កម្ពុជា​ត្រូវ​ការ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេង​និង​ឧស្ម័ន​​ដែល​ល្អ

ដោយ សុខ សេរី
2011-09-09
វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ប្រទេស​កម្ពុជា គ្រោង​បើក​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ប្រេងកាត និង​ឧស្ម័ន​នៅ​ឆ្នាំ​២០១២ ខាង​មុខ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អាជីវកម្ម និង​ចំណូល​ធនធាន​ប្រេង និង​ឧស្ម័ន​នោះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា និង​ចងក្រង​នៅ​ឡើយ។

០៩-កញ្ញា-២០១១៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ​ក្នុង​សន្និសីទ​កាសែត​នា​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ (RFA/Sok Serey)

០៩-កញ្ញា-២០១១៖ ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ទទួល បន្ទុក ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ ក្នុង សន្និសីទ កាសែត នា អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។ (RFA/Sok Serey)

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​ជំនាញ​កំពុង​តែ​មមាញឹក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន ដើម្បី​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ល្អ និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ នៅ​មុន​ពេល​ការ​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ។

ប្រភព​បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ​មាន​ចំនួន​២ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យកពន្ធ​លើ​ប្រាក់​ចំណូល​ប្រេង​កាត និង​ឧស្ម័ន ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា មន្ត្រី​ជំនាញ​កំពុង​តែ​សិក្សា និង​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន​នេះ​បាន​ចំនួន​ភាគ​ច្រើន​ហើយ។

លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «គឺ​យើង​សិក្សា​ច្រើន យើង​ទាក់ទង​នឹង​អ្នក​ជំនាញការ​ក៏​ទាក់ទង​ដែរ ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ​ក៏​យើង​ទាក់ទង​ដែរ ដើម្បី​ឲ្យ​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​ច្បាប់​ប្រេងកាត​មួយ​ដែល​ល្អ ហើយ​ដែល​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បំផុត​ដល់​ការ​អភិវឌ្ឍ​កម្ពុជា។ ព្រោះ​រឿង​ហ្នឹង​មិន​អាច​បរទេស​ណា​មក​ធ្វើ​ជំនួស​យើង​ក្នុង​បរិបទ​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា​ទេ»។

លោក សុខ អាន មិន​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ អំពី​កាលបរិច្ឆេទ​ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ណា?

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រទេស​កម្ពុជា នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង ១២​យប់។

មាន​មន្ត្រី​ជំនាញ​មក​ពី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញ​មក​ពី​អង្គការ យូអ៊ិនឌីភី (UNDP) បាន​ចូលរួម​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សម្ពន្ធភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ប្រេង ឧស្ម័ន និង​រ៉ែ លោក ម៉ម សម្បត្តិ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពិភាក្សា​ឲ្យ​បាន​ច្រើន​ពី​សង្គម​ស៊ីវិល​នៅ​មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

លោក​បន្ថែម ៖ «ចង់​ឲ្យ​ខ្លឹមសារ​ច្បាប់​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្ដល់​សម្បទាន ការ​ធ្វើ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ជាមួយ​រដ្ឋាភិបាល ហើយ​និង​ដំណើរការ​នៃ​ការ​គ្រប់គ្រង​នេះ​ឲ្យ​វា​មាន​លក្ខណៈ​តម្លាភាព»។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា បាន​បញ្ជាក់​នៅ​ឆ្នាំ​២០០៥ ថា ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) របស់​សហរដ្ឋអាមេរិក បាន​រក​ឃើញ​អណ្ដូង​ប្រេងកាត​ចំនួន ៤​កន្លែង នៅ​ប្លុក​អេ (block A) នៅ​បាត​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ៕

7 ចំលើយ to “កម្ពុជា​ត្រូវ​ការ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេង​និង​ឧស្ម័ន​​ដែល​ល្អ”

