បក្ស​ប្រឆាំង​ស្នើ គ.ជ.ប ចាត់​វិធានការ​ចំពោះ​អាជ្ញាធរ​ដែល​រារាំង​សកម្មជន​​ខ្លួន​មិន​ឲ្យ​ផ្សព្វផ្សាយ​​ដល់​ពលរដ្ឋ​អំពី​ការ​​ចុះ​ឈ្មោះ​បោះឆ្នោត

អង្គារ 13 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ការ​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​ក្រុម​អាជ្ញាធរ​ ដែល​បាន​​រារាំង​សកម្មជន​គណបក្ស​សមរង្ស៊ី​មិន​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​មីក្រូ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​ថា វា​ជា​ការ​រើស​អើង​គណបក្ស​នយោបាយ។

លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ

លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ

លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​មណ្ឌល​ភ្នំពេញ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ធ្វើ​ការ​ហាម​ឃាត់​ដល់​សកម្ម​ជន​គណបក្ស​សម​រង្ស៊ី​ដែល​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​មីក្រូ ឬ​ខិត្តប័ណ្ណ ដើម្បី​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ។

ដោយ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​ គ.ជ.ប ចាត់​វិធានការ​ចំពោះ​សកម្ម​ភាព​របស់​អាជ្ញាធរ​ទាំង​នោះ ដោយ​ថា ការ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​និយាយ​ថា គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល អាច​ផ្សព្វផ្សាយ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយ​មាន​ការ​ចូល​រួម​ពី គ.ជ.ប ឬ​ដាច់​ដោយ​ឡែក។ ប៉ុន្តែ​បើ​សកម្មភាព​ផ្សព្វផ្សាយ​នោះ ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​នោះ គណបក្ស ឬ​អង្គការ​សង្គម​ស៊ីវិល ត្រូវ​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ជា​មុន​សិន។

គួរ​បញ្ជាក់​ថា គ.ជ.ប បាន​ធ្វើ​ការ​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់ ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ចាប់​ពី​ថ្ងៃទី​០១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១១៕

3 ចំលើយ to “បក្ស​ប្រឆាំង​ស្នើ គ.ជ.ប ចាត់​វិធានការ​ចំពោះ​អាជ្ញាធរ​ដែល​រារាំង​សកម្មជន​​ខ្លួន​មិន​ឲ្យ​ផ្សព្វផ្សាយ​​ដល់​ពលរដ្ឋ​អំពី​ការ​​ចុះ​ឈ្មោះ​បោះឆ្នោត”

  1. យើងបោះឆ្នោតឱ្យលោកណា?

    ១- យុវជនស្រីប្រុស រាស្រ្តខ្មែរករកុះ ចុះឈ្មោះបោះឆ្នោត
    យើងគួរតែគិត ចោលគំនិតឆោត ទើបគង់ដើមត្នោត
    ដីចម្ការស្រែ ។

    ២- យើងរាល់គ្នាដឹង មេសព្វថ្ងៃហ្នឹង គិតតិចយើងខ្មែរ
    គេគិតយួនច្រើន ឱ្យកំណើតគេ គ្មានបោះឆ្នោតទេ
    ពេលគេឡើងធំ ។

    ៣- គេសងគុណយួន គេសងផ្ទួនៗ ពេលរាស្រ្តខ្លួនយំ
    យួនវាតយកដី ទីព្រៃវាលភ្នំ ទន្លេតូចធំ
    ទីផ្តុំហ្វូងវៀត ។

    ៤- ឆ្នាំកៅសិបបី រាស្រ្តខ្មែរប្រុសស្រី ស្គាល់យល់មារយាទ
    បោះឱ្យស្តេចហើយ ព្រោះឆ្អែតនឹងវៀត តែស្តេចចោលម្សៀត
    គ្មានស្នៀតគ្រងរដ្ឋ ។

    ៥- ខ្លួនជាបណ្ឌិត តែបញ្ញាគិត អន់ជាងក្មេងវត្ត
    ខ្មែរជឿបង់ចិត្ត ស្មើត្រូវស្តេចក្បត់! តើឱ្យប្រាកដ
    កំហុសនរណា?

    ៦- យើងឃើញកំហុស ខ្មែរអើយ! ឈប់ខុស ខ្មែរត្រូវពិចារណ៍
    បោះឆ្នោតលើកនេះ ប្តូរមេរដ្ឋា ជាជនអន្ធការ
    ប្រហារជាតិខ្លួន ។

    ៧- លើកនេះមិនឈ្នះ តែត្រូវបម្រះ ទៅមុខផ្ទួនៗ
    រំដោះជាតិយើង ចេញពីឈ្លើងយួន ត្រូវគិតមាំមួន
    បោះឱ្យលោកណា?

  2. សកវាទិ៍ េបាះ​េអាយ​​អ​្នក​​ឈ​្នះ​​ទៅ!!!

  3. េធ្វី​យ៉ាង​ណា​​េអាយ​​ែត​​រា​​​្រ​ស្ដ​​បាន​សុខ​​ទៅ!!!

បញ្ចេញមតិ