគួរមានការពន្យល់ដល់សាធារណៈជនឲ្យបានដឹងច្បាស់ទើប
    ប្រសើរជាង ស្តាប់ឮហើយ តែមិនយល់អ្វី!!

  29. ខ្ញុំធ្លាប់តែឃើញ​គេចូល​និវត្តន៌ហើយគឺគេ​ទៅ​ធ្វើការងារ​ផ្សេង​ហើយ។​

  30. i believe PM Hun sen will interprete very detaily and clearly in public one day about this article.

  31. That made you to underestimate someone, who you never knew. Hold a BA in Biz sounds good if you live in Cambodia because several Cambodians lacked of education. But this BA degree in Cambodia is still low compares to the west. Fortunately, I am a “high educated” in Cambodia as well as in the West and I used to give the advices to those tops for sevral years. So, what the different between a BA (in Cambodia) and the 4 advance degrees (in the West) in term of education? You must know from now on!!!

  32. Correction: I forgot to change “Money Talks” account to mine “Fair Boy” since I stayed over at his house for a Labor Day (U.S. holiday) and used his computer. So, the above statement was mine “Fair Boy”.

  33. សួស្តី,
    អ្នកប្រឡូកក្នុងឆាកនយោបាយគឺមានបីករណី,
    ១, រត់ចោលស្រុក
    ២, ជាប់គុក
    ៣, ស្លាប់
    ចងចាំទុកចុះ។
    Hunter

  34. Correction: I forgot to change “Money Talks” account to mine “Fair Boy” since I stayed over at his house for Labor Day (U.S. Holiday) and used his computer. So, the above statement was mine “Fair Boy” not my friend.

បញ្ចេញមតិ