  1. ប្រធានអង្គការUNESCO, ប្រធានអាជ្ញាធរអប្សរា, ប្រធានគ្រប់គ្របប្រេង ចុងឈ្នាសក៍គាត់គ្រប់គ្រង តំណែងជា ឧប្បនាយករដ្ឋមន្ត្រីក៍ជារូបគាត់។
    យី ដូចច្រើនសម្បើមហើយគ្រូតាមួយនេះ យកលុយទៅណាអស់? អញ្ចឹងហើយបានជាខ្មែរនៅតែក្ររហាម។
    កុំប្រាប់ថា ប្រេងស្រុកខ្មែរអត់មានលុយចិញ្ចឹមខ្មែរទៀតណា៎គ្រូតា!!!…..
    តេជោ ល្មមដកតំណែងនេះអោយខ្មែរគ្រប់គ្រងខ្លះទៅ ទុកអោយយូនទាំងអស់អញ្ចឹង ខ្មែរអត់មានអ្វីធ្វើទេ បើរវល់តែអោយយូនគ្រប់គ្រងអញ្ចឹងនោះ។
    សូមអរគុណ
    Hunter

  2. េ​្រពាះ្រសុក​ែខ​្មរ មិន​សូវ​​មាន​​អ​្នក​េចះ េដាយ​​េហតុ​ថា​​អ្នក​​ឯក​េទស​​មួយ​ចំនួន បានស្លាប់កាលពី​សម័យ​ ប៉ុល ពត អស់​បាត់េហីយ។ ដូេច​្នះ​េហីយ​េទីប ឯក​ឧត្ដម​រូប​េនះគាត់​កាន់​ក​ែន្លង ជា​េ្រចីន​េនាះ៕

  3. បញ្ហារុករកវាអាស្រ័យលើអ្នកជំនាញធំៗពីបរទេស។ដូច្នោះបើបាន
    ១០ភាគ គេច្បាស់ជាកាត់យក៥ទៅហើយ ឯចំនែកនៅសេសសល់
    តូចសីុតាមតូច ធំសីុតាមធំ។ទំរាំបានមកដល់រាស្ត្រតូចតាចទាល់តែយូរ
    អង្វែង។

  4. លោក(BAKII) គ​្មាន​​នរ​ណា​​ម​្នាក់​រស់​​ជា​​អមតះ​​េនាះ​​េឡីយ។ ពួក​​េគ​នឹង​​ចាស់​​ជ​រា េហីយ​ក៏​​េចត​រ៉ូយ រឺ តាយ​េឡវ មិន​ខាន។ ពួក​េគ​មិន​​អាច ផឹក​​េ្រប​​ង និង​ហឹត​ឧស្ម័ន យក​ទៅ​​ជា​មួយ​នៅ​​េពល​ែដល ពួក​េគ​​លា​ចាក​​េលាក​េនះ​េទ៕

  5. That right! But before those bondits die, they grap all the money as much as they could for their families. And their kids will be the next millionaires while the low and middle class families will be the poorers. Cambodia known as a corrupted country through the world due to those greedy bondits & Okhnas. And those bondits should shame to themselves if they do not know how to solve the problem with Siam about the sea border. However, I don’t think that those bondits have the feelings about their actions, except their greedy activities and powers. Good luck to the poor and middle class khmers for their dream monies from the oil!

  6. ច្បាប់ដែលមិនចេញ
    ១- សភាមមាទាំងថ្លៃល្ងាចព្រឹក សុទ្ឋតែសមាជិកជំនាញខាងច្បាប់
    ពិភាក្សាដេញដេាលវាគ្មិនចំណាប់ រកលក្ខខណ្ឌចាប់ជនពុករលួយ ។

    ២- ច្បាប់សំខាន់អនគ្ឃតាក់តែងយូរហេីយ តែងមិនចប់ឡេីយ ជាច្បាប់លេីកស្ទួយ
    ខេមរាប្រុសស្រីនឹងអស់ភ័យព្រួយ កម្ពុជាតែមួយនៅជ្រេាយអាសុី ។

    ៣- នៅស្ងៀមសុខសេាះ ឮដំណឹងហេង ស្រុកយេីងមានប្រេងសំបូរហូរហៀរ
    មិនចាញ់អារ៉ាប់ អុីរ៉ង់ លីប៊ី ខេមរាគ្រប់គ្នាសង្ឃឹមទុកទៅ!

    ៤- ប៉ុន្តែបេីច្បាប់តែងមិនចេះចប់ អស់ជាងឆ្នាំដប់សរសេរមិនត្រូវ
    ជជែកទៅជជែកមកវាក៏ស្ទះផ្លូវ ប្រេងឆ្អិនប្រេងឆៅនៅក្រេាមឪច្បាប់ ។

    ៥- ច្បាប់ខ្មែរក្រហមក៏ពិបាកតែង ពន្យាឱ្យវែងទាល់ទណ្ឌិតស្លាប់
    ទៅតាមធម្មជាតិមិនបាច់ប្រេីច្បាប់ ក្រែងវាក្រឡាប់ជាប់ដល់បុរសខ្លាំង ។

    ៦- ច្បាប់នៅស្រុកយេីងត្បាញគេក្រង ក្រាស់ហេីយទន់ផងអង្គុយទាំងផ្ទាំង
    គេរេីសសូត្រល្អត្បាញវាសម្រាំង ដល់ចេញប្រេងសាំងចូលឃ្លាំងមេខ្លេាង ។

    ៧- ច្បាប់ពុករលួយជួយឱ្យរលាយ ជួយឱ្យពួកនាយមានបានទាំងហ្វូង
    នៅសល់ចំនៀរតិចតួចរាយរង គេស្រែកបំពងថាដាក់ធនាគារ ។

    ៨- យេីងកុំភ័យភិតគិតតែពីព្រួយ ចាំមេយេីងជួយច្បាស់ជាមេឃា
    យេីងរស់ដូចចកកណ្តាលជលសារ គួរអស់ខេមរាពិចារណ៍ផ្ទាត់ផ្ទៀង ។

    ៩- យេីងបានត្រឹមរស់ទាំងឆេាតទាំងល្ងង់ យេីងកាប់បំពង់រង់ចាំទឹកភ្លៀង
    គេ្េបាកយេីងញយតែយេីងមិនរាង គ្មានទេទឹកភ្លៀងព្រេាះមេឃអប្រិយ ។

    ១០- ពួកយេីងអ្នករដ្ឋការធម្មតា ពលករផងណាក៏សែនក្រក្រៃ
    ប្រឹងហូរញេីសជេា រកបានមួយថ្ងៃ កូនប្រុសកូនស្រីខកខានសិក្សា ។

    ១១- ក្រឡេកទៅមេីលកូនជនទុច្ចរិត ចាយអត់អាណិតសុទ្ធតែដុល្លា
    សុីផឹកសេីចហេ៊ារសប្បាយអស្ចារ្យ មកពីអ្នកណា មិនគឺពីមេ???

    ១២- ពីខ្ពស់មកទាប រាបសុទ្ធតែហ្វូងឈ្លេីង បឺតឈាមខ្មែរយេីងមកជាហូរហែ
    វាបឺតសម្លាប់យេីងពលរដ្ឋខ្មែរ ច្បាប់យេីងតែងដែរតែតែងមិនចេញ!!!!

  7. លោកេកាងកាង,
    ឥចឹងហើយបានជាខ្ញុំចង់អោយរាស្ត្រយល់ដឹងពីកម្មវិធីស្រាវជ្រាវឧស្ម័ន្រ
    ទាំងនោះគឺយើងត្រូវចំណាយទៅលើថ្លៃឈ្នួលមួួយភាគធំ មិនមែនចេះតែ
    បូមបានប្រាក់ដុល្លារហូរចូលស្រួលៗដូចពួកញោះញង់មួយចំនួនថានោះទេ។
    ប៉ុន្តែក្នុងរយពេលយូរ យើងនឹងទទួលផលគួរជាទីគាប់ចិត្ត ហើយប្រជារាស្ត្រ
    នឹងមានជីវភាពធូរធា ប្រទេសទាំងមូលក៍សំបូរសប្បាយអោយតែប្រទេសយើង
    នៅមានសន្តិភាពដោយគ្មានការប្រកាប់ប្រចាក់គ្នារវាងខ្មែរនិងខ្មែរ នេះជាភាព
    ចាំបាច់បំផុតសំរាប់ខ្មែរទូទៅទាំងក្នុងនិងក្រៅប្រទេសគួរយល់ដឹងគ្រប់ៗគ្នា។

បញ្ចេញមតិ